Koh Santipheap Daily

Koh Santipheap Daily


អធិការ​ដ្ឋាន​​នគរបាល​​​បួង​សួង​​សុំ​ក្តី​សុខ​​ដល់​អ្នក​​ធ្វើ​ដំណើរ​​លើ​ផ្លូវ​ជាតិ​លេខ​5

Posted: 31 Dec 2011 11:51 PM PST

ទិដ្ឋភាពក្នុងពិធី
ក្រុងប៉ោយប៉ែត ៖ ស្រប​ពេល​ដែល​​ឆ្នាំ​​​សាកល​ចាស់​២០១១ បាន​ផ្លាស់​ចូល​ឆ្នាំ​សាកល​ថ្មី​​២០១២ ​និង​ដោយ​មើល​ឃើញ​ថា អត្រា​ការ​ស្លាប់​ និង​របួស​ដោយ​​គ្រោះ​ថ្នាក់​​​ចរា​ចរណ៍​មាន​ចំនួន​កើន​ឡើង​ក្នុងឆ្នាំ​២០១១ អធិ​ការ​ដ្ឋាន​​នគរ​បាល​​​ក្រុង​ប៉ោយ​ប៉ែត បាន​ធ្វើ​ពិធី​​បួង​សួង​មួយ​​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥ ចំណុច​ដើម​​ពោធិ៍យាយ​ម៉ៅ ស្ថិត​​

ចាប់​ខ្លួន​ជន​ជួញ​ដូរ​គ្រឿ​ង​ញៀន​រឹប​អូស​បាន​ប្រភេទ​ថ្នាំ​មេតំ​ហ្វេតាមីន​បាន562គ្រាប់

Posted: 31 Dec 2011 11:48 PM PST

ខេត្ត​ស្ទឹង​ត្រែង​ ៖ ​ជនសង្ស័យជួញ​ដូរ​គ្រឿង​ញៀនម្នាក់ត្រូវកម្លាំងសមត្ថកិច្ចជំនាញចាប់​ខ្លួន​ពី ​ក្នុងព្រៃក្បែរព្រំដែនឡាវនិងរឹបអូសបានថ្នាំ​ញៀន​​​ប្រភេទ មេតំហ្វេតាមីនគ្រាប់ចំនួន៥៦២​គ្រាប់ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត។​ ការ​ចាប់​ខ្លួន​នេះមាន​កិច្ច​​សហការ​រវាង​នគរ​បាល​នៃ​មន្ទីរ​ប្រឆាំ​ង​គ្រឿង ​ញៀន​ ជាមួយ​

ទូទាត់​បំណុល​ដោយឈាម​ថ្លៃ​ឈ្នួល​គោ​និង​រទេះ​ដឹក​ឈើ

Posted: 31 Dec 2011 11:46 PM PST

នៅកន្លែងកើតហេតុ
ខេត្ត​កំពង់​ស្ពឺ​ ៖ បុរសម្នាក់​​ត្រូវគូ​បដិបក្ស​កាប់​មួយ​កាំ​បិត​ផ្គាក់​ចំ​​សៀត​ផ្កា​ផ្នែក​ ខាង​ឆ្វេង​ បណ្តាល​ឱ្យ​ស្លាប់​នៅ​​ក្នុង​ថ្លុក​ឈាម​ ហើយ​សមត្ថ​កិច្ចបាន​សន្និដ្ឋាន​ថា ឃាត​ក​ពិត​ជា​បាន​រៀប​គម្រោង​​ទុក​ជាមុន​ ។ ​ហេតុការណ៍ដ៏​ឃោរ​ឃៅ​នេះ​បាន​កើត​ឡើងកាលពី​វេលា​ម៉ោង​៩យប់​ថ្ងៃ​ទី​២៩ ធ្នូ នៅ​លើ​ផ្លូវ​លំ​ចូល​ក្នុង​​ភូមិ​​កណ្តាល​ ឃុំ​តាំង​សំរោង

ប្រមូល​តាយាយ​អាយុ​80ឆ្នាំឡើង​បាន​200នាក់​ចែក​អំ​ណោយ​និងជួយចិញ្ចឹម3នាក់

Posted: 31 Dec 2011 11:43 PM PST

ក្នុងពិធីចែកអំណោយ
ខេត្ត​ពោធិ៍សាត់​ ៖ តាយាយចាស់ៗចំនួន ២០០នាក់ដែលមានអាយុចាប់ពី៨០ឆ្នាំដល់១១០​​​​​ឆ្នាំ បានត្រូវអាជ្ញាធរមូលដ្ឋានជ្រើសរើស​ពី​​គ្រប់ឃុំក្នុងស្រុកបាកាន ឱ្យមកទទួលអំណោយរបស់លោករដ្ឋមន្ត្រីស៊ុយ សែម ​ប្រធានក្រុម​ការ​ងារ​គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ​សាត់ និងលោកជំទាវ ។

រញ្ជួយដី​​​កម្លាំង​7​​រីស្ទ័រ​​​នៅ​​ភាគខាង​​កើត​ជប៉ុន​

Posted: 31 Dec 2011 11:40 PM PST

​ទីភ្នាក់ងារ​​​ឧតុនិយម​​ជប៉ុនរាយការណ៍​​​ថា ​​ការ​រញ្ជួយដី​​​មានកម្លាំង​​​​​៧រីស្ទ័រ ​​មួយកើត​មាន​​​កាលពី​ថ្ងៃទី​​​១ មករា ​វេលាម៉ោង​​​​១៤​និង​​​​២៨នាទី​​​ម៉ោង​ក្នុង​​​ស្រុកនា​ភាគខាងកើត​ជប៉ុន ព្រមទាំង​​​នៅ​កោះ​​​​ហុនស៊ូ ។​ ទីភ្នាក់ងារ​​​នោះ​​បន្ត​ថា ​ចំណុច​កណ្តាល​​នៃ​ការ​រញ្ជួយដី​​​នេះស្ថិតនៅ​ក្នុងដែន​​​ទឹក​នៃកោះ​​តូរី ស៊ី​ម៉ា ​ហើយ​វា​ពុំ​បណ្តាល​ឱ្យ​មានគ្រោះថ្នាក់​​នៃ​​​​ស៊ូណាមី​​ឡើយ។ ​

អតីត​យុទ្ធ​​ជន​ចូល​និវត្តន៍​​176​គ្រួសារ​​ទទួល​បាន​ដី​សម្ប​ទាន​សង្គម​កិច្ច​

Posted: 31 Dec 2011 11:15 PM PST

ខេត្តពោធិ៍សាត់ ៖ ​អតីត​​​កង​កម្លាំង​​ប្រដាប់​អាវុធ និង​គ្រួសារ​យោធា​​ ប៉ូលិស ប៉េអឹម ​ដែល​ចូល​និវត្តន៍​​ចំនួន​១៧៦​គ្រួសារ ​​បាន​ទទួល​ដី​​ឡូត៍​​លំនៅ​ឋាន​ និង​ដីឡូត៍​​កសិ​កម្ម ពីកម្មវិធី​សម្ប​ទាន​ដី​សង្គម​កិច្ច​របស់​រាជរដ្ឋា​ភិបាល​។ ​ពិធី​ចាប់​ឆ្នោត​ជ្រើសរើស​​​​បាន​ប្រារព្ធធ្វើ​នាព្រឹក​ថ្ងៃទី​៣០ ធ្នូ ២០១១ នៅ​ភូមិ​ប្រហាល​ ឃុំ​តា​លោ ​ស្រុក​

ការប្រគំតន្ត្រី Anchor មេឡូឌី កក្រើក​​រាជធានីភ្នំពេញ​

Posted: 31 Dec 2011 11:13 PM PST

នៅក្នុងពិធី
រាជធានីភ្នំពេញ​​​​ ៖ ​កាលពីថ្ងៃទី​​២៩ ធ្នូ ​ឆ្នាំ​២០១១ ​កន្លងទៅនេះ ស្រាបៀរ​​​អាន់ឆ័រ ​​បាន​រៀបចំ​​កម្មវិធីកម្សាន្ត​​​ពិសេសមួយសម្រាប់មិត្ត​​​​ៗ​យុវវ័យ​​​ ដែលមានឈ្មោះ​ថា ​​Anchor មេឡូឌី ​នៅភោជនីយដ្ឋាន​ផ្ទះ Anchor I ដោយមានការ​ចូលរួម​​ពីសំណាក់​​​​អតិថិជន​ និងអ្នកស្នេហា​​​តន្ត្រី​យ៉ាង​ច្រើន​កុះករ​។​

សិស្ស​សាលា​បោះ​ពួយ​ម៉ូតូ​ជ្រែ​គ្នា​​តាម​ផ្លូវ​​ទាក់​ដៃ​ចង្កូត​គ្នា​​​​ដួល​របួស​​ធ្ងន់​3

Posted: 31 Dec 2011 11:03 PM PST

នៅកន្លែងកើតហេតុ
ខេត្ត​កំពង់​ឆ្នាំង​​ ៖​ ​សិស្ស​សាលា​ចំនួន​៣​នាក់ បាន​រង​របួស​​ធ្ងន់ ខណៈ​ពេល​ពួក​គេ​ជិះ​ម៉ូតូ​យ៉ាង​លឿន​​ជ្រែ​គ្នា​ហើយ​បាន​ទាក់​ដៃ​ចង្កូត​គ្នា បណ្តាល​ឱ្យ​ដួល​​​បោ​ក​ទៅ​លើ​ថ្នល់​​កៅ​ស៊ូ​​ដែល​ទើប​សាង​សង់​ ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​​​កាល​ពី​​​វេលា​ម៉ោង​​៥​និង​៣០នាទី​ល្ងាច​ ថ្ងៃ​ទី​៣០ ធ្នូ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥

​អគ្គិភ័យ​​ឆេះផ្ទះ​នៅភូមិ​​​សន្សំ​កុសល​​​​រលត់​​ទាំងស្រុង​ហើយ​ពុំមាន​​​មនុស្ស​​រងរបួស​ និងស្លាប់ទេ​

Posted: 31 Dec 2011 10:53 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​អគ្គិភ័យ​​ដែល​លេប​ត្របាក់​ផ្ទះប្រជាពលរដ្ឋ​​​ទាំងស្រុង​​​២ខ្នង ​និង​ឆេះ​​​រោល​ខ្លះៗ​​​​១ខ្នង ​ទាំងកណ្តាល​​ថ្ងៃ​ត្រង់​នោះ ត្រូវ​បាន​កង​កម្លាំង​​ពន្លត់អគ្គិភ័យ​បាញ់​​ទឹក​ពន្លត់​​​​​ឱ្យ​រលត់​​​​ សូន្យសុង​ជា​ស្ថាពរ​​​ហើយ​កាលពី​វេលា​ម៉ោង​​​១​និង​​​​៣០នាទី​​​រសៀលថ្ងៃទី​ ​​​១ មករា ​​​​២០១២ ដោយប្រើ​រថយន្ត​​​​ទឹក​អស់​៤​​​​គ្រឿង និង​ប្រើពេល​​​​

