Koh Santipheap Daily

Koh Santipheap Daily


ផឹកស្រា​ស្រវឹង​​ពួន​ស្ទាក់​​ចាំ​កាប់​​អ្នក​ធ្វើ​ដំណើរ​​ស្ត្រីម្នាក់​រង​របួស​ធ្ងន់

Posted: 05 Jan 2012 11:57 PM PST

ជនសង្ស័យពេលឃាត់ខ្លួន
ខេត្តរតនគិរី ៖ ជន​ប្រមឹក​​​៣​នាក់​ត្រូវ​បាន​​កម្លាំង​នគរបាល​​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​​ កម្រិត​ធ្ងន់​​នៃស្នង​ការ​​នគរបាល​ខេត្ត​​សហ​ការ​ជា​មួយ​​កម្លាំង​នគរ​បាល​​ ស្រុកបរកែវ ធ្វើ​ការ​ស្រាវជ្រាវ​ និង​កំណត់​មុខ​សញ្ញា​​រហូតឈាន​ដល់​ការ​ឃាត់​ខ្លួន​កាលពីវេលា​ម៉ោង​៣​និង​៤៥​ នាទី​រសៀល​​ ថ្ងៃទី​៤ មករា ២០១២ ​ចំណុចភូមិ​​ទុយ ឃុំ​ទីង​ចាក់​ ស្រុក​បរ​កែវ

រដ្ឋបាលព្រៃឈើក្រចេះ បង្កើត​សួន​អាពាពិហ៍​ពិពាហ៌សម្រាប់កូនកំលោះកូនក្រមុំ​ដាំ​កូន​ឈើក្នុងថ្ងៃរៀបការ

Posted: 05 Jan 2012 11:55 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តក្រចេះ ៖ ដើម្បីជំរុញឱ្យប្រជាពល​រដ្ឋ​មានចិត្តស្រលាញ់ ថែរក្សាការពារព្រៃឈើ​ទាំង​អស់គ្នា អាជ្ញាធរខេត្ត និង​រដ្ឋបាលព្រៃ​ឈើ​ក្រចេះ សហការជាមួយអាជ្ញាធរមូលដ្ឋាន​បាន​បង្កើត​​ជា​សួនអាពាហ៍ពិពាហ៍សម្រាប់គូ​ស្រករ ​កូនកំលោះ​កូនក្រមុំដាំកូនឈើព្រៃទុកជាអនុ​ស្សារីយ៍ក្នុងថ្ងៃ​រៀបការ។

រថយន្ត​​ក្រុង​​​ដឹក​អ្នក​ដំណើរ​​​​កៀរ​​​អ្នក​ជិះ​​ម៉ូតូ​​របួស

Posted: 05 Jan 2012 11:54 PM PST

រថយន្តបង្កហេតុ
​ក្រុងប៉ោយប៉ែត ៖ រថយន្តក្រុងដឹកអ្នក ដំណើររបស់​​ក្រុម​ហ៊ុន​CSTមួយគ្រឿង បាន​បើកកៀរអ្នកជិះម៉ូតូមានគ្នាពីរនាក់ បណ្តាល​ឱ្យម្នាក់របួស​ស្រាល​និងម្នាក់ទៀតរងរបួស​មធ្យមដេរ៩ថ្នេរ​ កាលពី​វេលាម៉ោង៥ភ្លឺថ្ងៃទី៦ មករា ឆ្នាំ២០១២ ស្ថិត​នៅជាប់ផ្លូវជាតិលេខ៥ ចំណុចផ្លូវកែងបត់ចូល​ចំណតរថយន្តក្រុងប៉ោយ​ប៉ែត ។

ជិះ​ម៉ូតូ​​ស៊េរី​​​​2012​ភ្លេច​​បិទ​ភ្លើង​ស៊ីញ៉ូ​ត្រូវ​ម៉ូតូ​បើក​មក​ពី​ក្រោយ​បុក​​

Posted: 05 Jan 2012 11:44 PM PST

នៅកន្លែងកើតហេតុ
ខេត្ត​កំពត ៖​ ​​​ម៉ូតូ​២គ្រឿង ដែល​​​បើក​ស្របទិស​គ្នា​តាម​បណ្តោយ​​ផ្លូវ​លេខ​​១២១ ​ចូល​ទៅ​កាន់​​រមណី​យ​ដ្ឋាន​​ទឹក​ឈូ​ ដោយ​សារ​​​​ម៉ូតូ​​ខាងមុខ​ភ្លេច​​បិទ​ភ្លើង​ស៊ី​ញ៉ូ​​​បត់​ឆ្វេង​​ធ្វើ​​ឱ្យ ​​ម៉ូតូ​​បើក​ពីក្រោយ​​ ។ ក្នុង​ល្បឿន​លឿន​​​​​ បុក​​ចំ​ឈ្នាន់​​​ខាង​ក្រោយ​​​ម៉ូតូ​ដែល​បុក​គេ​ពី ក្រោយ​នោះ​ដួល​ពីរ​បី​ត្រ​ឡប់​​ ​បណ្តាល​ឱ្យ​អ្នក​បើក​​​ និងអ្នក​ជិះ​ពី​ក្រោយ​​​ពីរ​នាក់​​រង​របួស​​​​ធ្ងន់​ទាំង​អស់​គ្នា ។

