Koh Santipheap Daily

Koh Santipheap Daily


យេម៉ែន ៖ ប្រយុទ្ធគ្នា​យ៉ាងសាហាវ​​នៅ​ ZINJIBAR បទ​ឈប់​បាញ់នៅ​គោរព​ក្នុង​រដ្ឋ​ធានី

Posted: 09 Jun 2011 12:57 AM PDT

ទាហាន​យេម៉ែន​នៅ​ក្រុង​ ZINJIBAR ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ
អ្នក​ទទួលខុស​ត្រូវ​​​មូលដ្ឋាន​ម្នាក់​រាយការណ៍ ​កាល​ពីថ្ងៃទី​៨ មិថុនា ថា ​វិថី​នានា​នៃ​ទីក្រុង​​ ZINJIBAR ​ភាគ​ខាងត្បូង​​យេម៉ែន ​​គឺ​ជា​ទី​​លាន​​នៃការប្រយុទ្ធ​គ្នា​យ៉ាង​​សាហាវ​​រវាង​កង​កម្លាំង​​​ រដ្ឋាភិបាល​​​ និងពួក​សកម្ម​​ប្រយុទ្ធ​អ៊ិស្លាម ។ ​​ម្យ៉ាង​វិញ​ទៀត​​ ព័ត៌​មាន​​ផ្ទុយ​គ្នា​ទាំងឡាយ​​បាន​និយាយ​​ពីស្ថាន​​​ភាព​សុខភាព​របស់​ ប្រធានា​ធិបតី​​​យេម៉ែន ​​លោក​អាលីអាប់ឌុលឡាហ៍ ​សាឡេហ៍ ដែលទៅព្យា​បាលនៅអារ៉ាប៊ី សាអូ​ឌីត ​ក្រោយពី​លោកត្រូវ​របួសធ្ងន់​​កាលពីថ្ងៃទី៣ មិថុនា ​កន្លងមកនេះ ​នៅទីក្រុង​​សាណា​ក្នុង​​ការ​វាយ​ប្រហារ​លើវិមាន​​របស់លោក​ ។

ខ្សែកាប​​អគ្គិសនីឆក់​ជាង​ផ្សារ​​ដំបូល​​​ផ្ទះឆេះ​អស់​មួយ​​ចំហៀង​​ខ្លួន

Posted: 09 Jun 2011 12:52 AM PDT

បុរស​រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ​​ភៀង​ សោភ័ណ្ឌ​ អាយុ​២៧ឆ្នាំ​
ខេត្ត​ស្វាយ​រៀង​ ៖ បុរស​ម្នាក់​ត្រូវ​បាន​​បញ្ជូន​​​មក​កាន់​​មន្ទីរពេទ្យ​ខេត្ត​ធ្វើ​ការសង្គ្រោះ​​បន្ទាន់​ បន្ទាប់​ពី​ត្រូវ​ខ្សែ​កាប​ឆក់​​រហូត​ឆេះ​ខ្លោច​​​មួយ​ចំហៀង​​​ខ្លួន​​ និង​ធ្លាក់​​​ពីលើ​​ដំបូល​ផ្ទះ​មក​ដី​កម្ពស់​​​៣ម៉ែត្រ​ ។ ហេតុការណ៍​នេះ​​បាន​​កើត​ឡើង​កាលពី​​វេលា​ម៉ោង​​​៤​រសៀល​​ថ្ងៃទី​​​៨ មិថុនា ​នៅ​ក្នុង​​​លំនៅ​ឋាន​​ធ្វើ​ថ្មី​មួយ​កន្លែង​​​ដែល​​ស្ថិត​​​ក្នុង​ភូមិ​ថ្នល់​​​កែង

កាមរី​គូទ​​ហើម​​ពន្លះ​​ជាមួយ​​នឹង​​​រថយន្ត​​​ដឹក​​សំរាម​​​ធ្លាយ​ចេញ​ឈើ​គ្រញូង

Posted: 09 Jun 2011 12:49 AM PDT

កាមរី​គូទ​​ហើម​​ពន្លះ​​ជាមួយ​​នឹង​​​រថយន្ត​​​ដឹក​​សំរាម​​​ធ្លាយ​ចេញ​ឈើ​គ្រញូង
ខេត្តក្រចេះ​ ៖ យ៉ាងហោចណាស់ក៏មាន​មនុស្សម្នាក់បានស្លាប់និង​ម្នាក់​ទៀតរបួស​ធ្ងន់​នៅក្នុងឧប្បត្តិហេតុគ្រោះ​ថ្នាក់ចរាចរណ៍មួយ​រវាង​រថយន្តកាមរីគូទហើមដឹកឈើគ្រញូង ពន្លះ​ជាមួយនឹងរថយន្តច្នៃដឹក​សំរាមពីក្រោយ។ ហេតុ​ការណនេះបានកើតឡើងកាលពី​វេលាម៉ោង​៩​និង១០នាទីយប់ថ្ងៃទី៧ មិថុនា នៅលើផ្លូវជាតិ​លេខ៧

កម្មករ​សំណង់​​មួយ​ក្រុម​​​ផឹក​ស៊ីឈ្លោះ​​​ប្រកែក​វាយ​តប់គ្នា​​ដូច​គោ

Posted: 09 Jun 2011 12:43 AM PDT

ខេត្តកំពង់ធំ​ ៖ កម្មករសំណង់ម្នាក់ក្នុង​ចំណោមបក្សពួក៤​នាក់​បានត្រូវ​សមត្ថកិច្ចនគរ​បាលក្រុងស្ទឹងសែនឃាត់ខ្លួន​បន្ទាប់ពីព្រួតគ្នាវាយ​បង្ក​របួសស្នាម​ទៅលើកម្មករម្នាក់​ទៀត​បណ្ដាល​ឱ្យ​របួសធ្ងន់​កាលពីវេលាម៉ោង២២និង៣០​នាទី​ថ្ងៃទី៧ មិថុនា នៅភូមិស្ទឹងសែន សង្កាត់កំពង់​ក្របៅ ក្រុងស្ទឹងសែន

