VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៨ មករា យប់” plus 1 more

VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៨ មករា យប់” plus 1 more


ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៨ មករា យប់

Posted: 08 Jan 2012 07:32 AM PST

ស.រ.អ.៖ លោក ម៊ីត រ៉ូមនី (Mitt Romney) បេក្ខជន​សង្ឃឹមថា​នឹង​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី ស.រ.អ. បាន​ស៊ូទ្រាំ​នឹង​ការ​ទិតៀន​ពី​បេក្ខជន​ដទៃ​ទៀត​នៃ​គណបក្ស​សាធារណរដ្ឋ ក្នុង​ពេល​ដែល​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ ​នៅ​ក្នុងរដ្ឋ​ New Hampshire ប៉ុន្មាន​ថ្ងៃ​បុណ្ណោះ​មុន​ការ​បោះឆ្នោត​បឋម​នៅ​ក្នុង​រដ្ឋ​ភាគ​ឦសាន​ប្រទេស​នោះ។

ស៊ីរី៖ ក្រុម​រដ្ឋ​មន្ដ្រី​ក្រសួង​ការបរទេស​នៃ​សម្ព័ន្ធ​អារ៉ាប់ នឹង​ជួប​ប្រជុំគ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​កិច្ចការ​បេសកម្ម​របស់​ក្រុម​អ្នក​សង្កេតការ​ នៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​មិន​អាចបញ្ចប់​ការ​វាយបង្រ្កាប​ដ៏​បង្ហូរ​ឈាម ​អស់​រយៈពេល ១០​ខែ​ មក​លើ​ក្រុម​បាតុករ​ស៊ីវិល​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី។

មិកស៊ីកូ៖ ប៉ូលិស​ប្រទេស​ មិកស៊ីកូ (Mexico) បាន​ចាប់ខ្លួន​អតីត​កីឡាករ​បាល់ទាត់ អ្នកយាម​ហ្គោល​តាម​បទ​ពាក់ព័ន្ធ​នឹង​ក្រុម​អ្នក​ចាប់​មនុស្ស​ធ្វើ​ចំណាប់​ខ្មាំង។

អង់គ្លេស៖ នាយក​រដ្ឋមន្ដ្រី​ប្រទេស​អង់គ្លេស បាន​ចេញ​ពាក្យ​សុំទោស ក្រោយ​ពី​លោក​បាន​ត្រូវ​ទិតៀន​ធ្ងន់ធ្ងរ​ពី​អ្នក​តាក់តែង​ច្បាប់​ថ្នាក់​ខ្ពស់​ម្នាក់ លើ​រឿង​ដែល​លោក​បាន​​ប្រៀប​ធៀប​​​មន្ដ្រី​​នោះ​​ទៅ​​នឹង​​ជម្ងឺ​​អាក្រក់​​មូយ​​ហៅ​​ថា​​ធួររ៉េត (​Tourette)។

ហ្វីលីពីន៖ ប្រធានាធិបតី​ប្រទេស ហ្វីលីពីន បិននិហ៊្គូ អាឃ្វីណូ (Benigno Aquino) នៅ​ថ្ងៃ​អាទិត្យនេះ​បាន​ព្រមានថា អាជ្ញាធរ​បាន​រក​ឃើញ​ផែនការ​របស់​ក្រុម​ភេរវជន ដែល​ចង់​វាយប្រហារ​មក​លើ​ពិធី​បុណ្យ​សាសនា​ដ៏​ធំ​មូយ​នៅ​ក្នុង​រដ្ឋធានី ម៉ានីល។

អេស៉្បាញ៖ ក្រុម​បាតុករ​ច្រើន​ពាន់​ម៉ឺន​នាក់​បាន​នាំ​គ្នា​ដើរ នៅ​លើ​ផ្លូវ​ទាំងឡាយ​ក្នុង​តំបន់​ខាងជើងប្រទេស អេស៉្បាញ ក្នុង​ទី​ក្រុង ប៊ៀលប៉ាវ (Bilbao) កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ទាមទារ​សិទ្ធិ​ឲ្យ​អ្នក​ទោស​ជាប់គុក​នៃ​ក្រុម​បះបោរ ETA ​ រួច​ពី​ទោស​នៅ​ក្នុង​តំបន់លំនៅ​ដ្ឋាន​របស់​គេ។