កីឡាករ​ប៉ូ​ឡូញ​​ ​Holowczyc​ ឈ្នះ​ដំ​ណាក់​ទី​៥​ប្រ​ណាំង​រថយន្ត​ Dakar Rally​នៅ​អា​ហ្សង់​ទីន​

Posted: 05 Jan 2012 11:42 PM PST

កីឡាករ​ប៉ូ​ឡូញ​  Krzysztof Holowczyc​​
កីឡាករ​ប៉ូ​ឡូញ​ Krzysztof Holowczyc ​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​​យក​ឈ្នះ​ដំ​ណាក់​ទី​៥​នៃ​ការ​ប្រ​ណាំងរថយន្ត​ Dakar Rally​​បើក​រដូវ​កាល​ឆ្នាំ​ថ្មី​នៅ​​ទី​ក្រុង Fiambalaប្រទេស​អា​ហ្សង់​ទីន ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៥​ មក​រា​ កន្លង​មក​នេះ​។ Holowczycដែល​បើក​បរ​ឱ្យ​ក្រុម​ Miniបាន​បញ្ចប់​ដំ​ណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ​១៥៣​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុង​ Chilecito​ទៅ​កាន់​ទី​ក្រុង​Fiambalaប្រទេស​អា​ហ្សង់​ទីន ដោយ​ប្រើ​អស់​ថិរវេលា​២ម៉ោង១០​នា​ទី​ និង​៥១​វិនា​ទី​

បើក​ជែង​​រថយន្ត​កិន​​ថ្ម​ក្រឡាច់​ដួល​ម៉ូតូ​​ត្រូវរថយន្ត​​កិន​​ខ្ទេច​ក្បាល

Posted: 05 Jan 2012 11:39 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗនៅ​នឹងកន្លែង ដោយ​សារ​តែ​រថយន្ត​កិន​ផ្ទុះ​ក្បាល​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ដ៏​រន្ធត់​ មួយ​រវាង​រថយន្ត​​ និង​ម៉ូតូ​​ កាលពី​​វេលា​ម៉ោង​៥​​ និង​៣០​នាទី​​ល្ងាច​ថ្ងៃ​ទី​៥ មករា ឆ្នាំ​២០១២ នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ចំណុច​មុខ​ធនាគារ​អេស៊ី​លី​ដា ស្ថិ​ត​ក្នុង​ភូមិ​បល្ល័ង្គ​លិច សង្កាត់​ដំរី​ជាន់​ខ្លា ស្រុក​ស្ទឹង​សែន ។

អគ្គិភ័យត្របាក់ផ្ទះមួយខ្នងហ្មត់នៅស្រុក​សំឡូតសង្ស័យភ្លើងចង្រ្កាន

Posted: 05 Jan 2012 11:38 PM PST

រាជធានីភ្នំពេញ ៖ លំនៅឋានរបស់ប្រជា​កសិ​ករ​មួយខ្នងរួមទាំងទ្រព្យសម្បត្តិនៅក្នុងផ្ទះ​ត្រូវ​ អគ្គិ​ភ័យ​ឆាបឆេះ​អស់គ្មានសល់ កាលពី​វេលា​ម៉ោង១១ព្រឹក ថ្ងៃទី៥ មករា ស្ថិត​ក្នុងភូមិ​ស្ទឹង​តូច ឃុំកំពង់ល្ពៅ ស្រុកសំឡូត សង្ស័យ​​ភ្លើង​ចង្ក្រាន។

​បណ្តារដ្ឋ​​​អាជ្ញា​​ស្នើ​​ដាក់​ទោស​​ប្រហារជីវិត​​លោក​ហូស្នី មូបារ៉ាក់​

Posted: 05 Jan 2012 11:38 PM PST

លោក​មូបារ៉ាក់ ​​ពេល​នាំ​ចូល​បន្ទប់​សវនា​ការ
​តុលាការ​ព្រហ្មទណ្ឌ​​​​ក្រុង​​គែរ ​​កាលពីថ្ងៃទី​​៥ មករា ​​​បា​នបន្ត​​​សវនាការ​​កាត់​ទោសអតីត​​ប្រធា​នាធិបតី​​​អេហ្ស៊ីប​ លោកហូស្នី មូបារ៉ាក់ និង​មនុស្ស​​​​១០​នាក់​ទៀត ហើយ​បណ្តា​រដ្ឋ​​​អាជ្ញា​​បាន​ស្នើ​​ឱ្យ​​កាត់ទោស​ប្រហារជីវិត​​​សម្រាប់​លោក​​មូបា​រ៉ាក់ ​​ដែលទទួល​ការចោទប្រកាន់​​​ពី​បទ​សម្លាប់​ពួកបាតុករ​។​ ការបញ្ជូន​​លោកមូបារ៉ាក់ ​​មក​កាន់​តុលាការ​​មាន​ការ​​​យឺត​យ៉ាវ​​​ជិត​​២ម៉ោង​​​មកពី​​​លក្ខខណ្ឌ​ធាតុ​អាកាស​។

ងងុយ​ដេក​កាមរី​បុកជាមួយនីស្សាន់ស្លាប់2នាក់​នៅស្រុក​មោងប្ញស្សី

Posted: 05 Jan 2012 11:12 PM PST

នៅកន្លែងកើតហេតុ
ខេត្តបាត់ដំបង ៖ ​មនុស្ស២​នាក់​ស្លាប់ និង​មនុស្ស៤នាក់ទៀតរងរបួស​ធ្ងន់ដោយ​សារ​រថ​យន្តបុកគ្នាកាលពីវេលាម៉ោង១០ និង៣០នាទី​យប់ថ្ងៃទី៥មករា នៅលើផ្លូវជាតិលេខ៥ ក្នុង​​ភូមិ​ដុប​​ក្រសាំង ឃុំព្រៃតូច ស្រុកមោងប្ញស្សី។

សន្និសីទ​​សារ​ព័ត៌​មាន​​​របស់​គ.ជ.ប​​​ ផ្សព្វ​ផ្សាយ​​បញ្ជី​​​បោះ​​ឆ្នោត​​ផ្លូវ​​​​ការឆ្នាំ2011

Posted: 05 Jan 2012 11:11 PM PST

រាជធានី​ភ្នំពេញ​ ៖ នៅ​​ថ្ងៃទី​​៤ ខែ​មករា​ ឆ្នាំ​​​២០១២​ ​គណៈកម្មាធិការ​​​​ជាតិ​​រៀបចំ​​​ការ​បោះ​ឆ្នោត​​​(គ.ជ.ប)​ បាន​ធ្វើ​​​​សន្និសីទ​​​សារ​ព័ត៌​មាន​មួយ​​ដើម្បី​ផ្សព្វ​ផ្សាយ​​​បញ្ជី​​​ បោះ​​ឆ្នោត​​​ផ្លូវ​ការ​​​​​ឆ្នាំ​​​២០១១​ សម្រាប់​​​បម្រើ​ឱ្យ​ការ​បោះ​ឆ្នោត​​​​ជ្រើស​​រើស​​​ក្រុម​ប្រឹក្សា​​​ឃុំ​​ សង្កាត់​​​ អាណត្តិ​​ទី៣ ដែល​នឹង​ប្រព្រឹត្តទៅនៅ​ថ្ងៃទី​​​៣ ខែមិថុនា ឆ្នាំ​២០១២​​​ខាង​មុខ​​នេះ ។​

តា​រា​ភាព​យន្ត​ និង​ចម្រៀង​ Andy Lau សប្បាយ​ចិត្ត​ ព្រោះ​មាន​កូន​កើត​ឆ្នាំ​នាគ​រាជ

Posted: 05 Jan 2012 10:47 PM PST

លោក​ Andy Lau តា​រា​ភាព​យន្ត​ហុង​កុង
លោក​ Andy Lau ដែល​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ទូ​ទៅ​ស្គាល់​ថាជា​លោកលី​តាវ​ហួនោះ​ ពេលថ្មី​ៗ​​នេះ​បាន​បញ្ជាក់​ថា លោក​មាន​កូន​កើត​ឆ្នាំ​នាគ​រាជ​ហើយ។ នេះ​បើ​យោង​តាមប្រភព​ពី​​គេ​ហ​ទំព័រ​ Xinmsn.com ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៥​ ខែ​មករា​ កន្លង​មក ។

ចោរ​ដេញ​​​តាមស្ទាក់​​​ប្លន់​​​ម៉ូតូ​​មិន​បាន​សម្រេច​បាញ់​4គ្រាប់​​ឱ្យរបួស​​ធ្ងន់​

Posted: 05 Jan 2012 10:43 PM PST

​ជន​រងគ្រោះ​​​ដែល​បញ្ជូន​​មក​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​ ហើយ​៧​ម៉ោង​​ក្រោយ​មក​បានស្លាប់​
រាជធានីភ្នំពេញ​​​​ ៖ យុវជនម្នាក់ជាបុគ្គ​លិកក្លឹបខារ៉ា​អូខេឡងប៊ិចផ្លាហ្សាត្រូវបានមិត្តភក្តិ​បញ្ជូនទៅ​មន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះ​ជីវិតកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៦ ​មករា ២០១២ បន្ទាប់ពីយុវជននោះត្រូវក្រុមចោរ​ប្រដាប់អាវុធធ្វើសកម្មភាពប្លន់យកម៉ូតូ​មិន​បាន​សំរេចក៏​បាញ់​​​៤គ្រាប់ បណ្តាល​​ឱ្យ​​រង​របួស​​ធ្ងន់ និង​​​បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើល​​នៅចំណុច​ខាង​កើត​ផ្សារ​ទួលគោក ស្ថិតក្នុង សង្កាត់បឹងកក់ទី២ ខណ្ឌ​ទួល​គោក រាជ​ធានីភ្នំពេញ ប៉ុន្តែ​រយៈ​ពេល​​៧​ម៉ោង​ក្រោយ​មក​បានស្លាប់​​ដោយ​​​សារ​តែ​​​របួស​ធ្ងន់​ធ្ងរ​ពេក​។

ហ្វេដឺរ័រ​និង​ណា​ដាល់​ឈាន​ចូល​វគ្គ​១/២​កម្ម​វិធី​ Qatar Openខណៈ​​នាង​ឃ្លីស្ទ័រ​ឈាន​ចូល​វគ្គ​១/២​​

Posted: 05 Jan 2012 10:32 PM PST

កីឡាការិ​នី​បែល​ហ្ស៊ិក​គីម ឃ្លីស្ទ័រ
កីឡាករ​ស្វ៊ី​សរ៉ូ​ជើ​ ហ្វេដឺរ័រ​និង​កីឡាករ​អេស្ប៉ាញ រ៉ា​ហ្វា​អែល ណា​ដាល់​សប្បាយរីក​រាយ​ជា​ថ្មី​ម្តង​ទៀត​បន្ទាប់​ពី​បាន​ឈាន​ចូល​ដល់​វគ្គ​១/២​​ផ្តាច់​ព្រ័ត្រ​ប្រកួត​តឺន្នីស​ Qatar Openនៅ​ក្រុង​ដូ​ហា​ប្រទេស​កា​តា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​៥​​មក​រា ។​ ដោយ​ឡែក​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​នៅ​ឯ​ប្រទេស​អូ​ស្ត្រា​លី​ កីឡាការិនី​បែល​ហ្ស៊ិក​គីម ឃ្លីស្ទ័រ​​បាន​ឈាន​ចូល​ដល់​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ​​កម្ម​វិធី​ប្រកួត​ Brisbane International ក្រោយ​ពី​បាន​បំ​បាក់​គូ​ប្រកួត​២​សិត​ផ្ទួន​ៗ​គ្នា​ ។​ ហ្វេដឺរ័រ​​ជាម្ចាស់​ឯត​ទគ្គកម្ម​ពិភពលោក​លើ​ការ​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​និង​ជា​កីឡាករ​ការ​ពារ​ជើង​ឯក​បាន​ឆ្លង​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​

​លោក​មេ​បញ្ជា​ការ​រង​វរ​ការ​ពារ​ព្រំ​ដែន​​លេខ​៧៩៣ ដោះ​មីន​​ផ្ទុះ​​ស្លាប់​​​នៅ​សម​រភូមិ​​ជួរ​មុខ​ ខណៈ​ដើរ​ល្បាត

Posted: 05 Jan 2012 08:33 PM PST

ខេត្តព្រះវិហារ ៖ លោក​មេ​បញ្ជា​ការ​រង​វរ​ការពារ​ព្រំដែន​​គោ​ក​ម្នាក់​បានស្លាប់​​ក្នុង​ ដំណើរ​​បំពេញ​ភារ​កិច្ច​​ដើរ​​ល្បាត​តាម​ព្រំដែន​​ ហើយ​ជួប​​​ប្រទះ​គ្រាប់​មីន​ ដោយ​គាត់​បាន​​បញ្ជា​ឱ្យ​​កូនចៅ​​រក​កន្លែង​​លាក់​ខ្លួន​ រួចគាត់​ទៅ​ដោះ​​មីន​នោះ​ម្នាក់​​​ឯង ប៉ុន្តែភ្លាត់​​ស្នៀត​​ ឬ​មិន​ដឹង​ថា យ៉ាងម៉េច​​នោះ ទេ ​ស្រាប់តែ​ផ្ទុះឡើង​កក្រើក​​បណ្តាល​ឱ្យ​គាត់​ស្លាប់​​មួយ​រំពេច​​តែម្តង ​ចំណែក​ឯ​កូន​ចៅ​របស់​គាត់​មិន​មាន​

ជម្លោះ​រឿងចាប់​ម៉ូយ​ច្រឡំ​​បុរស​ខ្មែរ​​ម្នាក់​ត្រូវ​គេវាយ​ជាំ​មុខ​ក្នុង​ដីថៃ

Posted: 05 Jan 2012 08:17 PM PST

ក្រុងប៉ោយប៉ែត ៖ ​បុរស​ម្នាក់​បាន​អះ​អាង​ថា ​ខ្លួន​ត្រូវ​​​​ជន​ជា​តិ​សៀម​​៣​នាក់ ព្រួត​គ្នាវាយ​​នៅ​ផ្សារ​លុង​ក្លឿ ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ ក្នុងទឹក​ដី​ថៃ​កាលពីវេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​​៤ មករា ២០១២ ​ក្នុង​ជម្លោះ​​រឿងចាប់​ម៉ូយ​ច្រឡំ។ ​

​ប្រយុទ្ធ​បង្ហូរឈាម​​គ្នា​​​នៅភាគខាងត្បូង​​យេម៉ែន​​​ ខណៈ​លោកសាឡេហ៍ ​ប្តេជ្ញា​​អនុវត្ត​​​​កិច្ចព្រមព្រៀង​

Posted: 05 Jan 2012 08:03 PM PST

លោកប្រធានាធិប​តី​សាឡេហ៍​
​ការប៉ះទង្គិចគ្នា​​​នានា​រវាង​​​​ពួកឧទ្ទាម​​អ៊ិស្លាម ​និង​កង​យោធា​​​យេម៉ែន ​បានកើតមាន​​កាលពីថ្ងៃ​ទី​​​​៥ មករា នៅ​ភាគខាង​ត្បូង​ប្រទេស ខណៈ​ដែល​យេ​ម៉ែន​កំពុងស្ថិតក្នុង​​​ដំណើរ​​ការ​​នៃការឆ្លង​កាត់​ដ៏​​​ផុយស្រួយ​​មួយជាមួយ​នឹង​គម្រោង​​​​​ចាកចេញ​ពី​អំណាច​របស់​លោកប្រធានាធិបតី​​អាលី​​អាប់​ឌុលឡាហ៍​ សាឡេហ៍​។​ យោងតាម​អ្នកទទួលខុសត្រូវ​​មូលដ្ឋាន​​ម្នាក់​ថា ​ការប្រយុទ្ធគ្នា​​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​​​​២២នាក់ ​កើត​មានក្នុង​​​សង្កាត់​នានា​នៃ​​ទីក្រុង​​​​ ZINDJIBAR ទីប្រជុំជន​​នៃខេត្ត​​​អាប៊ី​យ៉ាន ​​

លោកអូបាម៉ា ​​​បង្ហាញ​​​ពីលទ្ធិ​​យោធា​ថ្មីរបស់​​​អាមេ​រិក​

Posted: 05 Jan 2012 07:43 PM PST

​លោកអូបាម៉ា ​​​នៅ​មន្ទីរ​ប៉ង់​តាហ្គោន
​ក្នុង​ឱកាស​​នៃ​សន្និសីទ​​​​សារព័ត៌​មាន​​មួយ​នៅ​មន្ទីរ​ប៉ង់តាហ្គោន ​ជាលើកដំបូង​​របស់ប្រធានា​ធិបតី​អាមេរិក​មួយ​​រូប​​​កំពុង​​​​កាន់តំណែង​​លោក​បារ៉ាក់ អូបាម៉ា ​បាន​លើកឡើង​​​​ពី​លទ្ធិយោធា​ថ្មី​​របស់អាមេរិក​។​ ប្រឈមមុខ​​ចំពោះការ​​កាត់​បន្ថយ​​យ៉ាង​ច្រើន​​នៃ​ថវិកា​​យោធា​លោកបារ៉ាក់ អូបាម៉ា ​​សន្យា​​​​​រក្សា​​​​ឧត្តមភាព​​​យោធា​របស់​​​សហរដ្ឋអាមេ​រិក​​លើពិភព​លោក​ និង​​ប្រមូលផ្តុំ​​​​ក​ម្លាំង​ក្នុង​​តំបន់​​សំខាន់មួយ​​​គឺ​តំបន់​​​អាស៊ី​ប៉ាស៊ីហ្វិក ។ ​​​លោក​មាន​ប្រសាសន៍​​ថា ​ពិភពលោក​ទាំងមូលត្រូវ​​ដឹង​ថា ​​​សហរដ្ឋអាមេរិក​​​​នឹងរក្សា​​​​ឧត្តម​​​ភាព

សម្តេចតេជោ ៖ អ្នករិះគន់​​ខ្លះ​ក្បត់​​នឹង​ការ​ពិត​​ថា ក្រោយ​ថ្ងៃ​​៧ មករា ​​គ្មាន​ការ​អភិ​វឌ្ឍ និង​រីកចម្រើន​​​​ ខណៈ​ពលរដ្ឋ​​​​ប្រើប្រាស់​​​យាន​យន្ត​​​​ឡើង​ស្ទះ​ចរាចរណ៍​​​ អគារ​ពាណិជ្ជ​កម្ម​​​ច្រូងច្រាង សាលារៀន ស្ពាន ថ្នល់ ​ព្រោង​ព្រាត​

Posted: 05 Jan 2012 07:35 PM PST

រាជធានីភ្នំពេញ​​​​ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់ចំពោះក្រុមអ្នកនយោបាយ និងក្រុមអ្នកតំណាងរាស្រ្ត​គណ​បក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​រិះគន់ថ្ងៃ៧ មករា និង​មិនទទួលស្គាល់​ការ​រីក​ចំរើន និងការអភិវឌ្ឍ នៅក្នុងប្រទេស​កម្ពុជា​ ដោយ​បញ្ជាក់ថា ក្រោយថ្ងៃ​៧ មករា តើ​អ្នក​ទទួលស្គាល់ថា នៅភ្នំពេញ​គ្មានមនុស្ស​នៅទេ ហើយឥឡូវតើអ្នកទទួលស្គាល់​ភ្នំពេញស្ទះ​ចរា​ចរណ៍​ទេ​

ស្រវឹង​ស្រាជិះម៉ូតូ​ដួល​និង​ក្អួត​​ពេលគេហាម​កុំឱ្យ​ជិះបន្ត​ខឹងវាយតប់គ្នា

Posted: 05 Jan 2012 07:34 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ អ្នក​រត់​ម៉ូតូឌុប​ម្នាក់​​ស្រវឹងជោកជាំ ជិះ​ម៉ូតូ​ដួល​ច្រងាប់ច្រងិល​តែ​ម្នាក់ឯង​ ​និង​ក្អួត​ទៀត​ផង ​។ បន្ទាប់​មក​បុរស​នេះ​បម្រុង​ជិះ​ម៉ូតូ​ទៅ​មុខ​ទៀត ​ត្រូវ​​បុរស​៣​នាក់​ដែល​ជិះ​ម៉ូតូ​មក​ពី​ក្រោយ​ឈឺ​ឆ្អាលជួយ​ហាម ឃាត់​ខ្លាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត ។ ការ​ហាម​នោះ​​អ្នក​រត់​ម៉ូតូ​មិន​​ស្តាប់​ទេ ដោយ​ថាកុំ​ចេះ​ដឹង​រឿងខ្លួន ហើយ​ឈ្លោះ​ប្រកែក​ឈាន​ទៅវាយតប់​គ្នា​ ​​តែ​ដោយ​សារ​​អ្នកឈឺ​

រថយន្ត​​ឆ្លាម​ប៉ះ​ជាមួយ​ម៉ូតូ​ស្មា​សព្រោះ​មិនគោរព​ភ្លើងស្តុប

Posted: 05 Jan 2012 07:31 PM PST

រថយន្តបង្កហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ដ​ឆ្លាម​បើ​ក​ដោយ​ស្ដ្រី​ម្នាក់​បាន​ប៉ះ​ជាមួយ​ម៉ូតូ​ស្មាស ​បណ្ដាល​ឱ្យ​ដួលដោយសារ​អ្នកបើក​រថយន្ដ​ល្មើស​ ​ភ្លើងស្ដុប។ ការ​បុក​នោះ​ម៉ូតូ​​បាក់​ក្បាំង ។ ហេតុ​ការណ៍​​បាន​​កើតឡើង​នៅ​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥​ មករា​ ឆ្នាំ​២០១២​ នៅ​ត្រង់​ចំណុច​ភ្លើង​ស្ដុប​អ​ំបាសាឌ័រក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួល គោក​ ។

ត្រឡប់​ពីហូបការ​មេ​ជាង​ត្រូវ​ជនដៃ​ដល់កាប់2​ដាវសាមូរៃ៉​ផុងលលាដ៍ក្បាល

Posted: 05 Jan 2012 07:25 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​ផុង​លលាដ៍ ក្បាល​ខណៈ​ជិះ​ម៉ូតូ​​ត្រឡប់​មក​ពី​ចូលរួម​ពិធី​មង្គល​ការ​មេជាង​ជួសជុល​ ម៉ូតូ​ត្រូវ​ជន​​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​ធាក់​ឱ្យ​ដួល​ ហើយ​វាយ និង​កាប់​ដោយ​​​ដាវ​សាមូ​រ៉ៃ​ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រថ្ងៃ​ទី​៦ មក​រា នៅ​ភូមិ​ត្មេះ ឃុំ​វ​ល្លិស ស្រុក​សំរោង​ទង ខេត្ដកំពង់ស្ពឺ ។

​កម្ពុជារៀបចំ​​កិច្ច​ប្រជុំ​​សិទ្ធិ​មនុស្ស​អាស៊ាន​​​លើក​ទី​១១ នៅ​ខេត្ត​សៀមរាប​ ថ្ងៃទី​៨ មករា

Posted: 05 Jan 2012 07:15 PM PST

​ដោយ​ឆ្នាំ​២០១២ នេះ កម្ពុជា​ជា​ប្រធាន​​អាស៊ាន​ ​ស្ថាប័ន​សិទ្ធិ​​មនុស្ស​អាស៊ាន​​ដែល​មាន​ឈ្មោះ​​ថា គណៈ​​កម្ម​ការ​​អន្តរ​រដ្ឋា​ភិបាល​​សិទ្ធិ​​មនុស្ស​អាស៊ាន​ នឹង​ដំណើរ​​​​ការ​កិច្ច​ប្រជុំ​លើក​ទី​មួយ​​របស់​ខ្លួន​​នៅ​កម្ពុជា​ ដែល​នេះ​​ជា​កិច្ច​​ប្រជុំ​​លើក​ទី​១១ របស់​​ស្ថាប័ន​​សិទ្ធិ​មនុស្ស​អាស៊ាន​ (ប្រជុំផ្លូវ​ការ​៧​​លើក ប្រជុំ​ក្រៅ​ផ្លូវ​ការ​៤​លើក) នៅ​ថ្ងៃទី​៨ ​មករា ២០១២ ​នៅ​ខេត្ត​សៀម​រាប ​ពីរ​​ថ្ងៃ​មុន​​ការ​ប្រជុំ​​ដាច់​

បារីស ​ហ៊ី​ល​តុន ​រក​ប្រាក់​ចំណូល​បាន​ជាង​1,3​លាន​ដុល្លារ​​ក្នុង​រយៈ​ពេល​6​ឆ្នាំ​

Posted: 05 Jan 2012 07:13 PM PST

​តារាសម្តែង​ នាង​បារីស ​ហ៊ី​ល​តុន
​ក្នុង​អំឡុង​​ពេល​​ថត​ស្រា​ត​ល្វែង​ខាង​​លើ​​ដាក់​​គម្រប​​ទស្សនា​វដ្តី FHM ​ទាយាទ​ស្នង​​មរតក​សណ្ឋាគារបារីស ហ៊ី​លតុន បាន​បង្ហាញ​​ឱ្យ​ដឹង​ថា នាង​រក​​ប្រាក់ចំណូល​បាន​​​ច្រើន​ជាង​១,៣​​ពាន់​លាន​ដុល្លារក្នុង​រយៈ​ពេល​​៦ឆ្នាំ​ចុង​ក្រោយ​​នេះ ។ ​តារា​សិច​ស៊ី​វ័យ​៣០ឆ្នាំ​​រូប​នេះ​ បាន​និយាយ​អួត​​ប្រាប់​ទស្សនិក​ជន​​ផង​ដែរ​ពី​ជំនាញ​ធ្វើ​​ជំនួញ​របស់​នាង​ដែល​ជារឿយ​ៗ​តែង​តែ​ទទួល​បាន​ជោគ​​ជ័យដោយ​និយាយថា ៖ ខ្ញុំ​​តែង​តែ​នៅ​ជាប់​​ជាមួយ​នឹង​ផលិត​ផល​របស់​ខ្ញុំ​គ្រប់​ជំហាន​ទាំង​អស់

​ចោរ​ដេញតាម​​​​ស្ទាក់​​​ប្លន់​ម៉ូតូមិន​បាន​សម្រេច​​​​​​​​បាញ់​​​​៤គ្រាប់​​​​ឱ្យរបួសធ្ងន់​​

Posted: 05 Jan 2012 07:12 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ​​​​ ៖ យុវជនម្នាក់ជាបុគ្គ​លិកក្លឹបខារ៉ាអូខេឡងប៊ិចផ្លាហ្សាត្រូវបានមិត្តភក្តិ​ បញ្ជូនទៅ​មន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះ​ ជីវិតកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៦ ​មករា ២០១២ បន្ទាប់ពីយុវជននោះត្រូវក្រុមចោរ​ប្រដាប់អាវុធធ្វើសកម្មភាពប្លន់យកម៉ូតូ​មិន​ បាន​សំរេចក៏​បាញ់​​​៤គ្រាប់ បណ្តាល​​ឱ្យ​​រង​របួស​​ធ្ងន់ និង​​​បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើល​​នៅចំណុច​ខាង​កើត​ផ្សារ​ទួលគោក

អ្នក​កាសែត​​​ម្នាក់​ត្រូវ​ម៉ូតូ​បុក​​បាក់​ជើង​ពេល​កំពុង​ឈ​​​រ​មើល​​គ្រោះ​ថ្នាក់​​ចរាចរណ៍​

Posted: 05 Jan 2012 07:09 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ អ្នកកាសែត​ម្នាក់​​បាន​រង​របួស​បាក់ជើង​ឆ្វេង ដោយសារ​ម៉ូតូ​បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​នៅ​ពេល​ដែល​អ្នកកា​សែត​​រូប​នោះ​ កំពុង​ឈរ​មើល​គេ​ឈ្លោះ​​គ្នា​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នៅ​តាម​ បណ្ដោយ​ផ្លូវ​លេខ​១៩៨៦​ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។ ក្រោយ​ពេល​​កើត​ហេតុ​អ្នក​កាសែត​រូប​នេះ​ត្រូវ​បាន​រថយន្ដ​សា​មុ​យ​របស់​ គ្លីនិក​ឯកជន​

រថ​យន្ត​កាម​រី​​ប៉ះ​ជា​មួយ​​ម៉ូតូ​ភី​ស៊ី​អិច​មិនដោះ​ស្រាយ​​បើ​ក​គេចបង្កឱ្យ​មាន​ជម្លោះ

Posted: 05 Jan 2012 07:05 PM PST

នៅកន្លែងកើតហេតុ
រាជ​ធានី​ភ្នំ​ពេញ​ ៖ រថយន្ដ​កាម​រី​ស៊េរី​ឆ្នាំ​១៩៩១​ បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រ​វឹង​ បាន​ប៉ះ​ជាមួយ​ម៉ូតូ​ភី​ស៊ី​អិ​ច​ បើកបរ​ដោយ​បុរស​ម្នាក់​បណ្ដាល​ឱ្យ​ដួល​ ប៉ុន្ដែ​មិន​បណ្ដាល​ឱ្យ​រង​របួស​ទេ ដោយ​គ្រាន់តែ​បែក​ស្ដុ​ប​ម៉ូតូ​​ប៉ុណ្ណោះ​។​ ​រថយន្ដ​នោះ​បាន​បើក​គេច​មិន​នៅដោះ​ស្រាយ ទេ ធ្វើ​ឱ្យ​ម្ចាស់​ម៉ូតូ​បើក​​ដេញ​រហូត​ដល់​ចំណុច​មុខ​ហាង​រស្មី​បឹង​កក់ទើប​ ឃាត់​ឱ្យដោះ​ស្រាយ​។

ជិះ​ម៉ូតូ​​​ត្រឡប់​ពី​ប្រក់​​ផ្ទះ​ឱ្យ​គេ​បុក​គ្នា​ជា​មួយ​គោ​យន្ត​ដឹក​ត្បាល់​បក់​ស្រូវ​របួស​ធ្ងន់

Posted: 05 Jan 2012 06:58 PM PST

បុរសរងគ្រោះ
ខេត្តកំពង់ចាម ៖ បុរស​ម្នាក់​​បាន​បែក​មាត់​ដេរ​អស់​​១២​ថ្នេរ បាក់​ចង្កា បាក់​ថ្គាម​ផុង​ធ្មេញ​និង​បុរស​ម្នាក់​ទៀត​រង​​របួស​ស្រាល ខណៈ​​ជិះ​ម៉ូតូ​ត្រឡប់​ពីប្រក់ផ្ទះ​ឱ្យ​​​គេ​ក៏​បុក​ជា​​មួយ​​គោ​យន្ដ​ដឹក​ ត្បាល់បក់​ស្រូវ​ បណ្តាល​ឱ្យ​​ដួល​សន្លប់​ទាំង​២​នាក់​តែ​ម្ដង។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើងកាល​ពី​​វេលាម៉ោង​៦​និង​៣០​នាទី​ល្ងាចថ្ងៃ​ ទី​៥ មក​រា ស្ថិត​​ក្នុង​ភូមិ​ទួល​ខ្លុង ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មា។

