Koh Santipheap Daily

Koh Santipheap Daily


អ្នក​ចាំ​ទី​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​​រំភើប​ ដែល​​ឈ្មោះ​ផ្លូវ​ជា​ឈ្មោះ​របស់​ខ្លួន​

Posted: 08 Jan 2012 11:48 PM PST

កី​ឡា​ករ​​អ៊ី​ឃែ កា​ស៊ី​​ឡាស់
កីឡា​​ករ​ចាំ​ទី​ក្រុម​ជម្រើស​ជាតិអេស្ប៉ាញ​របស់​​ក្លឹប At-Madrid ​មាន​ក្តី​រំ​ភើប​យ៉ាង​ក្រៃ​លែង​ ដែល​​មាន​ឈ្មោះ​​ផ្លូវ​ថ្នល់​ត្រូវ​បង្កើត​​​​ឡើង​ដូច​ឈ្មោះ​របស់​​ខ្លួន​នៅ​ក្នុង​ទី​ក្រុង​​ម៉ូស​តេ​ឡេស ជា​​ស្រុក​កំណើត​ ។ កី​ឡា​ករ​​អ៊ី​ឃែ កា​ស៊ី​​ឡាស់ ​អ្នក​ចាំ​​ទី​អាយុ​៣០​​ឆ្នាំ ​ដែល​​ដឹក​នាំ​​ក្រុម​​​ជម្រើស​​ជា​តិ​អេស្ប៉ាញ​ដណ្តើម​​ជើង​ឯក​បាល់​ទាត់​​អឺ​រ៉ូ​២០០៨ (EURO 2008) ​និងបាល់​​ទាត់​ពិ​ភព​​​លោក​​២០១០

ស្ត្រី​ចិន​​សម័យ​​ថ្មី​និ​យម​​រៀប​ការ​​ជា​មួយ​បុរស​​មាន​លំនឹង​ផ្នែក​ហិរញ្ញ​វត្ថុ​

Posted: 08 Jan 2012 11:45 PM PST

ទិដ្ឋភាពក្នុងពិធីរៀបការ​
តាម​ប្រ​ភព​ពី​ទីភ្នាក់​ងារ​​ព័ត៌​មាន​​បរ​ទេស​ កាល​ពី​​​​ថ្ងៃ​ទី​៨ មក​រា ផ្សាយ​ឱ្យដឹង​ពី​​លទ្ធ​ផល​​អង្កេត និង​ស្រាវ​ជ្រាវ​​លើ​ស្ត្រី​ចិន​ចំនួន​៥០.៣៨៣​នាក់ ដែល​បាន​ផ្សព្វ​ផ្សាយ​​ក្នុង​ឯក​សារ​ កាល​ពី​ថ្ងៃ​ទី​៤​ ម​ក​រា ​កន្លង​មក​​ឃើញ​ថា ជិត​​៧០​%​ មាន​ក្តី សង្ឃឹម​លើ​បុរស​ដែល​មក​ស្តី​ដណ្តឹង​​រៀប​ការ​​ត្រូវមាន​លំ​នៅ​ឋាន​ ​និង​លំ​នឹង​ផ្នែក​ហិរញ្ញ​វត្ថុ​​​ជា​ចម្បង​​របស់​​ខ្លួន​ជា​មុន​សិន ។ ក្រៅ​ពី​នេះ​ក៏​មាន​ស្ត្រី​​នៅ​លី​វ​ប្រ​ហែល​៨០​% ​នៅ​មាន​ជំនឿ​ចិត្ត​ថា បុរស​​ដែល​មាន​ប្រាក់​បៀ​​វត្ស​ខ្ពស់​ជាង​៤.០០​០​យាន់ឡើង​​ទៅ

ស្ថាប័ន​​​ហ្សា​កាត់​​នៅ​រដ្ឋ​ស្លាង ​ប្រទេស​ម៉ាឡេស៊ី ឧបត្ថម្ភ​ប្រាក់​ជួយ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​

Posted: 08 Jan 2012 11:43 PM PST

ខេត្តកំពត ៖ ​វគ្គ​បណ្តុះ​បណ្តាល​​គរុកោសល្យ គ្រូបង្រៀន ​អ៊ិស្លាម​​កម្ពុជា​រៀប​ចំ​ដោយ​អង្គ​ការ​មូល​និធិ​អភិ​វឌ្ឍន៍​មូស្លីម​ កម្ពុជា​សហ​ការ​ជា​មួយ​គណៈ​ដឹក​នាំ​ជាន់ខ្ពស់​នៃ​​សាសនា​អ៊ិស្លាម​កម្ពុជា​ ក្រោម​ការ​ឧបត្ថម្ភ​​ស្ថាប័ន​​ហ្សាកាត់​​នៅរដ្ឋ​ស្លាង (SELAGOR) ​ប្រទេស​​ម៉ាឡេស៊ី ​ត្រូវបាន​ធ្វើ​ពិធី​បិទ​វគ្គ​​ និង​​ចែក​វិញ្ញា​បន​បត្រ​​បញ្ជាក់​ការ​សិក្សា​កាលពី​​ព្រឹក​​ថ្ងៃ​ទី​៨

​ម៉ាឡេស៊ី ៖ អ្នកគាំទ្រ​​​លោក​អានវ៉ា ច្រើនពាន់​នាក់​​ប្រមូលផ្តុំ​គ្នា​មុខ​តុលាការ​

Posted: 08 Jan 2012 11:35 PM PST

ពួកអ្នកគាំទ្រ​​​​លោកអានវ៉ា ​ប្រមូលផ្តុំគ្នា​​​មុខតុលាការ​កំពូល
មនុស្សជាច្រើន​​ពាន់នាក់​​បានប្រមូលផ្តុំគ្នា​​​កាល​ពីព្រឹកថ្ងៃទី​​​៩ មករា ​នៅមុខតុលាការ​​ក្រុង​​​គូឡាឡាំពួរ រដ្ឋធានី​​​ម៉ាឡេស៊ី ​​ដើម្បី​​​​​​សម្តែង​​​ការ​គាំទ្រ​​​ចំពោះ​លោក​អានវ៉ា ​អ៊ី​ប្រាហ៊ីម ​ប្រមុខ​គណ​បក្ស​​​ប្រឆាំង​​ និង​​ជាអតីត​ឧបនាយករដ្ឋមន្ត្រី​​​ដែល​​​សាលក្រម​​កាត់ទោស​​​លោក​ពី​បទ​​រួមភេទជា​មួយ​បុរស​ដូចគ្នាត្រូវ​ចេញនាថ្ងៃទី​​៩ មករា ​​នោះ​។​ ការ​ចាប់​ផ្តើម​​​​សវនា​ការ​​គ្រោងនា​ថ្ងៃទី​​​៩ មករា ​វេលាម៉ោង​​​៩ព្រឹក​​​ម៉ោង​ក្នុងស្រុក ក៏​ប៉ុន្តែ​​ពួកអ្នក​​​គាំទ្រ​​លោក​អានវ៉ា​​អ៊ី​ប្រាហ៊ីម ​​ចាប់​ផ្តើម​​​លើក​គ្នា​​​​មកតុលាការ​​​​ចាប់តាំង​ពី​​​​​មុន​ម៉ោង​​​៦​ព្រឹក​​​ទៅទៀត ។

អនា​គតកម្ម​វិធី​ប្រ​ណាំង​​ Valencia F1 Grand Prix ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​ ព្រោះ​ពី​មិន​ចុះ​សម្រុង​គ្នា​លើ​តម្លៃ​រៀប​ចំ​

Posted: 08 Jan 2012 11:32 PM PST

ទិដ្ឋ​ភាព​នៃ​ការ​ប្រ​ណាំង​នៅ​ក្រុង​ Valenciaកន្លង​មក
អនា​គត​កម្ម​វិធី​ប្រ​ណាំង​ហ្វមមូឡាវ័ន​ Grand Prixនៅ​ទី​ក្រុង ​Valenciaប្រទេស​អេស្ប៉ាញ​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់​បន្ទាប់​ពី​អាជ្ញា​ធរ​ទី​ក្រុង​នេះ​និយាយ​ថា ខ្លួន​ចង់​ឱ្យ​មាន​ការ​ចរ​ចា​គ្នា​ឡើង​វិញ​លើ​តម្លៃ​សិទ្ធិ​រៀប​ចំ​ការ​ប្រ​ណាំង​។ លោក Jose Ciscarអនុ​ប្រធាន​ Generalitat Valencianaបាននិយាយ​ថា រូប​គាត់​សុំ​ឱ្យ​មាន​ការ​ពិ​និត្យ​មើល​ឡើង​វិញ​ដោយ​ម៉ត់​ចត់​និង​យ៉ាង​​ពេញ​លេញ​លើ​ថវិកា​រៀប​ចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​សំ​ខាន់​ៗ ។​

ចោរ​ស្ពាន​កាំភ្លើង​​​អាកា​​ដើរ​ប្លន់​​ផ្អើល​ក្រុង​​​ព្រះវិហារ​​ជាថ្មីទៀត​

Posted: 08 Jan 2012 11:30 PM PST

ស្រ្តីជាម្ចាស់ផ្ទះរងគ្រោះ
​ខេត្តព្រះវិហារ​​​​​ ៖ ចោរប្លន់២នាក់ប្រដាប់​ដោយ​អាវុធ AK ស្វាយបត់១ដើម បានឆ្មក់ចូល​ប្លន់ផ្ទះស្រ្តីមេម៉ាយ និង​កូនស្រីម្នាក់ដោយយក​បានលុយនិងគ្រឿងអលង្ការមួយចំនួន ។ ហេតុ​ការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង២​រំលងអធ្រាត្រឈានចូលថ្ងៃទី៩ មករា ២០១២​នេះ នៅចំណុចភូមិកំពង់ចម្លង សង្កាត់​កំពង់​ប្រណាក ក្រុងនិងខេត្តព្រះវិហារ​។

កីឡាករអា​ហ្វ្រិក​ខាង​ត្បូង​Oosthuizen ឈ្នះជើងឯកវាយកូនហ្គោល Africa Openនៅលើ​ទឹក​កំណើត​របស់​ខ្លួន​

Posted: 08 Jan 2012 11:30 PM PST

កីឡាករអាហ្វ្រិកខាងត្បូង Louis Oosthuizen​​​​​
កីឡាករ​ Louis Oosthuizen បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ជើង​ឯក​វាយ​កូន​ហ្គោល​​​​កម្ម​វិធី​ Africa Open​ ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប១លាន​​ដុល្លារ​អាមេរិក​ក្រោយ​​​ពី​ធ្វើ​បាន៦អាន់​ឌ័រប៉ា ៦៧​បន្ថែម​ទៀត​នៅជុំ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៨មក​រា​កន្លង​មក​នេះ​​។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ហ្គោល​​ East London GC​ស្ថិត​ក្នុង​ទី​ក្រុង​ East London អា​ហ្វ្រិក​ខាង​ត្បូង​។

កីឡាករ​អង់គ្លេស​​ Murrayបើក​រដូវ​កាល​ថ្មី​ជា​មួយ​នឹង​ពាន​ជើង​ឯក​ Brisbane International​

Posted: 08 Jan 2012 11:27 PM PST

កីឡាករអង់គ្លេស​​​​  Murray
Andy Murrayកីឡាករ​លំ​ដាប់​ទី​៤​ពិភព​លោក ​បាន​បង្ហាញ​ឱ្យ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​ដឹង​ថា រូប​គេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេចក្នុង​ការ​​ដណ្តើម​យក​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​Australian Openជា​លើក​ដំបូង​ក្នុង​អាជីព​ ខណៈ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​៨​មក​រា​កន្លង​មក​នេះ​ គេ​បាន​យក​ឈ្នះ​ជើង​ឯក​កម្ម​វិធី​កម្តៅ​សាច់​ដុំ​ Brisbane International​​​នៅ​ប្រទេស​អូ​ស្ត្រា​លី ។​ នៅ​លើ​ទី​លាន​ប្រកួត​ក្នុង​ទី​ក្រុង​ប្រ៊ីស​បេន​កាល​ពី​ថ្ងៃ​អា​ទិត្យ​ នោះ Murrayបាន​ប្រើ​រយៈ​ពេល​៦៥​នា​ទី​គត់​បំ​បាក់​កីឡាករ​អ៊ុយ​ក្រែន​ Alexandr Dolgopolovក្នុង​លទ្ធផល​៦-១និង​៦-៣​ ដណ្តើម​បាន​ពាន​ជើង​ឯក​យក​មក​គ្រប់​គ្រង។

យុវជនម្នាក់ស្លាប់បាត់បង់ជីវិតពេល​កំពុងជិះ​កង់​ត្រូវ​រថយន្ត​ទួរីស​​បុកពី​ក្រោយ

Posted: 08 Jan 2012 11:25 PM PST

សពជនរងគ្រោះ
ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​​បាន​រង​របួស​បាក់​ជើង​ទាំង​ពីរ​ បាក់ឆ្អឹង​ខ្នង​បែកក្បាល និង​ដាច់​មុខ​​រហូត​ដល់​បាត់​បង់​ជីវិត​ ខណៈ​កំពុង​ជិះ​កង់​ត្រូវ​រថយន្ត​ទួរីស​បុក​ពី​ក្រោយ​​កាលពី​វេលា​ម៉ោង​៥​និង ​២០​នាទី​ទៀប​ភ្លឺថ្ងៃ​ទី​៨ មក​រា នៅ​ភូមិ​ព្រៃ​ខ្មែរ ស្រុក​រលាប្អៀរ ខេត្ដកំពង់​ឆ្នាំង ។

ក្មេងប្រុសម្នាក់អាយុជាង១០ឆ្នាំ ដើរ​វង្វេង​ផ្ទះត្រូវបានម៉ូតូឌុបយកមកស្នងការ

Posted: 08 Jan 2012 11:24 PM PST

ក្មេងប្រុសវង្វែងផ្ទះ
ខេត្តប៉ៃលិន ៖ ក្មេងប្រុសម្នាក់អាយុ​​ជាង​១០​ឆ្នាំ បានវង្វេងផ្ទះ​ត្រូវបានម៉ូតូ​ឌុប​ដឹកយកមក​ដាក់​នៅស្នងការដ្ឋានខេត្ត កាលពីវេលា​ម៉ោង៦​និង៣០នាទីល្ងាច​ថ្ងៃទី៨ មករា ២០១២ ។ ​ប្រភពពី​មន្ត្រីនគរបាលឲ្យដឹងថា ​កាលពី​​ល្ងាច​​ថ្ងៃ​ខាង​លើ​បាន​​ទទួលក្មេងប្រុសម្នាក់​ពីអ្នករត់​ម៉ូតូឌុប​ ដើម្បី​ប្រកាស​ស្វែង​រក​ឪពុក​ម្តាយរបស់ក្មេង។ ក្រោយ​ពីសាកសួរ​ក្មេង​ដែល​វង្វេងផ្ទះបានប្រាប់​

​សម្ព័ន្ធអារ៉ាប់​បន្ទោស​ទាំង​រដ្ឋាភិបាល ទាំង​​ពួកបះបោរ​ស៊ីរី​

Posted: 08 Jan 2012 11:10 PM PST

ក្នុងកិច្ចប្រជុំ​របស់​សម្ព័ន្ធអារ៉ាប់​
​​របាយការណ៍​​លើកដំបូងរបស់ពួកអ្នក​សង្កេត​ការ​​​ណ៍សម្ព័ន្ធអារ៉ាប់​​​បានចេញ​ដោយ​បន្ទោស​ទាំង​​លើ​រដ្ឋាភិបាល ទាំង​លើ​ពួក​បះបោរ​​ចំពោះអំពើ​ហិង្សា​​​​បង្ហូរ​ឈាម​​នៅស៊ីរី​។ របាយការណ៍​​ដំបូង​របស់​ពួកអ្នកសង្កេត​ការណ៍​​សម្ព័ន្ធអារ៉ាប់​​​ដែលមក​​​ដល់​​ស៊ីរី​​កាលពីថ្ងៃទី​​២៦ ធ្នូ ត្រូវ​បាន​​គណៈ​កម្មាធិការ​​​រដ្ឋមន្ត្រី​​ទទួល​បន្ទុក​​សំណុំរឿង​​ស៊ីរី​រួមប្រជុំ​​កាលពីថ្ងៃទី​​៨ មករា នៅ​ទីក្រុង​គែរ ​​បន្ទោស​ដូចគ្នា​ចំពោះ​អំពើ​​ហិង្សា​​ទាំង​​​​​​​លើ​កងកម្លាំង​សន្តិសុខ

ក្រុម​ប្រមាត់​ប្រមង់​ចាប់​ពង្រត់​ក្មេង​ស្រី ២​នាក់​បង​ប្អូន​ចេញ​​​ពីខេត្តសៀមរាប ​​បង​ប្រុស​ដើរ​ចែក​រូប​ថត​ស្វែង​រក​នៅ​តែ​មិន​ឃើញ

Posted: 08 Jan 2012 11:00 PM PST

ក្មេងស្រីទាំង២នាក់បងប្អូន​ដែល​បាត់ខ្លួន
ខេត្តបាត់ដំបង ៖ រូបថតក្មេងស្រីជំទង់២​នាក់ដែលសាច់ញាតិប្រាប់ថា ជាបងប្អូនបង្កើត ត្រូវគេប្រទះឃើញមាននៅគ្រប់ស្ថាប័ន​សមត្ថ​កិច្ច និងនៅតាមបណ្ដាសណ្ធាគារ​ផ្ទះ​សំណាក់ និង​តាមក្លឹបរាត្រីនានាក្នុងក្រុងបាត់​ដំបង ​កាលពី​រសៀលថ្ងៃទី៨ មករា ដើម្បីស្វែងរក ដោយ​សង្ស័យថា ត្រូវជនមិនស្គាល់មុខចាប់​ពង្រត់​ចេញ​​ពីខេត្តសៀមរាប មកកាន់ខេត្ត​បាត់ដំបង ។

មន្ត្រី​យោធា​​ជាន់​ខ្ពស់​​ម្នាក់​ចាក់​ប៉ង​សម្លាប់​​មិត្ត​នារី​​​ពេល​កំពុង​បើក​រថយន្ត​ឡិចស៊ី​ស ​ហើយ​ឡើង​​បើក​​គេចខ្លួន​ក្រឡាប់​​ស្លាប់​​ខ្លួ​ន​ឯង

Posted: 08 Jan 2012 10:59 PM PST

ខេត្តព្រះសីហនុ ៖ មន្ត្រីយោធា​ម្នាក់​​​តាម​សាច់​ញាតិ​អះអាងថា ​មាន​ឋាន​ន្តរ​ស័ក្តិ​​ផ្កាយ​២ ទី​ប្រឹក្សា​​ក្រសួងការពារ​ជាតិ​បាន​ស្លាប់​បាត់​បង់​ជីវិត​ដែល​មើល​ទៅ​​គួរ​ឱ្យ​រន្ធត់​ផង​ដែរ ដោយ​សារ​តែ​គ្រោះ​​ថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ច្រើន​​ត្រឡប់​​ ហើយ​សពខ្ទេចខ្ទាំក្នុងរថយន្តបង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​តាំង​ពី​ពាក់​កណ្តាល​អធ្រាត្រ​​រហូត​ដល់​ព្រឹក​ បន្ទាប់​ពី​មន្ត្រី​យោធា​រូបនេះ​ប្រើ​កាំ​បិត​សាំង​គីម​ចាក់​ប៉ង​សម្លាប់​មិត្ត​នារីរបស់ខ្លួន ហើយ​បើក​រថយន្ត​លឿនទៅ​បុកដើមឈើ​ ​បណ្តាល​​ឱ្យក្រឡាប់​ ហើយសព​ឋិត​ក្នុង​រថយន្ត​​តាំងពី​យប់​រហូត​ដល់​ព្រឹក​ឡើង

ស្រវឹងស្រា​ជិះ​ម៉ូតូ​​ពេល​យប់​​​លឿន​​ទៅ​បុក​រថយន្តស្លាប់​​ទាំងពីរ​នាក់​

Posted: 08 Jan 2012 10:25 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តពោធិ៍សាត់ ៖ ​យុវជន​ពីរនាក់​​​ស្រវឹង​ជោក​ជាំ​​បាន​ជិះ​ម៉ូតូ​​ឌុប​គ្នា​​ទៅ​បុក​រថយន្ត​ បណ្តាល​ឱ្យ​ស្លាប់​ទាំង​២​នាក់​ភ្លាមៗ​នៅ​នឹង​កន្លែង​តែ​ម្តង។ គ្រោះថ្នាក់​​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​​​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​ លេខ​៥ ស្ថិត​​ក្នុងភូមិ​ស្នាម​ព្រះ ឃុំ​​ស្នាមព្រះ ស្រុក​បាកាន ​កាល​ពីវេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ​ថ្ងៃទី​៨ មករា ២០១២ ។

ជិះម៉ូតូ​​លឿន​​មិន​មើល​មុខ​មើល​ក្រោយ​​បុក​គ្នា​​ពេញទំហឹង​​ស្លាប់​ម្នាក់​​ របួសធ្ងន់​ម្នាក់

Posted: 08 Jan 2012 07:50 PM PST

អ្នករងគ្រោះដល់ស្លាប់
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បាន​ស្លាប់​បាត់បង់​ជីវិត និង​ម្នាក់​ទៀត​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​កាល់​ ម៉ែ​ត ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​​បង្ក​ឡើង​ដោយ​​ម៉ូតូ​​ពីរ​គ្រឿង​បុក​គ្នា​ ពេញទំហឹងនៅ​តាម​ផ្លូវ​ទំនប់​កប់​ស្រូវ សង្កាត់​គោក​រកា ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៦​និង​៥៥​នាទី​យប់ថ្ងៃ​ទី​៩ មក​រា ។

​ដោះ​លែង​​នាវិក​ហ្ស៊ក​ហ្ស៊ី​ដែលពួកចោរសមុទ្រ​​ចាប់កាលពីឆ្នាំ2010

Posted: 08 Jan 2012 07:40 PM PST

នាវា​​កាហ្គោ​​ដែលពួក​ចោរ​​សមុទ្រ​​ចាប់ជាមួយ​បណ្តា​​នាវិក​ហ្ស៊ក​ហ្ស៊ី
បណ្តា​​អ្នកទទួលខុសត្រូវ​​​​ហ្ស៊ក​ហ្ស៊ី​​​ថ្លែង​កាលពី​ថ្ងៃទី៨ មករា ថា ​ពួកនាវិក​ហ្ស៊ក​ហ្ស៊ី​ដែល​ជាប់ជាចំណាប់ខ្មាំង​​​​តាំងពីខែ​​​កញ្ញា ឆ្នាំ២០១០ ​​​មក ក្នុងដែនទឹក​នៃ​​ឆ្នេរសមុទ្រ​​​សូម៉ាលី​​ត្រូវបាន​​​ដោះ​លែង​​វិញហើយ ។ ​ក្នុងសេចក្តីប្រកាស​​​មួយទីភ្នាក់ងារ​​​​​​​ដឹកជញ្ជូន ​​តាម​សមុទ្រ​​​របស់ហ្ស៊ក​ហ្ស៊ី​ថ្លែងថា ​ការដោះ​​លែង​​​ពួកនាវិក​ហ្ស៊កហ្ស៊ី​​ទាំងនេះ​​ដែល​ចាប់ពង្រត់​​​ដោយ​ពួក​ចោរ​សមុទ្រ​​​សូម៉ាលី​​បានបញ្ចប់​​ប្រកប​ដោយ​​ជោគជ័យ ។

ទៅបុណ្យ​បច្ច័យ​បួន​បង​ប្អូន​ត្រូវ​រថយន្ត​កៀរ​បាក់​ភ្លៅ​ស្តាំ

Posted: 08 Jan 2012 07:33 PM PST

ខេត្តកំពង់ចាម ៖ បុរស​ម្នាក់​រងរបួស​បាក់​ភ្លៅ​ខាង​ស្ដាំ ខណៈ​កំពុង​ជិះ​ម៉ូតូ​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យ​បច្ច័យ​បួន​បងប្អូន​នៅ​ ម្តុំព្រំប្រទល់​ខេត្ដ​កំពង់ធំ។ លុះ​​ជិះ​ជិត​ដល់​សាលាស្រុក​បា​ធា​យ ត្រូវ​រថយន្ដ​ទួ​រី​សកៀរ​ឱ្យ​ដួល​រង​របួស​កាល​ពី​វេលា​​ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​៨ មក​រា ។

រថយន្ត​​កុងតឺន័រ​​ស្រូប​​​ម៉ូតូ​​​​និង​មនុស្ស​​2នាក់​​​ចូល​​​ក្រោម​​​​ពោះស្លាប់​​​ម្នាក់​​របួស​​​ធ្ងន់​​ម្នាក់

Posted: 08 Jan 2012 07:32 PM PST

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់បាន​ស្លាប់​​នៅ​ពេល​ដឹក​ដល់​មន្ទីរពេទ្យនិង​ម្នាក់​ទៀត​របួស​ ធ្ងន់ដោយ​សារ​ពេល​កំពុង​​​ជិះ​​ម៉ូតូ​​ត្រូវ​​រថ​យន្ដ​កុង​តឺន័របើក​វ៉ា​​ បណ្ដាល​ឱ្យស្រូប​ទាំង​​ម៉ូតូ​ទាំង​មនុស្ស​ចូល​ក្រោម​រថយន្ដដោយ​កម្លាំង​​​ ខ្យល់​​​​រង​​របួស​​ធ្ងន់​​ទាំងពីរ​នាក់ បន្ទាប់​​មក​​មាន​ម្នាក់​បាន​​ស្លាប់​​ពេល​​ដឹក​ដល់​មន្ទីរ​ពេទ្យ​ ​​។ ​​ហេតុការណ៍​​នេះ​​បាន​​កើត​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ថ្ងៃ​ទី​ ៨ មក​រា

ស្ត្រីអង់គ្លេសម្នាក់ស្លាប់ក្នុងសណ្ឋាគារលី​ជេកប៉ាក់

Posted: 08 Jan 2012 07:21 PM PST

ទីតាំងសណ្ឋាគារ
រាជធានីភ្នំពេញ ៖ ស្រី្តជនជាតិ​អង់គ្លេស​ម្នាក់​បាន​ស្លាប់ក្នុងបន្ទប់លេខ២០៧ នៃសណ្ឋា​គារ​លីជេក​ប៉ាក់ វិថីសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៥និង៣០​នាទី​ព្រឹកថ្ងៃទី៩ មករា ២០១២ ខណៈ​ស្ត្រី​រូប​នោះ​ស្នាក់នៅជា​មួយសង្សារ។

សហរដ្ឋអាមេ​រិក​ត្រៀម​ការពារច្រកសមុទ្រអ័រមូសប្រឈមមុខនឹងអ៊ី​រ៉ង់

Posted: 08 Jan 2012 07:17 PM PST

មីស៊ីល​អ៊ី​រ៉ង់​​បាញ់​​ពី​ដី​​ទៅសមុទ្រ
​ប្រមុខ​​​មន្ទីរ​ប៉ង់តាហ្គោន​លោក LEON PANETTA ​ដែលលើកឡើង​​ពី«ខ្សែ​បន្ទាត់​​ក្រហម» ​​ឆ្លង​កាត់​អះអាង​កាលពីថ្ងៃទី៨ ​មករា ថា សហរដ្ឋអាមេ​រិក​នឹង​ឆ្លើយតប​ដោយ​កម្លាំង​​ប្រសិន​បើ​អ៊ី​រ៉ង់​​ស្វះ​ស្វែងរាំងខ្ទប់​ច្រក​សមុទ្រ​អ័រមូស​ជាច្រក​​​ឆ្លងកាត់​​​ដ៏សំខាន់​នៃបណ្តា​​​​នាវា​​ដឹកប្រេង​ ។ រដ្ឋមន្ត្រី​​ការពារ​​ប្រទេស​រូបនេះ​តាមទូរ​ទស្សន៍​ CBS ​ថ្លែង​ថា ច្បាស់ណាស់​​សហរដ្ឋអាមេ​រិក​​​នឹង​​មិន​អត់​អោនឡើយ ដល់ការបិទ​ច្រក​សមុទ្រ​​​អ័រ​មូស ។

របប​ភូមា​និយាយ​ថា ត្រៀម​ទទួល​លោក​ស្រី​ស៊ូ​ជី​ចូល​ក្នុង​រដ្ឋា​ភិ​បាល​

Posted: 08 Jan 2012 07:14 PM PST

លោក​ស្រី​​អ៊ួង សាន់​ស៊ូ​ជី​
ទី​ប្រឹក្សា​មួយ​រូប​របស់​ប្រធានា​ធិបតី​ភូមា​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៨ មករា ថា មេ​ដឹក​នាំ​ប្រឆាំង​ភូមា​លោក​ស្រី​អ៊ួង​ សាន់​ស៊ូ​ជី​ នឹង​អាច​ដើរ​តួ​នាទី​មួយ​ក្នុង​ផ្ទៃ​រដ្ឋា​ភិ​បាល​​ស៊ី​វិល​ ប្រសិន​បើ​លោក​ស្រី​ត្រូវ​បាន​​ជ្រើស​រើស​ជា​សមា​ជិកា​សភា​ក្នុង​ការ​បោះ​ឆ្នោត​​សភា​មួយ​ផ្នែក​នា​ថ្ងៃ​ទី​១ មេសា ខាង​មុខ​នេះ​។ ទី​ប្រឹក្សា​រូប​នេះ​ លោក​ណៃ​កូ​ហ្ស៊ីន​ឡាត និយាយ​ថា ជ័យ​លា​ភី​ពាន​រង្វាន់​ណូ​បែល​សន្តិ​ភាព​រូប​នេះ​នឹង​អាច​ទទួល​តំណែង​​សម​ស្រប​​មួយ​ក្នុង​រដ្ឋ​បាល​ជាន់​ខ្ពស់​សាធារណៈ​របស់​ភូមា​។

​លោក​មូសារ៉ាហ្វ ​ប្រកាស​ពីការ​វិលត្រឡប់​របស់​លោកទៅកាន់​​​​ប៉ាគីស្ថាន​​វិញ​

Posted: 08 Jan 2012 07:11 PM PST

លោក​មូសារ៉ាហ្វ​​​​​​
​អតីត​ប្រធានាធិបតី​ប៉ាគីស្ថាន​​​ លោកព័រ​​វេស ​​មូសារ៉ាហ្វ ​​​ប្រកាស​​​កាលពីថ្ងៃទី​​​៨ មករា ​ថា លោកនឹង​បញ្ចប់​ការ​​​រស់នៅ​​និរទេស​ហើយ ​លោក​នឹង​​វិល​ត្រឡប់​​​​​ទៅ​ប្រទេស​វិញមុន​​ដំណាច់​​ខែនេះ ​​ដើម្បីរៀប​ចំការ​បោះឆ្នោត​​​​​សភាឆ្នាំ​​២០១៣​។​ ក្នុងសុន្ទរកថា​​តាមវីដេអូ​​​​ខន​ហ្វេរេន ​​ទៅ​កាន់​​​​សមាជិក​​គណបក្ស​ថ្មី​​របស់​លោក​ គឺ​គណបក្ស​សម្ព័ន្ធ​​​អ៊ិស្លាម​​​​សម្រាប់​​ប៉ាគីស្ថាន​ទាំងមូល APML ចំនួន​​​៨.០០០​នាក់ ​​​ដែលជួបប្រជុំ​គ្នា​​​នៅ​ក្រុង​ការ៉ាជី លោកមូសារ៉ាហ្វ ​​មាន​ប្រសាសន៍​ថា ​​ការ​ផ្តួច​ផ្តើម​​​គំនិត​​​​នានា​កំពុងធ្វើ​​​​ដើម្បី​​​បំភ័យខ្ញុំ​

កីឡាករ​ល្បីឈ្មោះ​​​នាំគ្រាប់បាល់​​​ជ័យ​លាភី World Cup ជូន​ប្រទេស​អ៊ីតាលី​​​ឆ្នាំ​​២០០៦ ​ធ្វើ​សន្និ​សីទ​​​កាសែត​ជាមួយ​​កីឡាករ​កម្ពុជា​

Posted: 08 Jan 2012 07:04 PM PST

​កីឡា​ករ​​​ល្បីឈ្មោះ​​​ Fabio Cannavaro ពេលមកដល់​កម្ពុជា
រាជធានីភ្នំពេញ​​​​ ៖ ​កីឡាករ​បាល់ទាត់​​ល្បី ឈ្មោះជម្រើសជាតិ​​អ៊ីតាលី និង​​នាំ​​​សំណាង​គ្រាប់​បាល់​​​ជ័យលាភី​ពានរង្វាន់​បាល់ទាត់​ពិភព​លោក​​ World Cup ឱ្យប្រទេស​​​​អ៊ីតាលី ​កាលពីឆ្នាំ​​២០០៦ ​ខណៈប្រកួត​​​​វគ្គ​ផ្តាច់ព្រ័ត្រ​​​ជាមួយ​ក្រុម​​ជម្រើស​ជាតិបារាំង​​​នៅ​​ ប្រទេស​អាល្លឺម៉ង់នោះ បាន​​​ធ្វើសន្និសីទ​​​កាសែត​​មួយ​នៅសណ្ឋាគារ​​សូហ្វីតែល​ភូគីត្រា ​​​រាជធានីភ្នំពេញ ​​​​នា​វេលា​ម៉ោង​​​៩​​​ព្រឹកថ្ងៃទី​​៩

កម្លាំង​​ប្រតិបត្តិការ​​​អាជ្ញាធរ​​ទន្លេ​សាប​​​ចុះទប់ស្កាត់​​​​ការនាំ​​ផល​​​នេសាទ​​ចេញក្រៅ​ប្រទេស​​តាម​ច្រកអន្តរជាតិ​ប៉ោយប៉ែត​

Posted: 08 Jan 2012 06:33 PM PST

សកម្មភាពទប់ស្កាត់​ផល​នេសាទក្នុងស្រុក
​ក្រុងប៉ោយប៉ែត​​​​ ៖ ​នៅព្រឹកថ្ងៃទី​​​​៩ ​មករា ​២០១២ ​នេះ កម្លាំង​​​ចម្រុះរបស់​ក្រុមប្រតិបត្តិ​ការ​​​អាជ្ញាធរ​​ទន្លេ​​​សាប បានចុះធ្វើការ​​​ទប់ស្កាត់​​​​ផល​នេសាទ​​​​ ពិសេស​ត្រីទឹកសាប នៅច្រក​ទ្វារ​អន្តរ​ជាតិ​​​ប៉ោយប៉ែត​​​មិនឱ្យ​មានការនាំចេញ​ទៅក្រៅ​ប្រទេស​ នោះទេ ។ ​​

ដើរឆ្លង​ផ្លូវ​ចេញពី​ក្លឹប​ហាត់​ប្រាណ​ត្រូវ​ម៉ូតូ​បុក​ដួល​បែក​ក្បាល​សន្លប់​២​នាក់​

Posted: 08 Jan 2012 06:29 PM PST

ស្រ្តីរងគ្រោះក្នុងហេតុការណ៍
រាជធានីភ្នំពេញ ៖ ស្ដ្រី​ម្នាក់​ដើរ​ចេញពី​ក្លឹ​ប​ហាត់ប្រាណ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​ បុកបណ្តាលឱ្យ​ដួល​បែកក្បាល​សន្លប់​ហូរ​ឈាម រីឯ​បុរស​អ្នកបង្ក​ក៏​ដួល​បែកក្បាល​សន្លប់​ដែរ។ ហេតុការណ៍​នេះ កើតឡើង​នៅ​មុខក្លឹប​ហាត់​ប្រាណ​​ភ្នំពេញ​ស្ព​ត​ក្លឹ​ប​តាម​បណ្ដោយ​​ផ្លូវ​ លេខ​២៧១ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន កាលពីវេលា​ម៉ោង​៦​និង​​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ មក​រា ។

ត្រាក់ទ័រថយក្រោយពេលយប់មើលមិន​ឃើញបុកស្រ្តីម្នាក់​របួសធ្ងន់

Posted: 08 Jan 2012 06:27 PM PST

ស្រ្តីរងគ្រោះកំពុងសំរាកព្យាបាល​ក្នុងមន្ទីរពេទ្យ
ខេត្តប៉ៃលិន ៖ ស្រ្តីម្នាក់ត្រូវបាន​ត្រាក់ទ័រ​របស់ខ្លួន​ឯងដែលបើកបរដោយប្អូនថ្លៃ​ប្រុស​ ឈ្មោះមុត អ៊ឹម អាយុ១៩ឆ្នាំ ពេល​រ៉ឺយ៉ែថយ​ក្រោយ​ចេញពីផ្ទះបម្រុងទៅ​ភ្ជួរ​ដីឲ្យគេនៅចម្ការ ក៏បុកត្រូវស្រ្តីរូបនេះពេញទំហឹង ខណៈស្ត្រី​ខាង​លើ​ចុះពី​ផ្ទះ​បម្រុងទៅបត់ជើងតូច បណ្តាលឲ្យ​សន្លប់​បាត់​ស្មារតី។ ហេតុ​ការណ៍នេះបានកើត​ឡើង​កាល​ពីវេលាម៉ោង៨​យប់​នៅថ្ងៃទី៧ មករា

ស្រវឹង​ស្រា​បើក​រថយន្ត​ច្រឡំ​​ផ្លូវ​ចូល​ក្នុង​ដី​ឡូត៍​សំយុង​ក្បាល​​ចូល​ទឹ​ក​ស្មានថា ចូល​ផ្ទះ​

Posted: 08 Jan 2012 06:24 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​ស្ដា​រិច ពណ៌​ស មួយ​គ្រឿង ត្រូវ​ម្ចាស់​ទំនងជា​ស្រវឹង​បើក​ច្រឡំ​ផ្លូវ​ចូល​ក្នុង​ដី​ឡូត៍​មួ​យម្តុំ​ បឹង​កក់​​សំ​យុ​ង​ក្បាល​ចូល​ក្នុង​ទឹក​បះ​គូទ​ឡើង​លើ កាលពីវេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ មក​រា នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៧០ ជាប់​វិទ្យាស្ថាន​អភិវឌ្ឍន៍​និស្សិត ក្នុង​ក្រុម​ទី​១ ភូមិ​១ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​​ពេញ ។

ហាយឡិនឌ័របុកម៉ូតូអូសជិតមួយរយ​ម៉ែត្រផ្អើល​​មនុស្ស​ម្នា​ទាំង​យប់​​នៅ​ខណ្ឌ​ដូន​ពេញ

Posted: 08 Jan 2012 06:10 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ពិតជាសំណាងមួយក្នុង​មួយ​ពាន់គ្រោះថ្នាក់ដែលរថយន្តហាយឡិនឌ័រ​បុក​ ម៉ូតូពីក្រោយ ម៉ូតូជាប់ក្រោមរថយន្ត​រួច​អូស​ជាងមួយរយម៉ែត្រ អ្នកបើក​ម៉ូតូ និងអ្នករួម​ដំណើរ​ខ្ទាតចេញដេកដួលលើ​ថ្នល់ម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ។ គ្រោះថ្នាក់ចរា​ចរណ៍ដែលបង្កឲ្យមាន​ការភ្ញាក់ផ្អើល​នេះបាន​កើត​ ឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃ​ទី៨ មករា

ប្រជុំ​បូក​សរុប​ការ​ងារ​ប្រចាំ​ឆ្នាំ​2011 និង​លើក​ទិសដៅ​ឆ្នាំ2012​របស់​អ៊ិន​ ធី ស៊ី​គ្រុប

Posted: 08 Jan 2012 06:06 PM PST

ទិដ្ឋភាពក្នុងកិច្ចប្រជុំ
រាជ​ធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​អាទិត្យ​ទី​៨ មករា​ អ៊ិន ធី​ ស៊ី​គ្រុប បាន​ប្រារព្ធ​ពិធី​ប្រជុំ​បូក​សរុប​ការ​ងារ​ប្រចាំ​ឆ្នាំ​២០១១ និង​លើក​ទិស​ដៅ​ការ​ងារ​បន្ត​សម្រាប់​ឆ្នាំ​២០១២​ ក្រោម​អធិបតី​ភាពលោក​ជា ធី​ឡាយ អគ្គ​នាយក​អ៊ិន ធី​ស៊ី គ្រុប ​លោក​​ឃឹម ផុន នាយក​ប្រតិបត្តិ​នៃ​អ៊ិន ធី​ ស៊ីគ្រុប ​និង​មាន​ការ​ចូល​រួម​ពី​សំណាក់​ថ្នាក​់​ដឹក​នាំ​ការិយា​ល័យ ​គណៈគ្រប់​គ្រង​សាលា

ក្រុមហ៊ុន​​​លី​​ ហួរ គ្រុប​ ​​ជប់លៀង​​​បុគ្គលិក​​​អបអរ​​ឆ្នាំ​​​សាកល​​2012

Posted: 08 Jan 2012 06:04 PM PST

ក្នុងពិធីជប់លៀង
​រាជធានីភ្នំពេញ ៖​ នៅ​​បុរី​​វិមានភ្នំពេញ​​​កាលពី​​​យប់​ថ្ងៃ​ទី​​៧ មករា ​​​ក្រុម​ហ៊ុន​​​លី ហួរ ​​​គ្រុប​បាន​​​រៀបចំ​​​ពិធី​​ជប់លៀង​​​​បុគ្គលិក​​​​ប្រចាំ​​ឆ្នាំ​​​ក្រោម ​អធិប​តីភាព​​​លោក​​​ឧកញ៉ា​​​លី​ ហួរ ។​ លោក​ឧកញ៉ា​​​លី ហួរ បាន​ថ្លែង​​ថា​ ថ្ងៃនេះ​​​ក្រុម​​​​ហ៊ុន​​​លី​ ហួរ គ្រុប​​​ មាន​កិត្តិយស​​​​​ដ៏​ឧត្តុង្គឧត្តម​​​ និង​ភាព​សប្បាយ​​​​រីក​រាយ​ក្រៃលែង​​​ដែល​បាន​​រៀបចំ​ពិធី​​​ជប់​លៀង​​​ជួប​ ជុំ​បុគ្គលិក​​​ប្រចាំ​ឆ្នាំ​ បន្ទាប់​ពី​​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!