បារ៉ែន៖ ក្រុម​បាតុករ​និយម​លទ្ធិ​ប្រជាធិបតេយ្យ​រាប់រយ​នាក់​ដឹកនាំ​ដោយ​ក្រុម​ជំទាស់​និកាយ​ ស៊ីអីត (Shi'ite) នៅ​ក្នុង​ប្រទេស​ បារ៉ែន (Bahrain) បាន​មក​ជួបចប្រជុំ​គ្នា ក្នុង​រដ្ឋធានី ម៉ាណាម៉ា (Manama) កាល​ពី​ថ្ងៃ​សៅរ៍ ទោះ​បី​ជា​មាន​ការ​ហាម​ប្រាម​ពី​រដ្ឋាភិបាល​ក៏​ដោយ។

ជប៉ុន៖ ពិពណ៌​តាំង​វត្ថុ​សិល្បៈ​បូរាណ​មាន​តម្លៃ​ឥត​គណនា​មក​ពី​ប្រទេស​ចិន​ បាន​ប្រព្រិត្តធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ ក្នុង​សារមន្ទីរ​ជាតិ​នៃ​ទី​ក្រុង​តូក្យូ។

កេនយ៉ា៖ ប្រទេស កេនយ៉ា (Kenya) ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ការ​ទម្លាក់​គ្រាប់បែក​ពី​យន្ដហោះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ ៦០ ​នាក់​នៃ​កង​ជីវពល​ពាក់ព័ន្ធ​នឹង​ក្រុមភេរវកម្ម​ អាលកៃ​ដា (al-Qaida) ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស សូមាលី (Somalia) ដែល​នេះ​ជា​ផ្នែក​មូយ​នៃ​កិច្ច​ប្រឹងប្រែង​ដើម្បី​បង្ខំ​ក្រុម​នោះ​ឲ្យ​ចេញ​ពី​ដែន​ដី សូម៉ាលី។

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៨ មករា ព្រឹក

Posted: 07 Jan 2012 09:23 PM PST

សហរដ្ឋអាមេរិ លោក​អូបាម៉ា​បាន​ប្រកាស​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​សប្តាហ៍​របស់​លោក​ថា​លោក​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​វេទិកា​មួយ​ក្នុង​សេតវិមាន​នៅ​ថ្ងៃ​ពុធ​ដើម្បី​ជួប​ជា​មួយ​ពួក​មេដឹកនាំ​ជំនួញ​និង​សុំ​ដល់​ពួក​មេដឹកនាំ​ជំនួញ​ឱ្យ​រក្សា​ទុក​ការងារនៅ​ក្នុង​ប្រទេស​ជាជាង​នាំ​ការងារ​ខាង​ឧស្សាហកម្ម​របស់​ពួក​គេ​ទៅ​កាន់​ប្រទេស​ក្រៅ។

នីហ្សេរីយ៉ា៖ ការ​បាញ់​គ្នា​ជា​ច្រើន​កន្លែង​រវាង​ពួក​អ្នក​វាយ​ប្រហារ​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​និង​ពួក​ប៉ូលីស​កាល​ពី​ព្រឹក​​ថ្ងៃ​សៅរ៍​នៅ​ផ្នែក​ឦសាន​នៃ​ប្រទេស បាន​ធ្វើ​ឱ្យ​អ្នក​ស្រុក​ច្រើន​នាក់​ក្នុង​ក្រុងផូធីសគុំ​រត់​ចោល​ផ្ទះ​សំបែង​ពួក​គេ​ដើម្បី​សុវត្ថិភាព។

អាហ្វហ្គានីស្ថាន៖ គណៈកម្មការ​មួយ​ដែល​បាន​ត្រូវ​បង្កើត​ទ្បើង​ដោយ​លោក​ប្រធានាធិបតី​ហាមីត កាស្សាយ បាន​ចោទ​ប្រកាន់​យ៉ាង​ខ្លាំ​ង​ប្រឆាំង​​​សហរដ្ឋអាមេរិក​ថា​បាន​រំលោភ​និង​ធ្វើ​ទារុណកម្ម​លើ​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​ជាប់​ឃុំឃាំង​ក្នុង​គុក​មួយ​នៅ​ជិត​មូលដ្ឋាន​កង​ទ័ព​អាកាស​ បាក្រាម នៅ​ខាង​ជើង​រដ្ឋធានី​កាប៊ុល ដែល​ជា​គុក​មួយ​ស្ថិត​នៅ​ក្រោម​ការ​ចាត់​ចែង​កិច្ចការ​ដោយ​សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក៖ ពួក​ឥស្សរ​ជន​ដែល​សង្ឃឹម​ថា​នឹង​ទៅ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​​ប្រឈម​មុខ​គ្នា​ក្នុងការ​ជជែក​ដេញ​ដោល​គ្នា​២​លើក
(យប់​ថ្ងៃ​សៅរ៍​​និង​ព្រឹក​ថ្ងៃ​អាទិត្យ) នៅ​ដំណាច់​សប្តាហ៍​នេះ​នៅ​ពេល​ដែល​ពួក​គេ​ប្រុង​ប្រៀប​សម្រាប់​ការ​បោះឆ្នោត​ដំបូងនៅ​ថ្ងៃ​អង្គារ​ក្នុង​រដ្ឋ​ ញូវ ហេមស្ហៀ នា​ប៉ែក​ឦសាន​សហរដ្ឋអាមេរិក។

អ៊ីរ៉ុង់៖ លោក​ រ៉ាមីន មេមែនផារ៉ាស់ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​ហៅ​ការ​ជួយ​សង្គ្រោះ​ជនជាតិ​អ៊ីរ៉ង់​១៣​នាក់​ដោយ​កង​ទ័ព​ជើង​ទឹកអាមេរិកនេះ​ថា​ជា​សកម្មភាព «មនុស្សធ៌ម» ​មួយ​នៅ​ក្នុង​អត្ថាធិប្បាយ​ទៅ​កាន់​វិទ្យុអាល អាឡាម  របស់​រដ្ឋ​នៃ​ប្រទេស​អ៊ីរ៉ង់។ តែទីភ្នាក់ងារ​ព័ត៌មាន​ ហ្វារ ពាក់​កណ្តាល​ផ្លូវការ​របស់​ប្រទេស​អ៊ីរ៉ង់​បាន​បដិសេធ​ការ​ជួយ​​សង្គ្រោះ​នេះ​ហើយ​ថា​វា​ជា​ការ​យក​ឧប្បត្តិហេតុ​​ជា​អលជ្ជី​មួយ​មក​សម្រួល​ធ្វើ​ជា​វិនាដកម្ម​បែប «Hollywood»។​

ស៊ីរី៖ រដ្ឋាភិបាល​​របស់​ប្រធានាធិបតី​ បាសារ អាល អាសាទ ​បាន​និយាយ​ថា​ការ​ផ្ទុះ​ធ្វើ​ឱ្យ​ខ្ទេចខ្ទី​កាល​ពី​ថ្ងៃ​សុក្រ​ដែល​បាន​ធ្វើឱ្យ​មនុស្ស​ជាង៦០​នាក់់​ទៀត​ត្រូវ​របួស​ជា​ការ​វាយ​ប្រហារ​«ភេរវកម្ម»​មួយ​ដោយ​ក្រុម​ប្រឆាំង​ដែល​បាន​ធ្វើ​យុទ្ធនាការ​១០​ខែ​មក​ហើយ​ឱ្យ​មាន​ការ​ដក​ប្រធានាធិបតី​ពី​តំណែង។

អាហ្វហ្គានីស្ថាន៖ នាង សាហារ ហ្គូល នារី​អាហ្វហ្គានីស្ថាន​អាយុ​១៥​ឆ្នាំ​ម្នាក់​ដែល​រង​ទារុណកម្ម​ក្នុង​កណ្តាប់​ដៃ​គ្រួសារ​ប្តី​នាង បានចោទ​ប្រកាន់​ពួក​ជន​ទាំង​នេះ​ថា​បាន​ដាក់​ខ្សែ​ភ្លើង​ឱ្យ​ឆក់​នាង ​ហើយ​បាន​វាយ​ដំ​នាង​ជាមួយ​ខ្សែ​ភ្លើង​ផង​ដែរ​និង​ទាម​ទារ​ចង់​ឱ្យ​អាជ្ញាធរ​ដាក់​គុក​ពួក​ជន​ទាំង​នេះ​ដោយសារ​ឧក្រិដ្ឋកម្ម​ពួក​គេ។​

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!