ខឹងបើក​​ភ្លើងហ្វាឡាស៊ែរ​ចាំង​ភ្នែក​​ ហើយ​​ស៊ីផ្លេ​​បើក​រថយន្ត​​ដេញ​បុក​ជ្រុល​​ទៅប៉ះ​​រថយន្ត​មួយ​គ្រឿង​​ទៀត​

Posted: 05 Jan 2012 06:54 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​ម៊ែ​រ​សឺ​ដេ​ស​​មួយ​គ្រឿង​បើកភ្លើង​ហ្វា​ឡាស៊ែ​រហើយ​ស៊ី​ផ្លេ​ទៀត ធ្វើ​ឱ្យ​រថយន្ដ​តា​កូ​ម៉ា​​ខឹង បើកដេញ​បុក​ជ្រុល​ទៅ​​ប៉ះ​រថយន្ដ​កូ​រ៉ូ​ឡា​មួយ​គ្រឿង​ទៀត​ពេញទំហឹង​លាន់​ ដូច​រន្ទះ។ ហេតុការណ៍​នេះ បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​១០​និង​០៥​នាទី​យប់​ថ្ងៃ​ទី៥ មក​រា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ មុខ​ព្រលាន​យន្ដ​ហោះ​អន្ដរជាតិ​ភ្នំពេញ ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​

រថយន្ត​​​ហាយឡិនឌ័រ​ដឹក​បុរសជនជាតិ​ចិន​​បោះ​ពួយធ្លាក់​​​​​ចូលក្រោមស្ពាន​៧មករា​ក្រឡាប់​ជា​ច្រើន​​​ត្រឡប់​​បោកជាមួយផ្ទាំង​ថ្ម​

Posted: 05 Jan 2012 06:37 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​រថយន្តម៉ាក​​​​តូយ៉ូតា​ហាយ​​ឡិនឌ័រ​​មួយគ្រឿង​បាន​បើក​បរ​​បោះ​ពួយ​ក្នុង​​ ​​​ល្បឿន​លឿន​​​​ ហើយ​ពុំ​ដឹង​ថា អ្នក​បើកបរ​​​ស្រវឹង​​​​ស្រា ឬងងុយដេក​​​នោះទេ ស្រាប់តែ​​​បោះ​ពួយ​ជ្រុលទៅ​បុកបង្កា​ន់​ដៃ​​​ស្ពាន​​ពេញ​ទំហឹង​​​​ រួច​ហើយ​​ហោះទៅ​មុខ​​ចម្ងាយ​​ប្រមាណ​ជាង​​​១០​ម៉ែត្រ​ធ្លាក់​​​​ទៅបោក​​ នឹងផ្ទាំង​ថ្ម​​​​ក្រោម​ស្ពាន និង​​ក្រឡាប់ជាច្រើន​​ត្រឡប់ បណ្តាល​ឱ្យ​​​​​អ្នក​បើកបរ​ជន​ជាតិ​​​ចិនម្នាក់​​​

​រលកនៃការ​​​វាយប្រហារ​​ប្រឆាំង​​ស៊ីអ៊ី​ត​នៅអ៊ី​រ៉ាក់​​ស្លាប់​​73នាក់​

Posted: 05 Jan 2012 06:23 PM PST

នៅ​កន្លែង​​​វាយ​ប្រហារ​​អត្តឃាត​មួយ
​អាជ្ញាធរ​រាយការណ៍​ថា ការ​វាយប្រហារ​​​​ភេរវ​កម្ម​​​​៥សំដៅ​​លើ​ពួកស៊ីអ៊ី​ត​ ក្នុងនោះ​​​ការ​វាយប្រហារ​​​​​៤ នៅសង្កាត់​​​​​មានពួក​​សហគមន៍​​​នេះ រស់នៅ​ច្រើន​​​​នៃក្រុង​បាដាដ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​​យ៉ាង​តិច​​​៧៣​នាក់ ​ហើយ​​ជិត​​​១៥០​នាក់​​​ទៀត​ត្រូវ​​របួស​កាលពីថ្ងៃទី​​៥ មករា នៅ​អ៊ី​រ៉ាក់​។​ រលកនៃ​អំពើហិង្សា​​ទាំង​នេះ​​​កើតមាន​ខណៈ​មាន​ការ​តានតឹង​​ខ្លាំង​រវាង​ពួកស៊ីអ៊ី​ត​​ និង​ពួកស៊ុន​នីត ចាប់តាំង​ពី​​​​ការ​​ដកថយ​​​កង​ទាហានអាមេ​រិក​​​​ចុងក្រោយ​​​​ចេញពី​អ៊ី​រ៉ាក់កាលពី​ពាក់​កណ្តាល​​ខែ​ធ្នូ កន្លងមកនេះ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!