Koh Santipheap Daily

Koh Santipheap Daily


ពួកបះបោរ​លីប៊ី​ដណ្តើម​​ត្រួតត្រា​​ទីក្រុង YAFRAN

Posted: 07 Jun 2011 12:37 AM PDT

ទីក្រុងដែលពួកបះបោរ​កាន់​កាប់
​ពួកបះបោរ​លីប៊ី​កាលពីថ្ងៃទី​៦ មិថុនា ​បាន​លុក​​​ចូលក្នុង​ទីក្រុង​ YAFRAN ចម្ងាយ​ប្រមាណ​ជាង​​​១២០គីឡូម៉ែត្រ ភាគនិរតីក្រុងទ្រី​ប៉ូលី ដោយ​​បណ្តេញ​​កង​កម្លាំង​​​ដែល​ស្មោះត្រង់​​នឹង​លោកមូអាម៉ា កាដាហ្វី ​​ចេញ​ពីទីនោះ ។​ អ្នក​​កាសែត​​រូបថត​​របស់​​រ៉យទ័រ​ម្នាក់និយាយ​ថា ពួកបះបោរ​​​ដណ្តើម​​កាន់កាប់ទីក្រុង​​នោះ ហើយ​​ពុំ​មាន​​​សញ្ញា​ណាមួយ​នៃ​​វត្ត​មានរបស់​កង​ទ័ព​​​លោកកាដាហ្វី ​​ឡើយ ។ ​​គេឃើញ​​ទង់ជាតិ​​របស់ពួកបះបោរ​​ និងឃើញ​​​ការ​កម្ទេច​​ចោល​​ផ្ទាំង​រូប​​ថត​ទាំងឡាយ​​របស់លោកកាដាហ្វី ។

ប្រជា​ពលរដ្ឋនៅឃុំ​ភ្នំតូចស្រុក​ឧដុង្គសុំ​​ឱ្យ​​មាន​​អន្តរាគមន៍​​​ផ្អាក​​​ការ​​អនុ​វត្ត​​​សាល​ដីកា

Posted: 07 Jun 2011 12:15 AM PDT

ប្រជា​ពលរដ្ឋនៅឃុំ​ភ្នំតូចស្រុក​ឧដុង្គសុំ​​ឱ្យ​​មាន​​អន្តរាគមន៍​​​ផ្អាក​​​ការ​​អនុ​វត្ត​​​សាល​ដីកា
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណ​ជា​១០០នាក់តំណាងឲ្យ៨៨គ្រួសារ រស់នៅភូមិ​ស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បាន​នាំគ្នាមក​កាន់​ភូមិគ្រឹះលោកស ខេង ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្ថិត​នៅ​ក្នុងសង្កាត់ចតុមុខ ខណ្ឌ​ដូន​ពេញ កាលពីព្រឹក​ថ្ងៃ​ទី៧ ខែមិថុនា ឆ្នាំ២០១១ ដើម្បីសុំឲ្យលោកឧប​នាយក​រដ្ឋមន្រ្តី

ប៉ះទង្គិចគ្នា​​រវាងកងទ័ព​​ និងខ្មាន់កាំភ្លើង​អាល់កៃ​ដានៅភាគ​ខាង​​ត្បូង​យេម៉ែន​​ស្លាប់​15នាក់​

Posted: 07 Jun 2011 12:09 AM PDT

នៅប្រទេស​យេម៉ែន​​មានការប៉ះទង្គិចគ្នា​​យ៉ាង​ខ្លាំង​​​ក្លាជា​ថ្មី​ទៀត​រវាង ​កងទ័ព និងខ្មា​ន់កាំ​ភ្លើង​​អាល់កៃ​ដា​​ កាលពីល្ងាច​ថ្ងៃទី​​៦ មិថុនា ​កន្លង​មក​ ដែលការប៉ះទង្គិច​​គ្នានេះ​កើតឡើង​នៅ​​ច្រក​ចូលទីក្រុង​​ Zinjibar ភាគខា​ងត្បូងប្រទេស​​បណ្តាល​ឱ្យស្លាប់​​​មនុស្ស​​​១៥​នាក់ ​ក្នុងនោះ​៩នាក់​ជា​ទាហាន ។ ​ការប្រយុទ្ធ​​គ្នា​នេះ​​ផ្ទុះឡើង​​នៅពេល​​​កងទ័ព​​រុល​ចូលក្នុង​ទីក្រុងនេះ នៅក្នុងខេត្ត Abyan ​​​ដណ្តើម​​កាន់កាប់​ក្រុង​នេះ​វិញពី​​ពួកសកម្ម​ប្រយុទ្ធ​​អាល់កៃ​ដា ​ដែលកាន់កាប់​ក្រុងនេះ កាល​ពី​ថ្ងៃទី​​​២៩ ​ឧសភា កន្លង​មក ។​

សាលារាជធានីភ្នំពេញ​​គ្រោង​​វាស់​វែង​​​ដី និង​ផ្ទះ​ជូន​​ពលរដ្ឋ​​បឹង​កក់​នៅ​​សប្តាហ៍​​​ទី​២​នៃ​​​ខែមិថុនា​

Posted: 06 Jun 2011 11:58 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​យោង​តាម​​លិខិត​ជូន​ដំណឹង​​​របស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី​​៣ មិថុនា ​​២០១១ ​ផ្ញើ​ជូន​ប្រជា​ពលរដ្ឋ​​រស់នៅ​តំបន់​បឹង​កក់​​ដែលចុះហត្ថលេខា​​ដោយលោក​កែប ជុតិមា ​អភិបាល​រាជធានី​ភ្នំពេញ ​ហើយ​ត្រូវ​បាន​​​ផ្សាយ​​លើគេហទំព័រ​​របស់សាលារាជធានី​ភ្នំពេញ​​បាន​​ឱ្យ​​ដឹ​ងថា ​ជម្រាប​មក​​បង​ប្អូនប្រជា​ពលរដ្ឋ​​នៅ​តំបន់​បឹង​កក់​

រន្ទះ​បាញ់​​ងាប់​គោ​​ស្ទាវ​​មួយ​​ក្បាល​ និង​​ស្ត្រី​ជា​​ម្ចាស់​រង​​របួស​ធ្ងន់​

Posted: 06 Jun 2011 11:55 PM PDT

ខេត្ត​កំពត​ ៖ គោ​ស្ទាវ​មួយ​ក្បាល​ងាប់​ និង​ស្ត្រី​ជា​ម្ចាស់​​រង​របួសធ្ងន់​​រហូត​ដល់​សន្លប់ដោយ​សារ​​រន្ទះ​បាញ់​កាល​ពី​វេលាម៉ោង​១២ និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៦ មិថុនា ក្នុង​ភូមិ​ត្រពាំង​សង្កែ​ ឃុំ​ត្រពាំង​សង្កែ​ ស្រុក​ទឹក​ឈូ ខេត្ត​កំពត​។ ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ឱ្យ​ដឹង​ថា នៅ​ពេល​ភ្លៀង​ធ្លាក់​​ខ្លាំង​ស្ត្រី​រង​គ្រោះ​ប្រញាប់​ប្រញាល់​ចុះ​​ពី​ផ្ទះ​

លោកស្រី​កីកូ ហ្វូជីម៉ូរី ​ទទួលស្គាល់​​ជ័យជំនះ​របស់​​​លោក​ហ៊ូ​ម៉ា​ឡា ​នៅប៉េរូ

Posted: 06 Jun 2011 11:31 PM PDT

លោកស្រី​កីកូ​ ហ្វូជីម៉ូរី ប្រកាស​ទទួល​ស្គាល់​បរាជ័យ​របស់​លោក​ស្រី
​បេក្ខ​នារី​អភិរក្ស​និយម​ក្នុង​ការបោះឆ្នោត​​ប្រធានាធិបតី​​ប៉េរូ​ជុំទី​២ ​លោកស្រី​​កី​កូ ហ្វូជីម៉ូរី ​​បានទទួលស្គាល់​ជា​សាធារណៈ​កាលពី​ថ្ងៃទី​​៦ មិថុនា ​ពីបរាជ័យ​​របស់លោកស្រី​​ក្នុងការបោះ​​ឆ្នោត​​នេះ កាលពីថ្ងៃទី​៥ មិថុនា ​ប្រជែង​គ្នា​​ជា​មួយ​បេក្ខ​​ជន​​ជាតិនិយម​​ឆ្វេង លោក​អូលឡា​ន​តា ​ហ៊ូ​ម៉ា​ឡា ។​ ​យោង​តាម​​​លទ្ធ​ផល​​​ចុង​ក្រោយ ​បន្ទាប់ពី​ការ​​រាប់សន្លឹក​ឆ្នោត​​ហើយ​​៨៩% ​លោក​ហ៊ូ​ម៉ាឡា អាយុ៤៨​ឆ្នាំ ​​មាន​​សំលេង​នាំ​មុខលោកស្រី​កី​កូ​ហ្វូ​ជីម៉ូរី ​​កូនស្រីអតីត​ប្រធានាធិបតី​​លោកអាល់​ប៊ែរ​តូ ហ្វូជីម៉ូរី ​អាយុ​​៣៥​ឆ្នាំ ​តែ​២,៧% នៃ​​សំឡេង​​ឆ្នោត​​ប៉ុណ្ណោះ ។​

គ្រោះទឹកជំនន់​​​ដោយ​ធ្លាក់​​ភ្លៀង​ខ្លាំង​​នៅ​ភាគនិរតី​ប្រទេស​ចិន​ស្លាប់​ជិត​20នាក់​

Posted: 06 Jun 2011 11:29 PM PDT

ទិដ្ឋភាពទឹកជំនន់នៅចិន
​គ្រោះទឹកជំនន់​ដោយសារ​​ការ​ធ្លាក់​​​ភ្លៀង​​ខ្លាំង​រយៈ​ពេល​​ប៉ុន្មាន​ថ្ងៃ ​ជាប់​ៗគ្នា ​នៅ​តំបន់​ភាគ​និរតី​​ប្រទេសចិន បណ្តាល​​ឱ្យស្លាប់​​​​​មនុស្ស​​ជិត​​២០​នាក់ និង​មនុស្សជិត​​៤០នាក់ទៀត​​បាត់ខ្លួន ។ ​ការិយា​ល័យ​​សង្គ្រោះ​​​បន្ទាន់ និង​​គ្រប់គ្រង​​គ្រោះទឹកជំនន់ និង​រាំង​ស្ងួត​នៅ​តំបន់​នោះ​និយាយ​ក្នុង​​សេចក្តី​ប្រកាសព័ត៌មាន​​មួយថា ទឹកជំនន់​​បាន​បង្ខំ​​ឱ្យ​មនុស្ស​​ដល់ទៅ​​៤៥.០០០នាក់​រត់​ភៀសខ្លួន​​​ចេញ​ ពីផ្ទះ​សម្បែង​​របស់​ពួក​​គេ​ ហើយ​​​ជាង​​​៣.០០០​នាក់​ទៀត​នៅជាប់​ក្នុងគ្រោះទឹក​ជំនន់​នោះ​នៅ​ឡើយ​។​

បង្ហោះ​ម៉ូតូ​​​ដង្ហែ​​សព​​​ធ្វើ​​ឱ្យ​​ភ្ញាក់​ផ្អើល​​​​ពេញ​​ក្រុង​មាត់​​សមុទ្រ

Posted: 06 Jun 2011 11:21 PM PDT

មាន​ការ​ភ្ញាក់​ផ្អើល​​ដោយ​សារ​មាន​ការ​បង្ហោះ​ម៉ូតូ​មុខ​រថយន្ត​ដង្ហែ​សព​
ខេត្តព្រះសីហនុ ៖ ​កាល​ពី​ព្រឹក​ថ្ងៃទី​​៦ មិថុនា ឆ្នាំ​២០១១ ​ប្រជា​ពល​រដ្ឋ​​នៅ​ក្រុងព្រះ​សីហនុ មាន​ការ​ភ្ញាក់​ផ្អើល​​ដោយ​សារ​តែ​​មាន​ហេតុការណ៍​បង្ហោះ​ម៉ូតូ​​នៅ​មុខ​រថយន្ត​​ដង្ហែ​​សព​​យុវ​ជន​ម្នាក់​​ដែល​​បាន​ស្លាប់​​នៅ​ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​កាលពី​ប៉ុន្មាន​​ថ្ងៃ​មុននេះ ។ នេះ​ជា​លើក​ទី១​ហើយ​ដែល​មិន​ធ្លាប់​​មាន​ទាល់​តែសោះ ដែល​មាន​ការ​បង្ហោះ​​ម៉ូតូ​មុខ​

ក្រុម​បាល់ទាត់​ជម្រើសជាតិ​​កម្ពុជា ប្រកួតមិត្ត​​ភាព​ជា​មួយក្រុម​​ជម្រើស​ជាតិ​ម៉ាឡេស៊ី​

Posted: 06 Jun 2011 08:57 PM PDT

រាជធានីភ្នំពេញ​​ ៖ ​នៅវេលាម៉ោង​​​៤​រសៀល​ថ្ងៃទី​​៧ មិថុនា ​នេះ ក្រុម​​បាល់ទាត់​​ជម្រើសជាតិកម្ពុជា ​នឹងធ្វើការ​​ប្រកួតមិត្ត​ភាព​ជាមួយក្រុម​​បាល់ទាត់​​​ជម្រើសជាតិ​​​ម៉ាឡេស៊ី ​​នៅ​ពហុ​​កីឡដ្ឋានជាតិ​​អូឡាំពិក​ក្នុងរាជធានីភ្នំពេញ ។ ​​នេះបើ​​យោង​តាម​​​លោកវ៉ាន់ លី ​អ្ន​ក​ចាត់​​ការ​ទូទៅ​​​ក្រុមជម្រើសជាតិ​កម្ពុជា

​មានអ្នក​ទោស​៣នាក់ ម្តាយ និងកូន​​ដែលមាន​រូបថត​នៅ​គុក​​ទួលស្លែង​​នៅ​មាន​ជីវិត​​​​

Posted: 06 Jun 2011 08:52 PM PDT


រាជធានីភ្នំពេញ​​ ៖ ​​យោងតាម​មន្ត្រី​​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ឱ្យ​ដឹង​​កាលពី​ព្រឹក​ថ្ងៃទី​​​៦ មិថុនា ​២០១១ ​ថា មានជនរងគ្រោះ​​​ចំនួន​​៣​នាក់​ម្តាយ និង​កូន​ ដែលធ្លាប់​​ជាប់គុក​នៅមន្ទីរ ស.២១ ហៅគុកទួលស្លែង ​ហើយត្រូវ​​បានគេ​ធ្លាប់​ថត​រូប​ចំណាំ​ត្រូវ​បានគេ​រកឃើញ​នៅ​​មាន​ជីវិត​​​រស់នៅ​​រួចផុតពី​កា​រសម្លាប់​​​រហូត​ដល់​​បច្ចុប្បន្ន​​​​។​ ជន​រងគ្រោះ​​​ត្រូវជា​ម្តាយ ​​

