VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៦ សីហា

Posted: 05 Aug 2011 10:21 PM PDT

ថៃ៖ សភា​ថៃ​បាន​បោះឆ្នោត​ជ្រើសរើស​លោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត្រា​ ជា​នាយក​រដ្ឋមន្រ្តី​ស្រី​លើក​ដំបូង​សម្រាប់​ប្រទេស​នេះកាលពី​ថ្ងៃ​សុក្រ​ មិនដល់​១ខែ​បន្ទាប់​ពី​គណបក្ស​របស់​លោក​ស្រី​បាន​​ទទួល​ជ័យជំនះ​ដ៏ច្រើន​លើសលុបក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​៣​ ខែ​កក្កដា។ សភា​ជាន់ទាប​បាន​បោះឆ្នោត​២៩៦​សំឡេង​ទល់នឹង​៣​សំឡេង ​ដើម្បី​គាំទ្រ​លោក​ស្រី ​​ដោយ​មាន​សមាជិក​សភា​១៩៧​នាក់​បាន​បោះឆ្នោត​អនុប្បវាទ។ លោកស្រី​យីងឡាក់​ អាយុ​៤៤​ឆ្នាំ​រូប​នេះ​បាន​ចាប់ផ្តើម​អាជីព​នយោបាយ​កាលពី​ខែ​កក្កដា​ គឺ​ជា​ប្អូនស្រី​របស់​អតីត​នាយក​រដ្ឋមន្រ្តី​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា។

ស៊ីរី៖ ជនជាតិ​ស៊ីរី រាប់​ម៉ឺន​នាក់បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ នៅពេល​ដែល​កម្លាំង​សន្តិសុខ​បាន​ពង្រីក​ការ​បង្ក្រាប​របស់​ខ្លួនលើ​ពួក​ប្រឆាំង។

លីប៊ី​៖ រដ្ឋាភិបាល​លីប៊ី​បាន​ច្រានចោល​ការ​អះអាង​របស់​ពួកឧទ្ទាម​ថា ​កូនប្រុ​ស​ម្នាក់​របស់​ Moammar​ Gadhafi បាន​ត្រូវ​សម្លាប់​នៅក្នុង​ការ​វាយប្រហារ​តាម​អាកាស​របស់​អង្គការ​អូតង់។

សេដ្ឋកិច្ច​សកលលោក​៖ ផ្សារ​ភាគហ៊ុន​នៅទូទាំង​សកលលោក​បាន​បន្ត​ធ្លាក់ចុះ​កាលពី​ថ្ងៃ​សុក្រ ​នៅពេល​មាន​ការភ័យខ្លាច​កាន់តែ​ខ្លាំងឡើងថា​សេដ្ឋកិច្ច​សកលលោក​ធ្លាក់ចូល​ក្នុងការ​មិនរីក​ចម្រើន​ថ្មី​មួយ​ទៀត។

សហរដ្ឋ​អាមេរិក៖ សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ បាន​បង្កើន​ការងារចំនួន​១សែន​១ម៉ឺន​៧ពាន់​ កាលពី​ខែ​កក្កដា​ ហើយ​អត្រា​អត់​ការងារ​ធ្វើ​បាន​ធ្លាក់ចុះ​បន្តិច​មកត្រឹម​៩,​១​ភាគរយ។

អឺរ៉ុប៖ ស្នងការ​ជាន់ខ្ពស់​សេដ្ឋកិច្ច​សហភាព​អឺរ៉ុប​និយាយ​ថា ​ទាំង​ប្រទេស​អ៊ីតាលី ​និង​អេស៉្បាញ​ នឹង​មិន​ត្រូវការ​ប្រាក់​សង្គ្រោះ​សេដ្ឋកិច្ច​អន្តរជាតិ ​ដើម្បី​ដោះស្រាយ​សេដ្ឋកិច្ច​របស់ខ្លួន​ទេ។

អេត្យូពី​៖ ប្រធាន​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ក្នុង​ប្រទេស​អេត្យូពី​និយាយ​ថា ម្ហូប​អាហារ​ដែលស្តុកទុក​ក្នុង​គ្រាអាសន្ន​របស់​ប្រទេស​នោះ​ជិតអស់​ហើយ ដែល​ជា​បញ្ហា​ថ្មីៗ​បំផុត​ដែល​បណ្តាល​មកពី​ការរាំងស្ងួត​ក្នុង​តំបន់​អាហ្វ្រិក​ខាង​កើត​។

ស៊ូដង់៖ អ្នកនាំពាក្យ​អង្គការ​សហប្រជាជាតិ​និយាយ​ថា ​កងថែ​រក្សាសន្តិភាព​ម្នាក់​របស់​អង្គការ​សហប្រជាជាតិ​បាន​ត្រូវ​សម្លាប់​ ហើយ​ម្នាក់​ទៀត​រងរបួស​យ៉ាង​ខ្លាំង​កាល​ពីថ្ងៃ​សុក្រ ​នៅ​ពេល​ដែល​រថយន្ត​របស់​ពួកគេ​បាន​រងការ​វាយ​ប្រហារ​ក្នុងតំបន់​ Darfur ​នៃ​ប្រទេស​ស៊ូដង់។

អាហ្វហ្គានីស្ថាន៖ បាតុ​កម្ម​ប្រឆាំង​អង្គការ​អូតង់​ក្នុង​ខេត្ត​ Zabul​ ខាងត្បូង​ប្រទេស​បាន​ក្លាយ​ទៅ​ជា​ហិង្សា​កាលពី​ថ្ងៃ​សុក្រ​ ពេល​ដែល​ជនស៊ីវិល​អាហ្វហ្គានីស្ថាន​​៣​នាក់ ​និង​មន្រ្តី​ប៉ូលីស​ម្នាក់​បាន​ត្រូវ​គេ​បាញ់​សម្លាប់។

ឥណ្ឌា៖ អ្នក​នយោបាយ​ដ៏​មាន​អំណាច​បំផុត​ម្នាក់​របស់​ប្រទេស​ឥណ្ឌា​ត្រូវ​បានគេ​និយាយ​ថា ​កំពុង​ជា​សះស្បើយ​ឡើងវិញ​ពី​ការវះកាត់​នៅ​​បរទេស។

ឥណ្ឌា៖ ឥណ្ឌា​ឲ្យដឹង​ថា​ខ្លួន​មាន​ផែនការ​ស្ថាបនា​ផ្លូវ​ថ្នល់ ​និង​ផ្លូវ​រទេះភ្លើង​ថ្មី ​ដើម្បី​តទល់​ការ​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ចិន​នៅ​តាម​បណ្តោយ​ព្រំដែន​មាន​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!