Koh Santipheap Daily

Koh Santipheap Daily


​ជនពិការ​ដេកស្លាប់​ក្នុង​ផ្ទះសំណាក់​​​ឆាយ​ហុក​ទួលសង្កែ

Posted: 03 Jan 2012 11:42 PM PST

សពបុរសពិការ
រាជធានីភ្នំពេញ​​​​ ៖ ​បុរសពិការ​​ជើង​ម្នាក់​ត្រូវ​​បាន​​គេប្រទះឃើញ​​ដេកស្លាប់ក្នុង​​​ បន្ទប់លេខ​​​​​៣០២ ​នៃផ្ទះសំណាក់​​​​ឆាយហុក ​​អគារ​លេខ​​​​៦៤៨ ស្ថិត​នៅ​​កំណាត់ផ្លូវជាតិ​លេខ​​៧០ ភូមិ​​ទួលសង្កែ ​សង្កាត់​ទួលសង្កែ ​​​ខណ្ឌឫស្សីកែវ ​​កាលពី​វេលា​ម៉ោង​​​១២​និង​​​២០នាទី​​រសៀល​ថ្ងៃទី​​​​៤ ​មករា ​​២០១២ ​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​ដែល​​គេ​កំពុង​តែ​​គិត​ថា តើជារឿង​​ឃាត​កម្ម​ ឬយ៉ាង​ណា?

ប្រ​កាស​សុពល​ភាព​​សមាជិក​ក្រុម​​បក្ស​ឃុំ​ពន្លៃ​ ស្រុក​អង្គរ​​​បុរី​ ខេត្ត​​តា​កែវ​

Posted: 03 Jan 2012 11:37 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្ត​តា​កែវ ៖​ កាលពីថៃ្ងទី១ មករា កន្លង​ទៅ​​នេះ លោកបណ្ឌិតណៅ ធួក ប្រធានក្រុម​ការ​ងារថ្នាក់កណ្តាលគណបក្សប្រជាជន​កម្ពុជា​ ចុះជួយឃុំពនៃ្លប្រធានកិត្តិយសសមាគមយុវជន​ស្រុក​អង្គរ​បុរី និងជាប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា​ទទួលបន្ទុក​ជា​ប្រធានរដ្ឋបាលជលផល បាន​អញ្ជើញ​ជាអធិ​បតីភាព​ក្នុងពិធីប្រកាស​សុពល​ភាពសមាជិក​ ក្រុមបក្សគណបក្សប្រជា​ជន​កម្ពុជា​ឃុំ​ពន្លៃ

មកពីហូប​ការ​ត្រឡប់​​​ទៅ​ផ្ទះ​បុក​គោ​យន្ត​ប្តី​ស្លាប់ ​ឯ​ប្រពន្ធ​​របួស

Posted: 03 Jan 2012 11:32 PM PST

គោយន្តបង្កហេតុ
ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​​ចរាចរណ៍​មួយ​បានកើ​តឡើង​កាលពីវេលា​ម៉ោង​៧​និង​៣០​​​នាទី​យប់​​ ថ្ងៃទី​៣ មករា​ ២០១២ នៅ​លើ​ផ្លូវ​ក្រាល​​កៅស៊ូ​​ពីក្រុងច្បារ​​​មន​ទៅផ្សារ​​ក្រាំង ​ចម្ងាយ​ប្រហែល​​​១០០​ម៉ែត្រ​​​ស្ថិត​ក្នុង​ភូមិ​​ក្រាំង​​ស្នួល​​ ឃុំ​ព្នាយ​ ស្រុក​សំរោង​ទង ​បង្ក​​ដោយ​ម៉ូតូ​​បុក​គោ​យន្ត​​ដែល​បែក​កង់​ចតស្ងៀម​ បណ្តាល​ឱ្យ​ស្លាប់​អ្នក​បើក​បរ​​នៅ​​នឹងកន្លែង​ រីឯ​​អ្នក​ជិះ​ពី​ក្រោយ​រង​របួស​ស្រាល។

រថយន្ត​ហ៊ីយ៉ាន់​ដាយ​​ប៉ះជា​មួយ​វីវ៉ា​រង​របួស​ម្នាក់​សង​៣​ម៉ឺន​រៀល

Posted: 03 Jan 2012 11:29 PM PST

រាជធានីភ្នំពេញ ៖ រថយន្ដ​ម៉ាក​ហ៊ីយ៉ាន់​ដាយ​​មួយ​គ្រឿង បាន​បើក​ប៉ះ​ជាមួយ​ម៉ូតូ​វី​វ៉ា​ខណៈ​ធ្វើ​ដំណើរ​​បញ្ច្រាស​ទិស​គ្នា បណ្ដាល​ឱ្យ​អ្នក​បើក​បរ​ម៉ូតូ​រង​របួស។ ​​ហេតុការណ៍នេះ​បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង១០​យប់​ថ្ងៃ​ទី​៣ មករា ២០១២​ នៅ​តាម​បណ្ដោយ​ផ្លូវ​​ណត​ប្រ៊ី​ត ស្ថិត​ក្នុង​ភូមិ​ស្នែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

