The Phnom Penh Post - KHMER: “គេ​ជឿ​ថា របួស​​សាឡេះ​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ជាង​ការ​គិត” plus 9 more

The Phnom Penh Post - KHMER: “គេ​ជឿ​ថា របួស​​សាឡេះ​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ជាង​ការ​គិត” plus 9 more


គេ​ជឿ​ថា របួស​​សាឡេះ​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ជាង​ការ​គិត

Posted: 08 Jun 2011 02:51 AM PDT

110608_b10

សាណា៖ មន្ត្រី​នៃ​ប្រទេស​យេម៉ែន​ម្នាក់​ បាន​ថ្លែង​ឲ្យ​ដឹង​ថា របួស​របស់​ប្រធានា​ធិបតី​យេម៉ែន លោក អាលី អាប់ឌុលឡះ សាឡេះ បង្ក​មក​ពី​ការ​វាយ​ប្រហារ​គ្រាប់​រ៉ុក្កែត​លើ​វិមាន​របស់​លោក​កាល​ពី​ចុង​ សប្តាហ៍​កន្លង​ទៅ​ មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ជាង​សេចក្តី​រាយ​ការណ៍​ពី​ដំបូង ដែល​រឿង​នេះ​បាន​បង្ក​ឲ្យ​មាន​មន្ទិល​បន្ថែម​ទៀត​អំពី​ការ​កាន់​អំណាច​បន្ត​ របស់​គាត់។

ទឹក​ជំនន់​នៅ​ចិន​ ស្លាប់​​២៤​នាក់​ រាប់​ម៉ឺន​នាក់​ភៀស​ខ្លួន​ចេញ

Posted: 08 Jun 2011 02:39 AM PDT

110608_b09

ប៉េកាំង៖ ប្រព័ន្ធ​ឃោសនា​រដ្ឋ បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ ទី​០៨ មិថុនា​​នេះ​ថា ភ្លៀង​ដូច​គេ​ហែក​មេឃ បាន​​ធ្លាក់​នៅ​តំបន់​មួយ​​ជា​​កន្លែង​​អ្វី​ដែល​គេ​ហៅ​ថា​តំបន់​​ភាគ​ខាង​ ត្បូង​ និង​ខាង​កើត​នៃ​ប្រទេស​ចិន​ ដែល​យាយី​ដោយ​​គ្រោះ​រាំង​ស្ងួត​ ដោយ​បាន​សម្លាប់​​មនុស្ស ​២៤​នាក់ និង​បង្ខំ​ឲ្យ​មនុស្ស​ជាង​ ១០​ម៉ឺន​នាក់​​ត្រូវ​ជម្លៀស​​ចេញ។

កូន​ក្រពើ​ភ្ញាស់​មាន​បន្ត​ឡើង​ថ្លៃ​ជា​មួយ​កំណើន​​តម្រូវ​ការ​ពី​​វៀតណាម និង​ចិន

Posted: 08 Jun 2011 02:26 AM PDT

កណ្តាល៖ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ធំ​បំផុត​នៅ​ប្រទេស​កម្ពុជា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នៅ​ថ្ងៃ​នេះ​ថា​ តម្លៃ​កូន​ក្រពើ​ភ្ញាស់ បាន​កើន​ឡើង​នៅ​ឆ្នាំ​នេះ ធៀប​នឹង​បណ្តា​ឆ្នាំ​កន្លង​ទៅ ដោយ​សារ​តែ​កំណើន​តម្រូវ​ការ​ពី​ទីផ្សារ​នៅ​ប្រទេស​វៀតណាម និង​ចិន។

សេដ្ឋ​វិទូ​ប្រាប់​ថា កម្ពុជា​គួរ​តែ​មាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ស្ថិរភាព

Posted: 08 Jun 2011 02:14 AM PDT

ភ្នំពេញ៖ សេដ្ឋ​វិទូ​ជាន់​ខ្ពស់​ នៃ​ស្ថាប័ន​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​និយាយ​ថា ប្រទេស​កម្ពុជា​គួរ​តែ​មាន​តម្លា​ភាព​ និង​ស្ថិរភាព​បន្ថែម​ទៀត​ នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ដើម្បី​ការពារ​ក្រុម​វិនិយោគិន​ ឲ្យ​គេច​ផុត​ពី​ហានិភ័យ នៅ​ពេល​ដែល​ទីផ្សារ​មូលបត្រ​កម្ពុជា​​បើក​ទ្វារ​តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ ទី​១១ ខែ​កក្កដា​ខាង​មុខ​នេះ។

អតិរេក​ពាណិជ្ជកម្ម​ជប៉ុន​ធ្លាក់​ចុះ​នៅ​ខែ​មេសា​ព្រោះ​គ្រោះ​ធម្មជាតិ

Posted: 08 Jun 2011 01:51 AM PDT

110608_b07

តូក្យូ៖ អតិរេក​គណនី​ចរន្ត​របស់​ប្រទេស​ជប៉ុន បាន​ធ្លាក់​ចុះ​កាល​ពី​ខែ​មេសា ដោយ​សារ​ការ​អាក់​ខាន​នៃ​សង្វាក់​ផ្គត់​ផ្គង់ បន្ទាប់​ពី​​ការ​រញ្ជួយ​ដី បាន​បង្ក​ឲ្យ​មាន​ការ​រាំង​ស្ទះ​ដល់​ការ​នាំ​ចេញ។

រដ្ឋ​កាត់​ដី​មួយ​ភាគ​ធំ​នៃ​ជម្រក​សត្វ​ភ្នំ​ឱរ៉ាល់​សម្រាប់​បម្រើ​វិស័យ​កសិកម្ម

Posted: 08 Jun 2011 01:48 AM PDT

កំពង់ស្ពឺ៖ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​សម្រេច​ធ្វើ​អនុបយោគ​ផ្ទៃ​ដី​ជាង ១០០០​ហិកតា នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​ មក​ជា​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​រដ្ឋ។

នគរបាល​ចាប់​ខ្លួន​ជន​ដៃ​ដល់​ម្នាក់​ជះ​ទឹក​អាស៊ីត​កាល​ពី​ឆ្នាំ​២០០៨

Posted: 08 Jun 2011 01:42 AM PDT

ភ្នំពេញ៖ ប្រភព​ពី​មន្ត្រី​នគរបាល បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ស្ត្រី​​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ ទៅ​កាន់​តុលាការ​ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​តាម​ដីកា​ចាប់​ខ្លួន​​ពី​បទ​ជះ​ទឹក​អាស៊ីត បន្ទាប់​ពី​នគរបាល​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​នេះ​កាល​ពី​យប់​ឈាន​ចូល​ថ្ងៃ​ ទី​០៨ ខែ​មិថុនា។

អាជ្ញាធរ​ស្នួល​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ស៊ីអាយវី​បញ្ឈប់​សកម្ម​ភាព​ឈូស​ឆាយ​ដី​ធ្លី

Posted: 08 Jun 2011 01:27 AM PDT

ភ្នំពេញ៖ អាជ្ញាធរ​ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ពុធ​នេះ បាន​បញ្ជា​ឲ្យ​​ក្រុម​ហ៊ុន​វិនិយោគ​ដី​សម្បទាន​ស៊ីអាយវី (CIV) ដក​គ្រឿង​ចក្រ​ចេញ និង​បញ្ឈប់​ការ​ឈូស​ឆាយ​ដី​ចម្ការ​របស់​ប្រជា​ពលរដ្ឋ ហើយ​រង់​ចាំ​ដំណោះ​ស្រាយ ពាក់​ព័ន្ធ​នឹង​ដី​ធ្លី​ដែល​មាន​ជម្លោះ​ជា​មួយ​ប្រជា​ពលរដ្ឋ​​ក្នុង​ មូលដ្ឋាន​ខាង​លើ។

ត្រៀម​ប៉ូលិស​១០​ម៉ឺន​នាក់​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ទូទាំង​ប្រទេស​ថៃ

Posted: 08 Jun 2011 12:43 AM PDT

110608_b06

បាងកក៖ ឧត្តម​សេនីយ៍ វីជាន ប៉ូតេផុសស្រី អគ្គ​ស្នង​ការ​ប៉ូលិស​ជាតិ​ថៃ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ ទី ៧ ខែ​មិថុនា​ថា ការិយា​ល័យ​ប៉ូលិស​ជាតិ​នឹង​ដាក់​ពង្រាយ​មន្ត្រី ១០ ម៉ឺន​នាក់​តាម​គោល​ដៅ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ធានា​ថា ការ​បោះ​ឆ្នោត​ទូទៅ​នា​ថ្ងៃ​ទី ៣ ខែ​កក្កដា​ខាង​មុខ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិ​វិធី។

ជាប់​គុក​៥​ឆ្នាំ​ព្រោះ​តែ​ប្លន់​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់

Posted: 08 Jun 2011 12:30 AM PDT

ភ្នំពេញ៖ បុរស​អាយុ ៣៦​ឆ្នាំ​ម្នាក់ នៅ​ថ្ងៃ​ពុធ​នេះ ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ ពី​បទ​ប្លន់​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​កាល​ពី​ឆ្នាំ​នៅ​សង្កាត់​ភ្នំពេញ​ ថ្មី។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!