វាយប្រហារ​នានា​នៅ​អ៊ីរ៉ាក់​ស្លាប់​25នាក់​

Posted: 06 Jun 2011 08:45 PM PDT

​មនុស្សយ៉ាង​ហោចណាស់​​​២៥នាក់ ក្នុងនោះ​មាន​​​ទាហានអាមេរិក​​៥នាក់ បានត្រូវ​ស្លាប់​ក្នុង​ កា​រវាយប្រហារ​​ដោយការបំផ្ទុះ​គ្រាប់បែក​​ជា​បន្តបន្ទាប់​​នៅ​កន្លែង​ផ្សេងៗ ​នៃ​​ប្រទេសអ៊ីរ៉ាក់​​ កាលពី​ថ្ងៃទី​​៦ មិថុនា ​កន្លងមក ។ ការ​វាយ​ប្រហារ​​ទាំង​នោះ​​​​​បណ្តាល​ឱ្យស្លាប់​​​មនុស្ស​​​ច្រើន​បំផុត កើតឡើង​នៅក្នុងទីក្រុង​​ទីគ្រីត ដោយ​ជន​អត្តឃាត​ម្នាក់​​បើក​រថយន្ត​​​មាន​​ផ្ទុក​​ទៅដោយ​គ្រឿង​​​ផ្ទុះ​​ សម្រុក​​​ចូលប៉ុស្តិ៍​ឆែកឆេរ​សន្តិសុខ​​របស់​ប៉ូលិស និង​​​យោធា​អ៊ីរ៉ាក់ បណ្តាល​ឱ្យស្លាប់​មនុស្ស​​​១១​នាក់ និង​​១៧នាក់ទៀត​​​រង​របួស ។​

នារី បំរើ​បន្ទប់​សណ្ឋា​គារ​លើក​គ្នា​មក​កាន់​តុលាការក្រុង​ញូវ​យ៉ក​ធ្វើ​បាតុ​កម្ម​ប្រឆាំង​អតីត​ប្រមុខ​ IMF

Posted: 06 Jun 2011 08:34 PM PDT

បណ្តា​នារីបំរើ​បន្ទប់​សណ្ឋាគារ​លើក​គ្នា​មក​ធ្វើ​បាតុកម្ម​នៅ​មុខ​តុលាការ
នារី បំរើ​តាម​បន្ទប់​សណ្ឋា​គារ​ជាង​៥០​នាក់​បាន​ជិះ​រថ​យន្ត​បឺស​បញ្ជូន​ដោយ​សហ​ ជីព​ពួក​គេ​មក​កាន់​តុលាការ​ក្រុង​ញូវ​យ៉ក​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា ដើម្បី​បង្ហាញ​ពី​ការ​គាំ​ទ្រ​របស់​ពួក​គេ​ចំពោះ​នារី​រង​គ្រោះ​ដោយ​ការ​ រំលោភ​បំពាន​ខាង​ផ្លូវ​ភេទ​ដែល​នារី​នោះ​ចោទ​ប្រកាន់​ប្រឆាំង​លោក DOMINIQUE STRAUSS KAHN អតីត​អគ្គ​នាយក​របស់ IMF ដែល​មក​កាន់​តុលា​ការ​ក្រុង​ញូវ​យ៉ក​នា​ថ្ងៃ​នោះ​។

ចិន និង​កម្ពុជា​នឹង​កសាង​រោង​ចក្រ​កែ​ច្នៃ​អង្ករ​មួយ​

Posted: 06 Jun 2011 08:32 PM PDT

ក្រុម​ហ៊ុន​ចិន CHINA'S PROVINCIAL OVERSEAS INVESTMENT CO នៃ​ខេត្ត​យុន​ណាន់​នា​ភាគ​និរតី​ប្រទេស​ចិន​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ថ្ងៃ​ ទី​៦ មិថុនា លើ​ពិធី​សារ​នៃ​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​ក្រុម​ហ៊ុន GROUPE SONA របស់​កម្ពុជា​ដើម្បី កសាង​រោង​ចក្រ​កែ​ច្នៃ​អង្ករ​មួយ​នៅ​កម្ពុជា​។ យោង​តាម​សេចក្តី​ប្រកាស​មួយ​ចេញ​ផ្សាយ​​ក្រោយ​ការ​ចុះ​ហត្ថ​លេខា​លើ​ពិធី​ សារ​នៃ​កិច្ច​ព្រម​ព្រៀង​នោះ​កាល​ពី​ថ្ងៃ​ទី​៦ មិថុនា នៅ​ខាង​ក្រៅ​ពិព័រណ៌​អហរ័ណ​-នី​ហរ័ណ​ក្រុង​គុន​មីញ

ហ្គាបុង ៖ យន្តហោះមួយគ្រឿង​ធ្លាក់​ក្នុងសមុទ្រ​ពុំ​​មានអ្នកស្លាប់​

Posted: 06 Jun 2011 08:31 PM PDT

កន្លែងយន្តហោះធ្លាក់ក្នុងទឹក
​យន្តហោះ​​​កាហ្គោ​របស់ក្រុមហ៊ុន​​ DHL មួយ​គ្រឿង​​បានធ្លាក់​​​ក្នុងទឹក​សមុទ្រ​​កាលពីព្រឹក​ថ្ងៃទី​៦ មិថុនា ​ក្នុងដែន​ទឹក​ទីក្រុង​​លីប្រីវីល តែ​ពុំ​​បណ្តាល​​​ឱ្យមាន​មនុស្ស​​ស្លាប់ឡើយ ។​ សមាជិក​ក្រុម​​​យានិក​៤នាក់ របស់​យន្តហោះ​​នេះនៅរស់​​រាន​មានជីវិត ។​ ​យន្តហោះ​​ធ្លាក់​នេះ​ជា​របស់​ក្រុមហ៊ុន DHL ។ វិទ្យុ និង​ទូរទស្សន៍​ហ្គា​បុង RTG-1 គូសបញ្ជាក់​ថា ​សមាជិក​​ក្រុម​យា​និក​​ទាំង​​​៤​នាក់​របស់​យន្តហោះ​​​នេះ​ត្រូវ​​បានជួយ​ សង្គ្រោះ​​​ក្រោយពេល​ធ្លាក់ ។ ​​គ្រោះថ្នាក់​​​នេះ​បណ្តាល​​មកពី​​​ការ​ខូច​ខាង​បច្ចេកទេស​​​

