Koh Santipheap Daily

Koh Santipheap Daily


កូន​ភ្លោះ​មាន​អាយុ​​​វែង​បំផុត​នៅ​លើ​ពិ​ភព​លោក​

Posted: 07 Jan 2012 11:17 PM PST

​លោក​យាយ​កូន​ភ្លោះ​​​មាន​អាយុ​វែង​​បំផុត​នៅ​លើ​ពិ​ភព​លោក​កំពុង​ប្រារព្ធពិធីខួប​កំណើត​គម្រប់​អាយុ​​១០២ឆ្នាំ​
លោក​យាយ​​ អេ​ណា ព្យូ និង​លោក​យាយ​​ឡៃ​លី ​មី​ល​វើត ជា​កូន​ភ្លោះ​នៅ​ក្នុង​តំ​បន់​វេល ​ចក្រ​​ភព​អង់​គ្លេស​ ​កាល​ពី​ថ្ងៃ​ទី​៤ មករា ​​​១៩១០ បាន​រួម​គ្នា​ប្រា​រព្ធ​​ខួប​​កំណើត​​​គម្រប់​១០២​ឆ្នាំ ។ គួរ​បញ្ជាក់​ថា លោក​យាយ​​ទាំង​២​រូប បាន​ទទួល​ការ​ចុះ​បញ្ជី​​ឈ្មោះ​ជា​ប្រ​វត្តិ​សាស្ត្រ​នៅ​ក្នុង​សៀវ​​ភៅ​ «​គីន​ណេស​​ប៊ុក​» ជា​កូន​ភ្លោះ​​​មាន​អាយុ​វែង​​បំផុត​នៅ​លើ​ពិ​ភព​លោក

ថ្លាន់​ទម្ងន់​ប្រ​ហែល​​50​គី​ឡូ​ក្រាម​​​ជាប់​សំណាញ់

Posted: 07 Jan 2012 11:13 PM PST

ថ្លាន់​ទម្ងន់​ប្រ​ហែល​​50​គី​ឡូ​ក្រាម​​​ជាប់​សំណាញ់ ត្រូវ​បាន​​គេជួយសង្គ្រោះ​
ក្រុម​ជួយ​សង្គ្រោះ​ក្នុង​ស្រុក​​សាន​កំ​ផែង ​​ខេត្ត​ឈៀង​​​ម៉ៃ ​ប្រ​ទេស​ថៃ បាន​ទទួល​ព័ត៌​មាន​ពី​​លោក​ដួងឌី ​សាម​ចៃ អាយុ​​៧៣​ឆ្នាំ ថា​ មាន​ពស់​ថ្លាន់​ដ៏​ធំ​មួយ​ក្បាល​​ជាប់​សំណាញ់​ក្នុង​ចម្ការ​មៀន ហើយ​សុំ​ការ​ជួយ​សង្គ្រោះ​ឱ្យ​អាជ្ញា​ធរ​​យក​ពស់​​ថ្លាន់​ខាង​លើ​ចេញ​ពី​ចម្ការ​របស់​​គាត់ ។ ថ្លាន់​នេះ​មាន​ប្រ​វែង​ប្រ​ហែល​​៤​ម៉ែត្រ និង​មាន​ទម្ងន់​ប្រ​ហែល​៥០​គីឡូ​ក្រាម​​ ។

យកផាវ​ធំៗ​៥​គ្រាប់ច្នៃ​​ធ្វើ​គ្រាប់​​បែក​បោក​​ត្រីផ្ទុះដាច់​ម្រាមដៃ​​ស្តាំ​អស់​២

Posted: 07 Jan 2012 11:09 PM PST

បុរសរងគ្រោះ
ខេត្តបាត់ដំបង ៖ បុរសម្នាក់​បានរងរបួស​ដោយ​​សារ​តែ​ផ្ទុះផាវច្នៃធ្វើគ្រាប់បែក​បោក​ត្រី​ បណ្តាល​​ឱ្យ​​ដាច់​ម្រាមដៃខាងស្តាំអស់២​។ ហេតុ​ការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១​រសៀល​​ថ្ងៃទី៦ មករា ២០១២ ត្រង់ចំណុច មាត់​ស្ទឹង​ភ្នំ​កុយចម្ងាយពីផ្ទះប្រហែល៣០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​រកា​បោះ ​ស្រុក​កំរៀង។

លោកស័ក្តិប្រាំង​​ក្លែង​​ក្លាយ​ទៅ​ចូលរួម​​​មង្គល​ការ​ផឹក​ស្រវឹង​ខឹង​នារី​មិន​រាំ​ជា​មួយ​បាញ់​​ឱ្យ​របួស​៣​នាក់

Posted: 07 Jan 2012 10:34 PM PST

ខេត្តកណ្តាល ៖ លោក​ស័ក្តិ​ប្រាំ​ក្លែង​ក្លាយ​​ចិត្តសហាវ​ម្នាក់​ទៅ​ចូល​រួមពិធី​មង្គល​ការ​ បង​ប្អូន​ផឹក​ស្រវឹង​ដក​កាំភ្លើង​ខ្លី​បាញ់​ជា​ច្រើន​គ្រាប់​​ក្នុង​ពេល​ កំពុង​រាំ​ បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​រង​របួស​ ក្នុង​នោះ​កូន​​ក្រមុំ​​ម្នាក់​ផង​ដែរ ដោយ​សារ​តែ​​ខឹង​ហៅ​នារី​អ្នក​ចម្រៀង​មក​រាំ​ជា​មួយ​មិន​បាន។ ​បន្ទាប់​ពី​បាញ់​ឱ្យ​មនុស្ស​របួស​ហើយ ​លោក​ស័ក្តិ​​ប្រាំ​ក្លែ​ង​ក្លាយ​​បាន​ឡើង​ជិះ​រថយន​្ត​បើក​បោះ​ពួយ​យ៉ាង​ លឿន​

ម៉ូតូឌ្រីម​​ C125 ពីរ​​​គ្រឿង​​សាក​កម្លាំង​គ្នា​​ម្ចាស់​របួស​ធ្ងន់​ទាំង​សង​ខាង​

Posted: 07 Jan 2012 10:33 PM PST

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់​​មាន​មនុស្ស​៣​នាក់​រង​របួស​យ៉ាងធ្ងន់​ ដោយ​សារ​តែ​គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​កើត​ឡើង​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ ​១ ស្ថិត​នៅភូមិ​​ព្រៃ​អង្គប់ ​ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប​ កាលពី​វេលា​ម៉ោង​៧​ព្រឹក ​ថ្ងៃទី​៧ មករា ២០១២ ។

ចេញពី​​រោង​បុណ្យ​ស្រវឹង​ធ្លាក់​ភ្នែក​​បើក​រថយន្ត​បុក​រង្វង់​​មូល​រូប​សិង្ហ​

Posted: 07 Jan 2012 10:31 PM PST

នៅកន្លែងកើតហេតុ
ខេត្តស្វាយរៀង ៖ ​បុរស​ម្នាក់​ស្រវឹង​​ជោក​ជាំ​​បើករថយន្ត CAMMRY ​ឆ្លាម​យ៉ាង​លឿន​​ទៅ​បុក​រង្វង់​មូល​រូប​សិង្ហ​​ហោះ​បើុង​ចម្ងាយ​​ជាង​៥០​ ម៉ត្រ​ បណ្តាល​ឱ្យ​​រថយន្ត​ខ្ទេច​ខាង​មុ​ខ​យ៉ាង​ដំណំ រីឯ​អ្នក​បើក​បរ​​ជាប់​ក្នុង​រថយន្ត​ត្រូវសមត្ថ​កិច្ច​ និង​​ប្រជា​ពលរដ្ឋ​​វាយ​កញ្ចក់​​គាស់​ទាញ​ចេញ​ពី​​រថយន្ត​ដើម្បីសង្គ្រោះ។ ករណី​នេះ​បាន​កើត​ឡើង​​​កាលពី​​វេលា​ម៉ោង​​១១​យប់​ថ្ងៃទី៦ មករា

ខឹងប្រពន្ធមិន​ព្រម​ផ្តល់​​កំណើត​​កូន ផឹក​ថ្នាំ​កណ្តុរប៉ង​សម្លាប់ខ្លួន

Posted: 07 Jan 2012 10:28 PM PST

បុរសប៉ងធ្វើអត្តឃាត
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​គិត​ខ្លី​ផឹកថ្នាំ​កណ្ដុរ​សម្លាប់​ខ្លួន ដោយសារ​តែ​ខឹង​ប្រពន្ធ​​ដែល​រៀប​ការ​៤​ឆ្នាំ​មក​ហើយ​មិន​ព្រមយក​កូន​ទាល់តែ​ សោះ។ ឧប្បត្តិហេតុនេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​១០​យប់ថ្ងៃ​ទី​៧ មក​រា នៅ​បន្ទប់​ផ្ទះ​ជួល​ភូមិ​​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​​ជ័យ ។

លោកស្រី​​​ប្រធានាធិបតី​អាហ្សង់ទីន ទីបំផុត​​​ឥតកើត​មហារីក​

Posted: 07 Jan 2012 10:08 PM PST

លោកស្រី​​​ប្រធានា​ធិបតី​​អាហ្សង់ទីន
​វិមានប្រធានាធិបតី​​អាហ្សង់ទីន ​បានធ្វើការ​​​កែប្រែ​​​​គួរ​ឱ្យ​​ភ្ញាក់​ផ្អើល​​​​កាលពីថ្ងៃទី​​៧ មករា ​​នូវ​​ព័ត៌មានដែលពីមុន​នេះ​ថា ​​លោកស្រី​​ប្រធានាធិប​តី​​កើតជំងឺ​​​មហារីក​ តែ​​​​​ទីបំផុត​​​អះអាង​ថា ​​លោក​ស្រី​ប្រធានាធិបតី​​​គ្រីស្ទីណា គៀរឈ្ន័រ ​ពុំមាន​​មហា​រីក​​​​ទីរ៉ូអ៊ីដ​​​វិញ​។​ អ្នកនាំពាក្យ​របស់​​វិមាន​​ប្រធានាធិបតី​​ លោក​សាល់​​​ហ្វ្រឺ​ដូ ស្កូស៊ី ​ម៉ារ៉ូ និយាយ​ថា ការ​ពិនិត្យ​​ល្អិត​ល្អន់​​​​ចុងក្រោយ​​​ឃើញ​មាន​វត្ត​មាន​​​នៃ​​​ពក​​​នានា​នៅ​ទ​ង​​២​នៃ​​កំពេញ​ទីរ៉ូអ៊ីដ

អ​តីត​ប្រពន្ធ​ថៃ​ហ្គ័រ​​ វូដ រុះ​រើ​ភូមិ​គ្រឹះ​តម្លៃ​12លានដុលា្លរសង់​ថ្មី​

Posted: 07 Jan 2012 10:05 PM PST

អ​តីត​ប្រពន្ធ​កីឡាករ​ថៃ​ហ្គ័រ​​ វូដ នាង​អេលីន ណ័រដេ​ក្រេន និង​រូប​តូច​ភូមិ​គ្រឹះរបស់នាង​
ប្រភព​ពី​ទី​ភ្លាក់​​ងារ​ព័ត៌មាន​បរទេស​​កាល​ពីថ្ងៃ​ទី​​៧ មករា​ ផ្សាយ​ថា ​នាង​អេលីន ណ័រដេ​ក្រេន​ អតី​ត​ប្រ​ពន្ធ​​របស់​ថៃ​ហ្គ័រ​ វូដ​ អ្នក​វាយ​កូន​ហ្គោល​ដ៏​ល្បីឈ្មោះ​ជន​ជាតិអា​មេ​រិក​​​​ បាន​រុះ​រើ​ភូមិ​គ្រឹះ​​ដ៏​ស្រស់​ស្អាត​តម្លៃ​១២​លាន​ដុល្លា​រ​ នៅ​ក្នុង​រដ្ឋ​ផ្លរីដា​ ​។​ តារា​ម៉ូ​ដែល​​ជនជាតិ​ស៊ុយ​អែត​ រូប​នេះ​បាន​ទិញ​ភូមិ​គ្រឹះ​​ដ៏​ស្រស់​ស្អា​ត​​នៅ​លើ​ផ្ទៃ​ដី​២.៧០០​ម៉ែត្រ​ការ៉េ​ កាល​ពី​ខែ​មីនា ​កន្លង​មក​ ក្រោយ​ពី​ទទួល​បាន​ប្រាក់​ចំនួន​​១០០លាន​ដុល្លារ​ពី​ការ​លែង​លះ​​ជា​មួយ​អ​តីត​អ្នក​វាយ​កូន​ហ្គោល​លំដាប់​ទី​១​នៅ​លើលោក​ កាល​ពី​ខែ​សីហា ឆ្នាំ​២០១០​។

កីឡាការិនីអេស្តូនី Kanepiឈ្នះជើងឯកតឺន្នីសនៅអូស្ត្រាលីខណៈកីឡាករបារាំង Tsongaឈ្នះជើងឯកតឺន្នីសនៅកាតា

Posted: 07 Jan 2012 10:02 PM PST

កីឡាការិនីអេស្តូនី Kanepi​
កីឡាការិនី​អេស្តូ​នី​ Kaia Kanepiបាន​យក​ឈ្នះ​ពាន​ជើង​ឯក​របស់​សមា​គម​ WTAជា​លើក​ទី​២​បន្ទាប់​ពី​បាន​បំ​បាក់​គូ​ប្រជែង​របស់​ខ្លួន​ឈ្នះ​ជើង​ឯក​កម្ម​វិធី​ Brisbane Internationalsនៅ​ទី​ក្រុង​ប្រ៊ីស​បេន​ប្រទេស​អូ​ស្ត្រា​លី​កាល​ពី​ថ្ងៃ​សៅរ៍​ទី​៧​មក​រា​​។ ស្រប​ពេល​ជា​មួយ​គ្នានោះ​ដែរ​ នៅ​ទី​ក្រុង​ដូ​ហា​ប្រទេស​កា​តា​ឯណោះ​វិញ​ កីឡាករ​បា​រាំង​ Jo-Wilfried Tsonga​​បាន​ប្រើ​បច្ចេក​ទេស​ដ៏​អស្ចារ្យ​បំ​បាក់​​បាន​កីឡាករ​មិត្ត​រួម​ជាតិ​របស់​ខ្លួន ​Gael Monfils​​យក​ឈ្នះ​ពាន​ជើង​ឯក​ Qatar Open។ នាង​ Kanepiកីឡាការិនី​លំ​ដាប់​ទី​៣៤​ពិ​ភព​លោក​បាន​យក​ឈ្នះ​នាង​ Daniela Hantuchova

Samsung ស្មាតហ្វូនបង្កើតកន្លែង​ថាច់និងហ្វីលដំបូងគេនៅភ្នំពេ​ញ

Posted: 07 Jan 2012 08:20 PM PST

ក្រុម​ហ៊ុន Samsung ​បាន​​​ដាក់​តាំង​បង្ហាញ​ផលិត​ផល​ស្មាតហ្វូនបង្កើតកន្លែង​ថាច់និងហ្វីលដំបូងគេនៅភ្នំពេ​ញ ជូនដល់​អតិថិជន​
រាជធានីភ្នំពេញ ៖ ​Samsung Galaxy Note លក់​អស់​​ជាងមួយ​​លាន​គ្រឿង​​ក្រោយ​​សម្ពោធចេញ​លក់បានតែ​​ពីរសបា្តហ៍​ប៉ុណ្ណោះ ។ លោកវ៉ាត់ ឡាំ​ផេង​ នាយក​គ្រប់គ្រង​ប្រចាំ​​ប្រទេស​​កម្ពុជានៃ​​ក្រុម​ហ៊ុន Samsung Electronics បានមានប្រសាសន៍ថា ​​Samsung GalaxyNote ពិត​ជា​ទំនើបល្អឥត​ខ្ចោះ​​មែន ទើប​ធ្វើឱ្យ​ល្បឿន​លក់​ដាច់​​លើស​ពី​ការ​ស្មាន ។ ​

​គ្មាន​​បញ្ហា​កើត​​មានក្នុងមង្គល​ការ​​​កូនស្រី​​​ថៅកែ​​​ក្រុមហ៊ុន​ជីប​ម៉ុង​ទេ​

Posted: 07 Jan 2012 08:16 PM PST

សំបុត្រអញ្ជើញភ្ញៀវកិត្តិយស
រាជធានីភ្នំពេញ​​​​ ៖ ​ពិធីមង្គល​ការ​​​​ធំ​មួយ​​រវាង​កូន​កំលោះ​​​ជា​កូន​​​លោក​ជីវ កេង ​​ប្រធាន​​សាលា​​ដំបូង​​រាជធានីភ្នំពេញ និង​កូនក្រមុំ​​​ជា​កូន​​លោក​ជំទាវ​​ឧកញ៉ា​​​ភាព ​ហៀក ​ប្រធាន​​​​ក្រុម​ប្រឹក្សា​​​​ភិ​បាល​ក្រុមហ៊ុនជីប ម៉ុង ​គ្រុប ​បាន​ប្រព្រឹត្ត​​​​​ទៅ​ប្រកបដោយ​​​​​​មហា​​កិត្តិយស​ និង​យ៉ាង​ធំ​​អធិក​អធម​​​ក្រៃលែង ព្រោះដោយ​​​សារ​​មាន​វត្ត​មាន​​សម្តេចតេជោហ៊ុន សែន ​​​និង​លោកជំទាវ​

​រកឃើញ​​​សត្វ និង​រុក្ខជាតិ​​សមុទ្រថ្មី​​​ៗ​នៅបាត​​សមុទ្រ​​​អង់​តាក់​ទិក​

Posted: 07 Jan 2012 08:10 PM PST


​យោងតាម ​DAILY MAIL ថា ពួកអ្នក​វិទ្យា​សាស្ត្រ​​​​​អង់​គ្លេស​​​​បានរកឃើញ​​​នា​ពេលថ្មីៗ​​នេះ​នូវ​ពិភព​​​សម្ងាត់​មួយ ដែលស្ថិត​នៅ​ជម្រៅដល់​២.៤០០​ម៉ែត្រ​ នៃបាត​សមុទ្រ​​ក្នុង​មហា​​សមុទ្រ​​​​ទឹក​កក​អង់​តាក់​ទិក ដែល​​​នៅទីនោះ​មាន​ពន្លឺ​​តិច​បំផុត​។​ នៅពិភព​សម្ងាត់​​យ៉ាង​ជ្រៅ​​ក្រោម​សមុទ្រ​​ទឹក​កក​នេះ មាន​​​សត្វ​សមុទ្រ​​​រស់នៅ​ជាច្រើន​​ ពិសេស​​ពពួកក្តាម ​ផ្កាយសមុទ្រ​​​ ព្រមទាំង​​​រុក្ខជាតិ​​​សមុទ្រ​​ជាច្រើន​ប្រភេទ ។ ​​រូបភាពទាំង​ឡាយ​បង្ហាញ​ពី​​ពពួកសត្វ​​សមុទ្រ​

លោក​មូសារ៉ាហ្វ ​នឹង​ត្រូវ​ចាប់ខ្លួន​​​បើវិលមក​​កាន់​ប៉ាគីស្ថាន​

Posted: 07 Jan 2012 08:08 PM PST

លោក​​មូសារ៉ាហ្វ​
​រដ្ឋអាជ្ញា​​​ប៉ាគីស្ថាន​​ម្នាក់​គូសបញ្ជាក់​​​​​កាលពី​ថ្ងៃទី​​​៧ មករា ថា អតីតប្រធានាធិបតី​​ប៉ាគីស្ថាន ​លោកព័រវេស មូសារ៉ាហ្វ ​ដែលសង្ស័យ​មាន​ជាប់​ទាក់ទិន​ដល់​ការ​ធ្វើឃាត​​អតីត​នាយក​រដ្ឋមន្ត្រី​​​​ លោក​​បេណាហ្សៀរ ប៊ូតូ កាលពីឆ្នាំ​​​២០០៧ នឹង​ត្រូវ​ចាប់ខ្លួន​​បើ​លោក​វិលត្រឡប់​មក​ប៉ាគីស្ថាន​វិញ​។​ រដ្ឋអាជ្ញា​​លោក​​ចាឌ្រី ហ្ស៊ុល​ហ្វីកា ថ្លែងទៅ​កាន់​សារព័ត៌មាន​​​នៅទីក្រុង​​​រ៉ា​វ៉ាល់​​​​​ពីនឌី ថា ប៉ូលិស​ត្រៀម​​ទទួលអតីត​​​ប្រធានាធិបតី​​​រូប​នេះ ​ដោយសារ​តែ​តុលាការ​​ប្រឆាំង​​​​ភេរវ​កម្ម​​​បាន​ចេញ​​រួច​ហើយ​នូវ​ដីកា​ចាប់ខ្លួន​លោក​។

​ទាស់គ្នា​​​​ក្នុងវង់​រាំ ​ស្ទាក់កាប់​​ និង​វាយ​​​​តាមផ្លូវ​​​បណ្តាល​​​​ឱ្យស្លាប់​​​​​ អ្នកដៃ​ដល់​ជាប់គុក​

Posted: 07 Jan 2012 08:07 PM PST

សពជនរងគ្រោះ
ខេត្តកំពង់ស្ពឺ​​​​​ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ​នៅ​នឹង​​កន្លែង​ ដោយសារជនបង្កមួយក្រុម ពួនស្ទាក់វាយកាប់​នឹងពូថៅនិងដំបង ត្រូវ១ពូថៅ​ចំ​​ ថ្គាម​ធ្លាយមកបំពង់.ក បន្តិចក្រោយ​មក​​​ត្រូវ​បាន​គេប្រទះឃើញ​​ និងបង្ក​ឱ្យ ​​មានការភ្ញាក់​ផ្អើល​​អ្នកភូមិ​​​​ទៅ​​​​រាយការណ៍​ប្រាប់​សមត្ថកិច្ច​​​​ ឱ្យ​​មក​ពិនិត្យ​។

រាំវង់​ធុងបាស់​​ក្នុងពិធី​មង្គល​ការ​កូន​ប្រធាន​ភូមិ​​ភ្ញៀវ​ខាង​កូន​កម្លោះ​​កាប់​ភ្ញៀវ​កូន​ក្រមុំ​ស្លាប់​ម្នាក់

Posted: 07 Jan 2012 08:00 PM PST

ជនរងគ្រោះ
ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​បែក​ក្បាល​សន្លប់​ស្ដូកស្ដឹង​​ក្នុង​ជម្លោះ​​ពេល​រាំ​ ធុងបាស់​ក្នុង​ពិធី​មង្គលការ​កូនលោក​ប្រធាន​​ភូមិ ។ ហេតុ​​ការណ៍​នេះ​​កើត​ឡើង​​កាលពី​វេលា​ម៉ោង​ជាង​១២​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ ទី​៧ មក​រា នៅ​ភូមិ​ក្រែង​ត្រ​យឹ​ង ឃុំ​ក្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ។

​ក្រុម​ហ៊ុន​ស៊ីម៉ង់ត៍​​រូប​ភ្នំ​​ប្រគល់​រង្វាន់​​ធំ​ជូន​អតិថិ​ជន​​របស់​ខ្លួន​

Posted: 07 Jan 2012 07:48 PM PST

ក្នុងពិធីប្រគល់រង្វាន់
រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៦ មករា ២០១២ ក្រុមហ៊ុន​សេង ហុង​ហេង ជា​ក្រុមហ៊ុន​នាំ​ចូល​ផ្ដាច់មុខ​នូវ​ផលិតផល​ស៊ីម៉ង់ត៍​រូប​ភ្នំ ស៊ីម៉ង់ត៍​​រូប​ផ្កាឈូក និង​ផលិតផលក្បឿង​ត្រា​ពេជ្រ ​ជា​ច្រើន​ប្រភេទដូចជា ហ្វី​ប្រូ​ភ្លី​តូច និង​ភ្លី​ធំ​ ហ្វី​ប្រូ​លាត ហ្វី​ប្រូច​ត្ដុ​ភ្លី ​និង​ក្ដារ​ក្រ​យ៉ៅ​ឈើ បាន​ធ្វើការ​ប្រគល់​រង្វាន់​ធំ​ដល់​អតិថិជន​នៅ​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​ ក្នុង​កម្មវិធី​ប្រដាល់​ក្បាច់​គុន​បុរាណ។

ស្រវឹង​ធ្លាក់​ភ្នែក​​​បើក​រថយន្ត​​​កូរ៉េ​​ទៅ​បុក​​រថយន្ត​​​​រ៉េវ​​ហ្វ័រ​ពីក្រោយ​

Posted: 07 Jan 2012 07:47 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ បុរស​ម្នាក់​ដែល​គេ​អះអាង​​ថា​ស្រវឹង​ធ្លាក់​ភ្នែក ​បាន​​បើករថយន្ដ​កូរ៉េ​បោះ​ពួយ​ទៅ​បុក​រថយន្ដ​រ៉េវ​ហ្វ័​រពីក្រោយ​ បណ្ដាល​ឱ្យ​ខូច​ខាត​​រថយន្ដ​ទាំង២គ្រឿង​ ប៉ុន្ដែ​ពុំ​បណ្ដាល​ឱ្យ​មនុស្ស​រងរ​បួ​ស​​ទេ​។​ ហេតុ​កា​រណ៍​នេះ​បាន​កើត​ឡើង​​​កាលពី​​វេលា​ម៉ោង​៨​និង​៤​នាទី​យប់​ថ្ងៃ​ទី​ ៦ មករា​​​ នៅ​​មុខ​រោងចក្រ​មិថុនា តាម​បណ្ដោយ​​មហាវិថី​សហ​ព័​ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​

​លោក​​អូបាម៉ា ​សន្យាបង្កើត​​ការងារថែមទៀត​

Posted: 07 Jan 2012 07:45 PM PST

​ប្រធានាធិបតី​​​អាមេ​រិក ​លោកបារ៉ាក់ អូបា​ម៉ា ​​បានសន្យាកាលពីថ្ងៃទី​៧ ​មករា ​​​បន្ត​ខិត​ខំ​​ដើម្បីបង្កើត​​​ការងារ​ឱ្យបាន​​​​ច្រើន​ថែមទៀត​​​ ខណៈ​ដែល​អត្រា​​​អ្នក​ឥត​ការងារធ្វើ​​​​បានធ្លាក់​ចុះ​​​​យ៉ាង​ខ្លាំង​​ពុំធ្លាប់​មាន​​​ចាប់តាំង​ពី​​​​​ជិត​​​៣​ឆ្នាំ​​មក​ហើយ​។​ លោកអូបាម៉ា ​​បានធ្វើ​សេចក្តី​ថ្លែង​ការណ៍​​នេះ​តាមវិទ្យុ ហើយ​​លោក​ធ្វើ​អត្ថាធិប្បាយ​​​​​លើ​​របាយ​ការណ៍​​​របស់​ក្រសួង​​ការងារ​​​​អាេមរិក​​ដែល​រៀប​​រាប់​ពីការ​​បង្កើត​​ការងារថ្មី​​​​២០០.០០០​​​ទៀត​​​​កាល​ពីខែមុន​។​

តារា​ម៉ូដែលស្រី​ស្រស់​ស្អាត​ត្រូវ​គេ​ថត​បាន​ពេល​កំពុង​រួម​សិច​​នៅ​ក្នុងសួន​ឧទ្យាន

Posted: 07 Jan 2012 07:28 PM PST

រូប​ភាព​កាត់​ចេញ​ពី​វីដេអូគ្លីប
តាម​ប្រ​ភព​គេ​ហ​ទំព័រ​ឆាយ​ណា​ ឈី​លី​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៣ មករា ឆ្នាំ​២០១២ ​ឱ្យ​ដឹង​ថា វីដេអូ​គ្លីប​មួយ​បាន​បង្ហាញ​ពី​គូ​ស្នេហ៍​មួយ​គូ​កំពុង​រួម​ភេទ​នៅ​ក្នុង​សួន​ឧទ្យាន​មួយ​នៅ​ទី​ក្រុង​ហុង​កុង​​ និង​បាន​ក្លាយ​ទៅ​ជា​មេរោគ​តណ្ហា​ក្តៅ​រោល​រាល​តាម​បណ្តាញ​អ៊ី​ធើរ​ណេត ។ បើ​យោង​តាម​ទិដ្ឋ​ភាពនា​ពេល​នោះ​ ​​​វីដេ​អូ​គ្លីប​មួយ​ឈុត​នេះ​​ត្រូវ​បាន​គេ​ថត​នៅ​ថ្ងៃ​បុណ្យ​គ្រិស្តស្មាសនៅ​តំបន់​ Tin Hau ​ភាគ​ខាង​លិច​ក្រុង​ Causeway Bay ។​ វី​ដេ​អូ​គ្លីប​នេះ​ត្រូវ​បាន​គេ​បញ្ចូល(upload)ទៅ​ក្នុង​គេ​ហ​ទំព័រ​​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​ឆ្នាំ​២០១១ ហើយ​ត្រូវ​គេ​បង្ហោះ​បន្ត​បន្ទាប់​ទៅ​កាន់​គេ​ហ​ទំព័រ​ផ្សេង​ៗ​ទៀត​យ៉ាង​ទូ​លំ​ទូ​លាយ ។

ថត​ស្រាត​ឱ្យ​ទស្សនាវដ្តីព្រោះចង់​ក្លាយ​ជា​ទេពធីតាសិចស៊ី​នៅ​ទូទាំង​អាស៊ី

Posted: 07 Jan 2012 07:19 PM PST

នាង Charmian Chen
នាង Charmian Chen ​ដែល​គេស្គាល់​ថាជា​ «Monkey​ Girl »​បាន​ថត​ស្រាត​ឱ្យ​ទស្ស​នា​វដ្តី​ Usexy ដើម្បី​បង្ហាញ​ពី​​មហិច្ឆតា​របស់​នាង​ចង់​ក្លាយ​ជា​ទេពធីតា​សិច​ស៊ី​នៅ​ទូទាំង​អាស៊ី ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤​ខែ​មករា ឆ្នាំ២០១២ របស់​គេហ​ទំព័រ​ maydaily​ដែល​បាន​ដក​ស្រង់​ចេញ​ពី​ Facebook ​​របស់​នាង ។

ស្ត្រីម្នាក់​ទៅស៊ីឈ្នួល​​ដាំ​ដំឡូង​​មី​មិន​ទាន់​​​​ទៅដល់​គោល​ដៅ​​ផង ត្រូវ​ចោរ​ប្លន់​កាប់​រង​របួស

Posted: 07 Jan 2012 07:18 PM PST

ខេត្តរតនគិរី ៖ ស្ដ្រី​ម្នាក់​រង​របួស​រយះ​ដៃ​ឆ្វេង ខណៈ​​ធ្វើ​ចំណាកស្រុក​ទៅ​ស៊ីឈ្នួល​ដាំដំឡូង​មី​នៅ​ខេត្ដរតនគិរី មិន​ទាន់​ទៅ​ដល់​ផង​ ក៏​ត្រូវ​ចោរ​​បម្រុង​​ប្លន់​យក​ម៉ូតូ​សង់​កូរ៉េ​កញ្ចាស់ដោយ​​កាប់​នឹង​ដាវ​ សាំ​មូ​រ៉ៃ​បណ្ដាល​ឱ្យ​រង​របួស ​កាល​ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៤ មក​រា ២០១២ ត្រង់​ចំណុច​ភូមិ​ថ្មី ស្រុក​ប​រកែវ។

​កម្ពុជា​ចាប់​ផ្តើម​កិច្ច​ប្រជុំ​​សិទ្ធិ​មនុស្ស​អាស៊ាន​​​លើក​ទី​១១ នៅ​ខេត្ត​សៀមរាប​ ថ្ងៃទី​៨ មករា នេះ​

Posted: 07 Jan 2012 07:15 PM PST

​ព្រឹ​កថ្ងៃទី​៨ មករា ២០១២ នេះ​ កម្ពុជា​​ក្នុង​នាម​​ជា​ប្រធាន​​អាស៊ាន​ ត្រូវបាន​​ស្ថាប័ន​សិទ្ធិ​​មនុស្ស​អាស៊ាន​​ដែល​មាន​ឈ្មោះ​​ថា គណៈ​​កម្ម​ការ​​អន្តរ​រដ្ឋា​ភិបាល​​សិទ្ធិ​​មនុស្ស​អាស៊ាន​ ​រៀបចំ​​កិច្ច​ប្រជុំ​លើក​ទី​មួយ​​របស់​ខ្លួន​​នៅ​កម្ពុជា​ ​​ប៉ុន្តែ​ជា​កិច្ច​​ប្រជុំ​​លើក​ទី​១១ របស់​​ស្ថាប័ន​​សិទ្ធិ​មនុស្ស​អាស៊ាន​ (ប្រជុំផ្លូវ​ការ​៧​​លើក ប្រជុំ​ក្រៅ​ផ្លូវ​ការ​៤​លើក) ដែល​ពិធី​នេះ​ធ្វើឡើ​នៅ​​ក្នុង​ខេត្ត​សៀម​រាប

ឡង់​គ្រីស្ស័រ​570​បើក​បញ្ច្រាសទិស​បាល​ទៅ​បុក​ម៉ូតូ​គុប​រង​របួស​ក្មេង​ស្រី​ម្នាក់

Posted: 07 Jan 2012 07:15 PM PST

នៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡង់​គ្រីស្ស័រ​៥៧០​ បាន​បើក​បញ្ច្រាស​ទិស​ និង​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​​​ ដោយបានបើក​ទៅ​​បុក​ក្មេង​ស្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​គុប​ក្នុង​ទិស​ដៅ ​បញ្ច្រាស​​​គ្នា​បណ្តាល​ឱ្យ​​ក្មេ​ង​ស្រី​នោះ​រង​របួស​ជា​ទម្ងន់​ ហើយ​ភ្លាម​ៗនោះ​ត្រូវ​បាន​រថយន្ត​សា​មុយ​របស់​គ្លី​និក​ឯក​ជន​ដឹក​ទៅ​ សង្គ្រោះ​ និង​ព្យាបាល​ ។ ករណី​ខាង​លើ​​កើត​ឡើង​នៅ​វេលា​ម៉ោង​១០ព្រឹក​ថ្ងៃ​ទី​៧​មករា នៅ​តាម​

គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ​បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស​តាំងសមាជិកព្រឹទ្ធសភា

Posted: 07 Jan 2012 07:01 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ ក្រោយពីជួបជុំ​គ្នា និង​ប្រារព្ធអង្គមិទ្ទិញចប់សព្វគ្រប់នៅស្នាក់ការ​គណ​បក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី៧ មករា ២០១២ ដើម្បី​អបអរសាទរខួបលើក​ទី​៣៣ ថ្ងៃជ័យ​ជំនះ៧មករា គណបក្សប្រជា​ជន​ខណ្ឌដូន​ពេញ ក៏បានបើកយុទ្ធនាការឃោសនា​ជ្រើសតាំង​សមា​ជិកព្រឹទ្ធសភានីតិកាលទី៣ ដែលមាន​សមា​ជិក សមាជិកា មកពីសង្កាត់​ទាំង​​១១​ប្រមាណ​​ជាង​

ផ្ទះធ្វើ​​សក់ និង​ផាត់​មុខ​មួយ​កន្លែង​​ត្រូវ​ចោរ​ភ្ជង់​ប្លន់​យក​​ទូរស័ព្ទ​​អាយ​ហ្វូន​​ និង​ខ្សែ.ក​​មួយ​ខ្សែ

Posted: 07 Jan 2012 06:59 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ក្រុមចោរមួយក្រុមមាន​គ្នាពីរនាក់ស្លៀកពាក់ជាសិស្ស​សាលាបានយក​ កាំភ្លើងទៅភ្ជង់ប្លន់អ្នក​នៅ​ក្នុង​​ហាង​ធ្វើ​សក់ និង​​ផាត់​មុខ​យកទូរស័ព្ទ​អាយហ្វូនមួយ​គ្រឿង និង​ខែ្ស.កមួយខ្សែ ខណៈកំពុងអង្គុយ​ជជែកគ្នាលេង​នៅ​​ក្នុងផ្ទះ។ ហេតុការណ៍នេះកើត​ឡើងកាលពី​វេលា​ម៉ោង៩និង១០នាទីយប់ថ្ងៃទី៧ មករា ២០១២ នៅត្រង់ចំណុចផ្ទះគ្មានលេខ

