Koh Santipheap Daily

Koh Santipheap Daily


អបអរសាទរឆ្នាំថ្មីជាមួយNOKIA COUNTDOWN 2012 លើឆ្នេរ

Posted: 09 Jan 2012 11:38 PM PST

ទិដ្ឋភាពក្នុងពិធី
ដើម្បីអបអរ​សាទរ​ដល់​ការមកដល់នៃឆ្នាំ​២០១២ ក៏ដូចជាការ​ថ្លែង​អំណរ​គុណ​ដល់​អតិ​ថិជនទាំងអស់ដែលគាំទ្រ​ផលិត​ ផលរបស់ខ្លួនជា​ច្រើនឆ្នាំមកនេះ ក្រុមហ៊ុន​ទូរស័ព្ទ NOKIA បានរៀបចំកម្មវិធី​កម្សាន្តតាម​ឆ្នេរសមុទ្រ ​NOKIA BEACH PARTY ដែល​មិន​ធ្លាប់​មាន​​ពីមុនមកនៅកម្ពុជា នាថ្ងៃឆ្លង​ឆ្នាំថ្មីឆ្នាំ​២០១១ ចូល២០១២ នាឆ្នេរសមុទ្រ​អូរ​ឈើ​ទាល ក្រុងព្រះសីហនុ ។

ប្រើ​ក្មេង​​អាយុ​៨​ឆ្នាំ​ឱ្យ​ទៅ​បើក​ឆ្នាំង​សម្ល​​កំពប់​លើ​រលាក​ស្ទើរពេញ​ខ្លួន​ប្រាណ​

Posted: 09 Jan 2012 11:33 PM PST

ក្មេងប្រុសរងគ្រោះ
ខេត្តកំពង់ឆ្នាំង ៖ កុមារា​អាយុ​៨​ឆ្នាំ​ម្នាក់​បាន​រង​របួស​ដោយ​សារ​រលាក​ទឹក​​សម្ល​ធ្ងន់ធ្ងរ​ ​កាលពី​​វេលា​ម៉ោង​១១​​ព្រឹក​​ថ្ងៃទី​៩ មករា នៅ​លំនៅ​ឋាន​របស់ខ្លួន​ស្ថិតក្នុងភូមិ​កំពង់​អុស ​សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ ​គួររំលឹក​ថា នេះ​ជា​កុមារា​ទី៣ ​ហើយ​ដែល​រង​ការ​រលាក​ ហើយ​ត្រូវបាន​ដឹក​មក​សង្គ្រោះ​​នៅមន្ទីរ​ពេទ្យ​ខេត្ត​កំពង់ឆ្នាំង

​អ្នក​​រត់​រ៉ឺម៉កកង់​​​3រវល់​និយាយទូរស័ព្ទ​​​​​បុកបង្កាន់​ដៃ​​​ស្ពានរបួស​ធ្ងន់​

Posted: 09 Jan 2012 11:30 PM PST

បុរសរងគ្រោះ
​ខេត្តកំពង់​ឆ្នាំង​ ៖ ​បុរស​អ្នក​​​​​រត់​រ៉ឺម៉ក​ម៉ូតូ ​កង់​​​៣​​ម្នាក់​បាន​រង​របួសយ៉ាង​ធ្ងន់​ធ្ងរ​​​​ ​ដោយសារ​បើក​​​ម៉ូតូរ៉ឺម៉ក​​ទៅបុក​​​បង្កាន់ដៃ​ស្ពាន​​កាល​ពី​វេលា​ម៉ោង​​​​ ​៩​និង​​​​​​៣០នាទី​​យប់ថ្ងៃទី​​​​៨ មករា នៅ​តាម​បណ្តោយ​​ផ្លូវ​​​លំ ស្ថិត​ក្នុង​​ភូមិ​​​ជារៅ ឃុំ​ជ្រៃបាក់ ​ស្រុករលាប្អៀរ​។​

ស្ថានទូត​អាមេរិក​គាំទ្រ​​​​កីឡា​បេសបលកំពុងដុះដាល​នៅ​​​ខេត្តកំពង់​ធំ​

Posted: 09 Jan 2012 11:28 PM PST

កីឡា​​​បេស​បល
ខេត្តកំពង់ធំ​​​​​ ៖ ទោះបីជា​​​​កីឡា​បេស​បល មិនសូវ​​​មាន​ការពេញ​​​និយម​​​ ហើយ​ប្រជា​​ជន​កម្ពុជា​​ភាគច្រើន​មិន​​បាន​​ស្គាល់​​​​កីឡា​ប្រភេទ​នេះ ប៉ុន្តែ​ស្ថានទូតសហរដ្ឋ​​​អាមេរិក​​​ប្រ​ចាំកម្ពុជា ​​​បាន​គាំទ្រ​​​សកម្មភាព​​ ​លេង​កីឡា​​​បេស​បល​ដែល​​ក្រុម​យុវជន​​មួយចំនួននៅ​ខេត្ត​​​កំពង់ធំ​​​​​​ និយម​​​​​លេង​​និង​តែង​លេង​កីឡា​នេះ​​​​នៅ​​លើ​​វាលស្មៅ​​ក្នុងខេត្ត​។​

ជន​អនា​ថា​ដើរ​ដង​ដង្កូវ​ទឹក​សង្ស័យ​ខ្យល់​គរ​ដួល​ធ្លាក់​ទឹក​ស្អុយ​ស្លាប់​

Posted: 09 Jan 2012 11:26 PM PST

សពបុរសអនាថា
រាជ​ធានី​ភ្នំ​ពេញ​ ៖ ជន​​​អនាថាម្នាក់​​​​បាន​ស្លាប់​​​​​ក្នុង​ទឹក​ស្អុយ​​​​ជម្រៅ​ត្រឹម​ជង្គង់ ​ដែលគេ​សង្ស័យ​​​ថា បណ្តាល​មក​ពីខ្យល់​គរ ពេល​រូបគេ​កំពុង​​​ដើរ​​ដង​ដង្កូវទឹក​​ដើម្បីលក់​។ ​​​សពយុវ​ជន​រូប​នេះ​ត្រូវ​បាន​គេប្រទះឃើញ​​​កាលពីវេលា​ម៉ោង​​៤​និង​​​ ៣០នាទី​​​​រសៀល​ថ្ងៃទី​​​៩ មករា ​​នៅ​ក្នុង​​ដីឡូត៍​ទំនេរ​​​មួយ​ស្ថិត​​​ក្នុង​​​​ភូមិសាមគ្គី​ទី​៣ សង្កាត់​​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ ។​

បន្ត​សវនាការ​​​សំណុំរឿង​​០០២ ​នួន ជា, អៀង សារី និង​ខៀវ សំផន

Posted: 09 Jan 2012 11:14 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​​ព្រឹកថ្ងៃទី១០​ មករា​នេះ សវនាការសំណុំរឿង០០២ ប្រឆាំងនឹងអតីត​មេ​ដឹក​នាំកំពូលៗខ្មែរក្រហម ត្រូវបានសាលា​ដំបូង​នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ​កម្ពុជា ផ្តើមបើកសវនាការលើអង្គសេចក្តីឡើង​វិញ​ហើយ បន្ទាប់ពីសម្រាកឈប់បុណ្យណូអែល​កាល​ពីពាក់កណ្តាលខែធ្នូថ្មីៗនេះ ។

កីឡា​ករ​​​ខ្សែប្រយុទ្ធ​​​ម៉េសស៊ី​​ទទួលពាន​រង្វាន់​កីឡាករ​​ឆ្នើម​ប្រចាំ​​ឆ្នាំ2011

Posted: 09 Jan 2012 11:10 PM PST

កីឡាករ​​លីយ៉ូណេល ​ម៉េសស៊ី
ទីភ្នាក់ងារ​​ព័ត៌មាន​​បរ​ទេស​​កាលពីថ្ងៃទី​១០ មករាផ្សាយ​ថា ​កីឡាករ​​លីយ៉ូណេល ​ម៉េសស៊ី ​ខ្សែប្រយុទ្ធ​​​ក្លឹប Barcelona ឈ្នះរង្វាន់ ​កីឡាករ​បាល់​ទាត់​​ឆ្នើម​ប្រចាំឆ្នាំ​២០១១ ឬ FIFA Ballon D'or ​តាម​ការរំពឹង​ទុក​ពី​ការ​ប្រកាស​ពាន​​រង្វាន់​​នៅក្នុង​ពិធី​ «​ហ្គាឡាឌីនណ័រ» ​​​នៅ​ក្រុង​ស៊ុយរិក ប្រទេសស្វ៊ីស កាលពីថ្ងៃចន្ទ ទី៩ ​មករា ។ ​ខ្សែប្រយុទ្ធ​​​ជនជាតិ​អាហ្សង់ទីន​អាយុ​២៤​ឆ្នាំ​​យក​ឈ្នះ​លើ​គូ​ប្រជែង​ដូចជា​ កីឡាករ​ហ្សា​វៀ ​អឺណានដេស មិត្តរួម​ក្លឹប និងកីឡាករ​​​គ្រីស្ទៀណូ រ៉ូណាល់​ដូរបស់​​ក្លឹប Real Madid

ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​បុកគូទ​រថយន្ត​ដឹក​ដី​ចត​ស្ងៀម​​​បែក​ក្បាល​​ស្លាប់​នៅ​នឹង​កន្លែង

Posted: 09 Jan 2012 11:09 PM PST

ម៉ូតូស្រ្តីរងគ្រោះ
ខេត្តកោះកុង ៖ ស្ត្រីម្នាក់​បាន​​ស្លាប់​នៅ​នឹង​កន្លែង​ ខណៈជិះ​ម៉ូតូ​ទៅ​បុក​​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ដែល​ឈប់​ចត​ស្ងៀម​​ពីក្រោយ​​ ពេញ​​ទំហឹង​កាល​ពី​​វេលា​ម៉ោង​៦​និង​៣០​នាទីល្ងាចថ្ងៃទី​​៩ មករា ២០១២ ​នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤៨ ត្រង់​ចំណុច​​ភូមិ​បឹង​ឃុន​ឆាង ​សង្កាត់​ស្មាច់​មាន​ជ័យ ​​ក្រុង​ខេមរភូមិ​​ន្ទ ។

វីតាលី ឃ្លីតស្កូ៖ អាយុមិនមែនជាបញ្ហាចំបងសម្រាប់ការជួបជាមួយកីឡាករឌីរ៉េក ស៊ីសូរ៉ាទេ

Posted: 09 Jan 2012 11:07 PM PST

កីឡាករអ៊ុយក្រែនវីតាលី (រូបស្តាំ) ថតរូបជាមួយកីឡាករអង់គ្លេសឌីរ៉េក ស៊ីសូរ៉ា
វីតា​លី ឃ្លីតស្កូ​ចង់​ឱ្យ​មនុស្ស​គ្រប់​គ្នា​បញ្ឈប់​ការ​ព្រួយ​បា​រម្ភ​អំពី​អា​យុ​របស់​គេ​។ ម្ចាស់​ជើង​ឯក​ទម្ងន់​ធ្ងន់​ពិភពលោក​រូបនេះ​និយាយ​ថា ខ្លួន​មាន​កម្លាំង​និង​សុខ​ភាព​ពេញ​បរិ​បូណ៌​ ហើយ​មាន​អា​រម្មណ៍​ថា ក្មេង​ជាង​វ័យ​៤០​ឆ្នាំ​។ នៅ​ក្នុង​ការ​ប្រកួត​ការ​ពា​រ​ខ្សែ​ក្រ​វាត់​របស់​ខ្លួន​ប្រ​ឆាំង​​កីឡាករ​វ័យ​២៧​ឆ្នាំ​អង់​គ្លេស​ឌី​រ៉េក ស៊ី​សូ​រ៉ា​ខែ​ក្រោយ​នេះ វីតា​លី​បញ្ជាក់​ថា នឹង​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ​។ គេ​សន្យា​ថា​នឹង​ប្រើ​ឱ្យ​អស់​​បទ​ពិ​សោធន៍​របស់​ខ្លួន​ដែល​មាន​កន្លង​មក​ ។​

បេសក​ជន​អាមេ​រិក​​មួយ​រូបកំពុង​​​បំពេញ​​ទស្សន​​កិច្ច​​នៅភូមា​

Posted: 09 Jan 2012 10:51 PM PST

លោក DEREK MITCHELL
​ប្រភពព័ត៌​មាន​ផ្លូវការ​គូសបញ្ជាក់​ថា ​តំណាង​ពិសេស និង​ជាអ្នក​សម្របសម្រួល​​​នយោបាយ​​អាមេ​រិក​​​​សម្រាប់​មីយ៉ាន់ម៉ា ​​លោក DEREK MITCHEAL បាន​មក​ដល់​ទីក្រុង​​​រ៉ង់​ហ្គូន​​កាលពី​ថ្ងៃទី​​៩ មករា ​ដើម្បី​​​ស្វែង​យល់​ពីការ​​​រីកចម្រើន​​​ចុងក្រោយ​ទាំងឡាយ​​នៃ​​សភាពការណ៍​​នៅ​មីយ៉ាន់​ម៉ា​ (ភូមា)​។​ នេះជា​ទស្សន​កិច្ច​​​លើកទី​​​៤​របស់​​លោក ​MITHELL នៅ​ភូមា ។ ក្រសួង​ការបរទេស​​​អាមេ​រិក​​​ចាត់​ទុកទស្សន​កិច្ច​​នេះ​របស់​​លោក MITCHELL ថា ជាទស្សន​កិច្ច​​​បន្តក្រោយ​​ទស្សន​​កិច្ច​​​របស់​រដ្ឋមន្ត្រី​​ការបរទេស​អាមេ​រិក

ក្រុម​ហ៊ុន​អាកាស​ចរណ៍​ចិន​ ហ្វឹក​ហាត់​វិជ្ជា​គុន​កុង​ហ្វូ​ដល់​ស្ត្រី​បម្រើ​តាម​យន្ត​ហោះ

Posted: 09 Jan 2012 10:46 PM PST

​បណ្តា​​ស្ត្រី​ដែល​បម្រើ​តាម​យន្ត​ហោះ
តាម​ទីភ្នាក់​ងារ​ព័​ត៌​មាន​បរទេស​​ កាល​ពី​ថ្ងៃ​ទី​៩ មករា​ កន្លង​មក​​ ផ្សាយ​​ថា ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ «​ឆាយ​ណា​ អ៊ីសធើន​ អែរ៍​ឡាញ​»​ជា​ផ្នែក​មួយ​ក្នុងចំណោម​ក្រុម​ហ៊ុន​​​អា​កាស​ចរណ៍​​ធំ​ៗ​របស់​ចិន​ បាន​រៀប​ចំ​​ហ្វឹក​ហាត់​​​«​វិជ្ជា​គុន​កុង​ហ្វូ»​ដល់​បណ្តា​នារីដែល​បម្រើ​​តាម​យន្ត​ហោះ​ សម្រាប់​​ទប់​ទល់​នឹង​ភេរវករ​​ និង​អ្នក​ដំណើរ​អន្ធពាល​ទាំង​ឡាយ។ បច្ចុប្ប​ន្ន​នារី​បម្រើ​ការ​តាម​យន្ត​ហោះ​​ចំនួន​២០​នាក់​ បាន​ទទួល​ការ​ហ្វឹ​ក​ហាត់​​រួច​ហើយ​ និង​កំពុង​ត្រៀម​ត្រឡប់​ចូល​បម្រើ​ការ​ងារ​វិញ។

ព្រឹត្តិការណ៍​ឃោសនា​​បោះឆ្នោត​​​រយៈ​ពេល​​3ថ្ងៃ​

Posted: 09 Jan 2012 10:37 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​គណៈ​កម្មាធិការ​​ជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) បាន​ឱ្យដឹង​កាលពី​ថ្ងៃទី​​​​៩ មករា ថា ​​​តាមរបាយការណ៍​​របស់​គណៈ​កម្មការ​​រាជធានី ​ខេត្ត​​រៀប​ចំការបោះឆ្នោត​​​ (គធ/ខប) ​ទាំង​​​​២៤ គិត​ត្រឹម​ម៉ោង​​​​១១​និង​​​​៤៥​នាទី​ព្រឹក​​ថ្ងៃទី​​៩ មករា ​គឺ​​​​ដំណើរការ​ឃោសនា​​​​​បានប្រព្រឹត្ត​​​​ទៅ​​ដោយរលូន ​តាមកម្មវិធី​ឃោសនា​​​​របស់​គណបក្ស​​ ក្រោម​ការ​​​សម្រប​សម្រួល និងការពារ​​សន្តិសុខ

ពិធី​បញ្ចុះ​​​បឋម​​​សិលា​​​កសាង​​​កុដិ​​​1ខ្នង​​​នៅ​វត្ត​ភូមិ​​​ថ្មី​​​ ឃុំ​បែក​ចាន​ ខេត្ត​កណ្តាល​

Posted: 09 Jan 2012 10:36 PM PST

ទិដ្ឋភាពក្នុងពិធី
​ខេត្ត​កណ្តាល​ ៖​ ដោយទទួលបានការជួយ​ឧបត្ថម្ភជ្រោមជ្រែងពីសំណាក់សប្បុរសជន និង​ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ និងដោយ​ព្រះសង្ឃមានការកើនឡើងផងនោះ គណៈ​កម្ម​ការ​អាចារ្យ ព្រះសង្ឃ និងពុទ្ធបរិស័ទ​ចំណុះជើង​វត្តភូមិថ្មីស្ថិត​​ក្នុង​​​​ឃុំ​បែក​ចាន​​​ ស្រុក​អង្គ​ស្នួល​បាន មូលមតិគ្នាជាឯកច្ឆន្ទ​កសាងកុដិថ្មី១ខ្នង​សម្រាប់​ព្រះសង្ឃគង់អាស្រ័យ​​ ប្រតិបត្តិធម៌ និងបាន​រៀបចំ​

ខឹង​បង​ប្អូន​​ស្តីប​ន្ទោស​ផឹកថ្នាំ​បំពុលសត្វ​​សម្លាប់​ខ្លួន

Posted: 09 Jan 2012 10:34 PM PST

យុវជនប៉ងធ្វើអត្តឃាត
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ផឹកថ្នាំ​បំពុល​សត្វ​កុកធ្វើ​អត្ត​ឃាត​ខ្លួនឯង​អស់​ជាង​ កន្លះ​ដប​តូច ដោយ​តូចចិត្ដ​​នឹង​​បងប្អូន​ស្ដីបន្ទោស​រឿង​ដើរ​លេងមិនសូវ​ចូល​ផ្ទះ​ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១០​ មករា ២០១២​ ស្ថិត​ក្នុងភូមិចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍សែន​ជ័យ។

ស្ត្រីចំណាស់​រង​របួស​ធ្ងន់​ម៉ូតូ​បុក​ពេល​ឆ្លង​​ថ្នល់

Posted: 09 Jan 2012 10:33 PM PST

ស្រ្តីចំណាស់រងគ្រោះ
រាជធានីភ្នំពេញ ៖ ស្ដ្រី​ចំណាស់​​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរត្រង់​​ក្បាល​ពីក្រោយ ដោយសារ​តែ​ម៉ូតូ​ប៉ះ ហើយ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​​ ខណៈ​កំពុង​​ដើរ​ឆ្លងថ្នល់​ទៅ​ផ្សារ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​ ១០​ មករា ២០១២​ នៅ​ចំណុច​មុខ​ផ្សារ​អូរ​បែក​ក្អម ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក។

អ្នក​គាំ​ទ្រ​នាំ​គ្នា​ភ្ញាក់​ផ្អើល​មាស សុខ​សោ​ភា ចាក​ចេញ​ពី​ផលិត​កម្ម​ថោន​...

Posted: 09 Jan 2012 10:26 PM PST

កញ្ញា​មាស សុខ​សោ​ភា
រាជធានីភ្នំពេញ ៖​ ​​អ្នក​តាម​ដាន​សកម្ម​​ភាព​​បទ​ចម្រៀង និង​​​តារាសិល្បៈ​មួយ​ចំនួន​ដែល​ប្រ​មាញ់​​​ទៅ​លើ​​កញ្ញា​មាស សុខ​សោ​ភា ​បាន​និង​​កំពុង​ភ្ញាក់​​ផ្អើល​​ព័ត៌​មាន​​​ល្ហេច​ល្ហៀង​​ឮ​​ពាក្យ​​ច​ចាម​​ អារ៉ាម​ថា កញ្ញា​​មាស សុខ​​សោ​ភា​​​ មាន​គម្រោង​ចាក​ចេញ​ពី​ផលិត​កម្ម​ថោន ហើយ​ថា​ ​​តារា​ចម្រៀង​​ដែល​ធ្លាប់​​តែ​មាន​ប្រ​ជា​ប្រិយ​ភាព​​ជាង​គេ នៅ​ក្នុង​ផលិត​កម្ម​ថោន​​ ពេល​នេះ ហេតុ​អ្វី​​បាន​​ជា​មិន​​សូវ​

រយៈ​ពេល​​​​៣ថ្ងៃ​​​​នេះការឃោសនា​​បោះ​ឆ្នោត​​​​ព្រឹទ្ធសភា​​នីតិកាល​ទី​៣ ប្រព្រឹត្ត​ទៅ​​​រលូន​

Posted: 09 Jan 2012 10:03 PM PST

រាជធានីភ្នំពេញ​​​​ ៖ យោងតាមសេចក្តី​ប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ចេញផ្សាយ​កាល​ពីថ្ងៃទី៩ មករា ​២០១២ បានឲ្យដឹងថា ដំណើការឃោសនា​បោះឆ្នោត​បានប្រព្រឹត្តទៅ ដោយរលូន តាមកម្មវិធីឃោសនារបស់គណ​បក្សនយោបាយ ក្រោមការសម្របសម្រួល និង​ការពារសន្តិសុខសុវត្ថិភាពពីអាជ្ញាធរមានសមត្ថ

អតីតជើងឯកហ្វមមូឡាវ័នពិភពលោក Raikkonenនឹងវិលចូលទីលានប្រណាំងជាថ្មីនៅចុងខែនេះ

Posted: 09 Jan 2012 08:04 PM PST

កីឡាករហ្វាំងឡង់ Raikkonen
Kimi Raikkonenអតី​ត​ជើង​ឯក​ហ្វមមូឡា​វ័ន​ពិភព​លោក​ឆ្នាំ​២០០៧​នឹង​វិល​ត្រឡប់​មក​កាច់​ចង្កូត​រថយន្ត​ប្រ​ណាំង​ហ្វមមូឡា​វ័ន​ជា​ថ្មី​ម្តង​ទៀត​នៅ​ចុង​ខែ​នេះ​ បន្ទាប់​ពី​​អវ​ត្ត​មាន​អស់​រយៈ​ពេល​ជាង​២​ឆ្នាំ​។ អំ​ឡុង​ពេល​ជាង​២​ឆ្នាំ​ កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​បាន​ទៅ​ចូល​រួម​ក្នុង​ការ​ប្រ​ណាំង​ប្រភេទ​ Rally តែ​ដោយ​មិន​ទទួល​បាន​លទ្ធផល​ជា​ដុំ​កំ​ភួន​ ទើប​កីឡាករ​ហ្វាំង​ឡង់​រូបនេះ​សម្រេច​វិល​មក​ក្នុង​កន្លែង​ចាស់​(ហ្វមមូឡា​វ័ន​)​វិញ​។ ដើម្បី​ជា​ការ​បង្ហាញ​ពី​សមត្ថ​ភាព​Raikkonen​គ្រោង​នឹង​បើក​បរ​រថយន្ត​ផលិត​ដោយ​ក្រុម​ហ៊ុន​ Renaultស៊េរី​ឆ្នាំ​២០១០​នៅលើ​ទី​លាន​ប្រ​ណាំង​ Ricardo Tormo

​នីហ្សេរីយ៉ា​​​​ជាប់គាំង​​ដោយសារ​​កូដ​កម្ម​ទូទៅប្រឆាំង​ប្រេង​​ឡើងថ្លៃ​

Posted: 09 Jan 2012 08:01 PM PST

ពលរដ្ឋ​​​នីហ្សេរីយ៉ា​​ធ្វើបាតុ​កម្ម​​​ប្រឆាំង​ប្រេង​ឡើងថ្លៃ​
​​​គណៈ​កម្មាធិការ​​ជាតិសិទ្ធិ​មនុស្ស​​​​នីហ្សេរីយ៉ា ​​​គូសបញ្ជាក់​​​ថា មនុស្ស​​​យ៉ាង​តិច​​​​៥​នាក់ ​បានត្រូវ​​ស្លាប់​កាលពីថ្ងៃទី​​​​៩ មករា នៅ​នីហ្សេរីយ៉ា​ក្នុង​នោះ​​​៤​នាក់​​​​ស្លាប់​ដោយគ្រាប់​​​កាំភ្លើង​​ក្នុងការ​​​ប៉ះទង្គិច​គ្នា​នានា​រវាង​ប៉ូលិស​ និងពួកបាតុករ​ក្នុង​ឱកាស​​​​នៃ កូដ​កម្ម​ទូទៅប្រឆាំង​​ប្រេង​ឡើងថ្លៃ​។​ យោងតាម​​អគ្គលេខាធិការ​​របស់គណៈ​កម្មា​ធិ​ការ​​​នោះ លោក​ជីឌី​អូឌីនកាលូ ​​ថា មនុស្ស​​​​៣​នាក់​​បានត្រូវ​បាញ់ស្លាប់​​នៅទីក្រុង​​​​ឡាហ្គោស ​ហើយ​ម្នាក់​​ទៀត​បាញ់ស្លាប់​នៅក្រុង​​កាណូ​ភាគ​ខាង​ជើងប្រទេស​។ ​​

​លោក​អូបាម៉ា ​​​​ដូរ​អគ្គ​លេខាធិការ​​សេតវិមាន​

Posted: 09 Jan 2012 07:59 PM PST

លោក JACK LEW អគ្គលេខាធិ​ការ​ថ្មី​នៃ​​សេតវិមាន
​​​​ខណៈ​សល់​ពេល​​​​១០ខែ​ទៀត​​ដល់​ការ​​បោះ ឆ្នោត​ប្រធានាធិបតី​អាេមរិក ​​លោកបារ៉ាក់ អូបា​ម៉ា ​​បានរុះរើ​​​កាលពីថ្ងៃទី​​​៩ មករា ​​អ្នក​ចាត់ចែង​​​ការ​​នៃ​សេតវិមាន​​ដោយ​​តែង​តាំង​​​លោក JACK LEW នាយក​ថវិកា​បច្ចុប្បន្ន​​​ជា​អគ្គ​លេខាធិការ​​ប្រចាំ​សេតវិមាន​។​ លោក JACK LEW បានជំនួស​តំណែង​​​នេះ​របស់​លោក BILL DALEY ដែល​បាន​សុំ​លាលែង​។

កិច្ចប្រជុំ​មន្ត្រី​​ជាន់ខ្ពស់​​​ការបរទេស ​អាស៊ាន ​ចាប់​ផ្តើម​​​នា​ព្រឹកនេះ ​​ក្នុង​ក្រុង​​​​ទេសចរណ៍​​សៀមរាប​

Posted: 09 Jan 2012 07:58 PM PST

ខេត្តសៀមរាប​​​​​ ៖ កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់​ការ​បរទេសអាស៊ាន​ផ្តើមប្រារព្ធ​ធ្វើនៅថ្ងៃទី១០ ​មករានេះហើយ​នៅទីក្រុងសៀមរាប​។ កិច្ច​ប្រជុំ​នេះ​ជាកិច្ចប្រជុំដែលត្រូវត្រៀមឯកសារនានា ដើម្បីដាក់ជូនរដ្ឋមន្រ្តីការបរទេសរៀងៗខ្លួនបន្ត​ ពិនិត្យសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការ

ស្ត្រីខារ៉ាអូខេ​ម្នាក់​​ជាប់​ចោទ​ពីបទ​​លួច​ម៉ូតូ​​ម្ចាស់​ខារ៉ា​អូខេ​ត្រូវ​ចាប់​ខ្លួន​

Posted: 09 Jan 2012 07:52 PM PST

ស្រ្តីជាប់ចោទ
ខេត្តព្រះវិហារ ៖ កាលពីវេលា​​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៧ មករា ២០១២ ​កន្លង​ទៅ​ថ្មី​ៗ​នេះ ​កម្លាំង​​កងរាជអាវុធហត្ថ​​ខេត្ត​ប្រចាំ​ការ​ស្រុក​រវៀង ចំណុច​​ព្រំ​ប្រទល់​​ខេត្តព្រះវិហារ និង​កំពង់​​ធំ ស្ថិត​ក្នុងភូមិ​ជីអោក ​ឃុំ​រមណីយ៍ ស្រុក​រវៀង ​បាន​ធ្វើ​ការ​​ឃាត់​​ខ្លួន​ស្ត្រី​ខារ៉ាអូខេ​ម្នាក់​ពី​បទ​លួច​ម៉ូតូ ។

គុប​បុក​ជា​មួយ​ឌ្រីម​សេ១២៥ រងរបួស​៤​នាក់​

Posted: 09 Jan 2012 07:51 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូ​គុប​បើក​បរដោយ​បុរស​ម្នាក់​​បុក​គ្នា​ជា​មួយ​​ម៉ូតូ​ឌ្រីមសេ​១២៥​ ជិះ​គ្នា​៣​នាក់​ចំ​ពី​ចំហៀង​យ៉ាង​ពេញទំហឹង​ បណ្ដាល​ឱ្យ​រង​របួស​ទាំង​​សងខាង​ចំនួន​៤​នាក់​ ក្នុង​នោះ​មាន​ក្មេង​ប្រុស​ស្រី​២​នាក់​ផង​ដែរ​។​ ករណី​នេះ​បាន​កើត​ឡើង​កាលពី​​វេលា​ម៉ោង​៤​និង​៤០​នាទីល្ងាច​ថ្ងៃ​ទី​៩​ មករា​ ២០១២​ នៅ​ចំណុច​មុខ​បុរី​សែន​មនោ​រម្យ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ក្នុងភូមិ​ កន្ទោក

ហ៊ីណូ​បត់​ស្តាំ​មិន​មើល​មុខ​ក្រោយ​​ប៉ះ​ជា​មួយ​ម៉ូតូវ៉េវ​រង​របួស​ធ្ងន់​ម្នាក់

Posted: 09 Jan 2012 07:49 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួស​ក្បាល​ ខណៈ​រថយន្ដ​ហុី​ណូដឹក​ទំនិញ​​បត់​ស្ដាំ​មិន​មើល​មុខក្រោយ​ ​ប៉ះ​ម៉ូតូ​វ៉េវ​ដែល​កំពុង​បើក​បរ​ក្នុង​ល្បឿន​លឿន ​បណ្ដាល​ឱ្យ​អ្នក​បើក​បរ​ដួល​បោក​ក្បាល​ទៅ​នឹង​ខឿន​ថ្នល់រង​របួស​ធ្ងន់។ ​ករណី​​នេះ​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​១១​និង​​១០​នាទី​យប់​ថ្ងៃ​ទី​៩ មករា​ ២០១២ ​នៅ​ចំណុច​មុខក្រសួងអភិ​វ​ឌ្ឍន៍​ក្នុង​សង្កាត់​មិត្ដភាព ខណ្ឌ​៧​មក​រា។

បាត់ពី​ផ្ទះ​​មួយ​យប់​ ស្រាប់តែ​ឃើញ​ដេក​ស្លាប់​​លើ​វាល​ស្មៅ

Posted: 09 Jan 2012 07:35 PM PST

សពបុរសដែលដេកស្លាប់
ក្រុង​ប៉ោយ​ប៉ែត ៖ ​សព​បុរស​ម្នាក់ត្រូវ​គេ​ប្រទះឃើញ​​ស្លាប់​លើ​វា​ល​ស្មៅ​​ក្នុងភូមិ​ស្ទឹង​ បត់ កាល​ពី​​វេលា​ម៉ៅង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​៩ មករា ២០១២ ​​ក្រោយ​ពី​បាត់​ពី​ផ្ទះ​មួយ​យប់​​។ អ្នក​ស្រុក​​ក៏​ដូច​ជា​សមត្ថ​កិច្ច​អះអាង​ថា ​អា​ចមក​​ពីខ្យល់​គរ​ ព្រោះ​​បុរស​នេះ​ប្រមឹក​​ឥត​ឈប់​។

ឡើង​យក​ទឹក​ត្នោត​​បាក់​កាំបង្អោង​ធ្លាក់​ផ្ញារ​ដាច់​សរសៃ​​ឈាម​ខួរក្បាល​

Posted: 09 Jan 2012 07:17 PM PST

បុរសរងគ្រោះ
ខេត្តកំពត ៖ បុរស​ម្នាក់​​បាន​ធ្លាក់​​ពីលើ​ដើម​ត្នោត​បោក​ក្បាល​ផ្នែក​ខាងក្រោយ​ ខណៈ​កំពុង​ឡើង​យក​​ទឹកត្នោត​​ ហើយ​​បាក់​កាំ​បង្អោង​ដាច់​ផ្ញា​រ​ក្រោយ​​សន្លប់​ដកចង្កាមាន់​ ​ត្រូវ​​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។ ឧប្បត្តិ​ហេតុនេះ​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៩ មក​រា នៅ​ភូមិ​ចាស់ ឃុំ​ទូក​មាស ស្រុក​បន្ទាយមាស។

ស្រវឹងស្រា​​ដើរ​ទៅ​ដេក​ក្នុង​​ព្រៃ​ខ្មោច​ត្រូវ​ខ្មោច​លង​រហូត​ចង.ក​សម្លាប់​ខ្លួន​

Posted: 09 Jan 2012 07:14 PM PST

បុរសរងគ្រោះ
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់​ផឹកស្រា​ស្រវឹង​​រហូត​វង្វេងវង្វាន់​ដើរទៅ​ដេក​នៅ​ព្រៃ​កប់ខ្មោច ​ក្រោយ​ភូមិ​ចំងាយ​ពី​ផ្ទះ​១៥០​ម៉ែត្រ ។ ប្រពន្ធ​កូន​ដើរ​រក​ឃើញ​កំពុង​ដេក​ក្នុង​ព្រៃ​ស្រែ​កថា​មាន​គេ​មក​សម្លាប់ និង​ដេញ​តាម​ចាប់។ ពេល​យក​ទៅ​ដល់​ផ្ទះ​ប្រពន្ធ​បាន​ធ្វើ​ពិធី​បញ្ជ​ាន់​អារក្ស ក៏​បាន​ធូរស្រាល។ រហូត​មក​ដល់​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៨ មក​រា

​ប្រធានាធិបតី​​​ចិនជួបពិភាក្សា​​ជាមួយសមភាគី​កូរ៉េ​​ខាងត្បូង​

Posted: 09 Jan 2012 07:14 PM PST

លោកហ៊ូ ជីនតាវ ​​និង​​លោក​​លី​ ម្យុងបាក់​​
​​ប្រធានាធិបតី​​​​ចិន លោក​ហ៊ូ ជីន​តាវ ​​ថ្លែង​កាល​ពីថ្ងៃទី​​​៩ មករា ​ថា ចិន​​នឹង​បន្តជួយ​​ជ្រោមជ្រែង​​​​កែ​លម្អ​​តាមរយៈ​ការ​ចរចា​​​​នូវ​ទំនាក់​ទំនង​​​រវាង​កូរ៉េខាងជើង និង​កូរ៉េ​ខាងត្បូង​។​លោកហ៊ូ ជីនតាវ ​​​អះអាង​​បែបនេះ ​​កាលពី​រសៀលថ្ងៃទី​​​​៩ មករា ​​នៅក្រុង​​​ប៉េកាំង ក្នុង​ឱកាស​​នៃកិច្ច​​ពិភាក្សា​មួយជាមួយ​សមភាគីកូរ៉េ​ខាង​ត្បូង ​លោកលី ម្យុងបាក់ ​​។ លោកហ៊ូ ​គូស​បញ្ជាក់​ថា ​​ការថែរក្សា​​​​សន្តិភាព​​ និងស្ថេរ​ភាព​​នៅ​ឧបទ្វីប​​កូរ៉េ គឺ​​​សម​ស្របទៅនឹង​​ផលប្រយោជន៍​​​របស់​គ្រប់​ភាគី​​ទាំងអស់​ដែលទាក់ទិន ។

បាក់ដី​​នៅប្រេស៊ីលស្លាប់យ៉ាងតិច8នាក់

Posted: 09 Jan 2012 07:12 PM PST

ទិដ្ឋភាព​នៃការបាក់ដី
​យោង​តាមកាសែត​ប្រេស៊ីល O GLOBO ថា មនុស្សយ៉ាង​តិច​៨នាក់ ​បានត្រូវ​ស្លាប់​​កាល​ពី​​ថ្ងៃទី៩​​ មករា ​ក្នុងការ​​បាក់ដី​​មួយ​បណ្តាលមកពី​​​​ភ្លៀង​ធ្លាក់យ៉ាង​​​ខ្លាំង ហើយមនុស្ស​ប្រមាណ​ជា​១៥នាក់អាច​​កប់​បាត់​​​នៅភាគ​​ខាងជើង​​នៃរដ្ឋ​​​រីយ៉ូ​ដឺហ្សាណឺរ៉ូ ។ ​កាសែត​ O GLOBO គូស​បញ្ជាក់ថា មនុស្ស​​ពេញវ័យ​៦នាក់​ និងកុមារ​​២នាក់​​បាន​ត្រូវស្លាប់​​​​ពេលផ្ទុះ​៩​ខ្នង​រងការ​វាយប្រហារ​ដោយ​ការ​បាក់​ដី​នេះ ហើយមនុស្ស​១៤នាក់ទៀតបាត់​ខ្លួន ។ ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះ​កំពុង​បន្តតាម​រក​សាក​សព​មនុស្សដទៃៗ​ទៀត ។​​​

ស្ត្រីម្នាក់​​បើក​ម៉ូតូ​បុក​បង្គោល​ភ្លើង​​ទាំង​ព្រឹក​ព្រលឹម

Posted: 09 Jan 2012 06:52 PM PST

ស្រ្តីរងគ្រោះ
រាជធានីភ្នំពេញ ៖ ស្រ្តីរូប​ស្រស់ម្នាក់បាន​រងរបួសក្បាលរហូត​សន្លប់ដេកស្តូកស្តឹងលើ​ ចិញ្ចើមថ្នល់កាលពីវេលាមោ៉ង៦ព្រឹកថ្ងៃទី​១០ មករា ឆ្នាំ​២០១២ បន្ទាប់ពីស្រ្តីនោះ​បើក​ម៉ូតូ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​លើវិថីព្រះ​ ស៊ីសុវត្ថិ​ទល់មុខ​សណ្ឋាគារឆ្នេរទន្លេ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌ​ដូន​ពេញ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!