Koh Santipheap Daily

Koh Santipheap Daily


បងថ្លៃ​​កាប់​ប្អូន​ថ្លៃ​​២​កាំបិត​ផ្គាកចំ​កណ្តាល​ក្បាល​នៅ​ក្នុង​ជម្លោះ​​ប្រមាថ​ម្តាយ​ក្មេក

Posted: 02 Jan 2012 11:32 PM PST

បុរសរងគ្រោះ
ខេត្តកំពត ៖ បុរស​ម្នាក់​ត្រូវ​បងថ្លៃ​កាប់​២​កាំបិត​ផ្គាកចំ​កណ្ដាល​ក្បាល ខណៈត្រឡប់​មក​ពី​ផឹក​ស្រវឹង​ឈ្លោះប្រកែក​ជា​មួយ​ប្រពន្ធ​ហើយ​មើលងាយ​​ ម្ដាយក្មេក​ធ្វើ​ឱ្យ​បងថ្លៃ​ទ្រាំ​មិន​បាន​ក៏​ស្ទុះ​ហក់​ទៅ​កាប់​តែ​ម្ដង។ ហេតុការណ៍នេះ​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ថ្ងៃ​ទី​១ មក​រា នៅ​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក។

ប្រធាន​​មន្ទីរ​ឧស្សាហ​កម្ម​រ៉ែ និង​ថាម​ពល​បើក​រថយន្ត​បុក​ម៉ូតូ​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់​

Posted: 02 Jan 2012 11:23 PM PST

​សពជនរងគ្រោះ​
ខេត្តប៉ៃលិន ៖ យុវជនម្នាក់ឈ្មោះសុខ ប៉ង់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្រចាប់លើ​សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានស្លាប់ភ្លាមៗនៅ​នឹងកន្លែង ចំណែកប្អូនស្រី​ជនរង​គ្រោះ​ឈ្មោះសុខ ស្រឿង ភេទស្រី អាយុ១៥ឆ្នាំ បាន​រង​របួស​ធ្ងន់ធ្ងរដោយបែកក្បាល​សន្លប់​បាត់​ស្មារតី​​នៅ​ក្នុង​​​គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​​រវាង​ម៉ូតូ និង​រថយន្ត ហើយ​​អ្នក​រង​របួស​ត្រូវបានដឹក​តាម​រថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក​ខេត្ត។

​តួកគី​នឹង​ចេញសង​ការ​ខូចខាត​​ដល់​គ្រួសារ​ពួកជនជាតិ​​ឃើតដែលស្លាប់​

Posted: 02 Jan 2012 10:59 PM PST

មនុស្ស​ម្នា​​​ប្រមូលផ្តុំ​គ្នា​​ជុំវិញ​​សាកសព​នៃ​​ពួក​អ្នក​​ត្រូវសម្លាប់​​
​ឧបនាយករដ្ឋមន្ត្រី​​​​តួកគី ​​លោក​​​ប៊ូឡង់ អារីន ​អះអាង​​​កាលពីថ្ងៃទី​​​២ មករា ​ថា តួកគី​​នឹង​ចេញ​​ការប៉ះប៉ូវ​​ដល់​គ្រួសារ​ជនជាតិឃើត​ជាអ្នក​​រកស៊ី​រត់ពន្ធ​​​៣៥​នាក់ ​ដែលច្រឡំគ្នា​​​ជាមួយពួក​ឧទ្ទាម​​ ហើយត្រូវ​​​សម្លាប់​កាលពីថ្ងៃទី​​​២៨ ធ្នូ ​កន្លង​មក​នេះ ក្នុង​​ការវាយប្រហារ​​តាមអាកាស​​មួយ​នៅជិត​ព្រំដែនអ៊ី​រ៉ាក់​។​លោកអារីន ថ្លែង​តាម​ទូរទស្សន៍​​ក្រោយ​ចូល​រួមក្នុង​កិច្ចប្រជុំ​​មួយរបស់​​​រដ្ឋាភិបាល​ថា ការ​ចេញ​​​ការប៉ះប៉ូវ​​នឹងត្រូវ​ធ្វើរយៈ​ពេល​​​២ថ្ងៃ​​ទៀត ក៏​ប៉ុន្តែ​​​លោកបញ្ជាក់​ថា ​រដ្ឋាភិបាលនឹង​ពុំធ្វើការ​សុំទោស​ជាផ្លូវការ​ឡើយ ។​

ថៃហ្គ័រ​ វូដ៖កីឡាវាយ​កូន​ហ្គោល​ត្រឡប់​ជា​រឿង​សប្បាយ​រីក​រាយ​ជា​ថ្មី​ម្តង​ទៀត​

Posted: 02 Jan 2012 10:57 PM PST

​កីឡាករ​ថៃ​ហ្គ័រ វូដ​
ថៃ​ហ្គ័រ វូដ​មក​ដល់​ពេល​នេះ​ស្តារ​បាន​មក​វិញ​នូវ​សមត្ថ​ភាព​ប្រកួត​យក​ឈ្នះ​ជា​ថ្មី​ម្តង​ទៀត​ហើយ​។ ដោយ​បាន​បញ្ចប់​រដូវ​កាល​ប្រកួត​ឆ្នាំ​២០១១​ជា​មួយ​នឹង​ជ័យ​ជម្នះ​តែ​១លើក​នោះ ថៃ​ហ្គ័រ វូដ​បាននិយាយ​ថា ក្តី​សប្បាយ​រីក​រាយ​ក្នុង​ការ​ប្រកួត​នៅ​លើ​ទី​លាន​បាន​វិល​ត្រឡប់​ជា​ថ្មី​វិញ​ហើយ ។​ តាម​រយៈ​សារ​អេឡិច​ត្រូនិក​ កីឡាករ​អា​មេរិក​រូបនេះ​បាន​រៀប​រាប់​ថា ខ្លួន​បាន​ជា​សះ​ស្បើយ​​ទាំង​ស្រុង​ពី​របួស​ជើង​ដែល​បាន​បំ​ផ្លាញ​ការ​ប្រកួត​របស់​គេ​កាល​ពី​ពី​រដូវ​កាល​ចាស់​។ វូដសង្ឃឹម​ថា ជ័យ​ជម្នះ​ក្នុង​ពេល​ថ្មី​របស់​ខ្លួន​នៅ​ក្នុង​កម្ម​វិធី