ជិះម៉ូតូ​​បុក​​កន្ទុយ​រ៉ឺម៉ក​​ដឹកដែក ​បាក់​ឆ្អឹងកង.ក​ បែក​ក្បាល​​ខាងក្រោយ របួស​ធ្ងន់​

Posted: 07 Jan 2012 06:56 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ​​​​ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​បុក​​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​ដែក​ដួល​បែកក្បាល​ខាង​ ក្រោយ បាក់ឆ្អឹង​កង​.​ក ក្អួតចង្អោរ របួស​ធ្ងន់ធ្ងរ​ត្រូវគេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​​៨ មក​រា នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣៧១ (​ផ្លូវ​សឡា​) មុខ​ភោ​ជ​​នី​យ​ដ្ឋា​ន​​តាំង​ហេង ភូមិ​បុរី​សឡា​ទី​១ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

ក្បាល​មនុស្ស​5​​នាក់​​ដែលគេ​កាត់​​រក​ឃើញ​នៅខាង​ជើង​​ម៉ិចស៊ិក​

Posted: 07 Jan 2012 06:53 PM PST

​ប៉ូលិសម៉ិចស៊ិក​​បានរកឃើញ​​ក្បាល​មនុស្ស​​​៥​នាក់ ​​ដែលគេ​​កាត់​នៅ TORREON ជាទីក្រុង​មួយ​នៅភាគខាងជើងប្រទេស​​ ដែល​​ពិត​ណាស់​​នេះជា​​​ជនរងគ្រោះ​​​ដោយសារ​ជម្លោះ​​រវាង​ក្រុម​​រត់ពន្ធគ្រឿង​ញៀន​ដែល​​ប្រកួត​​ប្រជែង​គ្នា​នានា​។​ ដាក់​ក្នុង​ថង់​ពណ៌ខ្មៅ ក្បាលមនុស្ស​​​ទាំងនោះ​​ត្រូវ​បានគេ​​រកឃើញ​​​នៅ​កន្លែង​​​ផ្សេងៗ​ពីគ្នា ​នៃ​ទីក្រុង​​។ ​ដង​ខ្លួនរបស់​ជនរងគ្រោះ​​ទាំង​នេះ​នៅពុំទាន់រកឃើញ​​នៅឡើយ​។​

ឆក់​កាបូប​បានហើយ​​​គេចមិនផុត​​​ពី​កណ្តាប់ដៃ​​​នគរបាល​វត្តភ្នំ​

Posted: 07 Jan 2012 06:37 PM PST

ជនសង្ស័យ
រាជធានីភ្នំពេញ​​​​ ៖ ​យោង​តាម​​​​គោល​​នយោ​​​បាយ​​​​អនុវត្ត​​ភូមិ​-សង្កាត់មាន​សុវត្ថិភាព​ និង​តាមការ​​ចង្អុល​បង្ហាញ​ពី​​​លោកអធិការ​​នគរ​បាល​​​​ខណ្ឌដូន​ពេញ នៅវេលា​ម៉ោង​​​៧​​និង​​​៤០នាទី​​​យប់ថ្ងៃទី​​​​៦ ​មករា ឆ្នាំ​​២០១២ ​​កម្លាំង​​នគរ​បាល​ប៉ុស្តិ៍​​រដ្ឋបាល​វត្តភ្នំ​​​​បង្ក្រាប​​បាន​​​​ យុវជនស្ទាវ​ពីរ​នាក់​​ដែលព្យាយាម​​​ជិះ​ម៉ូតូគេចខ្លួន​​បន្ទាប់ពី​ធ្វើ​ សកម្មភាព​ឆក់​កាបូប​បាន​សម្រេច​​នៅ​មុខ​ព្រះ បរមរាជវាំង​។​

រថយន្ត​​​ដឹក​ទឹកកក​បុកហាយប្រ៊ីដ ជ្រុល​ទៅ​បុកម៉ូតូ២គ្រឿង​ស្លាប់​១ របួស​​​​២​ទាំង​ព្រឹក​

Posted: 07 Jan 2012 06:24 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​រថយន្តដឹកទឹកកក​​បុក​រថយន្ត​ហាយប្រ៊ីដ ពីក្រោយ​បណ្តាល​ឱ្យ​​​​​ខ្ទាត​​ទៅ​ចិញ្ចើម​ផ្លូវរួច​​​បើក​រត់​​ទៅបុក​ម៉ូតូ ​​២គ្រឿង​ទៀត​​បណ្តាល​ឱ្យ​ដួល​​បោក​ប្រាវ​លើ​ថ្នល់ស្លាប់​​​១​នាក់ ​​របួសធ្ងន់​​​​​២នាក់ ចំណែក​​អ្នកបើកបរ​​បាន​ឈប់​​រថយន្ត​​បើកទ្វារ​​​ចុះ​បម្រុង​​​រត់គេចខ្លួន ប៉ុន្តែត្រូវ​ប្រជាពលរដ្ឋ​​​​នៅក្បែរ​​នោះ​ចាប់​ឃាត់ខ្លួន​​​ជាប់​។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!