កម្ម​វិធី​ទូរ​ទស្ស​ន៍ថ្មី​សន្លាងជិត​ដាក់​បញ្ចាំង​ហើយ

Posted: 03 Jan 2012 11:29 PM PST

​បុរសប្រាំមួយនាក់...នៅកន្លែងសម្ងាត់ មួយ...វិញ្ញាសាដ៏ពិបាកចំនួន៧៥... រង្វាន់ជាទឹកប្រាក់ចំនួន៧.០០០ដុល្លារ១រង្វាន់... កម្មវិធីទូរទស្សន៍ដែលមានវិញ្ញាសាប្រកួតដ៏ពិ បាកបំផុតនៅកម្ពុជានឹងដាក់ប​ញ្ចាំង​​​លើកញ្ចក់ទូរ​ទស្សន៍ប៉ុស្តិ៍លេខ៥ (TV5) នៅថ្ងៃអាទិត្យ ​ទី​​​៨​​ ខែមករា នៅម៉ោង៨និង៣០នាទី​យប់។ បន្ទាប់ពីយុទ្ធនាការប្រកាសជ្រើសរើស

តំណាង​​​កីឡា​ករ​​ចន ធៀរី រៀបចំ​ពាក្យ​បណ្តឹង​ប្តឹងក្រុម​ហ៊ុន​បារី​ដែល​យករូបលោក​ដាក់​លើ​កញ្ចប់បារី

Posted: 03 Jan 2012 11:26 PM PST

រូប​​​​កីឡា​ករ​​ចន ធៀរី ដែល​ក្រុម​ហ៊ុន​បារី​​​យក​ដាក់​លើ​កញ្ចប់បារី
យោង​ទៅ​​​តាម​​ប្រភពព័ត៌មាន​​​​​អា អែហ្វ​ ប៉េ ​ចេញ​ផ្សាយ​​កាលពីថ្ងៃ​អង្គារ ទី៣ ​មករា ឆ្នាំ​២០១២ ​​បានឱ្យ​ដឹង​ថា ​តំណាង​កីឡាករ​ចន ធៀរី ​ប្រធាន​ក្រុមជម្រើស​ជាតិ​​អង់គ្លេស​​​ និង​​​ជា​កីឡាករ​​​ក្នុងក្លឹប​​​តោខៀវ Chelsea ​បានរៀប​ចំ​​​ពាក្យបណ្តឹង​មួយប្រឆាំង​​ទៅ​នឹង​ក្រុម​ហ៊ុន​ផលិត​បារី​​ម៉ាក Golden Flake ​​​ដែលបានយក​រូបភាព​កីឡាករ​ធៀរីដាក់ជា​សា​ព្រមាន​​នៅ​លើ​កញ្ចប់​បារីជាមួយ​នឹង​ភា​សា​អង់គ្លេស​​ថា «Smoking Kills» ។

គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត​សង្គ្រោះ​ឯក​ជន​ដឹក​យក​មក​ប្លុង​ចោលនៅ​ មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​បាន​ស្លាប់​បាត់​បង់​ជីវិត​នាវេលា​ម៉ោ​ ង2រំលងអធ្រាត្រ​ថ្ងៃ​ទី​3 មករា

Posted: 03 Jan 2012 11:17 PM PST

សពជនរងគ្រោះ
រាជ​ធានី​ភ្នំពេញ​ ៖ ​បុរស​រង​គ្រោះ​ម្នាក់​ដែល​បាន​​ប្រាប់​ទាំង​ស្ថាន​ភាព​រវើ​រវាយ​ថា ខ្លួន​ឈ្មោះ​កើម​ហួត ​អាយុ​២៤ឆ្នាំ ជា​កម្ម​ករ​ផែ​ស្ងួត​នៅ​ចោមចៅ​ មាន​ស្រុក​កំណើត​​ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ បានត្រូវ​​​រថយន្ត​សង្គ្រោះ​គ្លីនិកចោម​ចៅដឹក​យក​មក​មន្ទី​រពេទ្យ​ព្រះ​ កុសុមៈកាល​ពី​វេលា​ម៉ោង​៧ និង​២៥​នាទី​យប់​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០១១ ។ ក្រោយ​ពី​ស្ថិត​នៅ​ក្នុង​មន្ទីរ​ពេទ្យ​អស់​រយៈ​ពេល​៣ថ្ងៃ​​បុរស​

គ្រោះ​ថ្នាក់​ចរាចរណ៍ពីរ​ករណីក្នុង​ពេល​តែ​មួយ​​7​នាក់​រង​របួស​ធ្ងន់​និង​ស្រាល

Posted: 03 Jan 2012 11:16 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​កំពត ៖​ ​​មាន​ឧ​ប្ប​ត្តិហេតុ​​២​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ ដែល​​បាន​កើត​ឡើង​ក្នុង​​ពេល​តែ​មួយ​ដែល​ករណី​ទី​១​​បាន​​កើត​ឡើង​​វេលា​ ម៉ោង​​១​និង​៤៥​​នាទីរសៀល ថ្ងៃ​ទី​៣​ មករា ដោយ​រថយន្ត​ម៉ាក HINO ​ប្រ​​ភេទ​យី​ឌុបកង់​១៦មួយ​គ្រឿង​​ក្បាល​ពណ៌​​ខៀវ​ ទ្រុង​ពណ៌​ស បាន​​បុកម៉ូតូ​​ C100 ​កូរ៉េ យ៉ាងពេញ​ទំ​ហឹង​​បណ្តាល​​​ឱ្យ​​​ម៉ូតូ​ជាប់​នៅ​ក្រោម​​​រថ​យន្ត​​​​អូស​​ ចម្ងាយ​​ជាង​១០​ម៉ែត្រ ​ទើប​​កល់​ជាប់​​

លោកស្ទីវ​ ម៉ាក្លារ៉ែន ​​គ្រោង​នឹង​វិលត្រឡប់មក​ដឹកនាំក្លឹប Twente វិញ

Posted: 03 Jan 2012 11:12 PM PST

 ​​​លោកស្ទីវ​ ម៉ា​ក្លា​រ៉ែន ​អតីតគ្រូ​បង្វឹក​​ក្រុម​​​ជម្រើស​​ជាតិ​​​អង់គ្លេស
យោង​ទៅ​​តាម​ប្រភពព័ត៌​​មាន​អេ​​ ភី ​ចេញ​ផ្សាយ​​កាលពីថ្ងៃ​អង្គារទី​៣ ​មករា ឆ្នាំ​២០១២ ​បាន​ឱ្យ​ដឹង​ថា ​​​លោកស្ទីវ​ ម៉ា​ក្លា​រ៉ែន ​អតីតគ្រូ​បង្វឹក​​ក្រុម​​​ជម្រើស​​ជាតិ​​​អង់គ្លេស​​​គ្រោង​នឹងវិល​ត្រឡប់មកដឹក​​នាំ​ក្លឹប Twente ក្នុងក្របខណ្ឌ​​​​ហូឡង់​D1 ជំនួស​តំណែង​​លោកកូ អាទ្រីអាន​ ដែល​ត្រូវ​បាន​​បណ្តេញ​ចេញពី​តំណែង បន្ទាប់​មានភាព​រកាំរកូស​ជាមួយកីឡាករ​ និងគណៈ​​គ្រប់​គ្រង ។

គ្រោះថ្នាក់​ចរាចរណ៍​​​​មួយនៅចិន​ស្លាប់13នាក់​​របួស​41នាក់

Posted: 03 Jan 2012 11:09 PM PST

ទិដ្ឋភាព​នៅកន្លែង​​​រថយន្តបុកគ្នា
​យោង​តាម​​​អាជ្ញា​ធរ​មូលដ្ឋានថា មនុស្ស​១៣​នាក់​បានត្រូវស្លាប់​ ហើយ​៤១​នាក់​ត្រូវ​របួស​​​ក្នុង​នោះ​៩​នាក់​ របួសធ្ងន់ ក្រោយពី​រថយន្ត​​​កាំមីញ៉ុង ​​ដឹកធ្ងន់​មួយ​បានបុករថយន្ត​បឺសរត់​ឆ្ងាយ១​គ្រឿង​​កាលពី​ព្រឹកថ្ងៃទី៣ មករា ​ក្នុង​ខេត្ត​​ហ៊ូ​ណាន់ ។ ​អ្នកនាំពាក្យ​ម្នាក់​របស់​អាជ្ញា​រក្រុង​ HUAI-THUA គូស​បញ្ជាក់​​ថា គ្រោះថ្នាក់​នេះ​កើត​មាន​​នា​វេលាម៉ោង​​៦ និង​​៤៥នាទី​ព្រឹកក្នុងស្រុក​ហ្សុង ហ្វាន ​ពេលរថយន្ត​​​កាំមីញ៉ុង​​ធុនធ្ងន់​មួយបាន​​បុក​រថយន្តបឺសមួយ​គ្រឿង​ដែលរត់​​បញ្រ្ចាស​ទិស​គ្នា តាមផ្លូវថ្នល់​​​សៀងហៃ-គុន​មិញ ។ ​​

គ្រូ​បង្វឹក​ក្លឹប​ Man City ទូន្មានកីឡា​ករ​បាឡូតេលលី​ ឱ្យឈប់​ជក់​បារី​

Posted: 03 Jan 2012 11:06 PM PST

កីឡា​ករ​ ម៉ារី​យ៉ូ បាឡូតេលលី​
តាម​សារព័ត៌មាន​​បរទេស​ ផ្សាយ​ពី​ថ្ងៃ​ទី​១ មករា ​​ថា លោក​រ៉ូប៊ែរតូ ម៉ាន់​ស៊ី​នី​គ្រូបង្វឹក​ក្លឹប​ Man City បាន​ឆ្លើយ​នឹង​សំណួរ​របស់​សារព័ត៌​មាន​​​​ពី​បញ្ហា​ ដែល​កីឡា​ករ​ ម៉ារី​យ៉ូ បាឡូតេលលី​ ត្រូវ​​ថត​រូប​ភាព​បាន ខណៈ​ពេល​ជក់​បារី​ជា​ញឹក​ញាប់ និង​សន្និដ្ឋាន​ថា​ កីឡា​ករ​រូប​នេះ​ ​ជក់​បារី​ប្រហែល​២​កញ្ចប់​ក្នុងមួយ​សប្តាហ៍​? ​លោក​ម៉ាន់​ស៊ីនី បញ្ជាក់ថា លោក​ធ្លាប់​អំពា​​វ​នាវ​ឱ្យ​គេ​ឈប់​ជក់​បារី​ជាច្រើន​លើក​មក​ហើយ​ ប៉ុន្តែ​មិន​បាន​ទទួល​ផល​ល្អទេ ។ លោក​ម៉ាន់ស៊ីនី បញ្ជាក់​ដូច្នេះ​ថា «ប្រាកដ​ណាស់​ ខ្ញុំ​បាន​ដឹង​​រឿង​នេះ​ច្បាស់​

ហ៊ី​យ៉ាន់ដាយ​ដឹក​​សំបក​ទឹក​បរិសុទ្ធ​​បុកម៉ូតូ ហើយជ្រុល​​​​ចង្កូត​បុក​ចូល​ផ្ទះ​

Posted: 03 Jan 2012 11:03 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​​រថយន្ត​​ម៉ាកហ៊ីយ៉ាន់​ដាយ ដឹក​សំប​​ក​ទឹកបរិសុទ្ធ​​​​មួយគ្រឿង ​​​បាន​​​​បើក​ថយក្រោយ​ជ្រុល​ទៅ​បុកម៉ូតូ​ម៉ាក​វីវ៉ា ​ពណ៌ខ្មៅ ​ពាក់​ស្លាកលេខ ​​កំពង់​ចាម 1B-2833 មួយ​គ្រឿង​​​​បណ្តាល​​ឱ្យ​​អ្នក​​​បើកបរ​ម៉ូតូ​ម្នាក់​រង​របួស​​​រលាត់ដៃជើង ​​ ហើយ​​រថយន្ត​បាន​​ទាញ​ចង្កូត​​បុក​​ចូលផ្ទះ​​ប្រជា​ពលរដ្ឋ​​​បណ្តាល​ឱ្យ​​​​ ដាច់​ត្រចៀកទ្វារ​​​របង​​​​ខ្ទាត​ទៅ​ត្រូវ​រថ​យន្ត​​ម៉ាក RAV-4 ពណ៌ខ្មៅ មួយគ្រឿង ​​ដែល​

