Koh Santipheap Daily |
- ត្រួតពិនិត្យនិងបាញ់ថ្នាំរំងាប់មេរោគជ្រូកនាំចូលពីសៀម
- ក្រុមហ៊ុន Hello Axiata ផ្តល់អាហារូបករណ៍សិក្សាដល់ក្មេងកំព្រាដោយសារសោកនាដកម្មលើស្ពានពេជ្រ
- ខ្លាចាស់ពីរគូឡើងសាកកម្លាំងនៅរេញ TV5 ថ្ងៃទី១៨ មីនា
- ទាហានសៀមធ្វើសមយុទ្ធនៅខ្សែត្រៀមជួរមុខមិនប្រាប់អាជ្ញាធរកម្ពុជាបណ្តាលឱ្យពលរដ្ឋខ្លះវេចស្ពាយរត់
- សាលារាជធានីភ្នំពេញស្ថាបនាសួនកុមារថ្មីមួយទៀត
- រឿងចម្លែកសត្វចិញ្ចឹមកូនមនុស្សនៅក្នុងព្រៃដោយក្តីស្រឡាញ់បំផុត
- ហ៊្វុនស៊ីនប៉ិចនឹងបើកសមាជជ្រើសរើសថ្នាក់ដឹកនាំបក្ស សមាជិកក្រុមប្រឹក្សាជាតិ ថ្ងៃទី២ មេសា ២០១១
- រកឃើញក្មេងស្រីតូចអាយុ4ខែកប់ក្នុងគំនរបាក់បែកនៅតំបន់ភាគឦសាន ជប៉ុន ដែលរងគ្រោះដោយសារការរញ្ជួយព្រះធរណី និងរលកយក្សស៊ូណាមីវាយប្រហារ
- IMF ខ្ចីលុយជាង11ពាន់លានដុល្លារពីធនាគារអ៊ីតាលី
- កងទ័ពអារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួមលើកចូលធ្វើអន្តរាគមន៍នៅបារ៉ែន
- ភាពមិនច្បាស់លាស់ក្រោយការផ្ទុះក្នុងរេអាក់ទ័រហ្វូតូស៊ីម៉ាព្រឹកថ្ងៃទី15មីនា
- នគរបាលឃាត់ខ្លួនស្ត្រីសង្ស័យជួញដូរថ្នាំញៀនបានម្នាក់
- ពស់មួយក្បាលងាប់ក្រោយពីចឹកដើមទ្រូងតារាម៉ូដែលម្នាក់
- បុគ្គលិកមន្ទីរពេទ្យសម្តេចឪម្នាក់ចង.កធ្វើអត្តឃាត
- និស្សិតកម្ពុជាកំពុងសិក្សានៅប្រទេសចិនរៃអង្គាសប្រាក់ចូលមូលនិធិបាយ័នតាមរយៈកោះសន្តិភាព
- អូរព្រំដែនត្រូវគេឆក់ត្រីខាងទឹកដីសៀមយ៉ាងអនាធិបតេយ្យ
- ចាប់ខ្លួនស្ត្រីខ្មែរលួចកាបូបលុយជនបរទេស
- ជម្លោះផ្ទៃក្នុងបែកផ្សែងនៅមន្ទីរធម្មការ ចៅអធិការ២២វត្តគាំទ្រប្រធាន
- វាយប្រហារអត្តឃាតនៅភាគខាងជើងអាហ្វហ្គានីស្ថានស្លាប់36នាក់
- ធ្លាក់ភ្លៀងខ្លាំងប៉ុន្មានថ្ងៃជាប់ៗគ្នានៅភាគខាងត្បូងប្រេស៊ីលស្លាប់មនុស្ស10នាក់
ត្រួតពិនិត្យនិងបាញ់ថ្នាំរំងាប់មេរោគជ្រូកនាំចូលពីសៀម Posted: 15 Mar 2011 12:52 AM PDT ក្រុងប៉ោយប៉ែត ៖ កាលពីរសៀលថ្ងៃទី១៤មីនា នៅទីតាំងផ្ទេរជ្រូកពីរថយន្តសៀម ក្នុងភូមិគីឡូម៉ែត្រលេខ៤ មន្ត្រីការិយាល័យបសុព្យាបាលខេត្ត បានចុះត្រួតពិនិត្យលិខិតនាំចូលរបស់ក្រុមហ៊ុន និងសុខភាពសត្វ ក្នុងនោះក៏មានទាំងការបាញ់ថ្នាំរំងាប់មេរោគ ដើម្បីការពារការសាយភាយនៃជំងឺឆ្លងផងដែរ ។ លោកហ៊ុយ ទូច អនុប្រធាន ការិយាល័យបសុព្យាបាលខេត្តទទួលបន្ទុករួមថា ជ្រូកដែលក្រុមហ៊ុននីមួយៗនាំចូលពីប្រទេសសៀមគឺ ក្រុមការងាររបស់លោកតែងតែធ្វើការត្រួត ពិនិត្យជាប្រចាំនៅចំណុចផ្ទេរ ឬលើកដាក់ជ្រូកពីរថយន្តសៀមមករថយន្តខ្មែរ ហើយបាញ់ថ្នាំប្រភេទ TH4 ទៅលើសំភារដាក់ជ្រូក ឬរថយន្តដែលដឹកជ្រូកទាំងរបស់សៀមទាំងរបស់ខ្មែរមុននាំចូលបន្តទៅភ្នំពេញ ។ លោកហ៊ុយ ទូច បន្តថា ការនាំជ្រូកចូលពីប្រទេសសៀមបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន៥ គឺក្រុមហ៊ុនថូគឹមស្រ៊ាង ក្រុមហ៊ុនយុវពាណិជ្ជ, ក្រុមហ៊ុនមេគង្គពាណិជ្ជ, ក្រុមហ៊ុនចន្ធូមានជ័យ និងក្រុមហ៊ុនងួន សុចិត្រ ។ ជ្រូកនាំចូលពីសៀមបច្ចុប្បន្ន មានការថយចុះជាងមុនដោយលោកប្រាប់ថា ការធ្លាក់ចុះនេះ ដោយសារតម្លៃជ្រូកលើទីផ្សារសៀមឡើងថ្លៃឥតឈប់ឈរ ដូចជាសម្រាប់ដើមខែមីនានេះ ជ្រូកនាំចូលមានចំនួនតែជាង៧ពាន់ក្បាលប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងខែកុម្ភៈ ដែលមានចំនួនរហូតដល់១៨.០០០ក្បាល ។ លោកហ៊ុយ ទូច បន្តថា ការនាំជ្រូកចូលរបស់ក្រុមហ៊ុនទាំង៥ខាងលើតិចឬច្រើនអាស្រ័យលើតម្រូវការទីផ្សារ ហើយការដឹកជញ្ជូនមិនឱ្យលើសគោលការណ៍នោះទេ ។ សម្រាប់ការនាំជ្រូកថ្ងៃទី១៤ មីនា មានចំនួន១០០០ក្បាល ដោយមានក្រុមហ៊ុនខ្លះដឹកនិងក្រុមហ៊ុនខ្លះសម្រាកជាការដឹកឆ្លាស់គ្នា ។ ចំណែកថ្ងៃទី១៣ មីនា ការនាំជ្រូកចូលពីសៀមមានតែចំនួន៤០០ក្បាលទេ និងនាំចូលតែ២ក្រុមហ៊ុនប៉ុណ្ណោះ គឺក្រុមហ៊ុនថូគីមស្រ៊ាង ២០០ក្បាល និងក្រុមហ៊ុនមេគង្គពាណិជ្ជចំនួន២០០ក្បាល ។ នៅទីតាំងផ្ទេរជ្រូកពីរថយន្តឈ្មួញសៀមក្នុងភូមិគីឡូម៉ែត្រលេខ៤នោះ គេឃើញមានការចូលរួមពីមន្ត្រីការិយាល័យកសិកម្មក្រុងប៉ោយប៉ែតផងដែរ ។ ការនាំចូលជ្រូកពីសៀមមានការនាំចូលតែចំនួន៤០០ក្បាលទេ ហើយក៏នាំចូលតែ២ក្រុមហ៊ុនផងដែរ គឺក្រុមហ៊ុនថូគីមស្រ៊ាង ២០០ក្បាល និងក្រុមហ៊ុនមេគង្គពាណិជ្ជចំនួន២០០ក្បាល ។ នៅទីតាំងផ្ទេរ ឬលើកដាក់ជ្រូកពីរថយន្តឈ្មួញសៀមក្នុងភូមិគីឡូម៉ែត្រលេខ៤ នោះ គេឃើញមានទាំងការចូលរួមពីមន្ត្រីការិយាល័យកសិកម្មទាំងការចូលរួមពីមន្ត្រីការិយាល័យកសិកម្មក្រុងប៉ោយប៉ែតផងដែរ ។ លោកហ៊ុយ ទូច មានប្រសាសាសន៍ថា ដោយអនុវត្តតាមអនុក្រិតលេខ១៦ ក៏ដូចជាសារាចរណ៍ប្រកាសណែនាំនេសាទលោកបណ្ឌិតចាន់ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញឱ្យមន្ត្រីក្រោមឱវាទគ្រប់ ខេត្ត-ក្រុង រួមគ្នាត្រួតពិនិត្យសុខភាពសត្វនិងបាញ់ថ្នាំរំងាប់ទៅលើមធ្យោបាយដឹកជញ្ជូនសត្វ ពេលនាំឆ្លងដែនដើម្បីទប់ស្កាត់ជំងឺឆ្លង ឬការពារការសាយភាយជំងឺឆ្លងទើបកម្លាំងរបស់លោកធ្វើការត្រួតពិនិត្យ និងបាញ់ថ្នាំរំងាប់មេរោគផ្សេងៗជាប្រចាំនៅទីតាំងផ្ទេរ និងលើកដាក់ជ្រូកពេលនាំចូលពីសៀមយ៉ាងដូច្នេះ ៕ |
