The Phnom Penh Post - KHMER: “អូស្ត្រាលី​នឹង​បញ្ជូន​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ដំបូង​ទៅ​ម៉ាឡេស៊ី” plus 9 more

The Phnom Penh Post - KHMER: “អូស្ត្រាលី​នឹង​បញ្ជូន​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ដំបូង​ទៅ​ម៉ាឡេស៊ី” plus 9 more


អូស្ត្រាលី​នឹង​បញ្ជូន​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ដំបូង​ទៅ​ម៉ាឡេស៊ី

Posted: 31 Jul 2011 03:23 AM PDT

ស៊ីដនីៈ ក្រុម​មន្ត្រី​អូស្ត្រាលី បាន​និយាយ​ថា ក្រុម​អ្នក​ស្វែង​សិទ្ធិ​ជ្រក​កោន​ដែល​ត្រូវ​បាន​គេ​ស្កាត់​បាន​នៅ​ក្នុង​ ដែន​ទឹក​អូស្ត្រាលី​នៅ​ថ្ងៃ​អាទិត្យ​នេះ នឹង​​ក្លាយ​ជា​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ដំបូង​គេ​ដែល​នឹង​ត្រូវ​បាន​គេ​ បញ្ជូន​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ក្រោម​​កិច្ច​ព្រម​ព្រៀង​ផ្លាស់​ប្តូរ​ថ្មី​ដ៏​ចម្រូង​ចម្រាស់​មួយ។

ហុងដា​នឹង​សាង​សង់​រោង​ចក្រ​ថ្មី​នៅ​ម៉ិកស៊ិក

Posted: 31 Jul 2011 03:05 AM PDT

110731_b01

តូក្យូៈ ក្រុម​ហ៊ុន​ផលិត​រថយន្ត​ហុងដា​ម៉ូទ័រ កំពុង​ពិចារណា​សាង​សង់​រោង​ចក្រ​ផលិត​រថយន្ត​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​ម៉ិក ​ស៊ិក ខណៈ​ពេល​ក្រុម​ហ៊ុន​ផលិត​រថយន្ត​លេខ​បី​របស់​ប្រទេស​ជប៉ុន​មួយ​នេះ ស្វែង​រក​ការ​ពង្រីក​ទីផ្សារ​នៅ​ក្នុង​ទ្វីប​អាមេរិក​ខាង​ជើង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ុន​នៅ​ថ្ងៃ​ទី​អាទិត្យ ​នេះ។

គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ផ្តាច់​ជីវិត​មនុស្ស​៥​នាក់ ២​នាក់​របួស

Posted: 31 Jul 2011 02:44 AM PDT

កំពង់ចាមៈ យ៉ាង​ហេច​ណាស់​មនុស្ស ៥​នាក់ ត្រូវ​បាន​ស្លាប់ និង ២​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​ រន្ធត់​មួយ​កាល​ពី​វេលា​ម៉ោង ៦:០៥ នាទី ព្រឹក​ថ្ងៃ​ទី​៣១ ខែ​កក្កដា ត្រង់​ចំណុច​ភូមិ​តាសែន ឃុំ​សូទិប ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម។

ផ្លូវ​ជាតិ​លេខ​៤​អាច​ទៅ​មក​ធម្មតា​វិញ ក្រោយ​ជំនន់​ទឹក​ភ្លៀង​កាល​ថ្ងៃ​ម្សិល​មិញ

Posted: 31 Jul 2011 02:37 AM PDT

ព្រះសីហនុៈ មន្ត្រី​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ចរាចរណ៍​តាម​ដង​ផ្លូវ​ជាតិ​លេខ​៤ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ បាន​ដំណើរ​ការ​ជា​ធម្មតា​វិញ​ហើយ​ចាប់​តាំង​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​ជំនន់​ទឹក​ភ្លៀង​បាន​ជន់​លិច​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ នេះ​កាល​ពី​ថ្ងៃសៅរ៍​ម្សិល​មិញ។

ចាប់​ខ្លួន​បុគ្គលិក​អង្គការ និង​អ្នក​កាសែត​រារាំង​សមត្ថកិច្ច​បំពេញ​ការងារ

Posted: 31 Jul 2011 02:24 AM PDT

ស្ទឹងត្រែង៖ តុលាការ​ខេត្ត​ស្ទឹងត្រែង កំពុង​សាក​សួរ​មន្រ្តី​បុគ្គលិក​អង្គការ ២​នាក់ និង​អ្នក​កាសែត​ម្នាក់ នៅ​ថ្ងៃ​អាទិត្យ​នេះ ក្រោម​បទ​ចោទ​ប្រកាន់​«ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ» បន្ទាប់​ពី​ពួកគេ​បាន​បើក​រថយន្ត​ដេញ និង​ពាំង​ពី​មុខ​រថយន្ត​របស់​សមត្ថកិច្ច កាល​ពី​យប់​ថ្ងៃ​សុក្រ ខណៈ​ដែល​សមត្ថកិច្ច​កំពុង​ដឹក​ជន​សង្ស័យ​ម្នាក់ និង​វត្ថុ​តាង​ក្នុង​រឿង​ចែក​ចាយ​គ្រឿង​ញៀន។

បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ ​ប៉ូលិស​១០​នាក់​ និង​ក្មេង​ម្នាក់​ស្លាប់

Posted: 31 Jul 2011 02:10 AM PDT

ឡាស្ការហ្គាៈ អ្នក​នាំ​ពាក្យ​អភិបាល​ខេត្ត​ បាន​និយាយ​ថា ជន​វាយ​ប្រហារ​អត្ត​ឃាត​មួយ បាន​សម្លាប់​ប៉ូលិស​អាហ្វហ្កានីស្ថាន​ចំនួន ១០​នាក់ និង​កូន​ក្មេង​ម្នាក់ នៅ​​ទីក្រុង​ឡាស្ការហ្គា នៅ​ភាគ​ខាង​ត្បូង​ប្រទេស នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ពេល​ដែល​ជន​នោះ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​មួយ​គ្រឿង។

លិច​កាណូត​មួយ​គ្រឿង​នៅ​រុស្ស៊ី​សម្លាប់​មនុស្ស​៧​នាក់

Posted: 31 Jul 2011 01:52 AM PDT

មូស្គូៈ យ៉ាង​ហោច​ណាស់​មនុស្ស ៧​នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ពេល​កាណូត​មួយ​គ្រឿង បាន​បើក​ទៅ​បុក​នឹង​នាវា​ដឹក​ទំនិញ​មួយ​គ្រឿង និង​បាន​លិច​នៅ​ទន្លេ​មូស្គូ។ នេះ​ដោយ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Interfax ដែល​បាន​ដក​ស្រង់​សម្តី​អ្នក​នាំ​ពាក្យ​ក្រសួង​សង្គ្រោះ​បន្ទាន់។

​បង្ក្រាប​ឃ្លាំង​មួយ​កន្លែង​​រក​ឃើញ​ឈើ​ក្រញូង​ច្រើន​ដុំ​នៅ​បរសេដ្ឋ

Posted: 31 Jul 2011 01:31 AM PDT

កំពង់ស្ពឺៈ មន្រ្តី​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​បរសេដ្ឋ បាន​រឹប​អូស​ឈើ​គ្រញូង​ចំនួន ៥.២១០​គីឡូ​ក្រាម​រក្សា​ទុក​បណ្តោះ​អាសន្ន បន្ទាប់​ពី​កម្លាំង​នគរបាល​ចម្រុះ មន្រ្តី​កង​រាជ​អាវុធ​ហត្ថ ដឹកនាំ​ដោយ​ព្រះ​រាជ​អាជ្ញា​តុលាការ​ខេត្ត​ប្រមាណ​ជាង ៥០​នាក់ បាន​ទៅ​ឡោម​ព័ទ្ធ​ឃ្លាំង​ស្រូវ​មួយ​កន្លែង​ក្នុង​ឃុំ​តាំងស្យា ស្រុក​ភ្នំស្រួច កាល​ពី​ថ្ងៃ​សុក្រ ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១១ ដែល​លួច​លាក់​ស្តុក​ឈើ​ប្រណិត។

អ្នក​ស្រុក​ថា រថ​ក្រោះ​យោធា​ស៊ីរី​សម្រុក​ចូល​ទីក្រុង​ហាម៉ា

Posted: 30 Jul 2011 10:08 PM PDT

អាំម៉ាន់ៈ អ្នក​ស្រុក​និយាយ​ថា រថ​ក្រោះ​ទាហាន​ស៊ីរី​ជា​ច្រើន​គ្រឿង បាន​​សម្រុក​ចូល​ទីក្រុង​ហាម៉ា នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​បាន​ឡោម​ព័ទ្ធ​អស់​រយៈ​ពេល​ជិត ១​ខែ នៅ​ក្នុង​ការ​តប​ត​ទៅ​នឹង​បាតុកម្ម​ធំ​បំផុត​មួយ​ចំនួន ប្រឆាំង​នឹង​របប​គ្រប់​គ្រង​របស់​លោក​ប្រធានាធិបតី​ បាសៀរ អាល់អាសាដ។

ឥណ្ឌូនេស៊ី​កំពុង​ចរចា​ទិញ​​អង្ករ​បន្ថែម​ពី​ប្រទេស​ថៃ

Posted: 30 Jul 2011 09:46 PM PDT

ហ្សាការតាៈ អង្ករ​ដែល​ប្រទេស​ឥណ្ឌូនេស៊ី​ទិញ​ពី​ប្រទេស​វៀតណាម​ ចំនួន ៥​សែន​តោន នឹង​ដឹក​ជញ្ជូន​មក​ដល់​ប្រទេស​មួយ​នេះ​ចាប់​ពី​ខែ​សីហា ហើយ​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ កំពុង​តែ​ពិភាក្សា​ជា​មួយ​ប្រទេស​ថៃ អ្នក​នាំ​អង្ករ​ចេញ​ធំ​បំផុត​លើ​ពិភព​លោក ដើម្បី​នាំ​ចូល​អង្ករ​បន្ថែម​ទៀត។ នេះ​បើ​យោង​តាម​​ប្រធាន​ទីភ្នាក់ងារ​គ្រប់​គ្រង​សម្បត្តិ​រដ្ឋ Bulog ដែល​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!