តាកូម៉ា​ប៉ះជា​មួយ​​​ម៉ូតូ​​គុប ព្រោះ​តែ​​បត់​មិន​ស៊ី​​ញ៉ូរងរបួស​២​នាក់​

Posted: 03 Jan 2012 10:59 PM PST

ម៉ូតូដែលខូចខាតទាំងស្រុង
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាច​រណ៍​មួយ​បាន​កើតឡើង​នៅ​តាម​ដងផ្លូវ​២៦១​កែង​ផ្លូវ​សហ​​ព័​ ន្ធរុ​ស្ស៊ី​ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួ​ល​គាក រវាង​រថយន្ដ​តា​កូ​ម៉ា​ ពណ៌​ខ្មៅ​ និង​ម៉ូតូ​គុប​ជ្រុង​ពណ៌​ទឹកប្រាក់​ ដោយសារ​តែរថយន្ដ​បត់​ឆ្វេង​មិន​ស៊ី​ញ៉ូ ​បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស​ធ្ងន់​២​នាក់។ ហេតុការណ៍នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង១០​និង​១៥​នាទី​យប់​ ថ្ងៃ​ទី​៣​​ មករា ២០១២​។

ក្លឹប​Spursមាន​គម្រោង​សាង​សង់​ទី​លាន​ប្រកួត​ថ្មីដើម្បី​រក​ចំណូល​

Posted: 03 Jan 2012 10:38 PM PST

ទី​លាន​ប្រកួត​បាល់ទាត់​
លោក​ដុនណា​ ហ្គាលឡេន គណៈ​កម្ម​ការ​គ្រប់​គ្រង​ក្លឹប​ Spurs បញ្ជាក់​ឱ្យ​ដឹង​ថា ក្លឹប​Spurs ត្រូវ​ការ​ទី​លាន​ប្រកួត​ថ្មី​ ដែល​អាច​ទទួល​​​ទស្សនិកជន​ ឬ​អ្នក​គាំ​ទ្រ​បាន​ច្រើនជាង​ទី​លាន​ប្រកួត​បច្ចុប្បន្ន​ និង​សម្រាប់​បង្កើន​ប្រាក់​ចំណូល​ដល់​ក្លឹប​ក្រោយពី​សហព័ន្ធ​បាល់ទាល់​អឺរ៉ុប​(UEFA) ត្រៀម​ចេញ​ច្បាប់​គ្រប់​គ្រង​ហិរញ្ញវត្ថុ​របស់​ក្លឹប​ដោយ​កំណត់​ឱ្យ​ក្លឹប​នីមួយៗ​​ត្រូវ​មា​ន​ចំណូល​ច្រើន​ជាង​ការ​ចំណាយ​ ដើម្បី​ការ​ពារ​ការ​​ចំ​ណាយ​​​សម្រាប់​ទិញ​កីឡាករ​ និង​ផ្តល់​ប្រាក់​ឈ្នួល​ខ្ពស់​ពេកដល់​កីឡាករ​ ។

ឡិច​ស៊ីស​470បើក​ប៉ះជាមួយ​​ម៉ូតូ​មីអូរបួស​ម្នាក់

Posted: 03 Jan 2012 10:28 PM PST

ម៉ូតូខូចខាត
រាជធានីភ្នំពេញ ៖ ​រថយន្ដ​ឡិច​ស៊ី​ស​៤៧០​ព​ណ​៌​ខ្មៅមួយគ្រឿង​បាន​បើក​ប៉ះ​ជាមួយ​ម៉ូតូ​មី​អូ​ ​បណ្ដាល​​ឱ្យ​រង​របួស​អ្នក​បើ​ក​ម៉ូតូ​ ដែល​ធ្វើ​ដំណើរ​ប​ញ្ច្រាសទិស​គ្នា ។ ​​ក្រោយ​​ពេល​បង្ក​គ្រោះថ្នាក់​ចរាចរ​​ណ៍​អ្នក​បើក​រថយន្តបាន​បើក​គេច​​បាត់ ​ដោយ​ទុក​ឱ្យ​ជន​រងគ្រោះ​ និង​ម៉ូតូ​ដួល​នៅ​លើ​ចិ​ញ្ជើ​ម​ផ្លូវ​រង​របួស​ម្នាក់ឯង​ ។

ជនជាតិអាមេរិកកាំងម្នាក់រត់ចេញពីមន្ទីរ​ពេទ្យទៅធ្វើអត្តឃាតលោតពីលើរន្ទាធ្ងន់​ដែក

Posted: 03 Jan 2012 09:50 PM PST

បុរសជនជាតិអាមេរិក​កាំង​កំពុងទទួលការ​ជួយ​​សង្គ្រោះពីគ្រូពេទ្យ​
រាជធានីភ្នំពេញ ៖ បុរសជនជាតិអាមេរិក​កាំងម្នាក់ត្រូវបានគេបញ្ជូនតាមរថយន្តសាមុយ​ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីបុរស​នោះ​ត្រូវរថយន្តក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ិច​ប្រេស​​ដឹក​អ្នកដំណើរបុកនៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា វិថីព្រះស៊ី​សុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូន​ពេញ កាលពីវេលាម៉ោង១៩និង១៥នាទី ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ​ពេទ្យ។