Posted: 15 Mar 2011 12:51 AM PDT រាជធានីភ្នំពេញ ៖ បន្ថែមលើការចូលរួមបរិច្ចាគ បន្ទាប់ពីមានព្រឹត្តិការណ៍ចលាចលក្នុងព្រះរាជពិធីបុណ្យអុំទូកកន្លងទៅនេះ ហេឡូ បានផ្តល់ជូននូវអាហារូបករណ៍កម្រិតឧត្តមសិក្សាសម្រាប់រយៈពេល៤ឆ្នាំពេញ ដល់ក្មេងកំព្រាចំនួនពីរនាក់ដែលរងគ្រោះដោយព្រឹត្តិការណ៍ដ៏រន្ធត់នៅលើស្ពានពេជ្រនោះ ។ តាមប្រសាសន៍របស់លោក Eric Chong នាយកប្រតិបត្តិផ្នែកទីផ្សាររបស់ហេឡូ បានឱ្យដឹងថា យុវសិស្ស Res Mariya និង Res Sokry ទាំងពីរនាក់គឺជាសិស្សថ្នាក់ទី១២ដែលនឹងបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងខែសីហា ឆ្នាំនេះ នឹងត្រូវទទួលបានអាហារូបករណ៍ពីហេឡូ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យណាមួយក្នុងប្រទេសកម្ពុជា ។ លោក Eric បានបញ្ជាក់ថា «បន្ទាប់ពីព្រឹត្តិការណ៍ចលាចលក្នុងព្រះរាជពិធីបុណ្យអុំទូកនោះមក យើងបានទទួលការបរិច្ចាគជាច្រើនពីសំណាក់អតិថិជនរបស់យើង ក្នុងកម្មវិធីបរិច្ចាគតាមសារជាអក្សរ ហើយយើងបានរួមបញ្ចូលការបរិច្ចាគនោះដើម្បីផ្តល់អនាគតកាន់តែប្រសើរ និងកាន់តែត្រចះត្រចង់ដល់ម៉ារីយ៉ា និងសុខរី ។ ទឹកចិត្តសប្បុរសរបស់អតិថិជនយើងបានជួយឱ្យអ្វីៗទាំងនេះ សម្រេចបាន ហើយឥឡូវនេះ យុវសិស្សកម្ពុជាវ័យក្មេងទាំងពីរនាក់អាចសម្រេចសុបិនក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យក្នុងពេលឆាប់ៗនេះ ។ អាហារូបករណ៍ដែលផ្តល់ជូនម៉ារីយ៉ា និងសុខរី រួមមានបញ្ចូលទាំងសម្ភារសិក្សា និងឱកាសកម្មសិក្សានៅក្រុមហ៊ុនហេឡូ ផងដែរ» ។ ឪពុកម្តាយរបស់ Res Mariya និង Res Sokry បានស្លាប់ក្នុងឆ្នាំ១៩៩៦ ។ នៅពេលនោះបងស្រីរបស់អ្នកទាំងពីរទើបមានអាយុតែ៧ឆ្នាំប៉ុណ្ណោះ ហើយត្រូវទទួលរ៉ាប់រងចិញ្ចឹមបីបាច់ប្អូនតូចៗ ។ តាមរយៈការខិតខំប្រឹងប្រែងទំនុកបម្រុងពីសំណាក់បងស្រីម្នាក់នេះ ម៉ារីយ៉ា និងសុខរី បានបញ្ចប់បឋមសិក្សា ហើយបន្តសិក្សានៅវិទ្យាល័យទៀតផង ។ ទោះបីជាការរស់នៅមានការខ្វះខាតក៏ដោយ ក៏ម៉ារីយ៉ា និងសុខរីមិនតូចចិត្តនឹងជីវិត និងចេះស្រឡាញ់ជួយគ្នាទៅវិញទៅមក ជាពិសេសបងស្រីដែលដើរតួជាម្តាយរបស់ខ្លួន ។ ជាអកុសល បងស្រីដែលជាម្តាយដ៏ល្អនេះបានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍ចលាចលក្នុងថ្ងៃបុណ្យអុំទូក ។ ម៉ារីយ៉ា និងសុខរី ដែលស្នាក់នៅផ្ទះបានដឹងដំណឹងពីបងស្រីរបស់ខ្លួនតាមរយៈអ្នកជិតខាង នៅក្នុងថ្ងៃសោកនាដកម្មនោះ ។ មានមនុស្សជាង៣០០នាក់ បានស្លាប់ និងជាង៧០០នាក់ទៀតរងរបួសនៅក្នុងព្រឹត្តិការណ៍ចលាចលនៅស្ពានខាងជើងនៃក្រុងកោះពេជ្រនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ។ ការបាត់បង់បងស្រីជាទីស្រឡាញ់នេះបានធ្វើឱ្យម៉ារីយ៉ា និងសុខរី ខិតខំបំភ្លេចរឿងរ៉ាវជូរចត់ទាំងនេះដោយប្រែក្លាយមកជាសេចក្តីព្យាយាមសិក្សាវិញ ។ ដោយមានការជួយជ្រោមជ្រែងពីសំណាក់សាច់ញាតិដែលមានចិត្តសប្បុរស អ្នកទាំងពីរបានប្រឹងប្រែងទាំងលំបាកដើម្បីបញ្ចប់ការសិក្សាថ្នាក់ទី១២ ។ ទោះជាយ៉ាងណាក៏ដោយ ម៉ារីយ៉ា និងសុខរីយល់ថា អនាគតរបស់ពួកខ្លួននៅតែគ្មានកោះត្រើយព្រោះខ្លួនមិនអាចពឹងផ្អែកសាច់ញាតិឱ្យទំនុកបម្រុងខ្លួនដើម្បីរៀនបន្តនៅសាកលវិទ្យាល័យឡើយ ។ ម៉ារីយ៉ា និងសុខរី សប្បាយរីករាយយ៉ាងខ្លាំងនៅពេលបានទទួលដំណឹងអំពីអាហារូបករណ៍នេះ ។ បងប្អូនបង្កើតទាំងពីរនាក់បានបញ្ជាក់ថា «នេះជាអារម្មណ៍រំភើបសប្បាយរីករាយដែលយើងមិនធ្លាប់មានអស់ពេលដ៏យូរមកហើយ អាហារូបករណ៍របស់ហេឡូ ពិតជានាំមកនូវភាពរីករាយត្រេកអរយ៉ាងខ្លាំងចំពោះយើងទាំងពីរ ។ សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនហេឡូ និងអ្នកទាំងអស់គ្នាដែលបានធ្វើការបរិច្ចាគប្រកបដោយទឹកចិត្តសប្បុរសធម៌។ ឥឡូវនេះ យើងទាំងពីរនាក់មិនព្រួយបារម្ភអំពីអនាគតរបស់ពួកយើងទេព្រោះហេឡូ បានធ្វើឱ្យយើងមានអនាគតកាន់តែប្រសើរ ៕ |
ខ្លាចាស់ពីរគូឡើងសាកកម្លាំងនៅរេញ TV5 ថ្ងៃទី១៨ មីនា Posted: 15 Mar 2011 12:37 AM PDT ខេត្តកណ្តាល ៖ នៅលើសង្វៀនប្រដាល់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ សម្រាប់ល្ងាចថ្ងៃសុក្រ ទី១៨ មីនា ខាងមុខនេះ មានអ្នកប្រដាល់ជាខ្លាចាស់២គូ ដែលត្រូវឡើងសាកកម្លាំងគ្នាជូនទស្សនា ។ ភុំ សារ៉ាយ អ្នកលេងកណ្តាប់ដៃមកពីក្លឹបអាជ្ញាធរជាតិអាវុធគីមី នឹងត្រូវប្រកួតជាមួយម៉ៃ សុជាតិ អ្នកលេងរន្ទះជើងមកពីក្លឹបស៊ីម៉ាក់ ។ មួយគូទៀតជាការជួបប្រកួតរវាង ខុន រិទ្ធ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ ប្រាសាទព្រះវិហារ ត្រូវប្រកួតជាមួយយឹម ឌៀប មកពីក្លឹបក្រសួងការពារជាតិ ។ រវាងភុំ សារ៉ាយ និងម៉ៃ សុជាតិ ទោះបីជាពួកគេជាខ្លាចាស់ធ្លាប់មានប្រវត្តិឡើងសង្វៀនច្រើនឆ្នាំ ប៉ុន្តែមិនធ្លាប់ជួបប្រកួតគ្នាម្តងណាឡើយ។ នេះជាលើកដំបូងដែលអ្នកទាំងពីរជួបគ្នាលើសង្វៀន ។ ពីមុនភុំ សារ៉ាយ មានភាពល្បីល្បាញគ្រាន់បើ ពិសេសគឺស្នៀតកណ្តាប់ដៃរបស់គេ ធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់មហាជនដែលស្នេហាវិស័យកីឡាប្រដាល់ ។ សារ៉ាយ មានកណ្តាប់ដៃធ្ងន់ ហើយលឿនរហ័សទៀតផង ជាមួយគ្នានេះដែរ សារ៉ាយ ក៏ចូលចិត្តប្រើស្នៀតចម្លែកៗផងដែរ ដូចជាស្នៀតសេះហោះ ឬស្នៀតលោតទាត់ផ្កាប់ចានជាដើម ។ មកដល់ពេលនេះសារ៉ាយមានវ័យចាស់ជាងមុន ទោះបីជាគេនៅរក្សាបាននូវវិជ្ជាគុន តែបញ្ហាកម្លាំងមានការថយចុះច្រើន ។ ចំណែកម៉ៃ សុជាតិវិញ ក៏មិនធម្មតាដែរ គេមានជំនាញប្រើរន្ទះជើង និងស្នៀតកណ្តាប់ដៃក៏មិនចាញ់សារ៉ាយប៉ុន្មានដែរ ។ រវាងគូនេះ ពិតជាលំបាកទស្សន៍ទាយលទ្ធផលទុកជាមុន ព្រោះពួកគេមានសមត្ថភាពប្រហាក់ប្រហែលគ្នា ។ ចំពោះខុន រិទ្ធ និងយឹម ឌៀបវិញ ពួកគេក៏មិនធ្លាប់មានប្រវត្តិប្រកួតគ្នាពីមុនមកដែរ ទោះបីជាពួកគេជាជើងចាស់ដូចគ្នាក៏ដោយ ។ យឹម ឌៀប យឺតបន្តិច ប៉ុន្តែកណ្តាប់ដៃនិងរន្ទះជើងរបស់គេធ្ងន់ណាស់ នៅពេលវាយត្រូវគោលដៅម្តងៗដៃគូប្រាកដជាប្រឈមនឹងសន្លប់មិនខាន ។ ចំណែកខុន រិទ្ធ វាយចេញលឿនញាប់តែស្រាលៗមិនធ្ងន់ដូចយឹម ឌៀប ទេ ។ មជ្ឈដ្ឋានអ្នកភ្នាល់លុយក្រៅសង្វៀនមានជំនឿលើយឹមឌៀប ច្រើនជាងសម្រាប់ការប្រកួតនេះ ៕
រាជធានីភ្នំពេញ ៖ ទឹម សាន អ្នកប្រដាល់ចាស់វស្សាក្លឹបអាស៊ីកីឡា ដែលបាត់មុខយូរលើកនេះចង់មកសាកកម្លាំងជាមួយអ៊ុង វីរៈ មកពីក្លឹបកងទ័ពឆត្រយោង៩១១ នៅលើសង្វៀនស្ថានីយ ទូរទស្សន៍CTN នាថ្ងៃសៅរ៍ទី១៩ មីនា ។ អ៊ុង វីរៈ ចិត្តហ៊ាន កម្លាំងខ្លាំង កែងនិងជង្គង់របស់គេអាចប្រើការបាន តែការមកប៉ះទឹម សាន លើកនេះគេមិនហ៊ានអះអាងពីការចាញ់-ឈ្នះទុកមុនបានឡើយ ។ អ៊ុង វីរៈ អាចវាយកៀកល្អជាងប្រយោល ប៉ុន្តែពិបាកបន្តិចហើយបើទោះជាទឹម សាន អន់យ៉ាងណាក៏មិនងាយផ្តួលដែរ ។ ទឹម សាន ប្រវត្តិរបស់គេមិនសូវចាញ់សន្លប់ទេភាគច្រើនគឺចាញ់តែពិន្ទុប៉ុណ្ណោះ ដូច្នេះវីរៈក៏មិនអាចប្រហែសបានដែរ ។ ជិន រ៉ា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជួប នួន វិចិត្រ មកពីក្លឹបកីឡាប្រដាល់ក្រសួងមហាផ្ទៃ ។ អ្នកប្រដាល់ជើងថ្មីវ័យក្មេង១គូនេះអត់ដែលធ្លាប់ជួបគ្នាពីមុនមកឡើយ តែល្បិចប្រយុទ្ធនិងស្នៀតរបស់គេទាំង២នាក់អាចស៊ីសងគ្នាបាន ។ ជិន រ៉ា ចិត្តសឿង ផ្លែកែងនិងជង្គង់របស់គេអាចវាយចេញបានរហ័ស ហើយស្នៀតកណ្តាប់ដៃក៏អាចវាយចេញបានលឿនដែរ ។ ប៉ុន្តែការមកប៉ះវិចិត្រក៏មិនមែនជារឿងដែលងាយស្រួលនោះទេ វិចិត្រ ផ្លែកែងនិងជង្គង់របស់គេមិនអន់ជាងជិន រ៉ា ប៉ុន្មានឡើយ ទោះបីចលនាបម្លាស់ទីរបស់គេយឺតយ៉ាវបន្តិចមែន តែវិធីការពារខ្លួនរឹងមាំគួរសម។ វិចិត្រនិងជិន រ៉ា សុទ្ធតែបានបង្ហាញនូវការតាំងចិត្តច្បាស់លាស់ដូចគ្នា តែត្រង់ថា អ្នកណាមានសំណាងយកឈ្នះការប្រកួតលើកនេះបានឬក៏អត់នោះនៅមិនទាន់ដឹងឡើយ ។ អាំង សំអាត មកពីក្លឹបតាព្រហ្មមានជ័យ ជួបយុគ យក្សគីល មកពីក្លឹបក្រុងប៉ោយប៉ែត ។ ពុធ ហ៊ុយ មកពីក្លឹបពុទ្ធសេរីវង្សព្រែកតាទែន ជួបនាង ស៊ីណាត មកពីក្លឹបខេត្តរតនគិរី ។ ណុប សូដា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតជាលក្ខណៈសាកលជាមួយ ថា រ៉ាវី មកពីក្លឹបឥន្ទ្រីកីឡា ៕ |
Posted: 15 Mar 2011 12:30 AM PDT ព្រំដែនខេត្តឧត្តរមានជ័យ ៖ មានសេចក្តីរាយការណ៍មកថា ទាហានថៃបានធ្វើសមយុទ្ធដោយចាប់ផ្តើមកាលពីវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃអង្គារ ទី១៥ មីនា នេះ បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងភូមិជប់គគីរ រហូតដល់ភូមិថ្មដូន ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល មានការភ័យស្លន់ស្លោរត់ចូលត្រង់សេ ខ្លះក្រាបពួននឹងផ្ទាំងថ្ម និងរត់ចុះមកខាងក្រោមភ្នំ ដោយនឹកស្មានថា ជាការប្រយុទ្ធគ្នាជាថ្មីរវាងទាហានកម្ពុជា និងថៃ ។ យោងតាមសេចក្តីរាយការណ៍របស់អ្នកយកព័ត៌មានកោះសន្តិភាពប្រចាំខេត្តឧត្តរមានជ័យ បានបញ្ជាក់ឱ្យដឹងថា ការធ្វើសមយុទ្ធរបស់ទាហានថៃនាពេលនេះ ភាគីថៃមិនបានជូនដំណឹងដល់អាជ្ញាធរខ្មែរនោះទេដោយគេធ្វើនៅក្នុងទឹកដីរបស់គេ ចម្ងាយប្រមាណ៦០០ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែន ។ នៅពេលទាក់ទងតាមទូរស័ព្ទដើម្បីសុំសេចក្តីអត្ថាធិប្បាយពីបញ្ហាការធ្វើសមយុទ្ធរបស់ទាហានថៃដោយមិនបានជូនព័ត៌មានដល់អាជ្ញាធរខ្មែរនាពេលនោះ លោកហុង ចំរើន អធិការស្រុកបន្ទាយអំពិលបានប្រាប់កោះសន្តិភាពថា លោកមិនទាន់បានទទួលព័ត៌មាននេះនៅឡើយទេ ដោយបង្វែរសំណួរឱ្យទៅសួរខាងវរៈព្រំដែនវិញ ។ ដោយឡែកលោកឧត្តមសេនីយ៍នាក់ វង្ស មេបញ្ជាការប្រចាំទិសប្រាសាទតាមាន់ បានមានប្រសាសន៍ថា ពិតជាមានការធ្វើសមយុទ្ធរបស់ទាហានថៃនោះមែន ប៉ុន្តែការធ្វើសមយុទ្ធនោះមិនបានធ្វើនៅតំបន់ជិតប្រាសាទតាមាន់នោះ |
សាលារាជធានីភ្នំពេញស្ថាបនាសួនកុមារថ្មីមួយទៀត Posted: 15 Mar 2011 12:26 AM PDT រាជធានីភ្នំពេញ ៖ ក្រោមគំនិតផ្តួចផ្តើមរបស់លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ សាលារាជធានីភ្នំពេញ បានដំណើរការស្ថាបនាសួនកុមារថ្មីមួយទៀតនៅខាងមុខផ្សារ សិនជូរីប្លាហ្សា ព្រមទាំងដាក់ឈ្មោះថា សួនកុមារពោធិចិនតុង ដែលមិនធ្លាប់មានកន្លងមកសម្រាប់ឱ្យកុមារលេងដោយឥតគិតថ្លៃ ។ នេះជាសួនកុមារថ្មីមួយទៀត បន្ទាប់ពីសួនកុមារនៅរមណីយដ្ឋានវត្តភ្នំ និងសួនកុមារនៅមុខវត្តបទុមវតី ។ ការងារស្ថាបនាបានអនុវត្តពីថ្ងៃទី៣ មីនា ២០១១ គ្រោងបញ្ចប់រយៈពេល៣ខែទៀត សួននេះមានទំហំធំជាងសួនមុនៗ និងអាចឱ្យកុមារលែងកំសាន្តបានច្រើន ។ មន្ត្រីជំនាញសាលារាជធានីភ្នំពេញបានឱ្យដឹងថា ការស្ថាបនានេះត្រូវធ្វើការឈូសឆាយរួចចាក់ដីបន្ថែមមានទំហំ៩.០៣៩ម៉ែត្រការ៉េ ក្នុងនោះផ្ទៃសួនស្មៅមានទំហំជាង៤ពាន់ម៉ែត្រការ៉េ ផ្ទៃការ៉ូឡាធំជាងមាន៥ពាន់ម៉ែត្រការ៉េ ។ ដាក់ប្រព័ន្ធលូបង្ហូរទឹកភ្លៀង កូនប្រឡាយបង្ហូរទឹកមានគម្របបេតុងថ្មដុះ ដាក់បង្គោលភ្លើងចំនួន២៧ដើម ដាក់បង់សម្រាប់អង្គុយលេង និងដាំដើមឈើប្រភេទដើមឈើធំៗ ដូចជាដើមលឿងរាជជាដើម ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សាលារាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកកែប ជុតិមា ឃើញមានការកែលំអអភិវឌ្ឍខ្លាំងក្លា ជាពិសេសស្ថាបនាសួនច្បារ គឺមានន័យថា នៅភ្នំពេញឱ្យតែមានដីសាធារណៈរបស់រដ្ឋនៅទំនេរមានការស្ថាបនាជាសួនច្បារភ្លាម ហើយសួនច្បារចាស់ៗក៏មានការកែលំអថ្មីរួចរាល់ គឺមិនទុកឱ្យនៅទំនេរនោះទេ ធ្វើឱ្យភ្នំពេញមានសោភ័ណភាពស្រស់បំព្រង ។ គោលបំណងសំខាន់របស់សាលារាជធានីភ្នំពេញ គឺកែលំអលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់បំព្រងពីមួយថ្ងៃទៅមួយថ្ងៃ និងម្យ៉ាងទៀតជំរុញ ឬបំផុសឱ្យប្រជាពលរដ្ឋហាត់ប្រាណឱ្យបានច្រើនដើម្បីសុខភាពល្អ ៕ |
រឿងចម្លែកសត្វចិញ្ចឹមកូនមនុស្សនៅក្នុងព្រៃដោយក្តីស្រឡាញ់បំផុត Posted: 15 Mar 2011 12:19 AM PDT នារដូវភ្លៀងឆ្នាំ១៩៧៥ ពួកព្រានព្រៃនៅ រូម៉ានហ្គា ប្រទេសប៊ូរុនឌី ទ្វីបអាហ្វ្រិក ពេលដេញស្វាមួយហ្វូងសំគាល់ឃើញក្នុងហ្វូងស្វានោះមានសត្វមួយអត់កន្ទុយខុសពីស្វាឯទៀត និងរត់គេចតាមដើមឈើក៏ដូចលើដីមានចលនាយឺតជាងគេ ហេតុនេះនាំគ្នាព័ទ្ធចាប់ទាំងរស់យកមកផ្ទះ អត់បាញ់សម្លាប់ឡើយ។ តាមពិត សត្វចម្លែកនៅជាមួយហ្វូងស្វានោះជាកូនមនុស្ស មានអាយុប្រហែល៤ឆ្នាំ អ៊ីចឹងហើយបានជាចលនាវាមិនរហ័សរហួនដូចស្វា។ បន្ទាប់ពីសង្ស័យជាកូនមនុស្សតែសួរអីក៏មិនអាចឆ្លើយសូម្បីតែមួយម៉ាត់ ឬក៏ធ្វើកាយវិការអ្វីដូចក្មេងឯទៀត ពួកព្រានព្រៃឯកភាពគ្នាយកវាទៅមណ្ឌលសរសៃប្រសាទ ហើយផ្សព្វផ្សាយដំណឹងឱ្យអ្នកស្រុកទៅមើលដូចមើលសត្វចម្លែកអ្វីម្យ៉ាង។ ពួកអ្នកស្រុកដែលពពាក់ពពូននាំគ្នាទៅមើល បានសម្តែងការងឿងឆ្ងល់ដូចគ្នាថា រូបរាងជាកូនមនុស្ស ហេតុអីមិនមានកាយវិការអ្វីម្យ៉ាងដូចកុមារកូនមនុស្សឯទៀត? ក្រោយមក គេក៏យកសត្វចម្លែកទៅមណ្ឌលទុរគតជនវិញ។ ពួកវេជ្ជបណ្ឌិតប្រចាំមណ្ឌលនាំគ្នាពិនិត្យមើលយ៉ាងយកចិត្តទុកដាក់រកឃើញថា វាជាកូនមនុស្សមែន និងមានអាយុ៧ឆ្នាំហើយ មិនមែន៣ឬ៤ឆ្នាំទេ គ្រាន់តែក្រិនអត់លូតលាស់ប៉ុណ្ណោះ។ រឿងរ៉ាវកុមារស្វាយកទៅចិញ្ចឹមនៅទ្វីបអាហ្វ្រិកនេះ ធ្វើឱ្យគេនឹកឃើញដល់រឿងរ៉ាវកុមារ Mowgli ក្នុងសៀវភៅ «អំពីព្រៃភ្នំ» របស់អ្នកនិពន្ធ R-Kippling ។ រឿងទាំងពីរនេះមានលំនាំប្រហាក់ប្រហែលគ្នា ជុំវិញករណីកូនមនុស្សរស់កណ្តាលព្រៃជាមួយសត្វយ៉ាងមានសេចក្តីសុខ។ គេសន្និដ្ឋានថា កុមារដែលពួកព្រានព្រៃចាប់បានពីហ្វូងស្វាប្រហែលជាកូនចៅអំបូរហ៊ូឌូ ក្នុងប្រទេសប៊ូរុនឌី។ វាបានហ្វូងស្វាយកទៅចិញ្ចឹមក្រោយពេលជំងឺអាសន្នរោគរាតត្បាតសម្លាប់មនុស្សស្លាប់អស់រលីងនាឆ្នាំ១៩៧២ក្នុងតំបន់មួយដែលមានសុទ្ធតែជនអំបូរហ៊ូឌូរស់នៅ។ ឆ្នាំ១៩៧៨ មន្ទីរពេទ្យនៅ Magburaka ប្រទេសស្រីលង្កា បានទទួលកុមារីម្នាក់ដែលគេរំដោះបានពីហ្វូងស្វាកណ្តាលព្រៃភ្នំ ដូចកុមារក្នុងប្រទេសប៊ូរុនឌី ខាងទ្វីបអាហ្វ្រិកដែរ។ កុមារីនោះប្រហែលរស់ជាមួយស្វាតាំងពីនៅជាទារិកា ឬយ៉ាងម៉េចក៏មិនដឹង វាកាច និងមានអាកប្បកិរិយាដូចស្វា ស្ទុះចូលខាំឥតរើសមុខចំពោះអ្នកណាដែលទៅជិតវា។ឃើញវាកាចពេក គេដាក់វាក្នុងទ្រុងដែកដើម្បីកុំឱ្យវាបង្កគ្រោះថ្នាក់ដល់មនុស្សបាន ព្រោះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានមនុស្សច្រើនឡើងៗចោមរោមមើលវា។ ៤ឆ្នាំក្រោយ កុមារីអភ័ព្វបានអ្នកស្រីមេធាវីម្នាក់ធ្វើអន្តរាគមន៍សុំឱ្យបញ្ឈប់ការដាក់វាក្នុងទ្រុងដែកដូចសត្វ ត្រូវចិញ្ចឹមតាមរបៀបផ្សេងក្នុងនាមជាកូនមនុស្ស គ្រាន់តែប្រយ័ត្នប្រយែងកុំឱ្យវាខាំបានប៉ុណ្ណោះ។ កុមារីរូបនេះ គេមិនអាចរកឃើញមូលហេតុយ៉ាងម៉េចបានជាស្វាយកទៅចិញ្ចឹមក្នុងព្រៃឡើយ។ គេនាំគ្នាហៅវាថា «កុមារីមន្ទីរពេទ្យ» ព្រោះតាំងពីចាប់បាននៅក្នុងព្រៃ គេប្រគល់វាឱ្យមន្ទីរពេទ្យ Magburaka រហូត។ ហេតុការណ៍ស្វាចិញ្ចឹមកូនមនុស្សមិនមែនទើបតែមានក្នុងទសវត្សឆ្នាំ១៩៧០នៃសតវត្សទី២០ទេ ការកត់ត្រាទុកជាច្រើនបង្ហាញឱ្យឃើញថា ករណីសត្វចិញ្ចឹមកូនមនុស្សមានច្រើនសតវត្សមកហើយ។ គេគ្រាន់តែឆ្ងល់ថា សូម្បីប្រភេទសត្វស៊ីសាច់ជាអាហារដូចយ៉ាងចចក ឬខ្លាឃ្មុំជាដើមក៏មានយកកូនមនុស្សទៅចិញ្ចឹមក្នុងព្រៃដែរ ហេតុម៉េចពេលជួបក្មេងសាច់ខ្ចី មិនហែកសីុបែរជាអាណិតអាសូរទៅវិញ ហើយចិញ្ចឹមដោយក្តីស្រឡាញ់បំផុតទៀតផង? «កុមារកូនចចក» ដែលគេប្រទះនៅឆ្នាំ១៥៤៤ ក្នុងព្រៃ Hardt ជិត Excel រដ្ឋBaravia សព្វថ្ងៃរបស់អាល្លឺម៉ង់ ជាកុមាររស់ក្នុងព្រៃដំបូងគេបង្អស់ដែលមានការកត់ត្រាទុកច្បាស់លាស់ពីការវិវត្តផ្សេងៗរបស់វា។ កុមារនោះពេលចាប់បានមក វាមានអាយុប្រហែល១២ឆ្នាំទៅហើយ។ ក្នុងឆ្នាំជាមួយគ្នានោះ នៅតំបន់ Hessen ប្រទេសអាល្លឺម៉ង់ គេសង្កេតឃើញមានកុមារម្នាក់ទៀតរស់ជាមួយហ្វូងចចកដែរ។ អ្នកប្រវត្តិសាស្ត្រ Philip Camerarius បន្ទាប់ពីធ្វើការតាមដានយ៉ាងយូរបានប្រាប់ថា កុមារនោះចចកយកទៅចិញ្ចឹមតាំងពីអាយុ៣ឆ្នាំ ហេតុនេះមានកាយវិការគ្រប់យ៉ាងដូចចចក។ ពួកចចកក្នុងហ្វូងស្រឡាញ់វាណាស់ តែងផ្តល់ចំណីឆ្ងាញ់ៗឱ្យវាស៊ី ជួនកាលដំណើរមានតិចតួចសុខចិត្តអត់ខ្លួនឯងទៀតផង។ ពួកសត្វចចកបង្ហាត់របៀបរត់ដើម្បីវាអាចធ្វើដំណើរទាន់គេឯងក្នុងហ្វូង និងបង្ហាត់របៀបសង្គ្រប់ខាំ។ ពេលដេក ពួកចចកនាំគ្នាកាយដីឱ្យមានកណ្តក់ជ្រៅ ហើយរកពាំស្លឹកឈើមកក្រាលក្នុងកណ្តក់នោះឱ្យវាដេក រួចនាំគ្នាដេកខ្វៀនព័ទ្ធជុំវិញជួយបិទបាំងកុំឱ្យខ្យល់ត្រជាក់បក់ត្រូវវាខ្លាំងពេក ក៏ដូចជួយការពារសន្តិសុខផងដែរ។ ថ្ងៃមួយមេឃស្រឡះល្អក្នុងឆ្នាំ១៦៦១ ពួកព្រានព្រៃប្រទះកុមារតូចម្នាក់ក្នុងព្រៃប្រទេសលីទុយអានី។ វាមានសក់លឿង ភ្នែកខៀវ ស្បែកស បានខ្លាឃ្មុំ៤ទៅ៥ក្បាលការពារយ៉ាងយកចិត្តទុកដាក់។ ពេលមនុស្សចូលទៅចាប់វា វាទប់ទល់ដោយកាយវិការញេញធ្មេញលាបាតដៃទះ។ ទោះជាយ៉ាងណា ក៏គេអាចចាប់វាយកមកបាន តែកុមារម្នាក់ទៀតអាយុស្របាលវារត់គេចបាត់ក្នុងព្រៃពុំអាចចាប់បានឡើយ។ នៅសតវត្សទី១៨ គេប្រទះកុមារម្នាក់រស់ក្នុងព្រៃប្រទេសលីទុយអានីជាមួយហ្វូងចចក។ ប្រហែលបានចចកយកទៅចិញ្ចឹមតាំងពីនៅជាទារក ហេតុនេះខ្លួនប្រាណវាដុះរោមគ្រប់កន្លែងគ្រាន់តែមិនក្រាស់ដូចចចក។ ពេលបានមកនៅជាមួយមនុស្ស គេព្យាយាមបង្រៀនវាឱ្យចេះដើរជើង២បានខ្លះៗ ក្រោយមកបង្រៀនរបៀបអង្គុយហូបចំណី និងបង្រៀនឱ្យចេះនិយាយបានខ្លះៗ។ ប៉ុន្តែគួរឱ្យស្តាយ ពេលចេះស្តាប់សំណួរ និងចេះធ្វើកាយវិការឆ្លើយតប វាបែរជាអត់នឹកឃើញអ្វីសូម្បីបន្តិចពីអតីតកាលរបស់ខ្លួន។ «កុមារកូនចៀម» ត្រូវបានគេប្រទះឃើញក្នុងព្រៃប្រទេសអៀរឡង់នាឆ្នាំ១៦៧២។ វាចេះតែត្រឹមស៊ីស្មៅ និងចំបើងដូចសត្វចៀម មុនពេលស៊ីតែងហិតៗសិន រួចកាយចំបើងមកក្បែរខ្លួន។ កុមារម្នាក់នេះក្រោយមកល្បីឈ្មោះតាមរយៈផ្ទាំងគំនូរឈ្មោះ «មេរៀនពីការវះកាត់» ដែលគូរដោយវិចិត្រករ Rembrandt ជាផ្ទាំងគំនូរផ្តល់នូវភាពរុងរឿងដល់សារមន្ទីរ Amsterdam ប្រទេសហូឡង់នាពេលសព្វថ្ងៃ។ លោកសាស្ត្រាចារ្យ Nicolai Tiulp រៀបរាប់ថា ដោយហេតុដើរជើង៤តាំងពីតូច កុមារមានរូបរាងប្រែប្រួលគឺថ្ងាសខើច កញ្ចឹងកវែង អណ្តាតវែង ពោះដក់ស្តោក។ វាមិនអាចរៀនចេះនិយាយភាសាមនុស្សបានទេ បង្ហាត់បង្រៀនយ៉ាងណាក៏បានត្រឹមតែបញ្ចេញស្នូរឃីតៗប៉ុណ្ណោះ។ |
Posted: 15 Mar 2011 12:06 AM PDT រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីសម្រេចនៃគណៈកម្មាធិការគ្រប់គ្រងអចិន្ត្រៃយ៍នៃគណបក្សហ៊្វុនស៊ីនប៉ិច ចុះថ្ងៃទី១៤ មេសា ២០១១ ចុះហត្ថលេខាដោយលោកកែវ ពុទ្ធរស្មី ប្រធានគណបក្សដែលកោះសន្តិភាពទទួលបានឱ្យដឹងថា គណបក្សហ៊្វុនស៊ីនប៉ិចបានសម្រេចកោះប្រជុំសមាជគណបក្សនៅថ្ងៃទី២ មេសា ២០១១ ខាងមុខនេះ នៅទីស្នាក់ការកណ្តាលរបស់គណបក្សថ្មី ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានសមាជិកចូលរួមប្រមាណ៣.០០០នាក់ ។ លោកកែវ ពុទ្ធរស្មី បានឱ្យដឹងនៅក្នុងសេចក្តីសម្រេចថា សមាជមានរបៀបវារៈចំនួន៣ គឺ១-អនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស ២-អនុម័តជ្រើសរើសថ្នាក់ដឹកនាំគណបក្ស សមាជិកក្រុមប្រឹក្សាជាតិ គណៈកម្មការនាយក និងគណៈកម្មាធិការគ្រប់គ្រងអចិន្ត្រៃយ៍នៃគណបក្ស ៣-អនុម័តគោលជំហរ និងទិសដៅរបស់គណបក្សសម្រាប់ជាយុទ្ធសាស្ត្រក្នុងការបម្រើបុព្វហេតុប្រទេសជាតិ ។ គណបក្សហ៊្វុនស៊ីនប៉ិចបន្តថា ទិសដៅគណបក្សគឺមានជំហរម៉ឺងម៉ាត់ ហើយសមាជថ្ងៃទី២ មេសា ២០១១ ខាងនេះនឹងត្រូវជ្រើសរើសឯកភាពដោយគណៈកម្មាធិការគ្រប់គ្រងអចិន្ត្រៃយ៍នៃគណបក្ស ។ គោលការណ៍របស់គណបក្សគឺការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ និងស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជា ជាពិសេសនៅក្នុងរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសន្តិភាពស្ថិរភាព និងការអភិវឌ្ឍជាតិ ៕ |
Posted: 14 Mar 2011 11:33 PM PDT ក្មេងស្រីតូចអាយុ៤ខែ ត្រូវបានគេចាត់ទុកថា ជាមនុស្សអច្ឆរិយៈដោយសារនៅរស់ពីការកប់ក្នុងគំនរឈើបាក់បែក អត់ចំណីអាហាររយៈពេល៤ថ្ងៃ នៅតំបន់ភាគឦសានប្រទេសជប៉ុន ដែលរងគ្រោះធ្ងន់ធ្ងរដោយសារការរញ្ជួយដីដ៏ខ្លាំងមួយកម្រិត៨,៩រិចស្ទ័រ បង្កឱ្យកើតមានរលកយក្សស៊ូណាមី កាលពីថ្ងៃទី១១ មីនា កន្លងមក ។ ក្មេងស្រីនេះបានរបូតធ្លាក់ចេញពី ម្តាយនៅពេលម្តាយរបស់គេព្យាយាមរត់គេចពីរលកយក្សស៊ូណាមី តាំងពីថ្ងៃដំបូងនៃការរញ្ជួយដីនេះធ្វើឱ្យគេធ្លាក់លើដីកប់ទឹក ហើយកម្ទេចឈើធ្លាក់ពីលើ ។ |
IMF ខ្ចីលុយជាង11ពាន់លានដុល្លារពីធនាគារអ៊ីតាលី Posted: 14 Mar 2011 11:28 PM PDT មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគារអ៊ីតាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់ប្រាក់កម្ចីដល់ទៅ៨,១១ពាន់លានផោន ប្រហែល១១,១៧ពាន់លានដុល្លារអាមេរិក ។ នេះបើតាមការឱ្យដឹងដោយសេចក្តីថ្លែងការណ៍ចេញដោយ IMF ។ IMF និយាយថា កិច្ចព្រមព្រៀងនេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តដោយសហគមន៍អឺរ៉ុបកាលពីខែមីនា ឆ្នាំ២០០៩ កន្លងមក ដែលសន្យាផ្តល់វិភាគទាន៧៥ពាន់លានផោន ប្រហែល១០០ពាន់លានដុល្លារអាេមរិក ដើម្បីទ្រទ្រង់ដល់សមត្ថភាពផ្តល់ប្រាក់កម្ចីរបស់ខ្លួន ។ |
កងទ័ពអារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួមលើកចូលធ្វើអន្តរាគមន៍នៅបារ៉ែន Posted: 14 Mar 2011 11:28 PM PDT ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងអេមីរ៉ាត អារ៉ាប់រួមបានបញ្ជូនកាលពីថ្ងៃទី១៤ មីនា នូវកងយោធារបស់ខ្លួនចូលទៅក្នុងប្រទេសបារ៉ែនតាមសំណើរបស់ប្រទេសជិតខាង និងជាសម្ព័ន្ធមិត្តដែលកំពុងកើតមានការបះបោររបស់ពួកស៊ីអ៊ីតដែលមានភាគច្រើន ដោយការបញ្ជូនទ័ពនេះត្រូវបានពួកស៊ីអីុតចាត់ទុកថា ជាការប្រកាសសង្គ្រាមមួយ ។ កងទាហានអារ៉ាប៊ី សាអ៊ូឌីតចំនួន១០០០នាក់ និងកងទាហានអេមីរ៉ាតអារ៉ាប់រួម ដែលមានតិចជាងនេះបានលើកចូលធ្វើអន្តរាគមន៍ក្នុងក្របខណ្ឌនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ CCG ដែលប្រទេសបារ៉ែនជាសមាជិកស្នើសុំជំនួយ ដើម្បីបញ្ចប់ការបះបោរដែលគំរាមកំហែងដល់រជ្ជកាលស្តេចខាលីហ្វា ។ |
ភាពមិនច្បាស់លាស់ក្រោយការផ្ទុះក្នុងរេអាក់ទ័រហ្វូតូស៊ីម៉ាព្រឹកថ្ងៃទី15មីនា Posted: 14 Mar 2011 11:28 PM PDT ទីភ្នាក់ងារសន្តិសុខនុយក្លេអ៊ែរជប៉ុនអះអាងថា ការផ្ទុះមួយត្រូវបានស្តាប់ឮកាលពីព្រឹកថ្ងៃទី១៥ មីនា ក្នុងរេអាក់ទ័រទី២នៃមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា-ដាយអ៊ីជី ដែលនៅទីនោះប្រតិបត្តិការបាញ់ទឹកសមុទ្របានធ្វើជាថ្មីដើម្បីប៉ុនប៉ងធ្វើឱ្យរេអាក់ទ័រនោះត្រជាក់ ។ ទីភ្នាក់ងារនោះបញ្ជាក់ថា ពុំទាន់ មាន ព័ត៌ មានណាមួយអំពីការខូចខាតជាយថាហេតុនៅ ឡើយក្នុងពេលភ្លាមៗ។ គេមានការព្រួយបារម្ភ ខ្លាំងណាស់ព្រោះបន្ទប់រេអាក់ទ័រនោះរងការខូចខាត ហើយមានការបញ្ចេញវិទ្យុសកម្ម ។ ការផ្ទុះនោះជាការផ្ទុះអ៊ីដ្រូហ្សែន ហើយគេកំពុងតែកំណត់ពីមូលហេតុ ហើយយើងជឿជាក់ថា ការផ្ទុះនេះអាចបណ្តាលមកពីការខូចខាតផ្សេងៗក្រោយការរញ្ជួយដី ។ |
នគរបាលឃាត់ខ្លួនស្ត្រីសង្ស័យជួញដូរថ្នាំញៀនបានម្នាក់ Posted: 14 Mar 2011 11:25 PM PDT រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ បានឃាត់ខ្លួនស្ត្រីម្នាក់នៅចំណុចមុខក្លឹបកំសាន្តវ៉កអឺបាវ កែងផ្លូវលេខ៥១ និង១៧៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៤ មីនា ២០១១ បន្ទាប់ពីឆែកឆេររកឃើញថ្នាំ ញៀនប្រភេទម៉ាទឹកកក ដែលស្ត្រីនោះលាក់ក្នុងដៃអាវ ។ នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ បានឱ្យដឹងថា តាមការចង្អុលបង្ហាញពីអធិការនគរបាលខណ្ឌដូនពេញ លើកផែនការអនុវត្តភូមិ-សង្កាត់មានសុវត្ថិភាព មានលក្ខណៈសម្បត្តិល្អប្រាំយ៉ាងក្នុងនោះលុបបំបាត់ឱ្យអស់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាក់ស្តែងនៅយប់ថ្ងៃទី១៤ មីនា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ បានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន លុះមកដល់មុខក្លឹបកំសាន្តវ៉កអឺបាវ កែងផ្លូវលេខ៥១ និង១៧៨ ប្រទះឃើញស្ត្រីម្នាក់ឈរនៅចំណុចខាងលើ ដោយមានការសង្ស័យ សមត្ថកិច្ចឃាត់ខ្លួន និងធ្វើការឆែកឆេរទើបរកឃើញថ្នាំញៀនប្រភេទក្រាម ពណ៌សថ្លា (ម៉ាទឹកកក) ចំនួន៤កញ្ចប់តូច ដែលស្ត្រីរូបនោះលាក់ទុកក្នុងដៃអាវ ។ ស្ត្រីសង្ស័យជួញដូរថ្នាំញៀនដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះស្រេង គន្ធា អាយុ២២ឆ្នាំ មុខរបររកស៊ីផ្លូវភេទ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ស្ត្រីនេះបានសារភាពថា រូបគេពិតជាអ្នកជួញដូរថ្នាំញៀនប្រាកដមែន ៕ |
ពស់មួយក្បាលងាប់ក្រោយពីចឹកដើមទ្រូងតារាម៉ូដែលម្នាក់ Posted: 14 Mar 2011 11:25 PM PDT សត្វពស់មួយក្បាលបានងាប់ភ្លាមៗក្រោយពីចឹកសុដន់នារីជាតារាម៉ូដែលម្នាក់ដោយសារការពុល ។ តារាម៉ូដែលរូបនេះឈ្មោះ Orit Fox ជាជនជាតិអ៊ីស្រាអែល ហើយពស់នេះងាប់ដោយសារចឹកសុដន់របស់នាងពេលនាងចូលរួមបង្ហាញពីភាពស្និទ្ធស្នាលជាមួយពស់នេះនៅក្នុងកម្មវិធីមួយរៀបចំឡើងដោយទូរទស្សន៍មួយរបស់ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី១៤ មីនា កន្លងមក។ ដើមទ្រូងរបស់នាង Orit Fox ទើបទទួលការវះកាត់កែលំអកាលពីពេលថ្មីៗកន្លងមក ដោយមានជាតិថ្នាំពេទ្យនៅឡើយ ហើយនៅពេលពស់នេះចឹកដើមទ្រូងរបស់នាង ពស់នេះងាប់ដោយសារថ្នាំពេទ្យ ៕ |
បុគ្គលិកមន្ទីរពេទ្យសម្តេចឪម្នាក់ចង.កធ្វើអត្តឃាត Posted: 14 Mar 2011 08:59 PM PDT រាជធានីភ្នំពេញ ៖ ស្ត្រីបុគ្គលិកមន្ទីរពេទ្យសម្តេចឪម្នាក់ដោយសារតែមានវិបត្តិនៅកន្លែងធ្វើការបានសម្រេចចិត្តចង.កធ្វើអត្តឃាតក្នុងលំនៅឋានរបស់ខ្លួន លេខ៣ ក្រុមទី៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ កាលពីព្រលប់ថ្ងៃទី១៤ មីនា ២០១១ បណ្តាលឱ្យមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ផងដែរ ។ បុគ្គលិកពេទ្យដែលគិតខ្លីនេះឈ្មោះជឹង គឹមហួយ ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ តាមប្រភពព័ត៌មានទាក់ទិននឹងការស្លាប់របស់នាងជឹង គឹមហួយ បានឱ្យដឹងថា មុនពេលនាងសម្រេចចិត្តចង.កធ្វើអត្តឃាតគឺរូបនាងបានសរសេរលិខិតបណ្តាំដោយបញ្ជាក់ថា រូបនាងតូចចិត្តចំពោះអង្គភាពការងារនៅមន្ទីរពេទ្យដែលបានបញ្ឈប់ការងារនាងរយៈពេល១០ថ្ងៃ កន្លងមក ។ នៅក្នុងលិខិតបណ្តាំនេះបានសរសេរថា កុំទុកចិត្តអ្នកដទៃជាងទុកចិត្តខ្លួនឯង និយាយយប់ខ្ទប់ព្រៃ និយាយថ្ងៃជញ្ជាំងមានត្រចៀក ។ ឃ្លានេះទៀតបញ្ជាក់ថា បងសុំទោសប្អូនៗដែលបងបានសម្រេចចិត្តលាចាកលោកទៅហើយ ព្រោះបងតូចចិត្តដោយសារគេបញ្ឈប់ការងារបងអស់រយៈពេល១០ថ្ងៃ។ តាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានបានឱ្យដឹងថា នាងជឹង គឹមហួយចង.កសម្លាប់ខ្លួនដោយយកខ្សែក្រណាត់ចងភ្ជាប់ជាមួយបង្កាន់ដៃជណ្តើរ ហើយទម្លាក់ខ្លួនចុះក្រោមបណ្តាលឱ្យស្លាប់ក្នុងផ្ទះតែម្នាក់ឯង គ្មាននរណាជួយកើតទេ ដោយសារមុនពេលនាងធ្វើសកម្មភាពគឺនាងបានជិះម៉ូតូធ្វើដំណើរមកដល់ក្នុងលំនៅឋាន ហើយចូលក្នុងចាក់គន្លឹះទ្វារពីក្នុងជាប់គ្មាននរណាចូលបានឡើយ។ មូលហេតុដែលបងប្អូនដឹងថា នាងជឹម គឹមហួយ ចង.កសម្លាប់ខ្លួនគឺដោយសារទូរស័ព្ទចូលនាងញឹកញាប់ហើយ នាងមិនលើកទូរស័ព្ទក៏នាំគ្នាមកមើល ឃើញនាងចង.កសម្លាប់ខ្លួនយ៉ាងសោកសៅ និងចម្លែក ទើបភ្ញាក់ផ្អើលឆោឡោ និងរាយការណ៍ជូនសមត្ថកិច្ចមកពិនិត្យឃើញថា នាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ៕ |
