The Phnom Penh Post - KHMER: “ពលរដ្ឋ​ឫស្សីកែវ​ខឹង​នឹង​​ក្រុម​ហ៊ុន​ស៊ិនទ្រី​យក​លុយ តែ​អត់​ទៅ​ដឹក​សំរាម” plus 9 more

The Phnom Penh Post - KHMER: “ពលរដ្ឋ​ឫស្សីកែវ​ខឹង​នឹង​​ក្រុម​ហ៊ុន​ស៊ិនទ្រី​យក​លុយ តែ​អត់​ទៅ​ដឹក​សំរាម” plus 9 more


ពលរដ្ឋ​ឫស្សីកែវ​ខឹង​នឹង​​ក្រុម​ហ៊ុន​ស៊ិនទ្រី​យក​លុយ តែ​អត់​ទៅ​ដឹក​សំរាម

Posted: 06 Jun 2011 03:10 AM PDT

ភ្នំពេញ៖ ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ខណ្ឌ​ឫស្សីកែវ បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​សំរាម​ស៊ិនទ្រី ថា​បាន​កេង​ចំណេញ​ប្រាក់​ថ្លៃ​ប្រមូល​សំរាម​ពី​ពួក​គាត់​អស់​រយៈ​ពេល​ជា​យូរ ​មក​ហើយ ប៉ុន្តែ បែរ​ជា​គ្មាន​កម្មករ​ប្រមូល​សំរាម​របស់​ក្រុម​ហ៊ុន​ ចុះ​ទៅ​ដឹក​ជញ្ជូន​សំរាម​តាម​លំនៅដ្ឋាន​របស់​ពួក​គាត់​ទៅ​វិញ។

អ្នក​ភូមិ​ជន​ជាតិ​ទំពួន​ពីរ​នាក់​បដិសេធ​ចុះ​កិច្ច​សន្យា​នៅ​តុលាការ

Posted: 06 Jun 2011 02:59 AM PDT

រតនាគិរី៖ អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​ទំពួន ២​នាក់ បាន​និយាយ​ថា ពួក​គាត់​​បាន​បដិសេធ​ទៅ​នឹង​កិច្ច​សន្យា​មួយ ដែល​ត្រូវ​បាន​ណែនាំ​ដោយ​មន្ត្រី​តុលាការ​ខេត្ត​រតនគិរី នៅ​ពេល​អ្នក​ភូមិ​ទាំង​ពីរ​នេះ បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីការ​កោះ​ហៅ​របស់​សាលា​ដំបូង​ខេត្ត​នេះ​នៅ​ ថ្ងៃ​ចន្ទ​នេះ ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​ជា​មួយ​មន្ត្រី​យោធា​នៅ​អង្គភាព​ ប្រតិបត្តិការ​សឹក​រង​ស្រុក​លំផាត់។

សាល​ក្រម​ប្រឆាំង​ស្ត្រី​វៀតណាម​សម្លាប់​ប្តី​ខ្លួន​ឯង​គ្រោង​ប្រកាស​នៅ​សប្តាហ៍​ក្រោយ

Posted: 06 Jun 2011 02:35 AM PDT

ភ្នំពេញ៖ តុលាការ​រាជ​ធានី​ភ្នំពេញ គ្រោង​នឹង​ប្រកាស​សាល​ក្រម​​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា​ខាង​មុខ ប្រឆាំង​នឹង​ស្ត្រី​ជន​ជាតិ​វៀតណាម​ម្នាក់ ដែល​បាន​សម្លាប់​ប្តី​របស់​ខ្លួន​ដោយ​សារ​តែ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។

ព្រះ​សង្ឃ​ពុទ្ធ​សាសនា​ចម្រុះ​សាសន៍​នឹង​ដើរ​ក្បួន​សន្តិភាព​នៅ​ជើង​ឯក​នៅ​ថ្ងៃ​ស្អែក

Posted: 06 Jun 2011 02:21 AM PDT

ភ្នំពេញ៖ ពិធី​ផ្សព្វ​ផ្សាយ​​សន្តិភាព និង​បួង​សួង​​សម្រាប់​ជន​រង​គ្រោះ​​របប​ខ្មែរ​ក្រហម និង​ជន​រង​គ្រោះ​ក្នុង​គ្រោះ​ថ្នាក់​ធម្មជាតិ​ទាំង​អស់​នៅ​ទូទាំង​ពិភព​លោក នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ស្អែក បន្ទាប់​ពី​បាន​បញ្ចប់​ពិធី​បែប​នេះ​នៅ​ក្នុង​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ម្សិល​ មិញ។

មន្ត្រី​៖ កម្មករ​អាយុ​ក្រោម​១៨​ឆ្នាំ​ធ្លាក់​ចុះ​ស្ទើរ​ស្មើ​សូន្យ​នា​បច្ចុប្បន្ន​នេះ

Posted: 06 Jun 2011 02:09 AM PDT

ភ្នំពេញ៖ លោក អ៊ុំ មាន រដ្ឋ​លេខាធិការ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​ឲ្យ​ដឹង​ថា អត្រា​អនីតិ​ជន​បម្រើ​ការងារ​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដែរ​ក្នុង​ប្រទេស​ កម្ពុជា បាន​ធ្លាក់​ចុះ​ស្ទើរ​ស្មើ​សូន្យ​រហូត​មក​ដល់​ឆ្នាំ​២០១១​នេះ ដែល​រឿង​នេះ​វា​ផ្ទុយ​ស្រឡះ​នឹង​លទ្ធផល​សិក្សា​មួយ ដែល​ធ្វើ​ឡើង​ដោយ​សហជីព​សេរី​កម្មករ​កម្ពុជា។

លើក​គ្នា​ជាង​១០០​នាក់​ទាម​ទារ​ឲ្យ​ដោះ​លែង​តំណាង​នៅ​ទីរួម​ខេត្ត​កំពង់ធំ

Posted: 06 Jun 2011 01:46 AM PDT

កំពង់ធំ៖ ប្រជា​ពលរដ្ឋ​ជាង ១០០​នាក់ មក​ពី​ឃុំ​សានគរ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​​លើក​គ្នា​​ដើរ​ហែរ​ជា​ក្បួន​ពី​ភូមិ​ដ្ឋាន​របស់​ពួកគេ​ មក​កាន់​តុលាការ​ និង​អាជ្ញាធរ​ខេត្ត​នេះ ដោយ​មាន​កាន់​បដា​ និង​រូបថត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​តំណាង​របស់​ពួក​គាត់​ម្នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដោយ​គ្មាន​មូល​ហេតុ​ ច្បាស់​លាស់។

កម្ពុជា​បដិសេធ​ដក​ករណី​ប្រាសាទ​ព្រះវិហារ​ពី ICJ

Posted: 06 Jun 2011 01:32 AM PDT

ភ្នំពេញ៖ ប្រទេស​កម្ពុជា​នឹង​មិន​ដក​​ចេញ​នូវ​សំណើ​របស់​ខ្លួន ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​​បក​ស្រាយ​ឡើង​វិញ​សាល​ក្រម​ឆ្នាំ​១៩៦២​​ ពាក់​ព័ន្ធ​នឹង​ជម្លោះ​ប្រាសាទ​វិហារ​នោះ​ឡើយ បើ​ទោះ​បី​ភាគី​ថៃ​បានលើក​យ៉ាង​ណា​ក៏​ដោយ។

ម៉ាក់ខេន​ថា មីយ៉ាន់ម៉ា​កំពុង​ស្វែង​រក​ទំនាក់​ទំនង​ល្អ​នឹង​​អាមេរិក

Posted: 06 Jun 2011 01:16 AM PDT

យ៉ាងហ្គោន សមាជិក​ព្រឹទ្ធ​សភា​អាមេរិក លោក ចន ម៉ាក់ខេន បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ ទី ៣ ខែ​មិថុនា​ថា រដ្ឋា​ភិបាល​ថ្មី​ដែល​គាំ​ទ្រ​ដោយ​របប​យោធា​របស់​ប្រទេស​មីយ៉ាន់ម៉ា​ចង់​មាន ​ទំនាក់​ទំនង​ប្រសើរ​ឡើង​ជាមួយ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ត្រូវ​តែ​បង្ហាញ​ការ​វិវត្ត​ជាក់​ស្តែង​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ​សិទ្ធិ​មនុស្ស និង​សេរី​ភាព​នយោបាយ​ដើម្បី​ឲ្យ​ទី​ក្រុង​វ៉ាស៊ីនតោន​ធ្វើ​ការ​ពិចារណា​ការ​ ខិត​មក​កៀក​របស់​ខ្លួន​ឡើង​វិញ។

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បញ្ជា​ឲ្យ​ ភ្លន់ តារា ជួស​ជុល​ផ្លូវ​ឡើង​វិញ

Posted: 06 Jun 2011 01:12 AM PDT

បន្ទាយមានជ័យ៖ មន្ត្រី​ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា អាជ្ញាធរ​ខេត្ត​នេះ​បាន​បញ្ជា​ឲ្យ​​លោក​ឧត្តមសេនីយ៍​ត្រី ភ្លន់ តារា ម្ចាស់​អាជីវកម្ម​កាយ​ភ្នំ​ក្នុង​សង្កាត់​អូរអំបិល រៀប​ចំ​ជួស​ជុល​ឡើង​វិញ​នូវ​កំណាត់​ផ្លូវ​មួយ ត្រង់​ចំណុច​​ឆ្ពោះ​ទៅ​​កាន់​សាលា​វិទ្យាល័យ​សម្តេច​ក្រុម​ព្រះ។

កម្ពុជា​បង្ហាញ​ជំហរ​ដាច់​ខាត​គ្មាន​ការ​ចរចា​ទ្វេ​ភាគី​ជា​ថ្មី និង​គ្មាន​តំបន់​ត្រួត​ស៊ី​គ្នា​

Posted: 06 Jun 2011 12:40 AM PDT

ភ្នំពេញ៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បញ្ជាក់​នូវ​ជំហរ​រឹង​មាំ​របស់​ខ្លួន​​ជា​ថ្មី​ម្តង​ទៀត​ថា កម្ពុជា​នឹង​មិន​ជួប​ចរចា​ទ្វេ​ភាគី​ជា​មួយ​ថៃ​ទៀត​នោះ​ឡើយ បើ​ទោះ​បី​ជា​ភាគី​ថៃ​បាន​ទទូច​ឲ្យ​មាន​កិច្ច​ចរចា​បែប​នេះ​ក៏​ដោយ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!