|
- ឡិចស៊ីស 470 បុកម៉ូតូពីក្រោយអូសប្រហែល១០០ម៉ែត្រ
- ស្វាមួយក្បាលយកកូនខ្លាអាយុ60ថ្ងៃធ្វើជាមិត្ត
- ផឹកស្រវឹងទាំងព្រឹកនៅខារា៉អូខេចេញមកវិញបុកគូទរថយន្តពីក្រោយបាក់ភ្លៅឆ្វេង
- មហាបាតុកម្មនៅក្រុងគែរដើម្បីឯកភាពជាតិ និងការបាញ់តគ្នានៅក្រុងស៊ីណៃអ៊ីស្លាប់6នាក់
- អាកាសធាតុចុះអ័ព្ទនៅភាគឧត្តរប្រទេស ខណៈខេត្តផ្សេងទៀតភ្លៀងបានធ្លាក់ជញ្ជ្រុំ
- FUSO ដឹកខ្សាច់ធ្លាក់ផ្លូវបេតុងជាប់ផុង អ្នកបើកបរនិងអ្នកឃាត់ផ្ទុះជម្លោះ
- EZECOMជាក្រុមហ៊ុនទីមួយនៅកម្ពុជាដែលបម្រើជូននូវសេវាកម្មToll Free(ITFS)
- កម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីជលផលដល់ប្រជានេសាទសមុទ្រ
- កម្សាន្តចុងសប្តាហ៍
- បើកលឿនដូចគ្នាមិនគោរពសិទ្ធិអាទិភាពចំណុចផ្លូវកែងរថយន្ត និងម៉ូតូប៉ះគ្នា
- ពស់យក្សរបស់ក្រុមសៀកធ្លាក់ពីលើរថយន្តអ្នកស្រុកភ័យខ្លាចនៅកាហ្សាក់ស្តង់
- ចំណងទំនាក់ទំនងស្នេហាដ៏ចម្លែកបំផុតនៅលើពិភពលោករវាងមនុស្ស និងវត្ថុផ្សេងៗគួរឱ្យកត់សម្គាល់
- ឆេះរោងចក្រស្បែកជើងមួយនៅវៀតណាមស្លាប់17នាក់
- ស្លាប់13នាក់ក្នុងការបាញ់ប្រហារមួយនាភាគនិរតីប៉ាគីស្ថាន
- ភ្លៀងបន្តធ្លាក់ខ្លាំងនៅហៃណាន់ជាមួយការបោកបក់នៃព្យុះ NOCK-TEN
- រញ្ជួយដីកម្លាំង6,4រីស្ទ័រក្នុងដែនទឹកហ្វូគូស៊ីម៉ាជប៉ុន
- ទួរីសដឹកអ្នកដំណើរបុកគ្នាជាមួយយីឌុបស្លាប់៥នាក់ របួសធ្ងន់២នាក់
- ខឹងគូដណ្តឹងពេលផឹកស៊ីដើរចេញទៅមុនសន្លប់នៅមុខស្ថានីយទូរទស្សន៍អាស៊ីអាគេ្នយ៍
- ហាយឡិនឌ័រអាងមានធានារ៉ាប់រងបោះពួយបុកស្នាក់ការភូមិ៤ និងម៉ូតូ១គ្រឿង
- ប៉ះទង្គិចគ្នាជាថ្មីទៀតនៅប្រទេសយេម៉ែនស្លាប់16នាក់
- ជំនន់ទឹកភ្លៀងកំពុងគំរាមកំហែងលិចលង់ផ្លូវជាតិលេខ៤ និងក្រុងកំពត
- សម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធ បណ្ឌិតកំពុងបើកសម្ពោធមណ្ឌលយោធិនពិការខេត្តសៀមរាប
- ធ្លាក់យន្តហោះធុនប៊ូអ៊ីង737មួយគ្រឿង បាក់ជា2នៅប្រទេសហ្គុយយ៉ានគ្មានអ្នកស្លាប់
- អាជីវករផ្សារធំទួលសង្កែជាង១០០នាក់សំណូមពរសម្តេចតេជោជួយ
ឡិចស៊ីស 470 បុកម៉ូតូពីក្រោយអូសប្រហែល១០០ម៉ែត្រ Posted: 31 Jul 2011 12:45 AM PDT រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស ស៊េរី 470 ពណ៌ខ្មៅ មួយគ្រឿងជិះគ្នា២នាក់ បានបើកបរលឿនស្លេវបុកម៉ូតូ១គ្រឿង ម៉ាកឌ្រីម C125 ស៊េរី២០០៦ ពីក្រោយអូសជាង១០០ម៉ែត្រ បណ្តាលឱ្យអ្នកជិះម៉ូតូរបួសធ្ងន់២នាក់ ស្រាលម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់ |
ស្វាមួយក្បាលយកកូនខ្លាអាយុ60ថ្ងៃធ្វើជាមិត្ត Posted: 31 Jul 2011 12:44 AM PDT ស្វាមួយក្បាលឈ្មោះ DO DO ដែលចិញ្ចឹមក្នុងសួនសត្វមួយនៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីពេលថ្មីៗកន្លងមក បានយកកូនខ្លាអាយុ៦០ថ្ងៃមួយក្បាលធ្វើជាមិត្តភក្តិរបស់វាហើយនៅថ្ងៃដំបូងនៃចំណងមិត្តភាពនោះ ស្វា DO DO បានយកទឹកដោះគោដាក់បញ្ច្រកកូនខ្លានេះ។ |
ផឹកស្រវឹងទាំងព្រឹកនៅខារា៉អូខេចេញមកវិញបុកគូទរថយន្តពីក្រោយបាក់ភ្លៅឆ្វេង Posted: 31 Jul 2011 12:40 AM PDT ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ បានរងរបួសបាក់ភ្លៅខាងឆ្វេង ខណៈជិះម៉ូតូយ៉ាងលឿនទៅបុកគូថរថយន្តមួយគ្រឿងកាលពីវេលាម៉ោង ១០និង២០នាទីថ្ងៃទី២៩ ខែកក្កដា នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ក្រោយពីត្រឡប់ពីផឹកស៊ីនៅហាងខារ៉ាអូខេ៩៨។ |
Posted: 31 Jul 2011 12:38 AM PDT ពលរដ្ឋអេហ្ស៊ីបជាច្រើនសិបពាន់នាក់បានប្រមូលផ្តុំគ្នា កាលពីថ្ងៃទី២៩ កក្កដា កន្លងមកនេះ នៅទីលាន TAHRIR ទីក្រុងគែរ រដ្ឋធានីអេហ្ស៊ីប ដែលនោះជាការប្រមូលផ្តុំមនុស្សដែលមានការចូលរួមពីបណ្តាក្រុមអ៊ិស្លាម។ មនុស្សម្នាដែលបានប្រមូលផ្តុំគ្នានៅទីលាននោះជាចំណុចកណ្តាលនៃបាតុកម្មរយៈពេល១៨ថ្ងៃ ដែលឈានទៅបណ្តេញ |
អាកាសធាតុចុះអ័ព្ទនៅភាគឧត្តរប្រទេស ខណៈខេត្តផ្សេងទៀតភ្លៀងបានធ្លាក់ជញ្ជ្រុំ Posted: 31 Jul 2011 12:33 AM PDT ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានឱ្យដឹងនៅថ្ងៃទី៣១ កក្កដានេះ ថា នៅលើភ្នំប្រាសាទព្រះវិហារមានការចុះអ័ព្ទ និងមានសភាពត្រជាក់ ហើយថា ភ្លៀងបានធ្លាក់ខ្លាំងជាប់ៗគ្នាក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ដោយចាប់ផ្តើមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ កក្កដា ហើយភ្លៀងបានបន្តចុះធ្លាក់នៅ |
FUSO ដឹកខ្សាច់ធ្លាក់ផ្លូវបេតុងជាប់ផុង អ្នកបើកបរនិងអ្នកឃាត់ផ្ទុះជម្លោះ Posted: 31 Jul 2011 12:14 AM PDT ក្រុងប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃទី២៩ កក្កដា រថយន្ត FUSO ដឹកខ្សាច់មួយគ្រឿងបានជាប់ផុងកង់ក្រោយចុះពីផ្លូវបេតុង ហើយឈានទៅផ្ទុះជម្លោះចោទប្រកាន់គ្នាទៅវិញទៅមកដោយអ្នកបើកបរចោទ ថា ដោយសារមានការឡើងប្រទាញប្រទង់ ទើបរថយន្តរបស់ខ្លួនធ្លាក់ពីផ្លូវជាប់ផុង ឯអ្នកឃាត់ថា |
EZECOMជាក្រុមហ៊ុនទីមួយនៅកម្ពុជាដែលបម្រើជូននូវសេវាកម្មToll Free(ITFS) Posted: 31 Jul 2011 12:10 AM PDT រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១១ ក្រុមហ៊ុន EZECOM បានដាក់បម្រើជូននូវសេវាកម្មថ្មីមួយទៀតគឺITFS ដែលជាបច្ចេកវិទ្យាថ្មីបំផុតនៅកម្ពុជា នាំមកជូនដោយ EZECOM ។ ITFS អាចផ្តល់ជូនក្រុម ហ៊ុនក្នុងស្រុកទាំងអស់នូវភាពងាយស្រួល និងសន្សំសំចៃ ដើម្បីឱ្យពួកគេមាន |
កម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីជលផលដល់ប្រជានេសាទសមុទ្រ Posted: 31 Jul 2011 12:09 AM PDT ខេត្តកំពត ៖ នៅលើសាលាឆាន់ វត្តត្រពាំងរពៅ ស្ថិតក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ កាលពីព្រឹកថ្ងៃទី២៩ កក្កដាកន្លងទៅនេះ មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត បានរៀបចំបើកកម្មវិធីផ្សព្វផ្សាយមួយស្តីពីច្បាប់ជលផល ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងក្នុង |
Posted: 30 Jul 2011 11:59 PM PDT រង់ចាំមានម្នាក់ទៀត បុគ្គលិករថភ្លើងនិយាយជាមួយអ្នកដំណើរម្នាក់ ៖ -លោកមិនអាចជក់បារីបានទេ ។ មើលហ្ន៎, ស្លាកដាក់ច្បាស់ «អាចជក់បារីបាន លុះត្រាអ្នកដំណើរក្នុងទូរថភ្លើងជាមួយគ្នាឯកភាព» ។ -ចុះទូនេះមានតែខ្ញុំម្នាក់ឯងតើ ។ -អ៊ីចឹងរង់ចាំសិន, ចាំដល់មានអ្នកដំណើរម្នាក់ទៀតមកអង្គុយក្នុងទូនេះដែរ ហើយលោកស្នើយោបល់គេ, បើគេយល់ព្រម, ជក់ចុះ ៕ |
បើកលឿនដូចគ្នាមិនគោរពសិទ្ធិអាទិភាពចំណុចផ្លូវកែងរថយន្ត និងម៉ូតូប៉ះគ្នា Posted: 30 Jul 2011 11:59 PM PDT ខេត្តរតនគិរី ៖ រថយន្ដកាមរីគូទស្វិតមួយគ្រឿងបើកលឿនដូចហោះទៅប៉ះម៉ូតូបុរស ម្នាក់ដែលកំពុងជិះនៅលើថ្នល់ដោយគ្មានពាក់មួកការពារសុវត្ថិ ភាព បណ្តាលឱ្យដួលបោកក្បាលសន្លប់។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៣រសៀល ថ្ងៃទី៣០ កក្កដា នៅចំណុចផ្លូវកែងភូមិ១ សង្កាត់ឡាបាសៀក ក្រុងបានលុង។ |
ពស់យក្សរបស់ក្រុមសៀកធ្លាក់ពីលើរថយន្តអ្នកស្រុកភ័យខ្លាចនៅកាហ្សាក់ស្តង់ Posted: 30 Jul 2011 11:55 PM PDT តាមទីភ្នាក់ងារបរទេសផ្សាយថា មានការប្រទះឃើញពស់ «អាណាហ្គុនដា» ប្រភេទពស់យក្យមានប្រវែងជាង៣ម៉ែត្រ នៅកណ្តាលភូមិដ៏តូចមួយក្នុងប្រទេសកាហ្សាក់ស្ថាន ធ្វើឱ្យអ្នកស្រុកភ័យខ្លាច ខណៈពេលមន្ត្រីក្នុងតំបន់បញ្ជាក់ថា ពស់យក្សមកពីអាមេរិកខាងត្បូងមួយក្បាលនេះបានធ្លាក់ពីលើរថយន្ត ដឹកទំនិញរបស់ក្រុមសៀក។ ប្រភពបញ្ជាក់ថា អ្នកស្រុកក្នុងភូមិអាក់ស៊ូ អាយូលី នៅភាគកណ្តាលប្រទេសកាហ្សាក់ស្ថាន បានភ័យខ្លាចបន្ទាប់ពីទ្រុងរក្សាទុកពស់យក្សប្រវែងជាង៣ ម៉ែត្រនោះ បានជ្រុះចេញពីរថយន្តរបស់ក្រុមសៀក នៅក្នុងភូមិ ។ |
Posted: 30 Jul 2011 11:39 PM PDT នៅលើលោកយើងនេះមានរឿងរាវចម្លែកៗជាច្រើនដែលគេមិនអាចស្មានដល់ ហើយជឿបាន។ រឿងទាំងនេះបង្កើតឡើងដោយមនុស្ស និងរបស់របរផ្សេងៗដោយអ្នកទាំងនោះស្ម័គ្រចិត្តរៀបការ និងរស់នៅជាមួយរបស់ទាំងនោះ ដែលខ្លះជារបស់គ្មានវិញ្ញាណ និងខ្លះទៀតជារបស់មានវិញ្ញាណ។ ខាងក្រោមនេះជារឿងរ៉ាវ និងទំនាក់ទំនងដ៏ចម្លែកបំផុតនៅលើពិភពលោក ៖ |
ឆេះរោងចក្រស្បែកជើងមួយនៅវៀតណាមស្លាប់17នាក់ Posted: 30 Jul 2011 11:37 PM PDT រោងចក្រផលិតស្បែកជើងអត់អជ្ញាប័ណ្ណមួយនៅក្នុងទីក្រុងហៃហ្វុង ភាគខាងជើងវៀតណាមត្រូវភ្លើងឆេះកាលពីថ្ងៃទី២៩ កក្កដា កន្លងមក បណ្តាលឱ្យស្លាប់កម្មករ១៧នាក់ និង២១នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ មេប៉ូលិសស្រុកអានឡាវ ដែលមានរោងចក្រផលិតស្បែកជើងនោះនិយាយថា ការឆេះនេះប្រហែលបណ្តាលមកពីឧបករណ៍មួយប្រភេទដែល |
ស្លាប់13នាក់ក្នុងការបាញ់ប្រហារមួយនាភាគនិរតីប៉ាគីស្ថាន Posted: 30 Jul 2011 11:31 PM PDT មនុស្សយ៉ាងតិច១៣នាក់ក្នុងនោះមាននារីម្នាក់បានត្រូវស្លាប់ ហើយជាច្រើននាក់ទៀតត្រូវរបួសកាលពីព្រឹកថ្ងៃទី៣០ កក្កដា ខណៈពួកជនប្រដាប់អាវុធពុំស្គាល់មុខបានបាញ់ប្រហារទៅលើរថយន្តមួយគ្រឿងត្រង់ចំណតរថយន្តបឺសមួយក្នុងទីក្រុងកេតតា ភាគនិរតីប៉ាគីស្ថាន ។ យោងតាមព័ត៌មានទាំងឡាយថា |
