The Phnom Penh Post - KHMER: “ជាង៦០នាក់លើកគ្នាមករកសិទ្ធិមនុស្សជួយប្តីប្រពន្ធមួយគូកំពុងជាប់ឃុំ” plus 9 more |
- ជាង៦០នាក់លើកគ្នាមករកសិទ្ធិមនុស្សជួយប្តីប្រពន្ធមួយគូកំពុងជាប់ឃុំ
- បុរសប៊ែលហ្ស៊ិកម្នាក់ដេកស្លាប់ក្នុងបន្ទប់ទឹកផ្ទះសំណាក់
- មន្ត្រីថា ភ្លៀងប៉ុន្មានថ្ងៃជាប់គ្នាកំពុងប៉ះពាល់ស្រូវសន្ទង់កសិករ
- បូជាសពជីដូនបែរជាផ្តាច់ជីវិតចៅស្រីម្នាក់ក្នុងពិធី
- Sony រៀបចំផែនការថ្មីសម្រាប់អាជីវកម្មទូរទស្សន៍
- ទូច ស្រីល័ក្ខណ៍ គ្រោងទៅរស់នៅអង់គ្លេស ឈប់រវល់នឹងសិល្បៈ
- ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសើរើឡើងវិញបញ្ហាស៊ីរី
- វៀតណាមនាំអង្ករចេញកើនឡើង១៣ភាគរយក្នុងរយៈពេល៩ខែ
- ពលរដ្ឋកម្ពុជា៥០ភាគរយស្លាប់ដោយសារជំងឺមិនឆ្លង
- ស៊ូថេប មិនសប្បាយចិត្តនឹង EC អនុម័តសមាជិកភាពសភា ចាទុផន ព្រំផាន
ជាង៦០នាក់លើកគ្នាមករកសិទ្ធិមនុស្សជួយប្តីប្រពន្ធមួយគូកំពុងជាប់ឃុំ Posted: 02 Aug 2011 03:32 AM PDT ព្រះសីហនុៈ ប្រជាពលរដ្ឋជាង ៦០នាក់ កាលពីថ្ងៃចន្ទម្សិលមិញ បានលើកគ្នាមកស្វែងរកជំនួយពីអង្គការសិទ្ធិមនុស្សអាដហុក ឲ្យជួយអន្តរាគន៍ទៅតុលាការខេត្តព្រះសីហនុ ឲ្យដោះលែងប្តីប្រពន្ធមួយគូ ដែលរងការចោទប្រកាន់ពីបទប្រើអំពើហិង្សា និងបង្ករបួសស្នាម នៅក្នុងជម្លោះតូចតាចមួយ។ |
បុរសប៊ែលហ្ស៊ិកម្នាក់ដេកស្លាប់ក្នុងបន្ទប់ទឹកផ្ទះសំណាក់ Posted: 02 Aug 2011 03:07 AM PDT ភ្នំពេញៈ មន្ត្រីនគរបាលសង្កាត់វត្តភ្នំម្នាក់ បានឲ្យដឹងថា បុរសជនជាតិប៊ែលហ្ស៊ិកម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ នៅក្នុងផ្ទះសំណាក់មួយកន្លែងនៅខណ្ឌដូនពេញ។ |
មន្ត្រីថា ភ្លៀងប៉ុន្មានថ្ងៃជាប់គ្នាកំពុងប៉ះពាល់ស្រូវសន្ទង់កសិករ Posted: 02 Aug 2011 02:47 AM PDT កំពត, ព្រះសីហនុៈ មន្ត្រីកសិកម្ម បានឲ្យដឹងថា ជំនន់ទឹកភ្លៀង ដែលបង្កមកពីឥទ្ធិពលប្រព័ន្ធសម្ពាធទាប ឬព្យុះណិកថិន កំពុងគំរាមកំហែងដល់ស្រូវសន្ទូងរបស់ប្រជាកសិករជាច្រើនរយហិកតា ដែលស្ថិតនៅតាមតំបន់មាត់សមុទ្រ និងតំបន់វាលទំនាបជាប់បឹងទន្លេសាប។ |
បូជាសពជីដូនបែរជាផ្តាច់ជីវិតចៅស្រីម្នាក់ក្នុងពិធី Posted: 02 Aug 2011 02:40 AM PDT កំពង់ចាមៈ ក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ បានស្លាប់ ហើយអ្នកភូមិចំនួន ១២នាក់ បានទទួលរងរបួស នៅក្នុងពិធីបុណ្យបូជាសពជីដូនរបស់នាង នៅព្រឹកថ្ងៃអង្គារនេះ នៅឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ |
Sony រៀបចំផែនការថ្មីសម្រាប់អាជីវកម្មទូរទស្សន៍ Posted: 02 Aug 2011 02:16 AM PDT តូក្យូៈ ក្រុមហ៊ុន Sony Corp ដែលជាក្រុមហ៊ុននាំចេញគ្រឿងអេឡិចត្រូនិចធំជាងគេរបស់ជប៉ុន កំពុងរៀងចំផែនការអភិវឌ្ឍន៍ដំណើរការទូរទស្សន៍របស់ខ្លួន ដោយសារពាណិជ្ជកម្មនេះ កំពុងប្រឈមនឹងការខាតបង់រយៈពេល ៨ឆ្នាំជាប់គ្នា។ |
ទូច ស្រីល័ក្ខណ៍ គ្រោងទៅរស់នៅអង់គ្លេស ឈប់រវល់នឹងសិល្បៈ Posted: 02 Aug 2011 02:04 AM PDT ភ្នំពេញៈ ទោះបីជានៅស្រឡាញ់សិល្បៈខ្លាំងក្តី ប៉ុន្តែតារាចម្រៀងយ៉េៗ និងជាតារាម៉ូដែលលេចធ្លោរបស់កម្ពុជា អ្នកនាង ទូច ស្រីល័ក្ខណ៍ បានដាក់គម្រោងយ៉ាងច្បាស់លាស់សម្រាប់ខ្លួនឯងរួចជាស្រេច ដើម្បីចាកចេញពីពិភពសិល្បៈទៅរស់នៅទ្វីបអឺរ៉ុប និងស្រវ៉ាឱបវិស័យជំនួញវិញ នៅក្នុងរយៈពេល ២ឆ្នាំខាងមុខ។ |
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសើរើឡើងវិញបញ្ហាស៊ីរី Posted: 02 Aug 2011 01:54 AM PDT ញូវយ៉កៈ ដោយប្រតិកម្មតបតទៅនឹងការបង្ហូរឈាមថ្មីនៅក្នុងប្រទេសស៊ីរី មហាអំណាចអឺរ៉ុបបានចាប់ផ្តើមឡើងវិញនូវសេចក្តីព្រាងលក្ខខណ្ឌមួយ នៃសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសទីក្រុងដាម៉ាស់ ដែលបានបង្ក្រាបយ៉ាងសហាវទៅលើក្រុមបាតុករ ដោយនឹងបញ្ជូនសេចក្តីព្រាងការសម្រេចចិត្តនេះ ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំ មួយនាថ្ងៃអង្គារនេះ។ |
វៀតណាមនាំអង្ករចេញកើនឡើង១៣ភាគរយក្នុងរយៈពេល៩ខែ Posted: 02 Aug 2011 01:27 AM PDT ហាណូយៈ សារព័ត៌មានរដ្ឋវៀតណាម បានឲ្យដឹងនៅថ្ងៃអង្គារនេះថា វៀតណាម ដែលជាប្រទេសនាំចេញអង្ករធំជាងគេទីពីររបស់ពិភលោក នឹងនាំចេញអង្ករចំនួន ៦លានតោនក្នុងរយៈពេល ៩ខែក្នុងឆ្នាំនេះ ពោលគឺការនាំចេញអង្កររបស់វៀតណាម បានកើនឡើង ១៣,២ភាគរយធៀបនឹងបរិមាណអង្ករដែលបាននាំចេញកាលពីឆ្នាំមុន។ |
ពលរដ្ឋកម្ពុជា៥០ភាគរយស្លាប់ដោយសារជំងឺមិនឆ្លង Posted: 02 Aug 2011 01:14 AM PDT ភ្នំពេញៈ មន្រ្តីសុខាភិបាល បានព្រមានថា ប្រជាជនកម្ពុជាកំពុងប្រឈមមុខនឹងកត្តាហានិភ័យខ្ពស់ ពាក់ពន្ធ័នឹងជំងឺមិនឆ្លង ដែលបណ្តាលមកពីភាពខ្វះចំណេះដឹងក្នុងការថែទាំសុខភាព ជាហេតុធ្វើឲ្យអត្រាស្លាប់មានចំនួនកើនឡើងស្មើពាក់កណ្តាលនៃជំងឺ ឆ្លងទូទៅ។ |
ស៊ូថេប មិនសប្បាយចិត្តនឹង EC អនុម័តសមាជិកភាពសភា ចាទុផន ព្រំផាន Posted: 02 Aug 2011 12:49 AM PDT បាងកកៈ ឧបនាយករដ្ឋមន្ត្រីចាំផ្ទះ និងជាអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យរបស់ថៃ លោក ស៊ូថេប ថងស៊ូបាន នៅថ្ងៃអង្គារនេះបានសម្តែងនូវការខកចិត្ត និងមិនសប្បាយចិត្តជាមួយនឹងគណៈកម្មការបោះឆ្នោតថៃ ដែលបានសម្រេចទទួលស្គាល់សមាជិកភាពសភារបស់លោក ចាទុផន ព្រំផាន តំណាងរាស្ត្រមកពីគណបក្សភឿថៃ និងជាមេដឹកនាំមួយរូប នៃចលនាអាវក្រហមថៃ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |