VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១ មករា

Posted: 31 Dec 2011 10:18 PM PST

សហរដ្ឋអាមេរិ ប្រធានាធិបតី​សហរដ្ឋអាមេរិក ​ បារ៉ាក់ ​អូបាម៉ា ​បានមាន​ប្រសាសន៍​ថា​លោក «មាន​​សង្ឃឹម» ​ថា​ឆ្នាំ​ថ្មី​នឹង​នាំ​មក​នូវ​ការ​ជឿនលឿន​​ថែម​ទៀត​សម្រាប់​ អាមេរិក ​ដោយ​មាន​រួម​បញ្ចូល​ទាំង​សមត្ថភាពធ្វើ​ឱ្យសេដ្ឋកិច្ច​លូតលាស់​និងការ​បង្កើត​ការងារ ព្រោះពួក​សមាជិក​សភា​បាន «ធ្វើ​ត្រូវ» ​លើ​ការ​បញ្ចៀស​​មិន​ឱ្យ​មាន​ការ​បង្កើន​ពន្ធដារ​លើ​ប្រាក់​បៀវត្ស​និង​បាន​ពន្យា​ពេល​រយៈពេល​សម្រាប់​ទទួល​ប្រាក់​ជំនួយ​នៅ​ពេល​គ្មាន​ការងារ​ធ្វើ។

អ៊ីរ៉ុង៖ បាន​ស្នើ​ធ្វើការ​ចរចា​ជុំ​ថ្មី​មួយ​អំពី​កម្មវិធី​បរមាណូ​ចម្រូង​ចម្រាស់​របស់​ខ្លួន​នៅ​ពេល​ដែល​បាន​ពន្យារ​ពេល​ការ​បាញ់​ពិសោធ​កាំជ្រួច​ មីស៊ីល​មាន​វង់​ប្រតិបត្តិការ​ឆ្ងាយ​ដែល​អ៊ីរ៉ង់​បាន​និយាយ​ថា​និង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍។

ស៊ីរី៖ ពួក​សកម្មជន​បាន​និយាយ​ថា​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​បាន​សម្លាប់​មនុស្សយ៉ាង​តិច​ណាស់​៩​នាក់​កាល​ពី​ថ្ងៃ​សោរ៍ ​នៅ​ពេល​ដែល​វត្តមាន​របស់​ពួក​អ្នក​សង្កេតការ​របស់​សម្ព័ន្ធ​អារ៉ាប់​លើ​ការ​សន្យា​របស់​រដ្ឋាភិបាល​ថា​បញ្ឈប់​ការ​បង្ក្រាប​លើ​ក្រុម​ប្រឆាំង​បាន​ឈាន​មក​ដល់​ថ្ងៃ​ទី​៥​។

សូម៉ាលី៖ ពួក​ទាហាន​អេត្យូពីនិង​កង​កម្លាំង​រដ្ឋាភិបាល​សូម៉ាលី​បាន​ក្តាប់​ការ​ត្រួតត្រា​ក្រុង​សំខាន់​មួយ​ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​អាល សាបាប នៅ​សូម៉ាលី ​ក្រោយ​ពី​បាន​ប្រយុទ្ធ​ជាមួយ​ពួកជន​សកម្មប្រយុទ្ធ​នោះ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​។ យោង​តាម​សំដី​របស់​អ្នក​ស្រុក​ម្នាក់​នៅ​ក្នុង​ក្រុង​ ប៊ីឡេវេនី បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អេអេហ្វភី មាន​មនុស្ស​១៨​នាក់​ដោយ​ភាគ​ច្រើន​ជា​ពួក​ជន​សកម្មប្រយុទ្ធ​​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​គ្នា​នេះ។

អារ៉ាប់៖ និង​សហរដ្ឋអាមេរិច​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​អំពី​ប្រព័ន្ធ​ការពារ​នឹង​កាំជ្រួច​ផ្លោង​ដែល​មាន​តម្លៃ​សារុប​ជិត​៣​ពាន់​៤​រយ​៨០​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​ជាតិ​នៃ​តំបន់​ឈូង​សមុទ្រ​ពែក្ស ​ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា​នេះ​គឺ​ជា​កិច្ច​ប្រឹង​ប្រែង​​មួយរបស់​សហរដ្ឋអាមេរិច​ក្នុង​ការ​ការពារ​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​ទប់ទល់​ជា​មួយ​នឹង​ការ​ពង្រីក​របស់​ឃ្លាំង​កាំជ្រួច​ផ្លោង​អ៊ីរ៉ង់។

អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតី​អាហ្វហ្គានីស្ថាន កាសៃ​ ​ថា​លោក​ស្វាគមន៍​ការ​កត់​សម្គាល់​រប​ស់​លោក​អនុ​ប្រធានាធិបតី​​សហរដ្ឋអាមេរិក ចូបៃដិន ​ដែល​ថា​ពួក​តាលីបាន់​​នៅអាហ្វហ្គានីស្ថាន​មិន​មែន​ជា​​​សត្រូវ​របស់​សហរដ្ឋអាមេរិកទេ។

សហរដ្ឋអាមេរិច៖ ​លោក​ស្រី​ មីឈ្វីវ ប៉េជមែន សមាជិកា​សភា​សហរដ្ឋអាមេរិច​ប្រចាំ​រដ្ឋ​ មីនីសូតា និង​លោក ញូត ជីងរីជ អតីត​ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ជា​ដើម​ដែល​នៅ​ក្រោយ​គេ​ក្នុង​ការ​ស្ទង់​មតិ​កំពុង​ធ្វើការ​យ៉ាង​ខំ​ប្រឹង​ប្រែង​ដើម្បី​ឲ្យ​មាន​ការ​គាំទ្រ​ពី​ពួក​អ្នក​បោះ​ឆ្នោត​និង​កាត់​បន្ថយ​ភាព​នាំ​មុខ​គេ​របស់​លោក មីត រ៉ូមនី អតីត​អភិបាល ម៉ាហ្សាជូសេត។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!