Koh Santipheap Daily

Koh Santipheap Daily


អតីតCEOជនជាតិអង់គ្លេសលោក​Woodford ប្តឹង ក្រុមហ៊ុនOlympus ចំពោះការបញ្ឃប់ពី​ការ​ងារ​មិងស្មើភាព

Posted: 06 Jan 2012 03:31 AM PST

អតីតCEO របស់ក្រុមហ៊ុនOlympus ជន​ជាតិអង់គ្លេសលោកWoodford ដែលបានគោះ​ជួងលើរឿងរ៉ាវលាក់បាំងគណនេយ្យខាតបង់​របស់ក្រុមហ៊ុន ចំនួន១,៧​ពាន់​លាន​ដុល្លារ បាន​ដក​ខ្លួនចេញពីការប្រកូតប្រជែងចូលកាន់តំណែង​ឡើងវិញ របស់ក្រុមហ៊ុន Olympus ដោយ​ធ្វើ​ការ​​ស្តីបន្ទោសខ្លាំង​លើ​រឿងអាស្រូវក្នុងការគ្រប់​គ្រង ជាមួយម្ចាស់​ភាគហ៊ុនជប៉ុនធំៗរបស់​ក្រុម​ហ៊ុន​ ។

Hwang In Ji ជា​តា​រា​ម៉ូដែល​ល្បី​ឈ្មោះ​មួយ​រូប​នៅ​ប្រទេស​កូរ៉េខាងត្បូង

Posted: 06 Jan 2012 02:54 AM PST

នាង​ Hwang In Ji ​តារា​ម៉ូដែល​កូរ៉េខាងត្បូង
នាង​ Hwang In Ji ជា​តា​រាម៉ូដែល​​ល្បី​ឈ្មោះ​មួយ​រូប​ក្នុង​ចំណោម​តា​រា​ល្បី​ៗ​ជា​ច្រើន​នៅ​ប្រទេស​កូ​រ៉េ​ខាង​ត្បូង ហើយ​នាង​ក៏​ជា​​រាជនី​បង្ហាញ​ម៉ូដ​រថយន្ត​ប្រណាំង​ផង​ដែរ ។ នាង​ Hwang In Ji កើត​នៅ​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ​១៩៨៣​ ។ បច្ចុប្បន្ន​ នាង​មាន​វ័យ​២៩​ឆ្នាំ ហើយ​ តែ​សម្រស់​ដែល​ប្រទាន​ដោយ​ធម្ម​ជាតិ​របស់​នាង​ ពិត​ជា​មិន​ចាញ់​តា​រា​វ័យ​ក្មេង​ស្រករ​ក្រោយ​ឡើយ។ នាងមិន​ត្រឹម​តែ​មាន​សម្រស់​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ចំណេះ​វិជ្ជា​ខ្ពង់​ខ្ពស់​ទៀត​ផង ។​ នាង​​​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​នៅ​សាកល​វិទ្យាល​័យ​ Daeduk ​ប្រទេស​កូរ៉េ​ខាងត្បូង ​។

Tottenham,​Everton,​Chelsea,​Fulham,​Newcastle សង្ឃឹម​ឈ្នះ​គូប្រកួត ខណៈ Man Utd​ អាច​នឹងបន្ត​ចាញ់ Man City ទៀត

Posted: 06 Jan 2012 02:37 AM PST

ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស​FA CUP ជុំ​ទី​3 សម្រាប់​ចុង​សប្តាហ៍​នេះ​ មាន​30ប្រកួត​ ។ ក្រោម​ Newcastle, Everton, Tottenham, Fulhem,និង Chelsea មាន​សង្ឃឹម​ឈ្នះ​គូ​ប្រកួត​​ខណៈ​ពេល​ដែល​ក្រុម​ Man Utd ទំនង​ជា​បន្ត​បរា​ជ័យ​នៅ​ផ្ទះ​ Man City នៅ​ថ្ងៃ​អាទិត្យ​ ។ បញ្ជាក់​ការ​​ប្រកួត​ FA CUP ប្រសិន​បើ​ស្មើ​ត្រូវ​លេង​ជើង​ទី​២​ បន្ត​ទៀត ។ ថ្ងៃ​សៅរ៍ Birmingham V Wolves Birmingham លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 2-2-1 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ West Ham 1-1 ឈ្នះ​ Blackpool 3-0 ក្នុង​ផ្ទះ​ បន្ទាប់​មក​លេង​ស្មើ​ Peterborough 1-1 ក្រៅ​​​​​ផ្ទះ ។

នាយប៉ូលិសព្រំដែនគោកលះបង់ជីវិតជួសកូនចៅ

Posted: 06 Jan 2012 02:36 AM PST

សពមេប៉ូលិស
ខេត្តព្រះ​វិហារ​ ៖ នៅ​វេលា​ម៉ោ​ង៨និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​៦ មករា​ គ្រោះ​ថ្នាក់​ដែល​នឹក​ស្មាន​មិនដល់​មួយ​បាន​​ឆក់ជី​វិត​លោក​វរសេនីយ៍​​ទោ​ លាង ប៊ុន​ឃាង​ ជា​មេ​បញ្ជាការ​​រង​នៃ​​វរសេនា​តូច​ប៉ូ​លិស​​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៧៩៣ ប្រចាំ​ការ​តាម​ព្រំ​ដែនភ្នំ​ដងរែក​ ក្នុង​តំ​បន់​ច្រក​អានសេះ​ ដោយសារ​តែ​ការ​ផ្ទុះ​មីន​។