​សម្តេច​​ប៉ាប​​ជូន​ពរ​​ឆ្នាំថ្មីឆ្នាំ​សាកល​

Posted: 31 Dec 2011 10:22 PM PST

សម្តេច​ប៉ាប​​​ ជូន​ពរ​​​​​ឆ្នាំថ្មី​​​​ឆ្នាំសាកល
​កាលពីយប់ថ្ងៃទី​​​​៣១ ធ្នូ ក្នុង​​ឱកាស​នៃ​​​​ពិធីជា​​ប្រពៃណី​​ឆ្លង​ឆ្នាំ​​មួយ នៅ​ SAINT-SYLVESTRE សម្តេច​ប៉ាប​​​​កាតូលិក​បេណត​ទី​​១៦ ទ្រង់​​លើកឡើងពីការ​​​យោគយល់​គ្នា​​​ ហើយ​​ក៏​​លើកឡើង​​​​​ពីក្តី​​សង្ឃឹម​​​​ដែល​នឹង​​កើតមានក្នុង​​​ឆ្នាំ​​២០១២​​ដែរ​។​ ​​សម្តេច​​ប៉ាប ទ្រង់​មាន​​​បន្ទូល​ថា ជាមួយ​ស្មារតី​​​​​ពោរពេញ​​ដោយក្តី​​​ដឹង​គុណ​យើង​​រៀប​ចំ​​ការឆ្លង​​​ចូលឆ្នាំ​​​ថ្មីឆ្នាំ​​​២០១២ ដោយ​រំលឹក​​​ពី​​អ្វីៗ​ដែល​កើត​មាន​​ចំពោះ​​យើង​​នាពេលមុននេះ ។ ​​យប់​​នេះ​យើង​​សូមជូនពរ​​ដល់​មនុស្សគ្រប់គ្នា​​​​លើ​ពិភព​លោក ។ យើង​ក្តោប​ក្នុង​ដៃ​បណ្តា​​​​សោកនាដ​កម្ម​នៃពិភព​លោក ដែលជា​​​របស់​យើង​​​​​

​នារីវ័យ​ក្មេង​​​​ជនជាតិវៀតណាម​​៣​នាក់ស្លាប់​នៅនឹង​កន្លែង​​ជិះម៉ូតូ​​បុកគ្នា​​​​ជា​មួយ​រថយន្តក្រុង​

Posted: 31 Dec 2011 10:21 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​នារីវ័យ​ក្មេង​​​ជនជាតិ​វៀតណាម​​៣នាក់​បានស្លាប់​មួយរំពេច​​​គួរ​ឱ្យរន្ធត់​​​​ និង​បង្ក​​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​សារជិះម៉ូតូ​ម៉ាកវ៉េវអ៊ី​ ​ពណ៌​ខ្មៅ ​​បុកគ្នា​​​ជាមួយ​រថ​យន្តក្រុង​​​ប្រភេទធំ ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​ពេញទំហឹង​​នៅលើ​កំណាត់ផ្លូវ​​​ជាតិលេខ​​១ ​ស្ថិត​ក្នុង​​ភូមិស្វាយតាអុក ​​សង្កាត់​វាលស្បូវ ​ខណ្ឌ​មាន​ជ័យ ​​​កាលពីវេលាម៉ោង​​​១២​និង​​​​៣០នាទី​​ថ្ងៃទី​​​១ មករា ​២០១២ ។

ផ្ទះ​២ខ្នង​​​បានក្លាយ​ជា​ចំណីភ្លើង​​​ និង​កំពុង​​គំរាម​ផ្ទះ​ផ្សេងទៀត​​​​ ខណៈ​រថយន្ត​ពន្លត់​​​អគ្គិភ័យ​​​ទៅដល់​

Posted: 31 Dec 2011 10:05 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​អគ្គិភ័យ​​​​កំពុង​ឆាបឆេះ​​​លំនៅឋាន​ប្រជាពលរដ្ឋ​​​២ខ្នង ធ្វើអំពី​ឈើ និង​​កំពុងគំរាមកំហែង​​​ទៅរកផ្ទះផ្សេងៗទៀត បង្ក​ឱ្យ​មានការភ័យ​​​ខ្លាច និង​​ផ្អើល​ឆោឡោ​​​កាលពីវេលា​ម៉ោង​​​​១២​និង​​​៤៥នាទី​​​រសៀលថ្ងៃទី​​១ មករា ​​​២០១២ ​​ស្ថិតក្នុងភូមិ​​​សន្សំកុសល សង្កាត់​បឹងទំពុន ​ខណ្ឌមានជ័យ​។​ ខណៈ​នេះ​រថយន្ត​ពន្លត់​​​បានទៅដល់​ហើយ និង​កំពុងចាត់​​​ចែង​​បាញ់ទឹក​ពន្លត់...​។ ព័ត៌​មាន​លម្អិតនឹងផ្សាយជូននៅពេលក្រោយ នៅលើ​ទំព័រ​​កាសែត​កោះសន្តិភាព និង​នៅតាមវិទ្យុ​សំឡេង​កោះសន្តិភាព ​87.75 ភ្នំពេញ, 87.5 បាត់​ដំបង៕​ ជោគជ័យ​