ភ្លៀងបន្តធ្លាក់ខ្លាំងនៅហៃណាន់ជាមួយការបោកបក់នៃព្យុះ NOCK-TEN Posted: 30 Jul 2011 09:17 PM PDT ខ្យល់ព្យុះត្រូពីកាល់ឈ្មោះ NOCK-TEN ជាព្យុះទី៨ និងជាព្យុះខ្លាំងជាងគេដែលបោកបក់កាត់ប្រទេសចិនចាប់តាំងពីដើមឆ្នាំនេះមកកាលពីព្រឹកថ្ងៃទី៣០ កក្កដា បានតម្រង់ឆ្ពោះទៅទិសខាងជើងសំដៅឆកសមុទ្រ បីបូ ក្រោយពីបោកបក់លើខេត្តហៃណាន់ កាលពីរសៀលថ្ងៃទី២៩ កក្កដា មក។ |
រញ្ជួយដីកម្លាំង6,4រីស្ទ័រក្នុងដែនទឹកហ្វូគូស៊ីម៉ាជប៉ុន Posted: 30 Jul 2011 09:14 PM PDT ទីភ្នាក់ងារឧតុនិយមជប៉ុន និងសាក្សីទាំងឡាយរាយការណ៍ថា ការរញ្ជួយដីមួយមានកម្លាំង៦,៤រីស្ទ័របានធ្វើឱ្យញ័ររង្គើកាលពីថ្ងៃទី៣១ កក្កដា វេលាម៉ោង៣និង៥៤នាទីទៀបភ្លឺម៉ោងក្នុងស្រុកនាភាគឦសានជប៉ុន ព្រមទាំងនៅទីក្រុងតូក្យូ ។ ពុំមានការប្រកាសអាសន្នស៊ូណាមីត្រូវបានធ្វើឡើយ |
ទួរីសដឹកអ្នកដំណើរបុកគ្នាជាមួយយីឌុបស្លាប់៥នាក់ របួសធ្ងន់២នាក់ Posted: 30 Jul 2011 09:13 PM PDT ខេត្តកំពង់ចាម ៖ មនុស្ស៥នាក់ប្រុស-ស្រីបានស្លាប់នៅនឹងកន្លែងដោយសារបោក ផ្ទប់ប៉ះទង្គិច និងកៀបជាប់នៅក្នុងរថយន្តគួរឱ្យរន្ធត់ និង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់ បន្ទាប់ពីរថយន្តទួរីសប្រភេទ១២កៅអី បុកគ្នាជាមួយរថយន្តយីឌុប |
ខឹងគូដណ្តឹងពេលផឹកស៊ីដើរចេញទៅមុនសន្លប់នៅមុខស្ថានីយទូរទស្សន៍អាស៊ីអាគេ្នយ៍ Posted: 30 Jul 2011 08:54 PM PDT រាជធានីភ្នំពេញ ៖ នារីម្នាក់សន្លប់នៅមុខស្ថានីយទូរទស្សន៍អាស៊ីអាគេ្នយ៍ ដោយសារខឹងគូដណ្តឹងចេះតែបបួលមិត្តភក្តិមកច្រើននាក់ពេកមក ផឹកមិនរវល់ជាមួយនាង ហើយនាងក៏សុំទៅផ្ទះមុន ដោយដើរចេញទៅតែម្នាក់ឯងតាមបណ្តោយផ្លូវលេខ២០០៤ ឆ្ពោះទៅផ្លូវន័រប្រ៊ីដ ស្ថិតក្នុងភូមិស្លែងរលើង |
ហាយឡិនឌ័រអាងមានធានារ៉ាប់រងបោះពួយបុកស្នាក់ការភូមិ៤ និងម៉ូតូ១គ្រឿង Posted: 30 Jul 2011 08:38 PM PDT រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជិះរថយន្តម៉ាកហាយឡិនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2 O-7475 ចេញពីក្លឹបកម្សាន្តមួយ បើកតាមបណ្តោយផ្លូវលេខ៣៣៦ បានជ្រុលចង្កូត ទៅបុកម៉ូតូសង់កូរ៉េមួយគ្រឿងចតចោល និងរបស់របរមួយចំនួនដែលដាក់លក់នៅមុខហាងលក់ទូរស័ព្ទដៃយីហោ |
