The Phnom Penh Post - KHMER: “ហ៊ុន សែន៖ កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ចាំ​ទទួល​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី” plus 9 more

The Phnom Penh Post - KHMER: “ហ៊ុន សែន៖ កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ចាំ​ទទួល​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី” plus 9 more


ហ៊ុន សែន៖ កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ចាំ​ទទួល​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី

Posted: 14 Mar 2011 03:00 AM PDT

ភ្នំពេញ៖ លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន​ សែន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ថ្លែង​ថា កម្ពុជា​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ស្វាគមន៍​អ្នក​សង្កេតការណ៍​ ឥណ្ឌូនេស៊ី នៅ​ពេល​ពួកគេ​ធ្វើ​ដំណើរ​មក​ដល់ ដើម្បី​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​គ្នា បើ​ទោះ​បី​ជា​ប្រទេស​ថៃ​រក្សា​ភាព​ស្ងប់​ស្ងាត់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​លើ​ សំណើរ​នេះ។

ស្ត្រី​វិកល​ចរិក​ម្នាក់​ដុត​សម្លាប់​ខ្លួន​នៅ​បាត់ដំបង

Posted: 14 Mar 2011 02:37 AM PDT

បាត់ដំបង៖ ស្ត្រី​វ័យ​កណ្តាល​ម្នាក់ ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត បាន​ដុត​ខ្លួន​ឯង​នៅ​ក្នុង​ពំនូក​ភ្លើង​ចំបើង​​នៅ​ខាង​ក្រោយ​ផ្ទះ នៅ​ភូមិ​ដំបូកខ្ពស់ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​សមត្ថកិច្ច​ខេត្ត។

ជន​បរទេស​៦​នាក់​ជាប់​ចោទ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​កម្ពុជា

Posted: 14 Mar 2011 02:19 AM PDT

ភ្នំពេញ៖ មន្ត្រី​តុលាការ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជន​បរទេស ៦​នាក់ ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ ចោទ​ប្រកាន់​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ខុស​ច្បាប់​នៅ​កម្ពុជា។

Beeline រក​ឃើញ​អ្នក​មាន​សំណាង​ឈ្នះ​រង្វាន់​ធំ​ដំណើរ​​កម្សាន្ត​នៅ​ម៉ាឡេស៊ី

Posted: 14 Mar 2011 02:03 AM PDT

ភ្នំពេញ៖ រង្វាន់​ធំ​របស់​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​ Beeline សម្រាប់​ដំណើរ​កម្សាន្ត​របស់​មនុស្ស​ ២​នាក់​ ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី បាន​រក​ឃើញ​ម្ចាស់​ហើយ​កាល​ពី​រាត្រី​ថ្ងៃ​ទី​០៦ មីនា​កន្លង​មក។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​ហ៊ុន​កាល​ពី​ថ្ងៃ​ទី​១១ មីនា​កន្លង​មក។

ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ឯកភាព​បង្កើន​កំណើន​សេដ្ឋកិច្ច​តាម​ព្រំដែន

Posted: 14 Mar 2011 01:35 AM PDT

ភ្នំពេញ៖ មេដឹកនាំ​មក​ពី​វិស័យ​សាធារណៈ និង​ឯកជន នៃ​បណ្តា​ប្រទេស​​ក្នុង​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាង​ត្បូង របស់​មហា​អនុ​តំបន់​ទន្លេ​មេគង្គ បាន​ព្រម​ព្រៀង​ទៅ​លើ​ផែនការ​សកម្មភាព​មួយ​ចំនួន ដើម្បី​ជម្រុញ​កំណើន​សេដ្ឋកិច្ច​នៅ​តាម​ច្រក​របៀង​ភាគ​ខាង​ត្បូង។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយរបស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។

ការ​ផ្ទុះ​រោង​ចក្រ​នុយក្លេអ៊ែរ​ជប៉ុន បន្ថែម​ទម្ងន់​ទុក្ខ​ទ្វេ​ដង​ពី​លើ​គ្រោះ​​រញ្ជួយ​ដី​ និង​​រលក​យក្ស​ស៊ូណាមិ

