The Phnom Penh Post - KHMER: “រដ្ឋាភិបាល គ្រោងអនុក្រឹត្យពលករខ្មែរនៅក្រៅប្រទេស” plus 4 more |
- រដ្ឋាភិបាល គ្រោងអនុក្រឹត្យពលករខ្មែរនៅក្រៅប្រទេស
- មន្ត្រីគណៈកម្មការដោះស្រាយបាតុកម្ម និងកូដកម្មស្នើសុំឲ្យកម្មករធ្វើការអត់ធ្មត់
- ព័ត៌មានសន្តិសុខសង្គម និងឧក្រិដ្ឋកម្ម ដែលកើតឡើងពីថ្ងៃទី ០១ ដល់ ០៥ សីហា ឆ្នាំ ២០១១
- Google វាយប្រហារចាស់ដៃលើទង្វើរាំងខ្ទប់របស់ Apple និង Microsoft
- ជប៉ុននឹងផ្លាស់ប្តូរមន្ត្រីកំពូលបីរូបទទួលបន្ទុកសុវត្ថិភាពនុយក្លេអ៊ែរ
រដ្ឋាភិបាល គ្រោងអនុក្រឹត្យពលករខ្មែរនៅក្រៅប្រទេស Posted: 05 Aug 2011 03:16 AM PDT រដ្ឋាភិបាលកម្ពុជា បានអនុម័តសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការបញ្ជូន ពលករខ្មែរទៅធ្វើការនៅបរទេសតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន ដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈកំណើនការងារ។ |
មន្ត្រីគណៈកម្មការដោះស្រាយបាតុកម្ម និងកូដកម្មស្នើសុំឲ្យកម្មករធ្វើការអត់ធ្មត់ Posted: 05 Aug 2011 02:55 AM PDT
មន្ត្រីគណៈកម្មការដោះស្រាយបាតុកម្ម និងកូដកម្មដែលមកពីអន្តរក្រសួង បានស្នើឲ្យកម្មកររោងចក្រកាត់ដេរស៊ូភើថិច ធ្វើការអត់ធ្មត់ មិនតវ៉ា ឬធ្វើកូដកម្ម ដើម្បីរង់ចាំដំណោះស្រាយពីខាងរដ្ឋាភិបាលចរចាជាមួយថៅកែរោងចក្រ |
ព័ត៌មានសន្តិសុខសង្គម និងឧក្រិដ្ឋកម្ម ដែលកើតឡើងពីថ្ងៃទី ០១ ដល់ ០៥ សីហា ឆ្នាំ ២០១១ Posted: 05 Aug 2011 02:12 AM PDT យុវជនពីរនាក់ ស្រវឹងស្រាធ្លាក់ភ្នែក បើកម៉ូតូបុករង្វង់មូល ភ្នំពេញ៖យុវជន២នាក់អាយុ២២ឆ្នាំស្រវឹងបានជិះម៉ូតូ១គ្រឿង ក្នុងល្បឿនយ៉ាងលឿនបុកជាមួយនឹងរង្វង់មូលស្តាតចាស់ប្រហែលជាម៉ោង ១២:១៥នាទីឈានចូលថ្ងៃទី៣សីហាក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។ |
Google វាយប្រហារចាស់ដៃលើទង្វើរាំងខ្ទប់របស់ Apple និង Microsoft Posted: 04 Aug 2011 04:15 AM PDT ឡូសអែនជឺឡែសៈ ក្រុមហ៊ុន Google ដែលទើបតែទទួលបរាជ័យនៅក្នុងការដេញថ្លែងទិញយកប៉ាតង់រាប់ពាន់ ពីក្រុមហ៊ុនក្ស័យធន Nortel នោះ បានវាយប្រហារយ៉ាងខ្លាំងក្លាទៅលើដៃគូប្រកួតប្រជែងរបស់ខ្លួននៅ ថ្ងៃព្រហស្បតិ៍នេះ និងបានចោទប្រកាន់គូប្រជែងទាំងនោះថាបានរួមគ្នារាំងខ្ទប់ក្រុម ហ៊ុនម៉ាស៊ីនរុករកដ៏ធំមួយនេះ នៅក្នុងទីផ្សារទូរស័ព្ទទំនើបដ៏ក្តៅគគុក។ |
ជប៉ុននឹងផ្លាស់ប្តូរមន្ត្រីកំពូលបីរូបទទួលបន្ទុកសុវត្ថិភាពនុយក្លេអ៊ែរ Posted: 04 Aug 2011 03:38 AM PDT តូក្យូៈ រដ្ឋមន្ត្រីត្រួតពិនិត្យលើគោលនយោបាយថាមពល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុននឹងផ្លាស់ប្តូរមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ៣រូប ទទួលបន្ទុកខាងគោលនយោបាយថាមពលនុយក្លេអ៊ែរ ពោលគឺ ៥ខែក្រោយពីប្រទេសនេះជួបប្រទះនឹងវិបត្តិនុយក្លេអ៊ែរដ៏អាក្រក់ បំផុតនៅលើពិភពលោក នៅក្នុងរយៈពេល ២៥ឆ្នាំ នៅតំបន់ហ៊្វូគូស៊ីម៉ា។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |