The Phnom Penh Post - KHMER: “គណៈ​សង្ឃ​រាជ​ធានី​ហាម​វត្ត​អារាម​ផ្តល់​ជម្រក​ដល់​ព្រះ​តេជ​គុណ លួន សាវ៉ាត” plus 9 more

The Phnom Penh Post - KHMER: “គណៈ​សង្ឃ​រាជ​ធានី​ហាម​វត្ត​អារាម​ផ្តល់​ជម្រក​ដល់​ព្រះ​តេជ​គុណ លួន សាវ៉ាត” plus 9 more


គណៈ​សង្ឃ​រាជ​ធានី​ហាម​វត្ត​អារាម​ផ្តល់​ជម្រក​ដល់​ព្រះ​តេជ​គុណ លួន សាវ៉ាត

Posted: 05 Jun 2011 03:26 AM PDT

ភ្នំពេញ៖ ព្រះ​តេជ​គុណ លួន​ សាវ៉ាត ​ដែល​ជា​សកម្ម​ជន​​ឃ្លាំមើល​ពលរដ្ឋ​តវ៉ា​ទាក់​ទង​ទៅ និង​ទំនាស់​ដី​ធ្លី​ ​ត្រូវ​បានសម្តេច​ព្រះ​មេគណៈ​រាជធានី​ភ្នំ​ពេញ​ នន្ទ​ ង៉ែត​ ចេញលិ​ខិត​ហាម​ស្នាក់​នៅ​គ្រប់​បណ្តារ​វត្ត​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ បាន​ដោយ​ចោទ​ប្រកាន់​​ថា ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​វិន័យ​ព្រះ​ពុទ្ធ​សាសនា។ នេះ​បើ​យោង​ទៅ​តាម​លិខិត​ដែល​បាន​ជូន​ដំណឹង​​ដល់​ព្រះ​ចៅ​អធិការ​ និង​ប្រធាន​គណៈកម្មការ​អាចារ្យ​គ្រប់​វត្ត​ក្នុង​រាជ​ធានី​ភ្នំពេញកាល​ ពីថ្ងៃ​ទី​២៦​ខែ​មិថុនា ​ដែល​ព្រះ​អង្គ​ទើប​តែ​ទទួល​បាន​កាល​ពីថ្ងៃ​ទី​០១ ​ខែ​មិថុនា​កន្លង​មក​នេះ។

ក្រុម​សិទ្ធិ​មនុស្ស​ខឹង​សម្បារ​នឹង​បទ​បង្ហាញ«ភរិយា​ល្អ»​របស់​ម៉ាឡេស៊ី

Posted: 05 Jun 2011 03:16 AM PDT

គួឡាឡុំពួរ៖ កាសែត​ Straits Times បាន​រាយការណ៍​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ក្រុម​មួយ​របស់​ម៉ាឡេស៊ី​ ដែល​បាន​ជំរុញ​ឲ្យ​ស្ត្រី​ជា​ភរិយា​ បញ្ចៀស​បញ្ហា​អាពាហ៍ពិពាហ៍ តាម​រយៈ​​បំពេញ​ចំណង​តណ្ហា​របស់​ស្វាមី​ពួកគេ​ដូច​នារី​រក​ស៊ី​ផ្លូវ​ភេទ​ នោះ បាន​បង្ក​ឲ្យ​ក្រុម​អ្នក​នយោបាយ និង​ក្រុម​សិទ្ធិ​ស្ត្រី​ខឹង​សម្បារ​ជា​ខ្លាំង។

រដ្ឋាភិបាល​ប្រគល់​ដី​ដល់​ពលរដ្ឋ​មង្គល​បុរី​ជា​មួយ​ដី​បន្ថែម​១០​ភាគ​រយ​ទៀត

Posted: 05 Jun 2011 02:35 AM PDT

បន្ទាយមានជ័យ៖ លោក អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ផ្តល់​ដី​ ១០​ភាគ​រយ​ដល់​ប្រជា​ពលរដ្ឋ​ចំនួន ៤​ភូមិ នៅ​ស្រុក​មង្គលបុរី ដែល​បាន​ទាម​ទារ​​យក​ដី​ជាង ៧០០​ហិចតា​ ដែល​​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​រំលោភ​យក​ពី​សំណាក់​​អាជ្ញាធរ​បឹង​ទន្លេ​សាប។

មន្ត្រី​កុងស៊ុល​កម្ពុជា​​ប្តឹង​ប្រឆាំង​តម្រួត​ថៃ​ប្រើ​ហិង្សា​លើ​កុមារ​ខ្មែរ

Posted: 05 Jun 2011 01:57 AM PDT

ស្រះកែវ៖ ស្ថាន​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​អាជ្ញាធរ​ថៃ នៅ​សប្តាហ៍​នេះ ប្រឆាំង​ទៅ​នឹង​​តម្រួត​របស់​ថៃ ដែល​បាន​វាយ​ដំ​យ៉ាង​ព្រៃ​ផ្សៃ​លើ​កុមារ​កម្ពុជា​ ដែល​បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន​ធ្ងរ។

ដោះ​លែង​អាវុធ​ហត្ថ​បួន​នាក់​ក្រោយ​បង់​សំណង​ដល់​ជន​រង​គ្រោះ

Posted: 05 Jun 2011 01:56 AM PDT

កំពង់ស្ពឺ៖ លោក ញន ថុល អនុ​ប្រធាន​ការិយាល័យ​​​ទទួល​បន្ទុក​​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ នៃ​បញ្ជការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ ៤​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មុន ពី​បទ​វាយ​ដំ និង​បាញ់​ប្រហារ​បង្ក​របួស​លើ​​អ្នក​លក់​ធ្យូង​ ២​នាក់ នៅ​ខេត្ត​នេះ ត្រូវ​បាន​គេ​ដោះ​លែង​នី​សប្តាហ៍​នេះ បន្ទាប់​ពី​ពួកគេ​បាន​បង់​សំណង ៤​ពាន់​ដុល្លារ​ដល់​ជន​រង​គ្រោះ។

ចិន​ថា​ ទំនើប​នីយកម្ម​កង​ទ័ព​របស់​ខ្លួន​មិន​មែន​គំរាម​អ្នក​ដទៃ​ទេ

Posted: 05 Jun 2011 01:40 AM PDT

សិង្ហបុរី៖ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ចិន បាន​ព្យាយាម​អះ​អាង​ជា​ថ្មី​ប្រាប់​ដល់​​អ្នក​ជិត​ខាង​នៅ​តំបន់​អាស៊ី​ ប៉ាស៊ីហ្វិច​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា កំណើន​សេដ្ឋកិច្ច​​និង​អំណាច​យោធា​របស់​ប្រទេស​លោក មិន​មែន​ជា​កម្លាំង​គំរាម​កំហែង​ឡើយ ខណៈ​ពេល​ជម្លោះ​ដែន​សមុទ្រ​​ដ៏​​យូរ​អង្វែង​​នៅ​ក្នុង​តំបន់​នេះ បាន​ឆាប​ឆេះ​ឡើង​ម្តង​ទៀត។

ឪពុក​មា​ជាប់​ចោទ​រំលោភ​ក្មួយ​ស្រី​ខ្លួន​ឯង​អាយុ​៦​ឆ្នាំ

Posted: 05 Jun 2011 12:46 AM PDT

ភ្នំពេញ៖ លោក​ ចិត្ត វ៉ាន់នី ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា យុ​វ​សិស្ស​អាយុ ១៨​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​​សប្តាហ៍​នេះ​ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ ៦​ឆ្នាំ​ម្នាក់ នៅ​ស្រុក​រតនមណ្ឌល។

វៀតណាម​រាប់​រយ​នាក់​ធ្វើ​បាតុកម្ម​ប្រឆាំង​ចិន​ចំ​ពេល​មាន​ជម្លោះ​ដែន​សមុទ្រ

Posted: 05 Jun 2011 12:21 AM PDT

ហាណូយ៖ មនុស្ស​រហូត​ដល់ ៣០០​នាក់ ដែល​បាន​ស្រែក​ពាក្យ​ស្លោក​ថា​«បរាជ័យ​ចិន» បាន​​ដង្ហែរ​ក្បួន​ទៅ​កាន់​ស្ថានទូត​ចិន​នៅ​វៀតណាម នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​អ្វី​ដែល​ពួក​គេ​ចាត់​ទុក​ថា​​ចិន​បាន​រំលោភ​លើ​ អធិបតេយ្យភាព​របស់​វៀតណាម​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កំពុង​មាន​ជម្លោះ។

គ្មាន​អ្វី​ប្លែក​នៅ​ដី​ក្រហម​ក្រៅ​ពី​ទីលាន​បាល់​ទាត់ អតីត​អ្នក​ភូមិ​សែន​ឈឺ​ចាប់

Posted: 04 Jun 2011 11:22 PM PDT

ភ្នំពេញ៖ អ្នកស្រី​ ទូច សាមុត ដក់​ដោយ​ទឹក​ភ្នែក​​ព្រោះ​តែ​គាត់​មិន​បាន​មក​ម្តុំ​សហគមន៍​ដី​ក្រហម​អស់​ រយៈ​ពេល​ជិត ​៣ឆ្នាំ​ហើយ​នោះ​ដោយ​សារ​តែ​​ជីវភាព​ក្រ គ្មានលុយ​ធ្វើ​ដំណើរ ​បន្ទាប់​ពីគាត់​ត្រូវ​បាន​អាជ្ញាធរ​រាជ​ធានី និង​ក្រុមហ៊ុន​សេវែនអ៊ិនជី (7NG) ​បណ្តេញ​គាត់ និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០០៩ ចេញ​ពី​លំនៅ​ដ្ឋាន​ធ្លាប់​កាន់​កាប់​​ ប៉ុន្តែពេលជួប ពេលនេះ មិន​ដូច​គាត់​គិតឡើយ​ ការ​អភិវឌ្ឍនៅ​ដី​ក្រហម​មិនមែន​ជា​សំណង់អគារទំនើប​អ្វី​ទេ មាន​តែ​លាន​បាល់​ទាត់​សម្រាប់ជួល។

បំផ្ទុះ​គ្រាប់​បែក​សម្លាប់​មនុស្ស​៦​នាក់​នៅ​ជិត​ទីក្រុង​ប៉េហ្សាវ៉ា

Posted: 04 Jun 2011 11:05 PM PDT

ប៉េហ្សាវ៉ា៖ ប៉ូលិស​បាន​និយាយ​ថា ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​មួយ​នៅ​ជិត​ទីក្រុង​ប៉េហ្សាវ៉ា​របស់​ ប៉ាគីស្ថាន បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៦​នាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!