Koh Santipheap Daily

Koh Santipheap Daily


នាវា​នេសាទ​​​កូរ៉េ​ខាងត្បូង​​មួយគ្រឿង​​​ឆេះ​ក្នុង​មហា​សមុទ្រ​​​​អង់​​តាក់​ទិក​

Posted: 10 Jan 2012 11:30 PM PST

​មជ្ឈមណ្ឌល​​​សម្រប​សម្រួល​​​​​​ជួយសង្គ្រោះ​ក្នុង​សមុទ្រ​​របស់​​​នូវែល​សេឡង់ ​ACCNZ រាយ​ការណ៍​​កាលពីថ្ងៃទី​​​​១១ មករា ថា ​នាវានេសាទ​​​កូរ៉េខាងត្បូង​មួយគ្រឿង​ដែលបើក​​បរ​ក្នុង​មហា​សមុទ្រ​​អង់​តាក់​​ទិក ​​បានអំពាវ​នាវ​​រកជំនួយ​គ្រា​អាសន្ន​​​ដោយ​គូសបញ្ជាក់​ថា ​មានភ្លើង​ឆេះ​ក្នុង​នាវា​នេះ​​​ និង​ថា​មានមនុស្ស​​​បាត់ខ្លួន​​​​៣នាក់ និង​របួស​​​៣​នាក់​។​ នាវា​ឈ្មោះ​​ JEONG WOO-2 ជានាវា​​​នេសាទ​​មាន​​​ប្រវែង​​​​​៥១​ម៉ែត្រ ស្ថិត​ក្នុង​​សមុទ្រ​​​​រ៉ូស ចម្ងាយ​​​ប្រមាណជា​​​​៣.៧០០​​គីឡូម៉ែត្រ ​​​​ភាគ​អាគេ្នយ៍​​​​​​នូវែលសេឡង់ ​​និង​​​​៦០០គីឡូម៉ែត្រ ​​​ខាង​ជើង​មូលដ្ឋាន​​អង់​តាក់ទិក​​​ MCMURDO ។​

​ប្រធានាធិបតី​​​ស៊ីរី​ប្រកាស​ថា​នឹង​​មិនលាលែង​​ឡើយ​

Posted: 10 Jan 2012 11:29 PM PST

ប្រធានាធិបតី​ស៊ីរី ​​ថ្លែងទៅកាន់​​បណ្តាអ្នក​គាំទ្រ​លោក
ប្រធានាធិបតីស៊ីរី លោកបាចា អាល់​អាសាដ ​​​ថ្លែង​កាលពីថ្ងៃទី​​​១០ មករា ថា លោក​នឹង​​មិនលាលែង​​ ហើយ​នឹង​មិន​ចុះញ៉ម​​ឡើយ ពីព្រោះ​​ប្រជាជន​​​បន្តគាំទ្រ​លោក​។​ នៅមុខ​​ពួកអ្នក​គាំទ្រ​​លោក​ក្នុង​សាកល​វិទ្យា​ល័យ​​​ក្រុងដាម៉ាស់ ​​លោកអាសាដ ​ថ្លែង​ថា ​បណ្តា​​ព្រឹត្តិ​ការណ៍​​ដែលកើតមាន​​ចាប់តាំង​ពី​​​៨ខែ​មក​​ហើយ ធ្វើ​​ឱ្យ​​ប្រជាជន​ស៊ីរីទាំងអស់​មាន​​ការ​ឈឺ​ចាប់​​​ណាស់ ​ដែលវា​កើត​​មានក្នុង​កាលៈទេសៈ​​​ដែល​តំណាង​ឱ្យ​​​​ការគំរាម​កំហែង​​យ៉ាងធ្ងន់ធ្ងរ​​​មួយ​សម្រាប់​យើង​ក្នុង​​​លទ្ធិ​​ជាតិនិយម។​

ស្រវឹងធ្លាក់​ភ្នែក​​បោះពួយ​​ម៉ូតូ​​ទៅ​បុក​រថយន្ត​​របួស​ធ្ងន់​

Posted: 10 Jan 2012 11:19 PM PST

រាជធានីភ្នំពេញ ៖ បុរស​ស្រវឹង​​ម្នាក់​បាន​បោះ​ពួយ​ម៉ូតូ​វីវ៉ា​មួយ​គ្រឿង​​ទៅ​បុករថយន្ត​​ សាំយ៉ុង​​កំពុងបត់​ឆ្លង​ផ្លូវ​បណ្តាល​ឱ្យរង​របួស​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​​ម៉ោង​១១​​យប់​ថ្ងៃទី១០ មករា ២០១២ នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​លេខ​២៣០ ​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួល​គោក ។

វីវ៉ា​បោះ​ពួយ​​បញ្ច្រាស​ផ្លូវ​ត្រូវ​សង់​កូរ៉េ​​បុក​របួស​​ធ្ងន់​ម្នាក់​ ស្រាល​ម្នាក់​

Posted: 10 Jan 2012 10:47 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូ​​វីវ៉ា​​ពណ៌​ខ្មៅ មួយ​គ្រឿង​​បាន​បោះពួយ​​​បញ្ច្រាស​​ផ្លូវ​ត្រូវ​ម៉ូតូ​​សង់​កូរ៉េ​​ពណ៌​​ ក្រហម​​​បុក​បណ្តាល​ឱ្យ​​រង​​របួស ​កាល​ពី​វេលា​ម៉ោង​១០​យប់​​ថ្ងៃទី​១០ មករា ២០១២ ​នៅ​តាម​បណ្តោយ​ផ្លូវ​​សហ​ព័ន្ធ​រុស្ស៊ី​​ ស្ថិត​ក្នុង​ភូមិ​​ស្លែង​រលើង​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ ។ ​

ស្ត្រីមេម៉ាយ​​ម្នាក់​ចិញ្ចឹម​​ចៅស្រី​កំព្រា​​ចំនួន​៣​នាក់​ ដោយ​ឪពុក​ជាប់​ពន្ធនាគារ​

Posted: 10 Jan 2012 10:46 PM PST

ខេត្តបាត់ដំបង ៖ ស្រ្តីមេម៉ាយក្រីក្រម្នាក់​បាន​ចិញ្ចឹមចៅកំព្រារហូតទៅដល់៣នាក់នៅ​ក្នុង​ បន្ទុក ដោយឪពុករបស់​ពួកគេបានជាប់ពន្ធនា​គារ​កាល​ពីឆ្នាំ២០១០ ព្រោះតែស៊ីឈ្នួលកាប់ព្រៃ​ក្នុង​ចម្ការរបស់ថៅកែម្នាក់ស្ថិតនៅចំណុចជើងភ្នំ​ ខៀវ ភូមិបរហ៊ុយ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ដែល​ជា​ព្រៃ​ឧទ្យានុរក្ស​ រីឯម្តាយរបស់ពួកគេ​វិញ​ក្រោយពីប្តីជាប់ក្នុងពន្ធ​នាគារ ក៏ខិតខំស្វះស្វែង​

វិទ្យាស្ថាន​​ជាតិ​ពហុ​​បច្ចេកទេស​កម្ពុជា​តាំង​​បង្ហាញ​មនុស្ស​យន្ត​ជា​ស្នាដៃ​​ផលិត​របស់​និស្សិត​

Posted: 10 Jan 2012 10:40 PM PST

ការដាក់បង្ហាញមនុស្សយន្ត និងគ្រឿងយន្ត
រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១០ មក​រា វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​បាន​ដាក់​តាំង​បង្ហាញមនុស្ស​យន្ដ​ ឧទ្ធម្ភាគ​ចក្រ រថយន្ដ​ប្រើ​ថាមពលពន្លឺព្រះអាទិត្យ និង​ការ​ប្រកួត​មនុស្ស​យន្ដ​ទាត់​បាល់ដែលសមិទ្ធផល​ទាំង​អស់​នេះ ជា​ស្នា​ដៃ​ផលិត​របស់​និស្សិត​វិទ្យាស្ថាន​បច្ចេក​ទេស​កម្ពុជា​ផ្នែក​អេ​ឡិច ​ត្រូ​និក និង​អគ្គិ​សនី​​ សហការ​​ជា​មួយ Korea University of Technology and

នគរ​បាល​ក្រុង​កំពត​ឃាត់​ខ្លួន​ជន​សង្ស័យ​​ពីរ​នាក់​​ពាក់​ព័ន្ធ​​ករណី​ប្រ​ព្រឹត្ត​​អំពើ​ហិង្សា​​ប្លន់​

Posted: 10 Jan 2012 10:40 PM PST

ជនសង្ស័យទាំង២នាក់ពេលឃាត់ខ្លួន
ខេត្ត​កំពត ៖​ ​ជន​សង្ស័យ​ពីរ​នាក់​ត្រូវ​បាន​​​នគរ​បាល​យុត្តិ​ធម៌​ក្រុង​កំពត ​នៃ​អធិ​ការ​ដ្ឋាន​នគរ​បាល​ក្រុង​​​​ក​​សាង​សំណុំ​រឿង​បញ្ជូនទៅ​កាន់​ស្នង​ ការ​ដ្ឋាន​នគរ​បាល​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១០ មក​រា ២០១២ ​ពី​បទ​ប្រ​ព្រឹត្ត​អំពើ​ហិង្សា​​ប្លន់​ទៅ​លើ​ជន​រង​គ្រោះ​ ។

គូ​ដណ្តឹង​គ្រីស្ទៀណូ​ រ៉ូណាល់​ដូ ​ថត​បង្ហាញ​ម៉ូដឈុតក្នុង

Posted: 10 Jan 2012 10:39 PM PST

នាង​អ៊ី​រី​ណា​ ឆេក គូ​ដណ្តឹង​កីឡាករ​គ្រីស្ទៀ​ណូ រ៉ូណាល់​ដូ​
​នាង​អ៊ី​រី​ណា​ ឆេក គូ​ដណ្តឹង​កីឡាករ​គ្រីស្ទៀ​ណូ រ៉ូណាល់​ដូ​ ខ្សែ​បម្រើ​ដែលមាន​តម្លៃ​ខ្លួន​​ខ្ពស់​​បំផុត​នៅ​លើ​ពិ​ភព​លោក​​​របស់​ក្លឹប​​ Real Madrid​ កំពូល​​ក្លឹប​​ក្នុង​ក្រប​ខណ្ឌ​បាល់​ទាត់​ Laliga អេស្ប៉ាញ​​ បាន​បង្ហាញ​ម៉ូដ​ឈុត​ក្នុង​« Intimissimi​» ជាស្លាកយី​ហោសម្លៀក​បំពាក់​អ៊ី​តាលី​។ កាល​ពី​មុន​នេះ ​​តារាម៉ូដ​ដែល​មាន​ទឹក​មុខ​ស្រស់​ស្រាយ​​ និង​រូប​រាង​​ដ៏​សិច​ស៊ី​នៅលើពិភព​លោក​ជន​ជាតិ​រុស្ស៊ីរូបនេះ ទើប​តែ​អង្រួន​ក្នុង​មជ្ឈដ្ឋាន​ម៉ូដ​ ដោយ​និយាយ​ថា ​គ្មាន​ថ្ងៃ​ណា​មួយ​​ដែលខ្លួន​នឹង​ថត​បង្ហាញ​ម៉ូដស្រាត​​ដាក់​ទស្ស​នា​វដ្តី​«Play Boy»ឡើយ ៕

នាងវ៉ូនីអាកគីនិង និងនាង Kvitovaដណ្តើមបានជោគជ័យជំហានដំបូងប្រកួតតឺន្នីស Sydney International

Posted: 10 Jan 2012 10:35 PM PST

កីឡាការិនី​ដា​ណឺម៉ាក​វ៉ូ​នី​អា​កគី
កី​ឡាកា​រិនី​តឺន្នីស​លំ​ដាប់​ទី​១​ពិភពលោក​កា​រ៉ូ​លីន វ៉ូននី​អា​កគី​និង​កីឡាការិនី​លំ​ដាប់​ទី​២​ពិភពលោក​ Petra Kvitovaសម្រេច​បាន​ជោគជ័យ​ជំ​ហាន​ដំ​បូង​របស់​ខ្លួន​ក្នុងយុទ្ធ​នា​ការ​ដណ្តើម​​ពាន​ជើង​ឯក​កម្ម​វិធី Sydney International បន្ទាប់​ពី​ពួក​នាង​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ឆ្លង​ផុត​ជុំ​ទី​២​។ កម្ម​វិធី​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​ប្រកួត​Sydney Olympic Park Tennis Centreស្ថិត​ក្នុង​ស៊ីដ​នី​ប្រ​ទេស​អូ​ស្ត្រា​លី ។​ នាង​វ៉ូ​នី​អា​កគី​បាន​ឆ្លង​ផុត​ជុំ​ទី​២​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​ស្លូ​វ៉ាគី​ Dominika Cibulkovaក្នុង​លទ្ធផល​៧-៥,២-៦​និង​៦-៤​។ នាង​ជា​កីឡាការិនី​មួយ​រូប​ដែលឡើង​កាន់​តំណែង

Floyd Mayweather Jr.ប្រើគេហទំព័រ Twitter ណាត់ប៉ាក់គីអាវឡើងប្រកួតថ្ងៃទី5 ឧសភា

Posted: 10 Jan 2012 10:31 PM PST

កីឡាករហ្វ៊ីលីពីន ម៉ានី ប៉ាក់គីអាវ
កី​ឡាករ​អា​មេរិក Floyd Mayweather Jr.បាន​ស្នើ​តាម​រយៈ​គេ​ហ​ទំព័រ​ Twitter​របស់​ខ្លួន​សុំ​ប្រកួត​ជាមួយ​​​ម៉ា​នី ប៉ាក់​គី​អាវ​។ កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ នៅ​លើ​គេ​ហ​ទំព័រ​ផ្ទាល់​ខ្លួន Mayweather Jr.បានប្រើ​ពាក្យ​ចំ​អក​ឡក​ឡាយ​ឱ្យ​ប៉ាក់​គី​អាវ​ និង​ព្រម​ទាំង​ណាត់​កីឡាករ​ហ្វ៊ី​លី​ពីន​រូបនេះ​ឡើង​ប្រកួត​ជា​មួយ​ខ្លួន​នៅ​ក្រុង​ឡាស​វេ​ហ្គាស​នា​ថ្ងៃ​ទី​៥​ខែ​ឧសភា​ខាង​មុខ​។ Mayweather Jr.បាននិយាយ​ថា​៖«ប៉ាក់​គី​អាវ​ខ្ញុំ​ហៅ​អ្នក​ឱ្យ​ចេញ​មក​ប្រកួត​គ្នា​នៅ​ថ្ងៃ​ទី​៥​ឧសភា​ដើម្បី​ផ្តល់​ជូន​នូវ​អ្វី​មួយ​ដែល​ពិ​ភព​លោក​ចង់​ឃើញ​ជា​យូរ​​មក​ហើយ​នោះ​។ ការ​ជាប់​ឃុំ​របស់​ខ្ញុំ​ត្រូវ​បាន​ពន្យា​រពេល​ទៅ​ខាង​មុខ

ចិន ៖ ​ចំនួនរថយន្ត​​មានដល់100លានគ្រឿង

Posted: 10 Jan 2012 10:27 PM PST

រថយន្ត​​តាម​ដង​វិថី​នៅចិន​
ក្រសួងសន្តិសុខ​​​​សាធារណៈចិនរាយ​ការណ៍​កាលពីថ្ងៃទី​១០ មករា ថា ​​ចំនួន​រថយន្ត​ដែល​បាន​ចុះ​លេខ​នៅចិន​មាន​ដល់​១០០​លាន​​​គ្រឿង​​​ហើយក្នុងឆ្នាំ​២០១១ ។ ការិយាល័យ​គ្រប់គ្រង​​​ចរាចរណ៍​​របស់​​ក្រសួង​​​នេះគូសបញ្ជាក់ថា ​​ចំនួន​រថយន្ត​​​មាន​ការ​កើនឡើង​​​ដល់​ជាង​១៤,៩​លាន​គ្រឿង​​​ក្នុងឆ្នាំ ​២០១១ ​ពោលជាឆ្នាំទីមួយ​​ដែលចំនួន​រថយន្ត​​មាន​លើសពីចំនួន​ម៉ូតូនៅចិន ។ ជាមួយ​​រថយន្ត​​ជាង​៤,៧​លាន​គ្រឿង ចុះ​លេខ​​នៅ​ក្រុង​ប៉េកាំង ​រដ្ឋ​ធានីចិន នាំមុខគេ​ក្នុង​​ចំណោម​ទីក្រុង 14 របស់ចិន ​​ដែលមានរថយន្ត ​លើស​ពី​១លាន​គ្រឿង​ឡើង​ទៅ ។​

​អ.ស.ប ៖ ស្លាប់​400នាក់​​​នៅស៊ីរី​​​តាំង​ពីចាប់​ផ្តើម​បេសក​កម្ម​របស់​សម្ព័ន្ធ​អារ៉ាប់​

Posted: 10 Jan 2012 10:25 PM PST

បាតុ​កម្ម​ដែលនៅ​បន្តក្នុងប្រទេស​ស៊ីរី​
​អគ្គ​លេខាធិការ​រង អ.ស.ប លោក LYNN PASCOE ក្នុង​ឱកាស​​​​នៃកិច្ចប្រជុំ​​​​របស់​ប្រទេស​ទាំង​​១៥ ​ជាសមាជិក​ក្រុមប្រឹក្សា​​​សន្តិសុខ អ.ស.ប ស្តីពីស៊ីរី​ រាយការណ៍​​កាលពីថ្ងៃទី​​​១០ មករា ថា មនុស្ស​ដល់ទៅ​​​​៤០០នាក់ ​​បានត្រូវ​ស្លាប់​នៅស៊ីរី​តាំង​ពីចាប់ផ្តើម​​​បេសក​កម្ម​​​របស់​ពួក​អ្នក​​​សង្កេតការណ៍​​សម្ព័ន្ធអារ៉ាប់​ពីថ្ងៃទី​​​​២៦ ធ្នូ មក។​ អ.ស.ប ​វាយ​តម្លៃ​ថា ​​មនុស្សជាង​​​​៥.០០០​នាក់ ស្លាប់​តាំង​ពី​ចាប់​ផ្តើម​​​ផ្ទុះបាតុ​កម្ម​ប្រឆាំង​​របប​លោក​​ប្រធានាធិបតី​បាចា​អាល់​អាសាដ ​ពី​ខែ​​មី​នា ឆ្នាំ​​​២០១១​មក​។​

​កងទ័ព​ជើងគោក​​​អ៊ី​រ៉ង់​​​នឹង​ធ្វើ​​សម​យុទ្ធ​​​ក្នុង​ខែកុម្ភៈ

Posted: 10 Jan 2012 10:17 PM PST

កងទាហាន​អ៊ី​រ៉ង់​
ទីភ្នាក់ងារ​​​ព័ត៌​មាន​​​​ពាក់​កណ្តាលផ្លូវ​ការ​​អ៊ី​រ៉ង់ ISNA រាយការណ៍​​កាលពីថ្ងៃទី​​​១០ មករា ​​​ថា នាយ​ទាហាន​ជាន់ខ្ពស់អ៊ី​រ៉ង់​​​មួយរូប​ថ្លែង​ថា កងទ័ព​ជើង​គោកអ៊ី​រ៉ង់​​​នឹងធ្វើសមយុទ្ធ​​​ក្នុងខែ​​​​កុម្ភៈ​​​ខាងមុខនេះ​។​ មេបញ្ជា​ការ​កងទ័ព​ជើង​​គោកអ៊ី​រ៉ង់​​​​ឧត្តម​សេនីយ៍​​អាម៉ាដ ​​រឺហ្សា ​​ពួរ​ដាស្តាន ​ថ្លែង​ថា យុទ្ធ វិធី​ថ្មីៗ​នឹង​ត្រូវ​​ប្រើប្រាស់​ក្នុង​​​​ឱកាស​នៃ​​សម​យុទ្ធ​​នេះ ដោយ​បញ្ជាក់​ថា ​សម្ភារយោធា​ថ្មី​​​មួយ​នឹង​​ផ្តល់​​ឱ្យ​​កងទ័ព​​ទាំង​នោះ​ ដោយ​ក្រសួង​ការ​ពារ​ជាតិ ​​ហើយ​នឹង​​ប្រើប្រាស់​​​ពេលធ្វើ​​សម​យុទ្ធ​។​

​ចិន និង​កូរ៉េ​ខាងត្បូង​​​សន្យា​​ជំរុញ​​ការចរចា​លើកិច្ច​ព្រមព្រៀង​​ផ្លាស់​ប្តូរ​​​​សេរី​

Posted: 10 Jan 2012 10:15 PM PST

លោកលី ម្យុងបាក់ ​​​និង​លោក​វេន ជា​បាវ​
​ប្រទេស​ចិន​​ និងកូរ៉េ​ខាងត្បូង កាលពីថ្ងៃទី​​​១០ មករា ​បានសន្យា​​ជំរុញ​​ការចរចា​​លើ​កិច្ចព្រម​ព្រៀង​ផ្លាស់ប្តូរ​​​​សេរី ហើយ​​ជំរុញ​​កិច្ច​សហប្រតិ​បត្តិការ​​នៅ​អាស៊ី​ខាង​កើត​។​ ការសន្យា​នេះ​​ត្រូវបានធ្វើក្នុង​​​ឱកាស​​នៃ​ការ​ជួប​ពិភាក្សា​​​​នៅទីក្រុង​​​ប៉េកាំង ​រវាង​នាយករដ្ឋ​មន្ត្រី​​ចិន លោក​វេន ជា​បាវ ​និង​ប្រធានាធិបតី​​កូរ៉េ​ខាងត្បូង​​ លោក​លី ម្យុង​បាក់​។​ លោកវេន ជា​បាវ ​​គូស​បញ្ជាក់​​ថា ធ្វើ​​ឱ្យ​​ស៊ី​ជម្រៅ​​​​ដល់​សមាហរណ​កម្ម​​សេដ្ឋកិច្ច​​នៅអាស៊ី​​​​ខាង​កើត​​​មានសារ​សំខាន់​​​ដ៏ពិតប្រាកដ​ និងយុទ្ធ​សាស្ត្រ​​​ និង​ផ្តល់​​លក្ខខណ្ឌ​​អនុគ្រោះ​នានា​។ ​​​

កិច្ចប្រជុំ​​​រដ្ឋមន្ត្រី​​​ការបរទេស​អាស៊ាន​​​​ចាប់​ផ្តើម​​​​នៅព្រឹកនេះ​ក្នុងក្រុង​សៀមរាប ​​ស្តី​ពី​​​សេដ្ឋកិច្ច​​​, ការអភិវឌ្ឍន៍, ការបង្កើត​​សហ​គមន៍​ និងបញ្ហាសន្តិសុខ​

Posted: 10 Jan 2012 07:37 PM PST

​រដ្ឋ​មន្ត្រីការ​បរទេស​អាស៊ាន​​​ជួប​ប្រជុំ​គ្នា​
ខេត្ត​​សៀម​រាប​​​​​ ៖ កិច្ចប្រជុំថ្នាក់​រដ្ឋមន្រ្តីការ​​បរទេស​​អាស៊ាន​ចង្អៀត ផ្តើម​​ប្រារព្ធ​ធ្វើ​​នៅព្រឹក​ថ្ងៃទី​១១ មករា នេះហើយនៅ​ក្នុងក្រុងសៀម​រាប ។ សេចក្តីរាយ​ការណ៍ពី​ខេត្តសៀ​មរាប​បាន​អោយ​ដឹងថា រដ្ឋមន្រ្តីការ​បរទេសនៃ​ប្រទេស​ទាំង​​១០ជាសមាជិក​អាស៊ាន បានមកដល់​ខេត្តសៀម​​រាបកាលពី​ថ្ងៃទី១០ មករា ម្សិលមិញ ក្នុងនោះ​រាប់ទាំងវត្ត​មានរបស់អគ្គ​លេខាធិការ​អាស៊ាន លោក​ស៊ូ​រិន ពិតសុវណ្ណ ក៏បានមក​ដល់ខេត្ត​សៀម​រាបផងដែរកាល​ពីយប់ថ្ងៃទី​១០ មករា ។

យុវជនម្នាក់ធ្លាក់​ពី​លើ​ផ្ទះ​ដកម្ពស់​៤​ជាន់ តែ​មិន​ដឹងធ្លាក់​​ពី​ជាន់​ទី​ប៉ុន្មាន​ពិត​ប្រាកដ

Posted: 10 Jan 2012 07:02 PM PST

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​កំពុង​តែ​ស្រាវ​ជ្រាវ​ជុំវិញ​ករណី​យុវជន​ម្នាក់​ធ្លាក់​នៅ​មុខ​ ផ្ទះ​លេខ​២៥​និង​លេខ​២៥​Eo ដោយ​មិន​មាន​អ្នក​ស្គាល់​អត្ដសញ្ញាណ និង​មិនដឹង​ថា ​ធ្លាក់​ពី​ជាន់​​ទី​ប៉ុន្មាន​នៅ​លើ​ផ្ទះ​​ដែល​មាន​កម្ពស់​៤​ជាន់​​ ត្រង់កំណាត់​ផ្លូវ​លេខ​១៣៩ កែង​១៦៤ ក្រុម​ទី​១០ ភូមិ​២ សង្កាត់​​​​អូរ​ឫស្សី​ទី​២​ ខណ្ឌ​៧​មក​រា កាលពី​វេលា​ម៉ោង​១០​និង​៤៦​នាទី​យប់ថ្ងៃទី​១០ មក​រា ។

ថ្ងៃបើក​ប្រាក់​ខែ​ជួប​ជុំ​មិត្តភក្តិ​ផឹក​ស៊ី​ដើរ​ត្រឡប់​ទៅ​​ផ្ទះ​ត្រូវ​ ជន​ដៃ​ដល់​វាយ​នឹង​ខ្សែ​ក្រវាត់​​រយះ​ចិញ្ចើម​​ និង​បែក​ក្បាល​

Posted: 10 Jan 2012 06:59 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​ជន​ដៃ​ដល់​២​នាក់​វាយ​នឹង​ខ្សែក្រវាត់​រយះ​ចិញ្ចើម និង​បែកក្បាល ខណៈ​ចេញ​ពី​​ជួបជុំ​មិត្ដភក្ដិ​ផឹកស៊ី​បន្ដិច​បន្ដួច​​បន្ទាប់​បើក​ប្រាក់​ ខែ​រួច តែ​ពេល​​ដើរ​ត្រឡប់​ទៅ​ជិត​ដល់​បន្ទប់​ស្នាក់​​នៅ​ត្រូវ​ជន​ដៃដល់​ព្រួត​វាយ ​រហូត​សន្លប់ កាលពី​វេលា​ម៉ោង​១១​និង​៥​នាទី​យប់​ថ្ងៃ​ទី​១០ មក​រា នៅ​លើ​កំណាត់​ផ្លូវ​លេខ​​៥៩៨ ម្ដុំ​បូ​រី​ប៉េង​ហួត ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

កម្ម​វិធី​ប្រឡង​ជ្រើ​សរើស​​​សម្រស់​ និង​ទេពកោ​សល្យ​​ទាក់​ទាញ​ទស្សនិក​ជនជិត​​700លាន​នាក់

Posted: 10 Jan 2012 06:58 PM PST

សិស្ស​-និស្សិត​ថត​រូប​ក្នុង​កម្ម​វិធី​ប្រឡង​
តាម​ប្រភព​ពីគេហ​ទំព័រ ​អ៊ី​ស៊ី​អិន​អេស ចេញ​ផ្សាយ​ថ្ងៃ​ទី១០​ មករា ​ឱ្យដឹង​ថា កម្ម​វិធី​ប្រឡង​​ដើម្បី​ជ្រើស​រើស​បេក្ខ​នារី​ជា​និស្សិត​ដែល​មាន​សម្រស់​ស្រស់​ស្អាត និង​មាន​ទេពកោ​សល្យ​​បាន​ប្រា​រព្ធ​ធ្វើ​​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា​ កន្លង​ទៅ​ នៅ​ទី​ក្រុង​ Changsha ​ខេត្តហួណាន ប្រទេស​ចិន ។ កម្មវិធី​នេះ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​​ស្ថានីយ​ទូរទស្សន៍​ចំនួន​១១​ខេត្ត​ ហើយ​ត្រូវ​គេ​ជឿ​ជាក់​ថា បាន​ទាក់​ទាញ​ទស្សនិក​ជន​ទស្សនា​ប្រមាណ​ជិត៧០០លាន​នាក់​នៅ​ទូ​ទាំង​ប្រទេស​ចិន ។

មេបញ្ជា​ការអង្គភាព​​​ចារ​កម្ម​លោក​ម៉ុល ​រឿប ​​ទទួលមរណ​ភាព​​ដោយជំងឺ​​ប្រចាំ​កាយ​​ជាង​​​១០ឆ្នាំ​

Posted: 10 Jan 2012 06:38 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​លោក​​​​ឧត្តមសេនីយ៍​ឯក​ម៉ុល រឿប អគ្គ​មេបញ្ជា​ការ​​រង​ក​ង​យោធ​ពល​ខេមរភូមិន្ទ និងជា​មេ​បញ្ជា​ការ​​អង្គភាព​ចារ​កម្ម​ និង​ស្រាវ​​ជ្រាវ​​​នៃ​ក្រសួង​​ការពារជាតិ​បាន​ទទួល​មរណ​ភាព​​​​ក្នុង​វ័យ​​ ​ជាង​​​​៦០ឆ្នាំ​ កាលពី​វេលាម៉ោង​​​​៥ព្រឹក​ព្រលឹម​​ថ្ងៃទី​​១១ មករា ​​២០១២ ​ដោយ​រោ​គា​​ពាធ ​ហើយថា លោក​ឧត្តមសេនីយ៍​​ដែល​ធ្លាប់​​​មានស្នាដៃ​​ច្រើនចំពោះ​​ជាតិមាតុភូភមិ​​​​ រូប​នេះ​​បាន​កើតជំងឺ​​

រថយន្តកុងតឺន័រ​បើក​ព្រហើន​​ឆ្លង​កាត់​​រង្វង់​មូល​តា​ដំបង​គ្រញូង​ក្រឡាប់​ផ្ងារ​​ជើង​កណ្តាល​ថ្នល់​

Posted: 10 Jan 2012 06:35 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តបាត់ដំបង ៖ រថយន្តកុងតឺន័ររបស់ក្រុម​ហ៊ុន«ត្បូងពេជ្រ»ដឹកខោអាវគីបមួយគ្រឿង​ បានក្រឡាប់ផ្ងារជើងដេកស្ដូកកណ្ដាលថ្នល់ក្បែរ​ រង្វង់មូលរូបសំណាកលោកតាដំបងគ្រញូង ខណៈ​​​បើក​​ក្នុង​ល្បឿន​លឿន​កាល​ពីវេលាម៉ោង៤​ទៀប​ភ្លឺថ្ងៃទី១១ មករា ​​នៅ​លើ​កំណាត់​ផ្លូវ​ជាតិលេខ៥ ត្រង់ភូមិរំចេក៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

ទៅមើល​​ល្ខោន​​​ត្រូវ​ជន​ដៃ​ដល់​វាយ​នឹង​បំពង់​ទីប​បាក់​ឆ្អឹង​​ជំនី​រអស់​​៤

Posted: 10 Jan 2012 06:32 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាក់ឆ្អឹង​ជំនីរ​អស់​៤ ខណៈ​នាំ​ប្រពន្ធ​កូន​ទៅ​មើល​ល្ខោន​ត្រូវ​ជន​ដៃដល់​​វាយ​នឹង​បំពង់​ទីប​ ពីក្រោយ​ចំ​ឆ្អឹង​ជំនីរ​​រង​របួស។ ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៩ មក​រា នៅ​ភូមិ​កំ​ប្លាត ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្ដកំពង់ចាម ។

ជិះ​ម៉ូតូ​​អត់​មាន​ភ្លើង​​​បុក​បង្កាន់​​ដៃ​ស្ពាន​ធ្លាក់​ពី​លើ​ស្ពាន​កម្ពស់​៣​ម៉ែត្រ​របួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់​

Posted: 10 Jan 2012 06:21 PM PST

ជនរងគ្រោះ
ខេត្តកំពង់ចាម ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​​គុប​ជ្រុង​អត់​មាន​ភ្លើង​បំភ្លឺ​ត្រឡប់​មក​ពី ​ហូប​ការ​វិញ ដល់​កន្លែង​ងងឹត​មើល​មិនឃើញ​​ក៏បុក​បង្កាន់​ដៃស្ពាន​​ធ្លាក់​ទាំង​មនុស្ស​ ទាំងម៉ូតូ​​ទៅ​ក្រោម​ស្ពាន​របួស​ធ្ង​ន់​ម្នាក់ និង​ស្រាល​ម្នាក់ ចំណែក​​ម៉ូតូ​ខូច​ខាត​​ទាំង​ស្រុង។ ឧប្បត្តិ​ហេតុនេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០​ មក​រា

ជនសង្ស័យ​​​ប្លន់​​​ផ្អើ់ល​ក្រុង​​ព្រះវិហារ ត្រូវ​បាន​ចាប់ខ្លួន​​បញ្ជូនទៅ​កាន់តុលាការ​

Posted: 10 Jan 2012 06:03 PM PST

​ខេត្តព្រះវិហារ​​​​​ ៖ ជនសង្ស័យជាចោរប្លន់​ប្រដាប់អាវុធ២នាក់ ដែលធ្វើសកម្មភាពប្លន់ស្រ្តី​មេម៉ាយ និងកូនស្រីម្នាក់កាលពីវេលាម៉ោង២​រំលងអធ្រាត្រឈានចូលថ្ងៃទី៩ មករា នៅ​ចំណុច​ភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុង​ព្រះ​វិហារនោះ ត្រូវកម្លាំងនគរបាលខេត្ដ​ព្រះវិហារ​សហការជាមួយសមត្ថកិច្ចខេត្តកំពង់ធំ ធ្វើការ​ឃាត់ខ្លួនបានហើយនៅចំណតរថយន្ដខេត្ដកំពង់

តំបន់អភិរក្សដីសើមរ៉ាមសារ​ ភូមិ​កោះ​ខន​ឌិន ខេត្ត​ស្ទឹង​ត្រែង​ត្រីមេ​ពូជ​តែង​តែមក​ពង​កូន​ហើយ​បាន​ហូរ​ធ្លាក់​មក​ទន្លេ​មេគង្គ​និង​ទន្លេសាប

Posted: 10 Jan 2012 05:57 PM PST

ទិដ្ឋ​ភាព​តំបន់​ដីសើម​រ៉ាម​សារ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ (រូបថត​ព្រឹត្តិបត្រ​ធម្មជាតិ​ និង​ជីវិត)
រ៉ាម​​សារ (Ramsar) គឺជា​​​អនុសញ្ញា​​​ពិភព​លោក​​​មួយ​ដែល​​តាក់តែង​​​និង​អនុម័ត​​​​​​ដោយ​​​ ពហុរដ្ឋា​ភិបាល​​​​កាលពី​​​ឆ្នាំ​ ១៩៧១ ​​នៅ​ប្រទេស​​អ៊ីរ៉ង់ ។ សន្ធិ​សញ្ញា​​​នេះ​បាន​​​ផ្តល់​ជា​ក្រប​ខណ្ឌ​​​​សម្រាប់​​​​សកម្ម​ភាព​​​​ ជាតិ​​ និង​កិច្ច​​​សហប្រតិបត្តិ​ការ​​​​អន្តរ​ជាតិ​​​​ដើម្បី​​អភិរក្ស​​​​ និង​ប្រើ​ប្រាស់​​​​ធន​ធាន​​ដី​សើម​​ និង​ធន​ធាន​​ធម្ម​ជាតិ​​​នានា​​​​ប្រក​ប​ដោយ​​​​និរន្តរភាព​ ។ ប្រទេស​​កម្ពុជា​​​បាន​​ចូល​ជា​សមា​ជិក​​តំបន់​​​រ៉ាម​សារ​

ជនជាតិ​ចិន​បើក​រថយន្ត​​​​លឿន​​អត់​ស្គាល់​​ភូមិ​សាស្ត្រ​​បុកក្បាល​របាំង​ចែក​ផ្លូវ​ផ្ញារ​ជើង​

Posted: 10 Jan 2012 05:45 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​ម៉ាកប្រា​ដូ ពណ៌​ខ្មៅ បើកបរ​ដោយ​ជន​ជាតិចិន ជិះ​គ្នា​៤​នាក់ ស្រី​២​នាក់ ប្រុស​២​នាក់ ទៅ​បុក​ក្បាល​​របាំង​ថ្ម​ពុះ​ចែក​ផ្លូវ​នៅ​ស្ដុ​ប​វត្ដ​មហាមន្ដ្រី ធ្វើ​ឱ្យ​រថយន្ដ​ផ្អៀង​ផ្ញា​រ​ជើង​ម្ខាង តាម​បណ្ដោយ​មហាវិថី​ព្រះ​សីហ​នុ ស្ថិត​ក្នុង​ក្រុម​ទី​៤ ភូមិ​៤ សង្កាត់​​អូរ​ឡាំ​ពិ​ក ខណ្ឌ​ចំការ​មន កាលពី​​វេលា​ម៉ោង​៩​និង៣០​នាទី​យប់​ថ្ងៃ​ទី​១០ មក​រា ។

ឧកញ៉ា​​​អូស្មាន​ ហាស្សាន់​ រួម​ជាមួយ​​​​ម្ចាស់​​​អំណោយ​​ចុះ​​មើល​វិហារ​អ៊ិស្លាម​​​នៅ​ក្រុងតាខ្មៅ

Posted: 10 Jan 2012 05:42 PM PST

ទិដ្ឋភាពក្នុងពិធី
​ខេត្ត​កណ្តាល​ ៖​ កាលពី​រសៀល​​​ថ្ងៃទី​​៩ ខែមករា​ ឆ្នាំ​២០១២​ ​លោក​ឧកញ៉ា​​​អូស្មាន​​ហាស្សាន់ ​រដ្ឋលេខា​ធិការ​​​ក្រសួង​​ការងារ​​និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​ និង​ជា​​ប្រធាន​អង្គ​ការ​​​មូល​និធិ​​​អភិវឌ្ឍន៍​​​​មូស្ល៊ីម​​​​កម្ពុជា​ ​ និង​លោក​ជំទាវ​​​​​ រួមជាមួយ​លោក​ YANG AMAT ARIF TUNZAKI BIN AZMI និង​លោក​ស្រី​​​​ ព្រម​ទាំង​​​​គណៈ​ប្រតិភូ​​អង្គការ​​សុខុមាលភាព​​អ៊ិ​ស្លាម​​​ម៉ាឡេ​​​ស៊ី

រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​​បានចាប់​ផ្តើម​ប្រជុំនៅ​​​ក្រុង​ប្រវត្តិ​សាស្ត្រសៀមរាប

Posted: 10 Jan 2012 05:37 PM PST

ជំនួបរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីបរទេសបណ្តាប្រទេស​អាស៊ាន
ខេត្តសៀមរាប ៖ ​មន្ដ្រីជាន់ខ្ពស់​នៃ​​ប្រទេស​ទាំង​១០​ ជា​សមាជិកសមាគម​​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន​បាន​ជួបជុំ​គ្នា​​កាល​ពី​ព្រឹក​ថ្ងៃ​ទី១០ មក​រា នៅ​លើ​ទឹកដី​​ខេត្ដ​សៀម​រាប​​របស់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​មន្ដ្រីជាន់ខ្ពស់​អាស៊ាន មុន​នឹង​ឈាន​ទៅ​ដល់​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការ​បទេស​អាស៊ាន​ចង្អៀតដែល​នឹង ​ប្រារ​ព្វ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១-១២ មក​រា ក្រោម​

ព្រះ​មហា​ក្សត្រ​​ និង​សម្តេច​តេជោ ​យាងនិង​អញ្ជើញ​ដល់​ខេត្ត​​មណ្ឌលគិរី​

Posted: 10 Jan 2012 05:33 PM PST

ព្រះមហាក្សត្រយាងដល់ខេត្ត​មណ្ឌល​គិរី
ខេត្តមណ្ឌលគិរី ៖ ព្រះករុណា​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យា​ងនិង​អញ្ជើញ​ដល់ខេត្ត​មណ្ឌល​គិរី​​នារសៀលថ្ងៃទី១០ មករា ដែល​អមដំណើរ​ដោយ​លោក​ឧបនាយក​រដ្ឋមន្រ្តី ទេសរដ្ឋមន្ត្រី

ពិធីប្រជុំ​បូកសរុប​​​​លទ្ធផល​និងប្រគល់​​ទីតាំង​​អតីត​ភូមិស្វាយ​ជ្រំដល់អាជ្ញាធរ​ជាតិព្រះវិហារ

Posted: 10 Jan 2012 05:30 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តព្រះវិហារ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​មក​រា​នៅ​ក្បែរ​ជើងភ្នំ​ប្រាសាទព្រះវិហារ ស្ថិត​ក្នុង​ទី​តាំងអតីតភូមិ​ស្វាយ​ជ្រំ​ក្រុមការងារ​ថ្នាក់​ជា​តិ​តំបន់​ ប្រាសាទព្រះវិហារ​មាន​រៀបចំ​ពិធី​បូក​សរុប​លទ្ធផល​ការងារ​រុះរើ​ភូមិ​ស្វាយ​ ជ្រំ និង​ធ្វើការ​ផ្ទេរ​ប្រគល់​​អតីតទីតាំង​ភូមិ​​នេះឱ្យទៅ​អាជ្ញាធរ​​ជាតិ​ ព្រះវិហារ ដើម្បីធ្វើការ​អភិរក្ស​ និង​អភិ​វឌ្ឍន៍​ ។

ក្រុមហ៊ុនភូម៉ារឌីគ្រុប​ឧបត្ថម្ភទឹកប្រាក់10ម៉ឺនដុល្លារជូនកាកបាទក្រហមកម្ពុជា

Posted: 10 Jan 2012 05:29 PM PST

ពិធីធ្វើទទួលអំណោយ
រាជធានីភ្នំពេញ ៖​ នៅទីស្នាក់ការកណ្តាល​កាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី៩ មករា លោកជំ​ទាវ​អាន្នី សុខ អាន អនុប្រធានទី១កាក​បាទ​ក្រហមកម្ពុជា បានទទួលជួបសវនាការ និង​ទទួល​អំណោយពីលោកត្រាន់ ហ័ន ​នាយក​ក្រុម​ហ៊ុន​ភូរម៉ាឌីគ្រុប​ជាទឹកប្រាក់ចំនួន​១០ម៉ឺនដុល្លារ​អាមេរិក ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!