The Phnom Penh Post - KHMER: “រាជ​ទាយាទ​ថៃ​យល់​ព្រម​បង់​សំណង​ដើម្បី​ដោះ​យន្ត​ហោះ​ពី​អាល្លឺម៉ង់” plus 9 more

The Phnom Penh Post - KHMER: “រាជ​ទាយាទ​ថៃ​យល់​ព្រម​បង់​សំណង​ដើម្បី​ដោះ​យន្ត​ហោះ​ពី​អាល្លឺម៉ង់” plus 9 more


រាជ​ទាយាទ​ថៃ​យល់​ព្រម​បង់​សំណង​ដើម្បី​ដោះ​យន្ត​ហោះ​ពី​អាល្លឺម៉ង់

Posted: 01 Aug 2011 02:15 AM PDT

បាងកកៈ ព្រះ​អង្គ​ម្ចាស់​រាជ​ទាយាទ​ថៃ បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន ២០​លាន​អឺរ៉ូ (២៨,៤​លាន​ដុល្លារ) ដើម្បី​ធានា​នឹង​ការ​ដោះ​លែង​យន្ត​ហោះ​មួយ​គ្រឿង ដែល​ត្រូវ​បាន​​អាជ្ញាធរ​អាល្លឺម៉ង់​រឹប​អូស​យក នៅ​ក្នុងជម្លោះ​ពាណិជ្ជកម្ម​រ៉ាំ​រ៉ៃ​មួយ។

ព្យុះ​ភ្លៀង​ជិត​មួយ​សប្តាហ៍​​បំផ្លាញ​ផ្ទះ​ប្រជា​ពលរដ្ឋ​៣៦​ខ្នង

Posted: 01 Aug 2011 01:59 AM PDT

ភ្នំពេញៈ មន្ត្រី​អាជ្ញាធរ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា យ៉ាង​ហេច​ណាស់​ផ្ទះ​ប្រហែល ៣៦​ខ្នង ស្ថិត​ក្នុង​ខេត្ត​ចំនួន ៣​ នៃ​ប្រទេស​កម្ពុជា ​បាន​រង​ការ​ខូច​ខាត​ដោយ​សារ​ខ្យល់​ព្យុះ​កើត​មាន​ក្នុង​តំបន់។

ការ៉ាជី​ញាំ​ញី​ទៅ​ដោយ​អំពើ​ហិង្សា ២០០​នាក់​ស្លាប់​នៅ​ខែ​កក្កដា

Posted: 01 Aug 2011 01:44 AM PDT

ការ៉ាជីៈ ជម្លោះ​ស៊ីវិល​ដ៏​បង្ហូរ​ឈាម​ បាន​បន្ត​កើត​មាន​ចាប់​ពី​ចុង​សប្តាហ៍​រហូត​មក​ដល់​ថ្ងៃ​ចន្ទ​នេះ នៅ​ទីក្រុង​ពាណិជ្ជកម្ម​ការ៉ាជី​របស់​ប្រទេស​ប៉ាគីស្ថាន បើ​ទោះ​បី​ជា​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ពី​សំណាក់​ក្រុម​មន្ត្រី ដើម្បី​យក​ឈ្នះ​អំពើ​ហិង្សា​នៅ​ទីក្រុង​នេះ ដែល​ជា​មូលដ្ឋាន​កំពង់ផែ ទីផ្សារ​ភាគ​ហ៊ុន និង​ធនាគារ​កណ្តាល​​ដ៏​សំខាន់​​បំផុត​របស់​ប្រទេស​ក្តី។

ជម្លោះ​ដី​ធ្លី​ភរិយា​របស់​លោក ហូ សុខ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​សារភាព​កំហុស

Posted: 01 Aug 2011 01:29 AM PDT

ភ្នំពេញៈ ម​ន្ត្រី​ជាន់​ខ្ពស់​ម្នាក់ ដែល​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ក្នុង​តុលាការ​រាជ​ធានី​ភ្នំពេញ កាល​ពី​ខែ​មិថុនា​កន្លង​មក​នេះ ពាក់​ព័ន្ធ​នឹង​ការ​ចេញ​ឯកសារ​ក្លែង​បន្លំ នៅ​ក្នុង​បណ្តឹង​ជម្លោះ​ដី​ធ្លី​មួយ​ធ្វើ​ឡើង​ដោយ​ភរិយា​អតីត​រដ្ឋ​ លេខាធិការ​ក្រសួង​មហា​ផ្ទៃ លោក ហូ សុខ បាន​សារភាព​ថា ស្នាម​មេដៃ​មួយ​ចំនួន​ដែល​គាត់​ប្រើ​ប្រាស់​នៅ​ក្នុង​បញ្ហា​ដី​ធ្លី​នេះ គឺ​ជា​ស្នាម​មេ​ដៃ​ក្លែង​ក្លាយ។