Posted: 14 Mar 2011 12:53 AM PDT

ទីក្រុង​ហ៊្វូគូហ្ស៊ីម៉ា៖ ការ​ផ្ទុះ​​អ៊ីដ្រូសែន​មួយ បាន​វាយ​ប្រហារ​លើ​​រោង​ចក្រ​​នុយក្លេអ៊ែរ​​នៅ​តំបន់​រញ្ជួយ​ដី​នៅ​ក្នុង​ ប្រទេស​ជប៉ុន ជា​ទី​ដែល​អាជ្ញាធរ​បាន​ខំ​ដុត​ដៃ​ដុត​ជើង​ដើម្បី​បញ្ចៀស​មហា​វិនាស​កម្ម​ មួយ ដែល​​កំពុង​តែ​​បន្ថែម​ពី​លើ​គ្រោះ​មហន្តរាយ​ដែល​បង្ក​ឡើង​ដោយ​រញ្ជួយ​ដី​ និង​រលក​យក្ស​ស៊ូណាមិ​ដ៏​ខ្លាំង​កាល​ពី​ថ្ងៃ​សុក្រ។

ចំនួន​មនុស្ស​ស្លាប់​ពី​គ្រោះ​រញ្ជួយ​ដី រលក​យក្ស​ស៊ូណាមិ​នៅ​ជប៉ុន​បន្ត​កើន​ឡើង

Posted: 12 Mar 2011 08:40 PM PST

110313

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ​៦៧៣ ​នាក់ត្រូវ​បាន​អះអាងថា​បានស្លាប​បាត់បង់​ជីវិត​ និង​ មនុស្ស​ជាច្រើន​ពាន់នាក់​ទៀត​បានបាត់​ខ្លួននៅ​ក្នុង​គ្រោះធម្មជាតិ​រញ្ជួយដី ​រលក​យកស៊ូ​ណាមិ ​នៅក្នុង​ប្រទេស​ជប៉ុន​កាលពីចុង​សបា្តហ៍​កន្លង​ទៅ​នេះ។

យ៉ាង​ហោច​ណាស់​មនុស្ស ២២ នាក់​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​ស៊ូណាមិ​នៅ​ជប៉ុន

Posted: 11 Mar 2011 01:45 AM PST

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​បាន​រាយការណ៍​ថា​ របាយ​ការណ៍​បឋម​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ ២២​ នាក់​ បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​គ្រោះ​រញ្ជួយ​ដីរលក​ស៊ូណាមិ​នៅ​ប្រទេស​ ជប៉ុន​នៅ​រសៀល​ថ្ងៃ​នេះ​។

រលក​ស៊ូណាមិ​វាយ​ប្រហារ​ទីក្រុង​តូក្យូ​របស់​ប្រទេស​ជប៉ុន

Posted: 11 Mar 2011 12:43 AM PST

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ ៨​ នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ និង​ជា​ច្រើន​នាក់​ទៀត​កំពុង​ បាត់​ខ្លួន​នៅ​ក្នុង​គ្រោះ​ធម្មជាតិ​រលក​ស៊ូណាមិ​នៅ​ក្នុង​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​នៅ​រសៀល​ថ្ងៃ​នេះ។

កម្ពុជា​ស្នើ​ឲ្យ​ថៃ​ឆ្លើយ​តប​ឲ្យ​បាន​ឆាប់​ទៅ​នឹង​សំណើ​របស់​ប្រធាន​អាស៊ាន

Posted: 10 Mar 2011 02:02 AM PST

បាត់ដំបង៖ លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១០ មីនា​នេះ បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​ថៃ ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​លក្ខ​ខណ្ឌ​នៃ​​សំណើ​សម្រាប់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី និង​កិច្ច​ប្រជុំ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ មីនា​ ខាង​មុខ​នេះ ស្តី​ពី​ជម្លោះ​ព្រំ​ដែន​កម្ពុជា-ថៃ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!