Koh Santipheap Daily

Koh Santipheap Daily


តំណាងរាស្រ្តបក្ស សម រង្ស៊ីស្នើឲ្យលោក រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចូលបំភ្លឺផ្ទាល់មាត់នៅ​ រដ្ឋសភារឿងស្នើដកអភ័យឯកសិទ្ធិ​តំណាង​រាស្រ្ត​ចាន់​ ចេង

Posted: 01 Jan 2012 11:45 PM PST

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៩ ធ្នូ ២០១១ សម្តេចហេង សំរិន ប្រធាន​រដ្ឋ​សភា​បាន​ចុះហត្ថលេខាលើលិខិត​មួយច្បាប់ដែលស្នើ​ឡើង​ដោយអ្នក​ តំណាងរាស្រ្តពីររូបគឺលោក​សុន ឆ័យ និង​លោកស្រីមូរ សុខហួរ កាលពីថ្ងៃទី២៨ ធ្នូ ២០១១ ជូនសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយបាន​ស្នើសុំឲ្យលោកអង្គ

​ខួបលើកទីមួយនៃការបើក​បំពង់​បង្ហូរ​​​ប្រេង​ចិន​-រុស្ស៊ី​

Posted: 01 Jan 2012 11:45 PM PST

បំពង់​បង្ហូរ​ប្រេង​​ចិន-​រុស្ស៊ី​​​​​
​បំពង់​បង្ហូរ​​​ប្រេង​​​ដែលភ្ជាប់​ចុងបូព៌ា​រុស្ស៊ី ​​ទៅ​​ភាគ​ឦ​សាន​​ចិនកាលពី​ថ្ងៃទី​​​១ មករា ​ឈាន​​ដល់​គម្រប់​ខួប​​​១ឆ្នាំ​​​ជាមួយ​នឹង​ការបញ្ជូន​​​ប្រេង​​កាត​សរុប​​​១៥លាន​​​តោន ទៅ​​កាន់​​ប្រទេស​ចិន​ក្នុង​ឆ្នាំ​​​២០១១​។​ លោក LUO XUEFENG នាយក​ការិយា​ល័យ​​ត្រួតពិនិត្យ​​​​ការ​ចេញ​ចូល​ និង​​​ចត្តាឡីសក្កៈ ​ក្រុង MOHE ខេត្ត​​ហៃឡុងយ៉ាង​ ទទួល​បន្ទុក​​​ខាង​ត្រួតពិនិត្យ​​​គុណភាព​​ប្រេង​នាំ​​ចូលពី​​រុស្ស៊ី​​គូស​បញ្ជាក់​ថា បណ្តា​​​​​​លទ្ធ​ផល​​នៃការ​​ធ្វើ​តេស្ត​​ទាំង​ឡាយ​កាលពី​​ឆ្នាំទៅមិញ

ជាប់​ចោទ​​លួច​គ្រឿង​បន្លាស់​រថយន្ត និង​​អ្នក​ទទួល​ផល​​ត្រូវ​ប៉ូលិស​​ឃាត់​ខ្លួន

Posted: 01 Jan 2012 11:27 PM PST

ជនសង្ស័យទាំង៤នាក់
ខេត្ត​តា​កែវ ៖​ ​ជន​សង្ស័យ​៤​នាក់ ​២​នាក់​​ជាប់​ចោទ​លួច​គ្រឿង​​បន្លាស់​រថយន្ត​ និង​២នាក់​ទៀត ជាប់​ចោទ​ទទួល​​ផល​ចោរ​កម្ម​ត្រូវ​​​បាន​ប៉ូលិស​​ស្រុក​ត្រាំ​​កក់ ឃាត់​ខ្លួន​​​បាន​ជា​បន្ត​បន្ទាប់​រួច​បញ្ជូន​​​​ទៅ​កាន់​​​ស្នង​ការ​​ដ្ឋាន ​នគរ​បាល​​​ខេត្ត​ ដើម្បី​ចាត់​ការ​បន្ត​​ បន្ទាប់​ពី​ក្រុម​ជន​សង្ស័យ​​បាន​ធ្វើ​សកម្ម​ភាព​​​​លួច​យក​គ្រឿង​​បន្លាស់​ រថយន្ត​​ពី​​ឃ្លាំង​មួយ​​ជា​

បុរសម្នាក់ដឹក​ស្រី​​ក្មេង​ដើរ​លេង​ត្រូវ​ប្រពន្ធ​​ស្ទាក់​តាម​​ផ្លូវ​ហក់​ ទាត់​ធាក់​វាយ​​តប់ និង​​គប់​​បែក​​កញ្ចក់​រថយន្ត​ព្រះ​រាជ​អាជ្ញា​រង​ម្នាក់

Posted: 01 Jan 2012 11:23 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរសម្នាក់​ត្រូវ​​ប្រពន្ធ​​តាម​ដាន​ដេញ​ស្ទាក់​វាយតប់ និង​គប់​​នឹង​ដុំ​ថ្ម​ បណ្តាល​​ឱ្យ​រង​របួស​ និង​ជាំ​ខ្លួន ខណៈ​​បើក​រថយន្ត​ដឹក​ស្រី​ក្មេង (​អ្នក​ខ្លះ​ប្រពន្ធ​ចុង) ​ធ្វើ​ដំណើរ​តាម​​ផ្លូវ ហើយ​វាក់អឺ​ប្រពន្ធ​​ឈរ​បង់​ជំទែង​នៅ​ខាង​មុខ​ក៏​ចុះ​សួរ​នាំ​ក្នុង​បំណង​​ សម្រួល​បញ្ហា​ពី​​ធំមក​តូច ស្រាប់​តែ​លោក​ស្រី​ប្រពន្ធ​​ហក់​​ទៅ​ខ្វាច​ខ្ញាំ​ខាំ​ញិច​

ចោរស្រីវ័យ​ក្មេង​មក​ពីភ្នំពេញ​​ជាប់​អន្ទាក់​​កង​រាជអាវុធ​ហត្ថ​​ខេត្តព្រះសីហនុ

Posted: 01 Jan 2012 11:22 PM PST

ស្រ្តីជាប់ចោទ
ខេត្តព្រះសីហនុ ៖ យុវតីដ៏ស្រស់សោភា​ម្នាក់​ត្រូវ​បាន​កម្លាំងកងរាជអាវុធហត្ថខេត្តព្រះ​សីហនុ ធ្វើ​ការឃាត់ខ្លួនកាលពីវេលាម៉ោង១១​និង​១៥​នាទី​ ថ្ងៃ​ទី​១ មករា ២០១២ នៅ​ចំណុច​ស្ពាន​​តេជោមរកត (ស្ពាន​​កោះពស់) ស្ថិត​ក្នុង​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ពីបទឆក់​ខ្សែ.ក។

​ម៉ូតូ AX-1 ​បោះ​ពួយ​បុក​គុប​ជ្រុង​​ពី​មុខ​​បណ្តាល​ឱ្យ​២​នាក់​ប្តី​ប្រពន្ធ​ស្លាប់ និង​របួស​ធ្ងន់​ធ្ងរ

Posted: 01 Jan 2012 11:19 PM PST

នៅកន្លែងកើតហេតុ
ខេត្តកណ្តាល ៖ បុរសម្នាក់​​បើក​ម៉ូតូ​ធំ AX-1 កម្លាំងC250​​ ពណ៌​ខៀវ បើក​​បោះ​ពួយ​​យ៉ាង​លឿន​​វ៉ា​​រថយន្ត​​មួយ​គ្រឿង​បាន​ជ្រុល​​ទៅ​បុក​ម៉ូតូ​​ ​ម៉ាក​គុប​ជ្រុង​​ដែល​បើក​​​បញ្ច្រាស​ទិស​គ្នា​ បណ្តាល​ឱ្យ​​បុរស​ជា​ប្តី​​បែក​ក្បាល​​ស្លាប់​ភ្លាមៗ​​​នៅ​ក​ន្លែង​កើត​ហេតុ ​​ ចំណែក​​ប្រពន្ធ​​រង​របួស​ធ្ងន់​ ហើយ​ស្លាប់​​បន្ទាប់​ពី​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ

ក្រុម​ហ៊ុន​ស្រារ៉ង់ដូណាល់​ ប្រគល់​រង្វាន់​រថយន្ត​ទី​4 ​ដល់អតិថិជន

Posted: 01 Jan 2012 11:18 PM PST

ការប្រគល់រង្វាន់របស់ក្រុមហ៊ុន
រាជ​ធានី​ភ្នំពេញ​ ៖ ​កាល​ពី​ថ្ងៃទី​១ មករា​ក្រុម​ហ៊ុន​រ៉ង់​ដូណាល់​ បាន​ប្រគល់​រង្វាន់​រថយន្ត​ហ្វត​ថ្មី​មួយ​គ្រឿង​ជូន​អតិថិជន​របស់ខ្លួន​ ឈ្មោះ​ឈៀវ ហេង​ ដែលឈ្នះ​ការ​ចាប់​រង្វាន់​កាលពី​សប្តាហ៍​មុន។ ពិធី​នេះ​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាមរយៈ​ទូរ​ទស្សន៍​CTN ក្នុង​កម្ម​វិធី​រ៉ង់​ដូណាល់​វីនន័រ​ ដោយ​​មាន​ការ​ចូល​រួម​ពី​សំណាក់​តំណាង​ក្រុម​ហ៊ុន​រ៉ង់​ដូ​

បុណ្យ​សព​ក្លាយ​ទៅជា​​ការបះបោរ​នៅបារ៉ែន

Posted: 01 Jan 2012 11:18 PM PST

កង​កម្លាំង​​ប៉ូលិស​​បារ៉ែន​​ប៉ះ​ទង្គិចគ្នាជាមួយពួក​បាតុករ
​ប្រជាជន​​ និងពួកប្រឆាំង​​បារ៉ែនរាយ​ការណ៍​ថា ប៉ូលិស​បារ៉ែន​បាន​​​​ប្រើឧស្ម័ន​​​បង្ហូរ​ទឹកភ្នែក​​ និង​គ្រាប់បែក​​​ធ្វើ​​ឱ្យ​ហឹង​​​ត្រចៀក​​ កាលពីថ្ងៃទី១ មករា ​​ដើម្បីបំបែក​​ពួក​យុវជន​​ស៊ីអ៊ី​ត​​ជា​ច្រើន​រយ​នាក់​ដែល​តវ៉ា​​ប្រឆាំង​​នឹងការស្លាប់​ក្មេង​ជំទង់​​ម្នាក់​នាពេលមុននេះ ។ ​ការប៉ះ​ទង្គិច​គ្នា​នានា​កើត​មាន​ស្ទើរ​​​រាល់ថ្ងៃ ​ក្នុងតំបន់​ពួក​ស៊ីអ៊ី​ត​​ជាសហគមន៍​​​ភាគ​ច្រើនរបស់​បារ៉ែន​​​​ដែលដឹកនាំ​​ដោយរបប​រាជានិយម​ស៊ុន​នីត។ បន្ទាប់ពីការបញ្ចុះ​សព​ក្មេង​​ជំទង់​​នោះ ពួកស៊ីអ៊ី​ត​ជាច្រើន​នាក់​ចាប់ផ្តើមធ្វើបាតុកម្ម​​

ជន​ដៃ​ដល់​ចាក់សម្លាប់យុវជនម្នាក់នៅ​លើ​សួន​នាគ​បាញ់ទឹក​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

Posted: 01 Jan 2012 11:15 PM PST

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ ​ជន​សង្ស័យ​​ដែលចាក់​សម្លាប់​យុវជនម្នាក់កាលពីវេលាម៉ោង១ និង​២៥យប់​ថ្ងៃទី១ មករា ឆ្នាំ២០១២ នៅចំណុច​សួនច្បារនាគបាញ់ទឹក ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការ​មននោះ ​ត្រូវប៉ូលិសព្រហ្មទណ្ឌខណ្ឌ​ចំការមន​ស្រាវជ្រាវចាប់ខ្លួនបានចំនួនពីរនាក់​ កាល​ពីវេលា​ម៉ោង៥ល្ងាចថ្ងៃទី១ មករា នៅ​

រដ្ឋបាល​ជលផល​ចេញបង្ក្រាប​បទល្មើស​​ទាំង​35ឡូត៍ជុំវិញ​បឹងទន្លេសាប

Posted: 01 Jan 2012 11:15 PM PST

រាជធានីភ្នំពេញ ៖ ​ការចុះបង្រ្កាប​បទ​ល្មើស​នៅជុំវិញបឹងទន្លេសាបដែលដឹកនាំដោយ​លោក​ឯក រដ្ឋ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងលោកសម នៅ អនុប្រធាន​រដ្ឋ​បាលជលផលតាមបញ្ជា​របស់​លោក​ណៅ ធួក​ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​​បន្ទុក​ជា​ប្រធាន​​រដ្ឋ​បាល​ជលផល បាន​ចុះបង្ក្រាបបទ​ល្មើស​ប្រើ​

ម៉ា​ទីន មូ​រេ​ប្រកាស​សុំ​ជួប​ជា​មួយ​ម្ចាស់​ខ្សែ​ក្រវាត់​ស្ថា​ប័ន​ WBCហ្វ៊ី​លីក ស្ទឺម​ជា​លើក​ទី​2​

Posted: 01 Jan 2012 11:01 PM PST

ការប្រកួតលើកទី១រវាងមូរេ (រូប​ស្តាំ)និងហ្វ៊ី​លីក ស្ទឺម
ម៉ា​ទីន មូរេ​កីឡាករ​ប្រដាល់​ប្រកួត​មិន​ធ្លាប់​ចាញ់​ក្នុង​ប្រភេទ​ទម្ងន់​មធ្យម​របស់​អង់​គ្លេស​បាន​ផ្ញើ​សារ​ជា​ចំ​ហ​មួយ​ទៅ​កាន់​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​ស្ថា​ប័ន​ WBCរបស់​អា​ល្លឺ​ម៉ង់​ហ្វ៊ី​លីក ស្ទឺម​ណាត់​សុំ​ប្រកួត​ជា​លើក​ទី​២​ម្តង​ទៀត​បន្ទាប់​ពី​ការ​ជួប​គ្នា​លើក​ទី​១​របស់​គេ​នៅ​អា​ល្លឺម៉ង់​កាល​ពី​ថ្ងៃ​ទី​២​ធ្នូ​ឆ្នាំ​២០១១​កន្លង​មក​បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ស្មើ​គ្នា​ដ៏​ចម្រូង​ចម្រាស។​ អាណត្តិ​ឡើង​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​បន្ទាប់​របស់​កីឡាករ​ហ្វ៊ី​លីក ស្ទឺម​គឺ​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃទី​១៣មេសា​​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​ដោយ​គូ​ប្រកួត​មិន​ទាន់​បាន​កំណត់​យក​កីឡាករ​ណា​ម្នាក់​ឡើយ ។

សេដ្ឋកិច្ច​​​​ចិននឹង​​នៅតែ​ជា​ប្រភព​នៃក្តី​សង្ឃឹម​សម្រាប់សេដ្ឋ​កិច្ច​​​ពិភព​​លោក​​​ក្នុងឆ្នាំ​​2012