តារា​ម៉ូដែលស្រី​ស្រស់​ស្អាត​ត្រូវ​គេ​ថត​បាន​ពេល​កំពុង​រួម​សិច​​នៅ​ក្នុងសួន​ឧទ្យាន

Posted: 03 Jan 2012 08:28 PM PST

រូប​ភាព​កាត់​ចេញ​ពី​វីដេអូគ្លីប
តាម​ប្រ​ភព​គេ​ហ​ទំព័រ​ឆាយ​ណា​ ឈី​លី​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៣ មករា ឆ្នាំ​២០១២ ​ឱ្យ​ដឹង​ថា វីដេអូ​គ្លីប​មួយ​បាន​បង្ហាញ​ពី​គូ​ស្នេហ៍​មួយ​គូ​កំពុង​រួម​ភេទ​នៅ​ក្នុង​សួន​ឧទ្យាន​មួយ​នៅ​ទី​ក្រុង​ហុង​កុង​​ និង​បាន​ក្លាយ​ទៅ​ជា​មេរោគ​តណ្ហា​ក្តៅ​រោល​រាល​តាម​បណ្តាញ​អ៊ី​ធើរ​ណេត ។ បើ​យោង​តាម​ទិដ្ឋ​ភាពនា​ពេល​នោះ​ ​​​វីដេ​អូ​គ្លីប​មួយ​ឈុត​នេះ​​ត្រូវ​បាន​គេ​ថត​នៅ​ថ្ងៃ​បុណ្យ​គ្រិស្តស្មាសនៅ​តំបន់​ Tin Hau ​ភាគ​ខាង​លិច​ក្រុង​ Causeway Bay ។​ វី​ដេ​អូ​គ្លីប​នេះ​ត្រូវ​បាន​គេ​បញ្ចូល(upload)ទៅ​ក្នុង​គេ​ហ​ទំព័រ​​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​ឆ្នាំ​២០១១ ហើយ​ត្រូវ​គេ​បង្ហោះ​បន្ត​បន្ទាប់​ទៅ​កាន់​គេ​ហ​ទំព័រ​ផ្សេង​ៗ​ទៀត​យ៉ាង​ទូ​លំ​ទូ​លាយ ។

​សហរដ្ឋអាមេរិក​​​មិនស្វះស្វែង​​​​ឱ្យមានការប្រឈម​មុខ​ដាក់​គ្នា​​ជា​មួយ​​អ៊ី​រ៉ង់​​​ឡើយ​

Posted: 03 Jan 2012 08:06 PM PST

នាវាផ្ទុក​យន្តហោះ អាមេរិក USS JOHN C. STENNIS
សហរដ្ឋអាមេ​រិក​​​ថ្លែង​កាលពីថ្ងៃទី​​​​៣ មករា ថា ​​ខ្លួន​មិន​ស្វះស្វែង​​ឱ្យមានការ​​​ប្រឈមមុខ​​​​ដាក់​គ្នា​ជាមួយអ៊ី​រ៉ង់​​​​​ឡើយ ​ក៏ប៉ុន្តែ​ខ្លួន​នឹង​​ខិតខំ​​​​បន្តថែរក្សា​សេរីភាពនៃការ​​ធ្វើ​​នាវា​ចរណ៍​​របស់​ពិភពលោក​។​ ឆ្លើយតប​ចំពោះ​ការ​ព្រមាន​ថ្មីៗ​របស់​អ៊ី​រ៉ង់​​​ប្រឆាំង​នឹង​​ការ​វិលត្រឡប់​នៃ​នាវា​ផ្ទុក​​យន្តហោះ​​​អាមេ​រិក​មួយគ្រឿង ក្នុងឈូងសមុទ្រ​​ពែរ្ស៍​អ្នកនាំ​ពាក្យ​​របស់​ក្រសួង​​ការបរទេស​​លោកស្រី​​វិក​តូរី​យ៉ា ​នូឡែន​ ថ្លែង​​ថា យើង​​​មិនស្វះស្វែង​​ឱ្យ​មាន​​ការប្រឈម​​មុខដាក់គ្នាឡើយ ក៏ប៉ុន្តែ​​​​យើង​​នឹង​ខិត​ខំ​​ថែរក្សា​​តួនាទី​​​ដែលយើង​​​​ដើរ​ ដើម្បី​​ធានា​ដល់​​សេរីភាព​​នៃ​នាវា​ចរណ៍​​​ពិភពលោក​​។​

កីឡាករ​ប្រ​ណាំង​កង់​អា​មេរិក​ខាង​ត្បូង​៧​នាក់​ត្រូវ​ព្យួរ​ការ​ប្រ​ណាំង​បណ្តោះ​អា​សន្ន​

