Koh Santipheap Daily

Koh Santipheap Daily


បុរស​ម្នាក់​​រង​របួស​ក្បាល​​ដេរ​១៥​ថ្នេរ ​អះ​អាង​ថា វរសេនីយ៍​ទោ​យោធា​ម្នាក់​វាយ​នឹង​កាំភ្លើង​ខ្លី

Posted: 12 Jan 2012 11:57 PM PST

បុរសដែល​រង​របួស​ជា​ច្រើន​កន្លែង​​លើ​ក្បាល
ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់​​បាន​រង​របួស​ជា​ច្រើន​កន្លែង​​លើ​ក្បាល ហើយ​អះអាង​ថា ​ត្រូវ​លោក​វរសេនិយ៍​ទោ​យោធា​ម្នាក់​វាយ​នឹង​កាំភ្លើង​​ខ្លី​កាលពីវេលា​ម៉ោង​៩​​និង​៣០​នាទី​យប់​ថ្ងៃទី​១២ មករា ២០១២ ​នៅចំណុច​​សណ្ឋា​គារ​លីហេង​ឆាយ ​ស្ថិតក្នុងភូមិ​បាលិ​លេយ្យ​២ ​ស​ង្កាត់​ប៉ោយ​ប៉ែត ​ក្រុង​ប៉ោយ​ប៉ែត ព្រោះ​​តែ​សួរ​នាំ​​​រឿង​គ្រោះ​​ថ្នាក់​​ចរាចរណ៍ ។

​ភូមា​ដោះលែងពួកអ្នកទោស​​នយោបាយ​សំខាន់​ៗ

Posted: 12 Jan 2012 11:53 PM PST

ពួកអ្នកទោស​​​​នយោបាយ​​​សំខាន់ៗ​ដែលត្រូវ​​ដោះលែង
​ប្រទេស​ភូមា​​​កាលពីថ្ងៃទី​​​១៣ មករា បាន​ដោះលែង​​​​អ្នកទោស​​​នយោបាយ​​សំខាន់ជាច្រើន​​​នាក់ ដែល​​​​ការ​ដោះលែង​​​​នេះជា​​​ការទាមទារ​​ឥត​ឈប់​​​​ឈរ​របស់​ពួក​លោកខាងលិច ​ដើម្បីបង្ហាញ​​​ដោយ​ស្មោះពីការ​កែទម្រង់​​​​របស់​របប​ថ្មី​​។ ការ​​ដោះលែង​​នេះ​ទទួលការ​អបអរសាទ​​​រ​ភ្លាម​ៗ​​ពី​សំណាក់​​​ពួកប្រឆាំង​។​ មេដឹកនាំ​​​ការបះបោរ​​​របស់​និស្សិត​​​កាលពីឆ្នាំ​​១៩៨៨ ​​ជាច្រើន​​​​នាក់ត្រូវបានដោះលែង​​​នា​លើក​នេះ ។ ​​ការបង្ក្រាប​​ការបះបោរ​​របស់ពួក​​​និស្សិត​នា​​កាលនោះ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​​​​ប្រមាណ​ជា​​​៣.០០០​នាក់ ។

គេជួល​ឱ្យធ្វើ​ផ្ទះ​បាក់​បង្កង់​ធ្លាក់​រង​របួស​

Posted: 12 Jan 2012 11:38 PM PST

ជនរងគ្រោះ
ខេត្ត​ប៉ៃលិន ៖ បុរសម្នាក់បាន​ធ្លាក់ពីលើ​ផ្ទះ​​កម្ពស់​ប្រមាណ​៣ម៉ែត្រ​ បណ្តាល​ឲ្យ​​បែកក្បាល​ផ្នែក​​ខាងក្រោយដេរអស់២ថ្នេរ បាក់​ឆ្អឹង​ជំនីរ​ផ្នែកខាង​ឆ្វេង១កាំ និងប្រេះឆ្អឹង​គូទ ខណៈ​អ្នក​ជិតខាងជួលឲ្យ​ទៅ​ជួស​ជុល​ផ្ទះ​​បាយ​​ជាន់​បង្កង់​ពុក។ ​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​​៨​ព្រឹក​ថ្ងៃទី​១៣ មករា ​២០១២ ស្ថិត​ក្នុង​ភូមិ​​ទឹក​ចេញ​ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ។

​មន្ត្រី​អង្គ​រក្ស​ម្នាក់​ខឹង​ស្រីស្នេហ៍​ដក​កាំភ្លើង​បាញ់​​​​​កំញើញ​ ប៉ូលិស​​ចាប់​​​ឱ្យប៉េអឹម​កោរសក់​

Posted: 12 Jan 2012 11:37 PM PST

មន្ត្រី​​អង្គរក្ស​ដែល​ត្រូវ​ប៉ូលិស​​ប៉ុស្តិ៍ជ្រោយ​ចង្វា​​​ចាប់​​ឃាត់​ខ្លួន​ (រូប​កណ្តាល)
រាជធានីភ្នំពេញ​​​​ ៖ ​មន្ត្រី​​អង្គរក្ស​​ម្នាក់​ត្រូវ​ប៉ូលិស​​ប៉ុស្តិ៍ជ្រោយ​ចង្វា​​​ចាប់​​ឃាត់​ខ្លួន​កាលពី​វេលា​ម៉ោង​​​​៧​យប់ថ្ងៃទី​​១២ មករា នៅ​ចំណុច​​ហា​ង​លក់​គ្រឿង​​ក្លែម​តាប្រុញ ​គល់ស្ពាន​ជ្រោយ​ចង្វា ​​ខាងកើត ​​សង្កាត់ជ្រោយចង្វា ​​​បន្ទាប់ពី​​​​ផឹក​ស៊ី​ស្រវឹង​​មានទំនាស់ពាក្យ​សម្តីជាមួយស្រីស្នេហ៍ ​ហើយ​ដក​កាំភ្លើង​​​​​ខ្លីម៉ាក CZ98 មួយដើមបាញ់​​​គំរាម​​​​​១​គ្រាប់​​ បណ្តាល​ឱ្យ​​ផ្អើល​​​ឆុរ​ពេញ​ហាង​ ប៉ុន្តែ​ពុំបង្ក​​​ឱ្យ​​មនុស្សរង​របួស​ឡើយ​។​

​Ricky Burns ជួប​Paulus Mosesការ​ពារ​ខ្សែ​ក្រវាត់​WBOថ្ងៃទី​10មី​នា​

Posted: 12 Jan 2012 11:35 PM PST

កីឡាករស្កុតលែន Ricky Burns
ម្ចាស់​ជើង​ឯក​ក្នុង​ប្រភេទ​ទម្ងន់​Lightweight​របស់​សស្ថា​ប័ន​ WBOកីឡាករ Ricky Burnsនឹង​ឡើង​សង្វៀន​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ជា​លើក​ទី​១​ប្រ​ឆាំង​នឹង​អតីត​ម្ចាស់​ជើង​ឯកWBA, Paulus Mosesនៅ​សង្វៀន Braehead Arenaក្នុង​ទី​ក្រុង Glasgowប្រ​ទេស​ស្កុតលែន​ថ្ងៃទី​១០​ខែ​មី​នា ។​ កីឡាករ​Ricky Burnsបាន​​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពិភពលោក​២​ប្រភេទ​ទម្ងន់​ជា​លើក​ទី​១​របស់​ប្រទេស​ស្កុតលែន​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​មក​នេះ​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​កីឡាករ​អូ​ស្ត្រា​លី Michael Katsidisកាល​ពី​ឆ្នាំ​ទៅ​មិញ ។​ នេះ​គឺ​ជា​ការ​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​​លើក​ទី​១​ហើយ​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន។

ជប៉ុន​ផ្តល់​ជំនួយ​​គម្រោង​​សាង​សង់​ផ្លូវ​កសិ​កម្ម​២ភូមិ​ចំនួន​៨៦.១៦៦​ដុល្លារ

Posted: 12 Jan 2012 11:12 PM PST

ក្រោម​គ្រោង​​ការ​ជំនួយ​ឧបត្ថម្ភ​​ឥត​សំណង​​សម្រាប់​គម្រោង​​អង្គ​ការ​​ក្រៅ ​រដ្ឋា​ភិបាល​ជប៉ុន ​រដ្ឋា​ភិបាល​ជប៉ុន​បាន​ផ្តល់​ទឹក​ប្រាក់​សរុប​ចំនួន​៨៦.១៦៦​ដុល្លារ​ អាមេរិក​ ដល់​អង្គ​ការ​ដី​ល្អ​ជប៉ុន​ (ជី អីុ ជេ) សម្រាប់​គម្រោង​​សាង​សង់​ផ្លូវ​កសិ​កម្ម​ក្នុង​ភូមិ​គោ​ក​ជ័រ និង​ភូមិ​អណ្តើក​១១ ឃុំ​ស្តៅ ​ស្រុក​រតន​មណ្ឌល​ ខេត្ត​បាត់​ដំបង ។

​អាមេ​រិក​​​នឹងធ្វើការ​ចរចា​ឡើងវិញជាមួយ​​ពួកតាលីបង់​

Posted: 12 Jan 2012 10:51 PM PST

ពួកទាហាន​​​​អាមេ​រិក​​កំពុង​​​នោមដាក់​​​ខ្មោច​​ពួកតាលីបង់​
​​​សារព័ត៌មាន​​អាមេ​រិក​​ដែលដកស្រង់​​សម្តី​របស់​​​បណ្តា​អ្នកទទួលខុសត្រូវ​​ជាន់ខ្ពស់​​រដ្ឋា​ភិ​បាល​​​​រាយការណ៍​​កាលពីថ្ងៃទី​​១២ មករា ថា ​​រដ្ឋ​ការ​របស់​​លោកបារ៉ាក់ អូបាម៉ា ​នឹងធ្វើ​ការ​ចរចា​​​​​សន្តិភាព​ឡើងវិញ ជាមួយ​​ពួកតាលីបង់​​ដរាប​ណា​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​​​​លោកហាមីដ កាហ្សៃ ​​ផ្តល់​ជា​ផ្លូវការ​​នូវការ​​​យល់​​ស្របរបស់​​​​លោកសម្រាប់​ការចរចា ​ដែលជា​ដំណើរ​​​​ការ​មួយ​​អាច​ធ្វើក្នុង​​ប៉ុន្មានសប្តាហ៍​​​ខាងមុខ​ទៀត​។​

នាង​លី​ណា​បញ្ចប់​យុទ្ធ​នា​ការ​ដណ្តើម​យក​ចំ​ណាត់​ថ្នាក់​លេខ​១​ពិភពលោក​របស់​នាង​​​​ Kvitova