សម្តេច​ហេង សំរិន ​ដឹកនាំ​កិច្ចប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ជាតិ​

Posted: 09 Jun 2011 12:36 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​កាលពីវេលាម៉ោង​៩​ព្រឹក​ថ្ងៃទី​​៩ មិថុនា ២០១១ សម្តេច​​អគ្គមហា​ពញា​ចក្រី​ហេង សំរិន ​ប្រធានរដ្ឋសភា​​ បាន​ដឹក​នាំ​​​អង្គប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​​របស់​រដ្ឋ​សភា ​ដើម្បីពិនិត្យ​​មើល​លើ​​សេចក្តីស្នើ​​ច្បាប់មួយ​ចំនួន​​មុន​ពេល​​ដាក់​ឱ្យ​សម័យ​​ប្រជុំ​​ពេញអង្គរបស់​​រដ្ឋ​​សភា ពិនិត្យ​​ និងអនុម័ត​

ចាប់​ក្មេង​ស្ទាវ​​២​នាក់​​អុក​ឡុក​​សិស្ស​​សាលា​​អន្តរ​ជាតិ​ ​New Town

Posted: 09 Jun 2011 12:30 AM PDT

ក្មេង​ស្ទាវ២​នាក់​​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ច្បារ​មន​ចាប់​ខ្លួន​
ខេត្ត​កំពង់​ស្ពឺ ៖ ក្មេង​ស្ទាវ២​នាក់​ក្នុង​ចំណោម​​បក្ស​ពួក​ពី​៨​ទៅ​៩​នាក់​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ច្បារ​មន​ចាប់​ខ្លួន​ ខណៈ​អុក​ឡុក​នៅ​មុខ​សាលា​អន្តរ​ជាតិ​ញូវ​ថោន ​មាន​ទីតាំង​នៅ​មុខ​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​ក្នុង​ភូមិ​រកា​ធំ​ សង្កាត់​រកា​ធំ​ ក្រុង​ច្បារ​មន​។ ហេតុ​ការណ៍​នេះ​ត្រូវ​​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ផ្នែក​ការិយា​ល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ឱ្យ​ដឹង​ថា

ជប៉ុននៅជាប់ចំណាត់ថ្នាក់​​ជាប្រទេស​​​មាន​អ្នក​ធ្វើ​​អត្តឃាត​​ច្រើន​បំផុត​

Posted: 09 Jun 2011 12:28 AM PDT

​ចំនួនអ្នក​​ធ្វើអត្តឃាត​​នៅប្រទេស​ជប៉ុន ក្នុង​រយៈ​ពេល​២​ឆ្នាំ​​ចុងក្រោយ​នេះ​មានការកើន​ឡើង​​ខ្ពស់​គួរ​ ឱ្យកត់សម្គាល់​​ ជាពិសេស​​នៅខែ​ឧសភា ​ឆ្នាំ​​២០១១ ។ នេះបើ​​​យោងតាម​​ទិន្នន័យ​​ចេញ​ផ្សាយ​​​​ដោយ​​​អាជ្ញាធរ​​ជប៉ុន​កាលពីថ្ងៃទី ​​៨ មិថុនា ​កន្ល​ងមក​ ។​ ទីភ្នាក់ងារ​​​ប៉ូលិស​​​ជាតិជប៉ុន​និយាយ​ថា ​ជា​លើកដំបូង​ក្នុង​រយៈ​ពេល​​២ឆ្នាំ​​ចុង​​ក្រោយ​​នេះ ​​ចំនួនអ្នក​ធ្វើ​អត្តឃាត​​នៅ​ប្រទេស​ជប៉ុន​​ក្នុងខែ​​​ឧសភា ​​ឆ្នាំ​២០១១ ​មាន​ចំនួន​​៣.០០០​​នាក់​ កើន​ឡើង​​ជិត​២០ភាគរយ ​បើ​ប្រៀបធៀប​​ទៅ​នឹង​រយៈ​ពេល​​ដូច​​គ្នា​នេះ​កាលពី​ឆ្នាំ​​២០១០​កន្ល​ង​មក​ ​។​

មន្ត្រី​កាំ​កុង​ត្រូល​ខេត្ត​​​ព្រះ​សីហនុ​​ត្រួត​ពិនិត្យ​​សារ​ធាតុ​​គីមី​លើ​​ទំនិញ​​ម្ហូប​អាហារ​

Posted: 09 Jun 2011 12:25 AM PDT

មន្ត្រី​កាំ​កុង​ត្រូល​ខេត្ត​​​ព្រះ​សីហនុ​​ត្រួត​ពិនិត្យ​​សារ​ធាតុ​​គីមី​លើ​​ទំនិញ​​ម្ហូប​អាហារ​
ខេត្ត​ព្រះ​សីហនុ​ ៖ បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​ថា ផលិត​ផល​មួយ​ចំនួន​នាំ​ចូល​ពី​បរទេស​មាន​សារធាតុ​គីមី​ពុល​ប៉ះ​ពាល់​ដល់​សុខ​ភាព​មនុស្ស​ ពិសេស​សុខ​ភាព​បន្ត​ពូជ​ មន្ត្រី​កាំ​កុង​ត្រូល​ខេត្ត​ព្រះ​សីហនុ​បានសហ​ការ​​ជាមួយ​មន្ត្រី​តំណាង​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​ និង​មន្ត្រី​អាជ្ញា​ធរ​មូល​ដ្ឋាន​គ្រប់​គ្រង​ទី​ផ្សារ​

