VOA News: ព័ត៌មាន: “ព័ត៌មានអន្តរជាតិវីអូអេ ១៤ មករា យប់” plus 1 more |
ព័ត៌មានអន្តរជាតិវីអូអេ ១៤ មករា យប់ Posted: 14 Jan 2012 08:01 AM PST អ៊ីរ៉ាក់៖ មានមនុស្សយ៉ាងតិចណាស់៣២នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកអត្តឃាតយ៉ាងជាក់ស្តែងមួយទៅលើពួកអ្នកធ្វើធម្មយាត្រានិកាយស៊ីអ៊ីត (Shi'ite) មួយក្រុមនៅជិតក្រុងបាស្រា (Basra) នាប៉ែកខាងត្បូងនៃប្រទេសអ៊ីរ៉ាក់។ អឺរ៉ុប៖ ក្រុមហ៊ុនឱ្យពិន្ទុឥណទាន ស្ទេនដាដ អេន ផួរ (Standard and Poor's) បានបញ្ចុះពិន្ទុប្រទេសចំនួន៩ក្នុងទ្វីបអឺរ៉ុបកាលពីថ្ងៃសុក្រនេះដោយនិយាយថាពួកមេដឹកនាំនៃប្រទេសទាំងនេះបានចាត់វិធានការយឺតពេកក្នុងការពង្រឹងវិស័យហិរញ្ញវត្ថុនៃតំបន់ចាយប្រាក់អឺរ៉ូដែលមានវិបត្តិ។ អាមេរិក/ភូមា៖ លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានហៅសេចក្តីសម្រេចចិត្តរបស់ប្រទេសភូមាក្នុងការដោះលែងអ្នកទោសនយោបាយរាប់រយនាក់នេះថាជា"ជំហានដ៏សំខាន់មួយក្នុងការឆ្ពោះទៅកាន់កំនែទម្រង់ប្រជាធិបតេយ្យ"។ អង្គការសហប្រជាជាតិ៖ លោក បាន គីមូន អគ្គលេខាធិការអ.ស.ប. បានមានប្រសាសន៍ថាលោក"មានការខ្វល់ខ្វាយជាខ្លាំង"អំពីកង្វះខាតនៃការរំសាយអាវុធពីក្រុមជនសកម្មប្រយុទ្ធនិងក្រុមនយោបាយ ហេបូឡា (Hezbollah)។ អ៊ីតាលី៖ ពួកមន្ដ្រីអ៊ីតាលីបានថ្លែងថា មានមនុស្សយ៉ាងតិច ៣នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរបួស នៅពេលដែលនាវាកំសាន្ដប្រណិតមួយគ្រឿងបានបើកគឿងលើដីនៃឆ្នេរសមុទ្រនៃតំបន់ទុស្កានី (Tuscany) កាលពីថ្ងៃសុក្រនេះ។ ចំនួនអ្នកស្លាប់នេះគឺតិចជាងសេចក្ដីរាយការណ៍លើកដំបូង។ តៃវ៉ាន់៖ មណ្ឌលបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតីតៃវ៉ាន់បានបិទបញ្ចប់ហើយ ហើយលទ្ធផលដំបូងបានបង្ហាញឲ្យឃើញថាប្រធានាធិបតីកាន់អំណាចបច្ចុប្បន្ន លោក ម៉ា យិង ជូ ធ្វើការនាំមុខ។ ដាណឺម៉ាក៖ បណ្ដាញទូរទស្សន៍ រូច ធីវី (Roj TV) របស់ក្រុមជនជាតិឃឺត (Kurdish) ដែលមានទីតាំងនៅក្នុងទីក្រុងកូប៉ិនហាក (Copenhague) បានប្តឹងឧទ្ធរណ៍ទៅនឹងសេចក្ដីសម្រេចរបស់តុលាការនៃប្រទេសដាណឺម៉ាក ដែលបានរកឃើញថា ទូរទស្សន៍នោះបានបំពានលើច្បាប់ប្រឆាំងនឹងភេរវកម្ម។ ក្វាតេម៉ាឡា៖ ពួកមន្ដ្រីនៃប្រទេស ក្វាតេម៉ាឡា (Guatemala) បានថ្លែងថា មេដឹកនាំនៃគណបក្សប្រឆាំងម្នាក់ និង បងប្រុសរបស់លោក បានត្រូវគេបាញ់សម្លាប់ មូយថ្ងៃមុនពេលប្រធានាធិបតីថ្មីរៀបចំឡើងកាន់តំណែង។ អាមេរិក/អាហ្រ្វិក៖ លោកស្រី ហីលឡារី ក្លីនតុន រដ្ឋមន្ដ្រីការបរទេសស.រ.អា នឹងធ្វើទស្សនកិច្ចទៅប្រទេស ៤នៅតំបន់អាហ្វ្រិកខាងលិចនៅដើមសប្ដាហ៍ក្រោយនេះ ក្នុងគោលបំណងដើម្បីផ្តោតទៅលើបញ្ហាអភិបាលកិច្ចល្អ និង ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ១៤ មករា Posted: 14 Jan 2012 07:03 AM PST ភូមា៖ លោកស្រីហ៊ីលឡារី គ្លីនតុន បានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមដំណើរការផ្លាស់ប្តូរឯកអគ្គរដ្ឋទូតជាមួយភូមា។ ការសម្រេចចិត្តនេះជាការឆើ្លយតបមួយទៅនឹងការដោះលែងពួកអ្នកទោសនយោបាយ៦៥១នាក់ក្នុងប្រទេសភូមាដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ាមានការជឿជាក់ជាវិជ្ជាមានថានេះគឺជាជំហានសំខាន់មួយឆ្ពោះទៅកាន់ការធ្វើកំណែទម្រង់ខាងនយោបាយ។ អ៊ឺរ៉ុប៖ ស្តង់ដានិងផូរ (Standard and Poor's) ដែលជាក្រុមហ៊ុនឲ្យពិន្ទុឥណទានដ៏សំខាន់មួយក្នុងចំណោមក្រុមហ៊ុនឲ្យពិន្ទុឥណទានដ៏សំខាន់៣របស់ពិភពលោក បានជូនព័ត៌មានដល់មេដឹកនាំអឺរ៉ុបថាខ្លួនបានសម្រេចចិត្តបញ្ចុះពិន្ទុឥណទានបារាំងមកត្រឹម AA + ជំនួសឲ្យពិន្ទុឥណទានA បីដង ដែលអាចធ្វើឲ្យតម្លៃការប្រាក់របស់បារាំង នឹងឡើងថ្លៃហើយនិងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច។ អ៊ីរ៉ង់៖ លោកនាយករដ្ឋមន្រ្តីអង់គ្លេស ដេវីត ខាមេរ៉ូន បានចូលរួមជាមួយសហរដ្ឋអាមេរិកនៅក្នុងការព្រមានប្រទេសអ៊ីរ៉ង់ចំពោះការបិទច្រកសមុទ្រ ហូមូស (Hormuz)។ក្នុងអំឡុងនៃដំណើរទស្សនៈកិច្ចមួយទៅកាន់អារ៉ាប់ប៊ីសាអូឌីតកាលពីថ្ងៃសុក្រ នាយករដ្ឋមន្រ្តីខាមេរ៉ូនបានមានប្រសាសន៍ថាពិភពលោកទាំងមូលនឹងចាត់វិធានការណ៍ ប្រសិនបើអ៊ីរ៉ង់បិទផ្លូវទឹកដែលជាផ្លូវនាំប្រេងចេញដ៏សំខាន់សម្រាប់ប្រទេសផលិតប្រេងដ៏សំខាន់ៗរបស់ឈូងសមុទ្រពែក្សនោះ។ សហរដ្ឋអាមេរិក៖ ប្រាប់ឲ្យដឹងថាឱនភាពពាណិជ្ជកម្មរបស់ខ្លួនបានរីកកាន់តែធំកាលពីខែវិច្ឆិកាគឺជាលើកទីមួយក្នុងរយៈពេល៥ខែ។ សហរដ្ឋអាមេរិក៖ នាវាដឹកប្រេងរបស់រុស្ស៊ីរ៉េនដាបានទៅដល់ទីក្រុងដែលកប់ក្នុងទឹកកកនៅក្នុងរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិកដើម្បីផ្គត់ផ្គង់ប្រងឥន្ធនៈក្នុងពេលអាសន្ន ហើយប្រេងឥន្ធនៈទំាងនោះនឹងត្រូវផ្ទេរទៅឲ្យទីក្រុងនោះនៅព្រឹកថ្ងៃសៅរនេះ។ នេះជាករណីពិសេស ដែលកប៉ាល់បរទេសអាចចូលរួមក្នុងបេសកម្មផ្គត់ផ្គង់ប្រេងបែបនេះ។ សហរដ្ឋអាមេរិក៖ ពួកមន្រ្តីយោធាសហរដ្ឋអាមេរិកនិយាយថា ពួកគេបានកំណត់អត្តសញ្ញាណទាហានម៉ារីន៤នាក់ដែលបានឃើញនៅក្នុងកាសែតវីដេអូដែលបាននោមដាក់សាកសពពួកអ្នកប្រយុទ្ធតាលីបានអាហ្គាហ្វនីស្ថាន។ ទាហានទាំង៤នាក់នោះជាសមាជិកនៃកងវរសេនាតូចដែលមានទាហានប្រុសចំនួន១ពាន់នាក់មកពីបន្ទាយ ឡឺ ជេណូ (Le Jeune) ក្នុងរដ្ឋ ការ៉ូឡីណា ខាងជើង (North Carolina) ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។ ស៊ីរី៖ លោក ណាបីល អ៊ីលារ៉ាប៊ី ប្រធានសម្ព័ន្ធអារ៉ាប់បានព្រមានកាលពីថ្ងៃសុក្រថា ស៊ីរីប្រហែលកំពុងឆ្ពោះទៅកាន់សង្គ្រាមស៊ីវិល នៅពេលដែលជនជាតិស៊ីរីរាប់ម៉ឺននាក់ បានធ្វើបាតុកម្មនៅតាមផ្លូវនានាដើម្បីគាំទ្រក្រុមឧទ្ទាមប្រដាប់អាវុធឫកងទ័ពស៊ីរីសេរី។ ប៉ាគីស្ថាន៖ លោក យូសូវ រ៉ាហ្សា គីឡានី នាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានប្រាប់សមាជិកសភាថាពួកគេ ត្រូវតែជ្រើសរើសរវាងលទ្ធិប្រជាធិបតេយ្យឬលទ្ធិផ្តាច់ការ នៅពេលដែលមានការតានតឹងកាន់តែកើនឡើងរវាងរដ្ឋាភិបាលស៊ីវិលនិងពួកយោធា។ នៅពេលដែលលោកទាមទារឲ្យលទ្ធិប្រជាធិបតេយ្យត្រូវតែរស់ ដោយមិនគិតពីលទ្ធផលនៃការស៊ើបអង្កេតដែលពាក់ព័ន្ធនឹងអនុសារណៈ ការជជែកដេញដោលនឹងត្រូវធ្វើនៅថ្ងៃច័ន្ទខាងមុខនេះ។ សហរដ្ឋអាមេរិក៖ ក្នុងសន្ទរកថាកាលពីថ្ងៃសុក្រ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា កំពុងស្នើសុំការអនុញ្ញាតិពីសភាដើម្បីធ្វើការបញ្ចូលគ្នានូវទីភ្នាក់ងារពាណិជ្ជកម្មបរទេសនិងទីភ្នាក់ងារពាណិជ្ជកម្ម ដើម្បីពន្លឿនការធ្វើពាណិជ្ជកម្មរបស់រដ្ឋាភិបាលជាមួយពាណិជ្ជករនិងអ្នកប្រើប្រាស់ទំនិញ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |