Koh Santipheap Daily

Koh Santipheap Daily


លោកអូបាម៉ា​ស្នើ​រុស្ស៊ី​​​បង្ហើយ​ការ​ចរចា​​​ចូល​ជា​សមាជិក​អង្គ​ការ​​ពាណិជ្ជកម្ម​​​ពិភពលោក​​នាដាច់​​​ឆ្នាំនេះ

Posted: 04 Aug 2011 01:02 AM PDT

 ​​ប្រធានាធិបតី​អាមេរិក​លោកបារ៉ាក់​អូបាម៉ា​​​
​​ប្រធានាធិបតី​អាមេរិក​លោកបារ៉ាក់​អូបាម៉ា​​​បានអំពាវនាវ​​​​កាលពីថ្ងៃទី​៣ សីហា ​ដល់​រុស្ស៊ីឱ្យ​​​ដោះ​ស្រាយ​​រាល់បញ្ហា​ដែល​នៅ​សេស​សល់​​ហើយ​​បង្ហើយ​​ការ​ចរចា​​សម្រាប់​​ចូល​ជាសមាជិកអង្គ​ការ​ពាណិជ្ជ​កម្ម​ពិភពលោក​ WTO នាដំណាច់​​​ឆ្នាំ ២០១១នេះ ។ ក្នុង​សេចក្តី​​ប្រកាស​មួយ​​សេតវិមាន​​គូ​ស​បញ្ជាក់​​​​ថា ប្រធានាធិបតីរុស្ស៊ី​​​លោកឌីមីទ្រី ម៉េដ​វេ​ដេវ

ឥណ្ឌូ​ណេ​ស៊ី ៖ ​ស្លាប់​10នាក់​​ក្នុង​គ្រោះ​​ថ្នាក់​ធ្លាក់​​ឧទ្ធម្ភាគ​ចក្រ​មួយ​​នៅ​ខេត្ត​​ស៊ូ​ឡា​វេ​ស៊ី​

Posted: 04 Aug 2011 12:58 AM PDT

អ្នក​ជួយ​សង្គ្រោះ ក្នុង​គ្រោះ​ថ្នាក់​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ
អ្នក​ជួយ​សង្គ្រោះ​រាយ​ការណ៍​តាម​ទូរ​ស័ព្ទ​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ីន​ហួ​កាល​ពី​ថ្ងៃ​ទី​៤ សីហា ថា មនុស្ស​ទាំង​អស់​ដែល​ជិះ​លើ​ឧទ្ធម្ភា​គ​ចក្រ​មួយ​គ្រឿង​ត្រូវ​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​កាល​ពី​ថ្ងៃ​ទី​៣ សីហា នៅ​ខេត្ត​ស៊ូ​ឡា​វេ​ស៊ីខាង​ជើង​។ មនុស្ស​១០​នាក់​ត្រូវ​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​នេះ​។

នាំស្រី​ចូល​ដេក​​​ចោរ​គាស់​​ទ្វារ​ចូល​លួច​​កាបូប​លុយ​អស់​​​​៥.០០០​ដុល្លារ ​និងកាំភ្លើង​​ខ្លី​​ម៉ាក​ឡុក​១ដើម​

Posted: 04 Aug 2011 12:44 AM PDT


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​មុខ​របរ​ជា​យោធា​នៅ​អង្គ​ភាព​បញ្ជូន​សារ និង​ជា​អ្នក​ទិញ​និង​លក់​រថយន្ត​ផង​​ត្រូវ​​ចោរ​លួច​កាបូប​លុយ​អស់​៥០០០​ដុល្លារ​ និង​កាំ​​ភ្លើង​ខ្លី​ម៉ាក​ឡុក​១​ដើម ក្នុង​ខណៈដែល​បុរស​នោះ​​លួច​លាក់​ពី​ប្រ​ពន្ធ​​​ទៅ​នាំ​ស្រី​បម្រើ​នៅ​ហាង​ខារ៉ា​អូ​ខេ​ម្នាក់​ទៅ​រួម​រ័ក​មេត្រី​​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ មួយ​កន្លែង​ទៀ​ត​ ហើយ​ក្រុម​ច្រោរ​ក៏​បាន​ធ្វើ​សកម្ម​ភាព​

សហ​រដ្ឋ​អាមេរិក​៖ ​ធាតុ​អាកាស​ក្តៅ​​ខ្លាំង​សម្លាប់​​មនុស្ស​​12នាក់​​ក្នុង​ទី​ក្រុង​​ដាល់​ឡាស់​

Posted: 04 Aug 2011 12:19 AM PDT

ប្រភព​ព័ត៌​មាន​ជា​ផ្លូវ​ការ​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៣ សីហា ថា មនុស្ស​សរុប​១២​នាក់​ស្លាប់​ដោយ​សារ​ធាតុ​អាកាស​ក្តៅ​ខ្លាំង​ក្នុង​ទី​ក្រុង​ដាល់​ឡាស់​ ខណៈ​ដែល​សីតុណ្ហ​ភាព​ឡើង​យ៉ាង​ខ្ពស់​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​រដ្ឋ​ជា​ច្រើន​។ នៅ​ដាល់​ឡាស់​ជា​ទី​ក្រុង​ធំ​ទី​៣​នៃ​រដ្ឋ​តិច​សាស់​សីតុណ្ហ​ភាព​ឡើង​ដល់​៣៨​អង្សា​សេ​ដែល​កើត​មាន​រយៈ​ពេល​៣២​ថ្ងៃ​ជាប់ៗ​​គ្នា​មក​

សិង្ហបុរី ៖ បោះឆ្នោត​​ប្រធានា​ធិបតី​​ថ្ងៃ​ទី​27 ​សីហា

Posted: 04 Aug 2011 12:15 AM PDT

ពល​រដ្ឋ​សិង្ហ​បុរី​នឹង​ទៅ​កាន់​ហឹប​ឆ្នោត​នា​ថ្ងៃ​ទី​២៧ សីហា ខាង​មុខ​នេះ​ដើម្បី​ជ្រើស​រើស​ប្រធានា​ធិបតី​ថ្មី ប្រសិន​បើ​ការ​តែង​តាំង​ប្រធានា​ធិបតី​មាន​ការ​ជំទាស់​តវ៉ា​ប្រឆាំង​។ នាយក​រដ្ឋ​មន្ត្រី​សិង្ហ​បុរី​​លោក​លី សៀន​ឡុង​ កាល​ពី​ថ្ងៃ​ទី​៣ សីហា បាន​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី​ដោយ​ប្រកាស​ថា

មុខតុលាការ​​​លោក​មូបារ៉ាក់ ​​​បដិសេធ​​​រាល់​​ការ​​ចោទ​ប្រកាន់​​​​ប្រឆាំង​​​​រូបលោក​

Posted: 04 Aug 2011 12:11 AM PDT


​អតីតប្រធានាធិបតី​​អេហ្ស៊ីប​​ លោកហ៊ូស្នី ​មូបារ៉ាក់ ​​​ក្រោយ​​ពី​ដឹក​តាម​យន្តហោះ​​ពិសេស​មួយ​គ្រឿង​មក​កាន់​តុលាការ​នៅទីក្រុង​​​គែរ ​ត្រូវ​គេ​​នាំតាម​គ្រែស្នែង​​​​មួយចូល​មក​ក្នុង​បន្ទប់សវនា​ការ​​​​ដែលលោក​អាច​ប្រឈម​មុខ​​​នឹង​ការ​កាត់​ទោស​ប្រហារជីវិត​។​ លោក​មូបារ៉ាក់ ​​​ត្រូវនាំ​​ចូលតុលាការ​ដែល​បើក​​សវនាការ​​​កាត់ទោស​​​​លោកកាលពីថ្ងៃទី​៣ សីហា

នាវាដឹកប្រេង​លីប៊ី​មួយ​គ្រឿង​​​ត្រូវ​ចាប់​​ពង្វាង​ដោយ​​អាថ៌​កំបាំង​​​នៅសមុទ្រ​​មេឌីទែររ៉ាណេ​

Posted: 04 Aug 2011 12:05 AM PDT

​នាវា​ដឹកប្រេង​លីប៊ី​​មួយគ្រឿង​​ត្រូវ​បាន​​ចាប់​ពង្វាង​ក្នុងដែនទឹក​​របស់​​ម៉ាល់​ត៍ អាច​ដោយ​​ពួក​​ឧទ្ទាម​លីប៊ីប្រហែល​​​ជា​តាម​រយៈ​ជំនួយ​របស់កង​​កម្លាំង​​ពិសេស​អឺរ៉ុប ។​ ប្រភពជិត​ដិត ​​នឹង​រឿងនេះ ​រាយការណ៍​​កាល​ពីថ្ងៃទី​​​​៣ សីហា ​ថា នាវា​​​ឈ្មោះ​ CARTAGENA បានបោះ​យុថ្កា​​​ជិត​ដែនទឹក​​ម៉ាល់ត៍ ​​ខណៈ​ពេលត្រូវ​​​នាវា​​​សណ្តោង​មួយគ្រឿងដោត​ទង់ជាតិ​​លីប៊ី​​​​

​Lee Seong-hye គ្រង​មកុដបវរកញ្ញា​​កូរ៉េ​ខាងត្បូង​​ឆ្នាំ​២០១១ ​

Posted: 03 Aug 2011 11:59 PM PDT


កញ្ញា Lee Seong-hye វ័យ​២២​ឆ្នាំ​ ជន​ជាតិ​​កូរ៉េ​ខាង​ត្បូង បច្ចុប្បន្ន​ជា​និស្សិត​​នៅសាលា Parsons ផ្នែក​​​ច្នៃម៉ូដ ក្នុង​ទីក្រុង​​​ញូវយ៉ក ​សហរដ្ឋ​អាមេរិក ​បាន​គ្រង​មកុដ បវរកញ្ញាកូរ៉េ​ខាងត្បូង ​កាលពី​​ថ្ងៃ​ពុធ ទី​៣ សីហា ឆ្នាំ​​២០១១ ​កន្លង​​​​ទៅ​នេះ ។​ កញ្ញា Lee Seong-hye ត្រូវ​បាន​បំពាក់​មកុដ​ដោយ Jung Sora ដែល​បានជាប់​​បវរ​កញ្ញា​​កាលពី​​ឆ្នាំ​ទៅ​មិញ។

​​ក្មេងទំនើង​​ឌឺដង​ដាក់គ្នា​​​គប់ដុំ​ថ្ម​ និង​ដេញ​វាយ​​​កាប់​ចាក់​ខ្ទេច​ម៉ូតូ​២គ្រឿង​

Posted: 03 Aug 2011 09:19 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​យុវជន​ទំនើង​​​២ក្រុម​​​គប់ដុំ​ថ្ម​​ដាក់គ្នា និង​​ដេញ​​វាយ​កាប់​ចាក់​​យ៉ាង​អនា​ធិបតេយ្យ​​នៅមុខ​ហាង​​តែចិនជូ រហូត​វាយខ្ទេច​​​អស់ម៉ូតូ​២គ្រឿង ​ដែលផ្ញើ​​នៅមុខហាង​​តែចិនជូ ​​​កាលពីវេលា​ម៉ោង​​១​និង​​​២០នាទី​​រំលងអធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី​៤ សីហា នៅមុខហាង​តែ​ចិនជូ តាមបណ្តោយ​​មហា​វិថី​​មុនីវង្ស ​ក្នុងសង្កាត់​អូរឫស្សី​ទី​៤ ខណ្ឌ​​៧​មករា​។​

បើក​ម៉ូតូលឿន​ពេក​​បត់ផ្លូវ​កោង​មិន​ទាន់​បុក​​បង្កាន់ដៃ​ស្ពាន​ស្លាប់​១ របួស​​ធ្ងន់​១

Posted: 03 Aug 2011 09:15 PM PDT


រាជធានីភ្នំពេញ​​ ៖ ​​យុវជនម្នាក់​​​បែក​ក្បាល​​​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​​ ឯ​ម្នាក់ទៀត​​​រង​របួ​ស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ជិះម៉ូតូ​​១គ្រឿង​​​ឌុប​គ្នា​​​ជ្រុល​ទៅបុក​បង្កាន់ដៃ​ស្ពាន​​​៧​មករាពេញ​ទំហឹង​ ព្រោះតែ​​​​ការ​បើក​បរលឿន​​ពេក។ ​​​​ក្រោយ​​ពេល​កើតហេតុ សាកសពត្រូវ​​​ក្រុមគ្រួសារ​​ជួលរថយន្ត​ពេទ្យដឹកទៅ​​ធ្វើ​បុណ្យ​នៅ​ឯ​​​ស្រុកកំណើត​​ ចំណែក​​​អ្នក​​របួស​​​ត្រូវគេ​បញ្ជូន​

​កិច្ចប្រជុំ​​ពេញអង្គ​​សាលាក្តីខ្មែរក្រហម សម្រេច​ធ្វើ​វិសោធន​កម្ម​លើ​វិធាន​ផ្ទៃ​ក្នុង​​​ជា​ច្រើន

Posted: 03 Aug 2011 08:24 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​កិច្ចប្រជុំ​ពេញអង្គ​​​លើក​ទី​១០ របស់អង្គជំនុំជម្រះ​​​វិសាមញ្ញ​​​ក្នុង​តុលាការ​​​​កម្ពុជា​បានបញ្ចប់​​​ហើយ ​​​​បន្ទាប់ពី​បាន​ជួប​ប្រជុំ​គ្នា​​​អស់រយៈ​ពេល​​បីថ្ងៃ ​​ចាប់តាំង​ពី​​ថ្ងៃចន្ទ ទី​១ ដល់​​ថ្ងៃ​ពុធ ទី​៣ សីហា ​​​​២០១១ ។ ​កិច្ច​ប្រជុំ​​​​​ពេញ​អង្គបាន​ពិនិត្យ​​ពិភាក្សា​​​​លើ​សំណើ​​សុំ​ធ្វើ​ វិសោធន​កម្ម​​​ផ្ទៃក្នុង​​​របស់ខ្លួន ​​

