Koh Santipheap Daily

Koh Santipheap Daily


ម៉ូតូ​រ៉ឺម៉ក​​ដឹក​​ទំនិញ​​សំពីង​​សំពោង​​ខ្យល់​​រថ​យន្ត​ធំ​​ប៉ើង​​ធ្លាក់​​ស្នាម​​ភ្លោះ

Posted: 10 Jun 2011 08:12 PM PDT


ក្រុង​ប៉ោយ​ប៉ែត​ ៖ ម៉ូតូ​រ៉ឺម៉ក​​ផ្ទុក​ទំនិញ​សំពីង​សំពោង​មួយ​គ្រឿង​បាន​ប៉ើង​ធ្លាក់​ស្នាម​ភ្លោះ​ទៅ​តាម​ក្រោយ​ម្ចាស់​ដែល​​ចុះ​ទៅដង​ទឹក​ដាក់​​ម៉ាស៊ីន​ម៉ូតូ​ឱ្យ​ត្រជាក់​។ ហេតុ​ការណ៍​នេះកើត​ឡើង​កាល​ពី​វេលា​ម៉ោង​ជាង​៤​រសៀល ថ្ងៃ​ទី​៩ មិថុនា ស្ថិត​ក្នុង​ភូមិ​កូន​ដំរី សង្កាត់​​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត​

អ្នក​ស្រុក​ឆ្លូង​ជាង​៥០០​​គ្រួសារ​ផ្តឹត​មេដៃ​តវ៉ា​លើ​តម្លៃភ្លើង​ឡើងថ្លៃ

Posted: 10 Jun 2011 07:07 PM PDT


ខេត្ត​ក្រចេះ​ ៖ ប្រជាពលរដ្ឋរស់នៅក្នុង​ស្រុក​ឆ្លូងមានចំនួនជាង៥០០គ្រួសារ​បាន​សរសេរ​ពាក្យ​បណ្តឹងជាមួយនឹងស្នាមមេដៃប្តឹង​ទៅ​កាន់​អាជ្ញាធរស្រុកខេត្ត​ឲ្យជួយអន្តរាគមន៍​ទប់​ស្កាត់​លើតម្លៃភ្លើងអគ្គិសនីឯកជន​ក្នុងស្រុក​ដែល​កំពុង​តែបង្កើនតម្លៃជាបន្តបន្ទាប់ ធ្វើឲ្យពួកគាត់​ទទួល​យកលែងបាន។ ពាក្យបណ្តឹងជាមួយនឹងស្នាមមេដៃនេះគឺធ្វើ​ឡើងដោយប្រជាពលរដ្នមានចំនួន៥០៩គ្រួសារ

ពិធីប្រកាស​​ផ្ទេរ​​ភារកិច្ច​​តែង​​តាំង​​មុខ​តំណែង​​ ​និង​បំពាក់​​​ឋានន្តរស័ក្តិ​​មន្ត្រី​ប៉ូលិស​

Posted: 10 Jun 2011 06:18 PM PDT


​ខេត្តបន្ទាយមានជ័យ​​​ ៖ ​​ព្រឹកថ្ងៃទី​៩ មិថុនា ​នៅស្នងការ​​ដ្ឋាន​​ខេត្ត ​មានរៀបចំ​​ពិធី​ប្រកាស​​ផ្ទេរ​ភារកិច្ច​តែង​តាំង​​មុខតំណែង​​ និង​បំពាក់​​ឋានន្តរ​ស័ក្តិ​​ជូន​ដល់​មន្ត្រីនគរបាលជាតិនៃ​ស្នងការ​​ដ្ឋាននគរបាលខេត្ត ​​ក្រោម​អធិប​តីភាព​​​លោកអ៊ុង អឿន ទីប្រឹក្សា​​​ផ្ទាល់​សម្តេច​​តេជោ​ហ៊ុន សែន ​​​នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ជាអភិបាលនៃ​​​​គណៈ​

ក្រុម​អ្នក​​​ជំនាញ​​ប្រវត្តិ​សាស្ត្រ​​អន្តរ​ជាតិ​​ចំណានៗ​​បើក​​សន្និ​សីទ​​រក​មូល​ហេតុ​នៃ​ការ​​​ធ្លាក់​ចុះ​​​សម័យអង្គរ

Posted: 10 Jun 2011 04:24 AM PDT

​
ខេត្តសៀមរាប ៖ ព្រះរាជាណា​ចក្រ​កម្ពុជា​នា​​សម័យ​មហានគរ​ត្រូវ​បាន​ប្រទេស​នានា​នៅ​ក្នុង​ពិភពលោក​ទទួលស្គាល់​ថា​ ជា​ចក្រភព​ដ៏​មាន​ឥទ្ធិពល និង​មាន​អរិយធ​ម៌ដ៏ឧត្តុង្គ​ឧត្ដម។ នេះ​បើ​យោង​ទៅ​តាម​លទ្ធ​ផល​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ផ្ទាំង​សិលាចារឹក​ធំ​ៗ​ជា​គោល បូក​រួម​ទាំង​ប្រាង្គ​ប្រាសាទបុរាណ​ដ៏​សំបូរ​បែប​ ស្ថិត​នៅ​រាយ​ប៉ាយ​ពេញ​ផ្ទៃ​ប្រទេស​

បទ​បញ្ជា​​​០១ របស់​​ប្រមុខ​​រាជរដ្ឋា​ភិបាល​​​និងការ​​ទប់ស្កាត់​​​បទ​​ល្មើស​​នេសាទ​​មាន​ប្រសិទ្ធភាព

Posted: 10 Jun 2011 04:00 AM PDT

បទ​បញ្ជា​​​០១ របស់​​ប្រមុខ​​រាជរដ្ឋា​ភិបាល​​​និងការ​​ទប់ស្កាត់​​​បទ​​ល្មើស​​នេសាទ​​មាន​ប្រសិទ្ធភាព
រាជធានីភ្នំពេញ ៖ ​តាម​ការ​បំភ្លឺ​​​ពីលោក​ណៅ ធួក ​​ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋ​បាល​​ជល​ផល​​បាន​ឱ្យ​ដឹង​ថា ​​​ចាប់ពីទទួល​បាន​បទបញ្ជា​លេខ០១ ​បប ចុះ​ថ្ងៃទី២២ ​ឧសភា ​​ឆ្នាំ២០១១ របស់ស​ម្តេច​តេជោ​ ហ៊ុន សែន​​ នាយករដ្ឋ​មន្ត្រី​នៃព្រះរា​ជា​ណាចក្រ​កម្ពុជា​ លោក​បាន​ចាត់​​កម្លាំង​​សមត្ថ​កិច្ច​​​រដ្ឋ​បាល​ជល​ផល​ចុះ​អនុវត្ត​​ជា​​បន្ទាន់​​

កំពុង​​ដេក​​ជា​មួយ​​ប្រពន្ធ​​​ជន​​មិន​ស្គាល់​​​មុខ​ចូល​​កាប់​​​សម្លាប់​​​ធ្លាយ​​រឿង​​ចោរ​ប្លន់

Posted: 10 Jun 2011 03:58 AM PDT

បុរស​ម្នាក់​​​ត្រូវ​ជន​មិន​ស្គាល់​មុខ​​​​ចូល​ទៅ​កាប់​សម្លាប់ ខណៈ​ពេល​កំពុង​​ដេក​ក្នុង​រោង​​ជា​មួយ​​ប្រពន្ធ
ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​​​ត្រូវ​ជន​មិន​ស្គាល់​មុខ​​​​ចូល​ទៅ​កាប់​សម្លាប់ ខណៈ​ពេល​កំពុង​​ដេក​ក្នុង​រោង​​ជា​មួយ​​ប្រពន្ធ ។ ​អំពើ​ឃាត​កម្ម​​នេះ​បាន​កើត​ឡើង​នៅ​ភូមិ​​កណ្តាល ​ឃុំ​ឈើ​តុំ ស្រុក​​ក្រគរ ​ខេត្ត​ពោធិ៍​សាត់ ​កាល​ពី​ថ្ងៃ​ទី​៨ មិថុនា ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ។ តាម​ព័ត៌​មានពី​​​លោក​មាស ម៉ុល ​នាយ​រង​ការិយា​ល័យ​នគរ​បាល​​

មក​លេង​​​ម្តាយ​មីង​​​និង​ប្អូន​​នៅ​​ប៉ោយ​ប៉ែត​​​ចរន្ត​​អគ្គិសនី​​ឆក់​ប៊ិះស្លាប់

Posted: 10 Jun 2011 03:47 AM PDT

​ស្ត្រីរងគ្រោះ​
ក្រុង​ប៉ោយប៉ែត​ ៖ ​ស្ត្រីមេម៉ាយ​កូន​២​​នាក់​ ​​ម្នាក់ប៊ិះ​​​តែក្សិណ​ក្ស័យជីវិត​ដោយសារចរន្ត​អគ្គិស​នី​ឆក់​កាលពី​វេលា​​ម៉ោង​​១១​ព្រឹក​​ថ្ងៃទី៩ មិថុនា នៅភូមិ​​​ក្បាល​ស្ពាន​ សង្កាត់​ប៉ោយ​ប៉ែត​។ ស្ត្រី​​រូប​នេះ​​​ទើប​តែ​​មក​លេង​​ម្តាយ​មីង​និងប្អូន​​ស្រី​​បង្កើត​​​នៅភូមិ-សង្កាត់​ខាង​លើ​​ ហើយ​ការ​ឆក់​​នេះ​មាន​២ដង​ក្នុងពេលបន្តបន្ទាប់​គ្នា​​ ម្តងខ្ទះ​អគ្គិសនី​​ឆក់​​និង​ម្តងទៀត​ឆ្នាំង​

ប្រមុខ​ការ​​ទូត​​បង្ហាញ​​ជំហរ​​ដោះ​​ស្រាយ​​ជម្លោះ​​ដោយ​​សន្តិ​វិធី​

Posted: 10 Jun 2011 03:31 AM PDT

​លោក​ឧបនាយក​​រដ្ឋ​មន្ត្រី​​ហោ ណាំ​ហុង អនុញ្ញាតឱ្យលោក​សំពង្ស សាន​ង៉ាន​ប៊ុន ឯក​អគ្គ​រាជ​ទូត​ថៃ​ថ្មី​ចូលជួប​សម្តែង​ការ​គួរ​សម
រាជធានី​ភ្នំពេញ​ ៖ ទោះ​បី​ជា​បញ្ហា​ជម្លោះ​រវាង​ប្រទេស​កម្ពុជា​-ថៃ​បាន​ឈាន​ដល់​យន្ត​ការ​​អន្តរ​ជាតិ​ក៏​ដោយ ក៏​មន្ត្រី​ការ​ទូត​នៃ​ប្រទេស​​កម្ពុជា​នៅ​តែ​បង្ហាញ​ជំហរ​ថា ត្រូវ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដោយ​សន្តិ​វិធី​។ ការ​លើក​ឡើង​ដូច្នេះ​ក្នុង​ពេល​​ដែល​លោក​ឧបនាយក​​រដ្ឋ​មន្ត្រី​​ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​អនុញ្ញាតឱ្យលោក​

មន្ត្រី​​​ជំនាញចុះ​​ត្រួត​ពិនិត្យ​​​ទំនិញ​​​​និង​​អាហារ​ខូច​គុណភាព​

Posted: 10 Jun 2011 03:28 AM PDT

សមត្ថកិច្ច​ចម្រុះបាន​ចុះ​​ត្រួតពិនិត្យ​ទំនិញ​​​តាម​ផ្សារ​​​នានា​ ​​ក្នុង​ក្រុង​​​ប៉ោយប៉ែត
ក្រុង​ប៉ោយ​ប៉ែត ៖ ​កាលពី​​រសៀល​ថ្ងៃទី​៩ មិថុនា មន្ត្រី​កាំកុងត្រូល​​​សាខាខេត្ត​បន្ទាយ​មាន​ជ័យ​សហការជាមួយ​សមត្ថកិច្ច​ចម្រុះ​មាន ​​នគរ​បាល​​ប្រឆាំង​បទល្មើស​​សេដ្ឋកិច្ច​ខេត្ត​និង​ក្រសួង​មហា​​ផ្ទៃ​​ បាន​ចុះ​​ត្រួតពិនិត្យ​ទំនិញ​​​តាម​ផ្សារ​​​នានា​ ​​ក្នុង​ក្រុង​​​ប៉ោយប៉ែត​ ​​ក្នុង​គោល​បំណង​​ដក​ហូត​ទំនិញ​​ខូចគុណ​ភាព​​និង​ហួស​កាល​​បរិច្ឆេទ​​

កូន​ធម៌​​រំលោភ​​ប្អូន​ធម៌​​អាយុ​៨ឆ្នាំ​​បាន​​សម្រេច​​៣ដង

Posted: 10 Jun 2011 03:07 AM PDT

ក្រុម​គ្រួសារ និង​ក្មេង​ស្រី​​រង​គ្រោះ
រាជធានី​ភ្នំពេញ​ ៖ យុវ​ជន​ឈ្មោះ​លឿ ឡូញ អាយុ​១៧​ឆ្នាំ ជា​កម្មករ​សំណង់​ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ​ និង​មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្របែក​ ឃុំ​ព្រៃ​ទទឹង​ ស្រុក​មេសាង​​ ខេត្ត​ព្រៃ​វែង​ ត្រូវ​ប៉ូលិស​ព្រហ្ម​ទណ្ឌ​នៃអធិការ​ដ្ឋាន​ខណ្ឌ​​សែន​សុខ​ចាប់​ខ្លួន​ភ្លាមៗពី​បទ​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​នៅ​ក្នុង​បន្ទប់​ជួល​ក្បែរ​

ទាហានសៀម​​​​ចាប់ខ្លួន​​​មនុស្ស​​​​៣នាក់ ​ចោទ​ថា ​ធ្វើ​ចារ​កម្ម​

Posted: 10 Jun 2011 02:51 AM PDT

តាមគេហទំព័រ MCOT របស់ថៃ​​​ជា​ភាសា​អង់គ្លេស នៅថ្ងៃទី​​១០ មិថុនា ​ផ្សាយ​​ថា បុរស​​៣នាក់​ក្នុងនោះមាន​​​ជនជាតិ​​សៀមម្នាក់ ​ជន​ជាតិ​​​វៀតណាម​​ម្នាក់​​ និងម្នាក់ទៀត​​ជា​ជនជាតិខ្មែរ​​បានត្រូវចាប់ខ្លួន​ ដោយ​​យោធា​​​សៀម​ពី​បទ​​ចោទប្រកាន់​​​ថា ធ្វើ​ចារ​កម្ម​​មូលដ្ឋាន​​​ឈរ​ជើង​​របស់​​​​កងទ័ព​​ និង​លេណ​​ដ្ឋាន​​របស់សៀម​សម្រាប់​ពលរដ្ឋ​​នៅ​ខេត្ត​

រថ​យន្ត​​កូរ៉េ​ដេ​វូ​​ឈប់​​ប្តូរ​កង់​​ពេល​​យប់​ ​រថ​យន្ត​កាម​រី​បុក​​របួស​​ធ្ងន់​​ស្រាល៣

Posted: 10 Jun 2011 02:46 AM PDT


ខេត្ត​កំពង់​ឆ្នាំង​ ៖ មនុស្ស​៣​នាក់​​រង​របួស​ធ្ងន់​ និង​ស្រាលដោយ​សារគ្រោះ​​ថ្នាក់​ចរា​ចរណ៍​កាល​ពី​វេលា​ម៉ោង​១២ និង​១៥​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៩ មិថុនា នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៧០ និង​៧១ ក្នុង​ភូមិ​ននាម​ទទឹង​ ឃុំទឹក​ហូត ស្រុក​រលា​ប្អៀរ​

ត្រឡប់​​​ពី​បុណ្យ​​​មិត្ត​ភក្តិ​​​ជិះ​​ម៉ូតូ​​បុក​​រនាំង​​ដែក​​​ស្លាប់​​ម្នាក់​​របួស​ធ្ងន់​ម្នាក់​

Posted: 10 Jun 2011 02:38 AM PDT

បុរ​សដែល​ស្លាប់​​នោះ​ឈ្មោះ​​ឆោម គឹម​លាន់ អាយុ​៣៣​ឆ្នាំ
រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​បាក់​.ក​​ស្លាប់​​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​ និង​ម្នាក់​ទៀត​​បាន​រង​របួស​យ៉ាង​ធ្ងន់​​ធ្ងរ​ដោយ​សារ​តែ​ជិះ​ម៉ូតូ​​ជ្រុល​ទៅ​បុក​រនាំង​ដែក​ដែល​គេ​ដាក់​ឃាំង​នៅ​ចំ​ចន្លោះ​​កណ្តាល​រវាង​ស្ពាន​ពីរ​​ទន្ទឹម​គ្នា​ ដែល​ស្ពាន​មួយ​គឺ​ជា​ស្ពាន​ចាស់ និង​ស្ពាន​មួយ​ទៀត​គឺ​​ជា​ស្ពាន​ដែល​ទើប​សាង​សង់​ ប៉ុន្តែ​មិន​ទាន់​ហើយ​រួច​រាល់​ជា​​ស្ថាពរ​នៅ​

ជន​ទំនើង​​​ជិះ​ម៉ូតូ​​​បំពាក់​​ស៊ីរ៉ែន​​​​បើក​​តាម​ផ្លូវ​​​ប​ង្ក​ការ​​ភ្ញាក់​​ផ្អើល​

Posted: 10 Jun 2011 02:27 AM PDT

​យុវ​ជន​​​​ពីរនាក់​​ដែលជិះ​ម៉ូតូ​​បំពាក់​ស៊ីរ៉ែន​​ ត្រូវ​​ប៉ូលិស​ចាប់​ខ្លួន
ខេត្តកណ្តាល ៖ យុវ​ជន​​​ពីរនាក់​​ជិះ​ម៉ូតូ​​បំពាក់​ស៊ីរ៉ែន​បើក​បន្លឺ​​សំឡេង​​កង​រំពង​​តាម​ដង​ផ្លូវ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ពេល​យប់​បានត្រូវ​​ប្រជា​ពលរដ្ឋ​​​ទូរស័ព្ទ​ប្តឹង​ប៉ូលិស​​ស្រុក​អង្គ​ស្នួល ចេញ​អន្តរាគមន៍​​ដេញតាម​ស្ទាក់​​ចាប់​បាន​​រួចនាំ​យក​ទៅកាន់​អធិ​ការ​ដ្ឋាន​ស្រុក​​ដើម្បី​ធ្វើការ​អប់រំ និង​ឱ្យ​អាណា​ព្យា​បាល​​ទៅ​ធានា​​យក​ទៅ​ផ្ទះវិញ

បើក​វគ្គ​​​​បំប៉ន​​​ការ​​ប្រើ​ប្រាស់​និង​​សិក្សា​ពី​​ GPS ​រយៈ​ពេល​​ពីរ​ថ្ងៃ​​ដល់​​​​នាយ​​ទាហាន​​​៧៨​រូប

Posted: 10 Jun 2011 02:19 AM PDT


ខេត្តព្រះវិហារ ៖ នាព្រឹក​ថ្ងៃ​ទី​១០​ មិថុនា ឆ្នាំ​២០១១​ នៅទី​ស្នាក់​ការ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ ស្ថិត​ក្នុង​ចំណុច​៩៥​ក្បែរ​ជើងភ្នំ​ប្រាសាទ​ព្រះ​វិហារ​ មាន​រៀបចំ​ពិធី​បំប៉ន​ការ​ប្រើប្រាស់​និង​សិក្សា​ពី​ GPS ចំនួន​ពីរ​ថ្ងៃ​ក្រោម​ប្រធាន​បទ​កា​តព្វ​​កិច្ច​កម្ពុជា​ ក្រោយ​ការ​ចុះបញ្ជី​បេ​តិក​ភណ្ឌ​ពិភពលោក​ ដល់​នាយ​ទាហាន​ជាន់​ខ្ពស់​មក​ពី​១៦​កងឯកភាពដែល​​មាន​សិក្ខា​

បណ្តា​ស្ត្រី​ស្អាត​ហើយ​ពូកែ​​ប្រចាំ​ឆ្នាំ2011​ទទួល​រង្វាន់​នៅ​ក្រុង​ឡុងដ៍

Posted: 10 Jun 2011 02:18 AM PDT

បណ្តាស្រ្តីស្អាត​ហើយ​ពូកែ​
ពិធី​ប្រគល់​រង្វាន់​ស្ត្រី​ស្អាតហើយ​ពូ​កែ​​ប្រចាំ​ឆ្នាំ​២០១១​បាន​ ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​៨ មិថុនា កន្លង​មក​នេះ​នៅ BERKELEY SQUARE GARDENS ទី​ក្រុង​ឡុងដ៍​ ប្រទេស​អង់​គ្លេស។ រៀប​ចំ​ឡើង​ដោយ​ទស្សនា​វដ្តី​សម្រស់​ GLAMOUR ព្រឹត្តិ​ការណ៍​នេះ​ក្នុង​បំណង​ផ្តល់​កិត្តិ​យស​ដល់​បណ្តា​ស្ត្រី​ស្អាតដែល​ ពូកែ​រក​ស៊ីក្នុង​វិស័យ​ផ្សេងៗ។ នាង NAOMIE HARRIS តារា​ភាព​យន្ត​ដែល​ដើរ​តួ​ឯក​ក្នុង​រឿង

ការប្រកួតបាល់ទាត់ប្រេស៊ីលស៊េរី A ជុំទី14

Posted: 10 Jun 2011 02:12 AM PDT

កីឡាករ​ក្រុម  Corinthians (អាវ​ស)កំពុង​ការពារ​បាល់​មិន​ឱ្យ​កីឡាករ​ក្រុម Colombia​ដណ្តើម​បាន
ការ​ប្រកួត​​បាល់​ទាត់​ប្រេស៊ីលស៊េរីAជុំទី 4 សម្រាប់​ចុងសបា្តហ៍​នេះ មាន​ 10ប្រកួត ។ ក្រុម Sao Paulo, Internacional , Corinthians ជា​ក្រុមរឹងមាំក្នុងទឹកដី ។ ថ្ងៃសៅរ៍ Avai (20) V America (16) Avai បើក​រដូវ​កាលថ្មី 3 ប្រកួតបរាជ័យ​​​រហូតគឺ 0-0-3 ​ទាត់បាល់បាន 2 គ្រាប់ និងរបូត​វិញ 10 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយគឺ​ចាញ់ Vasco 2-0 ចាញ់ Atletico M 3-1 ក្នុងផ្ទះ និង ចាញ់ Santos 3-1 ក្រៅផ្ទះ ។

ព្យាករណ៍​បាល់​ទាត់​ចម្រុះ​នៅតំបន់​អឺរ៉ុប​ថ្ងៃនេះ​Novara,Albinoleffe,Inter Turku​ ត្រូវការ​ឈ្នះ

Posted: 10 Jun 2011 02:09 AM PDT

​ការ​ប្រកួត​បាល់​ទាត់​ចម្រុះ​​​តំបន់​អឺរ៉ុប​សម្រាប់​​ចុង​សបា្តហ៍​​នេះ មាន 10ប្រកួត ។ ក្រុម​ Novara , Albinoleffe (អីុតាលី), និង​ Inter Turku (ហ្វាំងឡង់)ត្រូវ​ការ​ឈ្នះគូប្រកួត​ថ្ងៃនេះ ។ ថ្ងៃសៅរ៍ អ៊ីតាលី​ស៊េរី​ B វគ្គ Play Off Albinoleffe V Piacenza Albinoleffe ក្នុង​ផ្ទះ 21 ប្រកួត គឺ 8-7-6 ទាត់​បាល់​បាន 32គ្រាប់​និងរបូត​វិញ 30 គ្រាប់។ 3 ប្រកួត​​ចុង​ក្រោយ គឺ​លេង​​ឈ្នះ Piacenza 3-1 ក្រៅ​ផ្ទះ, ឈ្នះ Siena 1-0 ក្នុង​ផ្ទះ បន្ទាប់មក​លេង​ស្មើ Piacenza 0-0 ក្រៅ​ផ្ទះ​។

បាល់​ទាត់មិត្ត​ភាព​អន្តរ​ជាតិ និង​យូរ៉ូអាយុ​ក្រោម​21​ឆ្នាំប៉ារ៉ា​ហ្គាយ ជួប រូម៉ានី​ ឯ​​អេស្ប៉ាញ​មិនធ្លាប់​ឈ្នះអង់​គ្លេស

Posted: 10 Jun 2011 02:01 AM PDT

កីឡាករ​ក្រុមអង់​គ្លេសថត​រូប​ជាអនុស្សាវរីយ៍​មុន​ពេល​ប្រកួត​កន្លង​មក
ការ​ប្រកួត​បាល់​ទាត់ចម្រុះ​មិត្ត​ភាព​អន្តរ​ជាតិ​ជម្រុះ​យូរ៉ូ​U21 តាម​ពូល និង​​បាល់​ទាត់​បារាំង​U20 វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ចុង​សប្តាហ៍​នេះ​​មាន​8ប្រកួត។ គូ​សំខាន់​ៗ​មាន​ប៉ា​រ៉ា​ហ្គាយ​ទទួល​ភ្ញៀវ​រូម៉ា​នី ចំណែក​ឯ​ក្រុម​អេស្ប៉ាញ​មិន​ធ្លាប់​ឈ្នះ​អង់​គ្លេស​(អាយុ​ក្រោម​២១​ឆ្នាំ​)។ ថ្ងៃ​សៅរ៍ មិត្ត​ភាព​អន្តរ​ជាតិ​ Paraguay V RomaniaParaguay​

ស៊ុយ​អែត​អាល់​ស្វេន​កាន់ និង​ស៊ុប​ពើអេ​តាន សម្រាប់​ថ្ងៃនេះKalmar,Brommapo និង Elfsborg នឹង​ឈ្នះគូ​ប្រកួត

Posted: 10 Jun 2011 02:00 AM PDT

ការប្រជែង​ដណ្តើម​គ្នា​រវាង​កីឡាករ​ក្រុម Elfsborg​និងកីឡាករ​ក្រុម Napoli
​ការ​ប្រកួត​បាល់​ទាត់​​​ចម្រុះ​ស៊ុយ​អែត​​​អាល់​​ស្វេន​​​កាន់ ​និង​​ស៊ុយ​អែត​ស៊ុបពើ​​​រអេ​តាន​សម្រាប់​​ចុង​សបា្តហ៍​​​នេះ មាន 11ប្រកួត ។ ក្រុម​​ Kalmar, Elfsborg ​និង​ Brommapo នឹង​ឈ្នះ​​​គូ​ប្រកួត​ក្នុង​ទឹកដី ។ ​ ថ្ងៃសៅរ៍ ស៊ុយ​អែត​​អាល់ស្វេនកាន់ Hacken (12) V Norrkoping (11) Hacken ក្នុង​​ផ្ទះ 5 ​ប្រកួត គឺ 2-2-1 ទាត់បាល់បាន 8 គ្រាប់ ​និងរបូតវិញ 5 គ្រាប់ ។ 3 ​ប្រកួត​​ចុង​ក្រោយ​គឺ​លេង​​​ចាញ់ Kalmar 2-0 ក្រៅ​ផ្ទះ, ស្មើ Malmo 1-1 ក្នុង​ផ្ទះ​ បន្ទាប់មក​ចាញ់ GAIS 1-0 ក្រៅ​ផ្ទះ ។

អ្នក​ប្រដាល់​មកពីម៉ា​ឡេ​ស៊ី2រូប​សុំ​សាក​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា​នៅលើសង្វៀនប៉ុស្តិ៍​លេខ​3

Posted: 10 Jun 2011 01:55 AM PDT

កីឡាករប្រដាល់ ឯម វុត្ថា និងកីឡាករប្រដាល់ MOH ALI YAAKUB
រាជធានីភ្នំពេញ ៖ កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម៉ា​ឡេ​ស៊ី២​រូប នឹង​មក​ស្រុក​ខ្មែរ​នៅ​ថ្ងៃ​សៅរ៍​ទី ១១ មិថុនា​ ដើម្បី​ប្រកួត​សាក​កំលាំង​ជាមួយ​ជើង​ខ្លាំង​ខ្មែរយើង​​នៅ​លើ​សង្វៀន​ ប៉ុស្តិ៍​លេខ​៣។ កីឡា​ករ​ MOH ALI YAAKUB ម្ចាស់​ជើង​ឯក​ច្រើន​ជំនាន់​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម​ នឹង​ត្រូវ​ជួប​ឯម វុត្ថា មក​ពី​ក្លឹប​គ្រុឌ​មាន​ជ័យ រី​ឯ​កីឡា​ករ​ MOHD ARIFFBIN PAUZI ទម្ងន់​៦៧​គីឡូ​ក្រាម​ ប្រកួត​ជាមួយ​ឡុង សុវណ្ណឌឿន មក​ពី​ក្លឹប​ឡុងសាល​វ័ន្ត​។

ជម្លោះ​ពាក្យ​​សំដី​​​តាម​​ទូរស័ព្ទ​​​បង​ថ្លៃ​​ស្រី​​ផ្ទុះ​កំហឹង​​​តាម​វ៉ៃ​​​ប្អូន​ថ្លៃ​​​ស្រី​ដល់​​កន្លែង​​ធ្វើ​​ការ​

Posted: 10 Jun 2011 01:52 AM PDT

​ស្ត្រី​រងគ្រោះ រូប​នាង​​ឈ្មោះ​យ៉ាន សុខ (ហៅ​ស្រីពៅ) ​អាយុ​២៤​ឆ្នាំ ជា​អ្នក​​បម្រើ​​ក្នុង​ភោជនីយ​ដ្ឋាន​​នេះ
ក្រុងប៉ោយប៉ែត ៖ នៅ​ប្លុក​ប​រិ​វេណ​​កាស៊ីណូ​ផ្កាយ​​៥ ស្ថិត​​ក្នុង​ភូមិ​​ក្បាល​ស្ពាន​ សង្កាត់​​ប៉ោយ​ប៉ែត ​កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៩ មិថុនា ក្រុម​គ្រួសារ​​មួយ​មាន​គ្នា​​ចំនួន​៣​​នាក់ ក្នុង​នោះ​​មាន​ស្ត្រី​២​នាក់ និង​បុរស​ម្នាក់​ បាន​នាំគ្នា​មក​​ព្រួត​​វាយ​​​ស្ត្រី​​​​ម្នាក់​បម្រើ​ការ​ក្នុង​ហាង​​គុយ​ទាវ​យីហោ​​បាង​កក​ស៊ីហ៊្វូត ។ ក្នុង​ហេតុ​ការណ៍​នេះ​គេ​​​ឃើញ​​

បើក​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ដណ្តើម​ពាន​រង្វាន់​ចម​ ប្រសិទ្ធ

Posted: 10 Jun 2011 01:52 AM PDT

កុមារអាយុក្រោម១២ឆ្នាំកំពុងហ្វឹកហាត់ដើម្បីត្រៀមប្រកួត
រាជធានីភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ជ្រើស​រើស​ជើង​ឯក​ពាន​រង្វាន់លោក​​ចម ប្រសិទ្ធ​ លើក​ទី​២​ ឆ្នាំ​២០១១ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា​ នេះ​មាន​អ្នក​​ចូល​រួម​​ច្រើន​ជាង​ឆ្នាំមុន​ ​រហូត​ដល់​ទៅ​៨៧​នាក់​ ក្នុង​នោះ​មាន​កីឡា​ករ​បរទេស​ចំនួន​១០​នាក់​ផង​ដែរ​។

ប្រធានាធិបតី​យេម៉ែនអាច​រងគ្រោះ​ដោយ​សារ​ការប៉ុន​ប៉ុនធ្វើឃាត​

Posted: 10 Jun 2011 01:50 AM PDT

ប្រធានាធិបតីយេម៉ែន
​ពួកអ្នកជំនាញការ​​ខាង​ផ្នែក​​ស៊ើប​ការណ៍​​អាមេរិក​អះអាង​​កាលពីថ្ងៃទី​៩ មិថុនា ​ថា ការ​វាយប្រហារ​ដែលបណ្តាល​ឱ្យ​​​​​ប្រ​​ធានាធិបតី​យេម៉ែន លោកអាលី​អាប់ឌុលឡាហ៍ ​​សាឡេហ៍ ​​ត្រូវរបួស​ធ្ងន់​កាលពីថ្ងៃទី​​​៣ មិថុនា ​​កន្ល​ង​មកនេះ ​គឺជា​​ការប៉ុនប៉ង​​​ធ្វើ​ឃាត​ប្រហែល​​រៀបចំ​​​ខាង​ក្នុង។​ ក្រុម​អ្នកជំនាញ​​ការនេះ​​អះអាង​​ទៀត​ថា ការ​​ផ្ទុះបណ្តាលមក​ពី​​គ្រាប់បែក​​មួយគ្រាប់​ដាក់​ក្នុង​​ព្រះវិហារ​​​ ជាផ្នែក​​​មួយនៃ​ប្លុក​​អគារ​វិមាន​​ប្រធានា​ធិបតី​​​នៅក្រុង​​សាណា ហើយ​ពុំ​មែនដោយសារ​​គ្រាប់​ផ្លោង​​បាញ់ចេញ​​ពី​កាំភ្លើង​​​ត្បាល់ ឬ​​រថ​ក្រោះ​ឡើយ ។​

ឃាត់​ខ្លួន​២​នាក់​ ​ម្នាក់​ថា​ជក់​៣ឆ្នាំ​​ហើយ ​ម្នាក់​ទើប​​តែ​​ជក់​​ព្រោះ​​ខឹង​​ប្រពន្ធ​

Posted: 10 Jun 2011 01:33 AM PDT

ជន​សង្ស័យ​សេព​ថ្នាំ​ញៀន​២​នាក់​ត្រូវ​​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​​ឃាត់​ខ្លួន​
ក្រុង​ប៉ោយ​ប៉ែត​ ៖ ជន​សង្ស័យ​សេព​ថ្នាំ​ញៀន​២​នាក់​ត្រូវ​​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១០យប់​ ថ្ងៃ​ទី​៨ មិថុនា នៅ​​ផ្លូវ​រថ​ភ្លើង​ក្នុង​ភូមិ​ក្បាល​ស្ពាន​ សង្កាត់​ប៉ោយ​ប៉ែត​។ អ្នក​ជក់​ទាំង​២​នាក់​នោះ ម្នាក់​និយាយ​ថា ជក់​ថ្នាំ​ញៀន​៣​ឆ្នាំ​ហើយ​ ឯ​ម្នាក់​ទៀត​ថា ព្រោះ​តែឈ្លោះ​ជាមួយ​ប្រពន្ធ​ពិបាក​ចិត្ត​មិន​ចូល​ផ្ទះ

កាកបាទ​​ក្រហម​កម្ពុជា​សាខា​​រាជធានី​​ភ្នំពេញ ​ទទួល​​ទេយ្យទាន​ពី​​វត្ត​លង្កា​ព្រះកុ​សុមា​រាម

Posted: 10 Jun 2011 01:27 AM PDT

កាកបាទ​​ក្រហម​កម្ពុជា​សាខា​​រាជធានី​​ភ្នំពេញ ​ទទួល​​ទេយ្យទាន​ពី​​វត្ត​លង្កា​ព្រះកុ​សុមា​រាម
រាជធានីភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី៨ មិថុនា ឆ្នាំ​២០១១ នៅ​វត្ដ​លង្កា​ព្រះ​កុ​សុមា​រាម​សម្ដេចព្រះ​មហា​អរិយវង្ស សៅ ចន្ទ​ថុ​ល្ល ព្រះ​អនុ​គណៈ​ខណ្ឌចំការមន និង​ជា​ព្រះ​ចៅអធិការ​វត្ដ​បាន​​ប្រគល់​នូវ​ទេយ្យទាន​ជា​គ្រឿងឧបភោគ​-​បរិ​ភោគ និង​ប​ច្ច័យ​មួយ​ចំនួន​ដល់​កាក​បាទ​ក្រហម​កម្ពុជា​សាខា​រាជធានី​ភ្នំពេញ ដែល​អញ្ជើញ​​ទៅ​ទទួល​ដោយ

ប៉ាគីស្ថាន ៖ កុមារ14​នាក់ស្លាប់ដោយ​​រថយន្តបឺស​សាលាក្រឡាប់​ចូល​​ប្រឡាយមួយ

Posted: 10 Jun 2011 01:24 AM PDT

​ទូរទស្សន៍​​ប៉ាគីស្ថាន ARY រាយការណ៍​ថា កុមារ​យ៉ាង​តិច​​​១៤នាក់​បានត្រូវស្លាប់​ ខណៈ​រថ​យន្តបឺស​សាលាមួយ​បានក្រឡាប់​ធ្លាក់​ទៅក្នុង​​ប្រឡាយមួយ កាលពីព្រឹកថ្ងៃទី​​១០ មិថុនា ក្នុង​តំបន់​​​អាហ្សាដ​ កាស្មៀរ ​ភាគឦ​សាន​ប៉ាគីស្ថាន​។​ យោងតាម​​សេចក្តីរាយការណ៍​​ព័ត៌មាន​​​ថា គ្រោះថ្នាក់​​​នេះកើតមាន​នា​វេលាម៉ោង​៧ព្រឹក​​ម៉ោង​ក្នុងស្រុក ពេលរថយន្ត​បឺស​សាលា​​មួយ​ដែល​​ដឹក​​កុមារ​​​

គំរាម​​ប្លន់​​ម៉ូតូ​​នៅ​​សង្កាត់​​​បឹង​​ត្របែក​​ចាប់​​ខ្លួន​​បាន​​២នាក់

Posted: 10 Jun 2011 01:21 AM PDT

ជន​សង្ស័យចំនួន​២នាក់​​​ត្រូវ​
រាជធានីភ្នំពេញ​ ៖ ជន​សង្ស័យចំនួន​២នាក់​​​ត្រូវ​បាន​​កម្លាំង​សត្ថ​កិច្ចប៉ុស្តិ៍​​បឹងសាឡាង​ ខណ្ឌ​ទួលគោក ចាប់​ខ្លួន​​កាលពី​​វេលា​ម៉ោង​​​៣​​​​​​​ទៀបភ្លឺ ថ្ងៃទី​៩ មិថុនា នៅ​ចំណុច​​​មុខ​ផ្ទះ​​លេខ១ ផ្លូវ​លេខ​​​២៧១ស្ទួន សង្កាត់​បឹងសាឡាង​ខណ្ឌទួលគោក បន្ទាប់ពី​​ធ្វើ​សកម្មភាព​​គំរាម​​ប្លន់​​​យក​ម៉ូតូ​ម៉ាក​ ស៊ុយហ្សុយគី​ស្តេប​ ពណ៌​ខ្មៅ​ ​​មួយ​គ្រឿង​

ឪពុក​បាញ់​​​គ្រាប់​​ចំពាម​​ចំភ្នែកឆ្វេង​​កូនស្រី​​រហូត​មើល​មិនឃើញ

Posted: 10 Jun 2011 01:10 AM PDT

ស្រ្តី​​ជាម្តាយ​បាននាំ​យក​កូនទៅ​ប្តឹង​ប៉ូលិស​​ប៉ុសិ៍្ត​ប្អេរ
ខេត្ត​កំពង់ឆ្នាំង ៖ ​កុមារី​ម្នាក់​​​រងរបួស​​ដោយគ្រាប់ចំពាម​​​កៅស៊ូ​​ត្រង់ភ្នែក​​ខាងឆ្វេង​​បណ្តាល​ឱ្យ​​មើលពុំ​ឃើញ​ដោយ​សារឪពុក​បាញ់​ កាលពីវេលាម៉ោង​១២​​ថ្ងៃត្រង់ ​ថ្ងៃទី៧ ​មិថុនា ​នៅ​ផ្ទះ​របស់នាង​​ស្ថិត​ក្នុង​ភូមិ​ម៉ុង បារាំង សង្កាត់​​ប្អេរ ក្រុងកំពង់ឆ្នាំង ។ ​រឿង​​ហេតុ​នៃ​​អំពើហិង្សា​នេះ ទើបតែបែកធ្លាយ​នៅថ្ងៃ​ទី៩ ​មិថុនា ​ខណៈ​​​ម្តាយ​បាននាំ​យក​កូនទៅ​ប្តឹង​

ទទួល​ទាន​អាហារ​សំបូរ​ទៅ​ដោយ​ខ្លាញ់​ច្រើន ពេល​មាន​ផ្ទៃ​ពោះ​​អាច​ប្រឈម​កូនស្លាប់​ក្នុង​ផ្ទៃ​ខ្ពស់

Posted: 10 Jun 2011 12:59 AM PDT


ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​ទទួល​ទាន​អាហារ​ សំ​បូរ​ដោយ​ខ្លាញ់​ច្រើន​ពេក​ប្រឈម​នឹង​កូន​​ស្លាប់​ក្នុង​ផ្ទៃ​ខ្ពស់​។​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា អាហារ​ដែល​គ្មាន​សុខ​ភាព​ខាង​ដើម​នេះ​បាន​ធ្វើ​ឲ្យ​ថយ​ចុះ​ការចរាចរ​ឈាម​ (ឈាម​ហូរ)​ពី​ម្តាយ​ទៅ​កូន​តាម​រយៈ​សុក(ជា​ សរីរាង្គបណ្តោះអាសន្នចិញ្ចឹមគភ៌)។ ការសិក្សា​មួយ​ចំ​នួន​កាល​ពី​លើក​មុន​សុទ្ធ​តែ​បាន​រក​ឃើញ​ពី​ភាព​ ស្មុគស្មាញ​ក្នុង​ពេល​មាន​គត៌​រាប់​ចាប់​តាំង​ពី​ការ​លូតលាស់​កូន​ក្នុង​ ផ្ទៃ​ថា​មាន​ការ​ទាក់​ទង​គ្នា​ជា​មួយ​នឹង​សុក​ដែល​ត្រូវ​បាន​បំ​ផ្លាញ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!