Koh Santipheap Daily

Koh Santipheap Daily


អត្តពលិកហ្សាម៉ាអ៊ី​កយូសេន បូលត្រៀមបើករដូវកាលថ្មីនៅទីក្រុងអូស្លូដើមខែមិថុនាខាងមុខ

Posted: 11 Jan 2012 11:17 PM PST

អត្តពិកហ្សាម៉ាអ៊ី​កយូសេន បូល
យូ​សេន បូល​នឹង​​បង្ហាញ​ខ្លួន​ប្រកួត​ជា​អន្តរ​ជាតិ​លើក​ទី​១​របស់​ខ្លួននៅ​ក្នុង​កម្ម​វិធី Bislett Gamesនៅ​ទី​ក្រុង​អូ​ស្លូ នា​ថ្ងៃ​ទី​៧​ខែ​មិថុនា​ខាង​មុខ​។​ ម្ចាស់​ជើង​ឯក​អូ​ឡាំ​ពិក​រូប​នេះ​នឹង​ចូល​រួម​រត់​ចម្ងាយ​១០០​ម៉ែត្រ​ក្នុង​កម្ម​វិធី​នោះ​ដែល​នឹង​ប្រារព្ធ​ធ្វើ​៦​សប្តាហ៍​មុន​ព្រឹត្តិការណ៍​អូ​ឡាំពិក​ទី​ក្រុង​ឡុង​ចាប់​ផ្តើម ។​ ​មុន​ពេល​ទៅ​ចូល​រួម​កម្ម​វិធី Bislett Gamesយូ​សេន បូល​មាន​គម្រោង​ចូល​រួម​រត់​ក្នុង​កម្ម​វិធី​កំ​ដៅ​សាច់​ដុំ​នៅ​ប្រ​ទេស​របស់​ខ្លួន​ដែល​នឹង​ចាប់​ផ្តើម​ក្នុង​ខែ​ក្រោយ​នេះ​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​៣​លើក ។​ ​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ គេ​បាន​បញ្ជាក់​ថា​៖«ការ​ត្រៀម​ខ្លួន​របស់​ខ្ញុំ​ពិត​ជា​ល្អ​សម្រាប់​រដូវ​ស្លឹក​ឈើ​ជ្រុះ​។

កីឡាករប្រណាំងរថយន្តហ្វមមូឡាវ័នរ៉ូបឺត គូប៊ីការងរបួសជាថ្មី​

Posted: 11 Jan 2012 11:12 PM PST

ពេល​វេលា​នៃ​ការ​បង្ហាញ​ខ្លួន​ជា​ថ្មី​របស់​កីឡាករ​ប្រ​ណាំ​ង​រថយន្ត​ហ្វមមូ​ឡា​វ័ន​សញ្ជាតិ​ប៉ូ​ឡូញ​រ៉ូ​បឺត គូ​ប៊ី​កា​ត្រូវ​បាន​បន្លាយ​ពេល​ទៅ​មុខ​ទៀត​បន្ទាប់​ពី​កីឡាកររូបនេះ​បាន​រង​គ្រោះ​បាក់​ជើង​ស្តាំ​នៅ​ផ្ទះ​របស់​គេ​ក្នុង​ប្រ​ទេស​អ៊ី​តា​លី​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ជើង​ស្តាំ​នេះ​​បាន​បាក់​អំឡុង​ការ​ប្រ​ណាំង​ជិត​មួយ​ឆ្នាំ​កន្លងទៅ​នេះ​។ គូ​ប៊ី​ការ​នឹង​ត្រូវ​វះ​កាត់​ដើម្បី​ស៊ក​ឆ្អឹង​ដែក​បញ្ចូល​បន្ទាប់​មក​ត្រូវ​ប៉ង់​សឺ​ម៉ង់​មួយ​ខែ​។ គូ​ប៊ី​កាបាននិយាយ​ថា ខ្លួន​បាន​ក្រឡាច់​ជើង​ដួល​ក្នុង​សួន​ច្បា​រ​នៅ​ផ្ទះ​ក្នុង​ទី​ក្រុង Pietrasanta។ សម្រាប់​រដូវ​កាល​ប្រ​ណាំង​ឆ្នាំ​២០១១​ គូ​ប៊ី​កា​បាន​ខក​ខាន​គ្រប់​កម្ម​វិធី​បន្ទាប់​ពី​រង​គ្រោះ​ថ្នាក់​ក្រ​ឡាប់​រថយន្ត​អំឡុង​ការ​ប្រ​ណាំង Rally

អាមេរិកមានមហាវិទ្យាល័យ និង​សាកល​វិទ្យាល័យជាង៨០០០ មាននិស្សិត​ចំនួន​១៤លាននាក់ ក្នុងនោះជាង៥៦%​ជា​និស្សិតស្រី

Posted: 11 Jan 2012 10:57 PM PST

​បណ្តានិស្សិត​​​មក​ពីប្រទេស​ផ្សេងៗ​សិក្សា​​នៅ​មហាវិទ្យា​​ល័យ​​ក្នុងសហ​រដ្ឋ​​អាមេរិក
រាជធានីភ្នំពេញ ៖ យោងតាម​គេហទំព័រ​ស្ថាន​​ទូតអាមេរិក​ប្រចាំនៅ​ប្រទេស​កម្ពុជា បាន​ឲ្យដឹងថា រហូតមក​ដល់បច្ចុប្បន្ននេះ​ការសិក្សា​ថ្នាក់​​ឧត្តមសិក្សា ឬមហាវិទ្យា​ល័យនៅ​ក្នុងសហ​រដ្ឋ​​អាមេរិក​មាន​​ច្រើនលក្ខណៈ និងមានភាព​​វិមជ្ឈការ។ វាមានលក្ខណៈ​ជាស្ថាប័ន​ឧត្ដម​​សិក្សា​ដែលមាន​ការប្រកួត​ប្រជែង និងស្វ័យ​ភាព។ បច្ចុ​ប្បន្នមាន​មហា​វិទ្យា​ល័យ និង​សាកល​​វិទ្យា​ល័យ​ជាង​៨.០០០​នៅ​ក្នុង​​សហ​រដ្ឋអាមេ​រិក

ក្មេងស្ទាវពីរក្រុមចំនួន១៨នាក់ឆ្កួត​អំពើ​លេលាត្រូវបានសមត្ថកិច្ចចម្រុះខណ្ឌចំការមន​ចាប់ខ្លួន

Posted: 11 Jan 2012 10:50 PM PST

​ក្រុម​ក្មេង​ស្ទាវ​ដែល​​ប៉ូលិស​ចាប់​ឃាត់​​បាន​
រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះខណ្ឌចំការ​មន សហការជាមួយក្រុមសន្តិសុខកោះ​ពេជ្រ​ឃាត់ខ្លួនក្រុមក្មេងស្ទាវពីរក្រុមដែលមួយក្រុម​មានបក្សពួក១០នាក់​និងមួយក្រុមទៀត​មាន​​បក្ស​​ពួក​៨នាក់ ខណៈដេញកាប់ចាក់គ្នានៅក្នុង​មជ្ឈ​​មណ្ឌល​កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការ​មន កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី​១១ មករា ២០១២ ហើយ​ថា ពួ​ក​ក្មេង​ស្ទាវ​ទាំង​នេះ​​ជា​ពួក​អន្ធពាល​​ឆ្កួត​នឹង​​អំពើ​លេលា។

ឮគេស្រែក​ថា ចោរៗ​ជិះ​ម៉ូតូ​ដេញត្រូវគេ​បាញ់​បាក់​ដៃ

Posted: 11 Jan 2012 10:37 PM PST

យុវជនរងគ្រោះ
រាជធានីភ្នំពេញ ៖ និស្សិត​ប្រុស​ម្នាក់​រង​របួស​​ដៃ​បាក់ឆ្អឹង​ខ្ទេច ខណៈ​ឮ​គេ​ស្រែក​ថា ចោរៗ​ក៏ជិះ​ម៉ូតូដេញ​ត្រូវជន​សង្ស័យ​២​នាក់​បាញ់​១​គ្រាប់ ​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១១​ មករា​ ​២០១២​នៅ​ចំណុច​មុខហាង​កូនប្រុស​តាម​បណ្ដោយ​ផ្លូវ​១៩៨៦​ ក្នុងសង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

នាង​ វ៉ូនីអាកគីប្រ​ឈម​នឹង​ការ​បាត់​បង់​តំ​ណែង​ជា​កីឡាកា​រិនី​លំ​ដាប់​ទី​១​ពិភពលោក​ ព្រោះ​របួស​

Posted: 11 Jan 2012 10:36 PM PST

 កីឡាការិនី​ដា​ណឺម៉ាក​វ៉ូ​នី​អា​កគី​ត្រូវ​គ្រូ​ពេទ្យ​ពិ​និត្យ​មើល​របួស
នាង​កា​រ៉ូ​លីន វ៉ូ​នី​អា​ក​គី​បាន​របូត​ចេញ​ពី​កម្ម​វិធី​ប្រកួតតឺន្នីស​ Sydney Internationalនៅ​ទី​ក្រុង​ស៊ីដ​នី​ប្រទេស​អូ​ស្ត្រា​លី​បន្ទាប់​ពី​រងរបួស​គ្រេចក.​ដៃ​ឆ្វេង​ដក​ខ្លួន​ទាំង​ពាក់​កណ្តាល​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី​១១​មក​រា​។ ដោយ​សារ​តែ​របួស​រំ​ខាន​បាន​ធ្វើ​ឱ្យ​កីឡា​ការិនី​ដា​ណឺ​ម៉ាក​រូប​នេះ​ បរាជ័យ​ក្រោម​ថ្វី​ដៃ​កីឡា​ការិនី​លំ​ដាប់​ទី​៨​ពិភពលោក​របស់​ប៉ូ​ឡូញ​ Agnieszka Radwanskaក្នុង​លទ្ធផល​៣-៦,៧-៥​និង​៦-២ ។​ ​ការ​បរាជ័យ​របស់​នាង​លើក​នេះ​គឺ​ជា​ការ​បើក​ផ្លូវ​ឱ្យ​គូ​ប្រជែង​របស់​ខ្លួន​នាង​Petra Kvitova​មាន​ឱកាសឆក់​យក​តំណែង​កីឡាការិនី​លំ​ដាប់​ទី​១​ពិភពលោក​ពី​នាង​។

ក្រុមប្រឹក្សាសន្តិសុខ​អង្គ​ការ​​សហ​​ប្រជា​​ជាតិ​​ចរចា​ជាមួយ​ស៊ី​រី​ឡើង​វិញ

Posted: 11 Jan 2012 10:08 PM PST

ក្រុមប្រឹក្សា​​​សន្តិសុខ​អង្គការ​សហ​​ប្រជា​​ជាតិ បានបើក​ទ្វារចរចា​ជាថ្មីលើបញ្ហា​​ប្រទេស​​ស៊ី​រី បន្ទាប់ពីប្រជា​ជន​ចំនួន​៤០០នាក់​ត្រូវ​បាន​​គេ​រាយ​ការណ៍ថា ត្រូវ​​សម្លាប់​ ចាប់តាំង​ពីអ្នក​សង្កេតការណ៍​សម្ព័ន្ធអារ៉ាប់​ចូលទៅកាន់​​ប្រទេស​នេះ​កាលពីខែ​​មុន។ លោកអគ្គ​លេខាធិការ​រង​អង្គកា​រ​សហប្រជា​​ជាតិសម្រាប់​កិច្ចការនយោ​​បាយ Lynn Pascoe រាយ​ការណ៍​ថា រដ្ឋបាល​​របស់​លោក​​ប្រធានា​​ធិ​ប​តី​ស៊ីរី Bashar Al Assad កំពុងបន្ត​​ចុះបង្ក្រាប។

បុរសចិនម្នាក់ត្រូវចាប់​ខ្លួន​ដោយ​សារ​ការ​វាយ​ប្រហា​ស្ថាន​ទូត​ជប៉ុន

Posted: 11 Jan 2012 08:21 PM PST

ប៉ូលិសកូរ៉េ​ខាងត្បូង បានចាប់ខ្លួន​បុរសចិន​​ម្នាក់​ដែល​ជាប់សង្ស័យ​គប់គ្រាប់បែក​​ដប​សាំង​លើ​​ស្ថានទូតជប៉ុន​ប្រចាំនៅ​ទីក្រុងសេ​អ៊ូល។ មានគ្រាប់​​បែកចំនួន​៤គ្រាប់​បាន​ធ្លាក់​​នៅ​ក្នុង​បរិវេណ​​ស្ថាន​ទូត តែគ្មានអ្នក​ណាម្នាក់​រង​​របួស​ឡើយ។ បុរសចិន​​ម្នាក់នោះ​ត្រូវគេ​ចាប់ខ្លួននៅ​នឹង​កន្លែង​។ គាត់បានប្រាប់​ប៉ូលិសថា គាត់មាន​​កំហឹង​នឹង​​ប្រទេស​ជប៉ុន ដោយ​សារលោក​​យាយ​របស់​គាត់ ត្រូវគេបង្ខំ​ឱ្យ​ធ្វើជាស្ត្រី​​បំរើផ្លូវ​ភេទ​​សម្រាប់កងទ័ព​ជប៉ុនក្នុងសម័យ​សង្គ្រាមលោក​លើកទី២។

រដ្ឋាភិបាលចិនសន្យា​លុបបំបាត់​ការ​ចោទប្រកាន់ខុសច្បាប់

Posted: 11 Jan 2012 08:13 PM PST

រដ្ឋមន្ត្រីនៃប្រទេស​ចិន​ចំនួន៥រូបនៅថ្ងៃអង្គារ ទី​​១០ មករា បាន​​សន្យា​ជាថ្មីម្តងទៀត ក្នុង​ការ​រក្សា​ស្ថិ​រ​ភាព​តម្លៃ​​ទំនិញ តាម​រយៈ​ការចាត់​វិធាន​ការលុប​បំបាត់​​បទ​ល្មើស​ទំនិញ​ក្លែងក្លាយ​​។ លោកPeng Sen អនុប្រធាន​គណៈ​កម្មា​ធិ​ការ​​​កំណែ​ទម្រង់​​ និងអភិវឌ្ឍន៍ជាតិ ​ថ្លែង​​ថា ការ​រក្សាស្ថិ​រភាពតម្លៃ គឺ​ជា​ជំហាន​ដ៏​សំខាន់​នៃ​​គោល​នយោបាយ​សេដ្ឋកិច្ច​ឆ្នាំ២០១២។ ​លោក​បន្ត​ថា ចំនួននៃអន្តរ​ការីដ៏ច្រើន​លើស​លប់ និងតម្លៃដ៏​​ខ្ពស់​ គឺជាកម្លាំង​​​ចលករ​ដ៏ធំ​​ស​ម្បើម​​​​ដែលរុញ​​ច្រានកំណើន​នៃតម្លៃទំនិញ។

សវនាការ​​​​លើ​អង្គ​​សេចក្តី​​​មេដឹកនាំ​ខ្មែរ​ក្រហម​​​៣នាក់​ត្រូវបានបន្ត​

Posted: 11 Jan 2012 08:08 PM PST

រាជធានីភ្នំពេញ​​​​ ៖នៅព្រឹកថ្ងៃទី១២​មករា​នេះ សវនាការសំណុំរឿង០០២ ប្រឆាំងនឹងអតីត​មេដឹកនាំកំពូលៗខ្មែរក្រហម ត្រូវបានសាលា​ដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជាបន្តបើកសវនាការលើអង្គសេចក្តីជាបន្តទៀត​។ សេចក្តីរាយការណ៍ពីសាលាក្តីខ្មែរក្រហមបានឱ្យ​ដឹងថា សវនាការនៅព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ​ផ្តើមឡើងដោយសហព្រះរាជអាជ្ញាបន្តសួរ​

ស្ត្រី​ម្នាក់​ត្រូវ​គេទះ​​ស្មានាំ​យក​ទៅដោះ​ខ្សែ.ក និង​ក្រវិល​​មាស​អស់​ចំនួន​៥​ជី

Posted: 11 Jan 2012 08:08 PM PST

ស្រ្តីរងគ្រោះ
ខេត្តកំពង់ស្ពឺ ៖ ស្ដ្រី​ម្នាក់​​ត្រូវ​ជនសង្ស័យ​២​នាក់​ទះ​ស្មា​ហៅ​ឱ្យ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ ​ដោះ​​យក​ក្រវិល និង​ខ្សែ​ក​មាស​ទម្ងន់​៥​ជី ខណៈ​ចេញពី​ផ្សារ​ទិញ​ម្ហូប​នៅ​ទំនប់​អូរ​ក្បៀ ក្នុង​ឃុំ​ស្វាយ​រំពា ស្រុក​ប​សេដ្ឋ កាលពី​ម៉ោង​​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ មក​រា ។

ស្រ្តីជាសមាជិកភូមិ​ត្រូវ​រថយន្ត​កៀរ​ធ្លាក់​​ពី​លើ​ម៉ូតូដួល​បាក់ដៃ

Posted: 11 Jan 2012 08:07 PM PST

ស្រ្តីរងគ្រោះ
ខេត្តកំពង់ធំ ៖ ស្ដ្រី​ម្នាក់​ជា​សមាជិក​ភូមិ​រង​​របួស​បាក់ដៃ និង​ស្ដ្រី​ម្នាក់​ទៀត​របួសស្រាល ខណៈ​​ជិះ​ម៉ូតូ​ទៅ​ហូប​ការ​គេ​ត្រូវ​រថយន្ដ​កៀរ​​​ធ្លាក់​ពីលើ​ម៉ូតូ​កាលពី​ វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១១ មក​រា ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៦A នៅ​មុខ​ផ្សារ​រំលង​ភូមិ​រំលង ឃុំ​ទ្រា ស្រុក​បារាយណ៍។

​ចិនបង្ហើយ​ការ​កសាង​​​​ផ្លូវរូង​​ក្រោម​ដី​​ដ៏​វែង​​​សម្រាប់ផ្លូវ​ដែក​​​​ភ្ជាប់​​រវាង​​​​​បណ្តា​ប្រទេស​អាស៊ាន​

Posted: 11 Jan 2012 07:53 PM PST

​ប្រទេសចិន​នាពេលថ្មីៗ​​​នេះ​បានបង្ហើយ​ការ​សាង​សង់​​​​ផ្លូវ​រូង​​​ក្រោមដី​​ដ៏វែងមួយ ដែលនឹង​​​អាច​ជា​​ខ្សែ​ផ្លូវ​​​ដែកតភ្ជាប់​​​រវាង​បណ្តា​​ប្រទេស​​អាស៊ាន​។​ ផ្លូវរូង​ក្រោមដីនេះ​​មានប្រវែង​​​​១០​គីឡូម៉ែត្រ ​​​ស្ថិតក្នុង​​ខេត្ត​​​យុង​ណាន់ ​ត្រូវបាន​កសាង​​​បង្ហើយ​​កាលពីថ្ងៃទី​​​​១០ មករា កន្លង​មកនេះ ​​ក្រោយ​ការ​​​ងារ​សា​ងសង់​​រយៈ​ពេល​​​៦ឆ្នាំ ដោយ​ប្រើ​​កម្មករ​​ដល់ទៅជិត​​​​១.០០០​នាក់ ។ ​​ផ្លូវ​រថ​ភ្លើង​​​ក្រោម​ដី​​ XIUSHANG នេះ​នឹង​​​ជាផ្លូវ​​​សំខាន់​សម្រាប់​ការ​​កសាង​ខ្សែផ្លូវ​​​ដែក YUXI-MENGZI ប្រវែង​​១៤១គីឡូម៉ែត្រ

ជិះ​ម៉ូតូ​​ SL លឿន​​ដល់​ផ្លូវ​កោង​ជាន់​ហ្វ្រាំង​​បង្ខំ​ដួល​បោក​បង្គោល​​ភ្លើង​ស្លាប់​១​ របួស​១

Posted: 11 Jan 2012 07:41 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា SL ពណ៌ស ​មួយ​គ្រឿង​បាន​បើក​បរ​​ក្នុង​ល្បឿន​​​លឿន​ដល់​ចំណុច​​ផ្លូវ​កោង​​អ្នក​បើក​ បរ​​បាន​ជាន់​ហ្វ្រាំង​​​បង្ខំ​បណ្តាល​ឱ្យ​ដួល​បោក​លើ​ថ្នល់ ហើយ​អូស​ប្រមាណ​​៣០​ម៉ែត្រ ​​ទៅ​បោក​​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ និង​បង្គោល​សំយាប​ផ្ទះ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ស្លាប់​នៅ​កន្លែង​ និង​អ្នករួមដំណើរ​​​ម្នាក់​ទៀត​រង​របួស​រលាត់​ដៃ​​ជើង​បែក​មុខ​បែក​មាត់ ។

គេវាយបែកក្បាល​​ដេរ​២៥​ថ្នេរ​ ដោយ​សារ​តែ​រឿង​គំនុំ

Posted: 11 Jan 2012 07:40 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បែកក្បាល​ដេរ​អស់២៥​ថ្នេរ​ដោយសារ​តែ​រឿង​គំនុំ​កាលពី​ជាង​មួយ​ ខែ​មុន​ ខណៈ​ទៅ​គោះ​ទ្វារ​បន្ទប់ប្រពន្ធ​ជន​ដៃ​ដល់​ទាំង​កណ្ដាល​យប់។ ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​​ឈាន​ ចូលថ្ងៃ​ទី១២ មករា នៅ​បន្ទប់​ជួល​តាម​ផ្លូវ​រថភ្លើង​ជាប់​របង​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក ។

ស្រវឹងបើក​រថយន្ត​​បុក​គេ​ហើយ​ព្យា​យាម​​​បើក​រត់​បុក​​រះ៤ន្លែង​ទៀត​​ត្រូវគេ​វាយ​ទក់​សាច់​

Posted: 11 Jan 2012 07:38 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​២​នាក់​បងប្អូន​ទំនង​ជា​ស្រវឹង​បើករថយន្ដ​បុក​គេ​ពី​រង្វង់​មូល​អាង​ ទឹក​បើក​រត់​ទៅ​ដល់វិថី​ព្រះ​មុនី​រ៉េ​ត​កែង​ផ្លូវ២៣១ ​បុក​ម៉ូតូ​ហ្វី​ណូ​មួយ​គ្រឿង​ខ្ទេច​ ខ្ទាត​ម៉ូតូ​ទៅប៉ះ​អ្នក​រុញ​រទេះដឹក​បន្លែ​​រួចជ្រុល​ទៅ​បុក​រថយន្ដ​កាមរី​ ឆ្លាម ហើយបន្ត​ទៅ​បុក​រថយន្ដ​ស​ណ្តា​ប់​ធ្នាប់​ផ្សារ​ដើម​គ កិន​បន្លែ​ខ្ទេចខ្ទី ។ ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី​រំលង​អធ្រាត្រ​

មនុស្ស​យ៉ាង​តិច​4​​នាក់​ស្លាប់​​​ដោយសារ​រថភ្លើង​​បុកគ្នា​នៅ​​ឥណ្ឌា​

Posted: 11 Jan 2012 07:20 PM PST

​​​ប៉ូលិស​​ថ្លែង​ថា ​មនុស្សយ៉ាង​តិច​​​៤នាក់​​បាន​ត្រូវ​ស្លាប់​​ ហើយ​​​១៤នាក់​​​​ទៀតត្រូវ​របួស ក្នុង​នោះ​​​២នាក់​របួសធ្ងន់ ​​កាលពីព្រឹក​​ថ្ងៃទី​​​១១ មករា ​​នៅភាគខាងកើត​ឥណ្ឌា ​​ពេលរថភ្លើង​​​​ដឹកអ្នក​ដំណើរ​​​មួយ​ខ្សែ​ឈ្មោះ "BRAHMAPOU-TRA MAIL" បានបុកជាមួយ​រថភ្លើង​​​ដឹក​ទំនិញ​មួយខ្សែ ​​ដែលស្ថិត​​​នៅត្រង់​ចំណតមួយ​ក្នុង​​​ស្ថានីយ​។​ លោកអារុណ ​​កុមារស៊ិញ ​អធិការ​រង​ប៉ូលិស​​ស្រុក​​ឱ្យដឹង​ថា ​​​​គ្រោះថ្នាក់​​​​នេះកើតមាន​​នៅស្ថា​នីយ​​​រថភ្លើង ​​KARANPURATO ក្នុង​ស្រុក​​​ SAHIBGANJ រដ្ឋ JHARKHAND ។

ម៉ិច​ស៊ិក ៖ ស្លាប់ 12.903នាក់ទាក់ទិន​ដល់ការ​រត់​​ពន្ធ​គ្រឿងញៀន9ខែដំបូង​នៃឆ្នាំ2011

Posted: 11 Jan 2012 07:18 PM PST

នៅកន្លែង​វាយ​ប្រហារ ​​សម្លាប់​មនុស្សមួយ
ក្រសួង​​សាធារណៈ​​​ម៉ិច​ស៊ិក​​​គូសបញ្ជាក់​កាលពី​ថ្ងៃទី១១ មករា ថា ​​អំពើ​ហិង្សា​​​ទាក់​ទិន​​ដល់​ឧក្រិដ្ឋ​​​​កម្មមានការរៀបចំ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១២.៩០៣នាក់ នៅម៉ិចស៊ិក ​រវាង​ខែ​មករា ​​និងខែ​កញ្ញា ឆ្នាំ២០១១ ​​ជាតួលេខ​​មួយមានការ​កើនឡើង​​១១% ​បើប្រៀបធៀប​​​ទៅ​នឹង​ដំណាក់​កាល​ដូចគ្នា​នេះ​នៃឆ្នាំ២០១០ ។ ​តួលេខ​​​នេះធ្វើឱ្យ​ចំនួនជនរង​គ្រោះ​​ដែល​រាប់​ឃើញ​​ជាផ្លូវ​ការ​ចាប់​តាំងពី​ខែ​ធ្នូ ឆ្នាំ​២០០៦

លោក​គង់ រ៉ា​យុទ្ធ ចូល​​​​រោង​ការ​​នៅ​ថ្ងៃ​ទី​​12 មករា ​ឆ្នាំ​2012​ នេះ

Posted: 11 Jan 2012 06:58 PM PST

​លោក​គង់ រ៉ា​យុទ្ធ ​តារា​​សម្តែង
រាជធានីភ្នំពេញ ៖​ ​លោក​គង់ រ៉ា​យុទ្ធ ​តារា​​សម្តែង​ និង​ជា​អ្នក​​​ជំនួញដែល​ទទួល​បាន​ជោគ​ជ័យ​​​ ពេល​នេះ លោក​កំពុង​តែ​​​​​​ត្រៀម​ខ្លួន​​រៀប​អាពាហ៍​ពិ​ពាហ៍​ជា​មួយ​កញ្ញា​អ៊ឹម សុគន្ធា ​​ជា​ អតី​ត​​តារា​សម្តែង​​​ តារា​បង្ហាញ​​ម៉ូត និង​ជា​ពិធី​​ការិនី​​មួយ​រូប​ផង​ដែរ ។

អេ អឹម ​ខេ ពង្រីក​ការ​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​​​នៅក្នុងស្រុក​ចំនួន​54បន្ថែមទៀត​

Posted: 11 Jan 2012 06:44 PM PST

រាជធានីភ្នំពេញ​​​​ ថ្ងៃទី​​​​១០ មករា ឆ្នាំ​​២០១២ ​៖ ​អេ អឹម ខេ ​គឺជាគ្រឹះស្ថាន​​មីក្រូ​ហិរញ្ញ​​វត្ថុ​​ ដែលធំជាង​គេបង្អស់​​នៅក្នុង​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ដោយ​គិតពី​ចំនួនអតិថិជន​​ ដោយ​​ក្នុង​នោះ​​មានអតិថិជន​​ជាង​​​២៨​ម៉ឺន​​នាក់ ​​មាន​បុគ្គ​លិក​​​ជាង​​៩៥០​នាក់ ​​​ព្រមទាំង​​មាន​ការិ​យា​ល័យ​​​សាខា​នៅ​គ្រប់រាជធានី-​ខេត្ត​​​ ទូទាំង​ប្រទេស​។ ​អេ អឹម ខេ គឺជាក្រុមហ៊ុនដែលមាន​​ការវិវត្ត​រីកចម្រើន​គួរ​

លោកស្រី​ផេង គន្ធាបូរី នឹង​ត្រូវ​បញ្ជូន​​​មក​សាលាដំបូង​​រាជធានីភ្នំពេញ​រសៀ​ល​នេះ ដើម្បីសាកសួរ​​លើ​បទ​ចោទប្រកាន់​​ថ្មីទៀត​

Posted: 11 Jan 2012 06:41 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​មិនទាន់​​​បញ្ចប់​​សំណុំ​រឿង​​នៅឡើយទេ លោក​​​​ស្រីផេង គន្ធាបូរី ​អតីត​ប្រធាន​ពិធី​ការ​សម្តេច​​​អគ្គ​មហា​​ធម្មពោធិសាល ជា ស៊ីម ​​និងជានាយិកា​​ប្រតិបត្តិ​មូលនិធិ​ខ្មែរ​​អភិ​វឌ្ឍន៍​របស់​សម្តេចជា​ ស៊ីម ​​ផងដែរនោះ នឹង​ត្រូវ​​​​​​អនុរក្ស​ពន្ធនាគារ​ព្រៃ.ស​បញ្ជូនមកកាន់​សាលា​ដំបូង​ រាជធានីភ្នំពេញ ដើម្បីសាកសួរ​ក្នុង​​​សំណុំ​រឿង​​​​រដ្ឋ​ប្បវេណី​​ជំពាក់​​​ប្រាក់​ ក្រុមហ៊ុន​សំណង់​​​​រាប់​សិប​ម៉ឺន​​

ផ្ទះ​ជួល​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែត ​ត្រូវ​បាន​កម្លាំង​ប៉េអឹម​ព័ទ្ធ​​ឆែក​ឆេររក​ថ្នាំញៀន

Posted: 11 Jan 2012 06:38 PM PST

សកម្មភាពឆែកឆេរលំនៅឋានជួលមួយកន្លែង
ក្រុងប៉ោយប៉ែត ៖ ផ្ទះជួល​មួយ​កន្លែង​ក្នុង​ភូមិ​​អូរជ្រៅ ​សង្កាត់​​ប៉ោយ​ប៉ែត ​​ត្រូវ​បាន​កម្លាំង​ប៉េអឹម​​ព័ទ្ធ​ឆែកឆេរ​​កាលពីវេលា​ម៉ោង​៥​និង​៣០​នាទី​​ ល្ងាច ថ្ងៃទី​១១ មករា ២០១២ ។ តាម​​ប្រភពពី​មន្ត្រីកងរាជអាវុធហត្ថក្រុងបាន​បង្ហើបឱ្យដឹង​ថា ការ​ចុះព័ទ្ធ​​បង្ក្រាប​នេះ​​ឃាត់​ខ្លួន​បានជនសង្ស័យ​​ម្នាក់​ឈ្មោះ​​ហ៊ុល ​ ឡុង ​ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​រួមនឹងថ្នាំ​ញៀន​​ប្រភេទ K

កាមរី​ដឹក​សាច់​មាន់​ខូចគុណភាព​ប្រហែល​១​តោន​ ម្ចាស់​រត់​រួច​ក្របួច​​បាន​​តែរថយន្ត​​នៅ​ក្រុង​ប៉ោយ​ប៉ែត

Posted: 11 Jan 2012 06:31 PM PST

សមត្ថកិច្ចឃាត់រថយន្តដឹកសាច់ខូចគុណភាព
ក្រុងប៉ោយប៉ែត ៖ ​កាមរី​ផ្ទុក​​សាច់​មាន់​ខូច​គុណ​ភាព​ប្រហែល​១​តោន​ត្រូវ​បាន​មន្ត្រី​ជំនាញ ​​​សហ​ការ​ជា​មួយ​សមត្ថ​កិច្ច​​ក្រុង​ប៉ោយ​ប៉ែត ចាប់​បាន​​នៅក្បែរ​អតីត​ផ្លូវ​រថភ្លើង​​ក្នុង​​ភូមិ​ក្បាល​កោះ សង្កាត់​​ប៉ោយ​ប៉ែត កាលពី​​វេលា​ម៉ោង​៩​និង​៣០​​នាទី​​យប់​ថ្ងៃ​​ទី១១ មករា ២០១២ ​ខណៈ​ម្ចាស់​រត់ចោល​រថយន្តពេល​​ឃើញ​កម្លាំង​ចម្រុះ​​ចុះទៅ​ដល់​ ។

លទ្ធ​ផល​​ចុះទប់ស្កាត់​ និង​លុប​បំបាត់​​បទ​ល្មើស​​នេសាទ​នៅ​ខេត្ត​​ជុំវិញ​​បឹង​ទន្លេ​សាប​​ និង​តំបន់​​ពាក់​ព័ន្ធ​

Posted: 11 Jan 2012 06:13 PM PST

សកម្មភាពបង្រ្កាបបទល្មើសនេសាទខុសច្បាប់
ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១២ សមត្ថ​កិច្ច​​ចម្រុះ​រួម​មាន​ប៉ូលិស​ ប៉េអឹម មន្ត្រី​អាជ្ញា​ធរ មូល​ដ្ឋាន​ដឹក​នាំ​ដោយថ្នាក់​ដឹក​នាំ​​អាជ្ញា​ធរ​ទន្លេ​​សាប​បាន​ចុះ​​ បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ជុំវិញ​​បឹង​ទន្លេ​សាប និង​តំបន់​ពាក់​ព័ន្ធ​​ ជា​លទ្ធ​ផល​​រួម​មាន ៖

​តា​រា​ម៉ូដែលរូប​ស្រស់​កូរ៉េខាងត្បូង​បញ្ចេញ​ស្ទីល​ថ្មី​ក្នុង​ឆ្នាំ​2012

Posted: 11 Jan 2012 06:11 PM PST

នាង​ Kim Ha Yul ​តា​រា​ម៉ូដែល​កូរ៉េខាងត្បូង​
នាង​ Kim Ha Yul ជា​តា​រាម៉ូដែល​​ល្បី​ឈ្មោះ​​មួយ​រូប​ក្នុង​ចំណោម​តា​រា​ល្បី​ៗ​ជា​ច្រើន​នៅ​ប្រទេស​កូ​រ៉េ​ខាង​ត្បូង ។ នាងកើត​នៅ​ថ្ងៃ​ទី១៨ ខែ​តុលា​ ឆ្នាំ​១៩៨៦​ ។ បច្ចុប្បន្ន​ នាង​មាន​វ័យ​២៦​​ឆ្នាំហើយ​ តែ​រូប​សម្រស់​ដ៏​ស្រស់​ផូរ​ផង់​ពី​​ធម្ម​ជាតិ​របស់​នាង ​​មិន​ចាញ់​តា​រា​វ័យ​ក្មេងជំនាន់​ក្រោយ​ឡើយ ។ យោង​តា​ម​គេ​ហ​ទំព័រ redflava ​ចេញផ្សាយ​ថ្ងៃ​​ទី​១១ មករា​ ​បាន​ឱ្យ​ដឹង​ថា ថ្មី​ៗ​នេះ​នាង​បាន​បញ្ចេញ​​នូវ​រូប​ថត​សិច​ស៊ី​ជា​ច្រើន​សន្លឹក​​បង្ហាញ​នូវ​ម៉ូដ​សក់​ខ្លី បញ្ចេញ​​ស្ទីល​ថ្មី​សម្រាប់​ឆ្នាំ​២០១២​នេះ​ដែល​មើ​ល​ទៅ​គួរ​ឱ្យ​គយ​គន់​ និង​ចាប់​អារម្មណ៍​បំផុត​ ។

មនុស្ស​ក្មេងចាស់​ប្រុស​ស្រី​៦នាក់​រង​របួស​ធ្ងន់​និងស្រាល និងស្លាប់​ក្មេង​ស្រីម្នាក់ ដោយរថយន្ដ​​ឡង់ គ្រីស្ស័រ​បោល​ទៅបុក​គ្នា​ជា​មួយ​រថយន្ដ​ដឹក​ស៊ីម៉ង់ត៍​ធុនធំ

Posted: 11 Jan 2012 05:56 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ក្រុងប៉ោយប៉ែត៖ យ៉ាង​ហោច​ណាស់​មនុស្ស​ក្មេងចាស់​ប្រុស​ស្រី​៦នាក់​បានរង​របួស​ធ្ងន់​ និងស្រាល​ និងក្មេង​ស្រី​ម្នាក់​ទៀត​បាន​ស្លាប់​ដូច​គេ​វេច​ខ្ចប់​នៅ​ក្នុង​រថយន្ដ​​ ឡង់គ្រីស្ស័រខណៈ​បោល​ទៅបុក​គ្នាជា​មួយ​រថយន្ដ​ដឹកស៊ីម៉ង់ត៍​ធុនធំមួយ​គ្រឿង​ ហើយរថយន្ដ​ឡង់គ្រីស្ស័រ​បាន​ត្បុល​ចូលទៅ​ក្រោម​រថយន្ដ​ដឹកស៊ីម៉ង់ត៍ឡើង​ រួញទាំង​សងខាង​ និងមនុស្ស​ត្រូវ​​កៀបជាប់នៅ​ក្នុង​នោះ​ ដែលមើល​ទៅ​

​ស្ត្រីទី​1អាមេរិកបដិសេធ​​​ពាក្យ​ថា ​​លោកស្រី​​ជានារី​​ខ្មៅ​ខឹង​ឆេវឆាវ​

Posted: 11 Jan 2012 05:51 PM PST

​ស្ត្រីទី១អាមេរិក លោកស្រីមីសែល អូបា​ម៉ា ​​​
​ស្ត្រីទី១អាមេរិក លោកស្រីមីសែល អូបា​ម៉ា ​​​កាលពីថ្ងៃទី​​១១ មករា ​បានចេញ​មុខការ​ពារ​ខ្លួន ចំពោះ​​ពាក្យ​ថា ​​លោកស្រី​ជា​​នារី​​ក្តាប់អំណាច ដូច​ពាក្យ​​​​ខ្មែរ​ថា ​​«ប្តី​​ស័ក្តិ​៤ ប្រពន្ធ​​ស័ក្តិ​​៥» ដែល​ត្រួត​ត្រា​​​​លើស្វាមី ​ជា​ប្រធានាធិបតី​​ ហើយតែង​​​រក​រឿង​​ជាមួយ​​បណ្តា​សហការី​​​​ប្រធានាធិបតី​​​ដូច​ការ​អះអាង​ក្នុង​​សៀវភៅ​​​ថ្មីមួយ​អំពីប្តី ប្រពន្ធ​​លោក​អូបាម៉ា ​​មាន​ចំណងជើង​ថា «គ្រួសារ​​អូបាម៉ា» ​​ដែលអ្នក​​និពន្ធ​​សៀវភៅ​​​នេះ​គឺ​​លោក JODI KANTOR អ្នក​កាសែត​​​​របស់​ញូវ​យ៉ក​ថែម​។

ជំនឿ​របស់​​​ជនជាតិ​គ្រឹង​​ធ្វើ​ពិធីសែន​​ភូមិ​ហាមអ្នកឆ្លងកាត់​​ក្លាយជាការ​តវ៉ា

Posted: 11 Jan 2012 05:32 PM PST

នៅកន្លែងជនជាតិភាគតិចគ្រឹង
ខេត្តរតនគិរី ៖ ​ជំនឿ​​របស់ជនជាតិ​ដើម​ភាគ​តិច​​​​​​​​គ្រឹង​​​សម្រាប់សម័យ​​បច្ចុប្បន្ន​​ បានបង្ក​ឱ្យ​មានការតវ៉ា​​​​ដោយសារ​តែការ​ចាប់​អ្នកដំណើរ​​​ដែលឆ្លង​កាត់​​ ភូមិជនជាតិគ្រឹង​​​ពេល​កំពុងមានពិធី​​​សែនភូមិ​ ។ ​បាតុភាព​នេះ​បានកើតឡើង​​​​នៅក្នុង​ភូមិ​គឺន ​​ឃុំគឺន ​​ស្រុកកូនមុំ ​​បន្ទាប់ពីបានធ្វើពិធី​​​សែនព្រេន​​​​ភូមិរយៈពេល​​​​៣​ថ្ងៃ​​មកហើយ​​​ និង​​មាន​​​តំណម​​​​​ដាក់បារ៉ាស់​​​​​ហាមឃាត់​​​មិនឱ្យមាន​មនុស្ស​ធ្វើ​ ដំណើរ​​

កូន​ស្រី​សំណព្វ​ចិត្ត​របស់​ស្តាលីន​អស់ជីវិត​ក្នុង​ជន្មាយុ​86​ឆ្នាំ​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក

Posted: 11 Jan 2012 05:32 PM PST

ស្តាលីន ស្រឡាញ់​​ស្វេត​ឡាណា កូនស្រី​តែម្នាក់​​គត់​ស្មើ​ជីវិត​ខ្លួន​
នៅ​ទី​ប្រជុំ​ជន​ដាច់​សង្វែង​រិចឡេន​(Richland)​ក្នុង​រដ្ឋ​វីស្កន​ស៊ិន​ សហរដ្ឋ​អាមេរិក​ កូន​ស្រី​សំណព្វ​ចិត្ត​តែម្នាក់​គត់​របស់​ស្តា​លីន​ ឈ្មោះ​ស្វេតឡាណា ស្តាលីន (Svetlana Stalin) ទទួល​មរណភាព​យ៉ាង​កណ្តោច​កណ្តែង​ក្នុង​​ជន្មា​យុ​​៨៦​ឆ្នាំ ដោយ​ជំងឺ​មហារីក​ពោះ​វៀនធំ ។ ស្វេត​​​ឡាណា ក្រៅ​ពី​ឋានៈ​ជា​កូន​ស្រី​សំណព្វ​ចិត្ត​តែ​ម្នាក់​គត់​របស់​មេ​ដឹកនាំ​សូវៀត​សូសេហ្វ​ ស្តាលីន នោះ​ ត្រូវ​បាន​គេស្គាល់​ថែម​ទៀត​ក្នុង​នាម​​ជា​ស្ត្រី​ម្នាក់​ពោរពេញ​ដោយ​ភាព​ប្រទាំង​ប្រទើស​ក្នុងជីវិត។

កិច្ចប្រជុំ​​រដ្ឋ​មន្ត្រី​​ការ​បរទេស​​អាស៊ាន​​​​នៅ​​ខេត្តសៀម​រាប បាន​បញ្ចប់​​ជា​មួយ​លទ្ធផលពិភាក្សា​​5ចំណុច​សំខាន់​ៗ

Posted: 11 Jan 2012 05:28 PM PST

ទិដ្ឋភាពក្នុងកិច្ចប្រជុំ
ខេត្តសៀមរាប ៖ កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការ​បរទេស​អាស៊ាន​ចង្អៀត ​ដែល​បាន​ប្រារ​ព្ធធ្វើ​ឡើង​នៅ​​លើទឹកដី​ប្រវត្ដិសាស្ដ្រ​ខេត្ដសៀមរាប​ជា​ តំបន់​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២​ផ្នែក​ទេសចរណ៍​របស់​ព្រះរាជាណាចក្រ​កម្ពុ​ ជា បាន​បញ្ចប់​​កាលពី​ល្ងាច​ថ្ងៃ​ទី១១ មក​រា ​ឆ្នាំ​២០១២ ជា​មួយ​លទ្ធ​ផល​ពិភាក្សា​បញ្ហា​សំខាន់​ៗ​ចំនួន​៥​ចំណុច រួម​មាន​បញ្ហា​ប្រទេស​មី​យ៉ា​ន់​ម៉ា បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!