ក្រុម​ហ៊ុន​​ទឹក​បរិ​សុទ្ធ​​វីតាល់​​ចូល​រួម​​ឧបត្ថម្ភ​​​យុទ្ធ​នា​​ការ​​សំអាត​ឆ្នេរ

Posted: 09 Jun 2011 12:22 AM PDT

យុទ្ធនាការ​​សំអាតឆ្នេរ​​អូរ​ឈើ​ទាល នៅក្នុង​ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ​កាល​ពី​ថ្ងៃទី​៤ និង​ទី៥ មិថុនា កន្លង​មក​នេះ ក្រុម​ហ៊ុន​អិន​វីស៊ី (​ទឹក​​បរិ​សុទ្ធ​វីតាល់) ​បាន​ចូលរួម​ឧបត្ថម្ភ គម្រោង Enrich ដើម្បីធ្វើ​យុទ្ធនាការ​​សំអាតឆ្នេរ​​អូរ​ឈើ​ទាល នៅក្នុង​ខេត្តព្រះសីហនុ ដែល​ត្រូវបាន​ចាត់​បញ្ចូល​ទៅ​ក្នុង​ចំណោម​ឆ្នេរ​​សមុទ្រ​ដែល​ស្អាត​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក

ក្រុម​ហ៊ុន​ Sabay​ ​ប្រគល់​រង្វាន់​​​ដល់​អ្នក​ឈ្នះ​​កម្ម​វិធី​​ កម្សាន្ត​​​​និស្ស័យ​​ស្នេហ៍​​ដាវ​ទេព​​នៃ​​នគរ​ហ៊្វូណន​​

Posted: 09 Jun 2011 12:13 AM PDT

ក្រុម​ហ៊ុន​ Sabay​ ​ប្រគល់​រង្វាន់​​​ដល់​អ្នក​ឈ្នះ​​កម្ម​វិធី​​ កម្សាន្ត​​​​និស្ស័យ​​ស្នេហ៍​​ដាវ​ទេព​​នៃ​​នគរ​ហ៊្វូណន​​
រាជធានីភ្នំពេញ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​៨ មិថុនា ​ឆ្នាំ​២០១១ ក្រុម​ហ៊ុន​​ Sabay ​បាន​ធ្វើ​ពិធី​ប្រគល់​រង្វាន់​​ដល់​អធិ​រាជ​ទាំង​៣​នៃ​​នគរ​​ហ៊្វូ​ណន ដែល​ជា​តួ​អង្គ​មាន Level ខ្ពស់​ជាង​គេ​ឈ្មោះ Blos-Pick ទទួល​បាន​ Super Gaming Desktop មួយ​​គ្រឿង ចំពោះ​តួអង្គ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ជាង​គេ​មាន​ឈ្មោះ LUCIFER ​ទទួល​បាន​កុំ​ព្យូ​ទ័រ​យួរ​ដៃ​ម៉ាក

​តុលាការ​​​បង្គាប់​​​ឱ្យឃុំ​​ខ្លួន​​ស្ត្រី​៣នាក់​​ពាក់ព័ន្ធ​​ថ្នាំញៀន​​​​ជាង៣​ម៉ឺនគ្រាប់​

Posted: 09 Jun 2011 12:03 AM PDT

 ស្ត្រី​ដែលពាក់ព័ន្ធ​​ករណីគ្រឿងញៀន
​ខេត្តស្ទឹង​ត្រែង​​​ ៖ ​​សាលា​ដំបូង​​ខេត្ត​ បាន​សម្រេ​ចឃុំខ្លួន​ជា​បណ្តោះអាសន្ន​​លើ​ស្ត្រី​៣នាក់ ​ដែលពាក់ព័ន្ធ​​ករណីគ្រឿងញៀនប្រភេទ​មេ​តំហ្វេ​តាមីន ​​ចំនួនជាង​​​៣ម៉ឺន​គ្រាប់ ដែល​ប៉ូលិស​​ប្រឆាំង​គ្រឿងញៀននៃស្នងការ​ដ្ឋាន​នគរបាល​​ខេត្ត ចាប់​បាន និង​រឹបអូស​កាលពីថ្ងៃទី​៦ មិថុនា កន្ល​ងមក​

អ្នកស្លាប់​​ដោយសារ​​គ្រោះទឹកជំនន់នៅ​​ចិន​កើន​ឡើងដល់ជាង​​50នាក់​

Posted: 08 Jun 2011 11:59 PM PDT

ទិដ្ឋភាពទឹក​ជំនន់​នៅចិន
តាមតុល្យការ​​ចុងក្រោយ​​ថ្មី​មួយ​ថា គិតត្រឹម​​ថ្ងៃ​ទី​​៩ មិថុនា ចំនួន​អ្នក​ស្លាប់​​ដោយសារ​គ្រោះ​ទឹកជំនន់​​នៅ​ប្រទេសចិនកើន​ឡើង​ដល់​​៥៤​ នាក់ ហើយ ​ក្រោយពី​​​គូស្វាមី​ភរិយា​​វ័យ​ចំណាស់​មួយ​គូ​ដែល​​បាត់ខ្លួន ​ក្រោយ​ពីលំនៅ​ឋាន​​របស់​​ពួក​គាត់​​​​ដួល​​រលំ ដោយសារទឹក​ជំនន់​​កាលពីថ្ងៃទី​៧ មិថុនា ​កន្លង​មក​ នៅក្នុង​ខេត្ត​​ជាំង​ស៊ី ភាគខា​ង​កើត​​ប្រទេស​ចិន ត្រូវអះអាង​បញ្ជាក់​ថា ស្លាប់ ។ ​ អ្នក​​ជួយសង្គ្រោះ​​បានស្រង់​​សពគូស្វាមី​ភរិយា​មួយគូនេះ​​​កាលពីព្រឹក​​ថ្ងៃទី​​​៩ មិថុនា ។​