Posted: 01 Jan 2012 11:00 PM PST

ទីភ្នាក់ងារ​​​ព័ត៌មាន​​​ចិន​ស៊ីន​​ហួ​រាយការណ៍​​​កាលពីថ្ងៃទី​​​១ មករា ថា សេដ្ឋកិច្ច​​​ចិន​ពុំ​មានវិបត្តិ​​​ឡើយ ផ្ទុយ​​​ទៅវិញ​​​បែរជា​មាន​ការរីកចម្រើន​​​​យ៉ាង​ខ្លាំង​​​ ហើយ​នឹង​​នៅតែ​​​ជាប្រភព​នៃ​ក្តី​សង្ឃឹម​​មួយ និងជា​​​​ក្បាលម៉ាស៊ីន​​មួយនៃ​​កំណើនសេដ្ឋ​កិច្ច​​​​ពិភព​លោក​ក្នុងឆ្នាំ​​២០១២​។​ សេដ្ឋកិច្ច​​​​វិទូ លោក​ខាង​លិច​មួយ​ចំនួន​ដូច​ជា​​​​ជ័យលាភី​​ពានរង្វាន់​​​ណូបែល លោក PAUL KRUGMAN ដែលល្បី​ដោយ​​​​សារ​ការ​វិភាគ​​ខាង​សេដ្ឋកិច្ច​​​របស់​លោក​ជា​ដើម​​​​ តែ​ការ​​វិនិច្ឆ័យ​​​​​របស់​លោក​ចំពោះ​សេដ្ឋកិច្ច​​​​ចិន​បែរជាខុស ​ខណៈ​​​​​លោក​ព្រមាន​​នា​ពេលថ្មីៗ​​​នេះ

ឆ្នាំនេះ​ត្រី​ធ្វើ​ប្រហុក​ផ្អក​សម្បូរ​ប្រជាពលរដ្ឋ​រីករាយនឹង​តម្លៃ​ត្រីចុះ​ថោក

Posted: 01 Jan 2012 10:37 PM PST

ត្រីសំរាប់ធ្វើប្រហុក
ខេត្តកំពង់ឆ្នាំង ៖ ​បើ​ទុកណា​ឡូត៍​នេសាទ​​ក្នុង​​ខេត្ត​ត្រូវបាន​រាជរដ្ឋាភិបាល​ដកហូត​ពីដង្ខៅ​ កាន់កាប់​ឡូត៍​​ទាំង​​អស់ក៏ពិត​មែន ​​ប៉ុន្តែរដូវ​​ធ្វើ​​ត្រីប្រហុក​នៅ​​តែសម្បូរ​ និងកើន​ឡើង​ផ្ទុយពី​ការរំពឹងទុក​ថា មិន​មាន​ត្រី​សម្រាប់​ប្រជាកសិករ​​​ធ្វើប្រហុក​នោះឡើយ ប៉ុន្តែខុស​​ត្រង់​ថា ​ទីតាំង​​មិន​មែននៅចុង​​កោះសង្កាត់​ផ្សារ​ឆ្នាំង ​ក្រុងកំពង់​ឆ្នាំង​​

រថយន្តនិង​ម៉ូតូ​បុក​​​​គ្នា​ពេញ​ទំ​ហឹង​​​ស្លាប់​​​1របួស​ធ្ងន់​1ព្រោះ​បើក​វ៉ា​មិន​ផុត​

Posted: 01 Jan 2012 10:36 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖​ ​បុរស​ម្នាក់​បាន​ស្លាប់​​នៅ​នឹង​កន្លែង និងម្នាក់ទៀត​​​របួស​​ធ្ងន់ធ្ងរ​ ត្រូវ​បាន​​​នាំ​យក​​​​ទៅ​សង្គ្រោះ​​បន្ទាន់​នៅមន្ទីរ​ពេទ្យ​​​ ក្រោយ​​​ពី​ត្រូវ​រថយន្ត​១​គ្រឿង​ ​បុក​​ពេញ​ទំហឹង​​ ខណៈ​​ពួក​គេ​កំពុង​ជិះ​ម៉ូតូ​​១​គ្រឿង​ឌុប​គ្នា​​ធ្វើ​ដំណើរ​តាម​ផ្លូវ​​ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ​ជា​មួយ​​រថយន្ត​​នោះ ហើយ​​ក្រោយ​ពេល​កើត​ហេតុ​​អ្នក​បើក​បរ​​រថយន្ត​

កាមរី​​​ឆ្លាម​​​​បុកគូទ​​​​រថយន្ត​​កូរ៉េ​​​ខ្ទេច​​​មុខ​ខ្លួនឯង​​​របួស​​ធ្ងន់​​ស្រាល​​​2​នាក់

Posted: 01 Jan 2012 10:12 PM PST

នៅកន្លែងកើតហេតុ
ខេត្តកំពង់​ធំ ៖ ​រថយន្ត​​កូរ៉េ​​​១​គ្រឿង​​​ចំណុះ​២​តោន​​កន្លះ​​​​ ដែល​ឈប់​​​ស្ងៀម​​​ម្ចាស់​ចុះ​​បង់លុយ​​​ឱ្យ​គយ​​​ខេត្ត​កំពង់​ធំ​​ ត្រូវ​រថយន្ត​​ម៉ាក​​​​កាមរី​​​​ឆ្លាម​១គ្រឿង​​ ​ដែល​​អ្នក​បើកស្រវឹង​​​​​​ជោក​បាន​បុកគូទ​​​រថយន្ត​​​កូរ៉េ​​​​​យ៉ាង​​​ពេញ ​ទំ​ហឹង​​​​បណ្តាល​​​ឱ្យ​​​​​​ម្នាក់​​របួស​ធ្ងន់​ និង​ម្នាក់ទៀត​ស្រាល ។ ​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​នេះ​​កើត​​ឡើង​​​​នៅ​​វេលា​​​​​ម៉ោង​​៨​និង​​២០​​ នាទី​​យប់​​

ឆ្នាំ​​​2011នៅប៉ាគីស្ថាន​​​មាន​ការ​វាយប្រហារ​អត្តឃាត​​​41លើក​

Posted: 01 Jan 2012 09:59 PM PST

អ្នកស្លាប់​រដូក​រណែល​ក្នុង​​​ការ​វាយប្រហារ​​អត្តឃាត​មួយ
​របាយការណ៍​​​ផ្លូវការ​មួយចេញផ្សាយ​​កាលពី​ថ្ងៃទី​​​១ មករា ​​គូស​បញ្ជាក់​ថា សរុប​មនុស្ស​​​​​៦០៦​នាក់ ​​​បានត្រូវ​ស្លាប់ ហើយជាង​​​១.០០០​នាក់​​ទៀត​ត្រូវ​​របួស ក្នុងការវាយប្រហារ​​​អត្តឃាត​ចំនួន​​៤១លើក ​​នៅប៉ាគីស្ថាន​ក្នុងឆ្នាំ​​​២០១១ ​ដែល​ទើប​​​កន្លងផុត​។​ យោងតាម​របាយ​ការណ៍​​​នេះ​របស់​​មជ្ឈ​មណ្ឌល​ត្រួតពិនិត្យ​​​ជម្លោះ CMC របស់ប៉ាគី​ស្ថាន​​​ថា ជន​ស៊ីវិល​​​​​៣៥៨​នាក់ ​ស្ថិត​ក្នុង​​​ចំណោម​អ្នកស្លាប់​​​ខណៈដែល​​​ជនស៊ីវិល​​តំណាង​ឱ្យ​​​៨៥% ​នៃ​​បណ្តាអ្នក​​​របួស​។

បុរសម្នាក់ដឹក​ស្រី​​ក្មេង​ដើរ​លេង​ត្រូវ​ប្រពន្ធ​​ស្ទាក់​តាម​​ផ្លូវ​ហក់​ទាត់​ធាក់​វាយ​​តប់ផ្អើល​ឆុរ​

Posted: 01 Jan 2012 09:55 PM PST

ទិដ្ឋភាពស្ត្រីជា​​ប្រពន្ធ​​​​​តាម​ស្ទាក់​រថយន្ត​ប្តី​​នៅ​តាម​ផ្លូវ​
រាជធានីភ្នំពេញ ៖ បុរសម្នាក់​ត្រូវ​​ប្រពន្ធ​​តាម​ដាន​ដេញ​ស្ទាក់​វាយតប់ និង​គប់​​នឹង​ដុំ​ថ្ម​ បណ្តាល​ឱ្យ​រង​របួស​ និង​ជាំ​ខ្លួន ខណៈ​​បើក​រថយន្តដឹក​ស្រី​ក្មេង (​អ្នក​ខ្លះ​ប្រពន្ធ​ចុង) ​ធ្វើ​ដំណើរតាម​​ផ្លូវ ហើយ​វាក់អឺ​ប្រពន្ធ​​ឈរ​បង់​ជំទែង​នៅ​ខាង​មុខ​ក៏​ចុះ​សួរ​នាំ​ក្នុង​បំណង​​សម្រួល​បញ្ហា​ពី​​ធំមក​តូច ស្រាប់​តែ​លោក​ស្រី​ប្រពន្ធ​​ហក់​​ទៅ​ខ្វាច​ខ្ញាំ​ខាំ​ញិច​ ទាត់​ធាក់​​ឥត​បណ្តាក់​ដៃ​ជើង និង​យក​ដុំ​ថ្ម​គប់​ត្រូវ​រថយន្ត​អ្នក​​ដទៃ​​បែក​កញ្ចក់​ ថែម​​ទៀត​​បង្ក​ឱ្យ​​ផ្អើល​ផុរ​តែម្តង។

កីឡាករ​ជាតិ​អា​ហ្សង់​ទីន​Martinez Boeroរង​គ្រោះ​បាត់​បង់​ជី​វិត​នៅ​ក្នុង​ការ​ប្រ​ណាំង​បើក​ឆាក​​ Dakar Rallyនៅ​អា​ហ្សង់​ទីន​

Posted: 01 Jan 2012 08:01 PM PST

កីឡាករអាហ្សង់ទីន Jorge Martinez Boeroកាលនៅរស់​​
កីឡាករ​ប្រ​ណាំង​ម៉ូ​តូ​កាត់​ផ្លូវ​ឧបសគ្គ​និង​លើ​​វាល​ខ្សាច់​ជាតិ​អា​ហ្ស​ង់​ទីន ​Jorge Martinez Boeroបាន​ស្លាប់​បាត់​បង់​ជី​វិត​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​១មក​រា​បន្ទាប់​ពី​បាន​ដួល​ម៉ូ​តូ​អំ​ឡុង​ការ​ប្រ​ណាំង​ Dakar Rallyថ្ងៃ​ទី​១ដែល​ធ្វើ​នៅ​ប្រទេស​អា​ហ្សង់​ទីន​ ។​ Martinez Boeroវ័យ​៣៨​ឆ្នាំ​ដែល​ទើប​តែ​ចេញ​មុខ​ប្រ​ណាំង​ក្នុង​Dakar Rallyជា​លើក​ទី​២​បាន​គាំ​ង​បេះ​ដូង​បន្ទាប់​ពី​ធ្លាក់​ពី​លើ​ម៉ូតូ​ Beta របស់​ខ្លួន​នៅ​ចំណុច​គី​ឡូ​ម៉ែត្រ​លេខ​៥៥​អំ​ឡុង​ការ​ប្រ​ណាំង​ថ្ងៃទី​១​ដែល​មាន​ចម្ងាយ​ផ្លូវ​៥៧​គី​ឡូ​ម៉ែត្រ​ចេញ​ពី​ទី​ក្រុង​ Mar del Plata

​អ៊ី​ស្រាអែល​​នឹង​​​កសាង​ជញ្ជាំង​​នៅ​តាមព្រំដែន​​ជា​មួយ​ហ្ស៊ក​ដានី​

Posted: 01 Jan 2012 07:50 PM PST

ជញ្ជាំង​ព្រំដែន​​​របស់​អ៊ី​ស្រាអែល​ជាប់ជាមួយ​អេហ្ស៊ីប​កំពុងកសាង
​នាយករដ្ឋមន្ត្រី​​​​អ៊ី​ស្រាអែល​​​ លោកបេនយ៉ា​មីន ​ណេ​តាន់​យ៉ា​ហ៊ូ ​ថ្លែងកាលពីថ្ងៃទី​​១ មករា ​ថា ប្រទេស​​របស់​​លោក​​គ្រោង​កសាង​​ជញ្ជាំង​មួយ​តាមបណ្តោយ​​​ព្រំដែន​​ខាង​កើត​​ជាមួយប្រទេស​​​ហ្ស៊កដានី ​​ក្រៅពី​​របង​ជញ្ជាំង​​ដែលកំពុង​កសាង​​​នា​ពេល​​បច្ចុប្បន្ន​​​នៅតាមព្រំដែន​​ជាមួយអេ​ហ្ស៊ីប​។​ រដ្ឋាភិ​បាល​​អ៊ី​ស្រាអែល​​​បាន​បញ្ចេញ​ប្រាក់​ប្រមាណជា​​​​៣៦០​លាន​ដុល្លារ​​​​ក្នុង​​ការ​កសាង​​របាំង​ដែក​​កម្ពស់​​​៥ម៉ែត្រ​​តាមបណ្តោយ​ព្រំដែន​​​ជា​មួយ​​អេហ្ស៊ីប​​​ភាគខាង​ត្បូង​ប្រទេស​​ជា​គម្រោង​​​​មួយដែលត្រូវ​​កសាង​បង្ហើយ​ក្នុងខែ​​កញ្ញា​​​ខាង​មុខ​នេះ​។​

​លិច​នាវា​​​ និងការបាញ់​​ប្រហារ​​នៅកេនយ៉ា​​ស្លាប់​12នាក់​

Posted: 01 Jan 2012 07:32 PM PST

​​កាកបាទក្រហ​មក្នុងស្រុក​រាយការណ៍​​ថា មនុស្សយ៉ាង​​តិច​​​៧​នាក់​​​ស្លាប់​​កាលពីយប់ថ្ងៃទី​​​១ មករា ក្នុង​​ការលិច​​នាវាមួយគ្រឿង​ក្រោយ​​ការ​បុក​គ្នា​​​មួយក្នុងដែនទឹក​​នៃកោះ​​ឡាបូ​របស់​​កេន​យ៉ា​។​ មនុស្ស​​​​២០នាក់​​ត្រូវបាន​ជួយសង្គ្រោះ​​​ខណៈ​នាវា​​ដែលលិច​នោះ​​​ដឹក​អ្នកដំណើរ​​ដល់​ទៅ​​​៨០​នាក់​។​ នៅប្រទេស​​កេនយ៉ាដែរ ពួកជន​ប្រដាប់​អាវុធ​​បានបាញ់​​ប្រហារ​​លើ​​មនុស្ស​ទាំង​ឡាយ​​ដែលស្ថិតក្នុង​​​​បារ​​២នា​ភាគ​​​​ឦ​សាន​​កេនយ៉ា​​​ក្បែរ​ប្រទេស​​​​សូម៉ាលី ​​​បណ្តាល​ឱ្យ​​មនុស្សស្លាប់​​​​​៥​នាក់​។​

កំពុង​ឱ្យ​ចំណី​ទា​ត្រូវ​ខ្មាន់​កាំភ្លើង​លបបាញ់​​​1គ្រាប់​ស្លាប់ភ្លាម

Posted: 01 Jan 2012 07:24 PM PST

ខេត្តកំពង់ចាម ៖ ជនមិនស្គាល់មុខ​បានប្រើ​កាំភ្លើងអាកាបាញ់បុរស​ឈ្មោះជួន ឆៃលាង អាយុ២៧ឆ្នាំ រស់នៅ​ភូមិ​ស្រែស្រួច ឃុំដំរិល ស្រុក​អូររាំងឪ១​គ្រាប់​ចំចុងឆ្អឹងជំនីរ​ខាង​ឆ្វេង​ធ្លាយមក​ដោះ​ខាងស្តាំ ជាហេតុបណ្តាល​ឱ្យ​ស្លាប់​ភ្លាម ។ ហេតុការណ៍នេះ​កើតឡើង​នៅ​វេលា​ម៉ោង៧ និង១០នាទីយប់ថ្ងៃទី១ មករា

ស្ត្រី​៣​នាក់​ស្រវឹងទឹកត្នោត​ជូរ​បើក​ម៉ូតូ​​ដួល​សន្លប់​​៣​នាក់​

Posted: 01 Jan 2012 07:18 PM PST

ម៉ូតូជនរងគ្រោះ
រាជធានីភ្នំពេញ ៖ ស្ដ្រី​៣​នាក់​សុ​ទ្ឋ​តែ​ស្រវឹង​ដូច​ៗ​គា្ន ​បាន​ជិះ​ម៉ូតូ​ដួល​បណ្ដាល​ឱ្យ​រង​របួស ​និង​សន្លប់​បាត់ស្មារតី​កាលពីវេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១​ មករា ២០១២ ​នៅ​ត្រង់​ចំណុច​ព្រហ្ម​មុខ​បួន​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