បញ្ជូន​ក្មេង​ទំ​នើង​វាយ​ប្រហារ​កន្លែង​លក់​សាំ​ង​ដប​ទៅ​តុលាការ​

Posted: 06 Jan 2012 02:35 AM PST

ខេត្ត​បន្ទាយ​មានជ័យ ៖ ​កាលពី​ល្ងាច​ថ្ងៃ​ទី​៥​មករា កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន ​​ខេត្ត បាន​រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ក្មេង​ទំ​នើង​ចំនួន​៣​នាក់ ទៅ​សាលា​ដំបូង​ខេត្ត ដោយ​ចោទ​ប្រកាន់​ពី​បទ​បង្ក​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បតិ្ត​ដោយ​ចេតនា ។

លោកហ៊ុន ម៉ាណែត រំលឹក​ខួប​លើក​ទី33ទិវា7មករានៅមេមត់

Posted: 06 Jan 2012 02:31 AM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តកំពង់ចាម ៖ ​នៅក្នុងបរិវេណវត្តខ្ពប ស្ថិតនៅភូមិខ្ពប ឃុំរំចេក ស្រុកមេមត់ នាព្រឹក​ថ្ងៃទី៦ មករា ២០១២ បានរៀបចំ​ពិធីរំឭកខួប​អនុស្សាវរីយ៍លើកទី៣៣ នៃទិវាជ័យជំនះ៧ មករ (៧មករា ១៩៧៩-៧មករា ២០១២) ក្រោម​អធិបតីភាពលោ​កបណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល​ចុះជួយខេត្តកំពង់ចាម និងជាអនុប្រធាន​ក្រុមការ​

ការទស្សន៍ទាយបាល់ទាត់អ៊ី​តាលីស៊េរី A ជុំ​ទី​17​សម្រាប់​ចុង​សប្តាហ៍​នេះ

Posted: 06 Jan 2012 02:30 AM PST

ការប្រកួត​បាល់​ទាត់​អ៊ី​តាលី​ស៊េរី​Aជុំទី​ ​17 សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​ 10 ប្រកួត ។ ក្រុម​ Milan និង Juventus ប្រជែង​គ្នា​យក​លេខ​1 ក្នុង​ខណៈពេល Inter, Udinese, និង Romaជា​​ជម្រើស​ល្អ​ក្នុង​ទឹក​ដី ។ ថ្ងៃសៅរ៍ Siena (16) V Lazio (4) Siena 8 ប្រកួត​ក្នុង​ផ្ទះ​គឺ 3-2-3 ស៊ុត​បាល់​បាន​ 11 គ្រាប់​ និង​របូត​វិញ 7 គ្រាប់​ ។ 3​ប្រកួត​ចុង​ក្រោយ​គឺលេង​ស្មើ​ Palermo 4-4, ចាញ់ Milan 2-0 ក្រៅ​ផ្ទះ​ បន្ទាប់​មក​​លេងស្មើ​​ Fiorentina 0-0 ក្នុង​ផ្ទះ ។ Lazio 7 ប្រកួត​ក្រៅ​ផ្ទះ​គឺ​ 5-2-0 ស៊ុតបាល់​បាន​ 14 គ្រាប់​និង​របូត​វិញ​ 6 គ្រាប់​ ។

ក្មេង​​ទើប​ចេះ​ដើរ​​មិន​បាន​ដេក​ថ្ងៃ​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ចិត្ត​ពេញ​មួយ​ជី​វិត​

Posted: 06 Jan 2012 02:23 AM PST


ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​រកឃើញ​ថា​ ក្មេង​​​ទើប​ចេះ​ដើរ​ដែល​មិន​បាន​ដេ​ក​​ថ្ងៃ​នឹងជួប​ភាព​​តាន​តឹង​ក្នុង​អា​រម្មណ៍ ការ​មិន​សប្បាយ​ចិត្ត​ហើយ​ប្រ​ឈម​យ៉ាង​ខ្លាំងទៅ​នឹងបញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​ពេញ​មួយ​ជី​វិត ។​ ការសិក្សា​បង្ហាញ​ទៀត​ថា​ ក្មេង​តូច​ដែល​ខក​ខាន​​ដេក​ថ្ងៃ​តែ​មួយ​ពេល​នឹង​មាន​អា​រម្មណ៍​មួ​ម៉ៅ​ ហើយ​មិន​មាន​ការ​ចាប់​អា​រម្មណ៍​លើ​អ្វី​ៗ​នៅ​ជុំ​វិញ​ខ្លួនទេ​​។

យុវជន​​ម្នាក់ត្រូវ​គេចាក់​សម្លាប់​​ទម្លាក់​ទឹក​យ៉ាង​អាណោអាធ័ម

Posted: 06 Jan 2012 02:20 AM PST

ខេត្តស្វាយរៀង ៖ សពយុវជន​ម្នាក់​ត្រូវ​គេ​ចាក់​សម្លាប់​ហើយទម្លាក់​ទឹ​ក​យ៉ាង​អាណោច​អធ័ម​ ត្រូវ​បាន​​ប្រជាពល​រដ្ឋ​ប្រទះឃើញ​​នៅ​ក្នុង​ទឹក​​បឹង​ ខណៈ​​​ទៅ​ឃ្វាល​គោ​ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​៥ មករា ២០១២ ។ អំ​ពើ​ឃាត​កម្ម​ដ៏ឃោរឃៅ​នេះកើត​ឡើង​នៅ​ភូមិ​ចន្ទ្រា​ ឃុំ​ចន្ទ្រា ស្រុក​​ចន្ទ្រា ។

