VOA News: ព័ត៌មាន |
ព័ត៌មានអន្តរជាតិសង្ខេប៖ ៣១ កក្កដា Posted: 30 Jul 2011 07:40 PM PDT ជប៉ុន៖ មានការរញ្ជួយផែនដីខ្លាំងមួយ ដែលមានកម្លាំង៦,៤ក្នុងផ្នែកឦសាននៃប្រទេសជប៉ុនកាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងតំបន់ដដែលដែល មានការខូចខាតច្រើនដោយសារការរញ្ជួយផែនដីខ្លាំងមួយមានកម្លាំង៩ហើយដែលបាននាំឱ្យមានរលកយក្សស៊ូណាមិកាលពីពេលមុននេះក្នុងឆ្នាំនេះ។ ទួរគី៖ លោកប្រធានាធិបតី Abdullah Gul នៃប្រទេសទួរគីបានមានប្រសាសន៍ថាការលាលែងចេញពីតំណែងនៃពួកអគ្គមេបញ្ជាការក្រុមយោធានៃប្រទេសទួរគីកាលពីថ្ងៃសុក្រនឹងមិនបណ្តាលឱ្យមានវិបត្តិទេ។ ស៊ីរី៖ កងកម្លាំងសន្តិសុខស៊ីរីមានការប៉ះទង្គិចដ៏ប្រល័យជាមួយក្រុមអ្នកស្រុកដែលគ្រវែងដុំថ្មនៅជិតក្រុង Deir el-Zour នាប៉ែកខាងកើតប្រទេស។ ប៉ាគីស្ថាន៖ ពួកប៉ូលីសនៅក្នុងផ្នែកនិរតីនៃប្រទេសប៉ាគីស្ថាននិយាយថាពួកជនប្រដាប់អាវុធបានបាញ់កាំភ្លើងលើរថយន្តក្រុងតូចមួយគ្រឿងកាលពីថ្ងៃសៅរ៍ បណ្តាលឱ្យអ្នកកាន់សាសនាអ៊ីស្លាមនិកាយ Shia ១១នាក់ស្លាប់ ដោយមានរួមបញ្ចូលទាំងស្ត្រីម្នាក់ផង។ អ៊ីរ៉ាក់៖ លោកនាយករដ្ឋមន្ត្រី Nouri al-Maliki ប្រទេសអ៊ីរ៉ាក់បានសម្រេចកិច្ចព្រមព្រៀងមួយជាមួយសភា ដែលបានអំពាវនាវឱ្យមានការបន្ថយទំហំរបស់រដ្ឋាភិបាលឯកភាពជាតិរបស់លោក។ អាមេរិកាំង៖ មេធាវីរបស់ជនជាតិអាមេរិកាំងពីរនាក់ដែលជាប់គុកក្នុងប្រទេសអ៊ីរ៉ង់ពីបទចោទប្រកាន់ថាធ្វើចារកម្មបាននិយាយថា ការធ្វើសវនាការមួយនៅថ្ងៃអាទិត្យនេះអំពីករណីរបស់ពួកគេអាចជាការបញ្ជាក់់មួយថាពួកគេនឹងត្រូវដោះលែងក្នុងពេលឆាប់ៗ។ សហរដ្ឋអាមេរិក៖ នៅថ្ងៃសៅរ៍ ពួកមេដឹកនាំនយោបាយស.រ.អ.នៅតែទាល់ច្រកអំពីធ្វើសកម្មភាពល្អបំផុតបែបណាដើម្បីដំទ្បើងកម្រិតនៃកម្ចីប្រាក់របស់ប្រទេស និងកាត់បន្ថយចំណាយរបស់រដ្ឋាភិបាល បីថ្ងៃមុនពេលប្រទេសជាតិគ្មានប្រាក់សងបំណុល។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |