The Phnom Penh Post - KHMER: “ចិន​ចោទ​ជប៉ុន​​បំភ្លើស​ការ​ពិត​ជុំ​វិញ​ទំនើប​នីយកម្ម​យោធា” plus 9 more

The Phnom Penh Post - KHMER: “ចិន​ចោទ​ជប៉ុន​​បំភ្លើស​ការ​ពិត​ជុំ​វិញ​ទំនើប​នីយកម្ម​យោធា” plus 9 more


ចិន​ចោទ​ជប៉ុន​​បំភ្លើស​ការ​ពិត​ជុំ​វិញ​ទំនើប​នីយកម្ម​យោធា

Posted: 04 Aug 2011 03:00 AM PDT

ប៉េកាំងៈ ប្រទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចោទប្រកាន់​ប្រទេស​ជប៉ុន​ពី​បទ​និយាយ​បំភ្លើស​ការ​ពិត​ទាំង​ស្រុង​អំពី​ ការ​គំរាម​កំហែង​ផ្នែក​យោធា​របស់​ក្រុង​ប៉េកាំង ដោយ​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​​មហា​យក្ស​ សេដ្ឋកិច្ច​ទាំង​ពីរ​នៅ​អាស៊ី។

ឈើ​ក្រញូង​របស់​ឧកញ៉ា ទ្រី ភាព បាត់​ដំណឹង​ឈឹង

Posted: 04 Aug 2011 02:18 AM PDT

រតនគិរីៈ ឈើ​គ្រញូង​ជាង ​៤០​ម៉ែត្រ​គូប​ដែល​លោក​ឧញ៉ា​ ទ្រី ភាព ដេញ​ថ្លៃ​ទិញ​យក​ក្នុង​តម្លៃ​ជាង ៣៧០០០​ដុល្លារ ពី​ប្រធាន​ឧទ្យាន​ជាតិ​វីវៈ​ជ័យ បន្ទាប់​ពី​បង្ក្រាប​បាន​ពី​ក្រុម​ឈ្មួញ​វៀតណាម ដែល​លួច​កាប់​ឈើខុស​ច្បាប់​ក្នុង​តំបន់​ឧទ្យាន​នោះ  បាន​បាត់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដោយ​មិន​ដឹង​ពី​មូល​ហេតុ។

ថាក់​ស៊ីន ត្រូវ​ការ​គណៈ​រដ្ឋ​មន្រ្តី​ស្អាត​ស្អំ

Posted: 04 Aug 2011 02:06 AM PDT

110804_b02

បាង​កកៈ នាយក​រដ្ឋ​មន្រ្តី​ដែល​ត្រូវ​គេ​ទម្លាក់​ពី​តំណែង​ លោក ថាក់​ស៊ីន ស៊ីណាវ៉ាត្រា បាន​លាត​ត្រដាង​ថា​ លោក​ត្រៀម​ខ្លូន​ដើម្បី​នាំ​អ្នក​ខាង​ក្រៅឲ្យ​ចូល​រួម​ក្នុង​ឆាក​នយោបាយ​ ដើម្បី​បង្កើត​គណៈ​រដ្ឋ​មន្រ្តី​ស្អាត​ស្អំ​ជា​មួយ​នឹង​មុខ​មាត់​ដែល​គេ​ ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​ ខណៈ​ដែល​ប្រធាន​សភា​លោក​ ស៊ុំ​សាក់ គៀត​ស៊ូរ៉ាណុន បាន​អំពាវ​នាវ​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​សុក្រ​វេលា​ម៉ោង​ ១០​ព្រឹក ​ដើម្បី​ជ្រើស​រើស​នាយក​រដ្ឋ​មន្រ្តី​ថ្មី​របស់​ប្រទេស​នេះ។

ដោះ​លែង​យុវជន​គូស​វាស​លើ​ចម្លាក់​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧

Posted: 04 Aug 2011 01:55 AM PDT

បាត់ដំបងៈ បុរស​ម្នាក់​ដែល​ត្រូវ​នគរបាល​អះអាង​ថា​មាន​សតិ​មិន​គ្រប់​ទឹក​នោះ​ បាន​ត្រូវ​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ បន្ទាប់​ពី​ឃាត់​ខ្លួន​សាកសួរ​នៅ​ថ្ងៃ​ទីអង្គារ​ ក្រោយ​ពី​បុរស​ម្នាក់​នោះ​បាន​គូស​ពណ៌លើ​រូប​ចម្លាក់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី ​៧​ នៅ​ក្នុង​ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង កាល​ពីថ្ងៃទី​២៩ ខែកក្កដា​កន្លង​មកនេះ​​ ធ្វើ​ឲ្យ​មាន​ការ​រិះគន់ពី​អាជ្ញាធរ​​ថា ជន​នេះ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈរបស់​រដ្ឋ​។

កូរ៉េ​ខាង​ត្បូង​បដិសេធ​សំណើ​ខាង​ជើង​រឿង​សង់​សម្ភារបរិក្ខា

Posted: 04 Aug 2011 01:10 AM PDT

សេអ៊ូលៈ កូរ៉េ​ខាង​ត្បូង បាន​ច្រាន​ចោល​នូវ​សំណើ​មួយ​ធ្វើ​ឡើង​ដោយ​កូរ៉េ​ខាង​ជើង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​កសាង​សម្ភារ​បរិក្ខា ជា​ការ​ប្រឆាំង​ទៅ​នឹង​ជំនួយ​សង្គ្រោះ​បន្ទាន់​ជា​សម្ភារ និង​ថ្នាំ​ពេទ្យ ដែល​កូរ៉េ​ខាង​ត្បូង​ផ្តល់​ឲ្យ​នៅ​សប្តាហ៍​នេះ សម្រាប់​​ជួយ​ដល់​បង​ប្អូន​ជិត​ខាង​ដ៏​ក្រី​ក្រ​របស់​ខ្លួន ឲ្យ​ស្តារ​ខ្លួន​ចេញ​ពី​គ្រោះ​ទឹក​ជំនន់​ដ៏​មហន្តរាយ។

ដាក់​ទោស​ប្តី​ខ្មែរ​ប្រពន្ធ​វៀតណាម​ឲ្យ​ជាប់​គុក​៣​ឆ្នាំ

Posted: 04 Aug 2011 01:09 AM PDT

ភ្នំពេញៈ ប្តី​ប្រពន្ធ​មួយ​គូ ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ សម្រេច​ដាក់​ទោស​ក្នុង​ពន្ធនាគារ​ចំនួន ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤​លាន​រៀល នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ និង​សម្រួល​ឲ្យ​ប្រើ​ប្រាស់​គ្រឿង​ញៀន។

ដាក់​ទោស​ជន​បាច​ខិត្ត​ប័ណ្ណ​ប្រឆាំង​​លោក​ ហ៊ុន សែន

Posted: 04 Aug 2011 01:01 AM PDT

ភ្នំពេញៈ អ្នក​បាច​ខិត្ត​ប័ណ្ណ​ប្រឆាំង​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចំនួន ៥​នាក់ ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ សម្រេច​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ១៨​ខែ ដល់ ២​ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រុម​ហ៊ុន​យក្ស​ពីរ​របស់​ជប៉ុន​ចាប់​ផ្តើម​ពិភាក្សា​ការ​ច្របាច់​ចូល​គ្នា

Posted: 04 Aug 2011 12:27 AM PDT

តូក្យូៈ ក្រុម​ហ៊ុន Hitachi ដែល​ជា​ក្រុម​ហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិច​ដ៏​ធំ​បំផុត​របស់​ជប៉ុន និង​ក្រុម​ហ៊ុន Mitsubishi ដែល​ជា​ក្រុម​ហ៊ុន​ផលិត​គ្រឿង​ម៉ាស៊ីន​ធុន​ធ្ងន់​នាំ​មុខ​គេ​របស់​ប្រទេស​ ជប៉ុន​ដែរ​នោះ អាច​នឹង​​ច្របាច់​បញ្ចូល​គ្នា​ ដើម្បី​បង្កើត​ជា​ក្រុម​ហ៊ុន​ដែល​មាន​ហេដ្ឋា​រចនាសម្ព័ន្ធ​ធំ​ជាង​គេ​មួយ​ ក្នុង​ចំណោម​ក្រុម​ហ៊ុន​ធំៗ​នានា​​របស់​ពិភពលោក ដែល​រក​​ចំណូល​ពី​ការ​លក់​រួម​គ្នា​បាន​ច្រើន​ជាង​ ១៥០​ពាន់​លាន​ដុល្លារ​ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​ហ៊ុន​ទាំង​ពីរ​ដែល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ។

បញ្ជូន​ចោរ​គាស់​ផ្ទះ​ពលរដ្ឋ​៦​នាក់​ទៅ​តុលាការ

Posted: 04 Aug 2011 12:02 AM PDT

បន្ទាយមានជ័យៈ សមត្ថកិច្ច​ស្រុក​មង្គល​បុរី​ នៅ​រសៀល​ថ្ងៃ​ព្រហស្បត្តិ៍​នេះ បាន​សម្រេច​បញ្ជូន​ខ្លួន​ ក្រុម​ចោរ​លួច​គាស់​ផ្ទះ​ប្រជា​ពល​រដ្ឋ​ចំនួន​ ៦នាក់​ ទៅ​កាន់​តុលាការ​ខេត្ត​ ដើម្បី​ធ្វើការ​ចោទ​ប្រកាន់ ​និង​ផ្តទ្ទា​ទោស។

អ្នក​ភូមិ​ព្រៃ​សណ្តែក​នឹង​តវ៉ា​ប្រឆាំង​សកម្មភាព​ជីក​ដី​របស់​ក្រុម​ហ៊ុន​មួយ

Posted: 03 Aug 2011 10:08 PM PDT

ភ្នំពេញៈ ប្រជា​ពលរដ្ឋ​​ជា​ច្រើន​​គ្រួសារ​នៅ​ភូមិ​ព្រៃ​សណ្តែក សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ នៅ​រសៀល​ថ្ងៃ​នេះ​ នឹង​រៀប​ចំ​ការ​តវ៉ា​មួយ ដើម្បី​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ជីក​កកាយ​យក​អាចម៍​ដី​មួយ បញ្ឈប់​សកម្មភាព​របស់​ខ្លួន និង​ឈប់បើក​បរ​កាត់​ផ្លូវ​ភូមិ​ដែល​កសាង​ឡើង​ដោយ​ថវិកា​របស់​អ្នក​ស្រុក។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!