The Phnom Penh Post - KHMER: “ចំនួន​ការ​ងារ​កើន​ឡើង​ អត្រា​គ្មាន​ការងារ​ក៏​កើន​ឡើង​នៅ​កូរ៉េ​ខាង​ត្បូង” plus 9 more

The Phnom Penh Post - KHMER: “ចំនួន​ការ​ងារ​កើន​ឡើង​ អត្រា​គ្មាន​ការងារ​ក៏​កើន​ឡើង​នៅ​កូរ៉េ​ខាង​ត្បូង” plus 9 more


ចំនួន​ការ​ងារ​កើន​ឡើង​ អត្រា​គ្មាន​ការងារ​ក៏​កើន​ឡើង​នៅ​កូរ៉េ​ខាង​ត្បូង

Posted: 16 Mar 2011 03:27 AM PDT

ក្រុង​សេអ៊ូល៖ ទិន្នន័យ​រដ្ឋាភិបាលកូរ៉េ​ខាង​ត្បូង​ បាន​បង្ហាញ​នៅ​ថ្ងៃ​ពុធ ទី​១៦​ មីនា​នេះ​​ថា អត្រា​គ្មាន​ការ​ងារ​​ធ្វើរបស់​ប្រទេស​​នេះ បាន​​កើន​ឡើង​​ដល់​កម្រិត​​ខ្ពស់​រយៈ​ពេល​​មួយ​​ឆ្នាំ​​នេះ​ បើ​ទោះ​​​បី​​ជា​​កំណើន​​ជ្រើស​រើស​​​បុគ្គលិក ដែល​ជា​​អត្រា​​ចូល​រួម​​ក្នុង​​ទីផ្សារ​​ពលកម្ម​ បាន​​កើន​​ឡើង​​ដោយ​សារ​​ការ​​ងើប​​ឡើង​​វិញ​​នៃ​សេដ្ឋកិច្ច​​របស់​​ប្រទេស​ ​នេះ​​ក៏​ដោយ​។

រឿង​ក្តី​រួម​ភេទ​ជា​មួយ​អនីតិ​ជន​របស់​ ឈុន ភារុណ នឹង​ត្រូវ​​ប្រកាស​នៅ​ចុង​ខែ​មីនា

Posted: 16 Mar 2011 03:15 AM PDT

ភ្នំពេញ៖ មន្ត្រី​តុលាការ​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ប្រកាស​សាល​ក្រម​នៃ​ករណី​យុវ​សិស្ស​ម្នាក់ ដែល​ត្រូវ​ជាប់​ចោទ​ពី​បទ​រួម​ភេទ​ជា​មួយ​អនីតិ​ជន​អាយុ​ក្រោម​ ១៥​ឆ្នាំ នឹង​ត្រូវ​បាន​ប្រកាស​នៅ​ចុង​ខែ​មីនា​នេះ។

រោង​ចក្រ​តាក់ហ្វាត​ក្ស័យ​ធន​គ្មាន​ជូន​ដំណឹង កម្មករ​ជាង​១​ពាន់​នាក់​ឆោ​ឡោ

Posted: 16 Mar 2011 03:03 AM PDT

ភ្នំពេញ៖ មេ​ធាវី​តំ​ណា​ង​ឲ្យ​រោង​ច​ក្រ​តា​ក់​​ហ្វាត បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​ ទី​១៦ មីនា​នេះ​​ថា ​រោ​ង​ច​ក្រ​នេះ​បា​ន​«​ក្ស័​យ​ធ​ន»​ ​ហើ​យ និង​មា​ន​ល​ទ្ធ​ភា​ព​តិច​តួច​ប៉ុ​ណ្ណោះ​ ក្នុងកា​រ​ផ្ត​ល់​សំ​ណ​ង​ដ​ល់​ក​ម្មក​រ​ជាង ១០០០​​នាក់ ​ដែល​រង​គ្រោះ​ក្រោយ​រោង​ចក្រ​នេះ​ត្រូវ​បាន​បិទ​ទ្វារ។

មេ​បក្ស​ជំទាស់​កម្ពុជា​ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​តំណាង​រាស្ត្រ​ក្នុង​សភា

Posted: 16 Mar 2011 02:54 AM PDT

 

ភ្នំពេញ៖ លោក សម រង្ស៊ី មេ​ដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​តំណាង​រាស្ត្រ​របស់​កម្ពុជា​ហើយ​កាល​ពី​ថ្ងៃ​ អង្គារ​ម្សិល​មិញ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋ​សភា​ជាតិ​កម្ពុជា។

ច្បាប់​ថ្មី​តម្រូវ​ឲ្យ​ជន​បរទេស​ចង់​រៀប​ការ​ជា​មួយ​ស្ត្រី​ខ្មែរ​​ត្រូវ​មាន​អាយុ​ក្រោម​៥០​ឆ្នាំ

Posted: 16 Mar 2011 01:19 AM PDT

ភ្នំពេញ៖ រដ្ឋាភិបាល​​កម្ពុជា បាន​ប្រកាស​នូវ​បទ​ប្បញ្ញត្តិ​ថ្មី​មួយ​ស្តី​ពី​អាពាហ៍​ពិពាហ៍​រវាង​ស្ត្រី​ កម្ពុជា និង​បុរស​ជន​ជាតិ​បរទេស ដោយ​បាន​តម្រូវ​ថា បុរស​ជន​បរទេស​ត្រូវ​តែ​មាន​អាយុ​​ក្រោម​ ៥០​ឆ្នាំ និង​រក​ចំណូល​បាន​ច្រើន​ជាង ២៥៥០​ដុល្លារ។

អូបាម៉ា​ផ្តោត​លើ​ប្រទេស​នៅ​អាមេរិក​ខាង​ត្បូង​ឡើង​វិញ​ចំ​ពេល​ចិន​កំពុង​ពង្រីក​ឥទ្ធិ​ពល​ចូល​មក

Posted: 16 Mar 2011 01:08 AM PDT

ក្រុង​វ៉ាស៊ីងតោន៖ ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​​ធ្វើ​ដំណើរ​ទៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​​នៅ​សប្តាហ៍​នេះ ដើម្បី​ស្វែង​រក​ការ​ពង្រឹក​​ការ​នាំ​មុខ​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ មួយ ដែល​ទីក្រុង​វ៉ាស៊ីងតោន ធ្លាប់​បាន​គ្រប់​ដណ្តប់ ប៉ុន្តែ ពេល​នេះ​វា​ជា​​កន្លែង​មួយ​ដែល​អាមេរិក​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ ប្រជែង​យ៉ាង​ខ្លាំង​ពី​ប្រទេស​ចិន។

ខ្យល់​បក​នាំ​យក​វិទ្យុ​សកម្ម​ពី​រោង​ចក្រ​នុយក្លេអ៊ែរ​ជប៉ុន​ចូល​មហា​សមុទ្រ​ប៉ាស៊ីហ្វិច

Posted: 16 Mar 2011 12:28 AM PDT

ក្រុង​តូក្យូ៖ ខ្យល់​បក់​នៅ​ជិត​​ទីតាំង​រោង​ចក្រ​នុយក្លេអ៊ែរ​ បែក​បាក់​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​នៅ​ភាគ​ឦសាន​ប្រទេស​ជប៉ុន ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​រីក​សាយ​ភាយ​សារធាតុ​វិទ្យុ​សកម្ម​ចូល​ទៅ​ក្នុង ​បរិយាកាស​នោះ នឹង​បក​នាំ​យក​សារធាតុ​វិទ្យុ​សកម្ម​នោះ​ចេញ​ពី​ភាគ​ឦសាន​ ចូល​ទៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិច នៅ​ថ្ងៃ​ពុធ​នេះ។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​មន្ត្រី​អាកាស​ធាតុ​ម្នាក់។

កម្មករ​ជម្លៀស​ចេញ​ពី​ទីតាំង​រោង​ចក្រ​នុយក្លេអ៊ែរ​ ខណៈ​វិបត្តិ​នេះ​កាន់​តែ​អាក្រក់

Posted: 15 Mar 2011 11:40 PM PDT

ក្រុង​តូក្យូ៖ ក្រុម​កម្មករ​ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​ដក​ចេញ​មួយ​ រយៈ​ពី​ទីតាំង​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​ជប៉ុន​ នៅ​ថ្ងៃ​ពុធ​ ទី​១៦​ មីនា​នេះ បន្ទាប់​ពី​កម្រិត​វិទ្យុ​សកម្ម​បាន​កើន​ឡើង ដែល​គឺ​ជា​ដំណើរ​វិវត្តន៍​មួយ​បង្ហាញ​ថា វិបត្តិ​នេះ​លែង​គ្រប់​គ្រង​បាន​ហើយ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ឃ្យូដូ។

អាមេរិក​បើក​ឲ្យ​នាំ​ចូល​បង្គារ​៥​ឆ្នាំ​ទៀត ឧស្សាហកម្ម​បង្គារ​ក្នុង​ស្រុក​​ជួប​សំណាង​អាក្រក់

Posted: 15 Mar 2011 10:16 PM PDT

ក្រុង​វ៉ាស៊ីងតោន៖ គណៈ​កម្មការ​មួយ​របស់​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ​ ទី​១៥ មីនា បាន​បោះ​ឆ្នោត​​បន្ត​​យក​ពន្ធ​គយ​លើ​​ការ​នាំ​ចូល​បង្គារ​ពី​ប្រទេស​ថៃ ចិន វៀតណាម ឥណ្ឌា និង​ប្រេស៊ីល សម្រាប់​រយៈ​ពេល ៥​ឆ្នាំ​បន្ថែម​ទៀត នៅ​ក្នុង​ជោគ​ជ័យ​មួយ​សម្រាប់​​អ្នក​នេសាទ​បង្គារ​អាមេរិក ដែល​ទទួល​រង​គ្រោះ​ដោយ​សារ​តែ​ការ​ធ្លាយ​ប្រេង​របស់​ក្រុម​ហ៊ុន​ BP កាល​ពី​ឆ្នាំ​មុន។

HRW៖ ការ​រំលោភ​​សិទ្ធិ​​មនុស្ស​​នៅ​កូតឌីវ័រ​អាច​មាន​ទំហំ​ស្មើ​បទ​ល្មើស​ឧក្រិដ្ឋ​កម្ម​សង្គ្រាម

Posted: 15 Mar 2011 08:12 PM PDT

អាប៊ីហ្សង់ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​(HRW)​បាន​ថ្លែង​ថា កង​កម្លាំង​សន្តិសុខ និង​យោធា​ដែល​មាន​ភក្តី​ភាព​ជាមួយ​លោក ឡូរ៉ង់ បាក់បូ នៃ​ប្រទេស​កូតឌីវ័រ ​បាន​ប្រព្រឹត្ត​នូវ​អំពើ​សម្លាប់​រង្គាល​ក្នុង​ទ្រង់​ទ្រាយ​ធំ​ដែល​អាច​ ស្មើ​នឹង​បទ​ល្មើស​ឧក្រិដ្ឋ​កម្ម​សង្គ្រាម។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!