Posted: 14 Mar 2011 08:53 PM PDT រាជធានីភ្នំពេញ ៖ និស្សិតកម្ពុជាចំនួន៣៣រូបដែលកំពុងសិក្សានៅប្រទេសចិន បានមូលមតិគ្នារៃអង្គាសប្រាក់ចំនួន៣០០ដុល្លារ និង៨០០យាន់ ដើម្បីចូលរួមក្នុងមូលនិធិបាយ័ន តាមរយៈសារព័ត៌មានកោះសន្តិភាព ។ និស្សិតទាំង៣៣នាក់នោះមានឈ្មោះដូចខាងក្រោមនេះ ៖ |
អូរព្រំដែនត្រូវគេឆក់ត្រីខាងទឹកដីសៀមយ៉ាងអនាធិបតេយ្យ Posted: 14 Mar 2011 08:32 PM PDT ក្រុងប៉ោយប៉ែត ៖ អតីតអូរជ្រៅពុះចែកព្រំដែនខ្មែរសៀមដែលមានទឹកជ្រៅមិនដែលរីងហើយសំបូរទៅដោយមច្ឆាចម្រុះផងនោះ ពេលនេះគេសង្កេតឃើញមានហ្វូងមនុស្សមួយក្រុមនៅខាងទឹកដីសៀមបាននាំគ្នាយកប្រដាប់ឆក់ត្រីដែលតចរន្តអគ្គិសនីពីលំនៅឋានក្នុងភូមិសៀមទល់មុខភូមិស្ទឹងបត់ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតឆក់ត្រីក្នុងអូរព្រំដែនយ៉ាងអនាធិបតេយ្យហាក់គ្មានអ្នកណាហាមឃាត់ឡើយ ។ កន្លែងដែលប្រជាជនសៀមនាំគ្នាឆក់ត្រីនោះ គឺទល់មុខច្រកប៉ុសិ៍្តស្ទឹងបត់របស់ប៉ូលិសការពារព្រំដែនគោកវរសេនាតូចលេខ៨៩១របស់កម្ពុជា ។ បើតាមប្រភពពីប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនចំណុចមានការឆក់ត្រីនោះបានបង្ហើបឱ្យដឹងថា ការឆក់ត្រីតាមអូរព្រំដែនរបៀបនេះ គឺមិនមែនមានតែភាគីសៀមទេ ខាងខ្មែរក៏មានដែរ ប៉ុន្តែប្រភពបានប្រាប់ថា កើតឡើងភាគីច្រើនតែពេលយប់ ។ ក្រុមអ្នកឆក់មានគ្នា៥ ទៅ៦នាក់អ្នកខ្លះកាន់ការុងចាំរើសត្រី អ្នកខ្លះចាំចុះរាវចាប់ត្រីក្រោយការឆក់ និងអ្នកខ្លះដើរអូសខ្សែភ្លើង ។ ការឆក់ត្រីរបៀបនេះ បើទោះជាខាងកម្ពុជាក្តី ឬសៀមក្តីគឺមិនគួរឱ្យកើតមាននោះ |
ចាប់ខ្លួនស្ត្រីខ្មែរលួចកាបូបលុយជនបរទេស Posted: 14 Mar 2011 08:21 PM PDT រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវស្ត្រីអាមេរិកកាំងចាប់ខ្លួនប្រគល់ឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ ក្រោយពីស្ត្រីខ្មែររូបនោះធ្វើសកម្មភាពលួចយកកាបូបលុយនៅចំណុចកែងផ្លូវលេខ១០៨ និង១៣ ក្រោយផ្សាររាត្រី ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១២ មីនា ហើយព្យាយាមរត់ ។ តាមប្រភពពីមន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីសង្ស័យលួចកាបូបលុយជនបរទេសនោះឈ្មោះសៅ ចាន់ណា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ១៧E2 ផ្លូវលំ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ រីឯស្ត្រីអាមេរិកឈ្មោះ TEKESA KOCHEL អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១១ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ តាមស្ត្រី អាមេរិកបាននិយាយថា មុនពេលកើតហេតុគាត់រួមជាមួយប្តី និងមិត្តភក្តិបួននាក់ទៀតបានចូលក្នុងផ្សាររាត្រីរកទិញអីវ៉ាន់ហើយដើរចេញមកវិញក្នុងគោលបំណងទៅផ្ទះ លុះដើរដល់របងដែកកែងផ្លូវលេខ១០៨ និង១៣ សង្កាត់វត្តភ្នំ ក៏បានលើកកូនផ្លោះរបង ស្រាប់តែមានស្ត្រីខ្មែរម្នាក់បានមកលួចឆក់យកកាបូបស្ពាយបំរុងរត់គេចខ្លួន ប៉ុន្តែត្រូវបានប្តីគាត់ឃើញទាន់ដេញចាប់ស្ត្រីនោះប្រគល់ឱ្យនគរបាលប៉ុស្តិ៍វត្តភ្នំ។ ខណៈពេលឃាត់ខ្លួនស្ត្រីនោះ មិនឃើញមានកាបូបស្ពាយនោះទេ។ នៅចំពោះមុខសមត្ថកិច្ចស្ត្រីសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចឆក់យកកាបូបស្ពាយរបស់ស្ត្រី អាមេរិកនៅក្រោយផ្សាររាត្រីមែន ប៉ុន្តែកាបូបនោះខ្លួនបានបោះចោលបន្ទាប់ពីត្រូវបុរសជាប្តីចាប់ ។ ស្ត្រីរូបនេះត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ៕ |
ជម្លោះផ្ទៃក្នុងបែកផ្សែងនៅមន្ទីរធម្មការ ចៅអធិការ២២វត្តគាំទ្រប្រធាន Posted: 14 Mar 2011 08:14 PM PDT ខេត្តព្រះសីហនុ ៖ រឿងរ៉ាវទំនាស់ផ្ទៃក្នុងមន្ទីរធម្មការនិងសាសនាខេត្ត ដែលផ្តើមចេញពីអនុប្រធានមន្ទីរចំនួន២រូប បានលេចចេញនូវញត្តិគាំទ្រពីសំណាក់ចៅអធិការវត្តចំនួន២២វត្ត ក្នុងខេត្ត ដែលមានខ្លឹមសារនៃញត្តិទាំងនោះគឺទទួលស្គាល់ពីព្រះតេជគុណមូល រ៉ន ព្រះមេគណខេត្ត និងជាចៅអធិការវត្តឥន្ទញ្ញាណ ។ ក្នុងខ្លឹមសារនៃញត្តិនេះ ព្រះចៅអធិការវត្តទាំង២២បានគាំទ្រយ៉ាងខ្លាំងចំពោះលោកកង ឌី ណាត និងបានចោទប្រកាន់ទៅលើមន្ត្រីដឹកនាំមន្ទីរធម្មការចំនួន២នាក់ គឺលោកសាំង ស្រស់ អនុប្រធានមន្ទីរធម្មការទទួលបន្ទុកគណនេយ្យ និងរដ្ឋបាល និងលោកខឹម សំណាង អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យធម្មការនិងសាសនាខេត្តថា បាននិងកំពុងធ្វើសកម្មភាពញុះញង់បង្កភាពអនាធិបតេយ្យ ធ្វើឱ្យបែកបាក់សាមគ្គីភាពផ្ទៃក្នុងរវាងបុគ្គលិក និងថ្នាក់ដឹកនាំក្នុងមន្ទីរ ដូចជាករណី ១-បានបំផុសឱ្យគ្រូជាប់កិច្ចសន្យាឆ្នាំ២០១០ ដែលមិនបង្រៀនឱ្យមកបើកប្រាក់ខែទាំងអស់ ។ ២-អ្នកទាំង២នាក់ខាងលើបានចោទប្រកាន់ថា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកេងប្រវ័ញ្ចញើសឈាមមន្ត្រីក្រោមឱវាទ ។ ៣-អ្នកទាំងពីរនាក់ចោទថា ប្រធានមន្ទីរធម្មការរំលោភការងារកូនចៅ ។ ៤-បានបំផុសឱ្យមន្ត្រីជាប់កិច្ចសន្យាផ្តិតមេដៃថាខ្លួនមិនបានបើកប្រាក់បៀវត្សប្រចាំខែ ។ ក្នុងខ្លឹមសារដដែលនោះបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងនាមចៅអធិការវត្តទាំង២២ សូមប្រឆាំងដាច់ខាតរាល់ទង្វើរបស់អនុប្រធានទាំង២នៃមន្ទីរធម្មការនិងសាសនាខេត្ត ដែលទង្វើទាំងនេះមិនស័ក្តិសមជាមន្ត្រីរាជការដែលបំរើការក្នុងមន្ទីរធម្មការនិងសាសនាទេ។ លោកកង ឌីណាត ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឱ្យដឹងថា ចំពោះការចោទប្រកាន់ពីសំណាក់មន្ត្រីក្រោមឱវាទទាំងពីរគឺជាការបង្កាច់បង្ខូចកិត្តិយសរបស់ថ្នាក់ដឹកនាំតែប៉ុណ្ណោះ ក្នុងគោលបំណងធ្វើឱ្យជះឥទ្ធិពលអាក្រក់លើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។ លោកបានបន្តទៀតថា បន្ទាប់ពីលេចចេញនូវបាតុភាពនេះឡើង លោកពុំដែលខ្វល់ខ្វាយអ្វីឡើយ ព្រោះថាសច្ចធម៌ពិតមិនសាបសូន្យ អំពើល្អរមែងទទួលបានផលល្អ ។ ថ្មីៗនេះ ដោយមើលឃើញពីភាពអយុត្តិធម៌សម្រាប់រូបលោកដែលជាថ្នាក់ដឹកនាំមន្ទីរមួយមានការតែងតាំងត្រឹមត្រូវពីរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជា ទើបមន្ត្រីសង្ឃដែលជាចៅអធិការទាំង២២វត្ត ព្រមទាំងមេគណខេត្តផងដែរ បានធ្វើញត្តិគាំទ្រដល់រូបលោកដើម្បីឱ្យបន្តដឹកនាំលើវិស័យព្រះពុទ្ធសាសនាបន្តទៀត ។ ញត្តិទាំងនេះបានដាក់ជូនទៅលោកអភិបាលខេត្តនិងក្រសួងធម្មការរួចហើយដើម្បីមានវិធានការ ។ យោងតាមប្រភពពីលោកស្រីកុក សុខា អនុប្រធានការិយាល័យរដ្ឋបាល និងគណនេយ្យនៃមន្ទីរធម្មការនិងសាសនាខេត្ត បានឱ្យដឹងថា លោកប្រធានមានគម្រោងរៀបចំឯកសារមួយចំនួនដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅឯសាលាដំបូងពីបទក្លែងបន្លំឯកសារសាធារណៈ ។ ការរៀបចំនេះ គឺដោយសារការចោទប្រកាន់របស់មន្ត្រីទាំងពីររូបខាងលើធ្វើឱ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងរ មិនអាចប៉ះប៉ូវវិញបានទេ ។ បើតាមប្រភពផ្សេងមួយទៀតពីមន្ត្រីនៅក្នុងមន្ទីរធម្មការមួយរូបសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា កន្លងមកមន្ត្រីទាំងពីររូបខាងលើនេះពេលចូលមកកន្លែងធ្វើការនៅក្នុងមន្ទីរតែងតែបញ្ចេញអត្តចរិតខ្វះសាមគ្គីភាពផ្ទៃក្នុងអង្គភាព ពេលខ្លះថាមានចោរចូលលួចរបស់របរនៅក្នុងមន្ទីរបាត់នេះបាត់នោះ ធ្វើឱ្យមន្ត្រីផ្សេងទៀតលែងចង់ហ៊ានចូលកន្លែងធ្វើការព្រោះខ្លាចរងការចោទប្រកាន់ពីលោកទាំងពីរខាងលើ ។ ប្រភពដដែលបានបន្តទៀតថា បើទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីគណៈសង្ឃទាំង២២វត្ត ធ្វើញត្តិគាំទ្រលោកប្រធានមន្ទីរធម្មការនិងសាសនា ដាក់ជូនអភិបាលខេត្ត និងក្រសួងធម្មការនិងសាសនា រួចមក លោកសង្ឃឹមថា នឹងមានចំណាត់ការទៅតាមប្រព័ន្ធផ្លូវច្បាប់ជាក់ជាមិនខានហើយច្បាប់នឹងមិនទុកឱ្យបុគ្គលខិលខូចដើរធ្វើសកម្មភាព ធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្តនោះទេ។ ដោយឡែក លោកសាំង ស្រស់ និងលោកខឹម សំណាង បានឱ្យភ្នាក់ងារកោះសន្តិភាពដឹងថា ចំពោះញត្តិដែលចោទប្រកាន់ថា លោកដើរបំផុសបំផុលនិងប្តឹងលោកកង ឌីណាត ប្រធានមន្ទីរធម្មការនិងសាសនានោះ គឺមិនពិតទេ។ លោកគ្រាន់តែធ្វើសំណើទៅអធិការកិច្ច នៃក្រសួងហិរញ្ញវត្ថុតែប៉ុណ្ណោះ ឯចំពោះរឿងស្នាមមេដៃនិងពាក្យបណ្តឹងរបស់គ្រូជាប់កិច្ចសន្យា និងមន្ត្រីជាប់កិច្ចសន្យា លោកពុំដឹងអ្វីទាំងអស់ រឿងគេប្តឹងឬមិនប្តឹងជារឿងរបស់គេ លោកគ្រាន់តែប្រាប់ពីតួលេខនៃប្រាក់បៀវត្សដល់គ្រូនិងមន្ត្រីជាប់កិច្ចសន្យាតែប៉ុណ្ណោះ ។ លោកសាំង ស្រស់ បន្តទាំងសម្តីក្រេវក្រោធថា គណៈសង្ឃទាំង២២វត្តនោះដឹងរឿងអ្វីខ្លះនៅក្នុងមន្ទីរធម្មការនិងសាសនាខេត្ត ទើបហ៊ានធ្វើញត្តិគាំទ្រផ្តេសផ្តាស លូកដៃចូលក្នុងរឿងមន្ទីរធម្មការនិងសាសនាខេត្ត ។ រឿងនេះជារឿងរបស់ធម្មការនិងសាសនាខេត្ត មិនមែនជារឿងរបស់គណៈសង្ឃនោះទេ ៕ |
វាយប្រហារអត្តឃាតនៅភាគខាងជើងអាហ្វហ្គានីស្ថានស្លាប់36នាក់ Posted: 14 Mar 2011 08:13 PM PDT មន្ត្រីរដ្ឋាភិបាលនិយាយថា មនុស្សយ៉ាងហោចណាស់៣៦នាក់ បានត្រូវស្លាប់ និង៤២នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារអត្តឃាតមួយនៅមជ្ឈមណ្ឌលជ្រើសរើសយោធាជាតិអាហ្វហ្គានីស្ថាន កាលពីល្ងាចថ្ងៃទី១៤ មីនា កន្លងមក ។ តាមប្រភពព័ត៌មានថា ការវាយប្រហារនោះកើតឡើងនៅមជ្ឈមណ្ឌលជ្រើសរើសយោធាជាតិ ក្នុងខេត្ត Kunduz ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ។ ចំនួនអ្នកស្លាប់ក្នុងការវាយប្រហារអត្តឃាតនេះអាចកើនឡើងថែមទៀត ដោយសារភាគច្រើននៃអ្នករងរបួសមានសភាពធ្ងន់ធ្ងរ ។ |
ធ្លាក់ភ្លៀងខ្លាំងប៉ុន្មានថ្ងៃជាប់ៗគ្នានៅភាគខាងត្បូងប្រេស៊ីលស្លាប់មនុស្ស10នាក់ Posted: 14 Mar 2011 08:13 PM PDT អាជ្ញាធរមូលដ្ឋាននិយាយថា ការធ្លាក់ភ្លៀងខ្លាំង បានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសប្រេស៊ីលរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា បណ្តាលឱ្យស្លាប់មនុស្ស១០នាក់ និងបណ្តាលឱ្យមនុស្ស២៥.០០០នាក់ទៀតគ្មានផ្ទះសម្បែង ។ អ្នកស្លាប់៧នាក់ គឺនៅក្នុងទីក្រុង Sao Louren-co do sal រដ្ឋ Rio Grande do Sul ២នាក់នៅក្នុងទីក្រុង Antonina រដ្ឋ Prana និងម្នាក់ទៀតនៅក្នុងទីក្រុង Palhoca រដ្ឋ Catarina ។ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |