Koh Santipheap Daily

Koh Santipheap Daily


សមត្ថកិច្ច​​​វែកមុខ​​សញ្ញា​ពិតប្រាកដ​ពួកម៉ាហ្វីយ៉ា​ចិន​មាន​​១៨៧នាក់ ត្រូវ​បណ្តេញ​​ចេញពីកម្ពុជា​

Posted: 10 Jun 2011 12:27 AM PDT


រាជធានីភ្នំពេញ​​ ៖ ​​អ្នកនាំពាក្យក្រសួង​​មហា​ផ្ទៃ​​មានកិត្តិយស​​​សូមជម្រាប​ជូនសាធារណ​ជនជាតិ ​និងអន្តរជាតិ​​ជ្រាប​​​ស្តីពី​​លទ្ធ​ផល​កិច្ច​ប្រតិបត្តិការ​​​បង្ក្រាប​ករណី​ជម្រិតទារ​ប្រាក់​​ឆ្លង​ដែន​​ដូចតទៅ ៖ នៅថ្ងៃទី​​​៩ មិថុនា ២០១១ កង​កម្លាំង​​នគរ​បាល​​ជាតិនៃក្រសួង​មហាផ្ទៃ ​​រួមជា​មួយ​ស្ថាប័ន​តុលាការ​ សហការជាមួយ​​សមត្ថកិច្ច​​​ក្រសួង​សន្តិ​សុខ​​

​រដ្ឋ​​បាល​​​ជល​ផល​​​បើក​សម្ពោធ​​មជ្ឈ​មណ្ឌល​​អភិរក្ស​​​អណ្តើក​ ​កន្ធាយ​មេគង្គ

Posted: 10 Jun 2011 12:21 AM PDT


ខេត្តក្រចេះ ៖ ​​ក្នុងពពួកសត្វ៥៦​​ប្រភេទ​ទាំង​ទឹកសាប ​និងទឹកប្រៃ​ដែលងាយ​រងគ្រោះ ​ក្នុងនោះ​ក៏មាន​ប្រភេទ​សត្វកន្ធាយ​ក្បាល​កង្កែប​នេះ​ដែរដោយ​សង្ឃឹមថា​​ និង​គង់វង្ស​វិញ​​បន្ទាប់​ពី​មានកិច្ច​អភិរក្សរួមគ្នា ។ ​នេះជា​ប្រសាសន៍​របស់​​លោក​ណៅ ធួក​ ប្រតិភូ​រាជរដ្ឋាភិបាល​​ទទួលបន្ទុក​ជលផល​ក្នុង​ឱកាស​ពិធីបើក​សម្ភោធ​​មជ្ឈមណ្ឌល​អភិរក្ស​អណ្តើក

ឆ្កែ​ទទួល​មរតក12​លាន​ដុល្លារ​ពី​ម្ចាស់​ជា​សេដ្ឋី​នី​ក្រុង​ញូវ​យ៉ក​ប្រកាសពិត​ជា​ស្លាប់​ហើយ​

Posted: 10 Jun 2011 12:15 AM PDT

អង្គការ​សប្បុរស​ធម៌​ HEMSLEY រាយ​ការណ៍​កាល​ពី​ថ្ងៃទី​៩ មិថុនា ថា ឆ្កែ​ញី​ដែល​ទទួល​មរតក​យ៉ាង​ច្រើន​ពី​សេដ្ឋី​នី​ក្រុង​ញូវ​យ៉ក​ លោក​ស្រី LEONA HELMSLEY ពិត​ជា​ស្លាប់​ហើយ​ក្នុង​អាយុ​១២​ឆ្នាំ ។ ឆ្កែ​ញី​ឈ្មោះ TROUBLE ដែល​ម្ចាស់​វា​ជា​សេដ្ឋី​នី​ក្រុង​ញូវ​យ៉ក​ លោក​ស្រី LEONA HELMSLEY ទុក​មរតក​ឱ្យ​១២​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០០៧​បាន​ស្លាប់​ក្នុង​អាយុ​១២​ ឆ្នាំ​។

ថៃរកឃើញ​​​បាក់តេរី E-Coli ក្នុងផ្លែ​ឈើ​​មួយប្រភេទ​

Posted: 10 Jun 2011 12:12 AM PDT

​នាយកដ្ឋាន​​ស្បៀង​​អាហារ និងថ្នាំ​​ពេទ្យថៃ និយាយថា ថ្មីៗ​នេះ​ប្រទេស​ថៃ បាន​​ធ្វើតេស្ត​​​​រក​ឃើញ​បាក់តេរី​ប្រភេទ E-Coli នៅលើផ្លែ​ឈើ​មួយប្រភេទ​​ឈ្មោះ «អាវ៉ូកដូ» ​ដែលនាំ​ចូលពី​ប្រទេស​​អឺរ៉ុប ប៉ុន្តែ​​​មិនទាន់​ដឹង​​ច្បាស់​ថា ​តើបាក់​តេរីនោះ​​ជា​បាក់តេរី​ដែលបណ្តាល​​ឱ្យស្លាប់​ដូច​ដែល​បាន​ផ្ទុះឡើង​​ នៅលើ​​​បន្លែ​​​ក្នុង​បណ្តា​​ប្រទេស​អឺរ៉ុប​​​ បណ្តាល​ឱ្យ​​​ស្លាប់​មនុស្សដល់ទៅ​​​៣០នាក់​នោះ​​ឬ​ក៏អត់​ទេ ។

អុជបារី​​លើដៃ, ​ទះកំប៉េះគូទ, ​ទាញ​សំពត់,​​ ​ភ្ជង់កាំភ្លើង​កាយវិការ​ប្រមាថ

Posted: 10 Jun 2011 12:09 AM PDT


រាជធានីភ្នំពេញ​ ៖ និស្សិត​ឆ្នាំទី១​របស់​​​សាកលវិទ្យាល័យមេគង្គកម្ពុជា​​​ចំនួន​​២០​នាក់​បាន​​ចូលរួម​វគ្គ​​​បណ្តុះ​បណ្តាល​​​បំណិន​​ជីវិត​ស្តី​អំពី​​អំពើ​​ហិង្សា​​​ទាក់ទង​​ទនឹង​​យេនឌ័រ​ សុខភាព​បន្ត​ពូជ​​ និង​សុខភាព​​ផ្លូវ​ភេទ​កាលពី​ថ្ងៃទី​៨ មិថុនា នៅ​សាកល​វិទ្យាល័យ​​មេគង្គ​​កម្ពុជា ។​ ពិធីនេះ​រៀបចំ​ឡើង​ក្រោម​កិច្ច​សហការ​រវាង​សាកល​វិទ្យា​ល័យ​​មេគង្គ​កម្ពុជា​​

​រួម​រ័កមេត្រីបំផ្លាញ​ព្រហ្មចារី​​ស្រី​៤នាក់​​ចោមប្តឹង​

Posted: 10 Jun 2011 12:04 AM PDT

​​យុវជន​ចិត្ត​ព្រាន​មាន​មុខ​របរ​​ជា​កម្មករ​សំណង់​ឈ្មោះ​​វង្ស ធារ៉ា ​​អាយុ​​២០​ឆ្នាំ
រាជធានីភ្នំពេញ​​ ៖ ​​យុវជន​ចិត្ត​ព្រាន​មាន​មុខ​របរ​​ជា​កម្មករ​សំណង់​ឈ្មោះ​​វង្ស ធារ៉ា ​​អាយុ​​២០​ឆ្នាំ អាសយ​ដ្ឋាន​​កំណើតនៅ​​ភូមិ​​អង្គ​តា​ចាន់ ឃុំ​​លាយ​បូរ ស្រុក​ត្រាំកក់ ​ខេត្តតាកែវ ​កាលពី​​រសៀលថ្ងៃទី​​៩ មិថុនា ​២០១១ បាន​ដាក់មេ​ប្រូច​​រត់​ចោល​​​ការ​ដ្ឋាន​​បាត់ បន្ទាប់​ពី​​បែកធ្លាយ​រឿង​​​រួម​​រ័ក​មេត្រី​បំផ្លាញ​ព្រហ្មចារី​​ស្ត្រីកម្មករ​​សំណង់​​​រហូត​ដល់ទៅ​៤នាក់

​ប្រជា​​ពល​រដ្ឋ​​​១.០៥២​​គ្រួសារ​​ទទួល​​អំណោយ​​​អាទិ​ភាព​​​ជន​ងាយ​​រងគ្រោះ​

Posted: 09 Jun 2011 11:58 PM PDT

​ប្រជា​​ពល​រដ្ឋ​​​១.០៥២​​គ្រួសារ​​ទទួល​​អំណោយ​​​អាទិ​ភាព​​​ជន​ងាយ​​រងគ្រោះ​
ខេត្តព្រៃវែង ៖ ​កាល​ពីព្រឹក​ថ្ងៃ​ទី​៩ មិថុនា ​នៅ​ក្នុង​វត្ត​ព្រៃ​ច្បារ ​ស្ថិត​ក្នុង​ភូមិ​ស្រះ​ថ្កូវ ឃុំ​កំពង់​សឹង ​​ស្រុក​ព្រះ​ស្តេច មាន​រៀប​ចំពិធី​ចែក​អំណោយ​ដល់​ប្រជា​ពល​រដ្ឋ​​រងគ្រោះ​ដោយ​គ្រោះ​ធម្ម​ជាតិ​ផ្សេងៗ​ចំនួន​៥​ស្រុក​ភាគ​ខាង​ត្បូង​ខេត្ត មាន​ស្រុក​ពាម​ជរ ពាមរក៍ ព្រះ​ស្តេច កំពង់​ត្របែក ​និង​ស្រុក​បាភ្នំ ក្រោម​អធិបតី​ភាព​​លោក​ជាម ហ៊ឹម ​ប្រធាន​ក្រុម​ប្រឹក្សា​​

អតីត​អ្នក​​នយោ​បាយ​​កូវ៉ែត ស្នើ​ដល់​រដ្ឋាភិបាល​​ចេញ​ច្បាប់​​​ឱ្យ​បុរស​​ទិញ​​«ស្ត្រី​ឈ្លើយ​​សឹក» ធ្វើ​ជា​ទាស​ករ​​ផ្លូវ​ភេទ

Posted: 09 Jun 2011 11:52 PM PDT

ទី​ភ្នាក់​ងារ​​បរ​ទេស​ផ្សាយ​ថា​ លោកស្រី សាល​វ៉ា អាល់​មូ​ទ្រី ​អតីត​អ្នក​នយោ​បាយ​​កូវ៉ែត ​បាន​ស្នើ​​​ដល់​រដ្ឋា​ភិបាល​​ចេញ​ច្បាប់​អនុ​ញ្ញាត​​ដល់​បុរស​កូវ៉ែត​អាច​ ទិញ​ជន​​ភៀស​​ខ្លួន ឬ​ឈ្លើយ​សឹក​ជា​ស្ត្រី​ភេទ​ពី​ប្រទេស​​ដែល​មាន​សង្គ្រាម​​សម្រាប់​ធ្វើ​ជា «ទាស​ករ​ផ្លូវ​ភេទ» ឬ «បម្រើ​សិច» របស់​​ខ្លួន ដើម្បីលើ​កស្ទួយ​ស្ថាន​ភាព​នៃ​​ការរៀប​អាពាហ៍​​ពិពាហ៍​ និង​ការ​ពារ​​ពី ការ​មាន​សហាយ​ស្មន់​​របស់​បុរស ។

ប៉ូលិស​​សេដ្ឋ​កិច្ច​​​ចាប់​​រ​ថយន្ត​កាមរី​​ដឹ​ក​​គ្រញូង​​ដែល​​អូស​​ដោយ​​​រថយន្ត​​មន្ត្រី​ម្នាក់

Posted: 09 Jun 2011 11:43 PM PDT


ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​​កាមរី​ឆ្លាម​ដឹក​ឈើ​គ្រញូង​​មួយ​គ្រឿង​បាន​ត្រូវ​ប៉ូលិស​​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​ខេត្ត​ ​​ដេញ​ស្ទាក់​​ចាប់​​បាន​​កាល​ពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៩ មិថុនា ​នៅ​តាម​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​៥ ​​ចំណុច​សួន​​កម្សាន្ត​ប៉ាវ​ចិន ស្ថិត​​ក្នុង​ភូមិ​ស្មែត ​ឃុំ​ស្វាយ​ជ្រំ ស្រុក​រលា​ប្អៀរ ។ ​អ្វីដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​នោះ

ស៊ីម៉ាក​រំដោះគ្រាប់បែក​ចង្កោម​សៀម​ក្នុង​ទឹកដី​​​កម្ពុជា តាមព្រំដែន​​ព្រះវិហារ និង​ឧត្តរ​មានជ័យ​

Posted: 09 Jun 2011 11:37 PM PDT

​ព្រំដែន​​ព្រះវិហារ-ឧត្តរ​មានជ័យ​​​ ៖ ​​មកទល់​នឹង​ពេល​នេះ​មជ្ឈមណ្ឌល​​កម្ចាត់មីន​កម្ពុជា (CMAC) បាន​រំដោះ​​គ្រាប់​​បែក​​ចង្កោម​របស់​ថៃ​ជិត​​៥០ហិក​តា ​ហើយ ​លើ​ផ្ទៃដី​​​ពី​​២៥ ទៅ​៣០គីឡូម៉ែត្រក្រឡា ដែល​​​ទាហានសៀម​​​បានបាញ់​ចូលក្នុង​ទឹកដី​កម្ពុជា​នៅ​​​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​​​ក្នុង​សង្គ្រាមឈ្លានពាន​​​​ព្រំដែន​​ដែលបង្កឡើង​ដោយ​ទាហាន​​​សៀម​​​

សម្ផស្ស​ក៏​បង់​សង្សារ​ក៏​បាត់​​ក្រោយ​​ពេល​វះ​កាត់​ពង្រីក​សុដន់​

Posted: 09 Jun 2011 11:33 PM PDT

នាងថាម (ឆ្វេង)កំពុងធ្វើសន្នីសីទកាសែតនៅប៉ុស្តិ៍ប៉ូលិស​នៅ​គួឡាឡាំពូរ
តាម​ប្រភព​ព័ត៌​មាន​អេស៊ី​វ័ន​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ទី​៨ មិថុនា បាន​ឱ្យ​ដឹង​ថាស្ត្រី​ម្នាក់​​ដែល​ត្រូវ​បាន​គេ​ស្គាល់​​​ត្រឹម​​តែ​ឈ្មោះ​ ថា «​ថាម» (Tham) រស់​នៅ​ក្នុង​ប្រទេស​ម៉ាឡេ​ស៊ី ​បាន​រៀប​រាប់​ពី​វិប្ប​ដិ​សារី​ទាក់​ទង​ទៅ​នឹង​ការ​កែសម្ផស្ស​ ដើម្បី​បំពេញ​បំណង​​មិត្ត​ប្រុស​​របស់​នាង ។ ​ស្ត្រីវ័យ​​៣០​ឆ្នាំរូប​ នេះ​​បាន​រំលឹក​ថា ​មិត្ត​ប្រុស​​របស់​នាង​​តែង​តែ​ទទូច​សុំ​ឱ្យ​នាង​កែ​ស​ម្ផស្ស​​ គឺធ្វើ​យ៉ាងណា​ឱ្យ​មាន​រូប​រាង​ស្គម​​និង​​ជា​ពិសេស​​នោះ​ត្រូវ​ធ្វើ​ការ​វះ ​កាត់​ពង្រីក​សុដន់​ឱ្យ​បាន​ធំ ។ ដើម្បី​បំពេញ​បំណងនិង​ចង់​រក្សា​ស្នេហា​​ឱ្យ​បាន​ស្ថិត​ស្ថេរ​​ជា​អមតៈ​ផង​ នោះ នាង​ក៏​​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​វះ​កាត់​​ពង្រីក​សុដន់​ដើម្បី​បង្អួត​​ មិត្ត​ប្រុស​របស់​នាង​ ។ នៅ​ក្នុង​​ការ​វះ​កាត់​ពង្រីក​​សុដន់​ នាង​ពុំ​មាន​ប្រាក់​​ផ្ទាល់​ខ្លួន​នោះ​ទេ ហើយ​​នាងក៏​​​បាន​ខ្ចី​លុយ​​ពី​ឪពុក​របស់​នាង​​ចំនួន​៥.៣១៨​ដុល្លារ​សិង្ហ​ បុរី ដោយ​កុហក​ថា យក​លុយ​នេះ​ទៅទិញ​គ្រឿង​សង្ហារិម ។

ស៊ីរី ៖ រុស្ស៊ី​ប្រឆាំង​រាល់​ដំណោះ​ស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិ​សុខ​អ.ស.ប

Posted: 09 Jun 2011 11:12 PM PDT

ប្រទេស​រុស្ស៊ី​នឹង​ពុំ​រា​រែក​ឡើយ​ក្នុង​ការ​ប្រើ​សិទ្ធិ​វេតូ​របស់​ខ្លួន​ ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី លោក​អាឡិច​ សាន់​ឌ័រ​លូកា​ឆេ​វិក គូស​បញ្ជាក់​​កាល​ពី​ថ្ងៃ​ទី​៩ មិថុនា ថា រុស្ស៊ី​ប្រឆាំង​នឹង​រាល់​ដំណោះ​ស្រាយ​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប ​ស្តី​ពី​ស៊ីរី​។ អ្នក​នាំ​ពាក្យ​រូប​នេះ​ថ្លែង​ទៅ​កាន់​សារ​ព័ត៌​មាន​ថា រុស្ស៊ី​បាន​គូស​បញ្ជាក់​ពី រឿង​នេះ​ជា​ច្រើន​លើក​ក្នុង​កំរិត​ប្រធានា​ធិបតីប្រឆាំង​រាល់​ដំណោះ​ស្រាយ​ របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប ស្តី​ពី​ស៊ីរី​។ យើង​ពុំ​ជឿ​ថា បញ្ហា​ស៊ី​រី​ គឺ​ជា​រឿង​គួរ​ឱ្យ​ព្រួយ​បារម្ភ​មួយ​សំរាប់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ឡើយ​។

នាង​ស្ពៀរ​ត្រៀមខ្លួន​​រៀបការ​ប្តីទី​3 ក្រោយពីអាពាហ៍ពិពាហ៍​2លើក​ត្រូវ​បរាជ័យ​

Posted: 09 Jun 2011 11:08 PM PDT

នាងស្ពៀរ និងគូដណ្តឹង
​នាង​ប្រ៊ីត​នីស្ពៀរ ដែលជា​​តារា​​ចម្រៀង​ប៉ុប​ល្បីឈ្មោះ​​​ ហើយ​មាន​រឿងអាស្រូវ​​ច្រើន​​បំផុត​​​ត្រូវ​បាន​​​ប្រភពមួយ​បង្ហើប​​ឱ្យ​ដឹង​ ថា ​ពេលនេះ​នាង​កំពុង​​ត្រៀមខ្លួន​​រៀបការ​ប្តីទី​៣ ក្រោយពី​នាង​​​បាន​ភ្ជាប់ពាក្យ​​យ៉ាង​អាថ៌​កំបាំង​មក ។ ​ប្រភព​ដដែល​​ឱ្យ​​ដឹង​ទៀត​ថា ​​នាង​ស្ពៀរ​ អាយុ​២៩ឆ្នាំ ​បាន​ភ្ជាប់ពាក្យ​​ស្ងាត់​ៗជាមួយប្រុសស្នេហ៍​​របស់នាង​​ដែលស្គាល់​គ្នាតាំង​ ពី​យូរណាស់​មក​​ហើយ ​គឺ​លោក Jason Trawick ។

សហគមន៍​ខ្មែរ​ក្រោម​​ប្រារព្ធ​​​ខួប​៦២​ឆ្នាំ ​​ការបាត់​បង់​ដី​កម្ពុជា​ក្រោម​

Posted: 09 Jun 2011 08:30 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​កាលពីវេលាម៉ោង​​៨​ព្រឹកថ្ងៃទី​១០ មិថុនា ​​២០១១ ​សហគមន៍​ខ្មែរ​​​ក្រោម​ដឹកនាំ​ដោយ​​លោកថាច់ សេដ្ឋា ​​នាយក​ប្រតិបត្តិ​​នៃសហគមន៍ខ្មែរ​​ក្រោម ​បាន​ប្រារព្ធ​​ទិវា​កាន់​ទុក្ខ​នៃ​​ការបាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម ដែល​អាណានិគម​បារាំង​បានកាត់​ឱ្យ​​វៀតណាម ​កាល​ពី​​ថ្ងៃទី​​៤ មិថុនា ​​១៩៤៩ ។ ​​ខួប​លើក​​ទី​៦២​នេះ

​មហាអំណាច​​ពិភពលោក​សន្យា​​ផ្តល់​​ជំនួយដល់ក្រុម​​​ប្រឆាំងលីប៊ី ហើយ​បង្កើន​សម្ពាធ​​លើ​លោក​កាដាហ្វី

Posted: 09 Jun 2011 08:27 PM PDT

ទិដ្ឋភាពនៃ​ការទម្លាក់​គ្រាប់​បែក​នៅ​ទី​ក្រុង​ទ្រី​ប៉ូលី
​​មហាអំណាច​ពិភពលោក​​​កាលពីថ្ងៃ​ទី​​៩ មិថុនា កន្លង​​មក ​​បានសហការ​ និង​ឯក​ភាព​​គ្នា​បង្កើន​ការគាំទ្រ​ផ្នែកហិរញ្ញ​វត្ថុ​ និងផ្នែក​​ស្មារតី​ដល់​ក្រុមប្រឆាំង​លីប៊ី ​និងបង្កើន​សម្ពាធ​លើ​មេ​ដឹក​នាំ​​ផ្តាច់ការ​​ប្រទេសនេះ លោកមូអាម៉ា កាដាហ្វី ​​​ឱ្យបោះបង់​ចោល​អំណាច ។ បណ្តា​ប្រទេស​​មហា​អំណាច​​ទាំងនោះ​បាន​ឯកភាព​គ្នា ដូច្នេះ​​ក្នុង​អំឡុង​​​​ពេលនៃ​​កិច្ចប្រជុំ​ ប្រទេស​​សម្ព័ន្ធ​មិត្ត​​អន្តរ​ជាតិ​​ដែលរៀបចំ​ឡើង​សំដៅ​​កំណត់មាគា​៌​ សម្រាប់​ប្រទេសលីប៊ី​​ក្រោយ​របប​របស់​​លោកកា​ដាហ្វី​ ។

អាមេរិកដាក់​ទណ្ឌកម្ម​​ប្រឆាំង​អ៊ីរ៉ង់​​មួយឈុត​​ថ្មីទៀត​

Posted: 09 Jun 2011 08:24 PM PDT

លោកស្រី​ហ៊ីឡារី​ គ្លីនតុន រដ្ឋមន្រ្តី​ការបរទេស​អាមេរិក
​រដ្ឋាភិបាល​អាមេរិក​​បានប្រកាស​កាលពីថ្ងៃទី​​៩ មិថុនា ​កន្លង​មក ​​ពីការ​ដាក់​​ទណ្ឌ​កម្មថ្មី​​មួយ​ឈុត​​​​ទៀត ប្រឆាំង​​ប្រទេស​អុីរ៉ង់ ដែល​កំពុង​រង​ការ​រិះគន់​ និងថ្កោលទោសយ៉ាង​​ខ្លាំង​ចំពោះ​ការបង្ក្រាប​​​កាលពីពេលថ្មីៗ​កន្លង​មក​​​​ របស់​​​ខ្លួន​ប្រឆាំង​​​ហ្វូង​បាតុករ​​​គាំទ្រ​​​កំណែទម្រង់ ។ ​តាម​សេចក្តី​​ថ្លែង​ការណ៍​​មួយចេញ​ដោយ​​ក្រសួង​​ការ​បរទេស​​​អាមេរិកថា ទណ្ឌ​កម្ម​មួយឈុតនេះ ត្រូវ​បាន​ដាក់​ប្រឆាំង​​កង​ឆ្មាំ​​​បដិវត្តន៍​​អ៊ិស្លាម និង​កង​កម្លាំង​​​អនុ​វត្ត​​ច្បាប់របស់​អ៊ីរ៉ង់

តុល្យ​ការ​នៃ​ការ​ឆ្លង​រាល​ដាល​បាក់​តេរី E.COLI អ្នក​ស្លាប់​ឡើង​ដល់​30នាក់​ហើយ

Posted: 09 Jun 2011 08:21 PM PDT

បាក់តេរី ដែល​ពង្រីកធំ
បុរស​អាយុ​៥៧​ឆ្នាំ​ម្នាក់​បាន​ស្លាប់​នៅ FRANCFORT ប្រទេស​អាល្លឺ​ម៉ង់​ ដោយ​សារ​ការ​ឆ្លង​បាក់​តេរី​ E.COLI ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​បាក់​តេរី​នេះ​ឡើង​ដល់​៣០​នាក់​ ហើយ។ បុរស​នោះ​បាន​ធ្វើ​ដំណើរ​ជាមួយ​ភរិយា​ទៅ​កាន់​ទី​ក្រុង HAMBURG ជា​ចំណុច​កណ្តាល​នៃ​ការ​ឆ្លង​រាល​ដាល​មេរោគ​នោះ​។ មនុស្ស​ស្លាប់​២​នាក់​ទៀត​ត្រូវ​បាន​រាយការណ៍​ក្នុង​រដ្ឋ​ BASSE- SAXE គឺ​បុរស​អាយុ​៦៨​ឆ្នាំ​ម្នាក់​ និង​នារី​ម្នាក់​អាយុ​២០​ឆ្នាំ​ ខណៈ​ដែល​មនុស្ស​២.៨០០​នាក់​ទៀត​ក្នុង​ប្រទេស​១៤​បាន​ឆ្លង​បាក់​តេរី​នោះ​ តាំង​ពី​ចាប់​ផ្តើម​លេច​វា​មក​។

សមុទ្រចិនៈ ភាព​តាន​តឹង​រវាង​ក្រុង​ហា​ណូយ​ និង​ក្រុង​ប៉េ​កាំង​

Posted: 09 Jun 2011 08:20 PM PDT

វិបត្តិ​បច្ចុប្បន្ន​នៅ​សមុទ្រ​ចិន​កើត​មាន​ពី​ខែ​មុន​មក​ពេល​ដែល​ក្រុង​ ហាណូយ​ចោទ​ប្រកាន់​ក្រុង​ប៉េ​កាំង​ថា រំលោភ​បំពាន​លើ​អធិប​តេយ្យ​ភាព​របស់​ខ្លួន​ក្រោយ​ពី​ឧប្បត្តិ​ហេតុ​មួយ​ដែល​ នាវា​រុក​រក​វៀត​ណាម​មួយ​គ្រឿង​ត្រូវ​រង​ការ​ខូច​ខាត​ដោយ​សារ​នាវា​ចិន​ទាំង ​ឡាយ​។ ភាព​តាន​តឹង​ជុំវិញ​ទំនាស់​ដែន​ដី​បាន​កើន​ឡើង​ខ្ពស់​កាល​ពី​ថ្ងៃ​ទី​៩ មិថុនា រវាង​ចិន​ និង​វៀត​ណាម​​ដែល​បាន​អះ​អាង​ជា​ថ្មី​ពី​អធិប​តេយ្យភាព​របស់​ខ្លួន​ពុំ​អាច​ ប្រកែក​បាន​លើកោះ២​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​មុន​ពេល​មាន​ឧប្បតិ្ត​ហេតុ​ថ្មី ​មួយ​រវាង​នាវា​របស់​ប្រទេស​ទាំង​២​។

ចង.ក​សម្លាប់​ខ្លួន​​ក្នុងផ្ទះ​ជួលដោយ​មាន​ជំងឺ​ប្រចាំ​កាយ​

Posted: 09 Jun 2011 08:12 PM PDT

សពស្ត្រី​​​រូប​នេះ​​បាន​ចង.​ក​​​​នឹងខ្សែ​​នីឡុង​​សម្លាប់ខ្លួន
រាជធានីភ្នំពេញ​​ ៖ ​​ស្ត្រីម្នាក់​​បានចង.ក​​សម្លាប់ខ្លួន​​នៅក្នុង​​ផ្ទះជួលលេខ​​១៦ ផ្លូវ​លេខ​​៣៣៦ សង្កាត់​បឹង​សាឡាង​ ខណ្ឌ​​​ទួលគោក ​ហើយ​ធ្វើ​​​ឱ្យមានការ​ភ្ញាក់​ផ្អើល​​កាលពីវេលាម៉ោង​​​៥​និង​​​២០នាទី​​ល្ងាច​ថ្ងៃទី​៩ មិថុនា ២០១១ ​ពេល​ដែល​ប្តី​បើកទ្វារ​​ផ្ទះចូលទៅឃើញ​ចង.ក​ស្លាប់​បាត់​​ទៅ​ហើយ ។ ​ទាក់ទិន​ការ​ចង.ក​​សម្លាប់ខ្លួន​​នេះ​​ ត្រូវ​ក្រុមគ្រួសារ​​​ឱ្យ​ដឹង​ថា

ជន​រងគ្រោះ​​ដោយ​សារ​​មេ​រោគ​អេដស៍-​ជំងឺ​អេដស៍​​ចំនួន​​៨១​គ្រួសារ​​​ទទួល​​អំណោយ​

Posted: 09 Jun 2011 07:22 PM PDT

លោក ប៉ា សុ​ជាតិ​វង្ស​, លោក​ជំទាវ​, លោក​ឧកញ៉ា​ផ្ដល់​អំណោយ
​រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​មេរោគ​អេដស៍​-​ជំងឺអេដស៍​ចំនួន​៨១​គ្រួសារនៅ​សហ​គមន៍​អណ្ដូង​៣ សង្កាត់​គោក​រកា ខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ ​បាន​មក​ទទួល​អំណោយ​​សង្គ្រោះ​​ពី​កាក​បាទ​ក្រហម​កម្ពុជា សាខា​​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១១ នៅ​បរិវេណ​វត្ដ​ឈូក​វ៉ា​ក្រោម​អធិ​បតី​ភាព​លោក​ប៉ា សុ​ជាតិ​វង្ស ទី​ប្រឹក្សា​​

​កិច្ចប្រជុំ​​​ស្តីពីការ​​លុបបំបាត់​​​​​ការចម្លង​​មេ​រោគ​អេដស៍​​ពីមាតា​ទៅទារក​

Posted: 09 Jun 2011 07:15 PM PDT

លោក​​ជំទាវ​កិត្ដិ​​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន រ៉ា​នី​ ហ៊ុន សែន ​ថ្លែង​សុន្ទរកថា
​បុរីញូវយ៉ក​​ ៖ ​​សម័យ​ប្រជុំ​​ពេញអង្គ​របស់​កិច្ច​​ប្រជុំជាន់ខ្ពស់​​​មហាសន្និបាត​អង្គការ​​សហ​ប្រជាជាតិ​​ឆ្នាំ​២០១១ ​ស្តីពី​អេដស៍ បានប្រារព្ធ​ពិ​ធី​បើកនៅទីស្នាក់ការ​​កណ្តាល​​របស់អង្គការ​​​សហ​ប្រជាជាតិ​​បុរីញូវយ៉ក សហរដ្ឋអាមេរិក ​នៅព្រឹកថ្ងៃទី​​៨ មិថុនា ​ឆ្នាំ​២០១១ ។ ​ជាមួយ​នឹង​កិច្ចប្រជុំ​​​ជាន់ខ្ពស់​​ដ៏មានសារ​សំខាន់​នេះ ​វេទិកា​​​ជាប្រវត្តិសាស្ត្រ​​របស់ស្ត្រីទី​១

ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​ប្រារព្ធធ្វើ​ថ្ងៃនេះ​នៅខេត្ត​បាត់ដំបងនិង​សៀមរាប

Posted: 09 Jun 2011 07:10 PM PDT

ខ្ញុំ​បាន​​ឈប់​រៀន​ ដើម្បី​ធ្វើជាអ្នក​បម្រើ​​​ការ​ងារ​​ផ្ទះ​ តាំងពី​ខ្ញុំ​នៅ​ក្មេង​ម្ល៉េះ​​ ​ខ្ញុំ​​ទទួល​បាន​​​ប្រាក់​​ខែ​ត្រឹមតែ​១០​ម៉ឺន​រៀលប៉ុណ្ណោះ​ ក្នុង​មួយ​ខែ​ ហើយ​ម្តាយ​​របស់​ខ្ញុំ​បាន​​​​បើក​ប្រាក់​ទាំងនោះពី​ម្ចាស់ផ្ទះ​ជាមុន​ស្រេច។ បន្ថែម​ពីលើការ​ងារផ្ទះ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​រាល់​ថ្ងៃ ខ្ញុំ​ត្រូវទៅ​លក់​ចង្រិត​​ចៀន​ នៅតាម​ហាង​លក់​ស្រា​បៀរ និងកន្លែង​​ផ្សេង​ទៀត​

អារ.ក​សម្លាប់​ប៉ូលិស​ព្រំដែន​ប្លន់ម៉ូតូ ១ថ្ងៃ​ក្រោយ​អស់​លក្ខណ៍

Posted: 09 Jun 2011 07:04 PM PDT

ជនទាំង២នាក់ដែលចាប់ខ្លួន
ខេត្ត​ព្រះវិហារ​ ៖ ជនសង្ស័យ​២​នាក់​​​បាន​​ជាប់​អន្ទាក់ប៉ូលិស​ខេត្ត​​ កាលពីថ្ងៃទី៨ មិថុនា ក្រោយ​ពី​ធ្វើ​សកម្មភាព​​សម្លាប់​ប៉ូលិស​ព្រំដែន​ម្នាក់​​ប្លន់​យក​ម៉ូតូ​​នា​​ថ្ងៃទី៧ មិថុនា ។ ជន​ទាំង​២​​​នាក់​នេះ ម្នាក់​ឈ្មោះ​រុន សារិ ហៅ​អ៊ុល ភេទ​ប្រុស អាយុ​​​២១ឆ្នាំ ជា​កម្មករ​ចាក់​លូ​ ​មានទីលំ​នៅ​​ភូមិ​ជ្រៃ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម​ ខេត្តសៀម​រាប

ស៊ូស្លាប់​ដើម្បី​ដីស្រែ ​របួសធ្ងន់​៥នាក់​ ​ផ្អាកការ​អនុវត្ត​សាលក្រម

Posted: 09 Jun 2011 06:53 PM PDT

ក្រុម​ប្រជាពលរដ្ឋ​លើកគ្នា​ប្រឆាំងការ​អនុវត្ត​សាលក្រម
ខេត្ត​កំពង់​ស្ពឺ ៖ យ៉ាង​ហោច​ណាស់​កម្លាំង​សមត្ថ​កិច្ច​២​នាក់​ ត្រូវ​បាន​អះ​អាង​ថា​ របួស​ធ្ងន់​​ធ្ងរ និង​ប្រជា​ពល​រដ្ឋ​​៣​នាក់​រងរបួស​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​​ពេទ្យ​​ជា​បន្ទាន់​ផងដែរ ក្នុងការ​ប៉ះ​​ទង្គិច​​គ្នា​មួយ​​ប្រាវ​មាន​រយៈ​ពេល​ប្រមាណ​១៥​នាទី​​កាល​ពី​រសៀល​ថ្ងៃ​ទី​៩​ មិថុនា ​ក្នុង​ការ​អនុ​វត្ត​​សាល​ក្រម​ដក​ហូត​ដី​ទំហំ​៦៥​ហិកតា ​ឱ្យ​ទៅ​ក្រុម​ហ៊ុន​​​ម៉េង​កេត

ផឹកដល់កំណត់ (បទពាក្យប្រាំបី)

Posted: 09 Jun 2011 06:53 PM PDT


ផឹកដល់កំណត់ (បទពាក្យប្រាំបី) -ផឹកស្រាស្រវឹងខឹងវាយប្រពន្ធ ទោសស្រាលធ្ងន់រករឿងបង្កហេតុ ដើរផឹកដើរស៊ីស្រាចូលពោះឆ្អែត មុខខ្មោចខ្មៅដូចប្រេតនៅតៀមស្រា ។ -មិនគិតរកស៊ីសែងលីពន់រែក ព្រឹកបើកភ្នែកជេរវាយស្តីទោសា ផឹកជាប្រចាំឥតខានពេលណា ផឹកតពូជដូនតាគ្មានគេដូច ។ -ខានផឹកមួយថ្ងៃចេះតែស្រៀវស្រាញ ដូចកើតរោគគ្រុនចាញ់ខ្ជិលខិលខូច ហោចណាស់ក៏បានដាក់មួយពែងតូច លើខ្លួនកើតរោគស្អូចសុសសាយសាច់ ។ -នរកទាំងរស់ស្បែកស្វិតស្គមស្គាំង ប្រពន្ធឃាត់ឃាឃាំងឱ្យប្តីផ្តាច់ ឱ្យឈប់ផឹកស្រាតាំងចិត្តសម្រេច ប្តីឆ្លើយថាមិនបាច់មករាំងរា ។

ជិះទូក​ដឹក​ត្រកួនយក​ទៅលក់​ ​ពេលមេឃ​​​កំពុង​ធ្លាក់​​ភ្លៀង ​រន្ទះ​បាញ់​​ស្លាប់​​២នាក់​​របួស​​ម្នាក់​

Posted: 09 Jun 2011 06:42 PM PDT

សពអ្នក​រងគ្រោះដោយ​រន្ទះបាញ់ពេល​កំពុង​ជិះទូក
រាជធានីភ្នំពេញ​ ៖ មនុស្ស​២នាក់​​​បាន​ស្លាប់​​បាត់​បង់ជីវិត​ និង​ម្នាក់​ទៀត​​រងរបួស​ធ្ងន់ ដោយ​សារ​​​រន្ទះ​បាញ់​​នៅក្នុង​ខណៈ​​ពេល​​ដែល​​ពួកគេ​​កំពុង​ជិះ​ទូក​ជាមួយ​គ្នា​ដឹក​​ត្រកួន​​យក​​ទៅ​​​លក់​​កាត់​មេឃកំពុងភ្លៀង​​​​លាយ​ឡំ​នឹង​​​ផ្គរ​​រន្ទះ​​គួរ​ឱ្យ​ខ្លាច ។ ហេតុការណ៍​​នេះ​បាន​​កើត​​ឡើង​​កាលពី​វេលា​​​ម៉ោង​​​៣​និង​៤០​នាទី​​រសៀល​​ថ្ងៃទី​៩​ មិថុនា នៅក្នុង​បឹងសាឡាង​

ប្រតិបត្តិការ​​បង្ក្រាប​ម៉ាហ្វីយ៉ា​ជនជាតិ​ចិន-តៃ​វ៉ាន់​​​​៦ប្រទេស ​សម្រាប់​កម្ពុជា​​​​​៣​ខេត្ត-​រាជធានី ឃាត់ខ្លួន​​​២០៥នាក់​

Posted: 09 Jun 2011 04:30 AM PDT

​ប្រតិបត្តិការ​​នៅរាជធានីភ្នំពេញ​​
រាជធានីភ្នំពេញ​​ ៖ ​យោ​ងតាម​​ប្រភព​ព័ត៌​មាន​​ពី​មន្ត្រី​​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​​ឱ្យ​​ដឹង​ថា ថ្ងៃទី​៩ មិថុនា ២០១១ ប្រទេស​​៦​ក្នុង​តំបន់​​អាស៊ាន និងអាស៊ី បានបើក​ប្រតិបត្តិ​ការ​ខ្យល់​ព្យុះ​​រួមគ្នា​​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​​ឆ្លងដែន គឺ​ប្រទេស​កម្ពុជា​ វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី​ និង​ចិន​។ សម្រាប់​ប្រទេស​កម្ពុជា​​ក្នុង​រាជ​ធានី​ភ្នំពេញ សមត្ថ​កិច្ច​​ចម្រុះ​មាន​មន្ត្រី​​​

ប៉ូលិស​ព្រំដែន​​ម្នាក់ត្រូវ​ឃាតជន​២នាក់​អារ.ក​សម្លាប់​​ប្លន់​យក​ម៉ូតូនៅ​កន្លែង​ស្ងាត់​

Posted: 09 Jun 2011 04:18 AM PDT

សាក​សព​ប៉ូលិសរងគ្រោះដែល​ក្រុម​ចោរ​អារ.ក​ប្លន់​យក​ម៉ូតូ
​ខេត្តព្រះវិហារ​​​ ៖ ​​មន្ត្រីប៉ូលិស​​ក្នុងកង​​ឯក​ភាព​​​លេខ​៧៩៥ ព្រំដែនគោក ​ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ ​ឈ្មោះស្រី សុផាន់ ​អាយុ​​២៧​ឆ្នាំ ​មានស្រុកកំណើត​ភូមិ​ថ្នល់​​កែង ឃុំ​​រុង​រឿង ស្រុក​​រវៀង ​ត្រូវ​បាន​ឃាត​ជន​​ពីរ​នាក់​​​ជួល​​​ឱ្យឌុប​ម៉ូតូចេញ​ពីភូមិស្រ​ឯម ​ឃុំកន្ទួត ស្រុកជាំ​ក្សាន្ត ​ទៅ​កាន់​ភូមិ​​កំពង់ស្រឡៅ ​ឃុំស្រឡៅ​១ ស្រុក​ឆែប ​ជាប់​ព្រំដែន​ប្រទេស​ឡាវ ហើយ​បាន​អារ.ក​សម្លាប់​យ៉ា​ងព្រៃ​ផ្សៃ​កាលពីវេលាម៉ោង​​១១​និង​​​៣០​នាទី​​​​ ថ្ងៃទី​​៧ មិថុនា ​ខណៈ​​ទៅដល់​ចំណុច​ភូមិ​​ក្បាល​ដំរី ​ចម្ងាយ​​ប្រហែល​​​១២គីឡូ​ម៉ែត្រ ពី​​​​តំបន់​​មុំ​បី ​​កន្លែង​​​ដែល​មាន​ព្រៃ​របោះ និង​ស្ងាត់ជ្រងំ។

មេតុង​ទីន​​ប្រមូល​ប្រាក់​​លក់​ផ្ទះ​​រត់បាត់ ​​កូន​​តុង​ទីន​​ផ្អើល​​នាំ​គ្នា​​ចាក់​​សោ​​ផ្ទះ​​ទុក​

Posted: 09 Jun 2011 03:43 AM PDT


រាជធានីភ្នំពេញ ៖ កូន​តុង​ទី​ន​ប្រមាណ​៥០​ទៅ​៦០​នាក់​ បាន​នាំ​គ្នា​ចាក់​សោ​ផ្ទះ​មេតុង​ទីន​ និង​​ផ្តិត​មេ​ដៃ​ប្តឹង​ទៅសាលា​ដំបូង​រាជ​ធានីដើម្បី​សុំ​សិទ្ធិ​រក្សា​ការ​ពារ​ និង​ឱ្យ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​មេ​តុង​ទីន​ជា​ជន​ជាតិ​វៀត​ណាម​ម្នាក់​ឈ្មោះ​ឡាយ វណ្ណា ភេទ​ស្រី អាយុ​៥១​ឆ្នាំ មាន​ទី​លំនៅ​ផ្ទះ​លេខ​២៧ ផ្លូវ​លេខ​២៧២ សង្កាត់​ផ្សារ​ដើម​គ​ដែល​បាន​ប្រមូល​ប្រាក់​

លួចផលិត​គ្រឿង​ផ្ទុះរាប់​ឆ្នាំគ្មាន​អ្នកដឹង ​ពេលផ្ទុះ​ទើបផ្អើល

Posted: 09 Jun 2011 03:31 AM PDT


ខេត្ត​បាត់ដំបង ៖ ​​ស្នូរ​ផ្ទុះ​មួយ​​លាន់​ឮ​កក្រើក​ក្រុង​បាត់​ដំបង​ទាំង​​ព្រឹក ហើយ​បុរស​ម្នាក់​បានត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាម​​ៗក្រោយ​ពី​រង​របួស​ធ្ងន់​ដោយ​សារ​ការ​ផ្ទុះ​គ្រាប់​ដែល​គាត់​លួច​កែ​ច្នៃ​​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ និង​គ្មាន​អ្នក​ណា​ដឹង​សោះ ។ ​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៩ មិថុនា

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!