Koh Santipheap Daily

Koh Santipheap Daily


រកឃើញ​គ្រួសារ​ជនជាតិ​បារាំង​ដែល​បាត់​ខ្លួននៅ​ខេត្ត​កំពង់ស្ពឺ​ហើយ គឺ​ធ្វើ​អត្តឃាតបើក​ឡាន​ពន្លិច​ចូលទឹក​ស្រះ​ក្រោយ​ផ្ទះ

Posted: 13 Jan 2012 08:01 PM PST

ខេត្ត​កំពង់​ស្ពឺ ៖ គ្រួ​សារ​ជនជាតិ​បារាំង​ដែល​បាត់​ខ្លួន​ជាង​មួយខែ​មក​ហើយ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺនោះ​កំពុង​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ធ្វើ​អត្ត​ឃាត​ទាំង​គ្រួសារ​នៅ​ក្នុង​ទឹក​ស្រះធំមួយ​ស្ថិត​នៅ​ក្រោយ​ផ្ទះ​វីឡា​ដែល​ពួក​គេ​ជួល​ស្នាក់​នៅ បង្ក​ឱ្យ​

ផ្ទះបាយ​អភិបាល​ក្រុង​កំពត​នៅ​ភ្នំពេញ​ត្រូវ​អគ្គិភ័យឆាបឆេះ​ទាំងស្រុង

Posted: 13 Jan 2012 07:34 PM PST

រាជធានីភ្នំពេញ ៖ អគ្គិភ័យបានទំពាលេបផ្ទះបាយរបស់លោក​អភិបាលក្រុងកំពត​មួយ​កន្លែង​ខ្ជាក់ផ្សែង​ខ្មួល​ខ្មាញ់​ឡើង​ទៅលើ​អាកាស​វេហាស៍ខ្មៅ​អាប់​បង្កឱ្យ​មាន​ការភ្ញាក់​ផ្អើល​មនុស្ស​ម្នា​ចោល​ភ្នែក​មើល​រាប់​ម៉ឺន​គូ​កាល​

ឃាត់ខ្លួន​មន្រ្តី​ប៉េអឹម​រឹងរូសសង់​ផ្ទះលើ​ដី​ចំណី​ផ្លូវ​ផ្អើល​មនុស្ស​ចោមរោម​មើល

Posted: 13 Jan 2012 06:33 PM PST

រាជធានីភ្នំពេញ ៖ ភាព​ប្រទាំងប្រទើសនិងមានការ​ប្រវាយ​ប្រតប់​គ្នា​តិចតួចផងដែរ​រវាង​មន្រ្តី​ប៉េអឹមសង់​ផ្ទះ​លើ​ដី​ចំណីផ្លូវ​ហាម​ឃាត់​ជាមួយអាជ្ញាធរខណ្ឌ​សែន​សុខ​ មាន​ប៉ូលិស​ ប៉េអឹម មន្រ្តីខណ្ឌ បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​

ជុំវិញបញ្ហានាំត្រីទឹកសាបចេញទៅលក់នៅក្រៅប្រទេសការអនុញ្ញាតនាំចេញនៅតែបន្ត លើកលែងមានការណែនាំថ្មី

Posted: 13 Jan 2012 03:12 AM PST

សម្តេចហ៊ុន សែន ជាអធិបតីភាពក្នុងពិធី
រាជធានី​ភ្នំ​ពេញ​ ៖ បាតុភាពចាប់​ត្រួត​ពិនិត្យ​ផល​ត្រី​ទឹក​សាប​ដែល​បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ មុន​នេះ​ ពិសេស​នៅ​ច្រក​ទ្វារ​អន្ត​រ​ជាតិ​ប៉ោយ​បែ៉ត បាន​ធ្វើ​ឱ្យ​មាន​ភាព​ស្រពិច​ស្រពិល​មួយ​ចំនួន​ ទោះ​បី​ជា​មន្ត្រី​​ ដែលចុះ​ទៅ​ធ្វើ​ប្រតិបតិ្ត​ការ​និយាយ​ថា គឺ​ជា​ការ​ទប់​ស្កាត់​ការ​នាំ​ត្រី​ទឹក​សាប​ចេញ​ទៅ​លក់​ដោយ​ខុស​ច្បាប់​ក៏​ ដោយ​ ។ ពេល​នេះ​ គឺ​ពិត​ជា​ច្បាស់​លាស់​​ហើយថាការ​អនុញ្ញាត​ឱ្យ​នាំ​ត្រី​ចេញ​ទៅ​លក់​នៅ​ក្រៅ ​ប្រទេស​នៅ​តែ​បន្ត​លើក​

ថ្ងៃ​សុក្រ ទី​13 ​តើ​ជា​ថ្ងៃ​​មិន​ល្អ​​ ជា​ថ្ងៃ​ខ្មោច​​​ បិសាច ​យាយី​មនុស្ស​ឬ?

Posted: 13 Jan 2012 03:08 AM PST


មនុស្ស​​ទូ​ទៅ​​​មាន​​ជំនឿ​ថា ថ្ងៃ​សុក្រ ទី​១៣ ជា​ថ្ងៃ​​មិន​ល្អ​ ជា​ប្រ​ផ្នូ​ល​អា​ក្រក់ និង​ជា​ថ្ងៃ​​ដែល​ខ្មោច​​ព្រាយ​​​​​​តាម​មក​បំភិត​បំ​ភ័យ​ដល់​មនុស្ស​​​គ្រប់​រូប ​។ ជំនឿ​​នេះ​បាន​កើត​ឡើង​តាម​រយៈ​ការ​​និយាយ​​ត​ៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ប៉ុន្តែ​ជំនឿ​នេះ​នៅ​តែ​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​​ងឿង​​ឆ្ងល់​ថា តើ​ពិត​ជា​ថ្ងៃ​គួរ​ឱ្យ​ភ័យ​ខ្លាច​​​​មែន​ឬ ​​? ​ការ​មាន​ជំនឿ​ថា ថ្ងៃ​សុក្រ​ ទី១៣ ​ជា​ថ្ងៃ​​មិន​ល្អ​នេះ​​មាន​រឿង​តំណាល​​ថា ​​មាន​មនុស្ស​១៣​នាក់​

កម្មករ​​​ធ្លាក់​​​ចូល​ខ្ទះ​​​ក្តៅ​​ស្លាប់​​ម្ចាស់​កសិដ្ឋាន​​​​បង់​​​លុយ​​7លាន​រៀល

Posted: 13 Jan 2012 03:05 AM PST

ខេត្តកំពង់​ធំ ៖​កម្មករកសិដ្ឋានចិញ្ចឹមត្រី ម្នាក់​បានធ្លាក់ចូលក្នុងខ្ទះចំណីត្រីខណៈដែលខ្ទះ​ កំពុងតែពុះពោរដែលមានកម្តៅរាប់រយ​អង្សា​ហើយកម្មកររូបនេះរអិលជើងធ្លាក់​ ចូលក្នុង​ទឹកក្ដៅ ក៏ត្រូវស្លាប​ម៉ាស៊ីនកូរ​ចំណ​ីសត្វ​បោក​ត្រូវ​ស្លាប់តែម្ដង ។​ ឧប្បត្តិហេតុខាងលើ​បានកើត​ឡើងនៅ​វេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី១២ មករា ក្នុងកសិដ្ឋានចិញ្ចឹមត្រីរបស​់​ម្ចាស់ឈ្មោះ​តុង ហៃ ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិកំពង់​ក្របៅ

នាវា​​ទេស​ចរណ៍​អន្ត​រជាតិ​​ចំនួន​2​គ្រឿង​​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុង​ព្រះ​សីហនុ

Posted: 13 Jan 2012 03:02 AM PST

នាវាដឹកភ្ញៀវចូលចតកំពង់ផែក្រុងព្រះសីហនុ
ខេត្ត​ព្រះ​សី​ហនុ ៖ ប្រទេសកម្ពុជាដែលជា​ព្រះរាជាណាចក្រអច្ឆរិយៈមួយក្នុងចំណោម ប្រទេសជាច្រើនក្នុងសកលលោក កំពុងត្រូវបាន ពិភពលោកស្គាល់យ៉ាងច្បាស់ និងមាន​ការចាប់​អារម្មណ៍យ៉ាងខ្លាំង។ ហេតុនេះបានជា​នៅ​ដំណាច់​ឆ្នាំ២០១១ ចំនួនភ្ញៀវមានការកើនឡើងគួរឱ្យចាប់អារម្មណ៍​ក្នុង​ពិធី​បុណ្យ​សមុទ្រ​​

ការឆេះចម្ការ​​អំពៅ​​គិតជា​ទឹក​ប្រាក់​អស់​72.000​ដុល្លារ​

Posted: 13 Jan 2012 03:01 AM PST

ខេត្តស្វាយរៀង ៖ ​ចម្ការ​​អំពៅ​​របស់​ក្រុម​ហ៊ុន​ N.K Ventures Cambodia Ltd ​របស់​ជន​ជាតិ​ឥណ្ឌា ចំនួន​​១៨​ហិកតា ​ត្រូវភ្លើង​​ឆាបឆេះ​​អស់​គ្មាន​​សល់​គិត​ជា​ទឹកប្រាក់​​សរុប​៧២.០០០​ ដុល្លារ ។ សូម​បញ្ជាក់​ផង​ដែរថា កាលពីថ្ងៃទី​១២ មករា ​វេលា​ម៉ោង​​២​និង​៤៥​នាទីរសៀល​​នៅ​​​ឃុំ អំពិល ស្រុករមាស​ហែក មាន​ករណី​ភ្លើង​ឆេះ​ចម្ការ​​អំពៅ ហើយ​ត្រូវ​សមត្ថ​កិច្ច​ស្រុក​​រមាស​ហែក

មន្ទីរ​ប្រឆាំង​គ្រឿងញៀន​​ចាប់​ខ្លួន​ក្រុម​ជួញដូរ​​5​នាក់​​បញ្ជូន​ទៅ​តុលាការ​

Posted: 13 Jan 2012 02:59 AM PST

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ នគរបាល​​ការិយា​ល័យ​​អន្តរាគមន៍​​នៃ​មន្ទីរ​ប្រឆាំងគ្រឿង​ញៀន​ក្រសួង​មហា​ ផ្ទៃ​​ នៅ​ព្រឹក​ថ្ងៃទី​​១៣ មករា បាន​ចាប់​បញ្ជូន​​ជនសង្ស័យ​​ពាក់​ព័ន្ធ​​ជួញដូរ​​គ្រឿង​ញៀន​​ទៅ​កាន់​សាលា​ ដំបូងរាជធានីភ្នំពេញ ប្រយោជន៍​​ដើម្បី​​ឱ្យ​មាន​ការ​ឃុំ​​ខ្លួន​ជនសង្ស័យ​​ជា​ផ្លូវការ ។ ​

ប្រទេសវៀតណាម នឹងកែតម្រូវ​អត្រា​ការ​ប្រាក់

Posted: 13 Jan 2012 02:58 AM PST

ប្រាក់ដុង
ប្រទេសវៀត​ណាមនឹងបន្ធូ​រ​បន្ថយ​គោល​នយោ​បាយ​អត្រា​ការប្រាក់ ដើម្បីឲ្យ​បាន​កម្រិត​​សមសួន​បន្ថែមទៀត​បន្ទាប់ពីត្រី​មាសទីមួយ​និងប្រាក់ដុង​ធ្លាក់ចុះប្រហែល​៣ភាគរយ​ក្នុងឆ្នាំ​នេះ។ នេះបើតាម​សម្តីរបស់លោក​ប្រធាន​ធនា​គារ​កណ្តាល​វៀតណាម​Nguyen Van ​Binh ។ គាត់បន្តថា យើង​ជឿថា ឆ្នាំ២០១២ គឺ​ជា​ឆ្នាំ​​ដ៏លំបាកមួយ​ឬជាឆ្នាំប្រកួត​ ប្រ​ជែង​សម្រាប់​​​សេដ្ឋ​កិច្ច​វៀត​ណាម ។ ការ​ធ្លាក់​ចុះ​នៃ​អតិ​ផរ​​​ណា គឺ​ជា​អ្វីដែល​ត្រូវធ្វើសម្រាប់​​ការ​ធ្លាក់​ចុះ​នៃ​អត្រា​​ការ​ប្រាក់ ប៉ុន្តែវានឹង​​មិន​ប្រាក​ដថា​​នឹង​កើត​​ឡើង​នោះ​ទេ ។

ការលក់រថយន្តក្នុងប្រទេសចិនធ្លាក់ចុះ​​

Posted: 13 Jan 2012 02:52 AM PST


ការលក់រថ​យន្តក្នុង​ប្រទេស​ចិន ដែល​ជា​​ទីផ្សារ​​រថ​យន្តធំបាន​ធ្លាក់ចុះ ប៉ុន្តែប្រទេស​​នេះ​រក្សា​​​តំណែងជា​ទីផ្សារ​រថ​យន្តធំបំផុត​​លេខ​មួយ​​ដដែល​​រយៈ​​ពេល​៣​ឆ្នាំ​​ជាប់​គ្នា ។ សមាគម​​រោងចក្រ​រ​ថយន្តចិន និយាយ​​កាល​ពី​ឆ្នាំ​មុនថា ​រថយន្តដឹក​ទំនិញ​ថ្មី​និង​រថយន្ត​​ប៊ឺស​លក់​អស់១៨,៥​លានគ្រឿង កើនឡើង​លើស​សហ​​រដ្ឋអាមេរិក ​ដែលលក់​​បាន​តែ​១២,៧​​លាន​គ្រឿង ។ អ្នកវិភាគ​បានស្តីបន្ទោស​ការធ្លាក់ចុះ​​ដែល​កើត​​ឡើង​ពី​ការ​កាត់បន្ថយ​​ការលើកទឹក​ចិត្ត​របស់​រដ្ឋា​ភិបាលចិន​លើការទិញ​រថយន្ត។ ​

សារ​មន្ទីរ​​វាយ​នភណ្ឌ​ប្រពៃ​ណី​​អា​ស៊ី​បញ្ចប់​ការ​សាង​សង់​​​ប្រគល់​ឱ្យ​អា​ជ្ញា​ធរ​អប្ស​រា

Posted: 13 Jan 2012 02:49 AM PST

ក្នុងជំនួប
ខេត្ត​សៀម​រាប ៖ លោក Rajesh K. Sachdev ឯ​កអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅកម្ពុជា​ បាន​ថ្លែង​ថា​ សំណង់​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី​ដែល​សាងសង់​ឡើង​នៅ ​លើ​ទឹកដី​ប្រវត្ដិសាស្ដ្រ​ខេត្ដសៀមរាប​ បាន​បញ្ចប់​​ហើយ និង​បាន​ប្រគល់​ទៅ​ឱ្យ​អាជ្ញា​ធរ​អប្សរា​គ្រប់គ្រង​រួច​ហើយ​ដែរ​ ដើម្បី​ចាត់ចែង​បើក​សម្ពោ​ធ​​ឱ្យ​ភ្ញៀវ​ទេសចរជាតិ​-​អន្ដរជាតិ​ចូល​ទស្សនា​ នៅ​ពេល​ខាង​មុខ​នេះ​។​

ប្រទេស​ជប៉ុន កូរ៉េខាង​ត្បូង សហរដ្ឋ​​អាមេរិក នឹងពិភាក្សា​លើរឿង​កូរ៉េខាង​ជើង​នា​​សប្តាហ៍​ក្រោយ

Posted: 13 Jan 2012 02:49 AM PST

សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងរៀបចំ​កិច្ច​ប្រជុំ​ពិភាក្សា​​ត្រីភាគី​លើ​ការ​អភិវឌ្ឍ​ក្នុងប្រទេស​កូរ៉េខាង​ជើង ​បន្ទាប់​ពី​​មរណ​ភាព​រ​បស់មេ​ដឹកនាំគីម ជុងអ៊ីល។ ក្រសួង​ការ​បរទេស​អាមេរិក ប្រកាស​នៅថ្ងៃ​​ព្រសហ្បតិ៍ ទី​១២ មក​រា ឆ្នាំ​២០១២ ថា ជំនួយ​​ការ​រដ្ឋមន្ត្រី​ក្រសួង​ការ​​បរទេស​ Kurt Campbell និងអ្នក​តំណាង​​ពិសេស​របស់​ប្រទេស​កូរ៉េខាង​​ជើង Glyn Davies នឹងរួម​គ្នារៀបចំ​កិច្ចប្រជុំក្នុង​​ទីក្រុង​វ៉ាស៊ីន​តោននៅ​ថ្ងៃទី១៧ មករា។

