The Phnom Penh Post - KHMER: “ការ​នាំ​ចេញ​​កាហ្វេ​​របស់​វៀតណាម​អាច​ធ្លាក់​ចុះ​​ក្រោម​១០​ម៉ឺន​តោន​នៅ​ខែ​នេះ” plus 9 more

The Phnom Penh Post - KHMER: “ការ​នាំ​ចេញ​​កាហ្វេ​​របស់​វៀតណាម​អាច​ធ្លាក់​ចុះ​​ក្រោម​១០​ម៉ឺន​តោន​នៅ​ខែ​នេះ” plus 9 more


ការ​នាំ​ចេញ​​កាហ្វេ​​របស់​វៀតណាម​អាច​ធ្លាក់​ចុះ​​ក្រោម​១០​ម៉ឺន​តោន​នៅ​ខែ​នេះ

Posted: 07 Jun 2011 03:17 AM PDT

ហាណូយ៖ ការ​នាំ​ចេញ​កាហ្វេ​វៀតណាម​នៅ​ខែនេះ អាច​ធ្លាក់​ចុះនៅ​ចន្លោះ​ចំនួន ៦៥ ០០០ ទៅ ៨​ម៉ឺន​​តោន ឬស្មើ​នឹង ពី ១,០៨​ ទៅ ១,៣៣​លាន​បាវ ពោល​គឺ​ធ្លាក់​ចុះ​ពី​ការ​ប៉ាន់​ប្រមាណ​កាល​ពី​ខែ​មុន ដែល​មាន​ចំនួន ១១០ ០០០​តោន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​ពាណិជ្ជករ​នៅ​​ថ្ងៃ​អង្គារ​នេះ។

គ្រោះ​រាំង​ស្ងួត​នៅ​ប្រទេស​ដទៃ​ ​កម្ពុជា​​មាន​ឱកាស​នាំ​អង្ករ​ចេញ​ទ្វេ​ដង

Posted: 07 Jun 2011 03:00 AM PDT

ភ្នំពេញ៖ ការ​នាំ​ចេញ​អង្ករ​​សរុប​របស់​កម្ពុជា បាន​កើន​ឡើង​ទ្វេ​ដង​នៅ​ក្នុង​រយៈ​ពេល ៤​ខែ​កន្លង​មក​នេះ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១០។ នេះ​ដោយ​យោង​តាម​តួ​លេខ​ផ្លូវ​ការ​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រុល នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។

ក្រុម​កម្ពុជា​នាំ​មុខ​ម៉ាឡេស៊ី​បណ្តោះ​អាសន្ន​ ១-០ នៅ​ដើម​តង់​ទី​មួយ

Posted: 07 Jun 2011 02:48 AM PDT

ភ្នំពេញ៖ កីឡាករ​​ខ្សែ​ប្រយុទ្ធ គួច សុកុម្ភៈ ពាក់​អាវ​លេខ​ ១០ បាន​រក​គ្រាប់​បាល់​បញ្ជូល​ទី​ ១​គ្រាប់​នៅ​នាទី​ទី​១០ ដែល​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នាំ​មុខ​ក្រុម​យុវជន​ម៉ាឡេស៊ី​អាយុ​ក្រោម ២៣​ឆ្នាំ បណ្តោះ​អាសន្ន ១-០ នៅ​ក្នុង​ការ​ប្រកួត​កម្តៅ​សាច់​ដុំ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ។

ពាណិជ្ជកម្ម​កម្ពុជា-ចិន​កើន​ឡើង​ជាង​២០០%​​ ក្នុង​ត្រី​មាស​ទី​មួយ

Posted: 07 Jun 2011 02:27 AM PDT

ភ្នំពេញ៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា-ចិន បាន​កើន​ឡើង​ដល់​ ៤៩៨​លាន​ដុល្លារ​នៅ​ក្នុង​ត្រីមាស​ទី​មួយ​ឆ្នាំ​នេះ ពោល​គឺ​បាន​កើន​ឡើង​ ២១៦​ភាគ​រយ​ពី​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១០ ដែល​មាន​ត្រឹម​តែ​ ១៥៧,៥​លាន​ដុល្លារ​ប៉ុណ្ណោះ។ នេះ​ដោយ​យោង​តាម​​តួ​លេខ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ។

ប្រទះ​ឃើញ​ខ្មោច​នាវា​ផ្ទុក​គ្រាប់​រ៉ុកកែត​មិន​ទាន់​ផ្ទុះ​ច្រើន​គ្រាប់​​នៅ​បឹង​ទន្លេ​សាប

Posted: 07 Jun 2011 02:16 AM PDT

កំពង់ឆ្នាំង៖ អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង នៅ​ពេល​ថ្មីៗ​នេះ បាន​រក​ឃើញ​នាវា​មួយ​គ្រឿង​ផ្ទុក​ទៅ​ដោយ​​អាវុធ​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ រាប់​តោន ដែល​បាន​លិច​នៅ​បឹង​ទន្លេ​សាប ដែល​សព្វាវុធ​ទាំង​នោះ​​ត្រូវបាន​រដ្ឋាភិបាល​ លន់ នល់ ប្រើ​ប្រាស់​សម្រាប់​ធ្វើ​សង្គ្រាម​ជា​មួយ​ទាហាន​ខ្មែរ​ក្រហម កាល​ពី​ជិត​ ៤​ទសវត្សរ៍​មុន។

តុលាការ​​រតនគិរី​សម្រេច​ដោះ​លែង​ស្ត្រី​កូន​ខ្ចី​ម្នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ

Posted: 07 Jun 2011 02:05 AM PDT

រតនគិរី៖ មន្ត្រី​តុលាការ​ខេត្ត​រនតគិរី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា តុលាការ​បាន​សម្រេច​ដោះ​លែង​ស្ត្រី​ឈ្មោះ​ មាន​ ស៊ីថា ដែល​ជាប់​ចោទ​ពី​បទ​ក្លែង​បន្លំ​ឯកសារ​កាន់​កាប់​អចល​ន​ទ្រព្យ​នោះ ឲ្យ​នៅ​ក្រៅ​ឃុំ​ក្រោយ​ពី​មាន​សំណើ​ពី​មេធាវី​របស់​ជន​ជាប់​ចោទ។

នគរបាល​បញ្ជូន​សំណុំ​រឿង​បុរស​រំលោភ​អនីតិ​ជន​ម្នាក់​ឡើង​តុលាការ

Posted: 07 Jun 2011 01:39 AM PDT

ភ្នំពេញ៖ បុរស​អាយុ ៤៥​ឆ្នាំ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោម​ការ​សង្ស័យ​រំលោភ​​ក្មេង​ស្រី​អាយុ ១៤​ឆ្នាំ នៅ​ខណ្ឌ​ឫស្សីកែវ រាជ​ធានី​ភ្នំពេញ។

ជម្រើស​ជាតិ​កម្ពុជា​ជួប​កម្តៅ​សាច់​ដុំ​ជា​មួយ U-២៣​ របស់​ម៉ាឡេស៊ី

Posted: 07 Jun 2011 01:28 AM PDT

ភ្នំពេញ៖ ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ នឹង​ជួប​ប្រកួត​លក្ខណៈ​មិត្ត​ភាព​ជា​មួយ​ក្រុម​​យុវជន​ម៉ាឡេស៊ី​អាយុ​ក្រោ​ម ២៣​ឆ្នាំ (U-២៣) នៅ​ពហុ​កីឡ​ដ្ឋាន​​ជាតិ​អូឡាំពិក​កម្ពុជា។

ចិន​នឹង​​បោះ​ទុន​១០០​លាន​ដុល្លារ​ក្នុង​វិស័យ​ថាមពល​នៅ​អាហ្វ្រិច

Posted: 07 Jun 2011 01:04 AM PDT

ប៉េកាំង៖ ចិន ដែល​ជា​ប្រទេស​ផលិតឧបករណ៍ស្រូប​ថាម​ពល​​ពន្លឺ​ព្រះ​អាទិត្យ​ធំ​ជាង​គេ​​ ក្នុង​ពិភព​លោក មាន​ផែន​ការ​បង្កើត​គម្រោ​ងថាម​ពល​​នៅ​ក្នុង​ប្រទេសជាង ៤០​នៅ​ទ្វីប​អាហ្រិក ដោយ​ការ​ប្រើ​ប្រាស់​ឧបករណ៍​​ស្រូប​ថាម​ពល​នានា។ គម្រោង​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​កាត់​បន្ថយការ​ពឹង​អាស្រ័យ​លើ​ផូស៊ីល​ឥន្ធនៈ​របស់​ ទ្វីប​នេះ និង​បើក​ជំហរ​ទី​ផ្សារ​ថ្មី​សម្រាប់​ក្រុម​ហ៊ុន​ផលិ​តកម្ម​នានា​របស់​ចិន​។

ព្រះ​សង្ឃ​ចម្រុះ​សាសន៍​ធ្វើ​ធម្មយាត្រា​​ដើម្បី​បួង​សួង​សុំ​សន្តិភាព

Posted: 07 Jun 2011 12:44 AM PDT

ភ្នំពេញ៖ ព្រះ​សង្ឃ​ខ្មែរ និង​បរទេស​ប្រមាណ ១៥០​អង្គ ដែល​ជា​អ្នក​ប្រតិបត្តិ​សាសនា​ព្រះ​ពុទ្ធ បាន​ដើរ​ក្បួន​ធម្ម​យាត្រា​មួយ​នៅ​លើ​ដង​ផ្លូវ​ចម្ងាយ​ជាង ៣​គីឡូ​ម៉ែត្រ នៅ​ថ្ងៃ​នេះ ចេញ​ពី​មជ្ឈ​មណ្ឌល​ព្រះ​សម្មា​សម្ពុទ្ធ ឆ្ពោះ​ទៅ​កាន់​មជ្ឈ​មណ្ឌល​ជើង​ឯក ដើម្បី​បួង​សួង​សុំ​ឲ្យ​ពិភព​លោក​មាន​សន្តិភាព និង​ការ​ឧទ្ទិស​កុសល​ដល់​អ្នក​ដែល​បាន​ស្លាប់​ទៅ​ដោយ​ប្រការ​ផ្សេង។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!