The Phnom Penh Post - KHMER: “បក្សជំទាស់ថៃព្រលះរដ្ឋាភិបាលក្នុងកិច្ចពិភាក្សាដ៏ក្តៅក្រហាយ បាងកក៖ គណបក្សជំទាស់ក្នុងសភាថៃ បានចាប់ផ្តើមនូវកិច្ចពិភាក្សាគ្មានជំនឿចិត្តមួយ ប្រឆាំងនឹងរដ្ឋាភិបាល នៅថ្ងៃអង្គារ ទី១៥ មីនានេះ ក្នុងបំណងបង្ខូចកិត្តិយសក្រុមចម្រុះកំពុងគ្រប់គ្រងប្រទេសនេះ នៅមុនការបោះឆ្នោត” plus 8 more

The Phnom Penh Post - KHMER: “បក្សជំទាស់ថៃព្រលះរដ្ឋាភិបាលក្នុងកិច្ចពិភាក្សាដ៏ក្តៅក្រហាយ បាងកក៖ គណបក្សជំទាស់ក្នុងសភាថៃ បានចាប់ផ្តើមនូវកិច្ចពិភាក្សាគ្មានជំនឿចិត្តមួយ ប្រឆាំងនឹងរដ្ឋាភិបាល នៅថ្ងៃអង្គារ ទី១៥ មីនានេះ ក្នុងបំណងបង្ខូចកិត្តិយសក្រុមចម្រុះកំពុងគ្រប់គ្រងប្រទេសនេះ នៅមុនការបោះឆ្នោត” plus 8 more


បក្សជំទាស់ថៃព្រលះរដ្ឋាភិបាលក្នុងកិច្ចពិភាក្សាដ៏ក្តៅក្រហាយ បាងកក៖ គណបក្សជំទាស់ក្នុងសភាថៃ បានចាប់ផ្តើមនូវកិច្ចពិភាក្សាគ្មានជំនឿចិត្តមួយ ប្រឆាំងនឹងរដ្ឋាភិបាល នៅថ្ងៃអង្គារ ទី១៥ មីនានេះ ក្នុងបំណងបង្ខូចកិត្តិយសក្រុមចម្រុះកំពុងគ្រប់គ្រងប្រទេសនេះ នៅមុនការបោះឆ្នោត

Posted: 15 Mar 2011 03:02 AM PDT

បាងកក៖ គណ​បក្ស​ជំទាស់​ក្នុង​សភា​ថៃ បាន​ចាប់​ផ្តើម​នូវ​កិច្ច​ពិភាក្សា​គ្មាន​ជំនឿ​ចិត្ត​មួយ ប្រឆាំង​នឹង​រដ្ឋាភិបាល នៅ​ថ្ងៃ​អង្គារ​ ទី​១៥ មីនា​នេះ ក្នុង​បំណង​បង្ខូច​កិត្តិយស​​ក្រុម​ចម្រុះ​កំពុង​គ្រប់​គ្រង​ប្រទេស​នេះ នៅ​មុន​ការ​បោះ​ឆ្នោត​សកល​មួយ​ ដែល​ត្រូវ​បាន​រំពឹង​ទុក​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។

សហជីព​កម្ពុជា​គំរាម​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​ដោយ​សារ​ពង្រាង​ច្បាប់​ថ្មី

Posted: 15 Mar 2011 02:30 AM PDT

ភ្នំពេញ៖ សហ​ជីព​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អង្គារ​ ទី​១៥ មីនា​នេះ បាន​ទាម​ទារ​​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​លើ​ពង្រាង​ច្បាប់​មួយ​ដើម្បី​គ្រប់​គ្រង​ពួក​គេ ដោយ​បាន​គំរាម​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​ ប្រឆាំង​នឹង​អ្វី​ដែល​ពួកគេ​លើក​ឡើង​ថា រដ្ឋាភិបាល​ប៉ុន​ប៉ង​ធ្វើ​ឲ្យ​ចលនា​កម្មករ​ចុះ​ខ្សោយ។

មេដឹកនាំ​ចិន​អំពាវនាវ​ឲ្យ​មាន​កំណែ​ទម្រង់​នយោបាយ

Posted: 15 Mar 2011 01:40 AM PDT

ក្រុង​ប៉េកាំង​៖ នាយក​រដ្ឋ​មន្ត្រី​ចិន លោក វ៉េន ជាប៉ាវ ជា​ថ្មី​ម្តង​ទៀត​បាន​ថ្លែង​ថា ប្រទេស​ចិន​ត្រូវ​ធ្វើ​ការ​កែ​ទម្រង់​នយោបាយ។

អាមេរិក​បញ្ជូន​​នឹង​មន្ត្រី​មក​ចរចា​រឿង​សុំ​កូន​ចិញ្ចឹម​ពី​កម្ពុជា​ ១០​ឆ្នាំ​ក្រោយ​ផ្អាក