ពីរនាក់​បង​​ប្អូន​​រត់​ដេញ​​គ្នា​​នៅលើ​​ផ្ទះ​​ប្អូន​រអិល​​ជើង​​ធ្លាក់ដី

Posted: 08 Jun 2011 11:56 PM PDT

ក្មេង​ប្រុសរងគ្រោះ
ខេត្តស្វាយ​រៀង ៖ ​ក្មេង​ប្រុស​ម្នាក់​​ឈ្មោះ​រឿន ​ដារ៉ា ​អាយុ​៤​ឆ្នាំ ​បានរអិល​ជើង​ធ្លាក់​​ពីលើ​​ផ្ទះ​របស់​ខ្លួន​មកដីកម្ពស់ជាង​៣ម៉ែត្រ ​កាលពី​វេលា ម៉ោង​​៨ព្រឹក​​ថ្ងៃទី៧ មិថុនា ស្ថិត​ក្នុងភូមិ​ត្រពាំងក្នុង ឃុំថ្នាធ្នង់ ស្រុករំដួល ។ តាម​បុរស​ជាឪពុកឈ្មោះ​​ឆៀរ ​សារិទ្ធិ ​អាយុ​២៩ឆ្នាំ ​បានឱ្យ​ដឹង​ថា

ចោរប្លន់​អ្នកជន​​បទដាច់​ស្រយាល​​​យក​មាស ​និង​លុយ​​ត្រូវ​អស់​លក្ខណ៍

Posted: 08 Jun 2011 11:52 PM PDT

​ក្រុម​ចោរ​ប្លន់​​​ប្រដា​ប់​អា​វុធ​​​ចំនួន​២នាក់ក្នុងចំណោម​​បក្សពួក​៣​នាក់ត្រូវចាប់ខ្លួន
ខេត្តកំពង់ឆ្នាំង ៖ ​ក្រុម​ចោរ​ប្លន់​​​ប្រដា​ប់​អា​វុធ​​​ចំនួន​២នាក់ក្នុងចំណោម​​បក្សពួក​៣​នាក់ ត្រូវ​​បាន​កម្លាំង​ប៉ូលិស​ព្រហ្ម​ទណ្ឌ​​​កម្រិត​​ធ្ងន់​នៃ​ស្នង​ការដ្ឋាន​​នគរ​បាល​ខេត្ត​ធ្វើ​ការ​តាម​​ប្រមាញ់​​រហូត​​ចាប់​ខ្លួន​បាន បន្ទាប់ពី​ក្រុម​នេះ​បាន​ប្លន់​​ផ្ទះ​ប្រជា​ពល​រដ្ឋ​​នៅ​ជនបទ​​ដាច់ស្រយាល​​មួយ​កាលពី​វេលា​ម៉ោង​​៩ និង​៣០នាទី​យប់​ថ្ងៃទី៣ មិថុនា កន្លង​ទៅ

វាយប្រហារ​ដោយ​យន្តហោះ​​គ្មានមនុស្ស​​បើក​​នៅភាគខាង​ជើងប៉ាគីស្ថាន​ស្លាប់​ជន​សកម្ម​ប្រយុទ្ធ​25នាក់​

Posted: 08 Jun 2011 11:30 PM PDT

យន្តហោះគ្មានមនុស្សបើករបស់​អាមេរិក
​មន្ត្រី​ចារ​កម្ម​​ប៉ាគីស្ថាន​ប្រាប់ទូរទស្សន៍ CNN ថា ការ​វាយប្រហារ​​ដោយ​យន្តហោះ​គ្មាន​មនុស្ស​​បើក​​​​របស់​អាមេរិកលើ​តំបន់​ កុលសម្ព័ន្ធ​​​ភ្នំវ៉ា​ហ្ស៊ីរី​ស្ថាន ​ភាគខាង​ជើង​ប្រទេសប៉ាគីស្ថាន បណ្តាល​ឱ្យ​ស្លាប់​​ពួក​​​ជន​សកម្ម​ប្រយុទ្ធ​​២៥នាក់ ។ ​មន្ត្រី​ដដែល​​​​និយាយ​​ឱ្យ​ដឹង​ទៀត​ថា ​​យន្តហោះ​​គ្មាន​មនុស្ស​បើក​នោះ​បាន​​បាញ់​​មីស៊ីល​៤គ្រាប់​ សំដៅ​​មណ្ឌល​​ហ្វឹកហ្វឺន​របស់​ពួក​ជន​​សកម្មប្រយុទ្ធ​​នៅ​​ Royal Naray ​

សមយុទ្ធ​​​យោធា​រួម​​កូរ៉េ​ខាង​ត្បូង-អាមេរិក​

Posted: 08 Jun 2011 11:29 PM PDT

​កង​ទ័ព​កូរ៉េ​ខា​ងត្បូង និង​សហរដ្ឋអាមេរិក បាន​បើក​​​ធ្វើ​​​កាលពីថ្ងៃទី​​៨ មិថុនា ​​នូវស​ម​យុទ្ធ​​យោធា​​​​រួមដែល​ជា​សមយុទ្ធ​យោធា​​រួម​លើក​​ដំបូង​​​ដឹកនាំ​ ​​ដោយកូរ៉េ​ខាងត្បូង​​ដែលនឹង​​ទទួល​ការ​ផ្ទេរ​​បញ្ជាការប្រតិបត្តិការ​​​ ក្នុងពេលមាន​សង្គ្រាម​​​​ដោយ​សម្ព័ន្ធមិត្ត​។​ ទាហាន​ជាង​​៨០០នាក់ ​​​មកពីកង​​​វរសេនា​តូច​​រថ​ក្រោះ​​​កូរ៉េ​ខាង​ត្បូង និង​​​កង​រថក្រោះ​​​២កង​​របស់​​អាមេរិក​​ចូលរួមក្នុង​​សមយុទ្ធ​​​ហ្វឹក​ ហ្វឺន​​ចល័ត និង​​ប្រយុទ្ធ​នៅឯ​មជ្ឈមណ្ឌល​​​ហ្វឹកហ្វឺន MUGEUNRI ភាគខា​ងជើង​​​ក្រុងសេ​អ៊ូ​ល​។​

ដំរី​​4ក្បលចុះ​​ប្រេង​នៅ​​ប្រទេស​ឥណ្ឌា​​​បង្ក​ចលាចល​ពេញទីក្រុង​​ និងសម្លាប់​​មនុស្សម្នាក់​

Posted: 08 Jun 2011 11:28 PM PDT

ដំរី​ចុះ​ប្រេង​រត់​បុករថយន្ត​តាមដងផ្លូវ
​ដំរីមាឌ​យ៉ាងធំ​​​៤​ក្បាល​ចុះ​ប្រេង បង្ក​​ឱ្យ​មាន​​ការភ្ញាក់​ផ្អើល​​​យ៉ាង​ខ្លាំង ​នៅក្នុងទីក្រុង Mysore ប្រទេស​ឥណ្ឌា កាលពីថ្ងៃ​ទី​៨ មិថុនា ​កន្ល​ងមក ​ហើយ​ដំរី​មួយក្បាល​បាន​ជាន់​បុរសម្នាក់​អាយុ​​​៥៥​ឆ្នាំ ជា​សន្តិសុខ​នៅ​​ធនាគារមួយ​រហូត​ដល់​ស្លាប់។ តាមសេចក្តី​រាយការណ៍​​ថា ដំរី​ទាំងនេះ​បាន​ចេញពី​ក្នុងព្រៃ​​ហើយ​​​ចុះប្រេង​​​​រត់ចូលក្នុងក្រុង​​ នោះ​​ ខណៈ​ពេលកំពុងមានមនុស្ស​​​ធ្វើដំណើរ​យ៉ាង​ច្រើនកុះករ​​ធ្វើ​​ឱ្យមានការភ្ញាក់ ​ផ្អើល​​យ៉ាង​ខ្លាំង និង​​​​ធ្វើ​ឱ្យ​ចរាចរ​ណ៍ត្រូវ​​គាំង​​។​

សមត្ថកិច្ច​​ចម្រុះ​ឆ្មក់​ឆែក​ឆេរ​លំនៅឋាន​​​ជនជាតិ​​​ចិនជាង​១០កន្លែង​ ​ឃាត់ខ្លួន​​​មនុស្ស​​ប្រមាណ​​​៣០នាក់​​​ពាក់ព័ន្ធ​​​​ចាប់ជំរិត​

Posted: 08 Jun 2011 09:14 PM PDT


រាជធានីភ្នំពេញ​​ ៖ ​សមត្ថ​កិច្ច​​ចម្រុះ​មាន​មន្ត្រី​​​តុលាការ ​​​ប៉ូលិស​សន្តិសុខផ្ទៃក្នុង​ក្រសួង​មហាផ្ទៃ​ ប៉េអឹម ​​អាជ្ញា​​ធរ​​មូលដ្ឋាន និងប៉ូលិស​​អាំង​ទែរ​ប៉ូល បាន​បើ​កប្រតិ​បត្តិ​ការ​​​​តក់ក្រហល់​មួយ​ឆែក​ឆេរ​លំនៅឋាន​​ជនជាតិ​ចិនជា​ ច្រើន​កន្លែង​​ដែល​​​​យ៉ាងហោចណាស់​​ជាង​១០​កន្លែង ក្នុង​​រាជធានី​​ភ្នំពេញ និង​ឃាត់ខ្លួន​​មនុស្ស​ប្រមាណ​​​៣០នាក់

ស្ត្រីម្នាក់​លោត​ពីលើ​ផ្ទះជាន់​ទី​​​៣ ​​​សម្លាប់ខ្លួន​​សាច់ញាតិ​​ព្យាយាម​បិទ​ព័ត៌​មាន​

Posted: 08 Jun 2011 08:54 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​ស្ត្រីម្នាក់​ឈ្មោះ​​​​នី អាយុ​​៣៣​ឆ្នាំ ​​មានទីលំនៅ​ផ្ទះ​​លេខ​​៤៥Eo ផ្លូវលេខ​​៣១០ ​សង្កាត់បឹង​កេង​ក​ង​ទី​៣ ខណ្ឌ​ចំការមន​ បាន​លោត​ពីលើ​​ផ្ទះ​​​ថ្ម​កម្ពស់​​៣ជាន់​ទម្លាក់ខ្លួន​​ម​ក​ក្រោម​ បណ្តាល​ឱ្យ​​​បែកក្បាល​​​ស្លាប់ភ្លាម​ៗ​នៅ​និង​កន្លែង​កើតហេតុ​តែម្តង ​កាលពី​​វេលាម៉ោង​​៩​និង​​៣០នាទីយប់ថ្ងៃ​ទី​​៨ មិថុនា ​២០១១​ ដែល​មូលហេតុ​​នៃការ​

​លោកកាដាហ្វី ​​រងការ​ចោទប្រកាន់​​​ថា​ បញ្ជា​​ទ័ព​ឱ្យ​ចាប់​ស្ត្រី​​រំលោភ​

Posted: 08 Jun 2011 08:31 PM PDT

លោក​កា​ដា​ហ្វី
​ប្រធានរដ្ឋអាជ្ញា​តុលាការ​​​​ឧក្រិដ្ឋ​​​កម្មអន្តរជាតិ (ICC) និយាយ​ថា ពួកអ្នក​ស៊ើប​អង្កេត​​បានរ​ក​​ឃើញ​​ភស្តុ​តាង​ថា មេដឹកនាំ​​​លីប៊ី​​ លោកមូអាម៉ា​កាដាហ្វី ​បានបញ្ជា​​​ឱ្យមានការ​ចាប់​​ស្ត្រីរំលោភ​​​​នៅទូទាំង​​​ប្រទេស ហើយ​​​លោកកាដាហ្វី ​ថែម​ទាំង​​​បាន​ទិញថ្នាំ​​​ជំរុញតណ្ហា​​​សម្រាប់កង​ទ័ព​របស់​​លោក​​​ឱ្យ​ ចាប់​​ស្ត្រី​​​រំលោភ​​ទៀត​ផង ។ ​ប្រធានរដ្ឋ​​អាជ្ញា​រូបនេះ​​ លោក​ Luis Moreno-Ocampo និយាយ​ថា ​លោកអាច​ស្នើ​សុំ​​ឱ្យដាក់​ការ​ចោទ​ប្រកាន់​​ថ្មីមួយពីបទបញ្ជា​​ ឱ្យចាប់រំលោភ​​ប្រឆាំង​លោក​​កាដាហ្វី

អាជ្ញាធរ​​ខណ្ឌ​​ដង្កោ​​​ប្រមូល​អាជីវករ​​​លក់​​ប្រេង​ឥន្ធនៈ​​៥២​ទីតាំង​ផ្សព្វ​ផ្សាយ​​​សារាចរ​ណែនាំ

Posted: 08 Jun 2011 08:14 PM PDT


រាជធានីភ្នំពេញ​ ៖ អាជ្ញាធរ​ខណ្ឌដង្កោ​​​បាន​អញ្ជើញ​​​ក្រុម​អាជីវករ​​លក់​ប្រេង​​ឥន្ធនៈ​​​នៅ​​​ទូទាំង​​ខណ្ឌ​ ទៅចូលរួម​ក្នុង​កិច្ច​ប្រជុំ​​ផ្សព្វ​ផ្សាយ​សារាចរ​ណែនាំ​ស្តីពី​វិធាន​​ការគ្រប់​គ្រង​អាជីវកម្ម​​ចែក​ចាយ​ផលិត​ផល​តេលសិលា របស់​​រាជ​រដ្ឋា​​​ភិបាល​កម្ពុជា​ ដើម្បី​លើក​កម្ពស់​​ប្រសិទ្ធភាព​​នៃ​ការ​អនុវត្ត​ច្បាប់​​ការការពារ​​សុវត្ថិភាព​សណ្តាប់​ធ្នាប់​​សាធារណៈ

កងរាជ​អាវុធហត្ថ​​​ប្រគល់​​មនុស្ស​​និង​​រថយន្ត​​ដឹកឈើ​​គ្រញូង​​​ដល់​​មេព្រៃ

Posted: 08 Jun 2011 08:07 PM PDT


ខេត្ត​កណ្តាល ​៖​ បុរស៣នាក់និងរថយន្ត​ដឹកឈើគ្រញូង ដែលកងរាជអាវុធហត្ថនៃមន្ទីរ ស្រាវជ្រាវនិងយុត្តិធម៌ខេត្ត ស្ទាក់​ចាប់បានកាល ពីវេលាម៉ោង៨យប់ថ្ងៃទី៦ មិថុនាកន្លង​មក​ តាម បណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុង​ភូមិ​អូរ​អាប ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ក្នុងខណៈ​ពេល ក្រុមនេះបានដឹកចេញពី​ចំណុច​ភ្នំពេញថ្មី រាជធានីភ្នំពេញ

ប្រតិភូ​ក្រសួង​​មហា​ផ្ទៃ​ចុះ​សួរ​សុខទុក្ខ​​​​ន​គរ​បាល​​ការពារ​​ព្រំដែន​ទឹក​និង​ព្រំ​ដែនគោក

Posted: 08 Jun 2011 08:05 PM PDT


ខេត្តកោះកុង​ ៖ នៅរសៀល​ថ្ងៃទី៧ មិថុនា​ ប្រតិភូ​​ក្រសួងមហា​ផ្ទៃមួយក្រុម​ ដឹកនាំ​ដោយ​​​លោក​ឧត្តមសេនីយ៍​​ឯក ឯក ក្រឹត្យ​ ​ប្រធាន​​នាយក​ដ្ឋាន​​​កណ្តាល​​​នគរ​បាល​​​ព្រំដែន​ តំណាង​ដ៏ខ្ពង់​ខ្ពស់​​ លោក​​នាយ​ឧត្តម​សេនីយ៍​​ នេត សាវឿន អគ្គ​ស្នង​​ការ​​នគរ​បាល​ជាតិ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​កងកម្លាំង​​នគរបាល​​ការពារព្រំដែន​គោក

កុមារី​អាយុ​5​ឆ្នាំ​​ត្រូវ​ម្តាយ​ប្រើ​អំពើ​ហិង្សា​​វាយ​ធ្វើ​បាប​​រាល់​ថ្ងៃ​

Posted: 08 Jun 2011 08:03 PM PDT

កុមារីដែលត្រូវម្តាយ​វាយ​ធ្វើ​បាប​រាល់​ថ្ងៃ
យោង​ទៅតាម​ប្រភព​ព័ត៌​មាន​​អេ​ស៊ី​វ័ន ចេញ​ផ្សាយ​​​កាល​ពី​ថ្ងៃ​ចន្ទ ទី​៦ មិថុនា ​បាន​ឱ្យ​ដឹងថា ​កុមារី LinLin អាយុ​៥ឆ្នាំ កំពុង​​ត្រូវ​បាន​​ម្តាយ​​បង្កើត​របស់​នាង​​វាយ​ធ្វើ​បាប​​ជា​រៀង​រាល់​ថ្ងៃ ។ ​ការ​វាយ​ធ្វើ​បាប​នេះ​គឺ​ដោយ​សារ​តែ​កុមារី​ LinLin បដិ​សេធ​​មិន​ព្រម​ហៅ​ម្តាយ​​​របស់​​​ខ្លួន​​ថា «ម៉ាក់» ។ ​ទាក់​ទង​ទៅ​នឹង​​បញ្ហា​​ដែល​កុមារី​រូប​នេះ​មិន​ព្រម​​ហៅ​ថា «ម៉ាក់» គឺ​ដោយ​សារ​តែ​នាង​បាន​មក​រស់​នៅ​ជា​មួយ​ជីដូន​របស់​នាង​តាំង​ពី​នាង​មាន​ អាយុ​៨​ខែ​ ហើយ​​ទើប​ត្រឡប់​​ទៅ​​រស់​នៅ​ជា​មួយ​ម្តាយ​ កាល​ពី​ខែ​មេសាកន្លង​​ទៅ​នេះ

រុស្ស៊ី​ដាក់​​ឱ្យប្រើប្រាស់​​បង្គន់​អនាម័យ​​​ការពារ​គ្រាប់​​បែក​ក្នុងទីក្រុង​

Posted: 08 Jun 2011 08:01 PM PDT

បង្គន់​អនាម័យនៅរុស្ស៊ី
​មន្ត្រីរុស្ស៊ី​​និយាយថា ​រុស្ស៊ី​នឹង​ដាក់​ឱ្យប្រើ​ប្រាស់​​​បង្គន់​អនាម័យ​​​សាធារណៈដ៏ទំនើប​​​មួយ​ ប្រភេទ​​​​ការពារ​​គ្រាប់បែក​ក្នុងទីក្រុងម៉ូស្គូ នៅ​ចុង​ឆ្នាំ​​នេះ ។ ​បង្គន់​អនាម័យនេះ​​ផលិត​អំពី​បេតុង​​យ៉ាង​​ក្រាស និង​​ដែក​​​ថែបយ៉ាង​រឹង​មាំ​​​ជា​បង្គន់​​​អនាម័យ​​ការពារ​​ការវាយប្រហារ​​​ ភេរ​វកម្ម​បាន។​ មន្ត្រីរុស្ស៊ី​​​​ម្នាក់​ដែលដឹង​ពីដំណើរ​ការ​​​ផលិត​បង្គន់​អនាម័យ​​​នោះ​និយាយ​​​ឱ្យ​ដឹង​ថា

បាក់​តេរី E.COLI រក​ឃើញ​ក្នុង​ត្រសក់​មួយ​បោះ​ចោល​ក្នុង​ធុង​សំរាម​នៅ​អាល្លឺ​ម៉ង់​

Posted: 08 Jun 2011 07:58 PM PDT

ត្រសក់​ដែល​គេ​ចិត​បរិភោគ
កាសែត​អាល្លឺ​ម៉ង់​ BILD រាយ​ការណ៍​ថា បាក់​តេរី​សម្លាប់​មនុស្ស​ដែល​ជា​មូល​ហេតុ​នៃ​ការ​ស្លាប់​មនុស្ស​២៥​នាក់​នៅ ​អឺរ៉ុប​ត្រូវ​បាន​រក​ឃើញ​​កាល​ពី​ថ្ងៃ​ទី​៨ មិថុនា ក្នុង​កាក​សំណល់​នៃ​ត្រសក់​មួយ​ផ្លែ​ក្នុង​ធុង​សំរាម​មួយ​នៅ​ក្រុង MAGDEBOURG។ ត្រសក់​មាន​បាក់​តេរី E.COLI ដែល​ធ្វើ​តេស្ត​រក​ឃើញ​មេរោគ​នេះ​យក​ពី​ធុង​សំរាម​មួយ​ដែល​កាក​សំណល់​គេ​ ចាក់​គរ​ចាប់​តាំង​ពី​២​សប្តាហ៍​មក​ហើយ​។

­អ៊ន វ៉ាន់​ដន ​​​​ក្លាយ​ជា​​​តួ​ឯក​

Posted: 08 Jun 2011 07:54 PM PDT

លោកអ៊ន ​វ៉ាន់​ដន សម្តែងកាយវិការ
រាជធានីភ្នំពេញ​​ ៖ ​​ប្រិយមិត្ត​​​ទស្សនិកជន​ពិតជា​ធ្លាប់បាន​​​ឃើញ បានស្គាល់​​កំលោះ​ស្រស់​​​សង្ហា​ដែលជា​តារា​​សម្តែង​​រឿង​ភាគតា​ម​កញ្ចក់​ ទូរទស្សន៍​​​​រួច​មក​ហើយ នោះ​គឺ​​​លោកអ៊ន ​វ៉ាន់​ដន ​​។ លោក​សម្តែង​​រឿង «ផ្កា៣ស្រទាប់​» ដែល​ចាក់​ផ្សាយ​តាម​​កញ្ចក់​ទូរទស្សន៍​​​បាយ័ន និង​​​រឿង ​«នាង​​ឈូកស» ​ចាក់ផ្សាយ​តាម​កញ្ចក់​​ទូរទស្សន៍​​ប៉ុស្តិ៍លេខ​​​៥​​ ។ ​លោក​អ៊ន វ៉ាន់​ដន ក្នុង​​វ័យ​​​២៣​ឆ្នាំ​​ ​មាន​ស្រុក​កំណើត​​​នៅ​​ខេត្ត​កំពត។​ ដោយ​មាន​​និស្ស័យ​ស្រឡាញ់​​សិល្បៈ​​នៅ​ឆ្នាំ​​២០០៨ ​​លោក​បញ្ចប់​​​ការ​សិក្សា​​​ត្រឹមថ្នាក់​ទី​១២ ​​ហើយមក​រស់នៅទីក្រុង​ភ្នំពេញ​​​​ចូល​​ប្រឡូក​ក្នុងវិស័យ​​​សិល្បៈ​សម្តែង​​ ​​។ ពី​ដំបូង​លោក​​​​សម្តែង​​រឿង​​ផ្កា​៣ស្រទាប់ ​​​បន្ទាប់​មក​រឿងបណ្តា​សា​កម្ម​លោកិយ រឿង​ឧត្តម​ភរិយា និង​រឿង​នាង​ឈូក​ស ​និង​​សម្តែង​​​​កាយ​វិការ​​ខារ៉ា​អូខេ​​ជា​ច្រើន​ ។​ ​​ក្រៅពីនោះ លោកបាន​ចូលរួម​​សម្តែង​​ស្ប៉ត​​​​បែប​អប់រំ​សុខភាព​ និង​ថត​ស្ប៉ត​​ពាណិជ្ជ​កម្ម​​ផ្សេងៗជា​ច្រើន​ដែល​​បានចាក់ផ្សាយ​​​តាម​ កញ្ចក់​​ទូរទស្សន៍​​នានា​រាល់ថ្ងៃ​​។​

ទុស្សេ​ខ្សែ​កង្ហា​រឆេះ​បន្ទប់​ឡៅតឿ​នៃផ្ទះ​កាត់ដេរ​​មួយនៅខាងកើត​ផ្សារ​អូរឫស្សី​

Posted: 08 Jun 2011 07:53 PM PDT

សមត្ថ​កិច្ច​​​ពន្លត់​អគ្គិ​ភ័យ​បាន​មក​បង្ក្រាប​​មហន្តរាយ​​នេះ​ទាន់ពេល
រាជធានីភ្នំពេញ​​ ៖ ​​ទុស្សេ​ខ្សែ​កង្ហា​រ​បណ្តាល​ឱ្យ​​​ឆេះ​បន្ទប់​ឡៅតឿ​​១បន្ទប់ ដែល​​ជា​បន្ទប់​​ដាក់​ក្រណាត់​​ និង​សម្លៀកបំពាក់​ដែល​​កាត់​ហើយ​នៃ​ផ្ទះកាត់​ដេរ​មួយ​មានកម្ពស់​​៣ជាន់ ប៉ុន្តែ​​ការឆេះ​​មិនបាន​​រាលដាល​​ធំដុំទេ ​ព្រោះ​​​សមត្ថ​កិច្ច​​​ពន្លត់​អគ្គិ​ភ័យ​បាន​មក​បង្ក្រាប​​មហន្តរាយ​​នេះ​ទាន់

កង​កម្លាំង​​​​លោកកាដាហ្វី​វាយរុល​ចូល​ក្រុង​មីស្ត្រា​តា​បណ្តាល​​ឱ្យ​ស្លាប់​ពួកឧទ្ទាម​13នាក់​

Posted: 08 Jun 2011 07:52 PM PDT

ឧទ្ទាមលីប៊ីម្នាក់
​កង​កម្លាំង​​មានភក្តីភាព​ចំពោះមេដឹកនាំ​​ផ្តាច់​ការ​​​លីប៊ី ​លោកមូអាម៉ា​ កាដាហ្វី ​កាលពីយប់ថ្ងៃ​ទី​​៨ មិថុនា ​​បានបើកការ​វាយប្រហារ​​​ជា​ថ្មី​រុល​ចូល​ក្រុង​មីស្ត្រាតា ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​​​​​​​ដោយ​ក្នុង​​​ការ​វាយប្រហារ​​នេះ​កង​ កម្លាំង​​ទាំងនោះ​បានបាញ់​ផ្លោង​​កាំភ្លើង​​​ធំ​ចេញ​ពី​​៣​កន្លែង​​​នៅ​ តំបន់​​ជាយក្រុង​ ។ ​តាមប្រភព​ព័ត៌​មាន​​​ថា ក​ងកម្លាំង​​​របស់​លោក​​កា​ដាហ្វី ​​ជា​ច្រើន​ពាន់​នាក់​​បាន​បើកការ​វាយប្រហារ​​​លើ​ក្រុង​មីស្ត្រាតា​​នៅ​ វេលាម៉ោង​​១១​យប់​​​បណ្តាល​ឱ្យ​ស្លាប់​ពួក​ឧទ្ទាម​​១៣នាក់ ​​និង​ច្រើន​នាក់ទៀត​​​រង​របួស​។​

OPEC រក្សា​ផលិត​កម្ម​​ប្រេង​មិន​ផ្លាស់ប្តូរ

Posted: 08 Jun 2011 07:45 PM PDT

អង្គ​ការ​​​បណ្តា​​ប្រទេស​​​នាំប្រេង​​ចេញ​​​ហៅ​កាត់​ថា OPEC ​បាន​សម្រេច​កាលពីថ្ងៃទី​៨ មិថុនា ​ពុំ​ផ្លាស​់​ប្តូរ​កូតា​​ផលិត​កម្ម​ប្រេង​​របស់​ខ្លួន​ឡើយ។ ​​ក្នុងសន្និសីទ​​សារព័ត៌​មាន​​មួយក្រោយ​កិច្ច​ប្រជុំ​​​ថ្នាក់​រដ្ឋ​ មន្ត្រីប្រេង​កាត​​រយៈ​ពេល​១​ថ្ងៃ អគ្គ​លេខាធិការ​របស់ OPEC លោក​អាប់ឌុលឡាហ៍ អែល បាឌ្រី ​ថ្លែង​ថា ​គួរ​ឱ្យ​សោកស្តាយ​ដែល​​យើងពុំ​​អាចសម្រេច​​បាន​នា​​លើក​នេះ នូវ​កុង​សង់​​ស៊ុស​មួយ​​ដើម្បី​កាត់បន្ថយ ឬបង្កើន​ផលិតកម្ម​របស់​យើង ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!