កូន​អកតញ្ញូ​សុំ​ប្រាក់​ម្តាយ​២.០០០​រៀល​ទិញ​ស្រា​ផឹក​មិន​បាន​ វាយម្តាយបែក​ក្បាល​

Posted: 02 Jan 2012 10:56 PM PST

កូនជាប់ចោទ
ខេត្តបាត់ដំបង ៖ កូនប្រុសតិរច្ឆានម្នាក់​ត្រូវ​សមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ក្រោយពីប្រើដំបង​វាយក្បាលម្ដាយឲ្យរងរបួស ខណៈសុំ​ប្រាក់​២.០០០រៀលយកទៅទិញស្រា​ផឹក​មិនបាន។ អំពើ​ហិង្សាដ៏ឃោរឃៅនេះបានកើតឡើងកាល​ពី​ល្ងាចថ្ងៃទី១ មករា នៅភូមិអូរដំបង ឃុំអូរ​ដំបង​២ ស្រុកសង្កែ។

កីឡាករ​កាតា​ ​Al-Attiyah​ ឈ្នះ​ដំ​ណាក់​ទី​២​ប្រ​ណាំង​រថយន្ត​ Dakar Rally​នៅ​អា​ហ្សង់​ទីន​

Posted: 02 Jan 2012 10:52 PM PST

កីឡាករ​កាតា​​  Al-Attiyah​​
Nasser Al-Attiyahជា​កី​ឡាករ​ការ​ពារ​ជើង​ឯក​ប្រ​ណាំង​រថយន្ត​​ Dakar Rally​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​​យក​ឈ្នះ​ដំ​ណាក់​ទី​២​នៃ​ការ​ប្រ​ណាំង​បើក​រដូវ​កាល​ឆ្នាំ​ថ្មី​នៅ​ទី​ក្រុង​ San Rafaelប្រទេស​អា​ហ្សង់​ទីន ​កាល​ពី​ថ្ងៃចន្ទ​ ទី​២​ មក​រា​ កន្លង​មក​នេះ​។ Al-Attiyah ជនជាតិ​កា​តា​វ័យ​៣១ឆ្នាំ​ដែល​កាល​ពី​ជុំ​ទី​១រថយន្ត Hummer​របស់​គេ​ជួប​នឹង​បញ្ហា​ម៉ា​ស៊ីន​យឺត​អស់​១០​នា​ទី​នោះ​ បាន​យក​ឈ្នះ​ដំ​ណាក់​ទី​២​ដែល​មាន​ចម្ងាយ​ផ្លូវ​២៩០​គីឡូ​​ម៉ែត្រ​ចេញ​ដំណើរពី​ទី​ក្រុង​ Santa Rosa de la Pampa

កីឡាក​រ​បា​រាំង ​Simon​ ឈាន​​ចូល​​ជុំ​ទី​2​​ប្រកួត​តឺន្នីស​​កម្ម​​វិធី Brisbane Internationals​​នៅ​អូ​ស្ត្រា​​លី​

Posted: 02 Jan 2012 10:48 PM PST

កីឡាករ​បា​រាំង​ Simon​​
កីឡាករ​បារាំង​Gilles Simon បាន​សម្តែង​នូវ​ក្តី​ត្រេក​អរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​​យក​ឈ្នះ​ការ​ប្រកួត​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​កម្ម​វិធី​​Brisbane Internationalsកាល​ថ្ងៃ​ចន្ទ​ទី​២​មករា​​នៅ​លើ​ទី​លាន​ប្រកួត​ក្រុង​ប្រ៊ីស​បេន​ ប្រទេស​អូ​ស្ត្រា​លី​ ។ បើ​ទោះ​ជា​បរាជ័យ​លើ​ការ​វាយ​សឺវីស​លើ​ក​ដំបូង​យ៉ាង​ណា​ក្តី​ ក៏​មិ​ន​អាច​ធ្វើ​ឱ្យ​Simon​ដែល​ជា​កីឡាករ​លំ​ដាប់​ទី​១២​ក្នុង​លោក​ជួប​ឧបសគ្គ​ទៅ​មុខ​មិន​រួច​នោះ​ឡើយ​។ គេ​បាន​ប្រើ​បច្ចេក​ទេស​ដ៏​អស្ចារ្យ​របស់​ខ្លួន​ល្អ​ឥត​ខ្ចោះ​ រហូត​បំ​បាក់​បាន​កីឡាករ​អា​មេរិក​ Ryan Sweeting

សម្តេច​តេជោ​​យល់​ព្រម​​​ឱ្យសាង​សង់​​ស្តូប​គោរព​​វិញ្ញាណក្ខន្ធ​​​​លោកជា វិជ្ជា​ ដោយតម្រូវ​​​​ឱ្យសាលា​​​រាជធានី​ពិភាក្សា​ជា​មួយ​លោកជា មុន្នី​