បន្ទាប់​​ពី​ជោគ​ជ័យ​​ក្នុង​សិល្បៈ​​ និង​ជំនួញ​តារា​ចម្រៀង​​កូរ៉េ Seo Ji-Young នឹក​ឃើញ​រឿង​ស្នេហា​ម្តង​

Posted: 03 Aug 2011 08:20 PM PDT

នាង​​ Seo Ji-Young
បន្ទាប់​​ពី​ទទួល​​បាន​ជោគ​ជ័យ​​ក្នុង​អាជីព​សិល្បៈ​​ និង​ជា​ម្ចាស់​​ហាង​លក់​ទំនិញ​តាម​ប្រព័ន្ធ​​អន​ឡាញ តារា​ចម្រៀង​វ័យ​៣០​ឆ្នាំ​ Seo Ji-Young គ្រោង​នឹង​រៀប​ការ​នៅ​ក្នុង​ខែ​វ​ិច្ឆិកា ឆ្នាំ​២០១១ ខាង​មុខ​នេះ ជា​មួយ​នឹង​​គូ​ដណ្តឹង​​រ​បស់​​នាង​ គឺ​លោក Kim Yoong Man ដែល​​មាន​អាយុ​ច្រើន​ជាង​​នាង​៥​ឆ្នាំ ។ ​

ឧទ្ធម្ភាគ​ចក្រ​​មួយគ្រឿង​​​របស់​កង​ទ័ព​​ឥណ្ឌូ​ណេស៊ី​​រង​ការ​វាយ​​ប្រហារ​​នៅ​ប៉ា​ពូ​អាស៊ី​​ស្លាប់​​ទាហាន​​ម្នាក់

Posted: 03 Aug 2011 08:15 PM PDT

​​អ្នក​​នាំពាក្យ​របស់​កងទ័ព​ឥណ្ឌូណេស៊ី​​លោក​អ៊ី​ស្កានដា​​ ស៊ី​តូម​​ពុល រាយការណ៍​តាម​ទូរស័ព្ទ​​ប្រាប់ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិនស៊ីន​ហួ​ថា ឧទ្ធម្ភាគ​ចក្រ​​​មួយគ្រឿង​​របស់កងទ័ព​ឥណ្ឌូ​ណេស៊ី​​រង​ការ​បាញ់ប្រហារ​​កាលពីថ្ងៃទី៣ សីហា ​នៅពូនកាក់ ​ហ្សាយ៉ា​ ខេត្ត​​ប៉ាពូអាស៊ី ​ភាគ​ខាង​កើត​ឥណ្ឌូណេ​ស៊ី​ បណ្តាលឱ្យស្លាប់​ទាហានម្នាក់ ។

​បោះពួយ​ឡិចស៊ីស​ឡើងចិញ្ចើម​​ផ្លូវ​បុក​ដើម​​​​លឿង​រាជ និង​បង្គោល​ភ្លើង​បាក់​​ជា​ពីរ​កំណាត់​

Posted: 03 Aug 2011 08:13 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​ ៖ ​កាលពី​​​វេលាម៉ោង​​២​រំលង​អធ្រាត្រ​​​​ឈានចូលថ្ងៃទី​​​​៤ សីហា នៅ​មុខ​​ស្នាក់​ការ​​ភូមិ​គោករកា ​​សង្កាត់​ចាក់​អង្រែក្រោម ខណ្ឌ​មានជ័យ ​​​មានរថយន្តឡិសស៊ីស​​​​​៤៥០ ពណ៌ខ្មៅ ​​ពាក់ស្លាកលេខ ភ្នំពេញ 2L-8506 បើក​បោះពួយ​លឿន​ដូចហោះ​​​ឡើងលើ​ខឿន​​ថ្នល់ ​​ទៅបុក​កន្លែង​​​ដាក់តាំង​​

ក្រុមប្រឹក្សា​​​សន្តិសុខ​​​អ.ស.ប ​ថ្កោលទោស​​​ជាលើក​​ដំបូង​​ចំពោះ​ការ​បង្ក្រាប​​បាតុកម្ម​​នៅស៊ីរី

Posted: 03 Aug 2011 08:06 PM PDT


ក្រុមប្រឹក្សា​​សន្តិសុខ​អ.ស.ប​បាន​ថ្កោល​ទោស​​កាលពី​ថ្ងៃទី៣ សីហា ក្នុង​​សេចក្តី​ថ្លែង​ការណ៍​​​មួយចំពោះ​​ការប្រើ​កម្លាំង​​ប្រឆាំង​បណ្តា​​​ជន​ស៊ីវិល​ដោយអាជ្ញាធរ​​ស៊ីរី ដែលនោះ ជាការ​ផ្តួច​ផ្តើម​​គំនិត​​សំខាន់មួយ​របស់​ក្រុម​ប្រឹក្សា​នេះ​តាំងពីចាប់​ផ្តើម​ការបះបោរ​​ប្រឆាំង​​ប្រធានាធិបតី​ស៊ីរី​លោកបាចា អាល់​​ អាសាដ មក ។

ប៉ូលិស​​​៣​ខេត្តជាប់​ព្រំដែន ​បើកកិច្ច​​ប្រជុំ​​​បង្ក្រាប​បទ​ល្មើស​​​​ឆ្លងដែន​

Posted: 03 Aug 2011 07:47 PM PDT

ប៉ូលិសកម្ពុជា​ជាមួយឡាវ
​ខេត្ត​ព្រះវិហារ​​​ ៖ ​រសៀលថ្ងៃទី​​​​៣ សីហា ​​​២០១១​ ប្រតិភូ​​​​ប៉ូលិស​ខេត្ត​​​​ចំប៉ា​​សាក់ ប្រទេស​ឡាវ ចំនួន​២២​នាក់ ដឹកនាំ​ដោយ​​​ឧត្តម​សេនីយ៍​ត្រី ​លោក​ខាំ​បន​​សម័យ ​​អិនស៊ីម៉ន ​ស្នង​ការ​ប៉ូលិស​​​ខេត្តចំប៉ាសាក់​ ​និង​​ប៉ូលិស​​ស្នងការ​ដ្ឋាន​​ខេត្តស្ទឹង​ត្រែង ​ចំនួន​​​២៥​នាក់ ​​ដឹកនាំ​ដោយ​​លោក​​ឧត្តមសេនីយ៍​​​​រាជ​ សុឃុន ​

ខាង​កើត​​ចិន​​ប្រកាស​​​អាសន្ន​​​ពេល​ព្យុះ​​ទីហ្វុង​​ឈ្មោះ ​MUIFA​ ជិត​មកដល់

Posted: 03 Aug 2011 07:44 PM PDT


អាជ្ញាធរ​ខេត្ត​ហ្សេយ៉ាង​ភាគខាង​កើត​​ចិន កាលពី​ថ្ងៃទី៣ សីហា ​បានចេញ​ការប្រកាស​​អាស​ន្ន​​ដែល​ទាក់​ទិន​ទៅ​នឹង​ព្យុះ​​ទីហ្វុង​ដ៏ខ្លាំង​​​ឈ្លោះ​​មូអ៊ី​​ ហ្វា ​MUIFA ​ដែល​នឹង​បោកបក់​​​មក​ដល់​ឆ្នេរ​សមុទ្រ​​នៃខេត្ត​នោះ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ ​​ខាងមុខនេះទៀត ។ ​មូអ៊ីហ្វា ​ជាព្យុះ​​ទី៩ វាយ​ប្រហារ​​លើ​ប្រទេស​​ចិន​ក្នុងឆ្នាំ​នេះ​នារសៀល​​​ថ្ងៃទី៣ សីហា ​ស្ថិត​នៅចម្ងាយ​​​

នាវា​ពិឃាត​​អ៊ីតាលី​មួយ​គ្រឿង​​ល្បាត​​​តាមឆ្នេរ​​សមុទ្រ​​លីប៊ី​​​គេច​ផុត​​​ពីមីស៊ីល​មួយ​គ្រាប់​

Posted: 03 Aug 2011 07:37 PM PDT

​យោងតាម​ម៉ាស៊ីន​​​ឃោសនា​ក្នុង​​​​ស្រុក​​​ថា មីស៊ីល​មួយគ្រាប់​ពុំដឹង​​​​ជា​បាញ់ចេញ​ពី​កន្លែង​ណា​បាន​ធ្លាក់កាលពីថ្ងៃទី​៣ សីហា ក្នុង​សមុទ្រ​​ក្បែរ​​នាវា​ចម្បាំង​​​អ៊ីតាលី​មួយ​គ្រឿង ដែល​កំពុង​បើក​ល្បាត​​​​តាមឆ្នេរ​​សមុទ្រ​លីប៊ី ។​ នាវា​ឈ្មោះ BERSAGLIERE ជានាវា​ពិឃាត​អ៊ីតាលី​មួយគ្រឿង​​បំពាក់ដោយ​មីស៊ីល ​​ស្ថិតនៅ​ចម្ងាយប្រមាណ​​ជា​​១២ម៉ាយ ​​នៃ​​ឆ្នេរ​សមុទ្រ​​លីប៊ី

រថយន្ត​​ដឹក​កុងតឺន័រ​ក្រឡាប់​នៅ​ចំណុច​​ស្តុប​​ចេនឡា​ទាំង​យប់ បណ្តាល​ឱ្យ​មនុស្ស​របួសស្រាល​២នាក់​

Posted: 03 Aug 2011 07:31 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​ ៖ ​​រថយន្តដឹកកុងតឺន័រ​​ ពាក់ស្លាកលេខ ​ស្វាយរៀង ​​3A-0119 មួយ​គ្រឿង ​បានបើកទាញ​ចង្កូត​​នៅចំណុច​​ស្តុប​​ចេន​ឡា កែង​នឹង​ស្តុប​អ៊ីនធើរខន​ បណ្តាល​ឱ្យ​ក្រឡាប់​​ទាំង​ជំហរ​ ដេក​នៅលើ​ថ្នល់​។ ​ទោះបីជា​យ៉ាង​ណា ​ពុំ​បណ្តាល​ឱ្យ​មនុស្ស​​រង​របួស​ធ្ងន់ធ្ងរ​​ឡើយ គឺ​មាន​មនុស្ស​​២​នាក់​​រង​

យុវជនម្នាក់​អះអាង​ថា ត្រូវ​​ចោរ​វាយ​ប្លន់​​យកម៉ូតូ​​សង់​​សេ​១២៥ មួយ​គ្រឿង​

Posted: 03 Aug 2011 07:13 PM PDT


រាជធានីភ្នំពេញ​​ ៖ ​យុវជន​ម្នាក់​​បែក​ក្បាល​​ហូរឈាម​​​រហាម​​រត់ពីរង្វង់មូល​​​នាង​គង្ហីង ទៅដល់​ផ្សារ​ដេប៉ូ ត្រូវ​សមត្ថកិច្ច​​​ឃាត់ខ្លួន​​សួរ​នាំ​​ប្រាប់​ថា ​មាន​ចោរ​វាយ​​​ប្លន់​យកម៉ូតូ​​​នៅរង្វង់មូល​​​នាង​គង្ហីង ​ស្ថិត​​ក្នុង​​​​សង្កាត់​វាល​វង់​ ខណ្ឌ​៧​មករា ​​កាលពីវេលាម៉ោង​​​​​១​និ​ង​​​៤៥​​​នាទីរំលងអធ្រាត្រ​​​​ឈាន​ចូលថ្ងៃទី​​​៤ សីហា ។

ការប្រកួត​បាល់ទាត់ជម្រុះ​យូហ្វាខាប់​ជុំទី3​ជើងទី2​សម្រាប់​ថ្ងៃនេះ​ Hajduk,​Lokomotiv Sofia,​Palermo,​Fulham ​ត្រូវការឈ្នះ

Posted: 03 Aug 2011 07:03 PM PDT

កីឡាករក្រុម ​Palermo ​អបអរពេល​ប្រកួតឈ្នះ​កន្លងមក
ការ​ប្រកួត​បាល់​ទាត់​យូហ្វា​ខាប់​ជុំ​ទី​3ជើង​ទី​2នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍នេះ​មាន​25ប្រកួត​។ ក្រុម​ Hajduk, Lokomotiv Sofia, Palermo និង​ Fulham ត្រូវ​ការ​ឈ្នះ​គូ​ប្រកួត​ថ្ងៃ​នេះ។ Lokomotiv Sofia (ប៊ុល​ហ្គារី​) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 2-2-1 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Metalurg 0-0 ក្រៅ​ផ្ទះ​ឈ្នះ​Metalurg 3-2 ក្នុង​ផ្ទះ​ បន្ទាប់​មក​លេង​ស្មើ Slask 0-0 ក្រៅ​ផ្ទះ​។

ឡិចស៊ីស​បុក​វីវ៉ា និង​បុក​តាកូម៉ា​រួញ​ខាង​មុខ​រមូរ​ម៉ូតូ​ចូលក្រោម​រថយន្ត​

Posted: 03 Aug 2011 07:00 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​ ៖ ​​រថយន្តឡិចស៊ីស​​មួយ​គ្រឿង​​បើក​​វ៉ា​រថយន្ត​​​​កុងតឺន័រ​ចូលទៅខាង​​ស្តាំ​ ដៃ​របស់គេ ​បាន​បុកម៉ូតូវីវ៉ា​​រមូរទាំង​​​អ្នកបើក​​​ចូល​ក្រោម​​រថយន្ត​ រួច​បន្ត​​​ទៅបុក​​​រថ​យន្ត​តាកូម៉ា ​មួយ​​គ្រឿង​​​ទៀត រួញ​​​​ខាង​មុខ​​ខ្ទេច ​បណ្តាល​​ឱ្យ​​​​អ្នក​បើក​​ម៉ូតូ​​២នាក់​រង​របួស​ធ្ងន់ ​​ស្រែក​ដង្ហោយ​​​ហៅ​ឱ្យជួយ​ កាលពីវេលាម៉ោង​​​

លិច​ទូក​ស្លាប់​ម្តាយ​និង​កូន​ស្រី​ពេល​ជិះ​ឆ្លង​ទន្លេ​ជួប​ខ្យល់​ព្យុះ​សព​ម្តាយ​អណ្តែត បាត់​សព​កូន

Posted: 03 Aug 2011 06:58 PM PDT

ប៉ូលិសពិនិត្យសព
ខេត្តស្ទឹងត្រែង ៖ ​​សាកសព​​ស្ត្រីម្នាក់​ត្រូវ​​​គេ​ប្រទះ​ឃើញ​​ក្នុងសភាព​​ហើម​​អណ្តែត​​​ទឹក ​ទៅទើ​រក្បែរ​​ច្រាំង​​ចម្ងាយ​​​ពីស្ពាន​​សេ​កុង​ជាង​​៥០​ម៉ែត្រ ​។ សពស្ត្រី​​ដែលគេ​​ប្រទះ​ឃើញនោះ​គឺ​​បន្ទាប់​ពី​បានលិច​ទូក​បាត់​កាលពី​ពីរ​​ ថ្ងៃ​មុន​​។ ​ពេល​លិច​ទូក​នោះ​មាន​កូនស្រី​ម្នាក់​ទៀត​ តែ​​មិន​ទាន់ប្រទះ​ឃើញ​​​សព​នៅឡើយ​

យុវ​និ​ស្សិត​ជាប់​ចោទ​រំលោភ​​ក្មេង​ស្រី​អាយុ​15​ឆ្នាំ​​នាំ​ដល់​តុលា​ការ​​​​ប្រ​កាច់

Posted: 03 Aug 2011 06:57 PM PDT

រាជធានី​ភ្នំពេញ ៖ យុវ​​និស្សិត​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​​​ការិយា​ល័យ​ស្រាវ​ជ្រាវ​ប្រ​ឆាំង ​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​​អនី​តិ​ជន នៃ​​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃ​ទី​២ សី​ហា​ ​ដោយ​ជាប់​ពាក់​ព័ន្ធ​នាំ​កូន​ស្រី​គេ​អាយុ​១៥​ឆ្នាំ ទៅ​រំ​លោ​ភ​សេព​សន្ថ​វៈ។ យុវ​និស្សិត​ដែល​កង​រាជ​អាវុធ​

ជន​ប្រមាថ​ជ័យ​វរ្ម័នទី7​ដោយ​បាញ់​ថ្នាំ​ក្រវេម​ក្រវាម​ត្រូវ​ចាប់​ខ្លួន គឺជា​មនុស្ស​ឆ្កួត

Posted: 03 Aug 2011 06:57 PM PDT

បុរសជាប់ចោទ
ខេត្ត​បាត់ដំបង ៖ ​​ជនអគតិ​​ដែល​យក​​ទឹក​ថ្នាំ​​ទៅ​គូរ​​ពាសពេញ​​​លើ​រូបសំណាក​ព្រះបាទ​ជ័យ​ វរ័្មន​​​ទី៧ ​តាំង​នៅ​ចំកណ្តាល​សួនច្បារ​លោកស ខេង ​​ខាង​មុខ​​ភូមិគ្រឹះ​​​លោក​អភិបាលខេត្ត​ក្នុង​ក្រុង​បាត់​ដំបង​​ ហើយ​​ធ្វើ​ឱ្យ​​ភ្ញាក់​ផ្អើល​​​ និង​មាន​ប្រតិកម្ម​​យ៉ាង​ខ្លាំង​ពីមន្ត្រី​ថ្នាក់​លើ​នោះ​ត្រូវ​​​ក្រុម​​ សមត្ថកិច្ច​​តាមស្រាវជ្រាវ​​

ជនទុរយសរំលោភកូនស្រីបានកូនមួយទើបបែកការណ៍

Posted: 03 Aug 2011 06:56 PM PDT

ស្រ្តីជាកូន
ខេត្តកំពង់ឆ្នាំង ៖ រឿងអាស្រូវ​​មួយ​​បាន​បែកធ្លាយ​​កាលពី​ព្រឹក​​​ថ្ងៃ​ទី​៣ សីហា គឺ​រឿង​​ឪពុក​បង្កើត​​រំលោភ​​កូន​​ស្រី​ឯង រហូ​ត​មាន​​ផ្ទៃ​ពោះ​ និង​កើត​​បាន​កូន​​ប្រុស​​ម្នាក់​អាយុ​៧​ថ្ងៃ។ នេះ​ជា​​រឿងដ៏​កម្រនិង​គួរ​ឱ្យ​ស្អប់​​ខ្ពើម ​​ដែល​​បុរស​​អគតិ​ម្នាក់​មិន​​ចាត់​ទុក​ខ្លួន​​ឯង​ជា​មនុស្ស​មាន​ វិចារណញ្ញាណ​បែរ​ជា​​មក​ប្រព្រឹត្ត​​​

បាល់ទាត់​យុវជនអាយុ​ក្រោម20ឆ្នាំ​ដណ្តើម​ពានរង្វាន់​ពិភព​លោកវគ្គ​បញ្ចប់ក្នុងពូល​ Eនិង F​ Brazil ​នឹងយកឈ្នះ ​Panama​ ​ដើម្បីរក្សា​តំណែង ​ខណៈ​ Egypt,​Argentina ​ជាក្រុមល្អ

Posted: 03 Aug 2011 06:37 PM PDT

 កីឡាករក្រុម Brazil
ការ​ប្រកួត​បាល់​ទាត់​យុវ​ជន​​អាយុ​ក្រោម​​20ឆ្នាំ​ដណ្តើម​ពាន​រង្វាន់​ពិភព​លោក​នៅ​កូឡុំ​ប៊ី​​វគ្គ​បញ្ចប់​ក្នុង​ពូល​E និង​F នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​​នេះ​មាន​4ប្រកួត​។ ក្រុម​ Brazil ​សង្ឃឹម​ថា នឹង​យក​ឈ្នះ​ Panama ដើម្បី​បន្ត​តំណែង​កំពូល​តារាង ខណៈ​ពេល​ក្រុម​ Egypt(ពូលE) និង Argen tina (ពូល​​F) ល្អ​ជាង​គូ​ប្រកួត​។

បណ្ណាល័យ​ចល័ត​​ទី1របស់​​សាលា​​រៀន​វ៉េស្ទឡាញន៍​​ និង​សាលារៀន​ណត្សឡាញន៍

Posted: 03 Aug 2011 08:47 AM PDT

សកម្មភាពបណ្ណាល័យ​ចល័ត​​ទី1របស់​​សាលា​​រៀន​វ៉េស្ទឡាញន៍​​
រាជធានីភ្នំពេញ ៖ វិទ្យាស្ថានអភិវឌ្ឍ វិស័យអប់រំ បានសហការជាមួយសាលារៀន វ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ នៅក្នុងការបង្កើតនូវ​បណ្ណាល័យចល័តទីមួយរបស់​ ខ្លួនដើម្បីលើកកម្ពស់វប្បធម៌នៃការអានសៀវ​ភៅឱ្យ​មានសកម្មភាពឡើងវិញ តាមរយៈការ​ជំរុញ​លើកទឹក​ចិត្តដល់​

វេទិកា​​សាធារណៈស្តីពី​​​ការអនុវត្ត​​គោល​​នយោ​បាយ​ភូមិ​​-​ឃុំ​មាន​សុវត្ថិភាព​

Posted: 03 Aug 2011 08:14 AM PDT

គណៈអធិបតី
ខេត្តព្រៃវែង ៖ ​ កាលពី​​រសៀល​ថ្ងៃទី​​២៩ ខែកក្កដា ​ឆ្នាំ​២០១១​ នៅ​វត្ត​​​ព្រែក​​ខ្សាយ​ ​ស្ថិត​​​ក្នុង​​ភូមិ​​ព្រែក​​ខ្សាយ​​​ ឃុំ​​ព្រែក​ខ្សាយ«ក» ​​ ស្រុក​​​ពាមរក៍​ ​មាន​រៀបចំ​វេទិកា​​​សាធារណៈ​​ស្តីពីការ​​​អនុវត្ត​​គោល​នយោ​បាយ​​ភូមិ-​​​ ឃុំ​មាន​​សុវត្ថិភាព​​​​ក្រោម​​អធិបតីភាព​​​លោក​​ថោង ​វរលក្ខណ៍​ តំណាង​​​លោក​នាយឧត្តម​សេនីយ៍​​

ឈើ​គគីរ​អត់​ច្បាប់​ដឹក​តាម​កា​ណូត​ពី​ខេត្ត​ក្រ​ចេះ​មក​ដល់​ស្រុក​​កោះ​ធំ​ជាប់​អន្ទាក់

Posted: 03 Aug 2011 06:35 AM PDT

កាណូតដឹកឈើ
ខេត្ត​កណ្តាល ៖ ឈើ​គគីរ​អត់​ច្បាប់​ជាង​១០​ម៉ែត្រគូប ដឹក​​តាម​កា​ណូត​ពី​រ​គ្រឿង​​បម្រុង​នាំ​ចេញ​ទៅ​ប្រទេស​វៀត​ណាម ត្រូវ​ប៉ូលិស​ការិ​យា​​ល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ស្ទាក់​ចាប់​បាន​ ​កាល​ពី​វេ​លា​ម៉ោង​១​និង​៣០​នាទី​រសៀ​ល​ថ្ងៃ​​ទី​១ សីហា ខណៈ​កា​ណូត​បើក​តាម​ទន្លេ​បា​សាក់​ដល់​​ខាង​មុខ​វត្ត​ខ្ពប​ភូមិ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!