​បាតុកម្ម​នៅក្រុងមូស្គូ​​ក្រោយ​​​​​សារ​​​បង្រួបបង្រួម​​​របស់​លោក​ពូទីន​

Posted: 31 Dec 2011 09:50 PM PST

ប៉ូលិសរុស្ស៊ីពេល​ចាប់ខ្លួន​​​បាតុករ​
​ប៉ូលិស​រុស្ស៊ី​​​កាលពីថ្ងៃទី​​​៣១ ធ្នូ ​​បានចាប់​ខ្លួនបាតុករ​​​៦០នាក់ ​​​នៅក្រុងមូស្គូ​ពេលពួក​​គេ​ចូល​រួមធ្វើបាតុកម្ម​​​​ប្រឆាំង​​មួយ​ប៉ុន្មានម៉ោង​​​ប៉ុណ្ណោះ ​​បន្ទាប់ពី​​​សារជូនពរ​​ឆ្នាំថ្មីក្នុងភាសា​​​​បង្រួប​បង្រួម​​របស់​លោក​​វ៉្លាឌីមៀរ ពូទីន ចំពោះ​​​​​​ពួកប្រឆាំង​។​ ប៉ូលិស​​​ឡោមព័ទ្ធ​​​​ពួកបាតុករ​​ប្រមាណជា​​​២០០​នាក់ ​​ដែលនាំគ្នា​ស្រែក​ថា ​​«ពូទីន​​​ចាក​ចេញ» និង​​​ «ដោះ​​លែង​ពួកអ្នក​​ទោស​​​នយោ​បាយ​​» ហើយ​ចាប់ខ្លួន​​​បាតុ​ករ​​​៦០នាក់​។ ​ពួកអ្នក​តវ៉ា​​​​​បាន​ប្រមូល​ផ្តុំ​គ្នា​នៅមហា​ទីលាន​​ក្រុងមូស្គូ​ ក្រោមធាតុអាកាស​​យ៉ាង​ត្រជាក់​។

អាជីវករ​​ផ្សារ​ប្រសូត្រ​​ជាង​១០០​នាក់ ​ធ្វើ​បាតុ​កម្ម​​តវ៉ា​​លើ​តម្លៃ​តូប​​ក្នុង​ផ្សារ​ប្រសូត្រ​​ថ្មី

Posted: 31 Dec 2011 08:15 PM PST

ខេត្តស្វាយរៀង ៖ ក្រុមអាជីវ​ករ​​ជាង​១០០​នាក់ ​បាន​ប្រ​មូល​ផ្តុំ​​គ្នា​​ធ្វើ​បាតុ​កម្ម​តវ៉ា​​នៅ​ក្នុង​ផ្សារ​ប្រសូត្រ ​កាលពីវេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​​ថ្ងៃ​ទី ១ មករា ២០១២ ស្ថិត​ក្នុង​ភូមិ​ប្រសូត្រ​១ ​ឃុំ​កណ្តៀង​រាយ ​ស្រុក​ស្វាយ​ទាប ។ ការ​កើត​មាន​នូវ​បាតុ​កម្ម​ខាងលើ​បណ្តាល​មក​ពី​​ក្រុម​អាជីវ​ករ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​នឹង​​អ្នក​​គ្រប់​គ្រង​​ផ្សារ​ប្រសូត្រ​​ថ្មី​ដែល​មាន​ទីតាំង​​​ពី ផ្សារ​ប្រសូត្រ​ចាស់​​ចម្ងាយ​៥០​ម៉ែត្រ ​​​បង្ខំ​ឱ្យ​​អាជីវ​ករ​ទាំង​នោះ​​រើ​ទៅ​លក់​នៅ​ក្នុង​ផ្សារ​ប្រសូត្រ​ថ្មី​ដែល​ទើប​នឹងសាង​សង់​រួច​រាល់

បង្ក្រាបករណីជួញដូរគ្រឿងញៀនចុងឆ្នាំ​២០១១ ឃាត់ខ្លួនជនសង្ស័យ៤នាក់ និង​វត្ថុ​តាងជាថ្នាំញៀនចំនួន៩០២គ្រាប់

Posted: 31 Dec 2011 08:06 PM PST

​ជនសង្ស័យទាំង​៤នាក់ និង​​រូប​តូច​ថ្នាំញៀន​ប្រភេទ​​មេតំហ្វេតាមីន ដែល​​សមត្ថកិច្ច​​​ចាប់​ឃាត់​បាន​
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាល​ការិយាល័យ​ប្រឆាំងគ្រឿងញៀន​នៃស្នងការដ្ឋាន​នគរ​បាលខេត្ត​បន្ទាយមានជ័យ សហការជា​មួយ​កម្លាំងនគរបាល​នៃមន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដឹក​នាំដោយ​លោកព្រះរាជអាជ្ញារងអមសាលាដំបូង​ខេត្ត​បានចុះប្រតិបត្តិការបង្រ្កាប​ករណីជួញដូរ​គ្រឿង​​ញៀន​ខុសច្បាប់កាលពីវេលា​ម៉ោង៤និង​២៦​នាទី​ល្ងាច​ថ្ងៃទី៣០ ធ្នូ ២០១១ នៅចំណុច​ផ្លូវ​សាធា​រណៈ ស្ថិត​ក្នុង​ភូមិ​ទំនប់ដាច់ ឃុំអូរបី​ជាន់ ស្រុក​អូរ​ជ្រៅ ចាប់ខ្លួនជនសង្ស័យចំនួន​៤​នាក់ រួម​ទាំងវត្ថុតាងថ្នាំញៀនជា​ច្រើនរយ​គ្រាប់ និង​សម្ភារ​ជាមធ្យោបាយបម្រើការងារជួញដូរ​មួយ​ចំនួនទៀត។

ស្លាប់ក្នុង​ទឹក​ដីថៃ​បញ្ជូន​​សព​មក​វិញ​តាម​ច្រក​​អន្តរ​ជាតិ​ប៉ោយ​ប៉ែត

Posted: 31 Dec 2011 08:05 PM PST

ក្រុងប៉ោយប៉ែត​ ៖ សពពលករខ្មែរ​ម្នាក់​ត្រូវអាជ្ញាធរភាគីថៃបញ្ជូនមកឱ្យភាគី​កម្ពុជា ប្រគល់​​ក្រុមគ្រួសារវិញ តាម​ច្រកទ្វារអន្តរ​ជាតិ​ប៉ោយប៉ែត ។​តាមការបំភ្លឺពីក្រុម​គ្រួសារ​ជន​​ជនរងគ្រោះដែលស្លាប់នេះឈ្មោះ​ពិញ លីន ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុក​កំណើត​នៅភូមិទ្រា ឃុំទ្រា ស្រុកបារាយ ខេត្ត​កំពង់ធំ បានចូល​ទៅក្នុងទឹកដីថៃ​តាម​ច្រក​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត ដោយស្របច្បាប់​ធ្វើជាកម្មករស៊ី​ឈ្នួលឱ្យថៅកែថៃនៅក្នុងផ្សារខេត្តផាធុមថានី ប្រទេសថៃ ។

​​លោកគីម ជុងអ៊ុន ​​​ជ្រើសតាំង​​​​ជាមេបញ្ជា​ការ​​​កំពូល​​របស់កង​ទ័ព​​កូរ៉េ​​ខាងជើង​

Posted: 31 Dec 2011 08:00 PM PST

លោកគីម ជុង​​អ៊ុន ពេលដើរត្រួតពល
​ទីភ្នាក់ងារ​​​ព័ត៌មានផ្លូវការ​​​​កូរ៉េខាងជើង KCNA រាយការណ៍​កាលពីថ្ងៃទី​​​​៣១ ធ្នូ ថា ​លោកគីម ជុងអ៊ុន ​​អនុប្រធាន​​គណៈ​កម្មាធិការ​​​យោធា​​កណ្តាល​​​របស់​​បក្ស​​ពលករ​​កូរ៉េ​​បាន​​ឡើង​កាន់​តំណែង​​​ជាមេបញ្ជា​ការ​​កំពូលរបស់​កង​ទ័ព​​កូរ៉េ​ខាងជើង​។​ យោងតាម KCNA ថា កិច្ចប្រជុំ​​មួយរបស់​​​ការិយាល័យ​​នយោបាយ​បក្ស​ពលករ​កូរ៉េ​​ខាង​ជើង ប្រកាស​កាលពីថ្ងៃទី​​​៣០ ធ្នូ ​ថា ​លោក​គីម ជុងអ៊ុន ​​​បានឡើងធ្វើ​​ជាមេបញ្ជា​ការ​​កំពូល​របស់​​កងទ័ព​​​ប្រជាជន​​កូរ៉េ​​​តាមបទបញ្ជា​របស់​​​​មេ​ដឹកនាំ​​​លោកគីម ជុងអ៊ីល

រថយន្តយក្ស​ដឹក​ដំឡូង​មី​កិន​មីន​តោន​ផ្ទុះ​កក្រើក​​ធរណី​​សំណាង​ល្អ​​អ្នក​ជិះ​២​នាក់ ក្នុង​ចំណោម​​៣​នាក់​ គ្រាន់តែ​​សន្លប់

Posted: 31 Dec 2011 07:36 PM PST

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចស្រុកសំពៅ​លូន បានរាយការណ៍ថា រថយន្តធន់ធ្ងន់មួយគ្រឿងដឹក​ដំឡូងមីទម្ងន់​រាប់​សិបតោនបានបើកកិនលើ​គ្រាប់មីន ​តោន​មួយ​គ្រាប់ ផ្ទុះលាន់កក្រើក​​បណ្តាល​​ឱ្យ​​បុរស២នាក់ ក្នុងចំណោម៣នាក់​ដែល​ជិះ​ក្នុង​​រថយន្ត​សន្លប់។ ​ហេតុ​ការណ៍​នេះ​បាន​កើតឡើងកាល​ពី​វេលាថ្ងៃត្រង់ថ្ងៃទី៣១ ធ្នូ ២០១១

ប្រកាសអាសន្ន​​ក្នុង​រដ្ឋ​​​4នៅភាគខាងជើង​​នីហ្សេរីយ៉ា​

Posted: 31 Dec 2011 07:32 PM PST

សាច់ញាតិ​​​ជន​រង​គ្រោះ​​​ទ្រហោយំ​​
ប្រធានាធិបតី​​នីហ្សេរីយ៉ា ​លោក GOOD​LUCK JONATHAN កាលពីថ្ងៃទី​​​​៣១ ធ្នូ បាន​ចេញការប្រកាស​​អាសន្ន​ក្នុង​រដ្ឋ​​​៤ នៅភាគ​ខាង​ជើងប្រទេស ដែល​រងការ​​ប៉ះពាល់​​​ចាប់តាំង​ពី​​​៤ខែ​មក​ហើយ ​​ដោយសារអំពើ​ហិង្សា​​នានា​របស់​​ក្រុមសាសនា​​​បូកូហារ៉ាម​។​ ក្រិត្យ​​របស់​លោក​ប្រធានាធិបតី JONATHAN ត្រូវ​បាន​​ចេញផ្សាយ​នា​វេលា​ម៉ោង​​១៦​ម៉ោងក្នុង​ស្រុក ។ យោង​តាម​​ក្រិត្យ​នេះ​​ការ​ប្រកាសអាសន្ន​​ទាក់​ទិនដល់​រដ្ឋ​​​​ប័រណូ ​​​រដ្ឋ​យ៉ូប ​​រដ្ឋ​​ផ្លា​តូ ​និង​​រដ្ឋ​​​នីហ្ស័រ​។

​បុរសម្នាក់​​ស្លាប់​ដោយសារ​គ្រុន​ផ្តាសាយ​​បក្សីនៅចិន​

Posted: 31 Dec 2011 07:30 PM PST

មន្ទីរសុខាភិបាល​​​ខេត្ត​ ក្នុង​​សេចក្តីប្រកាស​​​មួយ​និយាយ​ថា អ្នកបើក​​រថយន្តបឺស​អាយុ​​៣៩​ឆ្នាំ​​​ម្នាក់​បាន​ស្លាប់​​​កាលពីថ្ងៃទី​​៣១ ធ្នូ ​នៅ​មន្ទីរ​ពេទ្យ​​ក្រោយ​ពី​រូប​គេឆ្លង​​វីរុស​​គ្រុន​ផ្តាសាយ​​បក្សី H5N1 ក្នុងទីក្រុង​​​សេនហ្សេន ខេត្តហ្គង់​ដុង​ ​(​ភាគ​ខាង​ត្បូង​​ប្រទេស​)​។​ បុរស​រូបនេះ​​​​ដែល​​​មាន​ត្រកូល​​​ជេន បាន​ស្លាប់​កាលពីថ្ងៃទី​​​៣១ ធ្នូ ​​វេលា​ម៉ោង​​​១៣​ម៉ោង​ក្នុងស្រុក ។ ​មនុស្ស​​​​១២០​នាក់ ដែលប៉ះពាល់​ជា​មួយ​ជនរងគ្រោះ​​​ពុំទាន់​ឃើញ​​មានសញ្ញា​​​នៃ​ជំងឺ​​​​នេះ​ឡើយ ។

អ្នក​រុញ​រទេះ​លក់​​សាច់​ក្រក​គោ​ត្រូវ​ចោរ​ប្លន់​យក​លុយ​អស់​១៨​មឺុន​រៀល ​និងវាយឱ្យ​របួស​​ដេរ​១០​ថ្នេរ

Posted: 31 Dec 2011 07:30 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​អ្នក​រុញ​រទេះ​លក់​សាច់ក្រក​គោ ងៀត​បបែល យីហ៊ឺ ម្នាក់​ត្រូវ​ចោរ​ប្លន់​វាយ​យកលុយ​អស់១៨​ម៉ឺន​រៀល និង​យក​ដប​ទឹកម្ទេស​វាយ​បែកក្បាល​ដេរ​១០​ថ្នេរ ខណៈ​ដែល​​កំពុង​រុញ​រទេះ​ត្រឡប់​មក​ពី​លក់​វិញ​ដល់​មុខ​ភោជនីយដ្ឋាន​ម្លប់​ ស្វាយ​៩៩ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន នៅ​វេលា​ម៉ោង​២​និង​

បើក​រថយន្ត​ជ្រុល​ឡើងចិញ្ចើម​ថ្នល់​ជាន់​ហ្វ្រាំ​ច្រឡំ​​ជាន់​ហ្គែរ​បុក​ពេញ​ទំ​ហឹង

Posted: 31 Dec 2011 07:28 PM PST

នៅកន្លែងកើតហេតុ
រាជ​ធានី​ភ្នំ​ពេញ ៖ ​ ​នៅ​វេលា​ម៉ោង​៣ និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៣១ ធ្នូ នៅ​តាម​បណ្តោយ​ផ្លូវ​ជា​តិ​លេខ​២៧១ ​ភូមិ​៣ ក្រុម​ទី​៧ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក អ្នក​បើក​បរ​ស្ទើរ​ភ្លើង​ម្នាក់​បើក​​រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង​​ ​មក​ដល់​ផ្លូវ​កោង​បានច្រឡំ​ជាន់​ហ្គែរ​ស្មាន​ថា​ជាន់​ហ្វ្រាំង​ធ្វើ​ឱ្យ​ រថយន្ត​ជ្រុល​ទៅ​បុក​សសរ​ប៉ាណូ​ម្នាងសិលា​

​លោកស្រីយីងឡាក់ ​ពេលចូល​ឆ្នាំថ្មី​​​​ឆ្នាំ​សាកល​​ប្តេជ្ញា​​ធ្វើការ​​​បង្រួប​បង្រួមជាតិ​

