Koh Santipheap Daily

Koh Santipheap Daily


ក្មេងស្រី​​ជំទង់​ជាក​ម្ម​ករ​សិប្ប​កម្ម​ផលិត​ក្បឿង​ចូល​ដៃ​ក្នុង​ម៉ាស៊ីន​​ដាច់​ម្រាម​៣ និង​បែក​ប្រអប់​ដៃ​ស្តាំ

Posted: 04 Jan 2012 11:22 PM PST

ក្មេងស្រីជំទង់រងគ្រោះ
ខេត្តក្រចេះ ៖ កេង​ស្រី​ជំទង់​ជា​កម្មករ​សិប្ប​កម្ម​ធ្វើ​ក្បឿងក្បាច់​ម្នាក់​ដាច់​ម្រាមដៃ ​៣ និង​បែក​ប្រអប់​ដៃស្ដាំ ខណៈ​កំពុង​អង្គុយ​ដាក់​ដី​ចូល​ក្នុង​ម៉ាស៊ីន​កិន​ដី​ ស្រាប់តែ​ត្រូវ​ម៉ាស៊ីន​បឺត​ដៃ​ចូល​​ កាលពី​វេលា​ម៉ោង​៣រសៀល ថ្ងៃ​ទី​៤ មករា ក្នុង​សិប្បកម្ម​ធ្វើ​ក្បឿង​មា​នទី​តាំងនៅ​ភូមិ​កំពង់ស្រែ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ។

​ពួកតាលីបង់​​ត្រៀម​​ចរចាជាមួយក្រុងវ៉ាស៊ីនតោន​

Posted: 04 Jan 2012 11:11 PM PST

​ប្រធានាធិបតី​​អាហ្វហ្គានីស្ថាន​​ លោកហាមីដ កាហ្សៃ ​​​បានអនុម័ត​កាលពីថ្ងៃទី​​​​៤ មករា ពីគោល​ការណ៍​នៃការ​ចរចាទ្វេ​ភាគី​​រវាង​ពួក​ឧទ្ទាម​​តាលីបង់​​ និង​​សហរដ្ឋអាមេ​រិក ដើម្បី​​អាច​បង្កើត​​​ការិយាល័យ​​តំណាង​មួយរបស់​ពួក​តាលីបង់​​​​នៅ​ប្រទេស​កាតា​។​ពួកតាលីបង់​អាហ្វហ្គានីស្ថាន​​​ទីបំផុត​​​បាន​ជ្រើស​រើស​​ឱ្យ​មាន​អាសយដ្ឋាន​​​មួយ​នៅឯបរទេស ​​ដែល​នោះ​ជា​ការ​​​បញ្ជាក់​​ជា​លើក​​​​ដំបូង​​ពីឆន្ទៈ​របស់​ពួក​គេ​អង្គុយ​​ក្នុង​តុចរចា​។

ចូលី​ផ្តល់​កាដូរ​ទឹក​ធ្លាក់​មួយ​កន្លែង​​ឱ្យ​ម្ចាស់​ស្នេហ៍​បណ្តូលចិត្ត​ប្រ៊េតភីតក្នុង​ថ្ងៃ​ខួប​កំណើត​

Posted: 04 Jan 2012 11:03 PM PST

គូ​ស្វាមីហូលីវូដ​​ចូលី-ប្រ៊េតភីត​​
យោ​ង​ទៅ​តាម​​ប្រភព​​ព័ត៌មាន​​​ពីគេហទំព័រ​​​​ហូលីវូដ​​​​​ចេញផ្សាយ​​​កាលពីថ្ងៃ​ពុធទី៤ ​​មករា ឆ្នាំ​២០១២ ​​បានឱ្យ​ដឹង​ថា តារាសម្តែង​​​ល្បី​​​នាង​ចូលី ​​បានផ្តល់​កាដូ​​​ទឹកធ្លាក់​​មួយកន្លែង​​ដល់លោកប្រ៊េត​ភីត​​​នៅ​ថ្ងៃខួបកំណើត ។ ​​គេហទំព័រ​​ដដែលនោះ​​បានបន្ត​​ឱ្យ​ដឹង​ទៀតថា ​​ចូលី​​​​បានទិញ​​ដីមួយ​កន្លែង​​​ដែលមានទឹកធ្លាក់​នៅក្នុង​​រដ្ឋ​កាលីហ្វ័រនីញ៉ា​​​កាលពីឆ្នាំ​ទៅ​ម៉ិញ​នៅ​ពេល​​ដែល​ទីផ្សារ​ដីនៅ​ទីនោះ​កំពុងឡើងថ្លៃ ។​​​ គូ​ស្វាមីហូលីវូដ​​ចូលី-ប្រ៊េតភីត​​ ​បានមក​​កម្សាន្ត​​ផ្ទះបុរាណ​ដែល​បាន​កសាង​តាំងពី​​ឆ្នាំ​១៩៣៥ នៅក្បែរ​ទឹកធ្លាក់

ភាព​យន្ត​រឿង​«​ឃ្លាត​ទៅ​សែន​ឆ្ងាយ​» ​រំលឹក​ពី​សម័យ​កាល​​​ខ្មៅ​ងងឹត​

Posted: 04 Jan 2012 10:55 PM PST

ឈុតមួយក្នុងរឿង
រាជធានីភ្នំពេញ ៖​ ​វណ្ណ​កម្ម​​របស់​ផលិត​កម្ម​​ដើម​ត្នោតរឿង «​ឃ្លាត​​ទៅ​សែន​ឆ្ងាយ​» ដែល​​ថត​កាល​ពី​ឆ្នាំ​២០០៧ ​បាន​ធ្វើ​ពិធី​សម្ពោធ​​ដាក់​បញ្ចាំង​​កាល​ពី​​ល្ងាច​ថ្ងៃ​ទី​៤ មករា ​ឆ្នាំ​២០១២ នៅ​រោង​ភាព​យន្ត The CINEPLEX ​ផ្សារ​​ទំនើប​សូរិយា​ ដោយ​មាន​​តារា​​ភាព​យន្ត​ តារា​ចម្រៀង​ ពិធី​ករ​ ពិធី​ការិនី និង​សិល្ប​ករ​ សិល្ប​ការិនី​ជា​ច្រើន​​​ចូល​រួម ។

កីឡាករ​បា​រាំង​ Peterhansel​នាំ​មុខ​លើ​តារាង​ជើង​ឯក​​ប្រ​ណាំង​រថយន្ត​ Dakar Rallyនៅ​អា​ហ្សង់​ទីន​

Posted: 04 Jan 2012 10:53 PM PST

កីឡាករ​បា​រាំង​-Peterhansel និងរូបតូច​រថយន្ត​​Hummer​
កីឡាករ​បា​រាំង​ Stephane Peterhansel សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​នាំ​មុខ​គេ​នៅ​លើ​តារាង​ជើង​ឯក​ក្រោយ​ពី​យក​ឈ្នះ​ការ​ប្រ​ណាំង​ក្នុង​ដំ​ណាក់​ទី​៤​កម្ម​វិធី Dakar Rallyនៅ​ទី​ក្រុង​ Chilecitoប្រទេស​អា​ហ្សង់​ទីន​កាល​ពី​ថ្ងៃ​ពុធ​ទី​៤​មក​រា​កន្លង​មក​។ Peterhansel វ័យ​៤៦​ឆ្នាំ​បើក​បរ​ឱ្យ​ក្រុម​Miniដែល​ជា​ម្ចាស់​ជើង​ឯក​ពិភពលោក​សម្រាប់​ការ​ប្រ​ណាំង​Dakar Rally៣​ជំ​នាន់​ឆ្លង​កាត់​ការ​ប្រ​ណាំង​អស់​៤​ជុំ​ប្រើ​អស់​ថិរវេលា​៩​ម៉ោង​ ៤៣​នាទី​និង​២០​វិ​នា​ទី​ស្ថិត​នៅ​លំ​ដាប់​លើ​គេ​។

កីឡាករ​ហ្វេដឺរ័រ​ និង​ណា​ដាល់​ជោគជ័យ​ក្នុង​កម្ម​វិធី​ Qatar Open ខណៈ​​នាង​ស៊េរីណា​រង​របួស​​

Posted: 04 Jan 2012 10:47 PM PST

កីឡាការិ​នី​អា​មេរិក​ស៊េរី​ណា វីលៀម
កីឡាករ​ស្វ៊ី​សរ៉ូ​ជើ ហ្វេដឺរ័រ​និង​កីឡាករ​អេស្ប៉ាញ រ៉ា​ហ្វាអែល ណា​ដាល់​បាន​សម្តែង​​ក្តី​សប្បាយរីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​ឈាន​ចូល​ដល់​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ប្រកួត​តឺន្នីស​ Qatar Openនៅ​ក្រុង​ដូ​ហា​ប្រទេស​កា​តា​កាល​ពី​ថ្ងៃ​ពុធ​ទី​៤​មក​រា ។​ ដោយ​ឡែក​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​នៅ​ឯ​ប្រទេស​អូ​ស្ត្រា​លី​ កីឡាការិនី​អា​មេរិក​ស៊េរី​ណា វីលៀម​បាន​រង​របួស​ក​ជើង​ត្រូវ​បង្ខំ​ចិត្ត​ដក​ខ្លួន​ពី​កម្ម​វិធី​ប្រកួត​ Brisbane International ។ ហ្វេដឺរ័រ​ដែល​ជាម្ចាស់​ឯត​ទគ្គកម្ម​ពិភពលោក​លើ​ការ​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​បាន​ឈាន​ចូល​ទៅ​វគ្គ​១/៤ផ្តាច់​ព្រ័ត្រ​ឬ​វគ្គ​៨​នាក់​ចុង​ក្រោយ

ស្ត្រី២នាក់​ធ្វើ​អត្ត​ឃាត​​ក្នុង​ថ្ងៃតែមួយ​ម្នាក់​ស្លាប់​​ ម្នាក់​សង្គ្រោះ​ទាន់​

Posted: 04 Jan 2012 10:47 PM PST

ខេត្តបន្ទាយមានជ័យ ៖ គ្រាន់​តែ​រយៈ​ពេល​បី​​ម៉ោង​​នៅខេត្តបន្ទាយ​​មាន​ជ័យ មាន​មនុស្ស​ចំនួន​២នាក់ បានធ្វើអត្ត​ឃាតស្លាប់​ម្នាក់ និង​ម្នាក់​​ទៀត​ត្រូវ​បាន​ក្រុមគ្រសារដឹកទៅមន្ទីរពេទ្យជួយ​សង្គ្រោះ​ទាន់​ ពេល។ ហេតុការណ៍ទី១ កើតឡើង​​នៅ​ភូមិ​ប៉ោយ​ចារ ឃុំ​ប៉ោយ​ចារ ស្រុក​​ភ្នំស្រុក ឯ​ហេតុ​ការណ៍​ទី​២ ​កើត​ឡើង​នៅភូមិ​ត្រពាំង​ថ្លោក ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក។

​ប្រធានាធិបតីកូរ៉េ​ខាងត្បូង​​​នឹង​មក​ចិន​នាពេល​ឆាប់​ៗ​

Posted: 04 Jan 2012 10:42 PM PST

ប្រធានាធិបតី​​​​កូរ៉េ​​​ខាងត្បូង​
​អ្នកនាំពាក្យ​​របស់​ក្រសួង​​ការបរទេស​​ចិន លោក​ហុងឡី ​ឱ្យដឹង​​​​​កាលពីថ្ងៃទី​​​​៤ មករា ថា ប្រធានាធិបតី​​កូរ៉េ​ខាងត្បូង​​​​​ លោកលី ម្យុង​បាក់ ​នឹង​មក​​​បំពេញទស្សនកិច្ច​​​ផ្លូវរដ្ឋ​​​​នៅចិន​​ពីថ្ងៃទី​​​៩ ដល់​​​១១ មករា ​​ខាងមុខ​នេះ​។​ ក្នុងសន្និសីទ​​សារព័ត៌មាន​មួយ​​ លោកហុង​ឡី គូស​បញ្ជាក់​ថា ​លោកលី ម្យុង​បាក់ ​​នឹង​មក​បំពេញទស្សនកិច្ច​​​​នេះ តាមការអញ្ជើញ​​​របស់​​​សម​ភាគី​​​ចិន លោក​ហ៊ូ ជីនតាវ ។

​ប្រជុំ​ពង្រឹង​វិ​ន័យ​កង​កម្លាំង​នគរ​បាល​ជាតិ​សម្រាប់ការ​ងារ​អនុ​វត្ត​ច្បាប់

Posted: 04 Jan 2012 10:31 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ នៅព្រឹកថ្ងៃទី​៤​មករា នៅសាលប្រជុំខេត្ត មានរៀបចំពិធ​ី​ប្រជុំ ពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ រួមចំណែកអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ និងពង្រឹងការងារបោះឆ្នោត ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក អ៊ុង អឿន ទីប្រឹក្សា​ផ្ទាល់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអភិបាលខេត្ត ដោយមានការចូលរួម​ពី​លោក

កងរាជអាវុធហត្ថ​​ឡោមព័ទ្ធ​​​ផ្ទះជួល​​មួយ​កន្លែង​​​ឃាត់ខ្លួន​​មនុស្ស​​​៣នាក់​​​ពីបទ​ចែកចាយ និងប្រើប្រាស់​គ្រឿងញៀន​

Posted: 04 Jan 2012 10:29 PM PST

សកម្មភាពឆែរឆេរ
​ខេត្តព្រះសីហនុ​​​​​ ៖ ក្រោមបទបញ្ជាររបស់ លោកឧត្តមសេនីយត្រីហៀង និន មេបញ្ជា​ការ​កងរាជអាវុធហត្ថខេត្ត បានបញ្ជាអោយលោកវរ​សេនីយ៍ឯក​ហេង ប៊ុនទី មេបញ្ជាការរងកង​រាជ​អាវុធហត្ថ និងជានាយសេនាធិការនៃ​កងរាជ​អាវុធ​ហត្ថ ខេត្តព្រះសីហនុ ក្រោមកិច្ចសហការ​ជាមួយលោក​ប៊ូ ប៊ុន​ហាង ព្រះរាជអាជ្ញា​អម​សាលាដំបូងខេត្ត ​ចុះ​ឡោមព័ទ្ធផ្ទះ​ជួល​មួយ​កន្លែង​​​ឆែកឆេរ

​ហ្វាំង​ឡង់​​សម្រេច​​​បិទ​​ស្ថានទូត​របស់​ខ្លួន​​ប្រចាំ​​​ប៉ាគីស្ថាន​

Posted: 04 Jan 2012 09:53 PM PST

​ទូរទស្សន៍​​​​ក្នុងស្រុក​​​ប៉ាគីស្ថាន​​ DUNYA រាយ​ការណ៍​​កាលពីថ្ងៃទី​​​​៤ មករា ​​ថា ប្រទេស​​ហ្វាំង​ឡង់​​បានសម្រេច​បិទស្ថានទូត​របស់​ខ្លួន​​ប្រចាំ​ប្រទេស​​ប៉ាគីស្ថាន ដោយសារ​​ហេតុ​ផល​​សន្តិសុខ​។​ ទូរទស្សន៍​​នេះបញ្ជាក់​ថា បណ្តា​មន្ត្រីស្ថានទូត​ហ្វាំង​ឡង់​​ប្រចាំ​​ក្រុងអ៊ី​ស្លាម៉ា​បាដ ​និយាយ​ថា ពួកគេ​​​បានរាយការណ៍​​​រឿងនេះ​​ប្រាប់​ដល់​​ក្រសួង​​ការបរទេស​ប៉ាគី​ស្ថាន​ និង​ថា ​ការសម្រេច​ចិត្ត​​​នេះធ្វើឡើង​​​​ដោយសារ​​​ហេតុផល​​​សន្តិសុខ​។​

លោកជួង ជូងឺ ​មេធាវី​ការពារគណ​បក្ស​សម រុស្ស៊ី ​កោរ​សកល់​​ស្លៀក​ស ពាក់ស ​បង្ហាញ​ខ្លួន​សមាធិ​ផ្លូវច្បាប់​នៅ​គណ​បក្ស​សម រង្ស៊ី

Posted: 04 Jan 2012 08:22 PM PST

ក្នុងពិធីកោរសក់
រាជធានីភ្នំពេញ ៖ វេលាម៉ោង៩ព្រឹក​ថ្ងៃទី​៥ មករា ២០១២ លោកជួង ជូងឺ មេធាវី​ការ​ពារ​គណ​បក្សសម រង្ស៊ី បានកោរសក់ស្លៀកស ពាក់​ស តាមការគ្រោងទុកប្រាកដ​​មែន ហើយ​​បាន​បង្ហាញ​មុខ​​នៅស្នាក់កណ្តាលគណបក្សសម រង្ស៊ី ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ខមានជ័យ តាមបណ្តោយ​ផ្លូវជាតិលេខ២ បង្ក​ឱ្យ​​មាន​ការ​ចាប់​អារម្មណ៍ ។

អតីត​ឧត្តមសេនីយ៍​​ឯក​ម៉ឹក ដារ៉ា , ជា ឡេង ​ត្រូវបាន​ផ្តន្ទាទោស​​​ជាប់​ពន្ធនាគារ​​​មួយជីវិត, ម៉ន ឌឿន ជាប់​ពន្ធនាគារ​​​​២៥​ឆ្នាំ​

Posted: 04 Jan 2012 08:05 PM PST

ក្នុងសវនាការរបស់តុលាការ
​ខេត្តបន្ទាយមានជ័យ​​​​​ ៖ ​សាលា​ដំបូង​​ខេត្ត​បន្ទាយមានជ័យ បានប្រកាស​​​សាលក្រម​​​ផ្តន្ទាទោស​​​អតីត​​​ឧត្តមសេនីយ៍​​​​ឯកម៉ឹក ដារ៉ា អគ្គ​លេខាធិការ​​​អាជ្ញាធរជាតិ​​​ប្រយុទ្ធ​​ប្រឆាំង​គ្រឿង​ញៀន ​​​និងលោក​​​​វរសេនីយ៍​ជា ឡេង ​ប្រធាន​មន្ទីរ​​​ប្រឆាំង​គ្រឿងញៀន ក្រសួង​មហាផ្ទៃ​​​​ជាប់​ពន្ធនាគារ​​អស់​មួយជីវិត ​​​ចំណែក​​លោក​​ម៉ន ​ឌឿន ​​ជាប់​ពន្ធនា​គារ​​​២៥​ឆ្នាំ ​​​ដែល​​ការប្រកាស​​នេះ​​​បានធ្វើឡើង​​

ត្រឡប់​មក​ពី​បុណ្យ​​​រថយន្ត​​ទួរីស​បុក​ពី​ក្រោយរបួស​ក្បាលធ្ងន់ធ្ងរ

Posted: 04 Jan 2012 07:59 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ដួល​បោក​ក្បាល​ឈាមកក​ក្នុង​ខួរ និង​ម្នាក់​ទៀត​របួស​ស្រាល ខណៈ​​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​បុណ្យ​ត្រូវ​រថយន្ដ​ទួ​រី​ស​បុក​ពី​ក្រោយ​ដួល​ ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៨ ចំណុច​ភូមិ​ក្រួស ឃុំ​ព្រៃ​ព្នៅ ស្រុក​សន្ធរ​កណ្ដាល ខេត្ដព្រៃវែង កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​៤ មក​រា ។

ឃាត់​ខ្លួន​សន្តិ​សុខ​5នាក់​បញ្ជូន​ទៅ​តុលា​ការ​ពាក់​ព័ន្ធ​លួច​ខោ​អាវ​រោង​ចក្រ

Posted: 04 Jan 2012 07:57 PM PST

ជនជាប់ចោទទាំង៥នាក់
រាជ​ធានី​ភ្នំពេញ​ ៖ ​សន្តិ​សុខ​ឯក​ជន​ប្រចាំ​រោង​ចក្រ​អ៊ីស្ទេចហ្គា​មិន ​ចំនួន​៥​នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​ការិយាល័យ​ព្រ​ហ្ម​ទណ្ឌ​កម្រិត ​ធ្ងន់​ក្រសួង​មហា​ផ្ទៃ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំ ​ពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ មករា ដោយ​ពួក​គេ​បាន​ជាប់​ពាក់​ព័ន្ធ​​ឃុប​ឃិត​​គ្នា​លួច​ខោអាវ​រោ​ង​ចក្រ ។

ក្មេង​ស្ទាវ​ជិះ​ម៉ូតូ​ដេញ​​វាយ​គ្នា​នៅ​ស្តុប​2004 របួស​បែក​ក្បាល​2​នាក់​ដេរ​6​ថ្នេរ

Posted: 04 Jan 2012 07:54 PM PST

យុវជនរងគ្រោះ
រាជ​ធានីភ្នំ​ពេញ​ ៖ យុវជន​២​នាក់​បានរយះ​ក្បាល​ដូច​គ្នា ម្នាក់​ៗ​ដេរ​៣​ថ្នេរ ខណៈ​ពេល​ជិះ​ម៉ូតូ​ចេញពី​ក្លឹ​បរាត្រី​​មក​​ដល់ស្ដុ​ប​២០០៤ ស្រាប់​​​​តែ​មាន​យុវជន​មួយ​ក្រុម​ទៀត​ជិះ​ម៉ូតូ​មក​កាប់​ពី​ក្រោយ​​រយះ​ ក្បាល​ទាំង​ពីរ​នាក់​តែ​ម្ដង ។ ឧប្បត្តិ​ហេតុ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៥​នាទី​ទៀប​ភ្លឺថ្ងៃ​ទី​៥ មក​រា នៅ​ស្ដុ​ប​២០០៤ តាម​មហាវិ​ថី​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

អតីត​ឧត្តមសេនីយ៍​​ឯក​ម៉ឹក ដារ៉ា , ជា ឡេង ​ត្រូវបាន​ផ្តន្ទាទោស​​​ជាប់​ពន្ធនាគារ​​​មួយជីវិត, ម៉ន ឌឿន ជាប់​ពន្ធនាគារ​​​​២៥​ឆ្នាំ​

Posted: 04 Jan 2012 07:24 PM PST

ម៉ឹក ដារ៉ា និង​ ជា​ ឡេង
​ខេត្តបន្ទាយមានជ័យ​​​​​ ៖ ​សាលា​ដំបូង​​ខេត្ត​បន្ទាយមានជ័យ បានប្រកាស​​​សាលក្រម​​​ផ្តន្ទាទោស​​​អតីត​​​ឧត្តមសេនីយ៍​​​​ឯកម៉ឹក ដារ៉ា អគ្គ​លេខាធិការ​​​អាជ្ញាធរជាតិ​​​ប្រយុទ្ធ​​ប្រឆាំង​គ្រឿង​ញៀន ​​​និងលោក​​​​ជា ឡេង ​ប្រធានមន្ទីរ​​ប្រឆាំង​គ្រឿងញៀន ក្រសួង​មហាផ្ទៃ​​​​ជាប់​ពន្ធនាគារ​​អស់​មួយជីវិត ​​​ចំណែក​​លោក​​ម៉ន ​ឌឿន ​​ជាប់​ពន្ធនា​គារ​​​២៥​ឆ្នាំ ​​​ដែល​​ការប្រកាស​​នេះ​​​បានធ្វើឡើង​​នៅសាល​​សវនា​ការ​​

អាឆ្លាម​​បោះពួយ​​បោក​បង្គោល​ភ្លើង​​ក្រពឹត​ធ្លាក់​អំពូល​រួច​វេរ​ឡើង​​លើ​ ខឿន​​ថ្នល់​ជាប់​របង​ស្ថាន​ទូត​ម៉ាឡេស៊ី​បក្ស​ពួក​មក​ជួ​យច្រូង​ច្រាង

Posted: 04 Jan 2012 07:00 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​កាម​រី​ឆ្លាម ពណ៌​ស្ករ បើកបរ​ដោយ​យុវជន​អាយុ​ក្រោម​២០​ឆ្នាំ​ជិះ​គ្នា​៤​នាក់ បាន​បោះពួយ​ទៅ​បោកផ្ទប់​នឹង​បង្គោល​​ភ្លើង​សម្រាប់​បំភ្លឺ​ផ្លូវ​ បណ្ដាល​ឱ្យ​ក្រពឹត​​ធ្លា​ក់អំ​ពូ​ល​ភ្លើង​​មក​ដី ហើយរថយន្ដ​ក៏វេរ​ចង្កូត​ឡើង​ទៅ​លើ​ខឿ​ន​ជាប់​របង​ស្ថាន​ទូត​ម៉ា​ឡេស៊ី។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​​នៅ​មុខ​សណ្ឋាគារ​តា​យ​ម៉េ​ង តាមបណ្តោយវិថី​ព្រះ​នរោត្ដម ក្នុង​សង្កាត់​​

យុទ្ធ​ជន​ស្ម័គ្រ​​ចិត្ត​៥២​រូប ​ត្រូវ​បញ្ជូន​​ទៅ​ហ្វឹក​ហ្វឺន​​នៅ​កំពង់​ស្ពឺ

Posted: 04 Jan 2012 06:59 PM PST

ខេត្តកំពត ៖ នៅសាលា​​ខេត្ត​កំពត ​កាលពី​​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃទី​៥ មករា ២០១២ ​មាន​រៀបចំ​​ពិធី​​ជួប​ជុំ​​យុទ្ធ​ជន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​​កង​ទ័ព​​ ផ្នែក​កង​រថក្រោះ​​ចំន​ួន​៥២​នាក់ ក្រោម​អធិបតី​​ភាព​លោក​សូត្រ ​យា អភិ​បាល​​ខេត្ត​កំពត និង​លោក​ឧត្តម​សេនីយ៍​ត្រី អ៊ុង ​វណ្ណ​រិទ្ធ ​មេ​បញ្ជា​ការ​​ប្រតិ​បត្តិ​​ការ​​សឹក​រង​​កំពត ។

​កិច្ចព្រមព្រៀង​​រវាង​បណ្តា​ប្រទេស​​សហភាពអឺរ៉ុប​រាំង​ខ្ទប់​​ប្រេង​អ៊ី​រ៉ង់​

Posted: 04 Jan 2012 06:57 PM PST

រោងចក្រ​​​ចម្រាញ់​ប្រេង LAVAN របស់អ៊ី​រ៉ង់​​
​ប្រភពព័ត៌មាន​​​ការទូត​​រាយការណ៍​ថា ​​កិច្ច​ព្រមព្រៀង​​​ជា​គោលការណ៍​​មួយត្រូវ​​បាន​រក​ឃើញ​​​​រវាង​បណ្តា​ប្រទេស​អឺរ៉ុប ដើម្បី​​​ដាក់​​​​ការ​រាំ​ងខ្ទប់​​​​លើ​ការ​ទិញប្រេង​ឆៅអ៊ីរ៉ង់ ​​ប្រសិនបើ​​ក្រុង​តេហេរ៉ង់​មិន​សន្យា​​​រួម​សហការ​ជាមួយ​​សហគមន៍​​​អន្តរជាតិលើ​កម្មវិធី​នុយក្លេអ៊ែរ​​​​ដ៏ចម្រូង​ចម្រាស់​ទេនោះ ។​ អ្នក​ការទូត​​អឺរ៉ុប​ម្នាក់​​​​គូស​បញ្ជាក់​​​ប្រាប់ AFP ថា មានកិច្ច​ព្រមព្រៀង​​ជា​គោលការណ៍​​មួយ ដើម្បី​​ដើរទៅ​​​​មុខ ​លើ​ការ​​​ហ៊ុមព័ទ្ធ​​​ប្រេង​អ៊ី​រ៉ង់​​​។

ស្នា​ដៃ​​ឯក​របស់​វិចិត្រករ​​គូរ​​ក្បាល​​សត្វ​​នៅ​​លើ​​ដៃ

Posted: 04 Jan 2012 06:57 PM PST

សូម​​ចូល​រួម​​ទស្សនា​​កម្សាន្ត​ទាំង​អស់​គ្នា​នូវ​ស្នា​ដៃ​ដ៏​ប៉ិន​ប្រសប់​របស់​វិចិត្រ​ករ​ដែល​បាន​គូ​រ​រូប​សត្វ​នៅ​លើ​ដៃ​​បង្កើត​បាននូវ​​គំនូរដ៏​រស់​រវើក ហាក់​​ដូច​ក្បាល​សត្វ​ពិត​ៗដែល​រស់​នៅ​លើ​ផែន​ដី​ ​និង​សូម​ស្ងើច​សរសើរ​នូវ​ទេពកោសល្យ​ដ៏​អស្ចារ្យ​នេះ​ផង​ដែរ។

លោកស្រី​ប្រធានាធិបតី​អាហ្សង់ទីន​​វះកាត់​មហារីក​ទីរ៉ូអ៊ីដ​

Posted: 04 Jan 2012 06:53 PM PST

លោកស្រី​ប្រធានាធិបតី​​អាហ្សង់ទីន
​អ្នកនាំពាក្យ​​​ប្រធានាធិបតី​លោកអាល់​ហ្វ្រេដូ ស្កូស៊ីម៉ារ៉ូ ​ថ្លែង​ថា ​ប្រធានាធិបតី​​​អាហ្សង់ទីន លោកស្រី​​គ្រីស្ទីណា ហ្វ័រណាន់ដែស ទទួលការ​វះ​កាត់​មហារីកទីរ៉ូ​អ៊ីដ កាលពីថ្ងៃទី​​​៤ មករា ហើយ​លោក​​ស្រីត្រូវ​ស្ថិតក្នុង​​មន្ទីរពេទ្យ​​រយៈ​ពេល​ប្រមាណ​ជា​​៧២ម៉ោង​។​ អ្នកនាំពាក្យ​​រូបនេះ​បន្ត​ថា ​ការវះកាត់​មានរយៈ​ពេល​​៣ម៉ោង​កន្លះ ។ ​រដ្ឋាភិបាល​​អាហ្សង់ទីន​បាន​ប្រកាស​កាលពីសប្តាហ៍​​មុន​ថា ​​លោកស្រី​​​​ប្រធានាធិបតី​អាយុ​​​៥៨​ឆ្នាំ ក្នុង​ពេល​​ពិនិត្យសុខភាព​​ជា​​ទម្លាប់​​រកឃើញ​​ជំងឺ​មហារីក​​​ទីរ៉ូ​​អ៊ី​ដ​។ ​

មនុស្ស២នាក់ទៀតត្រូវសមត្ថកិច្ចចាប់​ខ្លួន​ពាក់ពន្ធដើរកត់ឈ្មោះអ្នក​ភូមិ​បុរី​កីឡា

Posted: 04 Jan 2012 06:51 PM PST

ការនាំខ្លួនរបស់សមត្ថកិច្ច
រាជធានីភ្នំពេញ ៖ វេលាម៉ោង៦ល្ងាចថ្ងៃទី ៤​មករា សមត្ថកិច្ចចំរុះដែលមានភារ​កិច្ចបង្រា្កប​ ក្រុមអ្នកតវ៉ាក្នុងប្លុកបុរីកីឡាបានធ្វើការឃាត់​មនុស្ស​២នាក់ ដោយចោទថា ពាក់ព័ន្ធដើរ​កត់​​ឈ្មោះ​ប្រជាពលរដ្ឋអោយទៅទទួលយក ​ប្រាក់​នៅស្ថានទូតអង់គ្លេស។ មនុស្សដែល​សមត្ថ​កិច្ចឃាត់ខ្លួននោះម្នាក់ឈ្មោះហួត គង់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាគ្រូបង្រៀននៅ​អង្គ​ការ​មិត្តសម្លាញ់