Posted: 15 Mar 2011 01:31 AM PDT

ភ្នំពេញ៖ ក្រសួង​ការ​បរទេស​អាមេរិក បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ ទី​១៤ មីនា​​ថា ប្រេសិត​ពិសេស​ទទួល​បន្ទុក​​កិច្ច​ការ​កុមារ​ នឹង​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ និង​វៀតណាម នៅ​សប្តាហ៍​នេះ ដើម្បី​ជួប​ពិភាក្សា​ជា​មួយ​ក្រុម​មន្ត្រី​រដ្ឋាភិបាល និង​ក្រៅ​រដ្ឋាភិបាល​ ពី​បញ្ហា​​សុំ​កូន​ចិញ្ចឹម ដែល​កន្លង​មក​ត្រូវ​បាន​ផ្អាក​មួយ​រយៈ​ធំ​ ដោយសារ​តែ​មាន​កង្វល់​ទាក់​ទង​នឹង​​ការ​ជួញ​ដូរ​​កុមារ។

កង​ទ័ព​របស់​ហ្កាដាហ្វី​ចូល​គៀក​​មូលដ្ឋាន​ពួក​បះ​បោរ ខណៈ​វិធាន​ការ​អន្តរជាតិ​មិន​លេច​រូប​រាង

Posted: 14 Mar 2011 09:47 PM PDT

ប៉ារីស/អាដាប៊ីយះ៖ កង​ទ័ព​របស់​មេដឹកនាំ​លីប៊ី មួម៉ារ ហ្កាដាហ្វី បាន​ចូល​កាន់​តែ​គៀក​ទៅ​នឹង​​ទីតាំង​ដ៏​រឹង​មាំ​របស់​ពួក​ប្រឆាំង​នៅ​ ទីក្រុង​បេនហ្កាហ្ស៊ី ខណៈ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្នែក​ការទូត​ដើម្បី​​ដាក់​តំបន់​​គ្មាន​ការ​ ហោះ​ហើរ ដើម្បី​ជួយ​ដល់​ក្រុម​​បះ​បោរ​នោះ បាន​មាន​ដំណើរ​ទៅ​មុខ​តែ​បន្តិច​បន្តួច។

ជប៉ុន​ព្រមាន​ពី​កំណើន​វិទ្យុ​សកម្ម​ខ្ពស់​នៅ​បរិវេណ​រោង​ចក្រ​នុយក្លេអ៊ែរ

Posted: 14 Mar 2011 08:31 PM PDT

ទីក្រុង​ហ៊្វូគូហ្ស៊ីម៉ា៖ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន នៅ​ថ្ងៃ​អង្គារ​ ទី​១៥ មីនា​នេះ បាន​ព្រមាន​ថា កម្រិត​​វិទ្យុ​សកម្ម​ បាន​កើន​ឡើង​ខ្ពស់​នៅ​ជុំ​វិញ​បរិវេណ​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​ នៅ​តំបន់​រង​គ្រោះ​រញ្ជួយ​ដី បន្ទាប់​ពីផ្ទុះ​នៅ​ឯ​រ៉េអាក់ទ័រ​​ ២​កន្លែង ដោយ​លោក​បន្ថែម​ថា គ្រោះ​ថ្នាក់​នៃ​ការ​លេច​ធ្លាយ​​វិទ្យុ​សកម្ម​កាន់​តែ​ខ្លាំង កំពុង​កើន​ឡើង។

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​អំពាវ​នាវ​ឲ្យ​គ្រឹះ​ស្ថាន​អប់រំ​ឯក​ជន​បង់​ពន្ធ​ជូន​រដ្ឋ

Posted: 14 Mar 2011 04:00 AM PDT

ភ្នំពេញ៖ លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន ​សែន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​អំពាវ​នាវ​ឲ្យ​​ស្ថាប័ន​អប់រំ​ឯកជន​ នៅ​ប្រទេស​កម្ពុជា បង់​ពន្ធ​លើ​ប្រាក់​ខែ​ បន្ទាប់​ពី​មានរបាយការណ៍​ថា​ មាន​សាលា​ជា​ច្រើន​ ពុំ​បាន​បង់​ពន្ធ។

ពលរដ្ឋ​​ជាង​៧០គ្រួសារ​នៅ​ភ្នំ​ស្រួច​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ

Posted: 14 Mar 2011 03:49 AM PDT

កំពង់ស្ពឺ៖ ប្រជា​ពលរដ្ឋ​ជាង ៧០​គ្រួសារ​នៅ​ភូមិ​ ៣ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច នឹង​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ​នៅ​ថ្ងៃ​អង្គារ​ស្អែក បន្ទាប់​ពី​​មាន​ការ​អនុវត្ត​សាល​ក្រម​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ ដែល​បាន​យក​ដី​របស់​ប្រជា​ពលរដ្ឋ​ជិត ២​ហិកតា ទៅ​ឲ្យ​លោក ជីម សាវង្ស ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំណាង​ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​សូគីម៉ិច។

មេដឹកនាំ​កម្ពុជា​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​គោរព​ច្បាប់​ ក្រោយ​សោកនាដកម្ម​ធំ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤

Posted: 14 Mar 2011 03:22 AM PDT

ភ្នំពេញ៖ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន បាន​អំពាវ​នាវ​ជា​ថ្មី​ម្តង​ទៀត ដល់​ប្រជា​ពលរដ្ឋ​គ្រប់​រូប ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​កុំ​បើក​បរ​ហួស​ល្បឿន​កំណត់ ដើម្បី​​បញ្ចៀស​សោក​នាដកម្ម​​ដូច​ដែល​បាន​កើត​ឡើង​នា​ពេល​កន្លង​មក។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!