Posted: 12 Jan 2012 10:49 PM PST

កីឡាការិនី​ចិន លី​ណា​
កីឡាការិនី​ការ​ពារ​ជើង​ឯក​លី​ណា​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​តឺន្នីស​កម្ម​វិធី Sydney International នៅ​ទី​ក្រុង​ស៊ីដនី​ប្រទេស​អូ​ស្ត្រា​លី​បន្ទាប់ពី​បាន​យក​ឈ្នះ​នាង​ Petra Kvitovaក្នុង​លទ្ធផល​១-៦,៧-៥​និង​៦-២​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី​១២មក​រា​​បំ​ផ្លាញ​ចោ​ល​យុទ្ធ​នា​ការ​របស់​កីឡាការិនី​ឆែក​រូប​នេះ​ក្នុង​ការ​​ដណ្តើម​យក​តំណែង​កីឡាការិនី​លំ​ដាប់​ទី​១​ពិភព​លោក​មុន​ការ​ប្រកួត​ក្រប​ខណ្ឌធំ​ Australian Open ចាប់​ផ្តើម ។​ ជ័យ​ជម្នះ​របស់​នាង​លី​ណា​ក្នុង​ពេល​នេះ​ក៏​បាន​ផ្តល់​ឱកាស​ឱ្យ​នាង​កា​រ៉ូ​លីន វ៉ូ​នី​អា​កគី​​ផង​ដែរ​ក្នុង​ការ​រក្សា​បាន​ជា​បន្ត​ទៅ​ទៀត​នូវ​តំណែង​លំ​ដាប់​កំពូល​ពិភពលោក​របស់​ខ្លួន​មួយ​នេះ​។

ប៉ាក់​គី​អាវ​ព្រម​ទទួល​ការ​ណាត់​ប្រកួត​របស់​កីឡាករ​អា​មេរិក​

Posted: 12 Jan 2012 10:46 PM PST

កីឡាករ​ហ្វ៊ី​លីពីន​ម៉ា​នី ប៉ាក់គី​អាវ​
ម៉ា​នី ប៉ាក់​គី​អាវ​ត្រូវ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​​រាយ​ការ​ណ៍​ថា​ព្រម​​ទទួល​យក​ការ​ណាត់​ប្រកួត​ចុង​ក្រោយ​របស់​Floyd Mayweather Jr.​នៅ​ខែ​ឧសភា​ហើយ​។ បើ​ទោះ​ជា​ដូច្នេះ​ក្តី គេ​សង្កេត​ឃើញ​ថា​នៅ​មាន​ឧបសគ្គ​ជា​ច្រើន​ទៀត​ដែល​កំពុង​តែ​រាំង​ស្ទះ​ដល់​ការ​ប្រកួត​។ កាល​ពី​ថ្ងៃ​ពុធ​ កីឡាករ​Floyd Mayweather Jr.​​បាន​ទាម​ទារ​សុំ​ប្រកួត​ជា​មួយ​ប៉ាក់គី​អាវ​នៅ​ថ្ងៃ​ទី​៥​ខែ​ឧសភា​។ ប៉ាក់​គី​អាវ​បន្ទាប់​ពី​បាន​ឃើញ​ការ​ចុះ​ផ្សាយ​របស់​Mayweather Jr.​​ ​ក៏​បាន​យល់​ព្រម​តាម​សំ​ណើ តែ​កីឡាកររូបនេះ​បាន​បញ្ជាក់​ថា ខ្លួន​ចង់​បាន​កាល​បរិច្ឆេទ​ថ្មី​មួយ​នៅ​ចុង​ខែ​ឧសភា ​ហើយ​ថា​Mayweather Jr.​​

អាជ្ញា​ធរ​ព្រះវិហារ​ និង​គណៈ​កម្មាធិការ​ជាតិ​បេតិកភណ្ឌ​ពិភព​លោក ថ្កោល​ទោស​ចំពោះ​​ក្រុម​ជ្រុល​​និយម​ថៃ​ដែល​ប៉ង​ឡើង​ភ្នំ​ទ្រព្យអុក​ឡុក

Posted: 12 Jan 2012 10:42 PM PST

​អាជ្ញា​ធរ​​ជាតិ​ព្រះវិហារ និងគណៈ​កម្មាធិការ​​ជាតិ​បេតិកភណ្ឌ​​ពិភព​លោក បាន​សម្តែង​នូវ​ការសោក​ស្តាយ​​យ៉ាង​ខ្លាំង​​ ចំពោះ​សកម្ម​ភាព​នា​ពេល​​ថ្មីៗ​នេះ​ដែល​បង្កឡើង​​ដោយ​ក្រុម​​ជាតិ​​និយម​ ជ្រុល​របស់ថៃ​មួយ​ដំប​ស្វា​ដែល​បាន​​ធ្វើ​បាតុ​កម្ម​នៅ​ខាង​ក្រៅបរិវេណ​ ការិយា​ល័យ​​អង្គ​ការ​សហ​ប្រជា​ជាតិ​នៅ​ទី​ក្រុង​​បាង​កក ​និង​នាំ​ពួក​សកម្ម​ជន​​មួយ​ក្រុម​មក​ដាក់​តាំង​ព្រះ​ពុទ្ធ​​បដិ​មា​នៅ​លើ​ ភ្នំទ្រព្យ ​ស្ថិត​នៅ​ជិត​ប្រាសាទ​​ព្រះ​វិហារ និងចូល​​យ៉ាង​

លោកពូទីន ​​បើក​​អ៊ីនធើរណេត​​​សម្រាប់​​យុទ្ធ​នា​ការ​​ឃោសនា​​បោះឆ្នោត​

Posted: 12 Jan 2012 10:42 PM PST

មើលវ៉េបសាយ ​​​របស់​​លោកពូទីន
​នាយករដ្ឋមន្ត្រី​​​រុស្ស៊ី​​លោកវ៉្លាឌីមៀរ ពូទីន ​កាលពីថ្ងៃទី​​​១២ មករា បានបើកជាផ្លូវការ​​​នូវ​​បណ្តាញ​​អ៊ី​នធើរណេត​​​សម្រាប់​យុទ្ធ​នា​ការ​​​​ឃោស​នា​​បោះឆ្នោតប្រធានាធិបតី​។ ក្នុង​វ៉េប​សាយ​​​​​របស់​លោក​ពូទីន ​​​ WWW. PUTIN 2012.RU បង្ហាញ​ពី​​គោល​នយោ​បាយ​​​នៃ​យុទ្ធនាការ​​​របស់​លោក​ពូទីន ​​ជីវប្រវត្តិ​​​របស់​លោក បណ្តា​​​ទេពកោសល្យ​​​ និងសមត្ថភាព​​របស់​លោក និងមតិ​របស់លោក​។​

​ផលប្រយោជន៍​​ផ្នែកសេដ្ឋកិច្ច​​​ចេញ​ពី​ផ្តៅ គាំទ្រ​និរន្តរភាព​

Posted: 12 Jan 2012 10:37 PM PST

រាជធានីភ្នំពេញ, ថ្ងៃទី​​​​២៤ វិច្ឆិកា ​ឆ្នាំ​​២០១១​​​​ ៖ ​អមដោយការ​​តាំង​ពិព័រណ៍​​​​ម៉ូដ​​​ផលិត​ផល​​​ផ្តៅថ្មីៗ​​​ ពិព័រណ៍​​រូបភាព និង​ពិព័រណ៍​​​សម្ភារ​​​ផ្សព្វផ្សាយ​​​​ផ្សេងទៀត ​​​មន្ត្រីតំណាង​​មកពីរដ្ឋាភិ​បាល​​កម្ពុជា ​អ្នកតំណាង​មក​ពី​​សហគមន៍​​មូលដ្ឋាន ​អង្គការ WWF សិប្បកម្ម​​​កែច្នៃ​​​​ផ្តៅ និង​អង្គការ​មិនមែនរដ្ឋាភិបាល​​ផ្សេងទៀត ​​​មកជួបគ្នា​នាថ្ងៃ​​​​នេះ ដើម្បីផ្សព្វផ្សាយ​​អំពី​សមិទ្ធ​ផល​​ និងចែក​រំលែក​បទពិសោធន៍​​​​ដែលទទួលបាន​ក្រោយ​​ការ​​​អនុវត្ត​​​

ស្ត្រីវៀតណាម​​​លោតពីលើ​អគារ​កាស៊ី​ណូ​​កម្ពស់​​​​២ជាន់​​​គេចពីការ​​​ឃុំខ្លួន​​ដោយ​សារ​រឿង​​ជំពាក់​លុយ​

Posted: 12 Jan 2012 10:35 PM PST

ស្រ្តីវៀតណាមរងគ្រោះ
​ខេត្តស្វាយរៀង​​​​​ ៖ ​ស្ត្រីជនជាតិវៀតណាម​​​ម្នាក់​​​លោតពីលើ​​​អគារ​កាស៊ីណូ​​កម្ពស់​​​២ជាន់ ​របួស​ធ្ងន់ ​​ត្រូវបាន​សន្តិសុខ​​​កាស៊ីណូ​​​​ដឹក​​​ទៅកាន់​មន្ទីរពេទ្យ ភ្លាម​ៗ ដើម្បីសង្គ្រោះ។ ហេតុ​ការណ៍​កើតឡើង​​កាលពី​​វេលាម៉ោង​​​​៧​និង​​​​៣០នាទីយប់​ថ្ងៃទី​​​​១១ មករា ​២០១២ ​នៅក្នុងកាស៊ីណូ​​​​​ស៊ី​វើល​ស្តារ ​​ដែល​មាន​ទី​​តាំងស្ថិតក្នុង​​​ភូមិបាវិត​កណ្តាល ​សង្កាត់​បាវិត ​ក្រុងបាវិត ។​

ផ្សព្វផ្សាយអប់រំក្មេងទំនើងដល់សិស្ស​វិទ្យាល័យព្រះស៊ីសុវត្ថិ

Posted: 12 Jan 2012 10:33 PM PST

សិស្សានុសិស្សចូលរួម
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ មករា ២០១២ វិទ្យាល័យព្រះស៊ីសុវត្ថិ​​បាន​រៀប​​ចំ​​ផ្សព្វ​ផ្សាយ​​អប់រំ​ក្មេង​ទំនើង​ ដល់​សិស្សា​នុសិស្ស​ ក្រោម​អធិបតីភាពលោកសុខ សម្បត្តិ ជំនួយការ​សម្តេចអគ្គមហាសេនាបតីតេជោ ហុ៊ន សែន និង​ជា​អភិបាលខណ្ឌដូនពេញ នឹង​​​មាន​ការ​ចូល​រួម​ពី​សិស្សា​នុ​សិស្ស​វិទ្យា​ល័យ​ប្រមាណ​ជា​៥​ពាន់​​ នាក់​​ផង​ដែរ។

បង្រ្កាបក្រុមអ្នកប្រើប្រាស់គ្រឿងញៀន​ចំនួន៤នាក់ នៅស្រុកមង្គលបូរី

Posted: 12 Jan 2012 10:32 PM PST

ជនសង្ស័យទាំង៤នាក់ពេលឃាត់ខ្លួន
ខេត្តបន្ទាយមានជ័យ ៖ ក្រុមអ្នកប្រើប្រាស់​គ្រឿងញៀនចំនួន៤នាក់ ត្រូវបានកម្លាំងនគរ​បាល​ស្រុក​មង្គលបូរីចុះបង្ក្រាបចាប់ខ្លួនភ្លាមៗ​នៅ​ ចំណុច​ផ្លូវ​លំក្នុងភូមិអូរដង្កោរ ឃុំរហាត់ទឹក ស្រុក​មង្គលបូរី កាលពីវេលាម៉ោង​២​និង១៨នាទី​យប់​ថ្ងៃទី១២ មករា ២០១២ តាមបញ្ជារបស់​ព្រះ​​រាជ​អាជ្ញារងអមសាលាដំបូង​ខេត្ត​។

កូន​គោ​​ចម្លែក​​​កើត​មក​មុខ​​និងក្បាលដូច​មនុស្ស​

Posted: 12 Jan 2012 10:30 PM PST

សត្វគោកើតមកចម្លែក
ខេត្ត​ព្រៃវែង ៖ ​នៅ​ក្នុង​ភូមិ​អន្លង់​​ចា ឃុំ​ព្រះ​ស្តេច ស្រុក​ព្រះ​ស្តេច ​​​​មាន​មេគោ​​​​១​ក្បាល​​​កើត​​​​​កូន​មក​មាន​ភាព​​​ចម្លែក​​​​មុខ​​និង​ ក្បាល​ដូច​មនុស្ស​។ ទោះបី​ជា​បែប​ណា​ កូនគោ​​ចម្លែក​នេះ​កើត​​មក​ក៏​ងាប់​​ទៅ​វិញ ។ លោក​ឈុន សឿន ​អាយុ​​៤០​ឆ្នាំ​ ជា​ម្ចាស់​​​​គោ​​​​និយាយ​ថា គាត់​​មាន​គោ​​មេ​​​២​ក្បាល​ ​ហើយ​មេគោ​​១​ក្បាល​​បាន​កើត​​កូនមក​​​​ជា​​​​​​លើ​ក​ទី២​ នៅ​ថ្ងៃទី​​៩ មករា​ ​ស្រាប់​តែ​​​ចម្លែក​​ព្រោះ​​ដង​ខ្លួន​​និង​​ជើង​ជា​គោ​ធម្មតា​​ តែ​​​ដោយ​

លទ្ធ​ផល​​ចុះទប់ស្កាត់​បង្ក្រាប និង​លុប​បំបាត់​​បទ​ល្មើស​​នេសាទ​​នៅ​ខេត្ត​​ជុំវិញ​​បឹង​ទន្លេ​សាប និង​តំបន់​ពាក់​ព័ន្ធរបស់អាជ្ញា​ធរ​ទទ្លេ​សាប

Posted: 12 Jan 2012 10:30 PM PST

សកម្មភាពបង្រ្កាបបទល្មើសនេសាទតាមបណ្តា​ខេត្តជាប់​បឹង​ទន្លេសាប
រាជធានីភ្នំពេញ ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១២ ៖ ១-ខេត្តពោធិ៍សាត់ ៖ -​បាន​រក​ឃើញ​​នូវ​ណរ៉ាវ ​នៅទីតាំង​​ចំនួន​៥​កន្លែង ​ប្រវែង​ប្រមាណ​​១០.៨១៧​ម៉ែត្រ ​ស្ថិត​នៅ​ចំណុច​​ភូមិ​ក្អម​​សំណ ​ឃុំ​មេ​ទឹក ​ស្រុក​បាកាន ។

លទ្ធ​ផល​​ចុះទប់ស្កាត់​បង្ក្រាប និង​លុប​បំបាត់​​បទ​ល្មើស​​នេសាទ​​នៅ​ខេត្ត​​ជុំវិញ​​បឹង​ទន្លេ​សាប និង​តំបន់​ពាក់​ព័ន្ធរបស់អាជ្ញា​ធរ​ទទ្លេ​សាប

Posted: 12 Jan 2012 08:16 PM PST

រាជធានីភ្នំពេញ ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១២ ៖ ១-ខេត្តពោធិ៍សាត់ ៖ -​បាន​រក​ឃើញ​​នូវ​ណរ៉ាវ ​នៅទីតាំង​​ចំនួន​៥​កន្លែង ​ប្រវែង​ប្រមាណ​​១០.៨១៧​ម៉ែត្រ ​ស្ថិត​នៅ​ចំណុច​​ភូមិ​ក្អម​​សំណ ​ឃុំ​មេ​ទឹក ​ស្រុក​បាកាន ។ ២-ខេត្តសៀមរាប ៖ -បាន​រកឃើញ​ និង​​កាប់​​បំផ្លាញ​​ចោល​នូវ​របាំង​​ព្រួល (ធ្វើ​ពី​ឫស្សី) ​ប្រវែង​ប្រមាណ​​២.៤០០​ម៉ែត្រ ​របាំង​ស្បៃ​មុង ប្រវែង​ប្រមាណ​​៣៦០​ម៉ែត្រ និង​ក្បាល​បរ​ចំនួន​១៦​គ្រឿង ស្ថិត​នៅ​ឃុំ​​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម ។

ក្រុមស្រី​ស្រស់​ចាប់​ផ្តើ​ម​ហ្វឹក​ហាត់​ដើម្បី​ក្លាយ​ជា​អ្នក​ការ​ពារ​សន្តិ​សុខអាជីព

Posted: 12 Jan 2012 08:05 PM PST

ក្រុម​សន្តិ​សុខ​នារី​កំពុង​ហ្វឹក​ហ្វឺន
ក្រុម​ហ៊ុន​សន្តិ​សុខ​មួយ​នៅ​ទី​ក្រុង​ប៉េកាំង​​ ពេល​ថ្មីៗ​នេះ​បាន​ហ្វឹក​ហាត់​ដល់​បុគ្គលិក​ស្រី​របស់​ខ្លួនក្នុង​រយៈ​ពេល​២​សប្តាហ៍​នៅក្រុងសាន់​យ៉ា ភាគ​ខាង​ត្បូង​ខេត្ត​ហៃ​ណាន ប្រទេស​ចិន ។ នេះ​បើ​យោង​តាម​ប្រភព​គេ​ហ​ទំព័រ tebao.net ចេញ​ផ្សាយ​ថ្ងៃ​ទី​១២ ខែ​មករា កន្លង​មក ។ ក្រុម​ហ៊ុន​ Tianjiao Special Guard/Security Consultant Ltd.Co នឹង​ហ្វឹក​ហ្វឺន​ពួក​គេ​ក្នុង​រយៈ​ពេលពី​​៨​ខែ​ទៅ១០​ខែ ដើម្បី​ទទួល​បាន​នូវ​ជំនាញ​ពិត​ប្រាកដ​យក​ទៅ​បម្រើ​អតិថិ​ជន​របស់​ខ្លួន ។ ប្រភព​បន្ត​ថា សន្តិ​សុខ​ស្រី​ស្រស់​ទាំង​នោះ​ភាគ​ច្រើន​សុទ្ធ​តែ​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ ហើយ​ពួក​គេ​បាន​ចូល​ហ្វឹក​ហាត់​ឆ្លង​កាត់​​ឧបសគ្គ​ជា​ច្រើន​ ​ដើម្បីក្លាយ​ជា​អ្នក​ការ​ពារ​សន្តិ​សុខ​អាជីព ។​

ស្រវឹងស្រា​ដាប​បើក​រថយន្ត​បុក​ទម្លាយ​​ទ្វារ​ហាង​ និង​បុក​រះ​​ម៉ូតូ​៣​គ្រឿង​របួស​៥​នាក់​

Posted: 12 Jan 2012 07:59 PM PST

នៅកន្លែងកើតហេតុ
ខេត្តកំពង់ចាម ៖ បុរសម្នាក់​ស្រវឹងស្រា​ជោក​ជាំបានបើករថយន្តកាម​រី១គ្រឿង ស៊េរីឆ្នាំ​១៩៩១ ពណ៌ឈាមជ្រូក រេ​ពេញ​ផ្លូវថ្នល់ទៅ​បុក​ទ្វារដែករមូររបស់ហាងលក់​ម៉ូតូបាក់ទាំងផ្ទាំង​នៅ​ ចំណុចរង្វង់មូលក្បាល​ស្ពាន​​គីហ្សុ៊ណា ស្ថិត​នៅ​ក្នុង​ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម កាលពីវេលាម៉ោង​ប្រហែល៦​និង​៣០​នាទីល្ងាច ថ្ងៃទី១២ មករា ។ ​

អំណោយសប្បុរសជន១លាន៥ម៉ឺនរៀល​និង៥០ដុល្លារ តាមរយៈកោះសន្តិភាពជូន​លោក​យាយអាយុ​៩៩​ឆ្នាំ ​និង​៦៥​ឆ្នាំ​

Posted: 12 Jan 2012 07:48 PM PST

ការប្រគល់ និងទទួលអំណោយ
ខេត្តប៉ៃលិន ៖ អំណោយជាថវិកាចំនួន១​លាន៥ម៉ឺនរៀលដែលបានមកពីលោកឧកញ៉ា ស្រី ងួន និង​លោកជំទាវឧកញ៉ាស្រី វុទ្ធី តាម​រយៈ​កោះសន្តិ​ភាព​បាននាំយកទៅប្រគល់ជូនលោក​យាយ​ជា​ម្តាយអាយុ៩៩ឆ្នាំ និងលោកយាយជា​កូន​អាយុ​៦៥​ឆ្នាំ កាលពីវេលាម៉ោង១និង៣០​នាទីរសៀលថ្ងៃទី១២ មករា ដោយមាន​ការ​ចូល​រួម​ពី​អ្នក​​ភូមិ​ និងលោកមេភូមិប្រគល់ជូន​លោក​យាយវ័យចំណាស់ទាំង២រូបនេះ​ដែល​រស់​នៅ​ក្នុង​

ស្ថាន​ទូត​ជប៉ុន​​​​​រៀប​ចំ​កម្ម​វិ​ធី​ប្រ​លង​ចម្រៀង​​​ណូ​ដូ​ជីម៉ាន់

Posted: 12 Jan 2012 07:28 PM PST

រាជ​ធានី​ភ្នំ​ពេញ​ ៖ យោង​តាម​ព័ត៌​​មាន​ពី​ស្ថានទូ​ត​ជប៉ុន​​​ថ្ងៃ​ទី១២ មករា​ បាន​ឱ្យ​ដឹង​ថា ​​ស្ថាន​ទូត​ជប៉ុន​រួមសហ​ការ​ជា​​មួយ​មជ្ឈម​ណ្ឌល​​សហ​ប្រតិ​បត្តិ​ការ​ កម្ពុជា​-ជប៉ុន​​ និ​ង​សមា​គម​អតីត​និស្សិត​ខ្មែរ​​ពី​ប្រ​ទេស​ជប៉ុន​​ មាន​​សេច​ក្តី​សោម​នស្ស​​​ជម្រាបជូន​នូវ​កម្ម​វិ​ធី​​​​ប្រលង​ចម្រៀង​​ណូដូ​ ជីម៉ាន់​​​ «​មោទ​នភាព​​សម្លេង»​​សម្រាប់​សិស្ស​​ និស្សិត​ ដែល​​​សិក្សា​ភា​សា​ជប៉ុន​ ​នៅថ្ងៃ​អាទិត្យ​ ទី​១៥​ មករា

អង្គ​ការ​ស្រលាញ់​​កម្ពុជា​ផ្តល់​ស្រូវពូជ​ជូន​ប្រជា​ពល​រដ្ឋ​៨៧៧​គ្រួសារ​

Posted: 12 Jan 2012 07:25 PM PST

ការប្រគល់ស្រូវពូជ
ខេត្តព្រៃវែង ៖ បន្ទាប់ពី​​ទឹក​ជំនន់​​បាន​​ស្រក​ទៅវិញ​​ប្រជា​ជន​​នៅ​តាម​បណ្តា​​មូល​ដ្ឋាន ​ទាំង​អ្នក​ស្រែ​​ ទាំងអ្នកចម្ការ​នៅគ្រប់​ភូមិ ឃុំ ស្រុក​​ទូទាំង​ទឹក​ដី​ខេត្តព្រៃវែង បាន​នាំ​គ្នា​​សម្រុក​ធ្វើ​ស្រែ​ ធ្វើ​ចម្ការ​ ខ្លះ​​ភ្ជួរ​រាស់ សាបព្រោះ​​យក​តែ​ម្តង ​ពី​ព្រោះ​​ខ្លាច​មិន​ទាន់​ទឹក​ ឯ​កន្លែង​ខ្លះ​ភ្ជួរ​សាប​ដក​ស្ទូង​​បណ្តេញ​​ទឹក​​ជា​បណ្តើរៗ​ ។

ផ្ទុះជម្លោះជនជាតិថៃ​ដូច​គ្នា​មុខ​កាស៊ីណូ​ហ្គានដាយម៉នផ្អើខ្មែរនៅក្រុង​ប៉ោយប៉ែត

Posted: 12 Jan 2012 07:25 PM PST

ក្រុងប៉ោយប៉ែត ៖ កាលពីវេលាម៉ោង​ប្រហែល១១យប់ថ្ងៃទី១១ មករា មានបុរស​ជន​ជាតិថៃ៤នាក់បានព្រួតគ្នាវាយ​បុរសជនជាតិ​ថៃ​​ដូចគ្នា​ ម្នាក់នៅមុខកាស៊ីណូហ្គានដាយ​ម៉នស៊ីធី​ក្រុង​ប៉ោយ​ប៉ែត​បណ្តាល​ឱ្យ​រងរបួស​ ធ្ងន់​ ។

​ស្លាប់57នាក់​ក្នុង​​​​ការ​​​ប៉ះទង្គិចគ្នា​​​ថ្មីៗ​នៅស៊ូដង់​ខាង​ត្បូង​

Posted: 12 Jan 2012 07:24 PM PST

សមាជិក​​​ក្រុមកុល​សម្ព័ន្ធ​​​​ស៊ូដង់​​ខាងត្បូង​​មួយ​​​
រដ្ឋមន្ត្រី​​​មួយរូប​របស់​​​ស៊ូដង់​​​ខាង​ត្បូង​ជា​រដ្ឋ​​ថ្មីមួយ ទើប​បង្កើត​​​​មិនទាន់​​បាន​​១ឆ្នាំ​ផង​ថ្លែង​​​កាល​ពីថ្ងៃទី​​​​១២ មករា ថា ការប៉ះទង្គិចគ្នា​​​ថ្មីៗ​រវាង​ក្រុម​​ជនជាតិភាគតិច​​​ប្រជែង​គ្នា​​​​២​ក្រុម​​​​បណ្តាល​ឱ្យអ្នក​ស្លាប់​​​៥៧​នាក់ ​​​ភាគច្រើនជា​នារី និងកុមារ នៅភាគ​​អាគ្នេយ៍​​ស៊ូដង់​​​ខាង​ត្បូង​។​ រដ្ឋមន្ត្រី​​​ក្រសួងព័ត៌​មាន លោក​​បាណា​បា ម៉ា​រី​អាល់ ​​បេន ​ចាមីន ​​និយាយ​ថា មនុស្ស​​​៥៧​នាក់ ស្លាប់​ ភាគច្រើន​​ជានារី​​ និងកុមារ​។ ​​មាន​បុរស​តែ​​​១១នាក់​​​ប៉ុណ្ណោះ ក្នុង​​​ចំណោម​​ជន​រងគ្រោះ​​​​ទាំង​នេះ​។

ស្ត្រី​ម្នាក់​​​បាត់​ពី​ផ្ទះ​​​​3​ថ្ងៃ​​ប្រទះ​​ឃើញ​​សព​​​ចង​​.ក​ស្លាប់​​​ដោយ​​អាថ៌កំបាំង

Posted: 12 Jan 2012 07:19 PM PST

នៅកន្លែងកើតហេតុ
​ក្រុងប៉ោយប៉ែត ៖ សពស្ត្រីម្នាក់ត្រូវ​បាន​គេប្រទះឃើញចង.កភ្ជាប់នឹងមែកឈើប៉ិនមេ​ជើង​ ស្លាប់ដោយអាថ៍កំបាំង ។ តាមការបំភ្លឺពី​ឈ្មោះរឿន ហាន់ ភេទប្រុស អាយុ៦៥ឆ្នាំ រស់​នៅ​ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ត្រូវជាប្តីស្រ្តីរងគ្រោះបានរៀបរាប់ថា ពួក​គាត់​ទាំង​ពីនាក់ទើបតែបានគ្នាជាប្តីប្រពន្ធរយៈពេល​៦ខែប៉ុណ្ណោះ ហើយប្រកបរបរដាំបន្លែលក់ផ្គត់​ផ្គង់​ជីវភាពនៅក្នុង​គ្រួសារ ។

BMIជា​ខ្នាត​អន្ដរជាតិ​មួយ​ដែល​អាច​បញ្ជាក់​បាន​យ៉ាង​ច្បាស់​អំពី​ភាពធាត់

Posted: 12 Jan 2012 06:59 PM PST

មនុស្សធាត់
រាជធានីភ្នំពេញ ៖​ ​លោក​អ្នក​ដែល​កើត​ជំងឺ​ធាត់​តែងតែ​ប្រឈម​មុខជា​មួយ​ជំងឺ​ជា​ច្រើន ជា​ពិសេស​គឺ​ជំងឺ​រ៉ាំរ៉ៃ​តែ​ម្ដង​ ដូច​ជា ជំងឺ​បេះដូង លើសឈាម ទឹកនោមផ្អែម​ជាដើម ហើយ​ភាព​ធាត់​​នេះ​កំពុង​តែ​រីក​រាលដាល​ជា​ខ្លាំង ចំពោះ​សុខភាព​សាធារណៈ​ ។

ព្រះសង្ឃ​​ខ្មែរ​ថៃ​បួង​សួង​​ និង​រាប់​បាត្រ​​រួម​គ្នា​នៅ​​ផ្សារ​រុងក្លឿ រំលឹក​គុណ​ថ្ងៃ​៧​មករា

Posted: 12 Jan 2012 06:46 PM PST

ក្រុង​ប៉ោយ​ប៉ែត ៖ ​ព្រះសង្ឃ​ខ្មែរ​ចំនួន​៤០​​អង្គ​​ រួម​ជា​មួយ​តាអាចារ្យ​ ​គណៈ​​កម្ម​ការ​​វត្ត​ចំនួន​​៣​​នៅ​ក្រុង​ប៉ោយ​ប៉ែត​បាន​និមន្ត និង​ចេញ​​ដំណើរ​​ពី​កម្ពុជា​​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត​ ឆ្ពោះ​​ទៅ​ផ្សារ​​លុង​ក្លឿ ​​ក្នុង​ទឹក​ដី​ថៃ​ដើម្បី​សូត្រ​​ធម៌​​បួង​សួង​សុំ​សេចក្តីសុខ​​ដល់​​ប្រជា​ ពល​រដ្ឋ​​​នៃ​ប្រទេស​​ទាំង​២ ​និង​បាន​រាប់​បាត​រួម​គ្នា​ជា​មួយ​សង្ឃ​ថៃ​ចំនួន​៤៥​អង្គ ។

​ភាពតានតឹង​​​នៅច្រកសមុទ្រ​​​​​អ័រមូស​​ដែលអ៊ី​រ៉ង់​​​គំរាមបិទ​

Posted: 12 Jan 2012 06:34 PM PST

នាវាផ្ទុក​យន្តហោះ​អមេរិក USS CARL-VINSON​​
ខណៈដែល​​អ៊ី​រ៉ង់​​​ក្នុងពេលធ្វើស​ម​យុទ្ធ​​​កង​នាវា​​ចរណ៍​បាន​​គំរាមបិទ​​ច្រកសមុទ្រ​​អ័រមូស កង​ម៉ារីន​​​អាមេ​រិក​​បានបញ្ជូននាវា​ផ្ទុក​យន្តហោះ​​ទី​​២ ​​​ទៅ​កាន់​​តំបន់​នេះ ដើម្បី​​ការពារច្រក​សមុទ្រ​​​​យុទ្ធ​សាស្ត្រ​​​នេះ ដែលជា​​​ច្រក​ឆ្លង​កាត់​​​ជាង​​​១ភាគ​​៣ ​នៃប្រេង​​ពិភពលោក​។​ ​២៤ម៉ោង​​​ក្រោយ​ការ​វាយប្រហារ​​ប្រឆាំង​អ្នក​​​ប្រា​ជ្ញ​នុយក្លេអ៊ែរ​​​​អ៊ី​រ៉ង់ម្នាក់​ ​​ខណៈដែល​​អ៊ី​រ៉ង់​​​គំរាម​ប្រើប្រាល់​រាល់​​កម្លាំង​​​​របស់​កងម៉ារីន​​របស់​ខ្លួន​ប្រឆាំង​នឹង​​​បណ្តា​​នាវា​អាមេរិក​​​នៅឈូង​សមុទ្រ​​ពែរ្ស៍ ​​​សហរដ្ឋអាមេ​រិក​​​បាន​ប្រកាស​ពីការ​មក​ដល់​​នៃ​នាវាផ្ទុក​​យន្តហោះ​ទី​២

ឡិចស៊ីស​៤៧០​បោល​ទៅ​បុក​ម៉ូតូ​​គុប​រង​របួស​ម្នាក់​

Posted: 12 Jan 2012 06:27 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​ឡិចស៊ីស​​៤៧០ ពណ៌​ខ្មៅ បើក​បរ​ដោយ​បុរស​ចំណាស់​​ម្នាក់​បាន​បោល​ទៅ​បុក​ម៉ូតូ​​គូបជ្រុង​​ ពណ៌ខៀវ ​ប៉ើង​អូស​ប្រហែល​​៤​ម៉ែត្រ បណ្តាល​ឱ្យ​អ្នក​ជិះពីក្រោយ​ដួល​បោក​​ទៅ​នឹង​ថ្នល់​រ​បួស​ជើង​​ធ្ងន់។ ​ហេតុ​ការណ៍​នេះ​​បាន​កើតឡើង​កាលពីវេលា​ម៉ោង​​៥​និង​​១០​នាទី​ល្ងាច​ថ្ងៃទី​ ១២ មករា ២០១២ នៅ​ចំណុច​​មុខ​ស្ថានីយ​​ប្រេង​តេលា តាម​បណ្តោយ​​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌសែន​សុខ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!