ស្ត្រី​អនាថា​​ម្នាក់​ត្រូវ​​បាន​គេ​ប្រទះ​ឃើញ​​ស្លាប់​អណ្តែត​​​ទឹក​ក្នុង​​ស្រះ​

Posted: 04 Jan 2012 06:38 PM PST

នៅកន្លែងប្រទះឃើញសព
ក្រុងប៉ោយប៉ែត ៖ ស្ត្រីអានាថា​​ម្ន​ាក់​ដែល​អ្នក​​ស្រុក​អះអាង​ថា ​គ្មាន​ទី​លំនៅ​ពិតប្រាកដ​​ហើយ​ម្តង​ឃើញ​​នៅភូមិ​​នេះ​ម្តង​ឃើញ​នៅ​ភូមិ​នោះ ​ និង​ផឹក​តែ​ស្រាត្រូវបាន​អ្នក​ស្រុក​ប្រទះ​ឃើញ​​ស្លាប់​អណ្តែត​​ទឹក​ ក្នុងស្រះ​មួយ​ស្ថិតក្នុងភូមិ​​ទួល​ប្រាសាទ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ​កាលពីវេលា​ម៉ោង​ប្រហែល​៦​ល្ងា​ច​ថ្ងៃទី ៤ មករា ២០១២ ​ខណៈ​​ទៅ​វែក​ទឹក​ ។

សហរដ្ឋ​អាមេរិកប្តឹង​ចោទម្ចាស់​ធនាគារ​ស្វ៊ីស​ចំនួន៣ដោយ​សាររំលោភ​ច្បាប់ពន្ធ

Posted: 04 Jan 2012 06:00 PM PST

រដ្ឋអាជ្ញា​សហរដ្ឋអាមេ​រិក បានចោទ​ប្រកាន់​ធនា​​គារស្វ៊ីសចំនួន​៣ នៅថ្ងៃ​អង្គារ ទី​៣ មករា ដោយសារ​លាក់​បាំងប្រាក់​ដើមទុន​ចំនួន១,២​ពាន់​លានដុល្លារ​ពី​អជ្ញាធរ​ពន្ធ។ មេធាវី​អាមេរិកមួយ​រូបនិយាយ​ក្នុងសេចក្តី​​ប្រកាសព័ត៌​មានថា ការចោទ​ប្រកាន់លើ​ធនាគារ​​គឺ​ពីការព្យាយាម​រក្សាការ​សង្ងាត់ចំពោះ​មុខជំនួញ​​ខាតបង់​របស់ខ្លួន​ពីធនាគារ​UBS AG និង​ធនា​គារ​​អន្តរជាតិ​ធំបំផុត ហើយម្ចាស់​ធនាគារទាំង​បី​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន Wegelin & Co ដោយ​សារ​លេចឮ​ព័ត៌មាន​ចចាម​អារ៉ាម​ថា សេវា​ប្រាក់​​ចំណូល​ខាងក្នុង (Internal Revenue Service)

តម្លៃអចលនទ្រព្យចិនធ្លាក់ចុះចូលខែ​​ទី៤

Posted: 04 Jan 2012 05:52 PM PST

តម្លៃអចលន​ទ្រព្យចិន​ធ្លាក់ចុះអស់​៤ខែមក​​ហើយគិត​ម​កដល់​ខែធ្នូ ​២០១១ ព្រោះរដ្ឋា​ភិ​បាល​បន្ត​កាត់បន្ថយ​​ជុំវិញ​ការប្រឈម​មុខនឹង​ភាពគ្រោះ​ថ្នាក់កាន់តែ​ខ្លាំងឡើង​នៃប្រទេស​មហា​អំណាច​សេដ្ឋកិច្ចទី​២ពិភព​លោក​នេះ។ តម្លៃអចលន​ទ្រព្យធ្លាក់ចុះ​០,២៥ភាគ​រយ ពីខែវិច្ឆិកា នេះបើតាម​ការបង្ហាញ​​របស់​ក្រុម​​ហ៊ុន​SouFun Holding Ltd កាល​ពីថ្ងៃពុធ ទី​៤ មករា។ តម្លៃ​ធ្លាក់​​ចុះក្នុងទីក្រុង​ចំនួន៦០ ក្នុង​ចំណោម​​ទី​ក្រុង​ចំនួន​​១០០ និងទីក្រុងធំៗ​ទាំង​១០​របស់ចិន​ក៏​ធ្លាក់​​ចុះ​​ដូច​គ្នា មានទីក្រុង​ប៉េកាំង និង​សៀង​ហៃជាដើម។

សម្តេច​តេជោ​​ហ៊ុន សែន ​និង​លោក​ជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត​​អញ្ជើញ​​ជាអធិបតី​​ក្នុង​ពិធីមិទ្ទីញ​លើកទី​៣៣ ជ័យជំនះ​៧​ មករា​នៅក្រុងកំពង់ចាម​​​ថ្ងៃទី​​៥ មករា​

Posted: 04 Jan 2012 05:12 PM PST

​ខេត្តកំពង់ចាម​​​​​ ៖ ​សម្តេច​តេជោ​​ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​​​​ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​​បាន​អញ្ជើញ​​​ជាអធិបតី​​​ក្នុង​ពីធី​មិទ្ទីញ​​ធំមួយ​​លើក​ទី​​​៣៣ ជ័យ ជំនះ​​៧ មករា នៅ​ក្រុងកំពង់ចាម​​​ ខេត្តកំពង់​ចាម​​ នាព្រឹកថ្ងៃទី​​​​៥ មករា ​​​២០១២ ដែល​​​មាន​​ព្រះសង្ឃ ​​​ប្រជាពលរដ្ឋ​​​​ មន្ត្រី​រាជការ​​​នៃ​ស្ថាប័ន​នានា ​​កង​កម្លាំង​ប្រដាប់​អាវុធ​​​ សិស្សា​នុ​សិស្ស​​រាប់ពាន់​អង្គ-នាក់​​​​ចូលរួម​ ​យ៉ាង​ច្រើន​កុះករ ។

ការ​ផ្ទុះ​អំពើហិង្សា​នៅ​បុរីកីឡា​កំពុង​ត្រូវ​បាន​អ្នក​នយោ​បាយ​លូក​ដៃ

Posted: 04 Jan 2012 04:07 AM PST

ទិដ្ឋភាពនៅកន្លែងតវ៉ា
រាជធានីភ្នំពេញ ៖ ​ការ​ផ្ទុះ​នូវ​​​អំពើ​ហិង្សា​​​​​ដែលស្មាន​មិនដល់​ និងគួរឱ្យ​​​​ភ្ញាក់ផ្អើល ​​​កាលពី​ព្រឹក​ថ្ងៃទី៣ មករា ​​​​រវាង​​ប្រជាពលរដ្ឋ​នៅ​ក្នុង​​សហ​គមន៍​​បុរីកីឡា និងសមត្ថកិច្ច​​ ពិតណាស់​ថា ​​គ្មានភាគី​​ណាមួយ​មាន​បំណង​ឱ្យកើត​មានទាល់​តែ​សោះ​ ​​​ចំពោះ​​​ការបង្ហូរ​​ទឹកភ្នែក ​​និង​ការបង្ហូរ​ឈាម​​គ្នា​ ព្រោះ​តែ​គ្មាន​​​​​អ្វី​ដែល​​ចំណេញ​​​លើ​​​​ឈាម​ជ័រ​​​រវាង​ខ្មែរ​​ និងខ្មែរ​​​​​នោះ​ទេ ​គឺ​បាន​ត្រឹមតែ​​ការ​សោក​ស្តាយ​​​​

សមត្ថ​កិច្ច​ចាប់​ផ្តើម​​បំ​បែក​អ្នក​ដឹក​នាំ​ប្រ​ជា​ពល​រដ្ឋ​​ប្រឆាំង​​ផែនការ​​​​អាជ្ញាធរ​នៅ​តំបន់​បឹង​ប្រាំ

Posted: 04 Jan 2012 03:45 AM PST

ខេត្តបាត់ដំបង ក្រោយពីការសម្រប​សម្រួល​ត្រូវបានបញ្ចប់រវាងអាជ្ញាធរ និង​ក្រុម​ប្រជា​ពលរដ្ឋ​ដែលប្រឆាំងផែនការបែងចែកដី​សម្ប​ ទានសង្គមកិច្ចនៅតំបន់បឹងប្រាំ ឃុំអំពិល​ប្រាំ​ដើម ស្រុកបវេល សមត្ថកិច្ចបានចាប់​ផ្ដើម​ចាត់វិធានការក្ដៅតាមផ្លូវច្បាប់ចំពោះមេខ្លោង​ សំខាន់ៗរបស់ក្រុមនេះ ដោយយោងតាមដីកា​បញ្ជា​ឱ្យចូលខ្លួនរបស់តំណាង​អយ្យ​ការ​អម​សាលា​ដំបូងខេត្ត ។

សវនការ​ព្រហ្ម​ទណ្ឌ​របស់​តុលាការ​ អ្នក​សង្កេត​ពី​សវនាការ​បង្ហាញ​ថា អត្រា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​មាន​ការ​ថតចុះ

Posted: 04 Jan 2012 03:28 AM PST

រាជធានីភ្នំពេញ ៖ ​យោង​តាម​​សេចក្តី​ថ្លែង​ការណ៍​​អង្គ​ការ​ផ្នែក​​សិទ្ធិ​​មនុស្ស​ចំនួន​៣​នៅ ​ថ្ងៃ​​ទី​៤ មករា បាន​ឱ្យ​ដឹង​ថា តាម​រយៈ​ការ​សង្កេត​ការណ៍​សវនា​ការ​​ព្រហ្ម​ទណ្ឌ​​ជារៀងរាល់​ថ្ងៃ​​នៅសាលា​ ដំបូងរាជធានីភ្នំពេញ និង​សាលា​ដំបូង​ខេត្ត​កណ្តាល​​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ខែ​កន្លង​មក​នេះ មជ្ឈ​មណ្ឌល​សិទ្ធិ​​មនុស្ស​កម្ពុជា (ម.ស.ម.ក) ​ចេញ​ផ្សាយ​​លទ្ធ​ផល​​របាយ​ការណ៍​​​ប្រចាំ​ឆមាស​​លើក​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!