​ស្វាមី​​លោកស្រី​​ទីម៉ូឆេនកូ ​​ស្នើសិទ្ធិជ្រក​កោន​នៅឆេក​

Posted: 06 Jan 2012 02:17 AM PST

លោកស្រី​​ទីម៉ូ​ឆេន កូ កូនស្រី​ និងស្វាមី​
ស្វាមី​អតីតនាយករដ្ឋមន្ត្រី​​​អ៊ុយក្រែន ​​​លោកស្រី​​អ៊ី​អ៊ូ​​លីយ៉ាទីម៉ូឆេនកូ ​ដែលទទួល​​ការ​កាត់ទោស​​ដាក់គុក​​​៧ឆ្នាំ ​ពីបទ​រំលោភបំពាន​អំណាច​​បានស្នើ​សុំ​​​​សិទ្ធិជ្រក​កោន នៅសាធា​រណ​​រដ្ឋ​​​ឆេក ។ ​នេះជាសេចក្តី​​រាយការណ៍​​កាលពីថ្ងៃទី​​​៦ មករា ​របស់កាសែត PRAVO ។​ យោងតាម​​​កាសែត​នេះ​ថា ​លោកអូ​ឡេក​​​សាន់​​​ដ្រ៍ ទីម៉ូឆេនកូ ​ជាអ្នកជំនួញ​​អាយុ​៥១​ឆ្នាំ ​អាច​មាន​​វាសនា​ច្រើនក្នុងការ​​ទទួល​បានសិទ្ធិជ្រក​កោន​​​នេះ​។​

Levante,​Real M,​Betis និង Barcelona​ សង្ឃឹម​ឈ្នះគូ​ប្រកួត

Posted: 06 Jan 2012 01:57 AM PST

ការ​ប្រកួត​បាល់​ទាត់​​អេស្ប៉ាញ​​​ព្រីមេរ៉ាលីហ្គា ​សម្រាប់ចុង​សបា្តហ៍​​​នេះ​មាន​10 ប្រកួត ។ ​ក្រុម Levante, Real M, Betis និង Barcelona នឹង​ឈ្នះគូប្រកួត ។ ថ្ងៃសៅរ៍ ​Santander (19) V Zaragoza (20) Santander 8 ប្រកួត​​ក្នុងផ្ទះ គឺ 2-4-2 ​​ស៊ុត​បាល់បាន 4 គ្រាប់ និងរបូតវិញ 5 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយគឺ​​លេង​​ស្មើ Sociedad 0-0 ក្នុង​ផ្ទះ ​ចាញ់ Vallecano 4-3 និងបន្ត​ចាញ់ Mirandes 2-0 ខាប់ក្រៅផ្ទះ ។ Zaragoza 8 ប្រកួតក្រៅផ្ទះ​ គឺ 0-2-6 ស៊ុត​​​បាល់​បាន 7 គ្រាប់ និង​របូតវិញ 19 គ្រាប់។

វ៉ែន សុវណ្ណ​ ​សាក​​កម្លាំង​​​​ជាមួយ​​កៅ ឡាក់​ លើសង្វៀន CTN

Posted: 06 Jan 2012 01:48 AM PST

​កីឡាករ​វ៉ែន សុវណ្ន (រូបឆ្វេង) និង​កីឡាករ​​​កៅ ឡាក់ (រូបស្តាំ​)
​រាជធានីភ្នំពេញ ៖​ វ៉ែន​ សុវណ្ណ មកពី​​ក្លឹប​​​​​កង​កេង​​ខេត្ត​​បាត់​​​ដំបង​ ​ចង់​​សាក​កម្លាំង​​​ជា​មួយ​​កៅ ឡាក់​ ​មកពី​ក្លឹប​​​​កង​ពល​តូច​​លេខ​៧០​ នៅ​​លើ​​សង្វៀន​​​ស្ថានីយ​ទូរទស្សន៍​ CTN​​​ថ្ងៃ​ទី​៨​ ​មករា ខាងមុខ​​​នេះ ខណៈ​​សុខ សុវណ្ណ​ មកពី​​ក្លឹប​​​កង​ពល​​​លេខ​​៣១ ជួប​ជឹម ​ដារ៉ា ​មកពី​ក្លឹប​​សិង្ហ​កីឡា ។​ ​សុវណ្ណ និង​កៅ​ ឡាក់​​ មិន​​ធ្លាប់​​បាន​ជួប​​គ្នា​ពី​មុន​​ម​ក​ទេ​ រវាង​​​គូនេះ​សុវណ្ណ​​​ចាស់​វស្សា​​​ជាង​​ ប៉ុន្តែ​​​ល្បិច​​​ប្រយុទ្ធ​​​នៅ​លើ​​សង្វៀន​​របស់​​​សុវណ្ណ​ក៏​​មិន​លើស​កៅ ឡាក់​ប៉ុន្មាន​​ដែរ ។ សុវណ្ណ​​មាន​ស្នៀត​​កែងនិង​​​ជង្គង់​​ល្អ តែ​អន់​ស្នៀត​​​​ដៃ​​​បន្តិច ។ ​

មាន​ការ​ជជែក​ដេញ​ដោល​គ្នា​លើ​តែម​ប្រៃសណីយ៍​រូប​នាគ​អប​អរ​ឆ្នាំ​រោង

Posted: 06 Jan 2012 01:47 AM PST

រូប​នាគ​នៃ​តែម​ប្រៃសណីយ៍​ចិន​ទើប​ចេញ​លក់​
បន្ទាប់​ពី​ CHINA POST ចេញ​ផ្សាយ​រូប​ភាព​នៃ​តែម​ប្រៃសណីយ៍​របស់​ចិន​រូប​នាគ​មក​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​លើ​តែមសម្រាប់​អប​អរ​ឆ្នាំ​ថ្មី​តាម​ចន្ទ​គតិ​ឆ្នាំ​នាគ(ឆ្នាំ​រោង) ដែល​តែម​ទាំង​នេះ​ត្រូវ​ដាក់​លក់​ចាប់​ពី​ថ្ងៃ​ទី​៥ មករា ទៅ​។ ក្នុង​អត្ថ​បទ​មួយ​តាម​អ៊ី​ន​ធើរ​ណេត​អ្នក​និពន្ធ​ចិន​ល្បី​ល្បាញ​ម្នាក់​ លោក ZHANG YIHE និយាយ​ថា ពេល​ខ្ញុំ​មើល​កាសែត​ ខ្ញុំ​ឃើញ​រូប​នាគ​សម្រាប់​តែម​ទាំង​នោះ​ ហើយ​​ខ្ញុំ​ភ័យ​ស្ទើរ​ស្លាប់​។ រូប​នាគ​សម្រាប់​តែម​នោះ​មើល​ទៅ​ដូច​ជា​សាហាវ​ខ្លាំង​ណាស់​។ នាគ​នោះ​បង្ហាញ​ការ​កំញើញ​គួរ​ឱ្យ​ខ្លាច​។

ស្រឡាញ់​គ្នា​២ឆ្នាំ​និង​រួម​រ័ករំលោភ​ប្រពៃណី​ទីបំផុត​ខាង​ប្រុស​ក្លាយជា​អ្នកទោស

Posted: 06 Jan 2012 01:46 AM PST

ខេត្តពោធិ៍សាត់ ៖ ​គូស្នេហ៍​មួយគូដែលមាន​​ផ្ទះ​ក្បែរគ្នា​​​ និងស្រឡាញ់គ្នាលួចលាក់ឱ្យមេ​បា​ទាំងសង​ខាង​ដឹង ព្រមទាំ​ងរំលង​ប្រពៃណី​​ឈាន​ដល់​ការរួមរ័ក​​ជាមួយគ្នា​រាប់ភ្លេច​មកហើយ​នោះ ​​ត្រូវបែកការណ៍ដោយសារ​​បងប្អូន​ខាងស្រី​ទៅ​​ទាន់ ខណៈពេលពួកគេ​ទាំងពីរនាក់កំពុងឡើង​ឋានសួគ៌នៅ​គុម្ពោត​​ព្រៃក្រោយផ្ទះ​​ ។

បំបែក​​​ឯតទគ្គកម្ម​​​ដេញ​​ថ្លៃ​​​ត្រី​ធូណា​​មួយ​ក្បាល​​​ថ្លៃ​ជាង​​7​សែន​ដុល្លារ

Posted: 06 Jan 2012 01:27 AM PST

ម្ចាស់​​ភោជនីយដ្ឋាន​​​​ជប៉ុនដែល​បាន​ចំណាយ​​ប្រាក់​​​​ជាង​​​​៧​សែន​​​ដុល្លារ​​​ ដើម្បី​ទិញ​ត្រី​​​ធូណា​​មួយ​ក្បាល
​តាម​​ទីភ្នាក់​​​ងារ​ព័ត៌​មាន​​​ AFP​​​ផ្សាយ​ឱ្យ​ដឹងថា ម្ចាស់​​ភោជនីយដ្ឋាន​​​​ជប៉ុន​ដែល​មាន​​​ទ្រព្យ​សម្បត្តិ​​​ស្តុកស្តម្ភ​​​​មួយ​​រូប ​បាន​ចំណាយ​​ប្រាក់​​​​ជាង​​៥៦​​លាន​​យេន​​ គឺ​ជាង​​៧​សែន​​​ដុល្លារ​​​ ទិញ​ត្រី​​​ធូណា​ មួយ​ក្បាល​​​នៅ​ផ្សារ​​ស៊ូគីជី​ ជាផ្សារ​​​លក់​​ត្រី​​​ដ៏​ធំ​​​​បំផុត​​នៅ​​​លើ​ពិភព​​លោក​​ក្នុង​ទីក្រុង​​​តូក្យូ​ កាលពី​​​​​ថ្ងៃទី​​​​៥ ​មករាកន្លងមក​​​ ដោយ​​បំបែក​​​ឯតទគ្គក​ម្ម​​​ចាស់​​ដែល​​​ធ្លាប់​មាន ។​ ​ត្រីធូណា ដែល​​មាន​​​ព្រុយ​​​ពណ៌​ខៀវ​ ទម្ងន់​ ​២៦៩គីឡូក្រាម​ ​ត្រូវ​នេសាទ​​បាន​នៅ​​ខាងក្រៅ​​ឆ្នេរ​សមុទ្រ​​ក្នុង​​ខេត្ត​អាអូអូរី​​ ភាគ​ខាង​​ជើង​ប្រទេស​​​​ជប៉ុន​​

កីឡាករ​៤នាក់​ឈរ​ឈ្មោះ​សម្រាប់​ជាជម្រើស​គូ​ប្រកួត​​បន្ទាប់​របស់​ប៉ាក់​គី​អាវ

Posted: 06 Jan 2012 01:21 AM PST

កីឡាករ​ហ្វ៊ី​លី​ពីន​ម៉ា​នី ប៉ាក់​គី​អាវ
កីឡាករ​ហ្វ៊ី​លី​ពីន​ម៉ា​នី ប៉ាក់​គី​អាវ​នឹង​ត្រូវ​គេ​ផ្តល់​ជូន​នូវ​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ការ​ប្រកួត​បន្ទាប់​របស់​ខ្លួន​ដោយ​ក្នុង​នោះ​មាន​កីឡាករ​ខ្លាំង​ៗ​៤​នាក់​បាន​ស្ម័គ្រ​ចិត្ត​ឈរ​ឈ្មោះ​ឱ្យ​ប៉ាក់​គី​អាវ​ជ្រើស​រើស​។ ប៉ុន្តែ​ក្នុង​ចំណោម​កីឡាករ​ទាំង​៤​នាក់​នោះ​គឺ​គ្មាន​ឈ្មោះ​កីឡាករ​អា​មេរិក​ហ្វ្លយ មេវេដឌ័រ​ទេ។ កីឡាករ​ទាំង​៤​នាក់​នោះ​មាន​​ចូអាន ម៉ា​នូ​អែល ម៉ាក​ហ្គេស​(​ម៉ិច​ស៊ិក)​ មីហ្គែល កូតតូ​(​ព័រតូ​រី​កូ​)​ ធី​ម៉ូ​ធី ប្រ៊ែតលី(​អា​មេរិក​)​និង​ Lamont Peterson(​អាមេរិក​)​គឺ​សុទ្ធ​តែ​ជា​គូ​ប្រកួត​ដ៏​មាន​សក្តា​នុ​ពល​សម្រាប់​ប៉ាក់​គី​អាវ​។ ​អ្នក​រៀប​ចំ​ការ​ប្រកួត​របស់​ប៉ាក់​គី​អាវ​លោក បប់ អា​រ៉ាំ​បាន​ថ្លែង​ថា​៖«ខ្ញុំ​នឹង​លាត​ត្រដាង​អ្វី​ទាំង​អស់​ជា​សាធារណៈ​

ស្ពាន​អាកាស​៧មករា ៖ សម្ពោធ​ស្ពាន​អាកាសទី២ ប្រកាស​បន្ត​សាងសង់​ស្ពាន​អាកាស​ស្ទឹង​មានជ័យ

Posted: 06 Jan 2012 01:21 AM PST

សម្តេចហ៊ុន សែន និងលោក​ជំទាវ ជាអធិបតីភាពក្នុងពិធី
រាជធានីភ្នំពេញ ៖​ ​ស្ពាន​​អា​កាស​​៧​មករា ​​ដែល​បាន​ស្ថាបនា​​​រួច​រាល់​ជា​ស្ថា​ពរ​ នា​ព្រឹក​ថ្ងៃ​​​ទី​​​៦​ មករា ឆ្នាំ​​​២០១២ ត្រូវ​បាន​ប្រារព្ធ​​​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​​ការ​ក្រោម ​អធិ​បតី​ភាព​​ដ៏​ខ្ពង់​ខ្ពស់​​​​​​សម្តេច​​អគ្គ​ម​ហា​សេនា​បតី​តេជោ​ហ៊ុន​​ សែន នាយក​​រដ្ឋ​មន្ត្រី​​​​​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រ៉ានី ហ៊ុន សែន ។ ស្ពាន​អា​កាស​៧​មក​រា ​នេះ​ស្ថិត​ក្នុង​​ទឹក​ដី​ខណ្ឌ​ទួល​

កម្មវិធី​​​បញ្ចូល​ទឹកប្រាក់​សែល​កាត​​ដើម្បី​​​អបអរសាទរ​ឆ្នាំថ្មី2012​មានអ្នកឈ្នះ​រង្វាន់សរុបច្រើន​ជាង​30ម៉ឺន​នាក់

Posted: 06 Jan 2012 01:20 AM PST

រាជធានីភ្នំពេញ ៖ ​កម្ម​វិធី​​បញ្ចូលទឹកប្រាក់​​​របស់​សែល​កាត មានសំណាង​ឈ្នះ​រាប់ម៉ឺន​​​​​រង្វាន់ និង​បិទ​​បញ្ចប់​នៅវេលាម៉ោង៥ និង៣០នាទី​​​ល្ងាចថ្ងៃ​ទី៥ ​​មករា​ ឆ្នាំ​២០១២ ។ ​​កម្ម​វិធីនេះ ​ជា​កម្ម​វិធី​​បញ្ចូលទឹក​ប្រាក់​​ដ៏ធំមួយ​របស់​សែលកាត​​​សម្រាប់​​​ ស្វាគមន៍​​​ដើមឆ្នាំ​ថ្មី២០១២ ។ ក្រុម​ហ៊ុន​ទូរស័ព្ទ​​​​សែលកាត​ ​​​បាន​ប្រារព្ធ​​កម្មវិធីចែក​​​រង្វាន់​​ធំលើកទី៣ ​ដល់អតិថិជន​​​ចំនួន១៤​នាក់​​​នូវ​ទឹក​ប្រាក់​​សុទ្ធ

សាលា​ក្រុង​​បាវិត​​​រៀបចំ​ពិធីរំលឹក​ខួបទី33នៃទិវា​ជ័យជម្នះ​7មករា

Posted: 06 Jan 2012 01:19 AM PST

ខេត្តស្វាយរៀង ៖ ​កាល​ពី​​ថ្ងៃ​ទី៥ មករា ​​កន្លង​មក នៅ​សាលា​ក្រុង​បាវិត​បានរៀបចំ​​ពិធីមិទ្ទីងរំលឹកខួប​​​ទិវា​ជ័យជម្នះ​​៧​ មករា ​ឆ្នាំ​១៩៧៩ ​-៧​ មករា ​​២០១២ មានមន្ត្រី​រាជ​ការ​​ កង​កម្លាំង​​​​ប្រដាប់​​អាវុធ​ ​ប្រជាពលរដ្ឋ​​​ លោក​គ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ប្រមាណ​ជិត​១០០០​នាក់ចូលរួម ។

​អតីត​ប្រមុខយោធា​​​​តួកគី​​​ជាប់ឃុំ​ឃាំង​ពីបទ​​​ប៉ុនប៉ង​ធ្វើរដ្ឋ​ប្រហារ​

Posted: 06 Jan 2012 01:19 AM PST

អតីតប្រមុខ​​យោធា​​​​​ដែលជាប់​ឃុំ​​
​​ទីភ្នាក់ងារ​​​​ព័ត៌មានផ្លូវការ​​​​​តួកគី ​ANATOLIE រាយការណ៍​ថា ​​​អតីតនាយសេនាធិការ​​​កង​ទ័ពតួក​គី​​ ឧត្តមសេនីយ៍​​ចូលនិវត្តន៍ ILKER BASBUG ត្រូវ​ជាប់ឃុំឃាំង​​​​បណ្តោះអាសន្ន​​​កាលពីថ្ងៃទី​​​៦ មករា ​​​ពីបទ​ដឹក​នាំ​អង្គ​ការ​​​ភេរវ​កម្ម​​​មួយ និង​​ពី​បទ​​​​ចង់ផ្តួលរំលំ​រដ្ឋាភិ​បាល​របស់​លោក​​​អ័រ​ដូ​ហ្គាន។​ មេធាវី​របស់​អតីតប្រមុខ​យោធា​រូបនេះ លោក​ ILKAY SEZER ថ្លែង​ថា ​​នាយសេនាធិ​ការ​​កងទ័ព​ទី​​២៦ របស់​​សាធារណរដ្ឋ​​តួកគី ​ត្រូវជាប់​ឃុំឃាំង​​​បណ្តោះអាសន្ន​ពីបទ​ចូល​រួម​​ និង​ដឹកនាំ​​​​អង្គការ​​ភេរវ​កម្ម​​មួយ

​ភូមា​ដោះលែង​​​​អ្នកទោសសរុប​​6.656​នាក់​

Posted: 06 Jan 2012 01:18 AM PST

​កាសែត​ផ្លូវការ​​​​ភូមា​មួយ​​រាយការណ៍​កាលពី​ថ្ងៃទី​​​​៦ មករា ថា ​​សរុប​​អ្នកទោស​​​​៦.៦៥៦​នាក់ ក្នុងនោះ​មាននារី​​​​៥៦៩​នាក់ ​​​បានត្រូវដោះ​លែង​​នៅមីយ៉ាន់ម៉ា (ភូមា) ​​ដោយសារ​​​ការ​លើក​លែង​​ទោស ដែលសម្រេច​​​ដោយប្រធានាធិបតី​លោក​​អ៊ូ​ថេន សេន ក្នុង​​ឱកាស​ខូប​​ឯករាជ្យ​​ជាតិ​លើកទី​​​៦៤​របស់​ប្រទេស​។​ កាសែត THE NEW LIGHT OF MYANMAR រាយការណ៍​ថា យោង​តាម​​ក្រឹត្យ​​ប្រធានាធិបតី​​​ចេញកាលពីថ្ងៃទី​​​​​២ មករា ​​​ទោស​ប្រហារជីវិត​​​ដែលដាក់​ប្រឆាំង​នឹង​​​អ្នកទោស​​៣៣​នាក់

បញ្ជូន​ក្មេង​ទំនើង​​៣​នាក់​ទៅ​សាលា​ដំបូង​ពីបទ​បង្ក​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​អ្នក​ដទៃ

Posted: 06 Jan 2012 01:00 AM PST

ខេត្តបន្ទាយមានជ័យ ៖ កាលពីល្ងាច​ថ្ងៃទី​​៥ មករា ២០១២ កម្លាំង​ជំនាញ​​ការិយា​ល័យ​​នគរ​បាល​​ព្រហ្ម​ទណ្ឌ​កម្រិត​​ស្រាល​នៃ​ស្នងការ ​ដ្ឋាន​​នគរបាល​​ខេត្ត​ ​បាន​រៀប​ចំ​សំណុំ​​រឿង​បញ្ជូន​ក្មេង​ទំនើង​​ចំនួន​៣​នាក់​ទៅ​សាលា​​ដំបូង​ ខេត្ត​ ​ដោយ​ចោទ ប្រកាន់​​ពី​បទ​បង្ក​ឱ្យ​ខូច​ខាត​ទ្រព្យ​​​សម្បត្តិ​ដោយ​ចេតនា​ ។