Posted: 31 Dec 2011 07:27 PM PST

លោកស្រី​​យីងឡាក់​ស៊ីណាវ៉ាត្រា​​​
​នាយករដ្ឋមន្ត្រី​​​​​ថៃ លោកស្រីយីងឡាក់ ​​​ស៊ីណា​វ៉ាត្រា ​​កាលពីថ្ងៃទី​​​​៣១ ធ្នូ ​មុនពេល​ឆ្លង​​ឆ្នាំ​ចាស់​​ចូលឆ្នាំ​សាកលថ្មី ​ថ្លែង​ថា ​រដ្ឋាភិបាល​ថៃ​ប្តេជ្ញា​​ធ្វើ​​ឱ្យ​ឆ្នាំ​​​២០១២ ​​ជា​ឆ្នាំ​​នៃ​​​ភាព​ញញឹម​​​ និងបង្រួប​បង្រួម​ជាតិ​។​ ក្នុង​កម្មវិធី​​ទូរទស្សន៍​​មួយ​កាលពីព្រឹកថ្ងៃទី​​​៣១ ធ្នូ ​​​លោកស្រី​យីងឡាក់ ​គូស​បញ្ជាក់​ថា ប្រជា​ជន​​​ត្រូវប្រឈម​​មុខនា​ឆ្នាំ​​​២០១២ ​​នឹង​ការ​​​ស្រុត​ចុះ​​នៃសេដ្ឋកិច្ច ​​ការឡើងថ្លៃ​​គ្រឿង​ឧប​ភោគ​​​​ បរិភោគ ​​និង​ទឹកជំនន់ ។ ​​​ខ្ញុំ​សង្ឃឹម​ថា ​​យើង​នឹង​អាច​ជម្នះ​​លើ​ការ​លំបាកក្នុង​​​​ឆ្នាំ ខាងមុខនេះ​។ ​​​ភាព​​​កញ្ជ្រោក​បោក​បាច​ខាង​​​នយោ​បាយ ​និង​​ទឹក​ជំនន់​​​កើតមាន​​យ៉ាងខ្លាំង​​​​ក្លា​​នៅ​​ថៃ ក្នុង​​ឆ្នាំ​​​​២០១១​។

យ៉ូ​កូ​វិច​​ឈ្នះ​​ជើង​ឯក​​តឺន្នីស​ Mubadala Abu Dhabi Tennis Champisonship​នៅ​ក្រុង​​អា​ប៊ូ​​ដា​​ប៊ី​

Posted: 31 Dec 2011 07:25 PM PST

​​កីឡាករ​ស៊ែរប៊ី​យ៉ូ​កូ​វិច​​
ណូ​វ៉ាក់ យ៉ូ​កូ​វិច​បាន​បិទ​ទំព័រ​ឆ្នាំ​ចាស់​​២០១១​ជា​មួយ​នឹង​ជ័យ​ជម្នះ​នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​កម្ម​វិធី​ប្រកួត​មិត្ត​ភាព​ Mubadala Abu Dhabi Tennis Champisonshipនៅ​ទី​ក្រុង​អា​ប៊ូ ដា​ប៊ី​ ប្រទេស​អា​រ៉ាប់​រួម ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​៣១​ ធ្នូ ​ឆ្នាំ​២០១១​ កន្លង​មក​នេះ​។ យ៉ូ​កូ​វិច​បាន​ក្លាយជា​ម្ចាស់​ពាន​និង​ម្ចាស់​ទឹក​ប្រាក់​រង្វាន់​ ២៥ម៉ឺន​ដុល្លារ​អា​មេរិក​ បន្ទាប់​ពី​បាន​បំបាក់​កីឡាករ​អេស្ប៉ាញ​ដេវីដ ហ្វេរ័រ​ក្នុង​លទ្ធ​ផល​២​សិត​ផ្ទួន​ៗ​៦-២និង​៦-១ ដោយ​ប្រើ​​​ពេល​អស់​៤៤​នា​ទីប៉ុណ្ណោះ ។​ ជា​មួយនឹង​សឺវីស​ខ្លាំង​ៗ​បន្ត​បន្ទាប់គ្នា​ នាំ​ឱ្យ​កីឡាករ​ស៊ែប៊ី​រូបនេះ​បិទ​ទំព័រ​ឆ្នាំ​២០១១​ដែល​ខ្លួន​គេ​បាន​យក​ឈ្នះ​១១​កម្ម​វិធី​ដោយ​ក្តី​រីក​រាយ​។​

ម៉ូតូស្មាស់​ប៉ះជា​មួយ​វីវ៉ា​​បណ្តាល​ឱ្យ​​រង​របួស​២​នាក់​

Posted: 31 Dec 2011 07:14 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ មនុស្ស​២​នាក់​បាន​រង​របួស​ដេក​ស្ដូកស្ដឹង​នៅ​លើផ្លូវ​ ខណៈជិះ​ម៉ូតូ​ប៉ះ​គ្នា​​ដួល​​នៅ​ត្រង់​ចំណុច​មុខ​ខ្លោង​ទា្វ​រវត្ដ​ន​ន្ទ​ មុន្នី​តាម​ បណ្ដោយ​ផ្លូវ​មុនី​រ៉េ​ត ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង១០​និង​៤៥​នាទី​​យប់​ថ្ងៃ​ទី​៣០​ ធ្នូ​ ២០១១ ។

​យុវជន​​២ក្រុម​​​​ដើរ​លេង​​​​ថ្ងៃ​បុណ្យ​ឆ្លង​​​ឆ្នាំ​​​ប៉ះពាក្យ​សម្តី​គ្នា​ក្លាយ​ជា​​​ហិង្សា​​​ចាក់សម្លាប់​គ្នា​

Posted: 31 Dec 2011 07:04 PM PST

​រាជធានីភ្នំពេញ​​​​​​ ៖ ​​យុវជនម្នាក់​បាន​ស្លាប់​​បាត់បង់ជីវិតភ្លាមៗ​​​នៅនឹងកន្លែងកើតហេតុ ​​​ដោយ​សារអំពើហិង្សា​​​​​ចាក់សម្លាប់​​​​ពីសំណាក់​ក្រុម​​​ជនដៃ​ដល់​​​មិន​ ស្គាល់អត្តសញ្ញាណ​​​មួយក្រុម​។ ហេតុការណ៍​នេះ​បានកើត​ឡើងនៅ​ចំណុច​​សួន​ច្បារ​​​នាគបាញ់ទឹក ស្ថិតក្នុង​​​សង្កាត់​ទន្លេ​បាសាក់ ​​ខណ្ឌចំការមន​ កាលពីវេលាម៉ោង​​​១​

រកាំ​ចិត្ត​ជាមួយប្រពន្ធ​​​​​ទាញ​ពូថៅ​​កាប់​ម្តាយ​​ក្មេក​ឥតញញើត​ដៃ​​​

Posted: 31 Dec 2011 07:01 PM PST

​ខេត្តកំពត​​​​​ ៖ ​បុរស​ចិត្ត​​សាហាវ​ម្នាក់ បាន​​​ទាញពូថៅ​កាប់​ម្តាយក្មេក​​​ខ្លួន​ឯង ច្រើន​កាំបិត​បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​​​ក្នុងថ្លុកឈាម ខណៈ​​កូនប្រសា​​ម្នាក់នេះ ​វិលត្រឡប់​មក​ពី​​ផឹក​​ស្រា​ស្រវឹង​វិញ ហើយ​​​​ហៅ ម្តាយ​​ក្មេក​​ឱ្យ​​​ឱ្យ​​បើក​​ទ្វារ​ឱ្យ ប៉ុន្តែ​​ម្តាយក្មេក​​មិន​បើក​​ ដោយសារ​តែ​​​មិន​ត្រូវរ៉ូវ​​គ្នា​​​ជាមួយកូនប្រសាស​នេះ ក៏​ផ្ទុះ​កំហឹង​​​

យុវជន​ម្នាក់​បាក់ជើង​ស្តាំ​​ជា​កំណាត់ៗ​ដោយ​សារ​ជិះ​ម៉ូតូ​​បុក​រថយន្ត

Posted: 31 Dec 2011 06:59 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​​របួសធ្ងន់​​ ដោយ​បាក់ឆ្អឹង​ស្មងជើង​ជា​កំណាត់​ៗ​ថែម​ទាំង​សន្លប់​បាត់ស្មារតី​នៅ​លើ​ ចិញ្ចើម​ថ្នល់​ជាមួយ​នឹង​ម៉ូតូ​របស់​ខ្លួន ដែល​រង​ការ​ខូចខាត​ស្ទើ​រទាំងស្រុង​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ មួយ​​គួរ​ឱ្យរ​ន្ធត់​នៅ​វេលា​ម៉ោង​១​និង​៤៥​នាទី​ឈានចូល​ថ្ងៃ​ទី​៣១ ធ្នូ​ ២០១១ ​នៅ​ចំណុច​​ទល់មុខ​អតីត​ក្លឹ​

ដឹកស្រីស្នេហ៍​ចេញពី​​ខារ៉ា​អូខេ​​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍

Posted: 31 Dec 2011 06:44 PM PST

ជនរងគ្រោះទាំង២នាក់
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ និង​ស្រី​ស្នេហ៍​បាន​រង​របួស​ដូច​គ្នា​​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​​ ចរាចរណ៍​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​៣១​ ធ្នូ​ ២០១១​ នៅ​ចំណុច​ខាង​កើត​ស្ថានីយ៍​ប្រេង​ឥន្ទៈ​សូ​គី​មិច​តាម​បណ្ដោយ​ផ្លូវ​​ កម្ពុជា​ក្រោម ស្ថិតក្នុង​សង្កាត់​មិត្ដភាព ខណ្ឌ​៧​មក​រា ​។

ចុងឆ្នាំ​​ចាស់ហៀប​នឹង​ផ្លាស់​ចូល​ឆ្នាំថ្មី​ស្រ្តី​មាន​ផ្ទៃពោះម្នាក់ និងកូនប្រុសស្រីពីរ​នាក់​ស្លាប់​​ក្នុងអគ្គិភ័យ

Posted: 31 Dec 2011 06:43 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ស្រ្តីមានផ្ទៃពោះ និង​កូន​ប្រុសស្រីពីរនាក់បានដេកស្លាប់ទន្ទឹមគ្នាយ៉ាង​អាណោចអាធ័មនៅលើឡៅតឿ បន្ទាប់ពីអគ្គិ​ភ័យ​ឆាបឆេះផ្ទះ​របស់ខ្លួនដែល​មានទីតាំងលេខ​១៣៨អឺ១ហ្សិត ផ្លូវលេខ១៣៦ ស្ថិតក្នុង​ភូមិ​ទី៥ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ កាលពីវេលា​ម៉ោង​១១និង៤៥នាទី​យប់ ថ្ងៃទី៣១ ធ្នូ ២០១១

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!