នីហ្សេរីយ៉ា ៖ ស្លាប់​​50នាក់​ក្នុងការប៉ះទង្គិច​គ្នា​រវាង​​សហគមន៍​

Posted: 01 Jan 2012 07:14 PM PST

ទិដ្ឋភាព​នៃ​​អំពើ​ហិង្សា​​
អ្នកទទួលខុសត្រូវ​​​មូលដ្ឋាន​ម្នាក់ថ្លែង​​​ថា មនុស្សយ៉ាង​តិច​​​​៥០នាក់ បានត្រូវស្លាប់​កាលពី​ថ្ងៃទី​​​​៣១ ធ្នូ ​​កន្លងមក​នេះ ​ក្នុងការ​ប៉ះទង្គិច​គ្នា​​​រវាង​​​សហគមន៍​ដែល​កើតមានក្នុង​​រដ្ឋ​អឺបូនយី ភាគអាគ្នេយ៍​នីហ្សេរីយ៉ា​។​ អ្នកនាំពាក្យ​​​រដ្ឋាភិបាល​រដ្ឋ​​​អឺបូនយី លោក ONYEKACHI ENI អះអាង​ថា ​​ការ​ប៉ះទង្គិច​គ្នា​​​កើតមាន​​រវាង​សហគមន៍ EZZA និងសហ គមន៍​ EZILLO ដែល​ឈ្លោះគ្នា​​​ពីរឿង​​ដីធ្លី​។ ​លោកបញ្ជាក់​​​ថា ឧប្បត្តិហេតុ​​​នេះពុំ​ជាប់ទាក់​ទិន​ជា​មួយចលនាអ៊ិស្លាម​​​បូកូ​​ហារ៉ាមឡើយ ។​

នាង​ឃ្លីស្ទ័រ​ឈ្នះ​ជុំ​ទី​1​ប្រកួត​តឺន្នីស​ Brisbane Internationalនៅ​អូ​ស្ត្រា​លី​

Posted: 01 Jan 2012 07:12 PM PST

កីឡាការិនី​បែល​ហ្ស៊ិក​គីម ឃ្លីស្ទ័រ
កីឡាការិនី​បែល​ហ្ស៊ិក​គីម ឃ្លីស្ទ័រ​បាន​សម្តែង​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះជុំ​ទី​១នៃ​កម្ម​វិធី​ Brisbane Internationalនៅ​ក្រុង​ប្រ៊ីស​បេន​ប្រទេស​អូ​ស្ត្រា​លី​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​១មក​រា​កន្លង​មក​នេះ​ ។​ ឃ្លីស្ទ័រ​បាន​យក​ឈ្នះ​កីឡាការិនី​រ៉ូម៉ា​នី​ Simona Halepក្នុង​លទ្ធផល​៦-១និង​៦-៤​។ នេះ​គឺ​ជា​ការរៀប​ចំ​ខ្លួន​ដ៏​ល្អ​មួយដើម្បី​ចូល​ការ​ពារ​ជើង​ឯក​ក្រប​ខណ្ឌធំ​ Australian Openរបស់​កីឡាការិនី​វ័យ​២៨​ឆ្នាំ​រូបនេះ ។​ នាង​បាន​និយាយ​ថា​៖«ខ្ញុំ​គិត​ថា ការ​ប្រកួត​របស់​ខ្ញុំ​បាន​ល្អ​ខ្លាំង ​ជា​ពិសេស​ចលនា​បម្លាស់​ទី​បាន​ល្អ​។

បរិភោគ​បន្លែ​ត្រឹម​ត្រូវ​ មាន​ទម្លាប់​8យ៉ាង​ត្រូវ​ជៀស​វាង

Posted: 01 Jan 2012 07:10 PM PST


ប្រាកដ​ណាស់ បន្លែ​ពិត​ជា​​មាន​​សារ​សំខាន់​សម្រាប់​សុខ​ភាព និង​ការ​រីក​លូត​លាស់​នៃ​រាង​កាយ ។ ប៉ុន្តែ​ប្រសិន​បើ​យើងយក​វា​ទៅ​ចម្អិន​មិន​បាន​ត្រឹម​ត្រូវទេ បន្លែ​ទាំង​នោះនឹង​​អាច​បាត់​បង់​នូវ​ជីវជាតិ​បំប៉ន​របស់​វា​បាន ។​ នេះ​បើ​យោង​តាម​ប្រភព​ គេ​ហ​ទំព័រ ecns.com ចេញ​ផ្សាយ​​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​​ ឆ្នាំ ២០១១ កន្លង​មក ។ ដើម្បី​​ចម្អិន​បន្លែ​​ឱ្យ​បាន​ត្រឹម​ត្រូវ ខាង​ក្រោម​នេះ​ជា​ទម្លាប់​អាក្រក់​៨​យ៉ាង​ដែល​លោក​អ្នក​គួរ​ជៀស​វាង ៖

ស្រវឹង​ស្រា​​ជិះ​ម៉ូតូ​​ទៅ​បុក​​ខឿន​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​

Posted: 01 Jan 2012 07:01 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ ​និង​សន្លប់​បាត់ស្មារតី​​ដោយ​សារ​បើក​ម៉ូតូ​ម្នាក់ឯង ​ក្នុង​ស្ថានភាព​ស្រ​វឹង​ជោកជាំ​​ទៅ​បុក​ខឿន​ចិ​ញ្ចើ​ម​ផ្លូវ​នៅ​ចំណុច​មុខ​ ព្រះ​វិហា​រចិន​​តាម​បណ្ដោយ​ផ្លូវ​សហ​ព័​ន្ធរុ​ស្ស៊ី​​ ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​​១០​យប់​ ថ្ងៃទី​​១ មករា ២០១២ ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ។

ដើមឆ្នាំ​ថ្មី​ អគ្គិ​ភ័យ​​បាន​លេប​ត្របាក់​​ផ្ទះ​មួយ​ខ្នង​​ឆេះ​ហ្មត់

Posted: 01 Jan 2012 06:59 PM PST

ខេត្តកំពង់ស្ពឺ ៖ ផ្ទះឈើ​មួយ​ខ្នង​បាន​ក្លាយ​ជា​ចំណី​​ភ្លើង​ឆេះ​​ហ្មត់​​​គ្មាន​សល់​ កាលពី​​វេលា​ម៉ោង​​១២​និង​២០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃ​ទី​២ មករា ២០១២ នៅ​ផ្សារ​កន្ទួត​ ភូមិ​ផ្សារ​កន្ទួត​ ឃុំ​សង្កែ​​សាទក ​ស្រុក​ឱរ៉ាល់ ​ខណៈ​ម្ចាស់​ផ្ទះ​មិន​នៅ​។

ឡង់គ្រីស្ស័រ​បោល​បុក​ម៉ូតូ​​ស្តេប​បណ្តាល​ឱ្យ​​រង​របួសធ្ងន់​​៣​នាក់​រួច​បើក​រត់​

Posted: 01 Jan 2012 06:43 PM PST

ម៉ូតូខូចខាត
រាជធានីភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មាន​​មនុស្ស​​៣​នាក់​បាន​រង​របួស​​ធ្ងន់​ បាក់ដៃ ​បាក់ជើង ដោយសារ​តែ​រថយន្ដ​ឡង់​គ្រី​ស្ស័រ​១​គ្រឿង បើក​បរ​ដោយ​ស្ត្រីម្នាក់​​​បោល​ទៅបុក​ម៉ូតូ​ស្តេ​ប​​ជិះ​គ្នា​៣​នាក់​ ពីក្រោយ​យ៉ាង​ពេញទំហឹង ​អូស​ជា​ច្រើន​ម៉ែត្រ បណ្ដាល​ឱ្យ​មនុស្ស​៣​នាក់​​សន្លប់រ​ដូ​ក​រណែល​នៅ​លើ​ផ្លូវ​បេតុង​មួយក្នុង​ ភូមិ​ដី​ថ្មី សង្កាត់​

ឥណ្ឌា​​​ ៖ ស្លាប់​​13នាក់ទៀត​ដោយសារ​ពុលស្រា​

Posted: 01 Jan 2012 06:40 PM PST

សែង​សាកសព​អ្នកស្លាប់​​ដោយសារ​ពុលស្រា.ស​
មនុស្ស​យ៉ាង​តិច​​១៣នាក់ថ្មីទៀត​បាន​​ស្លាប់ ក្រោយពី​​​ពួក​​គេ​ផឹកស្រា​​.សដែល​បិទ​ដោយ​​ខុស​ច្បាប់​ក្នុង​​​​ពេល​ឆ្លង​ឆ្នាំ​ចាស់​ចូលឆ្នាំ​​សាកល​ថ្មី ក្នុង​រដ្ឋ​​​ឥន្ទ្រាប្រាដេស ភាគខាង​ត្បូង​ឥណ្ឌា​។​ ក្រៅពី អ្នកស្លាប់​ មនុស្ស​ប្រមាណ​ជា​​១០​នាក់​ទៀត ដែល​ពុលស្រា​​នេះ​កំពុងស្ថិត​ក្នុង​មន្ទីរ​ពេទ្យ​។ សោកនាដ​កម្ម​នេះកើតឡើង​​​តែប៉ុន្មាន​ម៉ោង​​ប៉ុណ្ណោះ មុនពេល​​ឈានចូលឆ្នាំថ្មី​ក្នុងស្រុក​គ្រីស្នា​។ នេះជា​សេចក្តីរាយការណ៍​​​កាលពីថ្ងៃទី​​​១ មករា របស់​ទីភ្នាក់ងារ​សារព័ត៌មាន​​​ឥណ្ឌា INDO-ASIAN NEWS SERVICE ។

ឡិចស៊ីស​​៤៧០​ហោះ​ទៅ​បុក​ម៉ូតូ​​គុប​ បណ្តាល​​ឱ្យ​របួស​​ធ្ងន់​ម្នាក់

Posted: 01 Jan 2012 06:39 PM PST

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​រង​របួស​ធ្ងន់​ រហូតសន្លប់​បាត់ស្មារតី​​ដោយសារ​តែ​រថយន្ដ​ឡុ​ច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ហោះ​ទៅ​បុក​ទាំង​កំរោល​ត្រង់ចំណុចផ្លូវបែក​ជា​៤ ខណៈ​​​ដែល​បុរស​​នេះ​កំពុង​ជិះ​ម៉ូតូ​គុប​ជ្រុងក្នុង​ទិញ​ដៅ​ពី​លិច​ទៅ​កើត​ តាម​បណ្ដោយ​ផ្លូវ​៥៦៦​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក​ល។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!