កាមរី​គេច​ពី​រថយន្តមួយគ្រឿង​ទៀត​ទៅ​បុក​ម៉ូតូពីក្រោយ​​របួសធ្ងន់​២​នាក់

Posted: 06 Jan 2012 12:42 AM PST

ជនរងគ្រោះ
ខេត្តកំពង់ឆ្នាំង ៖ យុវជន​ពីរនាក់​​រង​របួស​ធ្ងន់​​ក្នុងគ្រោះថ្នាក់​​ចរាចរណ៍​មួយ​ដែល​កើត​ឡើង​ កាល​ពីវេលា​ម៉ោង​១១​និង​១០​នាទី​​ព្រឹក​ថ្ងៃទី​​៦ មករា នៅតាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូណ៌។

កាម៉ាហ្សសណ្តោង​​រ៉ឺម៉ក​ដឹក​ស្រា​បៀរ​​ចូល​ដេក​ស្នាម​​ភ្លោះ​​ម្ចាស់​អះអាង​ថា គាំង​ចង្កូត

Posted: 06 Jan 2012 12:42 AM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ក្រុង​ប៉ោយ​ប៉ែត ៖ ​​កាម៉ាស្ស​សណ្តោង​​រ៉ឺម៉ក​​​មួយ​គ្រឿង​ផ្ទុក​ស្រា​បៀរ​​​ពេញ​​បាន​​ក្រឡាប់ ​ធ្លាក់​ស្នាម​ភ្លោះផ្លូវ​​កាលពីវេលា​​ម៉ោង​១​និង​៤០​នាទី​រសៀល​ ថ្ងៃទី​៦ មករា ២០១២ ​នៅ​ចំណុច​​ភូមិ​ស្ទឹង​បត់ សង្កាត់​ប៉ោយ​ប៉ែត ​ក្រុង​ប៉ោយ​ប៉ែត ​ដែល​​អ្នក​បើក​បរ​ប្រាប់ថា ​ដោយ​សារគាំង​ចង្កូច។

កូនភ្លោះ​៣ ចាប់​កំណើត​នៅ​មន្ទីរ​​ពេទ្យ​​មិត្តភាពខ្មែរ-សូវៀត​​សែ​ស្រឡាយ​រដ្ឋ​មន្ត្រី​​ក្រសួង​​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​

Posted: 06 Jan 2012 12:39 AM PST

កូនភ្លោះទាំង៣
រាជធានីភ្នំពេញ ៖ កូនភ្លោះ​៣​ប្រ​សូតនៅ​ត្រកូល​កសិករ​ក្រីក្រ​ទីលំនៅ​ភូមិ​​តាលុស ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្ដក្រចេះ ដែល​មក​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​៦ មក​រា ។ ឪពុក​របស់​កូនភ្លោះ​បី​នេះ​មានឈ្មោះសុំ មេង អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ និង​ម្ដាយ​ឈ្មោះ​តឿ​ង សុ​ម៉ា​លី អាយុ​២៧ឆ្នាំ ។

រថ​យន្ត​​បុក​គោយន្ត​​ដឹក​មនុស្ស​​ទៅ​ចូល​រោង​ការ​ស្លាប់​2របួស​ធ្ងន់​​9នាក់​

Posted: 06 Jan 2012 12:32 AM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​តាកែវ​ ៖ យ៉ាង​ហោច​ណាស់​កុមារ​អាយុ​​៣​ឆ្នាំ​​ម្នាក់ និង​ស្ត្រី​​ម្នាក់​បាន​ស្លាប់​​បាត់​បង់​ជី​វិត​​នៅ​នឹ​ង​កន្លែង​​​យ៉ាង​ អាណោច​អាធ័ម​​​ ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើ​ត​ឡើង​នៅ​​​តាម​បណ្តោយ​ ផ្លូវ​ជាតិ​​លេខ​២​ចន្លោះ​បង្គោល​គី​ឡូ​ម៉ែត្រ​លេខ​​១០០​ និង​លេខ​១០១ ​បង្ក​ឡើង​ដោយ​រថ​យន្ត​​កាម​រី​​គូទ​ហើម​មួយ​​គ្រឿង​​ ដែល​បាន​បើ​ក​បោះ​ពួយ​យ៉ាង​លឿន​​​លុះ​មក​ដល់​​​ផ្លូវ​កោងយក​ចង្កូត​

រថយន្តដឹក​សណ្តែក​​ដីសំពីងសំពោង​​រាយ​ប៉ាយ​ពាស​ពេញ​ផ្លូវ​ជាតិ

Posted: 06 Jan 2012 12:28 AM PST

រថយន្តដឹកសណ្តែក
ខេត្តឧត្តរមានជ័យ ៖ រថយន្តកូរ៉េចំ​ណុះ​មួយ​តោនកន្លះ១គ្រឿងពណ៌ស ដឹកសណ្តែកដី​សំពីង​សំពោង ធ្វើដំណើរតាមដងផ្លូវជាតិលេខ​PR១៧៤ ក្នុងទិសដៅពី​កើតទៅលិច ខណៈ​មក​ដល់​មុខអនុវិទ្យា​ល័យ​អន្លង់វែង ស្រាប់់តែ​ធ្លាក់់​បាវសណ្តែក​ដីជ្រុះរប៉ាត់​របា៉យពាសពេញផ្លូវជាតិ កាលពី​វេលា​ម៉ោង​​៣​រសៀល​ថ្ងៃទី​៥ មករា ២០១២ ​ស្ថិត​ក្នុង​​ភូមិ​អូរ​ចិញ្ជៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​