Posted: 02 Jan 2012 10:38 PM PST

រាជធានីភ្នំពេញ​​​​ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពយល់ព្រមតាមសំណើ​របស់លោក​ជា មុន្នី ប្រធានសហជីពសេរីកម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងការស្នើសុំសាង​សង់ស្តូបអនុស្សាវរីយ៍​រំលឹកវិញ្ញាណក្ខន្ធ​អតីត​ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក​ជា វិជ្ជា ដែលត្រូវបានជនមិន​ស្គាល់​អត្តសញ្ញាណបាញ់សម្លាប់កាលពីថ្ងៃទី២២

អតីត​ខ្សែ​ការ​ពារ​ Liverpool ទទួល​មរណភាព​​ដោយ​សារ​ជំ​ងឺ​មហារីក

Posted: 02 Jan 2012 10:26 PM PST

កី​ឡា​ករ​ ហ្គែរី​ អេប​ឡេត​ អតីត​ខ្សែ​ការ​ពារ​ក្លឹប​ Liverpool ​និង Everton
កី​ឡា​ករ​ ហ្គែរី​ អេប​ឡេត​ អតីត​ខ្សែ​ការ​ពារ​ក្លឹប​ Liverpool ​និង Everton​ បាន​ទទួល​មរណ​ភាព​​​ក្នុង​អា​យុ​៤៦​ឆ្នាំ​ កាល​ពី​យប់​ថ្ងៃ​ទី​១ មករា ​កន្លង​មក​ ដោយ​សារ​ជំ​ងឺ​មហារីក​​ក្រពេញ​ទឹក​​រងៃ​ ដែល​បាន​ពិនិត្យ​រក​ឃើញ​​កាល​ពី​១៦​ខែ​មុន ។ កីឡា​ករ​ អេប​ឡេត​ ចាប់ផ្តើម​អា​ជីព​បាល់​ទាត់​ជាមួយ​ក្លឹប ​Liverpool នៅ​មុន​​ផ្លាស់​ទៅ​លេង​​ឱ្យ​ក្លឹប​ Everton​ ក្នុង​ឆ្នាំ​១៩៩២ ​ដោយ​គេ​បា​ន​ចូល​លេង​ឱ្យ​ក្លឹប​ល្បី​ទាំង​២​​ក្នុង​ក្រប​ខណ្ឌ​ប្រឺមីញេ​លីក​ចំ​នួន​១០០​លើក​ក្នុង​ក្លឹប​នីមួយ​ៗ​ ។ ក្រៅ​ពី​នេះ​ រូប​គេ​ថែម​ទាំង​មាន​គុណ​សម្បតិ្ត​

អគ្គិភ័យ​​ត្របាក់​ផ្ទះ អស់​៤​ខ្នង ឥណ្ឌា​លក់​​មុង​ជួល​នៅ​សល់​តែ​ផេះ​​ផង់

Posted: 02 Jan 2012 10:26 PM PST

នៅកន្លែងកើតហេតុ
ខេត្តកោះកុង ៖ កាលពី​​វេលា​ម៉ោង​​៩​និង​១៥​នាទី​យប់​​​ថ្ងៃទី​២ មករា ​២០១២ ​មាន​ឧប្បត្តិ​ហេតុ​​ភ្លើងឆេះ​ផ្ទះ​មួយ​បាន​កើតឡើង​​នៅ​ចំណុច​ភូមិ​​២ សង្កាត់​ស្មាច់​មាន​ជ័យ ​ក្រុង​ខេមរភូមិន្ទ ​ទី​រួម​ខេត្ត​កោះ​កុង ដែល​ហេតុ​ការណ៍​​នេះ​បាន​​ធ្វើ​​ឱ្យ​ផ្ទះ​​ចំនួន​៤​ខ្នង ឆេះ​ដោយ​សុវត្ថិ​ភាព​ម៉ដ្ឋ​​សល់​តែ​​ផេះ​​​ផង់​ពុំ​មាន​រថយន្ត​​ពន្លត់​ អគ្គិ​ភ័យ​​ជួយ​អន្តរា​គមន៍​​ឡើយ ក្រៅពី​ពល​រដ្ឋ​ត​ទុយោ​​ទឹក​តាម​ផ្ទះ​ជួយ​បាញ់​ទឹក​

ជាងផ្សារ​ដែក​ប៉ះ​ចំ​គ្រាប់​​បែក​ផ្ទុះ​របួស​3​នាក់ ធ្ងន់​ធ្ងរ​2នាក់

Posted: 02 Jan 2012 10:23 PM PST

ជនរងគ្រោះ
ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​ជាង​ផ្សារ​ដែក​ម្នាក់​បាន​រង​​របួស​សុស​ពេញ​មុខ ដើមទ្រូង បែក​ប្រអប់​ដៃស្ដាំ បាក់ជើងឆ្វេង និង​បុរស​ជា​បងថ្លៃ​ដែល​ទៅ​ឈរ​មើល​​​ត្រូវ​របួស​​ភ្លៅ និង​ខ្ទាត​អំបែង​​ត្រូវ​ខ្លួន​ប្រាណ​ ព្រមទាំង​ក្មេង​ប្រុស​ម្នាក់​​ដែល​​នៅ​លេង​បាញ់​ឃ្លី​ជិត​នោះ​ក៏​​រង​ របួសធ្ងន់​​ដែរ ដោយ​សារ​ផ្សារ​ដែក​​ប៉ះ​ចំ​គ្រាប់​បែក​ផ្ទុះ។ ​ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២

ស្រវឹង​ធ្លាក់​ភ្នែក​​​បោះពួយ​​ទៅ​បុក​ម៉ូតូ​កំពុង​ឆ្លង​ថ្នល់​

Posted: 02 Jan 2012 10:20 PM PST

នៅកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ ​បុរស​ស្រវឹង​​ម្នាក់​បាន​បោះ​ពួយ​ម៉ូតូ​​ឌ្រីមសេ​១២៥​ ស៊េរី​២០០៨​ ពណ៌​ខ្មៅ​​ទៅ​បុក​ម៉ូតូ​សង់​៩៥ពណ៌​ខ្មៅ​១​គ្រឿង​ដែល​កំពុង​ឆ្លង​ថ្នល់​​ បណ្តាល​ឱ្យ​​រង​របួស​។ គ្រោះថ្នាក់​​ចរាចរណ៍​នេះ​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​៩​យប់​ ថ្ងៃ​ទី​២ មករា ២០១២​ នៅ​តាម​បណ្តោយ​ផ្លូវ​២០០៤​កែង​ផ្លូវ​ឌួង​ងៀប​​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​​សុខ​។

ហ្វ៊ីលីពីន​​ប្រកាស​ពីការ​ឆ្លង​រាលដាល​​នៃជំងឺ​​កណ្តុរ​ក្នុង​​តំបន់​​ទឹកជន់​លិច​​

Posted: 02 Jan 2012 08:12 PM PST

អាជ្ញាធរ​​សុខាភិបាល​​​ហ្វ៊ីលីពីន​​រាយ​ការណ៍​​​ពី​ការ​លេច​ចេញ​​ជំងឺ​​​​កណ្តុរ​​សម្លាប់​មនុស្ស​​កាលពីថ្ងៃ​ទី​​​២ មករា នៅ​ភាគខាង​ត្បូង​​ប្រទេស ដែលរង​ការ​​​ប៉ះពាល់​ដោយគ្រោះទឹកជំនន់​។ មនុស្សយ៉ាង​​តិច​​​៥​នាក់​បាន​ស្លាប់​ រួចហើយ​ ​មនុស្ស​​​​២០០នាក់​​កំពុង​កើត​ជំងឺ​​​ LEPTOSPIROSE ហៅជំងឺ​កណ្តុរ​​​នេះ នៅ​​កាហ្គា​​យ៉ាន ដឺ​អូរ៉ូ ជា​​ទីក្រុង​​មួយនៅភាគ​​ខាង​ត្បូង​ហ្វ៊ីលី​ពីន​។ ​​ជំងឺនេះ​ដែលឆ្លង​តាមរយៈ​សត្វ​កណ្តុរ​​អាច​​បង្ក​ឱ្យ​មានគ្រុន​ក្តៅ​​​ខ្លាំង​មានការ​ហូរឈាមក្នុង​​​ខ្លួន និង​ប៉ះពាល់​​​ដល់​បណ្តា​​សរីរាង្គ ​​​។

បារាំង​មានប្រជាជន​លើ​សពី65​លាន​នាក់​មក​ដល់​ខែមករា

Posted: 02 Jan 2012 08:10 PM PST

មនុស្ស​ចាស់​បារាំង​មួយ​​ក្រុម​កំពុង​អង្គុយ​លេង​បៀរកម្សាន្ត
​យោង​តាម​​​​ការវាយតម្លៃ​​របស់​វិទ្យា​​ស្ថាន​ជាតិ​​​ស្ថិតិ​ និងសិក្សា​​សេដ្ឋកិច្ច​​ INSEE ​ដក​ស្រង់​​​ផ្សាយ​កាលពីថ្ងៃទី២ ​មករា ​ដោយ​កាសែត​សេដ្ឋ​កិច្ច​​​បារាំង LES ECHOS ​ឱ្យ​ដឹង​ថា ចំនួន​​ប្រជា​ជន​បារាំង​មាន​ដល់​​៦៥​លាន​នាក់ ហើយមក​ដល់​ថ្ងៃទី១ ​មករា ឆ្នាំ ២០១២ ។ យោងតាមទិន្នន័យ​​របស់វិទ្យា​ស្ថាន​ស្ថិតិ​បារាំងថា កំណើន​​ប្រជាសាស្ត្រ​​មាន​៣៥៨​​.០០០​នាក់​ក្នុង​​ឆ្នាំ​២០១០ ​គឺ​ប្រហាក់ប្រហែល​​​គ្នា​នឹង​បណ្តា​ឆ្នាំមុនៗ​​​​ ។ INSEE គូសបញ្ជាក់ថា ចំនួន​ក្មេង​កើត​​ហើយ​​នៅរស់​​​មាន​ដល់​៨២៨.​០០០​នាក់ ក្នុង​ឆ្នាំ២០១០ ​​ជាតួលេខ​​មួយ​ប្រហាក់​ប្រហែល​គ្នា​​នឹង​អត្រា​​កើត​ខ្ពស់​កាលពីឆ្នាំ​​២០០៦ និង​២០០៨ ។

កំពូល​តារាស្រីចិន​ទាំង​10រូបដែល​រក​ចំណូល​បាន​ខ្ពស់​ជាង​គេ​ក្នុង​ឆ្នាំ​2011

Posted: 02 Jan 2012 08:00 PM PST

នាង Zhang Ziyi
យោង​តាមការ​ចេញ​ផ្សាយ​របស់​គេ​ហ​ទំព័រ Forbes Magazine ដែល​បានធ្វើ​​ស្ថិ​តិ​លើ​ជន​ល្បី​ៗ​ចំនួន​១០០​នាក់​នៅ​ក្នុង​តារាង គេ​ឃើញ​មាន​តារា​​ស្រី​ចិន​​ចំនួន​១០​រូប​​ស្ថិត​លើ​កំពូល​តា​រាង។ ការ​ធ្វើ​ចំណាត់​ថ្នាក់​នេះ​គឺ​ផ្អែក​លើ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ពួក​គេ ។ ខាង​ក្រោម​នេះ​ជា​តារា​រូប​ស្រស់​​ទាំង​១០​រូប ៖

មន្ត្រី​​​​សាលាដំបូង​​រាជធានី​ភ្នំពេញ​ចាប់​ផ្តើម​​​ចូលធ្វើ​​ការ​​នៅលើអគារ​ថ្មីជាផ្លូវការ​​នៅថ្ងៃទី​​​​៣ មករា នេះ​

Posted: 02 Jan 2012 07:55 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​មន្ត្រីស្ថាប័ន​​សាលា​ដំបូង​​​​រាជធានីភ្នំពេញ ​​ទាំងអស់​​​បានចាប់ផ្តើម​​ចូល​​ធ្វើ​ការ​​​ជាផ្លូវការ​​​​លើអគារ​​​​ថ្មី​ ហើយ​​នៅថ្ងៃនេះ ទី​​៣ មករា ​​២០១២ ​តាមការ​គ្រោង​ទុកពិតប្រាកដ​​​ បន្ទាប់ពី​​អគារ​ថ្មីសាលា​ដំបូងនេះ​​​​សាង​សង់​​​រួច​រាល់​នៅលើទីតាំង​ចាស់ ​​ដើម្បី​​ពង្រីក​​កន្លែងធ្វើ​ការ​​​ឱ្យ​​ទូលាយ​​​​ដល់មន្ត្រី​​តុលាការ ។​

រថយន្តសេលីកា​បោះពួយ​​​បុក​គូទ​កាមរី​ឆ្លាម

Posted: 02 Jan 2012 07:46 PM PST

រថយន្តបង្កហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​​សេលីកា​ពណ៌​ទឹក​ប្រាក់ ​​មួយ​គ្រឿង​បាន​បោះ​ពួយ​​យ៉ាង​លឿន​​​ទៅ​បុក​​​គូទ​កាមរី​ឆ្លាម​​​ពណ៌ស្ករ ​បណ្តាល​ឱ្យ​​ខូច​ខាត​ដូច​​គ្នា​ កាលពី​​វេលា​ម៉ោង​​២​រសៀល​ ថ្ងៃទី​២ មករា​២០១២ ​នៅតាម​បណ្តោយ​ផ្លូវ​បេ​តុង ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ។ ​

ការ​​ដើរ​​ដុតបំផ្លាញ​​​រថយន្ត​នៅទីក្រុង​ឡូសអេន​ចឺឡេស​

Posted: 02 Jan 2012 07:44 PM PST

បណ្តា​រថយន្ត​​​ដែលរង​​ការដុត​​បំផ្លាញ​
​កាលពីថ្ងៃទី​​១ មករា ​ឆ្នាំ​២០១២ ​​រថយន្ត​​ទំនើបៗ​​ជាច្រើន​​​គ្រឿងត្រូវ​​​គេ​លួច​​ដុត​នៅ​តាម​សង្កាត់​​នានា​នៃទីក្រុង​​​ឡូសអេនចឺឡេស សហ​រដ្ឋអាមេ​រិក​​​។​ រថយន្ត​​ទំនើបធុន BMW មួយគ្រឿង​ត្រូវ​​បំផ្លាញ​ខ្ទេច​​ក្នុង​​​អណ្តាតភ្លើង​​ដោយសារ​​ការ​លួច​ដុត​​នៅលើ​​វិថី KINGS ROAD ភាគខាង​លិច​សង្កាត់​ហូលីវូដ​ ។ ​​ពួកអ្នក​​ពន្លត់​​ភ្លើងក្រុង​​​​ឡូស​អេនចឺឡេស​ ស្ថិតក្នុង​​​ស្ថានភាព​ប្រកាសអាសន្ន​​នា​ថ្ងៃទី​​​១ មករា ​​នោះ​ ក្រោយ​ការ​ប្រារព្ធ​​​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​​ ឆ្នាំសាកល​​ពិសេស​ក្នុង​​សង្កាត់​​ហូលីវូដ

មន្ត្រីយោធា​ម្នាក់​​ជូន​មិត្ត​ស្រី​​ចេញពី​​ហូប​ការ​ទៅ​ផ្ទះត្រឡប់​មកវិញ​បុក​គោ​ស្លាប់

Posted: 02 Jan 2012 07:43 PM PST

សពជនរងគ្រោះ
ខេត្តកំពត ៖ ​បុរស​ម្នាក់​​ជា​មន្ត្រី​យោធា​​បាន​ជួប​​គ្រោះ​ថ្នាក់​​ ដោយ​ជិះ​ម៉ូតូ​បុក​គោ​​បណ្តាល​​ឱ្យស្លាប់​​បាត់​បង់​ជីវិត ខណៈ​កំពុង​ជិះ​​ម៉ូតូត្រឡប់​​ពី​ជូន​មិត្ត​ស្រី​ទៅ​ផ្ទះ ។ ​ហេតុការណ៍​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​​ថ្ងៃទី​២ មករា ២០១២ ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​​លេខ​៣ ស្ថិត​ក្នុង​ភូ​មិ​គីឡូ​ម៉ែត្រ​លេខ​​១២ ​ឃុំ​កោះ​តូច ​ស្រុក​ទឹកឈូ ។

យុវជន​២​ក្រុម​ជិះ​​ម៉ូតូ​​ទាស់​គ្នា​​តាម​ផ្លូវ​ស្រែក​ថា​ចោរ​ផ្អើល​​ដល់​សមត្ថ​កិច្ច

Posted: 02 Jan 2012 07:37 PM PST

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ កាលពីវេលា​ម៉ោង​៨​និង​៥៥​នាទី​យប់ថ្ងៃ​ទី​២ មក​រា នៅតាមបណ្តោយវិថី​សហព័ន្ធ​រុស្ស៊ី មុខ​មណ្ឌល​កំសាន្ដ Waterpark មាន​យុវជន​២​ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង​ទាស់​គ្នា​ រហូត​ជិះ​ម៉ូតូ​ដេញ​ចោលដុំថ្មពេញ​ផ្លូវ​បណ្តាល​ឱ្យ​​ម៉ូតូ​មួយ​គ្រឿង​រត់​ ចូល​ក្នុងផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​សំណង់​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ហើយ​ត្រូវ​ជន​មួយ​ក្រុម​ទៀត​ស្រែ​កថា​ចោរ​ៗ ធ្វើ​ឱ្យ​ផ្អើលដល់​

វេន​រូនី​ ទទួល​ការ​ពិ​ន័យ​លើ​ប្រាក់​ឈ្នួល​ជាង​2​សែន​ផោន

Posted: 02 Jan 2012 07:33 PM PST

កីឡាករវេន រូនី
ទីភ្នាក់ងារព័ត៌​មាន​​​បរទេស​កាលពីថ្ងៃទី​​២ មករា ផ្សាយ​ឱ្យដឹង​ថា ​កីឡាករវេន រូនី កំពុងជួប​សំណាងអាក្រក់​​ក្នុងឆ្នាំថ្មី ព្រោះ​ក្លឹប​​បិសាច​ក្រហម Man Utd បាន​ពិន័យប្រាក់​ដល់​ទៅ​​​​២,៥សែនផោន លើករណី​​​គេច​វេះទៅដើរ​កម្សាន្ត​​​នៅក្នុង​ថ្ងៃ​បុណ្យ​​គ្រិស្តស្មាស់​។​ ក្រោយពីក្លឹប ​Man Utd ជួបការបរាជ័យ​ជា​មួយក្លឹប Blackburn ក្នុង​លទ្ធ​ផល​​​​​២-៣ ក្នុងទឹក​ដី​ ចាត់ទុកថា ជាការបរាជ័យ​ក្នុង​​ក្របខណ្ឌប្រឺមី​ញេលីក​ជាលើកទី​២ នៅ​រដូវ​​​កាលនេះ ។ ​ការបរា​ជ័យ​​ខាងលើ ​​​ព្រោះ​​​កីឡាករ​​​វេន រូនី ​​​មិន​បាន​ចូល​រួម​ប្រកួត​រវល់​​​​​ទៅចូលរួម​​​បុណ្យគ្រិស្ត​ស្មាស់

មួយ​យប់​​ជិះ​ម៉ូតូ​​បុក​របាំង​​ដែក​ចែក​ផ្លូវ​២​ករណី​​របួស​ធ្ងន់​ ស្រាល​៤​នាក់

Posted: 02 Jan 2012 07:31 PM PST

របាំងចែកផ្លូវ
រាជធានីភ្នំពេញ ៖ គ្រាន់់តែ​រយៈពេល​​ជាង​១​ម៉ោងសោះ​មាន​យុវជន​ជិះ​ម៉ូតូ​បុក​របាំង​ដែក​ពីរ​ ករណី ។ ករណី​ទី១ កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៣ មក​រា ​យុវជន​២​នាក់​ជិះ​ម៉ូតូ​វី​វ៉ា​​លើកដៃ​ត្រដាង​កាន់​កំប៉ុង​ស្រា​ បៀរហ៊ោកញ្ជ្រៀវ​សប្បាយ​​ ហើយ​ទាក់​ជាមួយ​របាំង​ដែក​ដួល​របួស​២​នាក់ ។ កំពុង​តែ​ហៅ​រថយន្ដ​សា​មុ​យ​មិន​ទាន់​ទៅ​ដល់​ផង ស្រាប់តែ​មាន​

ស្រ​វឹង​​ជិះ​ម៉ូតូ​បុក​គម្រប​​​លូ​មុខ​សង្កាត់​​ទឹក​ល្អក់​​3សន្លប់​​ស្តូក​ស្តឹង​

Posted: 02 Jan 2012 07:30 PM PST

ម៉ូតូជនរងគ្រោះ
រាជធានីភ្នំពេញ ៖​ ​​យុវជន​ម្នាក់​​ ដែល​ជិះ​ម៉ូតូ​​ម៉ាក​វី​វ៉ា ពណ៌​ខ្មៅ ​ទំនងជា​ស្រវឹងស្រា​ជិះ​ម៉ូតូ​ទៅបុក​គម្រប​​លូ​នៅ​មុខ​ទីស្នាក់ការ​សាលា​ សង្កាត់​​ទឹកល្អក់​ទី​៣ តាម​ផ្លូវ​លេខ​១៩២​កែង​​ផ្លូវ​លេខ​២៥៣ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួល​គោក នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​​២ មក​រា ឆ្នាំ​២០១២ ។

ប្រធាន​សហ​ព័ន្ធ​បាល់​ទាត់​អឺ​រ៉ុប​ប្រ​ឆាំង​នឹង​ FIFA ដែល​​​ចង់​ប្រើ​​បច្ចេក​វិទ្យា​ទំនើប​សម្រាប់​ជួយដល់អាជ្ញា​កណ្តាល​

Posted: 02 Jan 2012 07:27 PM PST

លោកមីកា​​អេល ​ផ្លាទីនី ប្រធាន​សហព័ន្ធ​​​បាល់ទាត់​អឺរ៉ុប (UEFA)
លោកមីកា​​អេល ​ផ្លាទីនី ប្រធាន​សហព័ន្ធ​​​បាល់ទាត់​អឺរ៉ុប (UEFA) បានចេញមុខ​ប្រឆាំង​​នឹង​គោលគំនិត​​ចង់ប្រើបច្ចេកវិទ្យា​ថ្មី​​​ទំ​នើប​សម្រាប់​ជួយ​ដល់​​​អាជ្ញាកណ្តាលក្នុងការ​កាត់ក្តី​លើ​ការប្រកួត​របស់​សហព័ន្ធ​​​​បាល់​ទាត់អន្តរជាតិ (FIFA) រួមទាំង​បង្ហាញ​​ពីជំនឿ​​​ចិត្ត​របស់​ខ្លួន​ថា ឧបករណ៍​​បច្ចេកវិទ្យា​​ទាំង​នេះ​​នឹង​ធ្វើ​ឱ្យ​​​មជ្ឈដ្ឋាន​បាល់ទាត់​​ធ្លាក់ចុះ ​​ឬ​បាត់​បង់​​ប្រជា​​ប្រិយ​​​។​ ប្រធាន​សហព័ន្ធ​​​បាល់ទាត់អឺរ៉ុប (UEFA) បានធ្វើការ​​ប្រឆាំង​​តបត​​​លើគំនិត​​​យល់ឃើញ​​​របស់​លោក​សេប ប៊្លេតធ័រ

​បន្ត​សវនាការ​​កាត់ទោស​​​លោកហូស្នី មូបារ៉ាក់​

Posted: 02 Jan 2012 07:20 PM PST

​លោកមូបារ៉ាក់ ​​បញ្ជូន​​ចូលតុលាការ​​ក្នុង​​​សភាព​​បែបនេះ
​សវនាការ​​កាត់ទោស​​​​អតីត​​​ប្រធានាធិបតី​អេ​ហ្ស៊ីប លោកហូស្នី មូបារ៉ាក់ ​​​និង​កូន​ប្រុស​​​លោក​​២នាក់ ​អតីត​​រដ្ឋមន្ត្រី​​មហា​ផ្ទៃ​​​ លោកហា​​ប៊ីល ​​អែល អាដលី ​ព្រមទាំង​​​ជំនួយ​ការ​របស់​លោក​អាដលី៦​នាក់ ​​​បានបន្ត​ធ្វើ​​​​ទៀត​នាថ្ងៃទី​​​​២ មករា​។​លោកហូស្នី ​មូបារ៉ាក់ ​​​តាមទូរទស្សន៍​​​​រដ្ឋ​​​​ត្រូវ​បា​នបញ្ជូន​​មក​ដល់​តុលាការ​​​នៅទីក្រុង​​គែរ ​​នា​វេលាម៉ោង​​​៩​និង​​​​១៥នាទី​​​ដោយ​​ដេកលើ​​​គ្រែពេទ្យ​​​ដណ្តប់​ភួយ ដើម្បី​ចូលរួមក្នុង​​​សវនាការ​នេះ​​ដែល​​ចាប់​​ផ្តើមពី​​​ម៉ោង​​​​​១០​ទៅ។ លោក​មូបារ៉ាក់ ​​​លោក​អា​ដលី និង​​ជំនួយ​​ការ​របស់​​​លោក​​៦​នាក់

ក្រុម​អ៊ិស្លាម​​​បូកូហារ៉ាមដាក់​ឱសានវាទ​ឱ្យ​​ពួកគ្រឹស្តចាកចេញ​​​ពីភាគ​ខាង​ជើង​អាល់​ហ្សេរី​

Posted: 02 Jan 2012 07:18 PM PST

ពួកអ៊ិស្លាម​​​​នៅភាគ​ខាង​ជើង​នីហ្សេរីយ៉ា​
​ក្រុម​អ៊ិស្លាម​​បូកូហារ៉ាម​ដែល​​​វាយប្រហារ​ព្រះវិហារ​គ្រិស្ត​​​ជាច្រើន​​​នាយប់​ថ្ងៃ​បុណ្យ​​​ណូអែល បានដាក់​​ឱសាន​វាទ​ទុក​ពេល​​​៣ថ្ងៃ​ឱ្យពួកគ្រិស្ត​​​​​ចាក​ចេញ​ពីភាគខាង​ជើង​​ប្រទេស​នីហ្សេរីយ៉ា​។​ ការភ័យខ្លាច​​​​ចំពោះ​​​​សង្គ្រាម​​​សាសនា​មួយ​នៅ​នីហ្សេរីយ៉ា​មាន​កាន់តែ​​ខ្លាំងឡើង ។ ​កាលពីចុង​​​​សប្តាហ៍​កន្លង​មក​នេះ ​​​ភាសា​ដ៏​​គ្រោះ​ថ្នាក់​នានា​ត្រូវ​​បានបន្តឹង​ដាក់គ្នា ។ ក៏ប៉ុន្តែ​​​ក្រោម​ការ​គាប​សង្កត់​​​ដើម្បី​​ឱ្យ​បញ្ចប់​​​រលក​នៃការ​វាយប្រហារ​ និង​ការ​សង​សឹកគ្នា​ រវាង​​សហគមន៍​​​គ្រិស្ត​ និង​សហ​គមន៍​​​អ៊ិស្លាម

រដ្ឋសភា​​​​​បានចាប់ផ្តើម​​​​ពិភាក្សា​​អនុម័ត​​សេចក្តី​ព្រាង​ច្បាប់​​​​លទ្ធ​កម្ម​​សាធារណៈ​

Posted: 02 Jan 2012 07:16 PM PST

រាជធានីភ្នំពេញ​​​​ ៖ សេចក្តីព្រាងច្បាប់ស្តីពី លទ្ធ​កម្មសាធារណៈ​​ត្រូវ​បាន​រដ្ឋសភាជាតិផ្តើមធ្វើ ការពិភាក្សានិងអនុម័តនៅព្រឹកថ្ងៃទី៣ មករា ២០១២ នេះហើយ​។ សម័យប្រជុំរដ្ឋសភា​វិសាមញ្ញ​នីតិកាលទី៤ ដែលបើកធ្វើនៅព្រឹក​ថ្ងៃ​អង្គារនេះ គឺក្រោមអធិបតីភាព​សម្តេច​អគ្គ​មហា​ពញាចក្រី​ហេង សំរិន ប្រធានរដ្ឋ​សភា ។

រថយន្តកូរ៉ូឡា​​បោះពួយ​​បុក​ក្បាល​​របាំង​ថ្ម​ខាង​លិច​ស្តុប​​ដេអិន​​ប៉ះ​ជើង​ទ្រមេឃ

Posted: 02 Jan 2012 06:49 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថ​យន្ត​ម៉ាក​កូរ៉ូឡា​ស៊េ​រី​៩៤​ ពណ៌​ស្លែ​​មួយ​គ្រឿង​​​ បាន​បើក​ទៅ​បុក​ក្បាល​រ​បាំ​ង​ថ្ម​​ចែក​ផ្លូវ​​ពេញ​ទំ​ហឹង​ បណ្តាល​ឱ្យបាក់មួយ​កំណាត់​​ខ្ទាត​ចេញ​ ចំណែករថយន្ត​​ក្រ​ឡាប់​ផ្ងា​​រ​កង់​ មនុស្ស​ជិះ​ក្នុង​រថ​យន្ត​​៣​នាក់​​រង​របួស​ស្រាល។​ គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោ​១០​និង​២០​នាទី​​ យប់​ថ្ងៃ​ទី២​ មករា​ ឆ្នាំ​២០១២​ តាម​បណ្តោយផ្លូវ​កម្ពុជា​ក្រោម​​ខាង​លិច​ស្តុប

កូនសង្គ្រាម​រវា​ងសមត្ថ​កិច្ច​ និងអ្នក​​ភូមិ​​បូរីកីឡា​មិនទាន់បញ្ចប់​ទេ ស្នងការ​រងម្នាក់ និង​មន្ត្រី​​​សុរិយោដី​​ម្នាក់​រង​របួសបែក​​ក្បាល​

Posted: 02 Jan 2012 06:47 PM PST

នៅកន្កែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​អំពើហិង្សា​​​​ប្រទូស្តរ៉ាយ​​​​វាយ​សំពងគ្នា​​ចាប់ផ្តើម​​​​កើត​ឡើង​រវាង​​ ​សមត្ថ​កិច្ច​​ចម្រុះ​​​​ទៅការពារ​​ដី​ឱ្យឈ្មួញ​​​​​ជាមួយអ្នកភូមិ​​បូរី​​ កីឡា​ ដែលត្រូវគេ​​​បង្ខំបណ្តេញ បណ្តាល​ឱ្យ​​​​ភាគី​ទាំង​​​សង​ខាង​​​រងរបួស​​ហូរឈាម​​​ប្រៀបដូច​​ កូនសង្គ្រាម​​​បះបោរ​មួយ ដែលក្នុងនោះ​​លោក​ស្នង​ការ​​រង​ម្នាក់ និង​មន្ត្រីសុរិយោដីម្នាក់​បានបែក​ក្បាល​​ផងដែរ​។​

ចោរ​ប្លន់​​​យក​ម៉ូតូ​​នៅ​ភូមិ​​ក្បាល​ដំរី​​​ដោយ​សុវត្ថិ​ភាព​​លើក​ទី២ ក្នុងភូមិ​​សាស្ត្រ​តែ​១

Posted: 02 Jan 2012 06:43 PM PST

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ចោរប្លន់​យក​ម៉ូតូ​ទៅ​បាត់ ខណៈ​​ជិះត្រឡប់​មក​ពី​ជូន​មិត្ដ​ភក្ដិ​ទៅ​ផ្ទះ​ដល់ពាក់​កណ្ដាលផ្លូវ​យប់​ ស្ងាត់​ឈប់​បត់ជើងតូច ស្រាប់តែ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​វី​វ៉ា ពណ៌​ខ្មៅ មក​ដល់​​យក​កាំភ្លើងខ្លី​ភ្ជង់​ឱ្យ​លត់​ជង្គង់​រួច​​វាយ​ក្បាលរហូត​សន្លប់​ ស្ដូក​២០​នាទី​ ទើប​ដឹងខ្លួន​ជិះ​ម៉ូតូឌុប​ត្រឡប់​ទៅផ្ទះ ​ត្រូវ​បាន​ក្រុម​គ្រួសារ​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!