Posted: 03 Jan 2012 08:04 PM PST

​​ស្លាកសញ្ញាឡូហ្គោសហព័ន្ធកីឡាប្រណាំងកង់អន្តរជាតិ​​
កីឡាករ​ប្រ​ណាំង​កង់​​អា​មេរិក​ខាង​ត្បូង​ចំនួន​៧​នាក់​ត្រូវ​បាន​ព្យួរ​ការ​ប្រណាំង​ជា​បណ្តោះ​អា​សន្ន​ដោយ​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​ប្រ​ណាំង​ពិភពលោក ​បន្ទាប់​ពី​ពួក​គេ​​បរាជ័យ​ក្នុង​ការ​ធ្វើ​តេស្ត​សារ​ធាតុ​ញៀន​។ សហ​ព័ន្ធ​កីឡា​ប្រ​ណាំង​កង់​អន្តរជាតិ​(UCI)​បាននិ​យាយ​ថា ​កីឡាករ​ប្រេស៊ីល​ Tiago Damasceno, Flavio Reblinនិង​ Wagner Alves រួម​​នឹង​កីឡាករ​ស៊ី​លី​ Manuel Villalobosត្រូវ​បាន​គេ​រក​ឃើញ​សារ​ធាតុ​ហាម​ឃាត់​steroid stanozolol។

ស្រវាំង​ភ្នែក​បើក​រថយន្ត​ប៉ះ​ក្បាល​របាំង​ចែក​ផ្លូវ​

Posted: 03 Jan 2012 08:03 PM PST

រាជធានីភ្នំពេញ ៖ ​បុរស​ចំណាស់​ម្នាក់​បាន​ប្រាប់​នគរបាល​ថា​ ដោយសារ​តែ​ខ្លួន​ស្រវាំងភ្នែក​ទើប​បើករថយន្ដ​ប៉ះ​ក្បាល​របាំង​ចែកផ្លូវ​ បណ្ដាល​ឱ្យ​ក្រពឹត​តិចតួច ហើយ​ក៏​មិន​បណ្ដាល​ឱ្យ​រង​របួស​ដែរ ។ ករណី​រនះ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​​១០និង១០​នាទី​យប់នៅ​ចំណុច​ស្ដុ​ប​ ផ្សារ​ដី​ហុយ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​។ ​

នាង​ឃ្លីស្ទ័រ​ទម្លាក់​នាង​អ៊ី​វ៉ា​ណូ​វិច​ពី​ជុំ​ទី​2​​ប្រកួត​តឺន្នីស​ Brisbane Internationalនៅ​អូ​ស្ត្រា​លី​

Posted: 03 Jan 2012 08:02 PM PST

កីឡាការិនី​បែល​ហ្ស៊ិក​គីម ឃ្លីស្ទ័រ
កីឡាការិនី​បែល​ហ្ស៊ិក​គីម ឃ្លីស្ទ័រ​ សម្រេច​បាន​នូវ​ជោគជ័យ​មួយ​ជំ​ហាន​ថ្មី​ទៀត​នៅ​ក្នុង​​​កម្ម​វិធី​ប្រកួតតឺន្នីស​​​ Brisbane Internationalនា​ក្រុង​ប្រ៊ីស​បេន ​ប្រទេស​អូ​ស្ត្រា​លី បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​ស៊ែរប៊ី​អា​ណា អ៊ី​វ៉ា​ណូ​វិច​ក្នុង​ជុំ​ទី​២​​កាល​ពី​ថ្ងៃ​អង្គារ​ទី​៣ខែ​មក​រា​កន្លង​មក​នេះ​។​ ឃ្លីស្ទ័រ ដែល​ជា​ម្ចាស់​ពាន​ជើង​ឯក​ក្រប​ខណ្ឌ​ធំ​៤​ជំ​នាន់​​ បាន​យក​ឈ្នះនាង​អ៊ី​វ៉ា​ណូ​​វិច​​ក្នុង​លទ្ធ​ផល​​៦-១,១-៦​និង​៦-៣​​។ នេះ​អាចនិយាយ​បាន​ថា​គឺ​ជា​ការរៀប​ចំ​ខ្លួន​ដ៏​ល្អ​មួយដើម្បី​ចូល​ការ​ពារ​ជើង​ឯក​ក្រប​ខណ្ឌធំ​ Australian Openរបស់​កីឡាការិនី​វ័យ​២៨​ឆ្នាំ​រូបនេះ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។​

អគារ​សិប្បកម្ម​ដេរផ្លាកអាវ​យីហោ​ស៊ីង​ហួរ​ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ​កន្លែង​ មួយ​ចំនួន​ផ្អើលមនុស្ស និង​ឡានទឹក​ជាង​១០​គ្រឿង​ទៅ​ពន្លត់​

Posted: 03 Jan 2012 08:00 PM PST

នៅកន្លែងឆេះអគារសិប្បកម្ម
រាជធានីភ្នំពេញ​​​​ ៖ ​អគ្គិភ័យ​ដែល​បង្ក​ឡើង​ដោយ​​​​ការទុស្សេ​​ចរន្តអគ្គិសនី ​បានឆាបឆេះ​​​អគារ​សិប្បកម្ម​​​ដេរ​​ ស្លាក​​ខោអាវ ​​យីហោ​​​ស៊ីង​ហួយ ​ធ្វើ​​ឱ្យ​​​ផលិត​​ផល និង​​សម្ភារ​​នៅក្នុង​នោះ​ប្រមាណ​​៤០ភាគរយ ត្រូវ​​​រង​នូវការ​ខូចខាត​​​ ហើយ​ខណៈ​នោះ​ដោយ​​មានការ​​ចេញអន្តរា​គមន៍​​​​បាន​ទាន់ ពេល​វេលា​ពី​​សំណាក់​អាជ្ញាធរ​មូលដ្ឋាន និង​​រថ​យន្តពន្លត់​​អគ្គិភ័យ​​​ជាង​​​១០​​គ្រឿង

ជិះ​ម៉ូតូ​​វ៉ា​រថយន្ត​ជ្រុល​​ទៅ​បុក​ម៉ូតូ​​មួយ​គ្រឿង​​ទៀត​បាក់​.កស្លាប់​​នៅនឹង​កន្លែង

Posted: 03 Jan 2012 07:46 PM PST

សពបុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ជាម​ន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ម្នាក់​បាន​បាក់​.​ក​ស្លាប់​ភ្លាមៗនៅ​នឹងកន្លែង​ ខណៈ​​ជិះ​ម៉ូតូ​វ៉ា​រថយន្ដ​ក៏ជ្រុល​ទៅ​បុក​កន្ទុយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ រលត់​អស់​សាំង​នៅកណ្ដាល​ថ្នល់។ គ្រោះ​ថ្នាក់​ចរាចរ​ណ៍នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ថ្ងៃ​ ទី​៣ មក​រា នៅ​តាម​​បណ្តោយ​ផ្លូវ​លេខ​២៧១ មុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ស៊ូ​គី​ម៉ិច ក្នុង​សង្កាត់​ផ្សារ​

សម្តេច​តេជោ​​ហ៊ុន សែន នឹង​អញ្ជើញ​​ជាអធិបតី​​ក្នុងការប្រារព្ធ​ពិធីមិទ្ទីញធំមួយ​​នៅក្រុងកំពង់ចាម​​​ថ្ងៃទី​​៥ មករា​

Posted: 03 Jan 2012 07:46 PM PST

​ខេត្តកំពង់ចាម​​​​​ ៖ ​សម្តេច​តេជោ​​ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​​​​នឹង​អញ្ជើញ​​​ជាអធិបតី​​​ក្នុង​ពីធីមិទ្ទីញ​​ធំមួយ​ នៅក្រុងកំពង់ចាម​​​ ខេត្តកំពង់​ចាម​​ នាព្រឹកថ្ងៃទី​​​​៥ មករា ​​​២០១២ ដែល​គ្រោង​នឹង​មាន​​ព្រះសង្ឃ ​​​ប្រជាពលរដ្ឋ​​​​ មន្ត្រី​រាជការ​​​នៃ​ស្ថាប័ន​នានា ​​កង​កម្លាំង​ប្រដាប់អាវុធ​​​ សិស្សា​នុ​សិស្ស​​រាប់ពាន់​អង្គ-នាក់​​​​ចូលរួម​ ដើម្បី​​​គោរព​វិញ្ញាណ​ក្ខន្ធ​​​​ដល់អ្នក​បាត់បង់​ជីវិត​ក្នុង​​របប​ ខ្មែរក្រហម ​​រំលឹក​​អនុស្សាវរីយ៍​​

អារ៉ាប៊ី សាអូឌីត ធ្វើ​មិនដឹង​សំណើធ្វើ​​បត្យាប័ន​លោកបេន អាលី​

Posted: 03 Jan 2012 07:29 PM PST

អតីត​​ប្រធានាធិបតី​​​ទុយនីស៊ី លោកបេនអាលី​​
ប្រធានតុលាការ​​យោធា​ក្រុង​ទុយនីស លោក​ហេឌី អាយ៉ារី គូស​បញ្ជាក់​​កាលពីថ្ងៃទី​​​៣ មករា ថា ​អារ៉ាប៊ី សាអូឌីត ​ធ្វើមិនដឹង​មិន​ឮ​​ចំពោះ​សំណើ​​​របស់​ទុយនីស៊ី ធ្វើ​បត្យា​ប័ន​អតីតប្រធានា​ធិបតី​​ លោកបេនអាលី ​ដើម្បី​​​កាត់ទោស​​ពីបទ​បង្ក្រាប​​បង្ហូរ​ឈាម​ការ​បះបោរ​របស់​ប្រជាជន នៅ​ទុយនីស៊ី​។​ ​ប្រធាន​តុលាការ​​​រូបនេះ​និយាយ​ថា យើង​បាន​​ធ្វើ​សំណើរ​​​២លើក​ ហើយ​ឱ្យ​​ធ្វើ​​បត្យា​ប័ន​​​​លោក​បេន អាលី ​​ក៏ប៉ុន្តែ​​យើង​ពុំ​ទទួល​បាន​ការ​ឆ្លើយ​តប​វិញ​ឡើយ ។​

​ឆ្នាំ2011 ​​សមាជិក អ.ស.ប 35នាក់ស្លាប់ក្នុង​​​​បេសកកម្ម​

Posted: 03 Jan 2012 07:23 PM PST

​សេចក្តីប្រកាស​​​​មួយចេញផ្សាយ​​​កាលពី​ថ្ងៃទី​​៣ មករា ​ដោយសហភាពបុគ្គលិក អ.ស.ប គូស​បញ្ជាក់​ថា ​សរុប​សមាជិក​ អ.ស.ប ​​៣៥​នាក់ ​ក្នុង​នោះ​​​មានជនស៊ីវិល​២៥​នាក់ ​​ទាហាន​មួកខៀវ​​៩​នាក់ និង​​ទីប្រឹក្សា​​យោធាម្នាក់​បានត្រូវស្លាប់​​​កាល​ពី​ឆ្នាំ​​២០១១ ក្នុងបេសក​កម្ម​របស់ពួកគេ​។​ លោកបាបារ៉ា ​តាវ៉ូរ៉ា ​ហ្សា​អ៊ីន​ជីល ​​ប្រធាន​របស់​​សហភាពនេះ​​គូស​បញ្ជាក់​ថា​ បណ្តាសមា​ជិក​​បុគ្គលិក​​របស់ អ.ស.ប ក្លាយ​ទៅជា​​គោល​ដៅ​​សំខាន់​នៃ​​​ការ​វាយប្រហារ​។ គួរ​ឱ្យ​​សោក​ស្តាយ ដែល​ អ.ស.ប ពុំបានធ្វើការ​​ខិតខំប្រឹង​ប្រែង​ឱ្យបានគ្រប់​គ្រាន់​​​​ដើម្បី​ការពារ​បុគ្គលិក​​ខ្លួន។

ស្ត្រីមាន​ផ្ទៃ​ពោះ​៨​ខែ​ត្រូវ​រថយន្ត​ទេស​ចរណ៍​​២៤​កៅអី​កៀរ​ដួល​​ធ្លាក់​​ពី​លើ​ម៉ូតូ​​រង​របួស​ធ្ងន់​

Posted: 03 Jan 2012 07:12 PM PST

ស្រ្តីរងគ្រោះ
រាជធានីភ្នំពេញ ៖ ​ស្ត្រី​មាន​ផ្ទៃះ​ពោះ​៨​ខែ​ត្រូវរថយន្ដ​ទេសចរណ៍​២៤​​កៅអី​កៀរ​ឱ្យ​ដួល​រង​ របួស​បែក​ក្បាល​​រយះ​ចង្កា និង​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ ខណៈ​កំពុង​ជិះ​​ម៉ូតូ​ជា​មួយ​ប្តី ​និងកូន។ គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ថ្ងៃ​ ទី​៣ មក​រា នៅ​ផ្លូវ​ជាតិ​លេខ​៤ ចំណុច​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ចចុះ​បង្ក្រាប​ទីតាំង​ផ្ទះ​ចែក​ចាយ​​ថ្នាំ​ញៀន​ក្របួច​​បាន​ស្ត្រី​វ័យ​​ចំណាស់​​​ម្នាក់​

Posted: 03 Jan 2012 07:10 PM PST

សកម្មភាពចុះបង្ក្រាបផ្ទះ​លក់​ថ្នាំញៀន
​​ក្រុង​ប៉ោយ​ប៉ែត ៖ សមត្ថកិច្ច​ជំនាញ​បានចុះ​បង្ក្រាប​​ទី​តាំងផ្ទះចែកចាយថ្នាំញៀនខុសច្បាប់​មួយ ​កន្លែង​ក្របួចបានជនសង្ស័យជាស្ត្រីវ័យ​ចំណាស់ម្នាក់។ ប្រតិបត្តិការនេះមាន​​ការ​ចូល​​រួម​ពី​​នគរ​បាល​ការិយាល័យប្រឆាំងគ្រឿង​ញៀន​ ខេត្ត​​បន្ទាយមានជ័យ សហការជាមួយ​ នគរ​បាល​​​ក្រុង ដឹកនាំដោយលោកអនុ​សេនីយ៍​ទោ​ ព្រហ្ម ពិសិដ្ឋ នាយផ្នែក​​ព្រហ្ម​ទណ្ឌក្រុង​ព្រមទាំង​មាន​

ស្រវឹងជោក​ជាំ​​បើក​រថយន្ត​បុក​ម៉ូតូ​​មន្ត្រី​ពន្ធនាគារ​​ព្រៃ.ស​របួស​បាក់​​ជើង​ឆ្វេង និង​​បែក​មុខ​

Posted: 03 Jan 2012 07:05 PM PST

រថយន្តបង្កហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​តា​កូ​ម៉ា ពណ៌​ស បើកបរ​ដោយ​បុរសជនជាតិ​ចិន​ទំនងជា​ស្រវឹង​​បើក​​រថយន្ត​​រេ​ពេញ​ផ្លូវ​ហើយ​ទៅ ​បុក​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​១២៥ ស៊េរី​២០១០ ពណ៌​ខ្មៅ បណ្ដាល​ឱ្យ​រង​របួស​ ឯ​ម៉ូតូ​ខូចខាត​យ៉ាងដំណំ។ គ្រោះ​ថ្នាក់​ចរាចរ​ណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥៥​រំលង​ អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ មករា តាម​មហាវិថី​ព្រះ​មុនី​រ៉េ​ត ក្នុងភូមិ​ដំណាក់​ធំ មុខ​​សាលាសង្កាត់​

​ការ​វាយប្រហារ3​ស្លាប់​11នាក់​នៅភាគខាង​ត្បូង​​អាហ្វហ្គានីស្ថាន​

Posted: 03 Jan 2012 06:45 PM PST

កងទាហាន​​អាមេរិក​នៅ​កន្លែង​ផ្ទុះ​​មួយ​
​​អាជ្ញាធរ​​រាយការណ៍​ថា ការផ្ទុះ​​​៣ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​​១១នាក់ ​ហើយ​មនុស្សជា​ច្រើន​​​​សិប​នាក់​​ទៀត​របួស កាលពីថ្ងៃទី​​​​៣ មករា ​នៅ​ទីក្រុង​កាន់​ដាហា ភាគខាងត្បូង​អាហ្វ​ហ្គានីស្ថាន។​ លោកសាល ម៉ៃ​​អាយូប៊ី អ្នកនាំពាក្យ​​​របស់​​អភិបាល​​​​ខេត្ត​​កាន់ដាហា ​បញ្ជាក់​ថា ​ជនអត្ត​ឃាត​​​ម្នាក់​បាន​ធ្វើ​​ឱ្យ​ផ្ទុះនៅជិត​បារ៉ាស់​​​ប៉ូលិស​មួយ​​កន្លែង​​ ដោយ​សម្លាប់​​​កុមារ​​​៤នាក់ ​និង​ប៉ូលិស​​ម្នាក់ ។ ​ការ​​វាយប្រហារ​នេះ​​ក៏បណ្តាលឱ្យ​​មនុស្ស​​​១៦​នាក់ត្រូវ​​របួស​ផងដែរ ក្នុង​​នោះ​មាន​កុមារ​៦​នាក់​​ និងប៉ូលិស​​៣នាក់ ។ ​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!