Koh Santipheap Daily

Koh Santipheap Daily


ក្រុមប្រឹក្សា​​​សន្តិសុខ​ អ.ស.ប ​អនុម័ត​​សេច​ក្តី​​​សម្រេច​​ចិត្ត​​គាំ​ទ្រ​​ការ​យល់​​ដឹង​​​អំពីហ៊ីវ-អេដស៍

Posted: 08 Jun 2011 12:56 AM PDT


​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ​កាលពីថ្ងៃទី​៧ មិថុនា ​​កន្ល​ងមក ​បាន​សម្រេច​អនុម័ត​​ជា​ឯកច្ឆ័ន្ទ​​លើ​សេចក្តី​សម្រេ​ចចិត្ត​​​មួយ​សង្កត់​ធ្ងន់​​​ពី​សា​រសំខាន់នៃ​ការ​បញ្ចូល​បេសក​​​កម្ម​​រក្សា​សន្តិភាព​​​របស់​អង្គការ​សហប្រជាជាតិ​​ទៅ​ក្នុង​​យុទ្ធ​សាស្ត្រ​​​ទប់ស្កាត់​​ ការពារ និងព្យា​បាល​​​​អ្នក​ផ្ទុក​វីរុស​ហ៊ីវ និង​​ជំងឺ​អេដស៍

​ជាង​​ចម្លាក់​រូបព្រះ​​​ម្នាក់ត្រូវ​​ខ្សែ​​ភ្លើង​ឆក់ស្លាប់​

Posted: 08 Jun 2011 12:50 AM PDT

សព​​ជាង​ចម្លាក់​​រូបព្រះម្នាក់ដែល​ត្រូវ​បាន​​ខ្សែ​ភ្លើង​ឆក់ស្លាប់
រាជធានីភ្នំពេញ​​ ៖ ​​ជាង​ចម្លាក់​​រូបព្រះម្នាក់​ត្រូវ​បាន​​ខ្សែ​ភ្លើង​ឆក់ស្លាប់ ​ក្រោយ​ពេល​បញ្ជូន​ទៅ​​កាន់​​​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​​ជីវតិ ប៉ុន្តែ​បាន​​ត្រឹម​ពាក់​កណ្តាល​​ផ្លូវ​ក៏​​​ផុត​ដង្ហើម​ស្លាប់ ដោយ​​សារ​តែ​ចរន្ត​អគ្គិសនី​បាន​​វាយលុក​ធ្វើ​ឱ្យ​បេះ​ដូង​គាំង​ទៅ​ហើយ ម្យ៉ាងទៀត ម៉ូទ័រ​ឆ្លាក់​​​រូប​​បាន​ខ្ទាត​មក​ចំ​ថ្គាម ហើយ​ខួងថ្គាម​របស់គាត់​ធ្លុះ​ដល់​​ធ្មេញ​បណ្តាល​ឱ្យ​​ហូរឈាម​​

អាមេរិក​ និង​​អាល្លឺម៉ង់​​​គំរាមដាក់​​​ទណ្ឌ​កម្ម​​​ប្រឆាំង​​អ៊ីរ៉ង់​​​បន្ថែម​​ទៀត​

Posted: 08 Jun 2011 12:43 AM PDT


​មេដឹកនាំ​​អាមេរិក​​ លោកបារ៉ាក់ អូបាម៉ា ​​​និង​​មេដឹកនាំ​​អាល្លឺម៉ង់ ​​​លោកស្រី​​អេន​ចឺឡា ​​ម័រ​កែល​ ​កាលពីថ្ងៃទី​​៧ មិថុនា ​កន្ល​ងមក ​បាន​គំរាម​​ដាក់​ទណ្ឌ​កម្ម​បន្ថែមទៀត ​​ប្រឆាំង​ប្រទេស​​អ៊ីរ៉ង់​​​ប្រសិន​​បើ​​អ៊ីរ៉ង់ នៅតែ​​​ខកខាន​មិនបាន​​បំពេញ​​​កាតព្វកិច្ច​​អន្តរជាតិ​​​របស់ខ្លួន

ថៃដាក់​ពង្រាយ​​ប៉ូលិស​​១០​​ម៉ឺន​នាក់​នៅ​ថ្ងៃ​​បោះឆ្នោត​​ទី៣ ​កក្កដា​

Posted: 08 Jun 2011 12:38 AM PDT


​នៅក្នុងថ្ងៃ​បោះឆ្នោត​​​ទូទៅ​ដែលនឹង​​រៀបចំ​ធ្វើ ឡើង​​នៅ​ថ្ងៃទី​៣ កក្កដា ​​ខាង​មុខនេះ ​ថៃ​នឹង​ដាក់​ពង្រាយ​​កម្លាំង​ប៉ូលិស​​ដល់ទៅ​​១០០.០០០​នាក់ ​តាម​ស្ថានីយ​​បោះឆ្នោត​នៅទូទាំង​ប្រទេស​ដើម្បី​ផ្តល់​​​សន្តិសុខ​​​ និងសុវត្ថិភាព​ដល់​អ្នក​​បោះ​ឆ្នោត​​។ ថៃ​បាន​​ដាក់ពង្រាយ​កម្លាំង​ប៉ូលិស​​ក្នុង​អំឡុង​​​ពេល​បោះឆ្នោត​ក្នុង​ចំនួន​ដ៏ច្រើន​​បែបនេះ​​ក្រោយ​ពី​​មាន​លេចឮ

ដើរ​ឆ្លុះ​សត្វ​ជន​មិន​​ស្គាល់​មុខ​​លប​បាញ់​​សម្លាប់​​សំណាង​​ល្អ​គ្រាន់​​តែ​របួស​

Posted: 08 Jun 2011 12:34 AM PDT

ជន​រង​គ្រោះ
ខេត្ត​ពោធិ៍​សាត់​ ៖ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​បាញ់​ប៉ុន​ប៉ង​ធ្វើ​ឃាត​ ខណៈ​ពេល​កំពុង​ដើរ​ឆ្លុះ​សត្វ​ពេល​យប់​ ប៉ុន្តែ​មិន​បាន​សំរេច​គ្រាន់​តែ​របួស​ធ្ងន់​ប៉ុណ្ណោះ។ អំពើ​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣យប់​ ថ្ងៃ​ទី​៦ មិថុនា ២០១១ នៅ​ចំណុច​ភ្នំ​ប្រិយ៍ ភូមិ​ខ្លា​ក្រពើ​​ ឃុំ​អន្លង់​ត្នោត​ ស្រុក​ក្រគរ​

ស្តេច​អារ៉ា​ប៊ី សា​អ៊ូ​ឌីត ហាម​បុរស​បំរើ​ការ​ក្នុង​ហាង​លក់​ឈុត​ក្នុង​របស់ស្ត្រី​

Posted: 08 Jun 2011 12:27 AM PDT

ព្រះ​មហា​ក្សត្រ​អាប់​ឌុល​ឡា​ នៃ​ប្រទេស​អារ៉ា​ប៊ី សា​អូ៊​ឌីត​ មាន​ព្រះរាជ​​បន្ទូល​កំណត់​ដល់​ហាង​លក់​​ឈុត​ក្នុង​របស់​ស្ត្រី​ទទួល​យក​តែ​ បុគ្គ​លិក​ស្ត្រី​ដើម្បី​កាត់​បន្ថយ​ចំនួន​ស្ត្រី គ្មាន​ការ​ងារ​ធ្វើ​។ ទី​ភ្នាក់​ងារ​ SPA ផ្សាយ​ថា ព្រះ​មហា​ក្សត្រ​​អាប់​ឌុល​ឡា​ បាន​កំណត់​ដល់​ឧស្សាហ​កម្ម​មួយ​ចំនួន​ដូច​ជា​រោង​ចក្រ​ផលិត​ឱសថ​ទទួល​យក​តែ​ បុគ្គ​លិក​ស្ត្រី និង​ទ្រង់​បាន​គាំទ្រ​លើ​ការ​ប្រកប​មុខ​ជំនួញ​ផ្នែក​ចុង​ភៅ​។

ខឹង​ម្តាយ​​ស្តីប្រដៅ​នាំគូដណ្តឹង​រត់​ចោល​រោង​ការ ខណៈ​នៅសល់តែ​៧ថ្ងៃ​​ទៀត​ត្រូវ​​រៀបការ​

Posted: 08 Jun 2011 12:01 AM PDT

រូបថតកូនស្រី ឈ្មោះ​​​ធំ សឿន អាយុ​​២២​​ឆ្នាំ
ខេត្ត​កំពង់​ឆ្នាំង​ ៖ កូន​កំលោះ កូន​ក្រមុំ​មួយ​គូ​បាន​នាំ​គ្នា​រត់​ចោល​រោង​ការ ​ធ្វើ​ឱ្យ​​ឪពុក​ ម្តាយ​ខាង​ស្រី​រង​ក្តី​អាម៉ាស់ និង​មាន​ការ​ព្រួ​យ​បារម្ភ​ពី​សុវត្ថិ​ភាព​របស់​កូន​ស្រី​ផង​ដែរ​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ភូមិ​អាឡែង ឃុំ​ជ្រៃ​បាក់​ ស្រុក​រលា​ប្អៀរ​។ តាម​​ស្ត្រី​ឈ្មោះ​ហេង សឿន ជា​ម្តាយ​កូន​ក្រមុំ​បានមក​​​ប្រាប់​លោក​មេ​ភូមិ​អាឡែង

សាខាពន្ធ​ដា​រ​ផ្សព្វ​ផ្សាយ​​ច្បាប់​ស្តី​ពី​​ពន្ធ​លើ​​អចលន​​ទ្រព្យ​ក្នុង​​រាជ​ធានី​

Posted: 07 Jun 2011 11:52 PM PDT


រាជធានី​ភ្នំពេញ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មិថុនា នៅ​សាលា​ខណ្ឌ​ទួល​គោក​ សាខាពន្ធ​ដា​រ​ខណ្ឌ​បាន​រៀប​ចំ​ពិធី​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តី​ពី​ពន្ធ​លើ​អចលន​ទ្រព្យ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ធ្វើ​យ៉ាង​ណា​ជំរុញ​ឱ្យ​មាន​ការ​ប្រមូល​ពន្ធ​លើ​ដី និង​ផ្ទះ​នៅ​ក្នុង​ខណ្ឌ​ទួល​គោក​ ប្រព្រឹត្ត​ទៅ​មុន​ដំណាច់​ឆ្នាំ​២០១១​នេះ​។ ពិធី​នោះប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព

រដូវវស្សា​ចូលមក​ដល់ការ​បង្កបង្កើន​ផល​ត្រូវ​​រាំង​ស្ទះ ​ខណៈពេល​វិវាទដីធ្លី​មិនទាន់​ដោះស្រាយ

Posted: 07 Jun 2011 11:43 PM PDT


ខេត្តក្រចេះ ៖ ការបង្កបង្កើនផល​កសិ​កម្ម​ដែលត្រូវចាប់ផ្តើម​ក្នុង​​រដូវ​វស្សា​នេះ​កំពុង​​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅស្រុកស្នួល មានចំនួន​ជាង​១​រយ​គ្រួសារ​ទន្ទឹងរង់ចាំ​ការដោះ​ស្រាយ​ពី​សំណាក់​អាជ្ញាធរទៅលើ​រឿង​វិវាទដីធ្លីរបស់ពួក​គាត់ជា​មួយ​នឹងក្រុមហ៊ុនវិនិយោគឯកជន​មួយ​ដែល​គេ​ដឹងថា មិនទាន់មានឯកសារវិនិ​យោគ​ត្រឹម​ត្រូវ​ និង​​កំពុងតែធ្វើសកម្មភាព​

រុស្ស៊ី​​ទទូច​ឱ្យ​​លោកកាដាហ្វី ​​​បោះ​បង់​ចោល​​អំណាច​​ ​ហើយ​សន្យា​​ផ្តល់​​ជំនួយ​ដល់​​ក្រុមប្រឆាំង​

Posted: 07 Jun 2011 11:39 PM PDT

លោកមូអាម៉ា កាដាហ្វី
​បេសក​ជន​​ពិសេ​ស​របស់​ប្រធានាធិបតី​រុស្ស៊ី ​​លោកឌីមីទ្រី ​ម៉េ​​ដ​វេដេវ ថ្លែង​ថា ​ពេលនេះ​របប​របស់មេដឹកនាំ​លីប៊ី ​​លោកមូអាម៉ា កាដាហ្វី ​​លែង​​ស្រប​​ច្បាប់​ហើយ​ និង​​បាន​សន្យា​​ថា ​ព្រម​ទាំង​ផ្តល់​ជំនួយសេដ្ឋ​កិច្ច​​​ ​ព្រមទាំង​ជំនួយ​មនុស្សធម៌​​ដល់​ពួក​ឧទ្ទាម ។ ក្នុងអំឡុងនៃ​កិច្ច​ប្រជុំ​​​ជាមួយ​ប្រធាន​​ក្រុម​ប្រឹក្សា​​ជាតិ​បណ្តោះ​អាសន្ន​លីប៊ី លោក Mustafa Abdul Jalil

សហ​រដ្ឋ​​អាមេរិក​​គាំ​ទ្រ​​បេក្ខ​ភាព​​លោក​​បា​ន គី​មូន ​សំរាប់​​អាណត្តិ​ថ្មី​

Posted: 07 Jun 2011 11:34 PM PDT

ប្រធានា​ធិបតី​អាមេរិក​ លោក​បារ៉ាក់ អូបាម៉ា
សេត​វិមាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៧ មិថុនា ថា ប្រធានា​ធិបតី​អាមេរិក​ លោក​បារ៉ាក់ អូបាម៉ា គាំ​ទ្រ​ដល់​បេក្ខ​ភាព​របស់​លោក​​បាន​គី​មូន​ សំរាប់​អាណត្តិ​ទី​២​រយៈ​ពេល​៥​ឆ្នាំ​ទៀត​ជា​ប្រមុខ​អ.ស.ប។ ក្នុង​សេចក្តី​ប្រកាស​មួយ​សេតវិមាន​ថ្លែង​ថា លោក​ប្រធានា​ធិបតី​អូបាម៉ា​ បាន​សំដែង​ការ​អប​អរ​សាទរ​ចំពោះ​ការ​ប្រកាស​របស់​អគ្គ​លេខា​ធិការ​អ.ស.ប

រថយន្ត​​២គ្រឿង​​​បើកជែង​គ្នា​​កៀរ​​អ្នក​បើក​​ម៉ូតូ​​ដួលនិង​កិន​ស្លាប់​

Posted: 07 Jun 2011 08:15 PM PDT

រថយន្ត​​២គ្រឿង​​​បើកជែង​គ្នា​​កៀរ​​អ្នក​បើក​​ម៉ូតូ​​ដួលនិង​កិន​ស្លាប់​
ខេត្តកណ្តាល ៖ ​រថយន្ត​ពីរគ្រឿង​​ដែល​បើក​​ប្រដេញ​​វ៉ាគ្នា​​ បាន​ជ្រុល​ចង្កូត​ទៅ​កៀរ​​អ្នក​បើក​​ម៉ូតូ​បណ្តាល​ឱ្យ​ដួល ហើយ​ត្រូវ​រថយន្ត​ទួ​រីស​១២​កៅអី បើក​មក​កិន​ចំ​ក្បាល​បែក​​ទាំង​មួក​សុវត្ថិ​ភាព និងបែក​ក្បាល​ស្លាប់​នៅ​​នឹង​កន្លែង​កើត​ហេតុ កាល​ពី​វេលាម៉ោង​១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​៦ មិថុនា ​​នៅ​លើ​ផ្លូវ​ជាតិ​លេខ​២១B ស្ថិត​ក្នុងភូមិ​​ព្រែក​សំរោង

ហាង​លក់​​​ផ្លែ​ឈើ​​ស្រី​មុំ ​សាខា​ផ្សារ​​​ទឹកថ្លា​បើក​​​សម្ពោធ​​លក់​​​ផ្លែ​ឈើ​​គ្រប់​​មុខ​មាន​​ឱជា​រស​

Posted: 07 Jun 2011 08:07 PM PDT

​​​ផ្លែ​ឈើ​​គ្រប់​​មុខ​មាន​​ឱជា​រស​ ​របស់ហាង​លក់ផ្លែឈើ​ស្រីមុំ
រាជធានីភ្នំពេញ ៖ ​ហាង​លក់​ផ្លែ​ឈើ​ស្រី​មុំ ​សាខា​ទី​២ ស្ថិត​នៅ​តាម​បណ្តោយ​​មហា​វិថី​​សហ​ព័ន្ធ​រុស្ស៊ី មុខ​ផ្សា​រទឹក​ថ្លា​ ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ត្រូវ​បាន​បើក​សម្ពោធ​ដាក់​​លក់​ផ្លែ​​ឈើ​គ្រប់​​មុខ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ​មិថុនា ។ ​ហាងល​ក់​​ផ្លែ​ឈើ​ស្រី​មុំ សាខា​ទី​២ ​ដែល​ទើប​​បើក​ទ្វារ​​លក់​ផ្លែ​ឈើ​​នេះ ស្ថិត​នៅ​​អគារ​លេខ​៥៧-៥៨Eo មុខ​ផ្សារ​ទឹក​ថ្លា​​

ព្រះ​ពិរុណ​បង្អុរ​​​មួយមេធំ​ផ្លូវ​​​ក្រុងក្រចេះ​​​ត្រូវជន់​លិច​​មិន​អាច​ធ្វើ​​ដំណើរ​បាន​

Posted: 07 Jun 2011 08:04 PM PDT

ការជន់​​លិចនេះ​​រហូត​មិន​អាច​ធ្វើ​ដំណើរ​បាន​​ផង​ដែរ​ ​ដោយសារ​​តែ​ការ​ស្ទះ​លូ​​បង្ហូរទឹក​
​ខេត្តក្រចេះ​​​ ៖ ​​ជំនន់​ទឹកភ្លៀង​បាន​​បណ្តាល​ឱ្យ​​​​​ផ្លូវ​ធំ​​មួយខ្សែ​​ក្នុង​ក្រុង​​​ត្រូវ​កាត់ផ្តាច់​​​មិនអាច​ធ្វើ​​ដំណើរទៅ​មក​​កើត ដោយ​​សារ​តែស្ទះ​​​លូ​ហូរ​​​រំដោះ​ទឹក​​មិនទាន់ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​យប់​ថ្ងៃ​ទី​​​៦ មិថុនា នៅទីប្រជុំ​ជន​​​ខេត្ត​ក្រចេះ ខណៈ​ពេល​ព្រះពិរុណ​​បា​នបង្អុរ​មួយមេធំ ​​បណ្តាល​​​ឱ្យ​​មាន​ជំនន់ទឹក​​ភ្លៀង​ជន់​លិច​​​ផ្លូវ​ក្នុង​ខេត្ត​មួយខ្សែ

​ធ្លាក់​ភ្លៀង​ខ្លាំង​​នៅ​​ហៃទី​​បណ្តាល​ឱ្យ​ស្លាប់​​​មនុស្ស​១០នាក់​

Posted: 07 Jun 2011 07:55 PM PDT

​ភ្លៀង​​​ខ្លាំង​វាយប្រហារ​​​ទីក្រុង​ព័រអូប្រាំង រដ្ឋធានី​​ហៃទី
​មនុស្សយ៉ាង​ហោចណាស់​​​១០នាក់បានស្លាប់​បាត់បង់ជីវិត​​​កាលពី​ថ្ងៃទី​​៧ មិថុនា ​​កន្លង​មក ​ក្រោយ​ពី​​​ការធ្លាក់​ភ្លៀង​​​ខ្លាំង​វាយប្រហារ​​​ទីក្រុង​ព័រអូប្រាំង រដ្ឋធានី​​ហៃទី ដោយធ្វើ​​​ឱ្យ​​ជន់​លិច​ផ្លូវ​​ទាំងឡាយ​​ និងធ្វើ​ឱ្យ​ដួល​រលំ​ផ្ទះ​​សម្បែង​ជា​ច្រើន​ខ្នង​​ ហើយ​​​ខ្យល់​យ៉ាងខ្លាំង​​បក់​បោក​​លើ​ជម្រក​ជា​ច្រើនដែល​សាង​សង់​ឡើង ​ក្រោយពី​​ការញ្ជួយ​ដី​ដ៏ខ្លាំង​​កាលពី​ឆ្នាំ​

​លោកកាដាហ្វី ​​សច្ចា​ថា ​មិន​​​ទម្លាក់​អាវុធ​​ ​ទោះបីអូតង់​​បង្កើនការ​វាយ​ប្រហារ​​តាម​​អាកាស​​

Posted: 07 Jun 2011 07:51 PM PDT

[Enអូតង់​​បង្កើនការ​វាយ​ប្រហារ​​តាម​​អាកាស
​មេដឹកនាំ​ផ្តាច់ការលីប៊ី​​វរសេនីយ៍​ឯក​មូអាម៉ា កាដាហ្វី ​បានសច្ចា​ជាថ្មី​ម្តងទៀត​ថា ​​លោកនឹង​មិន​​បោះ​បង់​​ចោល​អំណាច ឬ​ចុះ​​ចូលឡើយ ទោះ​បីជា​អង្គ​ការ​អូតង់​​បង្កើន​ការ​​វាយប្រហារ​តាម​អាកាស​​លើរដ្ឋ​​​ធានីទ្រីប៉ូលីក៏ដោយ ។ ​លោកកា​ដា​ហ្វី​ បានសច្ចា​ដូច្នេះ​ក្នុងខ្សែ​​អាត់វីដេអូ​មួយ​ចាក់​ផ្សាយ​​ផ្ទាល់​តាម​កញ្ចក់ទូរទស្សន៍​​​រដ្ឋ​ក្រោយ​​ពីនិវេសនដ្ឋាន​​

­ប៉ូលិស​ម៉ា​ឡេ​ស៊ី​បង្ក​រឿង​អាស្រូវ​ចាប់​ជន​ជាប់​ចោទ​បំរើ​ផ្លូវ​ភេទ​ខ្វែង​នៅ​លើ​ថ្ងាស

Posted: 07 Jun 2011 07:51 PM PDT

ស្ត្រីរកស៊ីផ្លូវភេទត្រូវប៉ូលិសចាប់ខ្វែងថ្ងាស
អ្នក​ច្បាប់​ អ្នក​នយោ​បាយ​ និង​អ្នក​ឃោសនា​ទាម​ទារ​សិទ្ធិ​របស់​ម៉ា​ឡេ​សីុ​ជា​ច្រើន​នាក់​បាន​ទាម​ទារ​ និង​រិះ​គន់​​ប៉ូលិស​ដែល​ប្រើ​អំណាច​ហួស​ហេតុ​ក្នុង​ការ​ដាក់​ច្រវាក់ និងគូរ​សញ្ញា​ខ្វែង​នៅ​លើ​ខ្លួនប្រាណ​របស់​​ស្ត្រី​ជន​បរទេស​ជាង​៣០​នាក់​ពី ​បទ​ចោទ​ប្រកាន់​ថា ជួញ​ដូរ​ផ្លូវ​ភេទ​។ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​ ប៉ូលិស​បាន​នាំ​កំលាំង​ចូល​ទៅ​ស្រាវ​ជ្រាវ​​ក្នុង​ក្លឹប​កំសាន្ត​​មួយ​ស្ថិត ​នៅ​ភាគ​ខាង​ជើង​រដ្ឋ​ពី​ណាំង​ និង​អាច​ចាប់​ខ្លួន​ស្ត្រី​ជន​ជាតិ​ចិន​ចំនួន​២៩​នាក់​ និង​វៀត​ណាម​ម្នាក់​ រួម​ទាំង​បុរស​ជន​ជាតិ​ម៉ា​ឡេ​សីុ​៨​នាក់​ទៀត​។ ទីភ្នាក់​ងារ​​ព័ត៌​មាន​ក្នុង​ស្រុក​បញ្ជាក់​ថា​ ប៉ូលិស​បាន​បញ្ជូន​ភ្នាក់​ងារ​សំងាត់​ចូល​ទៅ​ក្លឹប​កំសាន្ត​នោះ​កាល​ពី​១​ សប្តាហ៍​មុន​នេះ​។ រឿង​រ៉ាវ​ដ៏​អាស្រូវ​នោះ​បាន​បង្ហាញ​ឡើង​នៅ​ពេល​កាសែត​ក្នុង​ស្រុក​ផ្សព្វ​ ផ្សាយ​រូប​ភាព​របស់​ស្ត្រី​ដែលគេ​ដាក់​ច្រវាក់​ និង​មាន​សញ្ញា​ខ្វែង​នៅ​លើ​ថ្ងាស និង​ស្មា​។

សេចក្តី​ត្រូវ​​ការ​ប្រេង​លើ​​ពិភព​លោក​នឹង​​កើន​ដល់​​​១,៧លាន​​ធុង​ក្នុង​​មួយ​ថ្ងៃ​

Posted: 07 Jun 2011 07:48 PM PDT

ទីភ្នាក់​ងារ​ព័ត៌​មាន​អំពី​ថាម​ពល​ EIA របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​របាយ​ការណ៍​ប្រចាំ​ខែ​របស់​ខ្លួន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៧ មិថុនា វាយ​តម្លៃ​ថា ការ​ប្រើ​ប្រាស់​ប្រេង​លើ​ពិភព​លោក​នឹង​មាន​ការ​កើន​ឡើង​១,៧​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​ក្នុង​ឆ្នាំ​២០១១ និង​១,៦​លាន​ធុង​មួយ​ថ្ងៃ​ក្នុង​ឆ្នាំ ២០១២​

អាថ៌កំបាំងប្រចាំថ្ងៃសម្រាប់ស្ត្រីមេផ្ទះ

Posted: 07 Jun 2011 07:37 PM PDT


ដើម្បីកាត់បន្ថយក្លិនក្នុងទូរទឹកកក យើងត្រូវយកស្រាបៀរដែលនៅសល់ដាក់ក្នុងទូរទឹកកក។

ចោរល្មោភសង្គ្រាម (បទពាក្យប្រាំបី)

Posted: 07 Jun 2011 07:32 PM PDT


ចោរល្មោភសង្គ្រាម (បទពាក្យប្រាំបី) -ទឹកខ្មៅខ្ញុំត្រាំចាំស្តាប់ប្រសាសន៍ ថ្លៃថ្លាខ្លាំងណាស់ខ្មែរច្បាស់ជាយល់ តេជោតេជះព្រះរស់ទប់ទល់ ទ័ពចោរវិលវល់សុំជួបចរចា ។ -ពេលគ្រុឌស្លាបក្អែកចង់ហែកទឹកដី រាស្ត្រ​ខ្មែរប្រុសស្រីភ័យព្រួយខ្លោចផ្សា ញាប់ញ័រពេញទ្រូងបួងសួងទេវតា ជួយថែរក្សាព្រំសីមាខ្មែរ ។ -វីរកងទ័ពខាំមាត់ខន្តី ជាច្រើនរាត្រីស្វ័យការពារថែ តាមាន់ តាក្របីលើដីខ្មែរ មិនឱ្យប្រួលប្រែកែម្ចាស់ដើមឡើយ ។

ភារធារីស្ថានទូត​ចក្រភព​​អង់គ្លេស​​ជួប​ពិភាក្សា​ការងារ​ស្តី​​ពី​ការអនុវត្ត​​ច្បាប់​ប្រឆាំង​​អំពើពុក​​រលួយ

Posted: 07 Jun 2011 07:30 PM PDT

លោក​ឧបនាយក​រដ្ឋមន្ដ្រី សុខ អាន​ ជួប​សន្ទនា​​ជាមួយ​មន្ដ្រី​​ទូត​អង់គ្លេស
រាជធានីភ្នំពេញ ៖ ​នៅព្រឹកថ្ងៃទី៧ មិថុនា នៅទីស្តីការគណៈរដ្ឋមន្រ្តី លោកបណ្ឌិតសភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋ​មន្រ្តីបាន​ទទួល​ជួប សវនាការជាមួយ​លោកលេស្លី សាន់ដឺសុន (Lesley M. Saunderson) ភារធារីស្ថានទូតអង់ គ្លេសប្រចាំនៅព្រះរាជាចក្រកម្ពុជា

អាជ្ញាធរ​​អប្សរា​​បំភ្លឺ ជុំវិញ​​ការ​ចោទ​​ថា​មាន​​ផែនការ​​លួច​បំបាត់​​ប្រាក់​​​ចំណូល​​​មិន​តិច​​ជាង​​​៣០​ទៅ​​​៤០​​លាន$

Posted: 07 Jun 2011 07:18 PM PDT

រាជ​ធានី​ភ្នំពេញ ៖ ​សេចក្តី​បំភ្លឺ​របស់​​អាជ្ញា​ធរ​អប្សរា​​ ចំពោះ​ការ​​លើក​ឡើង​​ដោយ​គ្មាន​​មូល​ដ្ឋាន​របស់​​តំណាង​រាស្ត្រ​​សុន ឆ័យ ត្រូវ​​បាន​ប្រកាស​​ជា​ផ្លូវ​​ការ​នៅ​ថ្ងៃ​​ទី​៧ មិថុនា​ ដោយ​​បាន​កត់​​សំគាល់​ថា ​​កាលពីព្រឹក​ ថ្ងៃទី០៦​ ខែមិថុនា​ ឆ្នាំ២០១១ ​វិទ្យុអាស៊ីសេរី​បានចាក់​ផ្សាយកិច្ច​​សម្ភាសន៍ជា​មួយលោក​​ សុន ឆ័យ ​តំណាង​រាស្ត្រ​​មកពី​គណបក្ស​សម រង្ស៊ី

សហព្រះរាជអាជ្ញា​​​ស្នើសុំ​​​ពន្យារ​ពេល​​ឆ្លើយ​តប​​រួមទៅ​នឹង​អញ្ញត្រ​កម្ម​បឋម​របស់​​​ជន​​ជាប់ចោទ​

Posted: 07 Jun 2011 07:14 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​យោងតាម​​ឯកសារ​​​ពី ការិយាល័យ​​សហព្រះរាជាអាជ្ញា​​​នៃ​សាលា​ក្តី​​​​ខ្មែរ​ក្រហម ចេញ​ផ្សាយ​​កាលពី​ថ្ងៃទី​​៦ មិថុនា ​២០១១ ​ឱ្យ​​ដឹង​ថា កាលពី​ថ្ងៃទី​​២៧ ​ឧសភា ​​២០១១ ​សហ​មេ​ធាវី​​​ការពារក្តី​​របស់លោក​អៀង សារី ​​បាន​ដាក់​​សារ​ណា​បន្ថែម​​ចំនួន​ពីរ​ដោយ​អនុ​លោម​​តាម​វិធាន​​៨៩​នៃ​វិធាន​​ផ្ទៃ​ក្នុង​​ទាក់ទង​នឹង​​បញ្ហា

អាជ្ញាធរ​ស្រុកកូនមុំ​ដោះស្រាយ​ជម្លោះរវាង​ពលរដ្ឋនិង​ក្រុមហ៊ុន ​ជុំវិញការ​កាយព្រំដី​ក្រុមហ៊ុន​ប៉ះពាល់​ស្រែចំការនិង​លំនៅឋាន

Posted: 07 Jun 2011 07:04 PM PDT

ក្នុងរង្វង់មូលតំណាងក្រុមហ៊ុនដែលពាក់មួកខ្លាចប្រជាពលរដ្ឋស្គាល់
ខេត្ត​រតនគិរី ៖ ប្រជា​ពលរដ្ឋ​ប្រមាណ​​ជាង​​៣០០​នាក់​ នៅ​​ឃុំ​ត្រពាំង​​​ក្រហម ស្រុក​កូនមុំ​​ បាន​មក​​ប្រមូល​​​ផ្តុំ​​គ្នា​ជាថ្មី​នៅក្នុង​បរិវេណ​សាលា​​ឃុំ​នា​ព្រឹក​ថ្ងៃទី​៦ មិថុនា ដើម្បី​ចាំស្តាប់​​​ដំណោះ​ស្រាយ​​ជាមួយ​ក្រុម​ហ៊ុន​​​​ដែល​ពួកគាត់​​​ចោទ​ប្រកាន់​​​ថា ក្រុម​​ហ៊ុន​រំលោភ​​បំពាន​​ដីស្រែ​ចំការ​​ និង​លំនៅ​ឋាន​​ហើយ​​អាជ្ញា​ធរ​​ស្រុក​​បាន​សន្យា​ដោះ​ស្រាយ​បន្ទាប់​ពី​មាន​ការ​

គ្រោះថ្នាក់​ចរាចរណ៍ អ្នក​ស្លាប់កើន​ឡើង២​ដងក្នុង​រយៈ​ពេល​៥ឆ្នាំ ឆ្នាំ​២០១០​កន្លងមក​បង្កឱ្យ​ខាត​បង់គិត​ជាប្រាក់​២៧៩​លាន​ដុល្លារ

Posted: 07 Jun 2011 06:52 PM PDT

មន្ត្រី​ពាក់​ព័ន្ធ​​នានា​ដែល​​បាន​ចូល​​រួម​ក្នុង​​សិក្ខា​ សាលា​នៅ​​សណ្ឋាគារ​​ហីុម៉ា វ៉ារី​
រាជ​ធានី​ភ្នំពេញ ៖ គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​ ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​មូល​និធិ Bloomberg Philanthropies​បាន​រៀប​ចំ​បើក​សិក្ខា​សាលា​មួយ​ស្តី​ពី​យុទ្ធ​នា​ការ​អប់រំ​សាធារណៈ​អំពី​សុវត្ថិ​ភាព​ចរា​ចរ​ដែល​បាន​ប្រារព្ធ​ពិធី​បើកកាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១១ នៅ​សណ្ឋា​គារ​ហ៊ិម៉ា វ៉ារី​

បង្ក្រាប​​គ្រឿង​ញៀន​២​កន្លែង​ម្ចាស់​​រត់​បាត់​ ​១កន្លែង​​ម្ចាស់​លូន​ចេញ​​តាម​រូង​ចំ​ប៉ូលិស​

Posted: 07 Jun 2011 06:36 PM PDT

រូងសម្ងាត់​ដែលស្ត្រី​ម្នាក់លូន​គេចខ្លួន​ ប្រៀប​ដូចជា​សត្វចង្រិត​ប៉ូលិស​អង្គុយ​ចាំចាប់ខ្លួន
ក្រុង​ប៉ោយ​ប៉ែត​ ៖ លំនៅ​ឋាន​សង្ស័យ​ចែក​ចាយ​ និង​សេព​​ថ្នាំ​ញៀន​៣​កន្លែង​​នៅ​ក្បែរ​គ្នា​ត្រូវ​​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​ឡោម​ព័ទ្ធ​តាំង​ពី​វេលា​ម៉ោង​៣រំលង​អធ្រាត្រ​​​ថ្ងៃ​ទី​៧ មិថុនា ក្នុង​នោះ​​២​កន្លែង​ស្ថិត​នៅ​​ភូមិ​ប្រជា​ធម្ម​ និង​មួយ​កន្លែង​ទៀត​ស្ថិត​ក្នុង​ភូមិ​ទួល​ពង្រ​ សង្កាត់​ប៉ោយ​ប៉ែត​

រដ្ឋា​ភិបាល​​ថៃភូត​​កុហក​អំពីការ​គោរព​​សាល​ដីកា​​តុលា​ការ​​ក្រុង​ឡាអេ

Posted: 07 Jun 2011 05:25 PM PDT

ក្នុង​លិខិត​​ចុះ​ថ្ងៃទី១០ សីហា ឆ្នាំ២០១០ របស់នាយក​​រដ្ឋ​មន្ត្រី​ថៃ លោក​អាប់ភីស៊ីត ​វេចា​ជីវ៉ា ​ជូនទៅ​​លោក Vitaly Churkin ​ប្រធាន​​​ក្រុម​ប្រឹក្សា​សន្តិ​សុខ​​​អង្គ​ការ​សហ​ប្រជា​ជាតិ ​និង​​​លោកបណ្ឌិត Ali Abdussalam ​ប្រធាន​​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជា​ជាតិ បាន​បញ្ជាក់​​​ឡើង​វិញ​ពីការ​ទទួល​​ស្គាល់ ​និងការ​ទទួល​យក​របស់​ថៃ

សាក​សព​​មនុស្ស​​ជា​ច្រើន​​សិប​នាក់រក​ឃើញ​​នៅ​​រដ្ឋ​​តិច​សាស់​

Posted: 07 Jun 2011 05:20 PM PDT

​ម៉ាស៊ីន​ឃោសនា​ក្នុងស្រុករាយការណ៍​​កាល​ពីថ្ងៃទី​៧ មិថុនា ថា អាជ្ញាធរ​​​អាមេរិក បានបើក​​​ការ​ស៊ើបអង្កេត​​មួយក្រោយ​ពីការ​រកឃើញ​​​សាក​សព​មនុស្សជាច្រើន​​ក្នុងរណ្តៅ​មួយនៅ​តំបន់ LIBERTY រដ្ឋតិចសាស់​

គយ​ចល័ត​​​ប្រមាញ់​​​រថយន្ត​​​ដឹកហ្គាស​​ក្រោយ​​ពីនាំ​ចូល​​តាម​​ច្រក​របៀង

Posted: 07 Jun 2011 05:08 PM PDT

 រថយន្ត​ដឹក​ហ្គាស​​គេ​ច​ពន្ធ​ត្រូវ​កម្លាំង​គយ​ចល័ត​ចាប់​បាន
ក្រុង​ប៉ោយ​បែត ៖ ហ្គាសគេចពន្ធ​ចំនួន​​មួយ​រថយន្ត​ដែល​​ឈ្មួញ​​លួច​នាំ​ចូលតាម​ច្រក​​របៀង​​​​ក្នុង​ភូមិ​គីឡូ​ម៉ែត្រ​លេខ​៤ សង្កាត់​​ប៉ោយ​ប៉ែត​ ត្រូវ​កម្លាំង​គយ​ចល័ត​ចាប់​បាន​​លើ​ផ្លូវ​ជាតិ​លេខ​៥​ ខណៈកំពុង​​ដឹក​​យក​​ទៅ​ចែក​ចាយ​តាម​​ដេប៉ូ​ក្នុង​ក្រុង ។ រថយន្ត​ដឹក​ហ្គាស​​គេ​ច​ពន្ធ​នោះ​ជាប្រភេទ​​រថយន្ត​​កូរ៉េ ចង្កូត​ឆ្វេង​ ពាក់​ស្លាក​លេខ​​បន្ទាយ​​មាន​ជ័យ​

វាយទៅលើ​​គូបដិបក្ស​​បែរជា​ចំក្បាល​​​ប៉ូលិស​បែក​​របួសធ្ងន់​

Posted: 07 Jun 2011 04:47 PM PDT

ជន​​ទំនើង​​ម្នាក់​បានត្រូវ​​​​ឃាត់​ខ្លួន​ក្រោយ​ពេល​កើត​ហេតុ
ខេត្តកំពង់​ស្ពឺ​ ៖ ជន​​ទំនើង​​ម្នាក់​បានត្រូវ​​​​ឃាត់​ខ្លួន​ក្រោយ​ពេល​កើត​ហេតុ​ដែល​បង្ក​ឡើង​ដោយ​ជន​ស្ទាវ​២​ក្រុម​​​មាន​ទំនាស់​គ្នា​​បណ្តាល​ឱ្យ​ភ្ញាក់​ផ្អើល​​​ពេញភូមិ​ ខណៈ​​កំពុង​រាំធុង​បាស់​​​ក្នុង​ពិធី​មង្គល​ការ​​មួយ​នៅ​​ក្នុងឃុំ​ចំបក់​ ស្រុក​ភ្នំ​ស្រួច​។ ​ហេតុការណ៍​នេះ​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​​ស្រុកភ្នំស្រួច​​ប្រាប់​ឱ្យ​​ដឹងថា

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!