តម្លៃស្បៀងឡើងខ្ពស់ជាប់​កំណត់​ត្រា​​ក្នុង​ឆ្នាំ២០១១

Posted: 13 Jan 2012 02:44 AM PST

​តម្លៃស្បៀង​ឡើងខ្ពស់​ជាប់កំណត់​ត្រា​ក្នុង​​ឆ្នាំ២០១១ ដោយសារ​តម្លៃនៃ​គ្រាប់​ធញ្ញ​​ជាតិ​បា​នកើនឡើង​ខ្ពង់ជាងបី​ដងក្នុងរយៈ​ពេល១២​​ខែ។ នេះបើតាម​អង្គការកសិ​កម្មនិង​ស្បៀង​អាហារអង្គ​ការសហ​ប្រជាជាតិ​​​ហៅកាត់​​ថា FAO​និយាយ​​នៅថ្ងៃព្រហស្បតិ៍​ ទី​១២ មក​រា ​២០១២ ។ អង្គការ​FAO និយាយ​ថា តម្លៃស្បៀង​​អាហារ​ប្រចាំ​ខែជាមធ្យម​២២៨​ពិន្ទុ ក្នុងឆ្នាំ​​២០១១ ​ដែលជា​កម្រិត​ខ្ពស់​បំផុតគិត​ចាប់តាំង​ពី​មាន​កំណត់ត្រា​ខ្ពស់ក្នុងឆ្នាំ​១៩៩០ បើទោះ​​ជា​តម្លៃស្បៀង​អាហារបាន​ធ្លាក់ចុះ២,៤​ភាគរយ​ក្នុងខែធ្នូក្តី។

ការវិភាគបាល់ទាត់អង់​គ្លេស​ប្រឺមី​ញេ​លីក​ជុំ​ទី21​សម្រាប់​ចុង​សប្តាហ៍ បិសាច​ក្រហម Man Utd នឹង​បំបាក់ Bolton​ ដើម្បី​ស្តារកិត្តិ​យស ឯ​ Chelsea,​Liverpool,​Tottenham នឹងឈ្នះ​គូប្រកួត​ក្នុង​ទឹក​ដី

Posted: 13 Jan 2012 02:39 AM PST

កីឡាករ​​ក្រុម​ Liverpool   (អាវក្រហម​) កំពុងព្យាយាម​ដណ្តើម​ បាល់​ពី​កីឡាករក្រុម​ Man City នៅ​​ក្នុង​​ការ​ប្រកួត​​ក្រប​ខណ្ឌ​​អង់​គ្លេស​​ប្រឺ​មី​ញេ​លីក​
ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស​ប្រឺមីញេលីក​ជុំ​ទី​21 សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​ 9 ប្រកួត​ ។ ក្រុម​ Man Utd នឹង​បំបាក់​ Bolton ដើម្បី​ស្តារ​កិត្តិយស​ខណៈ​ពេល​ដែល​ក្រុម​ Chelsea, Liverpool និង Tottenham មាន​សង្ឃឹម​ឈ្នះ​គូ​ប្រកួតក្នុង​ទឹក​ដី ។ ថ្ងៃ​សៅរ៍ Aston Villa(13) V Everton(11) Aston Villa 10 ប្រកួត​​ក្នុង​ផ្ទះ​គឺ 3-2-5 ស៊ុតបាល់​បាន​11គ្រាប់និង​របូត​វិញ​ 13 គ្រាប់ ។ 3 ប្រកួត​​ចុង​ក្រោយ​គឺលេង​ឈ្នះ Chelsea 3-1 ក្រៅ​ផ្ទះ, ចាញ់​ Swansea 2-0 ក្នុង​ផ្ទះ តែឈ្នះ​ Bristol Rovers 3-1ក្រៅ​ផ្ទះ ។ Everton 10​ ប្រកួត​ក្រៅ​ផ្ទះគឺ​ 4-1-5 ស៊ុតបាល់​បាន​ 10 គ្រាប់​និង​របូតវិញ​ 12 គ្រាប់។

ព្យាករណ៍បាល់ទាត់​បារាំងឡឺ​សំផ្ចូណា​ជុំ​ទី20​សម្រាប់​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ​មាន10​ប្រកួត Lyon មានប្រៀប​ជាង​ម្ចាស់​ផ្ទះ Montpellier ឯ​ Bordeaux សង្ឃឹម​ឈ្នះ Valenciennes

Posted: 13 Jan 2012 02:33 AM PST

កីឡាករ​ក្រុម​​Bordeaux   (អាវ​ស) កំពុង​ការ​ពារ​បាល់​មិនឱ្យ​កីឡាករ​ក្រុម ​Le Havre ដណ្តើម​​បាន​ នៅក្នុង​ការ​​ប្រកួត​ក្រប ខណ្ឌ​​បារាំង​​ឡឺ​សំ​ផ្ចូ​​ណា​
​ការ​ប្រកួត​បាល់​ទាត់​បារាំង​ឡឺសំផ្ទូណា​ជុំទី 20 សម្រាប់​​ចុង​សប្តាហ៍​​នេះ មាន 10 ប្រកួត ។ ​ក្រុម Lyon នៅតែ​មាន​ប្រៀប​ជាង Montpellier ខណៈ​​ Bordeaux មាន​សង្ឃឹម​ឈ្នះ Valenciennes ។ ថ្ងៃសៅរ៍ Ajaccio (20) V Auxerre (15) Ajaccio 9 ប្រកួត​ក្នុង​ផ្ទះ គឺ 2-2-5 ​ស៊ុត​បាល់​​បាន 11 ​គ្រាប់ និង​របូត​វិញ 17 គ្រាប់ ។3 ​ប្រកួត​ចុង​ក្រោយ គឺ​លេង​ឈ្នះ Sochaux 2-0, ចាញ់​ Monaco 4-0 តែ​ឈ្នះ Raphael 3-0 ​ក្រៅ​ផ្ទះទាំង​បី​ប្រកួត​ ។ Auxerre 9 ប្រកួត​ក្រៅ​ផ្ទះ គឺ 0-4-5 ស៊ុត​បាល់​បាន​ 8 ​គ្រាប់​និង​របូត​វិញ​ 15 គ្រាប់​។

ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​ព្រៃ​វែង អណ្តូង​ស្នប់​បូម​ទឹក​លែង​ចេញ

Posted: 13 Jan 2012 02:29 AM PST

កំពុងសប់ទឹកយកទៅប្រើការ
ខេត្ត​ព្រៃ​វែង ៖ ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​បណ្តា​ស្រុក​​មួយ​ចំ​នួនក្នុងខេត្ត មានស្រុក​ស្វា​យ​អន្ទរ​ បាភ្នំ​ កំពង់​ត្រ​បែក​​ និ​ង​ស្រុក​ព្រះ​ស្តេច​​​​ បច្ចុប្បន្ន​​កំពុង​​ជួប​បញ្ហា​​ខ្វះ​​ទឹក​ប្រើ​ប្រាស់​​​​​ជ​ា​​លក្ខ​ណៈ​​ គ្រួសារ​ ក៏​ដូច​ជា​ប្រើ​ប្រាស់​​ក្នុង​ការ​​បូម​ដាក់​ស្រូវ​ប្រាំង​​​ ឬ​ស្រោច​ផល​ដំណាំ​​។ ​

សិស្សគណធ្វើ​ព្រះ​​​រាជ​ពិធី​​បុណ្យ​កតញ្ញូកតវេទីនិង​ចម្រើន​​ព្រះ​​ជន្ម​ថ្វាយ​​​សម្តេច​​សង្ឃទេព វង្ស

Posted: 13 Jan 2012 02:27 AM PST

រាជធានីភ្នំពេញ ៖ លោក​​កែប ជុតិមា ទីប្រឹក្សា​ផ្ទាល់សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ហ៊ុន សែន ជា​អភិបាល​រាជធានីភ្នំពេញ និង​លោក​ជំទាវបានអញ្ជើញ​ជាអធិបតីក្នុងព្រះរាជ​ពិធី​បុណ្យកតញ្ញូកតវេទី និងពិធីចម្រើនព្រះ​ជន្ម​វស្សាថ្វាយសម្តេចព្រះអគ្គ​មហាសង្ឃរាជាធិបតី​ទេព វង្ស សម្តេចព្រះមហា​សង្ឃរាជនៃព្រះរាជា​ណាចក្រកម្ពុជា គម្រប់​ព្រះជន្ម​៨០យាងចូល៨១​ព្រះវស្សានារសៀលថ្ងៃទី១២ មករា។

ការទស្សន៍ទាយបាល់ទាត់អ៊ី​​តាលី​ស៊េរី A ជុំ​ទី18នៅ​ចុង​សប្តាហ៍​នេះ ក្រុម Inter អាចប្រឈម​មុខជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ Milan​ ចំណែក​ឯ​ ​ក្រុម Juventus និង​ក្រុម Fiorentina មានប្រៀប​ជាងគូ​ប្រកួត​ខ្លួន

Posted: 13 Jan 2012 02:27 AM PST

ការប្រជែងដណ្តើមបាល់គ្នា​រវាង​កីឡា​ករ​ក្រុម Lecce​និង​កីឡាករ​ក្រុម Juventus
ការ​ប្រកួត​បាល់​ទាត់​អ៊ី​តាលី​ស៊េរី A ជុំ​ទី​ 18 សម្រាប់​ចុង​សប្តាហ៍​នេះ​មាន 9 ប្រកួត​ ។​ ក្រុម​​ខ្លាំង​ប៉ះ​ខ្លាំង​គឺ Inter ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ Milan ។​ចំណែក​ឯ Juventus, Lazio និង​ Fiorentina មាន​​ប្រវត្តិ​រឹង​មាំ​ក្នុង​ផ្ទះ ។ ថ្ងៃ​សៅរ៍ Catania (8) V Roma (7) Catania 8 ប្រកួត​ក្នុង​ផ្ទះ​គឺ 4-2-2 ស៊ុត​បាល់​​បាន 9 គ្រាប់​ និង​របូត​វិញ​ 6 គ្រាប់​ ។ 3 ប្រកួត​​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Palermo 2-0 ក្នុង​ផ្ទះ​, ស្មើ​​ Parma 3-3 បន្ទាប់មកលេង​ចាញ់ Bologna 2-0 ក្រៅផ្ទះ ។ Roma 9 ប្រកួត​ក្រៅ​ផ្ទះគឺ 4-1-4 ស៊ុត​បាល់​បាន​ 10 គ្រាប់​និង​របូត​វិញ 10 គ្រាប់ដែរ ​។

សហ​រដ្ឋ​អាមេ​រិក​ និង​អាស៊ាន​បើក​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី​ការ​ពិនិត្យ​​យីហោ

Posted: 13 Jan 2012 02:26 AM PST

​​រាជ​ធានី​ភ្នំពេញ ៖ សមា​គម​ប្រជា​ជាតិ​នៅ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) និង​ការិយា​ល័យ​ផ្នែក​យីហោ និង​ប៉ាតង់​សហ​រដ្ឋ​អាមេ​រិក (USPTO) កាល​ពី​ថ្ងៃ​ទី​១៣ មករា បាន​បញ្ចប់​សិក្ខា​សាលា​កម្រិត​ខ្ពស់​រយៈ​ពេល​​៣​ថ្ងៃ ស្តីពី​ការ​ពិនិត្យ​យីហោ​សម្រាប់​មន្ត្រី​ចំនួន​​២៥​នាក់ មក​ពី​ការិយា​ល័យ​យីហោ​ជាតិ របស់​រដ្ឋ​ជា​សមា​ជិក​សមា​គម​អាស៊ាន។ កម្ម​វិធី​នេះ​ ដែល​ត្រូវ​បាន​រៀបចំ​ដោយ​លេខា​ធិការ​ដ្ឋាន​អាស៊ាន

ប្រ​ជា​នេសាទ​អ៊ិ​ស្លាម​នាំ​គ្នា​ត​វ៉ា​​​​បន្ទាប់​ពី​អាជ្ញា​ធរ​​​​​ឱ្យ​ចេញ​ទូក​​ពី​ច្រាំង​ទន្លេ​ជ្រោយ​ចង្វា

Posted: 13 Jan 2012 02:24 AM PST

ទីតាំងដាក់ទូកនេសាទ
រាជធានីភ្នំពេញ ៖​ ​​ការ​ស្ថា​ប​នា​ច្រាំង​​ទន្លេ​ជ្រោយ​ចង្វា​​ឱ្យមានសោភ័ណភាព និង​ចៀស​វាង​​ផល​ប៉ះពាល់​ដែល​កើត​​​​​​​ឡើង​ជា​យ​ថា​ហេតុ​ អាជ្ញា​ធរ​ រាជ​ធានី​ភ្នំពេញ​បាន​តម្រូវ​ឱ្យ​​អាជ្ញា​ធរ​​​​​សង្កាត់​ខណ្ឌ​ឫស្សី​កែវ រៀប​ចំ​​ទូក​នេសាទ​របស់​ខ្មែរ​​អ៊ិស្លាម​ ដែល​​បាន​មក​ឈប់​ចត​​​តាម​ច្រាំង​ទន្លេ​ជ្រោយ​ចង្វា​​ចាក​ចេញ​​ទៅ​កន្លែង​ ផ្សេង​ ។ ​

«ត្រីងៀត​​​ឆ្លៀតពង»​​មន្ត្រី​សាធារណការ​ខេត្ត​​​មួយ​​​ក្រុម​​​ជាប់​ចោទ​​​ជាន់កឈ្មួញ​​​ដឹក​​ពោត​​

Posted: 13 Jan 2012 02:22 AM PST

​ខេត្តបាត់ដំបង ៖ មន្ត្រីសាធារណការនិង​ដឹកជញ្ជូនខេត្តមួយក្រុម ដែលទទួលបទបញ្ជាពី​អាជ្ញាធរខេត្តឱ្យចុះទៅទប់ស្កាត់រថយន្តធុន​ធ្ងន់​ ដឹកលើសទម្ងន់ នាំឱ្យខូចខាតផ្លូវនៅ​ក្នុង​ស្រុក​បាណន់បានរងការចោទថា បាននិងកំពុង​គាប​សង្កត់យកប្រាក់ពីក្រុមឈ្មួញ​ឬម្ចាស់រថ​យន្ត​ដឹកលើសចំណុះ ដែលរថយន្តមួយគ្រឿង​យ៉ាង​តិចពី១លានរៀល​ទៅ៣លានរៀល ជាថ្នូរនឹង​ការ​បើកផ្លូវឱ្យបន្តដំណើដោយមិនចាំបាច់ប្រើ​ជញ្ជីង​ថ្លឹងទម្ងន់

បាល់ទាត់អេស្ប៉ាញ​ព្រីមេរ៉ា​លីហ្គា​ជុំ​ទី18​សម្រាប់​ថ្ងៃសៅរ៍ និងថ្ងៃ​អាទិត្យ ក្រុម Sevilla,​Valencia,​Barcelona នឹងឈ្នះ​គូ​ប្រកួត​ខ្លួន​ក្នុង​ទឹកដី

Posted: 13 Jan 2012 02:21 AM PST

កីឡាករ​ក្រុម Valencia ថត​រូប​ជា​អនុស្សា​វរីយ៍​មុន​ពេល​ប្រកួត​កន្លង​មក
​​ការ​ប្រកួត​បាល់ទាត់​អេស្ប៉ាញ​ព្រីមេរ៉ាលីហ្គា​​​​សម្រាប់​ចុង​សប្តាហ៍នេះ​មាន​ 10 ប្រកួត​ ។ ក្រុម​ Osasuna, Valencia, Sevilla, និង​ Barcelona, មាន​សង្ឃឹម​ឈ្នះ​ក្នុង​ទឹក​ដី​ ។ ថ្ងៃ​សៅរ៍​ Zaragoza(20) V Getafe (12) Zaragoza 8 ប្រកួត​ក្នុង​ផ្ទះគឺ 2-2-4 ស៊ុត​បាល់​បាន​ 6 គ្រាប់​និង​របូត​វិញ​ 12 គ្រាប់​ ។ 3 ប្រកួត​ចុង​ក្រោយ​គឺលេង​ចាញ់ Bilbao 2-1 ក្រៅ​ផ្ទះ, ចាញ់​ Alcorcon 2-0 ក្នុង​ផ្ទះ​ និង​ចាញ់ Santander 1-0 ក្រៅ​ផ្ទះ ។ Getafe 8 ប្រកួត​ក្រៅ​ផ្ទះ​គឺ 1-1-6 ស៊ុត​បាល់​បាន​ 8 គ្រាប់​និង​របូត​វិញ​ 17 គ្រាប់ ។

តាអាចារ្យវត្តអាយុ77ឆ្នាំយលសប្តិចង់ឡើងឋានសួគ៌ចាប់ក្មេងស្រីអាយុ7ឆ្នាំរំលោភ

Posted: 13 Jan 2012 02:19 AM PST

បុរសចំណាស់ជាប់ចោទ
ខេត្ត​ព្រះសីហនុ ៖ រឿង​រ៉ាវ​​​​​នឹក​ស្មាន​​​​មិន​​ដល់​​​​១​ទៀត​បាន​​កើត​ឡើង​​​ជុំ​វិញ​​ករណី ​​ចាប់​រំលោភ​​​​ក្មេងស្រី​​ម្នាក់ គឺ​​ជន​សង្ស័យ​​ជា​​អាចារ្យ​​វត្ត​​វ័យ​​៧៧​​ឆ្នាំ ​ត្រូវ​បាន​ប៉ូលិស​​ស្រុក​កំពង់​​សិលា​នាំ​​ខ្លួន​​មក​​កាន់​​​អធិការ​​ ដ្ឋាន​នគរ​បាល​​​​ស្រុក បន្ទាប់​ពី​​​មាន​ស្ត្រី​ម្នាក់​​​​បាន​ប្តឹង​ចោទ​​ប្រកាន់​​តាអាចារ្យ​​ រូបនេះ​​ថា បាន​រំលោភ​​​​​សេពសន្ថវៈ​​​លើកូន​​ស្រី​របស់​​គាត់​​ដែល​​មាន​​វ័យ​ទើបតែ​​​ ៧ឆ្នាំ​ប៉ុណ្ណោះ ។​

សហព័ន្ធ​កីឡា​វាយ​សី​​​កម្ពុជា​​ប្រជុំ​​បូក​​សរុប​​ការ​​ងារ​​សម្រាប់​ឆ្នាំ​2011

Posted: 13 Jan 2012 02:16 AM PST

ទិដ្ឋភាពនៃកិច្ចប្រជុំ​បូក​សរុប​ការ​ងារ​របស់​សហ​ព័ន្ធ​កីឡា​វាយ​សី​កម្ពុជា
រាជ​ធានី​ភ្នំពេញ ៖ នៅ​សាល​ប្រជុំ​នាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ​ក្រសួង​ការ​ពារ​ជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១២ មករា ឆ្នាំ​២០១២ សហ​ព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​បើក​កិច្ច​ប្រជុំ​របស់​​ខ្លួន​មួយ​ស្តី​ពី​ការ​ងារបូក​សរុប​វាយ​តម្លៃ​របស់​កីឡា​វាយ​សី​ក្នុង​ឆ្នាំ​២០១១ និង​ទិស​ដៅ​២០១២ដោយ​មាន​​ការ​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ពី​លោក​ឧត្តម​សេនីយ៍​​ឯក​លី កុសល​ ប្រធាន​សហ​ព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​។

ចូលម៉ាស្សាបន្លំលួចលុយនិងទូរស័ព្ទនារីម៉ាស្សា

Posted: 13 Jan 2012 02:15 AM PST

ជនជាប់ចោទ
រាជ​ធានី​ភ្នំពេញ ៖ បុរសម្នាក់ត្រូវក្រុម​នារីម៉ាស្សា និងកោសជប់នៅផ្ទះលេខ១៥៩ ផ្លូវលេខ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌ​ចំការ​មនចាប់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍កាល​ពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៣ មករា ពី​បទចូលម៉ាស្សា ​រួចបន្លំលួចយកកាបូប​លុយនិង​ទូរស័ព្ទរបស់​នាងម៉ាស្សា។

ថ្កោល​ទោស​ចេតនាអមិត្តៈ ពួក​ជ្រុល​និយម​សៀម​ប៉ង​បង្ក​ហេតុ​រារាំង​ការ​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ

Posted: 13 Jan 2012 02:11 AM PST

រាជធានីភ្នំពេញ ៖ សកម្ម​ភាព​គួរ​ឱ្យ​​ស្អប់​ខ្ពើម​​មួយ​ដែល​បាន​បង្ក​ឡើង​ដោយ​ក្រុម​ជាតិ​និយម ​​ជ្រុល​​សៀម​មួយ​ដំបរ​ស្វា​ដែល​​បានធ្វើ​បាតុ​កម្ម​នៅ​ខាងក្រៅ​ការិយា​ល័យ​ អង្គ​ការ​សហ​ប្រជា​ជាតិ​​​នៅ​ក្នុង​ទីក្រុង​បាង​កក និង​ពួក​ជ្រុល​និយម​​មួយ​ចំនួន​​​ទៀត​បាន​នាំ​​គ្នា​មក​កាន់​​តំបន់​ព្រំ​ ដែន​​ក្នុង​ស្រុក​​ខាន់​តាឡាក់ ខេត្ត​​សីុសាកេត របស់​ថៃ​ក្នុង​បំណង​នាំ​ព្រះ​​ពុទ្ធ​បដិមា​​ មក​ដាក់​នៅ​ភ្នំ​ទ្រព្យ​ ក្បែរ​ប្រាសាទ​ព្រះវិហារ

ក្រុម​​សា​កល​វិទ្យា​ល័យ​​​អា​​ស៊ី​​អឺ​រ៉ុប​​នៅ​​​តែ​​​​ជា​​ក្រុម​ខ្លាំង​

Posted: 13 Jan 2012 02:10 AM PST

កីឡាករក្រុមបាល់ទាត់សាកលវិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​ថត​រូប​ជា​អនុស្សា​វរីយ៍​មុន​ពេល​ប្រកួត
រាជធានីភ្នំពេញ ៖​ ​បន្ទាប់​ពី​ដណ្តើម​​បាន​តំណែង​​ជា​​ម្ចាស់​ជើង​ឯក​​ពាន​រង្វាន់​បាល់​ទាត់​ក្រប​ខណ្ឌ​​និស្សិត​​ឧ​ត្តម​សិក្សា​ និង​មធ្យម​​​​​សិក្សា​​បច្ចេក​​ទេស​​ឆ្នាំ​​សិក្សា​២០១០-២០១១ កន្លង​មក​នេះ​ក្រុម​បាល់ទាត់​​សាកល​វិទ្យា​ល័យ​អាស៊ី​អឺ​រ៉ុប​នៅ​តែ​​បន្ត​​ភាព​ខ្លាំង​របស់​ខ្លួន​ជា​និច្ច​ គឺ​ដណ្តើម​បាន​​ចំណាត់​ថ្នាក់​​លេខ​​១​ក្នុង​ពូល ក្នុង​ការ​ប្រ​កួត​វគ្គ​ជម្រុះ​​វិលជុំ​ដណ្តើម​ពាន​រង្វាន់​​សម្តេច​តេ​ជោ​​ហ៊ុន សែន CUP 2012 ​ដែលធ្វើ​នៅ​​លើ​ទី​លាន​ខេត្ត​សៀម​រាប ​កាល​ពី​ថ្ងៃ​ទី​១១ មក​រា ​មក​នេះ​ជា​ការ​ប្រកួត​បញ្ចប់​​ ក្នុង​មណ្ឌល​សៀម​រាប ។

ស​មា​ស​ភាព​​ប្រ​កួត​​​​នៅ​​លើ​​សង្វៀន​ទូរទស្សន៍​ CTN សម្រាប់​​​ថ្ងៃ​អា​ទិត្យ​​ ជាម អា​ដាំ​ ជួប ​​ហ៊ីម សារ៉ាន់ ខណៈ​ ផន​ ប៊ុន​​ម៉ៅ ជួប​​ ឃឹម ពេជ្រ​​ចិន្តា​

Posted: 13 Jan 2012 02:03 AM PST

កីឡាករ​ប្រដាល់ ជាម អាដាំ (រូបឆ្វេង) និង​​កីឡាក​រ​ប្រដាល់ ហ៊ី​ម សារ៉ាន់(រូបស្តាំ)
រាជធានីភ្នំពេញ ៖​ ​ជា​ម ​អា​ដាំ មក​ពី​ក្លឹប​​​ឃ្លាំង​មឿង​កីឡា​​ និង​ហ៊ីម សារ៉ាន់ មក​ពី​ក្លឹប​​កីឡា​ប្រ​ដាល់​​ក្រ​សួង​​​ការ​ពារ​ជាតិ​​​​​នឹង​ជួប​គ្នា​នៅ​លើ​សង្វៀន​​​​ CTN ​ថ្ងៃ​អាទិត្យ​​ ទី​១៥ មក​រា ខាង​មុខ​នេះ​​​​ ខណៈ​ផន ប៊ុន​ម៉ៅ មក​ពី​​ក្លឹប​បុរី​​រាជសី​ហ៍​​មាន​​ឫទ្ធិ​ ឡើង​សាក​​កម្លាំង​​ជា​មួយ​ឃឹម​ ពេជ្រ​ចិន្តា មក​ពី​​ក្លឹប​បុរី​នាគ​រាជ ។ ចាំ​មើល​​​មើល៍​ តើ​អ្នក​ណា​ខ្លាំង​ជាង​ ។ ​ម្ចាស់​​​​ជើង​ឯក​គុន​​ខ្មែរ​​វគ្គ​​​១ជា​ម អា​ដាំ ​មួយ​រយៈ​មក​នេះ​​យី​​អ៊ុន​របស់​គេ​ឡើង​ខ្ពស់​គួរ​សម​​ប្រ​កួត​មិន​សូវ​​ដែល​ចាញ់​ឡើយ ។

ប្រកួត​តឺន្នីស​ក្រប​ខណ្ឌធំ​បើក​រដូវ​កាល​កីឡាករ​មូ​រ៉េ​ជួប​ជា​មួយ​​ Harrisonនៅ​ជុំ​ទី​1

Posted: 13 Jan 2012 02:00 AM PST

កីឡាករអង់​គ្លេស អ៊ែន​ឌី មូ​រ៉េ​
អ៊ែន​ឌី មូ​រ៉េ​កីឡាករ​លំ​ដាប់​ទី​១របស់​អង់​គ្លេស​នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាករ​របស់​សហ​រដ្ឋ​អាមេរិក Ryan Harrisonក្នុង​ជុំ​ទី​១​នៃ​ក្រប​ខណ្ឌធំ Australian Openឆ្នាំ​២០១២​និង​បន្ទាប់​មក​ទៀត​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជួប​ជា​មួយ​កីឡាករ​ស៊ែរប៊ី​ណូ​វ៉ាក់ យ៉ូ​កូ​វិច​។ សម្រាប់​មូ​រ៉េ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​គេ​ជួប​ប្រកួត​ជា​មួយ​កីឡាករ​លំ​ដាប់​ទី​៨៤​ពិភពលោក Harrison។ រយៈ​ពេល​២ឆ្នាំ​ជាប់​ៗគ្នា​កន្លង​មក​នេះ មូ​រ៉េ​សុទ្ធ​តែ​ទទួល​បរា​ជ័យ​នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័​ត្រ​នៅ​ទី​ក្រុង​ Melbourneប្រទេស​អូ​ស្ត្រា​លី​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!