ប្រាក់​ដុល្លារ​ឡើង​ថ្លៃ​បន្តិច​វិញ​ក្រោយ​សភា​អាមេរិក​ឯកភាព​លើ​បំណុល​ជាតិ

Posted: 01 Aug 2011 01:14 AM PDT

110801_b04

តូក្យូៈ ប្រាក់​ដុល្លារ បាន​ឡើង​ថ្លៃ​បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​ឲ្យ​ដឹង​ថា សមាជិកសភា​ បាន​ព្រម​ព្រៀងគ្នា​លើ​វិធានការ​ដំឡើង​កម្រិត​បំណុល​ជាតិ ពោល​គឺមួយ​ថ្ងៃ​មុន​ពេល​ក្រសួង​ហិរញ្ញ​វត្ថុ​អាមេរិក​ប្រកាស​ថា ខ្លួន​នឹង​មិន​មាន​សាច់​ប្រាក់​ដើម្បី​ទូទាត់​ចំណាយ​របស់​ខ្លួន​នោះឡើយ។

ដាវីត ប៊េកខាំ គ្រោង​យក​កូន​ទី​៥​ ដើម្បី​បង្កើត​គ្រួសារ​ធំ​មួយ

Posted: 01 Aug 2011 12:50 AM PDT

110801_b03

ឡុងដ៍ៈ កូន​៤​នាក់ ​គឺមិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​។ ឪពុក​ម្ដាយ​ដ៏​ល្បី​ល្បាញ​ ដាវីត និង​នាង វិចតូរៀ​ ប៊េកខាំ គ្រោង​នឹង​បង្កើន​ការងារ​បន្ថែម​សម្រាប់​កូន​ម្នាក់​ផ្សេង​ទៀត។

ចាប់​ខ្លួន​ភ្នាក់ងារ​ចារកម្ម​ម្នាក់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ

Posted: 01 Aug 2011 12:44 AM PDT

កំពតៈ ប្រធាន​ស្នាក់​ការ​ស្រាវ​ជ្រាវ​ចារកម្ម​ប្រចាំ​ខេត្ត​កំពត ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់​ខ្លួន និង​បញ្ជូន​ភ្លាមៗ​ទៅ​តុលាការ​ខេត្ត​នៅ​ថ្ងៃ​ចន្ទ​នេះ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ។

អ្នក​បើក​បរ​តាក់ស៊ី​ចិន​ធ្វើ​កូដកម្ម​ប្រឆាំង​ប្រេង​ឡើង​ថ្លៃ​ខ្ពស់

Posted: 01 Aug 2011 12:28 AM PDT

ប៉េកាំងៈ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ បាន​និយាយ​ថា ក្រុម​អ្នក​បើក​បរ​រថ​យន្ត​តាក់ស៊ី​ជាង ១​ពាន់​នាក់​នៅ​ទីក្រុង​ទេសចរណ៍​ហាំងចូវ នៅ​ខេត្ត​ចេជាំង ភាគ​ខាង​កើត​ប្រទេស​ចិន បាន​ចេញ​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​កើន​ឡើង​នៃ​តម្លៃ​ប្រេង​ឥន្ធៈ និង​ផ្លូវ​ថ្នល់ដ៏​ណែន​ណាន់​តាន់​តាប់។

សភា​អាមេរិក​ឯកភាព​លើ​ការ​បង្កើន​​កម្រិត​បំណុល​ជាតិ

Posted: 01 Aug 2011 12:16 AM PDT

110801_b02

វ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា បាន​ឲ្យ​ដឹង​កាល​ពី​យប់​ម្សិល​មិញ​ថា មេដឹកនាំ​គណបក្ស​ទាំង​ពីរ​នៅ​ក្នុង​ព្រឹទ្ធសភា និង​រដ្ឋ​សភា​អាមេរិក បាន​ឯកភាព​លើ​​កិច្ច​ព្រម​ព្រៀង​មួយ​ ដើម្បី​ដំឡើង​កម្រិត​បំណុលខ្ពស់​បំផុត​របស់​អាមេរិក​នៅ​ត្រឹម ២,១​ពាន់​ពាន់​លាន​ដុល្លារ​ និង​កាត់​បន្ថយ​ឱនភាព​ជាតិ​ចំនួន ២,៥​ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍ ដែល​បច្ចុប្បន្ន​ត្រូវ​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​សភា​អាមេរិកឲ្យ​អនុម័ត។

កោះ​ហៅ​ជន​ជាតិ​ព្រៅ​ម្នាក់​ចូល​បំភ្លឺ លើក​គ្នា​៦០​នាក់​មក​គាំ​ទ្រ

Posted: 31 Jul 2011 11:55 PM PDT

ស្ទឹងត្រែងៈ ជន​ជាតិ​ព្រៅ​ប្រហែល ៦០​នាក់ បាន​លើក​គ្នា​មក​រង់​ចាំ​នៅ​មុខ​អគារ​តុលាការ​ខេត្ត​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​ពេល​ដែល​ជន​ជាតិ​ព្រៅ​ម្នាក់ បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​សាលា​ដំបូង ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​បាន​កាប់​បំផ្លាញ​ដី​ព្រៃ​ដោយ​គ្មាន​ លិខិត​អនុញ្ញាត។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!