ឡូត៍នេសាទ​ស្រុកលើក​ដែក​​ជាប់ព្រំដែន​​វៀតណាម​​​សម្បូរ​ត្រី​ខុសឆ្នាំ​មុន​

Posted: 06 Jan 2012 12:24 AM PST

​ខេត្តកណ្តាល​​​​​ ៖ ​ស្រុកលើកដែក ​ដែល​មាន​​ព្រំប្រទល​​់ជាប់​​នឹង​ប្រទេស​វៀតណាម ​មាន​ឡូត៍​​នេសាទ​​​​២កន្លែង​​​ ដែល​​​ទឹកទន្លេ​​​​មេគង្គ​​​​​ហូរ​​​ចាក់​ចូលនៅរដូវ​​ទឹកឡើង​​​​ និង​ហូរ​ចេញ​វិញ​​​នៅរដូវ​​ទឹកស្រក​ ​​គឺឡូត៍​​ព្រែក​តម្បាញ និង​ឡូត៍​​ព្រែកថ្មី ​ហើយ​ក៏​​​ជា​ប្រភព​ត្រី​ចូល និង​ចេញនៅ​រដូវ​​​ទាំង​​​២​នេះ​ដែរ​​ ។ ដោយ​ឡែក​​ កាលពីថ្ងៃទី​​​១ មករា កន្លងទៅ ដែលត្រូវ​​​នឹង​ថ្ងៃ​​​៨កើត ខែ​បុស្ស ​ឡូត៍​

ពួក​ជន​ភៀស​ខ្លួន​អាហ្វ​ហ្គា​នី​ស្ថាន​ជាង​3,7លាន​នាក់​នៅ​ប៉ា​គី​ស្ថាន​វិល​ទៅ​ស្រុក​វិញ​

Posted: 06 Jan 2012 12:23 AM PST

ម៉ាស៊ី​ន​ឃោសនា​ក្នុងស្រុក​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៤ មករា ថា ជន​ភៀស​ខ្លួន​អាហ្វ​ហ្គា​នី​ស្ថាន​ជាង​៣,៧​លាន​នាក់​បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ពី​ប្រទេស​​ប៉ា​គី​ស្ថាន​ក្នុង​ទស​វត្ស​ចុង​ក្រោយ​នេះ​។ អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ស្នង​ការ​ជាន់​ខ្ពស់​អ.ស.ប​ខាង​ជន​ភៀស​ខ្លួន​ HCR និយាយ​ថា ជន​ភៀស​ខ្លួន​អាហ្វ​ហ្គា​នី​ស្ថាន​៣.៧៣១.០៣២​នាក់​បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍​តាម​រយៈ​មជ្ឈ​មណ្ឌល​មាតុ​ភូមិ​និវត្តន៍​ដោយ​ស្ម័គ្រ​ចិត្ត​នានា​របស់​ HCR នៅ​ទី​ក្រុង​ប៉េ​សា​វ៉ា និង​នៅ​បា​លូ​ជី​ស្ថាន​របស់​ប៉ា​គី​ស្ថាន​ពី​ខែ​មីនា​ ឆ្នាំ​២០០២ ដល់​ខែ​ធ្នូ​ ឆ្នាំ​២០១១។

កីឡាករ​ប្រ​ណាំង​ម៉ូ​តូ​ជាតិ​អ៊ី​តាលី​​ Dovizioso​ ​បាក់​ឆ្អឹង​ស្លាបប្រចៀវ​​

Posted: 06 Jan 2012 12:14 AM PST

កីឡាករ​អ៊ី​តា​លី​​  Dovizioso​​
កីឡាករ​អ៊ី​តាលី​​ Andrea Dovizioso ​បាន​ជួប​​សំ​ណាង​អា​ក្រក់​ដូច​ជា​កីឡាករ​ Nicky Hayden ដែរ ​ដោយ​​បាក់​ឆ្អឹង​ស្លាប​ប្រចៀវ​នៅ​ក្នុង​ការ​ប្រ​ណាំង​មួយ​។ និយាយ​នៅ​លើ​គេ​ហទំព័រ​ Twitterរបស់​ខ្លួន​ កីឡាកររូបនេះ​បញ្ជាក់​ថា រូបគេរង​របួស​បាក់​ឆ្អឹង​អំ​ឡុង​ការ​ប្រ​ណាំង​ម៉ូ​តូ​ហោះ​ តែ​គេ​មិន​បាន​ប្រាប់​ពី​ពេល​វេលា​រង​របួស​និង​ទី​កន្លែង​ប្រ​ណាំង​ឡើយ​។ ក្នុង​ខណៈ​​រដូវ​កាល​ប្រ​ណាំង​សាក​ល្បង​ម៉ូ​តូជី​ភី​ឆ្នាំ​ថ្មី​នឹង​ចាប់​ផ្តើម​នៅ​ទី​ក្រុង​សេប៉ាង​ប្រ​ទេស​ម៉ា​ឡេ​ស៊ី​ថ្ងៃទី​៣១​មក​រា​ ដូច្នេះ​លទ្ធ​ភាព​ចូល​រួម​របស់​គេ​បាន​ក្លាយ​ទៅ​ជា​​ការ​បា​រម្ភ​មួយ​ ព្រោះ​អាច​នឹង​មិន​​ជា​សះ​ស្បើយ​ទាន់​ពេល​​ប្រ​ណាំង​​។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!