The Phnom Penh Post - KHMER: “សមត្ថកិច្ច​ដក​ថយ ក្រុម​អ្នក​ភូមិ​​បើក​ផ្លូវ​ជាតិ​លេខ ​៥១ ក្រោយ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ” plus 9 more

The Phnom Penh Post - KHMER: “សមត្ថកិច្ច​ដក​ថយ ក្រុម​អ្នក​ភូមិ​​បើក​ផ្លូវ​ជាតិ​លេខ ​៥១ ក្រោយ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ” plus 9 more


សមត្ថកិច្ច​ដក​ថយ ក្រុម​អ្នក​ភូមិ​​បើក​ផ្លូវ​ជាតិ​លេខ ​៥១ ក្រោយ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ

Posted: 09 Jun 2011 03:06 AM PDT

កំពង់ស្ពឺ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ដក​ថយ​ទៅ​ទីរួម​ខេត្ត​កំពង់ស្ពឺ​វិញ ហើយ​ប្រជា​ពលរដ្ឋ​បាន​សម្រេច​បើក​ផ្លូវ​ជាតិ​លេខ ៥១ ឲ្យ​មាន​ចរាចរណ៍​ធម្មតា​ឡើង​វិញ ក្រោយ​ពី​កើត​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​រវាង​សមត្ថកិច្ច និង​ប្រជា​ពលរដ្ឋ​​នៅ​ស្រុក​ឧដុង្គ ដោយ​សារ​ជម្លោះ​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន ម៉េង កេត។

កម្ពុជា​​ចាប់​ផ្តើម​ប្រមូល​ពន្ធ​អចលន​ទ្រព្យ​​នៅ​ខែ​កញ្ញា

Posted: 09 Jun 2011 02:38 AM PDT

110609_b11

ភ្នំពេញ៖ លោក​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​កម្ពុជា គាត ឈន់ បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​ប្រមូល​ពន្ធ​អចលន​ទ្រព្យ​របស់​កម្ពុជា នឹង​ចាប់​ផ្តើម​ឡើង​នៅ​ខណ្ឌ​ទាំង ៨​នៅ​រាជ​ធានី​ភ្នំពេញ និង​ទីក្រុង​ ២៦​នៅ​ទូទាំង​ប្រទេស​កម្ពុជា នៅ​​ខែ​កញ្ញា​ឆ្នាំ​នេះ។

អ្នក​សាន់គរ​វិល​ត្រឡប់ទៅ​គេហដ្ឋាន​វិញរង់​ចាំ​ចម្លើយ​ពី​អភិបាល​ខេត្ត​

Posted: 09 Jun 2011 02:25 AM PDT

កំពង់ធំ៖ អ្នក​ភូមិ​មកពី​ឃុំ​សាន់​គរ ស្រុកកំពង់ស្វាយ​ ដែលលើកគ្នា​មកស្នាក់​នៅ​វត្ត​មួយ​ កាលពី​ថ្ងៃ​ពុធ ​ដើម្បី​​តវ៉ា​រឿង​ដី​ធ្លី និង​ទាម​ទារ​ឲ្យ​តុលាការ​ខេត្ត​ដោះ​លែង​តំណាង​របស់​ពួក​គាត់ បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​ភូមិ​ដ្ឋាន​រៀង​ខ្លួនវិញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​បាន​ដាក់​លិខិត​ទៅអភិបាល​ខេត្ត​កំពង់​ធំ ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​តំណាងម្នាក់នោះ។

អ្នក​របួស​ឡើង​ដល់​៨​នាក់​ក្នុង​នោះ​មាន​នគរបាល​ម្នាក់

Posted: 09 Jun 2011 01:36 AM PDT

110609_b03

កំពង់ស្ពឺ៖ មេ​ឃុំ​ដំណាក់រាំង ស្រុក​ឧដុង្គ បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ចំនួន​អ្នក​របួស​បាន​កើន​ឡើង​រហូត​ដល់ ៨​នាក់​ហើយ នៅ​ក្នុង​ប្រតិបត្តិការ​អនុវត្ត​សាល​ដីកា​តុលាការ​កំពូល​រុះ​រើ​លំនៅដ្ឋាន​ប្រជា​ពលរដ្ឋ​ ៨៨​គ្រួសារ ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុម​ហ៊ុន​ ម៉េង កេត ចូល​កាន់​កាប់​ដី​ទំហំ ៦៥​ហិចតា។

IMF ព្យាករ​ថា សេដ្ឋកិច្ច​ពិភព​លោក​​កើន​ឡើង​៤,៤​ភាគ​រយ

Posted: 09 Jun 2011 01:13 AM PDT

110609_b02

ប៉េកាំង៖ ប្រធាន​ស្តី​ទី​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) លោក John Lipsky បានថ្លែង​ថា ស្ថាប័ន​របស់​​លោក​បាន​ព្យាករ​​ថា កំណើន​សេដ្ឋកិច្ច​ពិភព​លោក នឹង​កើនឡើង ៤,៤​ភាគ​រយ​នៅ​ឆ្នាំ​នេះ ស្រប​ពេល​ដែលប្រទេស​អភិវឌ្ឍន៍​នានា ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​​ធ្លាក់​ចុះ​សេដ្ឋកិច្ចម្តង​ទៀត បន្ទាប់​ពី​បាន​ស្ទុះ​ងើប​​មួយ​រយៈ​មក។

មន្ត្រី​សុខាភិបាល​ព្រមាន​ពី​គ្រោះ​ថ្នាក់​នៃ​ថ្នាំ​៥​ប្រភេទ​ប៉ះ​ពាល់​លើ​សុខភាព​មនុស្ស

Posted: 09 Jun 2011 01:06 AM PDT

ភ្នំពេញ៖ មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម បាន​ព្រមានពី​គ្រោះ​លើ​សុខភាព​កុមារ​ទៅ​ដល់​អាណាព្យាបាល​ទាំង​អស់​នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ​ កើត​ចេញ​ពី​ការ​​ប្រើ​ប្រាស់​ថ្នាំ​ ៥​ប្រភេទ ដែល​មាន​ថ្នាំ​អាស្ពឺរីន អាហ្វ្រេហ្សិក អាស្ព្រូ យ៉ាខាំចៃ​រូប​ស្រី​បី​នាក់​របស់​ថៃ និង​ថ្នាំ​រូប​តាកាប៉ោង។

ជម្លោះ​ដី​ធ្លី​អ្នក​ឃុំ​ជីខរលើ និង​ក្រុម​ហ៊ុន​ លី យ៉ុងផាត់ មិន​ទាន់​មាន​ដំណោះ​ស្រាយ

Posted: 09 Jun 2011 12:55 AM PDT

កោះកុង៖ ជម្លោះ​ដី​ធ្លី​រវាង​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​ជីខរ​លើ ស្រុក​ស្រែអំបិល និង​ក្រុម​ហ៊ុន​ លី យ៉ុងផាត់ នៅ​មិន​ទាន់​ឈាន​ទៅ​ដល់​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ថ្ងៃ​នេះ បន្ទាប់​ពី​តំណាង​ប្រជា​ពលរដ្ឋ ៨​នាក់ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ទៅ​សាក​សួរ​នៅ​តុលាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ភឿ​ថៃ​ដាក់​បណ្តឹង​ការពារ​បេក្ខ​នារី​​លោក​ស្រី យីងឡាក់

Posted: 08 Jun 2011 11:39 PM PDT

110609_b01

បាងកក៖ គណ​បក្ស​ភឿ​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ដាក់​ពាក្យ​បណ្តឹង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​មួយ​នៅ​ស្ថានីយ​ប៉ូលិស ដើម្បី​ការពារ​លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែល​ជា​បេក្ខនារី​លេខ ១​ របស់​បក្ស​នេះ។

យ៉ាង​តិច​៦​នាក់​របួស​នៅ​ពេល​អ្នក​ភូមិ​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​កម្លាំង​ប្រដាប់​អាវុធ

Posted: 08 Jun 2011 11:32 PM PDT

កំពង់ស្ពឺ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ ៦​នាក់​ ក្នុង​នោះ​មាន​នគរបាល​ម្នាក់ បាន​រង​របួស​នៅ​ក្នុង​​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​ប្រជា​ពលរដ្ឋ​មាន​ ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​កំពង់ស្ពឺ និង​ក្រុម​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​អនុវត្ត​សាល​ក្រម​រុះ​រើ​ផ្ទះ​ប្រជា​ ពលរដ្ឋ​នៅ​ស្រុក​ឧដុង្គ​ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

មន្ត្រី​នាំ​ពាក្យ​ថៃ​ថា កម្ពុជា​នឹង​ចូល​រួម​លំហាត់​យោធា​រក្សា​សន្តិភាព​នៅ​ថៃ

Posted: 08 Jun 2011 10:18 PM PDT

បាងកក៖ គេហ​ទំព័រ​កាសែត​ថៃ បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​កម្ពុជា​នឹង​ចូល​រួម​ក្នុង​​លំហាត់​ហ្វឹក​ហឺន​​ថែ​រក្សា​សន្តិភាព​ ចម្រុះ​ជាតិ​សាសន៍​មួយ ហៅ​ថា «ឆ្មាំ​អាយ៉ារ៉ា​ឆ្នាំ​២០១១» ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខេត្ត​ប្រជុំគិរី​ខណ្ឌ ចាប់​ពី​ពាក់​កណ្តាល​​ខែ​មិថុនា ដល់​ដើម​ខែ​កក្កដា​ខាង​មុខ​នេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!