គូស្នេហ៍​​ចូលដេក​​​ផ្ទះសំណាក់​ប្រលែង​គ្នា​​​សប្បាយ​​​ពេក​​ធ្លាក់ចេញ​តាមបង្អួច​ជាន់​ទី​៤

Posted: 06 Jun 2011 08:29 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​គូស្នេហ៍​​​វ័យក្មេង​មួយគូ​បានប្រលែង​គ្នា​​យ៉ាងល្អូនល្អិន​​​រមៀល​ចុះ​រមៀល​ឡើង​​នៅលើគ្រែពូក ស្រាប់តែ​​លយ​ខ្លួនចេញ​​​តាមបង្អួច​​ធ្លាក់ពីលើ​​បន្ទប់​ផ្ទះសំណាក់​​​យីហោ​សុខ​សាន្ត ​ជាន់ទី​៤ ប្រតែង​ប្រតោងគ្នា​ចុះ​មក​ក្រោម​ បណ្តាល​ឱ្យរ​ងរបួស​ធ្ងន់ធ្ងរ ​កាលពីវេលាម៉ោង​​​៨​និង​​៤០នាទីយប់​​ ថ្ងៃទី​៦​ មិថុនា ​​២០១១ ស្ថិត​នៅ​​តាម​​បណ្តោយ​

សោកនាដកម្ម​ភ្លើងឆេះផ្ទះ ​កាកបាទ​ក្រហម​ផ្តល់​អំណោយ​សង្គ្រោះ

Posted: 06 Jun 2011 08:09 PM PDT

​ស្រ្តីរងគ្រោះ​ទទួល​អំណោយ​កាកបាទក្រហម
​ខេត្តកែប ៖ ​នៅព្រឹកថ្ងៃ​ទី​៤ មិថុនា លោក​អ៊ុយ សំអាត ​ប្រធាន​នាយក​ដ្ឋាន​​គ្រប់​គ្រង​​គ្រោះ​មហន្តរាយ​​ និង​ជា​តំណាង​​ដ៏ខ្ពង់​ខ្ពស់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ​បាន​នាំ​​យក​អំណោយ​​មួយ​ចំនួន​​ទៅ​ផ្តល់​​ជូន​ដល់​​ស្ត្រី​រងគ្រោះ​​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ភូមិ​អង្កោល​ ឃុំ​អង្កោល ស្រុក​​ដំណាក់​ចង្អើរ ដែល​ឆេះ​ផ្ទះ​អស់​​កាល​ពី​​​យប់​​ថ្ងៃ​ទី​១ មិថុនា ​

​ប៉ូលិស​120​នាក់​ស្លាប់​ក្នុងការ​ស្ទាក់​វាយប្រហារ​នៅ​ភាគ​​ខាង​ជើង​​​ស៊ិរី

Posted: 06 Jun 2011 07:54 PM PDT

ប៉ូលិស​ស៊ីរី​ដែល​ត្រូវសម្លាប់
​មនុស្សជាង​​១០០នាក់​បានស្លាប់បាត់​បង់​ជីវិតកាលពីថ្ងៃទី​​៦ មិថុនា កន្លង​​មក នៅ​ក្នុង​​ និង​នៅជុំវិញ​​​ទីក្រុង Jisr Al-Shugur ភាគខាង​ជើង​​ប្រទេស​​ស៊ីរី ក្នុង​​ការ​ប៉ះទង្គិចគ្នា​​ដោយហិង្សា​​​។ ទូរទស្សន៍​​​រដ្ឋ​ស៊ីរី​​​រាយការណ៍​ថា ​កងកម្លាំង​សន្តិ​សុខ​​១២០នាក់ បានត្រូវស្លាប់​​ក្នុងការ​​ពួក​ស្ទាក់​វាយ​​ប្រហារ​នេះ​​​ ហើយ​មនុស្ស​​ច្រើននាក់ទៀត​រង​របួស​។​ កង​កម្លាំង​​សន្តិសុខ​​ទាំងនេះ​បានត្រូវស្លាប់​ក្នុង​ការវាយប្រហារ​​នានា ​ក្នុង​នោះ​មាន​​​​ដូចជា​ការ​ស្ទាក់​វាយប្រហារ​ដោយ​​ក្រុមប្រដាប់អាវុធ​​នៅ​ ក្នុងទីក្រុង​​​

ផ្ញើ​សារ​​ទៅ​​បាងកក កម្ពុជា​​និង​ថៃ​​គ្មាន​តំបន់​​ត្រួតស៊ីគ្នា​​លើ​ដែន​គោក​ទេ​​...​​មាន​តំបន់​​ត្រួត​គ្នា​តែ​​នៅ​សមុទ្រ​

Posted: 06 Jun 2011 07:48 PM PDT

​សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​​មាន​​ប្រសាសន៍​ថា...
រាជធានីភ្នំពេញ ៖ សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​បាន​ផ្ញើ​សារ​បញ្ជាក់​​ប្រាប់​ទី​ក្រុង​បាង​កក ​ប្រាប់​ទៅ​ប្រជា​ពល​រដ្ឋថៃ និង​ប្រជា​ពល​រដ្ឋ​កម្ពុជា​ថា កម្ពុជា និង​ថៃ​គ្មាន​​តំបន់​ត្រួត​ស៊ីគ្នា​​លើដែន​គោក​​ទេ មិន​ថា​​នៅ​កន្លែងណាជា​​កន្លែង​ណា​ទេ

​ប្រតិភូ​អង្គការ​យូណេស្កូ​​ប្រចាំ​កម្ពុជា២០​រូប​ទៅ​កាន់​​តំបន់​​​ប្រាសាទ​​ព្រះវិហារ​​

Posted: 06 Jun 2011 07:42 PM PDT

ប្រតិភូ​ពិនិត្យ​​និង​​ទស្សនា​​សារមន្ទីរ​​ធម្មជាតិ​​សាកល
ខេត្តព្រះវិហារ​​​ ៖ ​​នៅ​ព្រឹក​ថ្ងៃទី​​៦ មិថុនា ​ប្រតិភូ​​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​ប្រមាណ​​​២០រូប​ បានធ្វើដំណើរ​ទៅកាន់​តំបន់​​ប្រាសាទ​ព្រះ​វិហារ​​ដើម្បី​ធ្វើកា​រត្រួតពិនិត្យ​​​ភូមិ​​​សាស្ត្រ​ និង​ទស្សនា​សារ​មន្ទីរ​​ធម្មជាតិ​សាកល សម្តេច​តេជោ​ហ៊ុន សែន ​ព្រះវិហារ​។ ការ​ត្រួតពិនិត្យ​នេះ គឺ​ដើម្បី​ត្រៀម​លក្ខណៈ​ក្នុងការ​រៀបចំ​​រក្សា​​ទុក​​​វត្ថុ​បុរាណ​​ខ្មែរ​​នៅក្នុង​​សារ​មន្ទីរ​​នេះ

បើក​បវេសនកាល​និង​ប្រគល់​​​វិញ្ញា​បន​​បត្រ​ដល់​​កម្ម​សិក្សា​ការី​​សាលា​ភូមិន្ទ​រដ្ឋបាល

Posted: 06 Jun 2011 07:35 PM PDT

សម្ដេច​តេ​ជោ​ ហ៊ុន សែន ​ប្រគល់​វិញា​បនបត្រ​ដល់​​កម្មសិក្សាការី​
រាជធានីភ្នំពេញ ៖ ​សម្តេច​​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរា​ជាណាច​ក្រ​កម្ពុជា​​នាព្រឹកថ្ងៃទី​៦ មិថុនា ​ឆ្នាំ​២០១១ បាន​អញ្ជើញ​​​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​​​ក្នុងពិធីប្រគល់​​វិញ្ញាបនបត្រ​ដល់កម្ម​​សិក្សា​​ការី​​ មន្ត្រី​រាជការ ជាន់ខ្ពស់ ​​មន្ត្រីមធ្យម​​ឆ្នាំ២០១០ ​និងបើក​បវេសន​កាល​ជាផ្លូវ​ការ​នៃវគ្គ​បណ្តុះ​បណ្តាល​បន្ត​ឆ្នាំ​២០១១ នៅសាលាភូមិន្ទ​រដ្ឋបាល

គូស្នេហ៍​​31គូរៀប​ការ​​​ជាក្រុមនៅ​ឯប្រាង្គប្រាសាទ​​ក្នុង​រឿង​ព្រេង

Posted: 06 Jun 2011 07:29 PM PDT

ប្រាង្គប្រាសាទបុរាណក្នុងរឿងព្រេង
ទីភ្នាក់​​ងារ​AFP បាន​​ផ្សាយថា កូន​កំលោះ​កូន​ក្រមុំ​​ជនជាតិ​ចិន​ចំនួន​៣១គូ បាន​សម្រេច​ចិត្ត​​ធ្វើ​ដំណើរ​នៅទីក្រុង​ហ្វូសសេន ​តំបន់​បាវ៉ារីយ៉ា ស្ថិត​​នៅ​ភាគ​ខាង​​​ត្បូង​ប្រទេស​​អាល្លឺ​ម៉ង់​ ដើម្បី​​​ចូលរួម​ពិធី​រៀប​អាពាហ៍ពិពាហ៍​​​ជាក្រុម​​កាលពី​ថ្ងៃទី​៣ មិថុនា កន្លង​មក ដោយ​គូស្នេហ៍​​ទាំង​៣១​​គូ​សុទ្ធ​សឹង​ធ្លាប់​​បាន​ចូលរួម​រៀប​​អាពាហ៍​ ពិពាហ៍​​ជាមួយ​គ្នា​ម្តងរួច​មក​​ហើយ​នៅ​ប្រទេស​ចិន ។​

យុវជន​ខ្ចាត់​​ព្រាត់​អាណិត​ឱ្យ​ផ្ទះ​​ជ្រក​បែរ​ជា​​ធ្វើ​ចោរ​​លួច​ទ្រព្យ​សម្បត្តិ

Posted: 06 Jun 2011 07:29 PM PDT

យុវជន​ខ្ចាត់ព្រាត់​ក្លាយជា​ចោរ
ខេត្តព្រះសីហនុ ៖ យុវជនកំព្រាឪពុកម្តាយ ដើរត្រាច់ចររកកន្លែងស្នាក់នៅ និង​សុំការ​ងារ​ធ្វើនៅតាមផ្ទះម្នាក់បាន​ត្រូវ​កម្លាំងមន្ទីរព័ត៌មាន​សន្តិសុខកងរាជអាវុធហត្ថខេត្ត​ឃាត់ខ្លួន​បញ្ជូន​មក​កាន់ការិយាល័យស្រាវជ្រាវ​បទល្មើស​ព្រហ្ម​ទណ្ឌ​នៃទីបញ្ជាការកងរាជអាវុធ​ហត្ថខេត្ត ដើម្បី​ធ្វើការស្រាវជ្រាវ​លើ​បទ​ប្រព្រឹត្តអំពើចោរកម្ម​ និង​កសាង​សំណុំរឿង​

ឆ្មាំ​ពន្ធនាគារ​បាញ់​ប្រហារ​គ្នា​ពេល​យាម​អ្នកទោស​ ជន​ដៃដល់​ប្រគល់​ខ្លួន​ស្ម័គ្រ​ធ្វើ​ជាអ្នកទោស​ដោយ​ស្វ័យប្រវត្តិ

Posted: 06 Jun 2011 07:22 PM PDT

សព​ឆ្មាំ​ពន្ធនាគារ​​ដែល​​ត្រូវ​បាញ់​​ប្រហារ​
ខេត្ត​ពោធិ៍​សាត់​ ៖ ឆ្មាំ​ពន្ធ​នា​គារ​ម្នាក់​ត្រូវ​ឆ្មាំ​រួម​ការ​ងារ​ជាមួយ​គ្នា​បាញ់​សំលាប់ដោយ​សារ​​តែ​រឿង​លេង​សើច​កំប៉ិក​កំប៉ុក​ប៉ុណ្ណោះ​។ ហេតុ​ការណ៍​​នេះ​​កើត​ឡើង​នៅ​​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​៤ ក្នុង​ភូមិ​ព្រហស្បក្បាល​ ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំ​ក្រវាញ កាល​ពី​ថ្ងៃ​ទី​៥ មិថុនា ២០១១ វេលា​ម៉ោង​១១ និង​១០​នាទី​យប់​

លោក​ជំទា​វ​​ទី​១​​កម្ពុជា​​អញ្ជើញ​​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​​ជាន់​ខ្ពស់​​របស់​​ស្ត្រី​​ទី​១​​ទូ​ទាំង​​ពិភព​លោក​នៅ​បុរី​​ញូ​វ​យ៉​ក

Posted: 06 Jun 2011 07:13 PM PDT

លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូនដំណើរ​ដោយ​សម្តេច​តេជោ​ ហ៊ុន សែន និងមន្ត្រី​នានា
រាជធានីភ្នំពេញ ៖ ​នៅ​ព្រឹក​​ថ្ងៃ​ទី​៦ មិថុនា ​វេលា​ម៉ោង​១១​​និង​២៥​នាទី ​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ​ស្ត្រី​ទី​១ នៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ដឹក​នាំគណៈ​ប្រតិភូ​​កម្ពុជា​អញ្ជើញ​ទៅ​ចូល​រួម​​ក្នុង​កិច្ច​ប្រជុំ​ស្ត្រី​ទី​១ ទូទាំង​ពិភព​លោក ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រជុំ​ជាន់​ខ្ពស់របស់​មហា​សន្និ​បាត​​អង្គ​ការ​សហ​ប្រជា​ជាតិ​ឆ្នាំ​២០១១

អត្តាហិអត្តនោនាថោ (បទកាកគតិ)

Posted: 06 Jun 2011 07:10 PM PDT


អត្តាហិអត្តនោនាថោ (បទកាកគតិ) -ព្រះពុទ្ធសម្តែង ត្រូវជួយខ្លួនឯង មុនឱ្យព្រះជួយ ពេលនេះខ្ញុំស្មេរ សរសេរទាំងព្រួយ បទកំណាព្យមួយ ទៅតាមប្រាជ្ញា ។ -ខ្មែរយើងសព្វថ្ងៃ ត្រូវពួកចោរថៃ ឈ្លានពានរដ្ឋា ប្លន់យកទឹកដី ប្រាសាទដូនតា នៃជាតិខេមរា ថារបស់ខ្លួន ។ -ខ្មែររងរងា ពឹងលោកនានា មិនបានមាំមួន សៀមបាញ់ប្រល័យ ច្រើនលើកផ្ទួនៗ ខ្លះរត់គេចពួន ខ្លះមរណា ។ -ច្នេះខ្មែរត្រូវប្រឹង ស្មារតីឱ្យរឹង ស្មាប្រកៀកស្មា សាមគ្គីកុំស្ងៀម ទប់សៀមបច្ចា ការពាររដ្ឋា ប្រាសាទខ្មែរល្បី ។

​​ផ្ទះស្តុក និង​លក់គ្រឿងទេស​ធំ​មួយ​​ត្រូវ​​អគ្គិភ័យលេបត្របាក់​​​ខូច​ខាតទ្រព្យ​សម្បត្តិ​​ក្រាស់ក្រែល​

Posted: 06 Jun 2011 07:01 PM PDT

​​ផ្ទះស្តុក និង​លក់គ្រឿងទេស​ធំ​មួយ​​ត្រូវ​​អគ្គិភ័យឆាបឆេះ
រាជធានីភ្នំពេញ​​ ៖ ​​ទីតាំង​ស្តុក​ និងលក់​គ្រឿង​​​​ទេស​​​ដ៏​ធំមួយ​​ ជា​ពិសេស​​គ្រឿង​ភេសជ្ជៈ ស្ថិត​នៅ​ផ្ទះលេខ​​១៨ កម្ពស់​៤ជាន់ គិត​​ទាំង​ជាន់​ផ្ទាល់​ដី ផ្លូវ​លេខ​​១៩៩ កែងផ្លូវ​លេខ​៣១៨ ​សង្កាត់​ទួល​​ស្វាយ​​​ព្រៃ​ទី​១ ខណ្ឌ​ចំការមន ​ខាង​​ត្បូងផ្សារ​អូឡាំពិកចម្ងាយ​​ប្រហែល​​១០០ម៉ែត្រ បាន​ទទួល​​រង​​​មហន្តរាយ​​ដោយ​សារ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ

​ចោរស្រី​​​ជើងឆើត​​​ចូលចាប់​នាង​​ក្រមុំ​​ចាស់​​​អារ.ក​​ប្លន់​កាបូប​​លុយ​

Posted: 06 Jun 2011 06:58 PM PDT

ស្ត្រី​រង​គ្រោះ​​ដោយ​​ចោរ​ស្រី​​ចាប់​​អារ.ក​ប្លន់
រាជធានីភ្នំពេញ​​ ៖ ​​ស្ត្រីក្រមុំ​​ចាស់ម្នាក់បាន​រង​របួសយ៉ាង​​ធ្ងន់ធ្ងរ​​ដោយសារ​ស្ត្រីជើង​ឆើត​ម្នាក់​​ទៀត​​ដែលគេ​សង្ស័យ​ថា ជា​​​ចោរបាន​ធ្វើសកម្មភាព​ចាប់​​​អារ.កនឹងកូនកាំបិត​​​ចិតបន្លែ​ ដើម្បីប្លន់​យក​កាបូប​លុយ ប៉ុន្តែ​មិនបានសម្រេច​​ដោយ​​ស្ត្រីរង​គ្រោះ​​​ស្រែក​​ឱ្យគេ​ជួយ ​បង្ក​​​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​ឆោឡោ​​ ហើយ​​​ជនសង្ស័យ​​រត់គេច​ខ្លួនបាត់​​ដោយ​​សុវត្ថិភាព

​ចាប់ខ្លួន​​​២​នាក់​​​ម្តាយ​និង​កូន​ស្រី​​ ​រឹបអូស​​បាន​​​ថ្នាំញៀន​ជាង​​៣ម៉ឺន​គ្រាប់​

Posted: 06 Jun 2011 06:54 PM PDT

ស្ត្រី​ជា​ម្តាយ​ និង​កូន​ត្រូវ​បាន​ចាប់​​ខ្លួន​ពី​បទ​នាំ​ថ្នាំញៀន
​ខេត្តស្ទឹងត្រែង​​​ ៖ ​​ស្ត្រី​​សង្ស័យ​​​​២នាក់​​ម្តាយ និងកូន​ពាក់ព័ន្ធ​​ករណី​គ្រឿងញៀន ​​ត្រូវ​នគរបាល​​ប្រឆាំង​គ្រឿងញៀននៃ​ស្នងការ​ដ្ឋាន​នគរ​បាល​​ខេត្ត​​ចាប់ខ្លួន​នៅចំណុច​កំពង់ផែ ​​កំពង់​សាឡាង ​ភូមិព្រែក ​សង្កាត់ស្ទឹង​​ត្រែង ​ក្រុង​​​ស្ទឹង​ត្រែង និង​​​រឹបអូស​បានថ្នាំញៀន​​មេតំ​ហ្វេតាមីនប្រមាណ​ជាង​​​៣ម៉ឺន​គ្រាប់​

លោកសូរ ឃុន ​​អញ្ជើញ​​​ពិនិត្យ​​អគារមន្ទីរ​​​ប្រៃសណីយ៍​​និង​ទូរគមនាគមន៍​ខេត្ត

Posted: 06 Jun 2011 06:45 PM PDT

ខេត្តព្រះវិហារ ៖ ​នៅព្រឹក​ថ្ងៃទី៥ មិថុនា ​លោកសូរ ឃុន ​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​​រួមដំណើរ​ដោយអស់​លោក ​លោក​ស្រី ​ជា​មន្ត្រី​​អ្នក​មុខ អ្នកការ ក្រោម​​ឱ​វាទ​​ក្រសួង បានអញ្ជើញ​​ទៅពិនិត្យ​​សំណង់​អគារ​​​មន្ទីរ​​ប្រៃសណីយ៍​​ និងទូរគមនា​គមន៍ខេត្ត ​ព្រះវិហារ ដែល​មាន​ទីតាំងស្ថិត​​នៅ​ភូមិក​ណ្តាល ​​សង្កាត់​កំពង់​ប្រណាក ​​

អាថ៌កំបាំងប្រចាំថ្ងៃសម្រាប់ស្ត្រីមេផ្ទះ

Posted: 06 Jun 2011 06:36 PM PDT


ដើម្បីថែរក្សាខោខូវបូយកុំឲ្យហើរព័ណ៍ យើងត្រូវត្រឡប់ពីខាងក្នុងមកក្រៅមុននឹងដាក់ហាលវា។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!