ប៉ះទង្គិចគ្នាជាថ្មីទៀតនៅប្រទេសយេម៉ែនស្លាប់16នាក់ Posted: 30 Jul 2011 08:07 PM PDT នៅប្រទេសយេម៉ែនមានការប៉ះទង្គិចគ្នាជាថ្មីទៀត កាលពីថ្ងៃទី៣០ កក្កដា កន្លងមក រវាងកងកម្លាំងរដ្ឋាភិបាល និងពួកកុលសម្ព័ន្ធភ្នំ ព្រមទាំងពួកសកម្មប្រយុទ្ធ។ ការប៉ះទង្គិចគ្នានេះកើតឡើងនៅតំបន់ជាយក្រុងសាណា និងនៅខេត្តភាគខាងត្បូងប្រទេសដែលមានអស្ថេរភាពបំផុតបណ្តាលឱ្យស្លាប់មនុស្ស១៦នាក់។ ការប៉ះទង្គិចគ្នាយ៉ាង |
ជំនន់ទឹកភ្លៀងកំពុងគំរាមកំហែងលិចលង់ផ្លូវជាតិលេខ៤ និងក្រុងកំពត Posted: 30 Jul 2011 07:46 PM PDT នៅតាមបណ្តាខេត្តភាគខាងលិចប្រទេសគឺខេត្តកោះកុង ព្រះសីហនុ កំពត និងកែប ៣-៤ថ្ងៃនេះមានធ្លាក់ភ្លៀងយ៉ាងខ្លាំងជាបន្តបន្ទាប់ ធ្វើឱ្យប្រជាពលរដ្ឋមានការលំបាកក្នុងការចេញទៅណាមកណា ឬប្រកបរបរផ្សេងៗ...ជាមួយគ្នានៅតាមផ្លូវជាតិលេខ៤ ត្រូវជំនន់ទឹកភ្លៀងដែលហូរចុះពីភ្នំកំពុង |
Posted: 30 Jul 2011 07:46 PM PDT ខេត្តសៀមរាប ៖ ព្រឹកនេះទី៣១ កក្កដា ២០១១ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការនូវមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ គូលេន ក្រុងសៀមរាប ដើម្បី |
ធ្លាក់យន្តហោះធុនប៊ូអ៊ីង737មួយគ្រឿង បាក់ជា2នៅប្រទេសហ្គុយយ៉ានគ្មានអ្នកស្លាប់ Posted: 30 Jul 2011 07:39 PM PDT យន្តហោះមួយគ្រឿងធុនប៊ូអ៊ីង៧៣៧-៨០០ ជារបស់ក្រុមហ៊ុនអាកាសចរណ៍ CARIB-BEAN AIRLINES បានធ្លាក់ ហើយបាក់ជាពីរ កាលពីថ្ងៃទី៣០ កក្កដា កន្លងមក នៅពេលប៉ុនប៉ងចុះចតនៅព្រលានយន្តហោះក្នុងប្រទេស ហ្គុយយ៉ាន បណ្តាលឱ្យរបួសអ្នកដំណើរជាច្រើននាក់ ប៉ុន្តែមិនមានមនុស្សស្លាប់ទេ។ តាមសេចក្តីរាយការណ៍ថា |
អាជីវករផ្សារធំទួលសង្កែជាង១០០នាក់សំណូមពរសម្តេចតេជោជួយ Posted: 30 Jul 2011 06:42 PM PDT រាជធានីភ្នំពេញ ៖ អាជីវករលក់ដូរនៅផ្សារធំទួលសង្កែ មានទីតាំងជាប់របងខាងលិចផ្សារទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ចំនួនជាង១០០នាក់ បាននាំគ្នាដាក់ពាក្យស្នើសុំអន្តរាគមន៍ពីសម្តេចអគ្គមហាសេនា បតីតេជោហ៊ុន សែន ជួយកុំឱ្យថៅកែចេះតែបន្តដំឡើងថ្លៃតូបពេក។ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |