Koh Santipheap Daily

Koh Santipheap Daily


ចេញ​ពីកន្លែង​ផឹក​ស៊ី​​​ត្រូវ​ជន​មិន​ស្គាល់​មុខ​​​ស្ទាក់​កាប់​​ស្លាប់​​​1​របួស​2​​រឿង​គំនុំ

Posted: 01 Jun 2012 11:00 PM PDT

ខេត្ត​បាត់​ដំបង​​​​​​​​​​​​​​ ៖ សមត្ថ​កិច្ច​​មូល​ដ្ឋាន​​បាន​ឱ្យ​​ដឹង​​ថា បុរស​ម្នាក់​​​បាន​ស្លាប់​​ និង​​២នាក់​​ទៀត​រង​របួស​​​​​ធ្ងន់​ ដោយ​​​សារ​ឃាត​ករ​​​មិន​ស្គាល់​មុខ​​​ស្ទាក់​កាប់​​ពេល​បុរស​​ទាំង​​​​៣​នាក់​នេះ​​ដើរ​ចេញ​​ពីកន្លែង​ផឹក​ស៊ី​​​មួយ​​​នៅចំណុច​​​ទឹក​​ធ្នឹម ក្នុង​ភូមិ​​គោក​រកា ឃុំ​ដូ​ន​បា ស្រុក​គាស់​​ក្រឡ កាល​ពី​វេលា​​ម៉ោ​​ង​​​​៨​យប់​ថ្ងៃ​ទី​​​៣១ ឧសភា ​​កន្លង​ទៅ ។

ស្ត្រី​ម្នាក់​​គិត​​​​​ខ្លី​​លេប​ថ្នាំ​​OKប៉ង​សម្លាប់​ខ្លួន​​​ចោល​កូន​និង​ប្តី​​​

Posted: 01 Jun 2012 09:00 PM PDT

ស្ត្រី​ដែល​ប៉ង​លេប​ថ្នាំ​សម្លាប់​ខ្លួន
ខេត្ត​ស្វាយ​រៀង​​​​​​​​​​​​​​ ៖ មាន​ការ​ភ្ញាក់​ផ្អើល​​មួយ​កើត​ឡើង​​ ដោយ​ស្ត្រី​​ម្នាក់​​បាន​លេប​ថ្នាំ​​ OK ចំនួន​​​១២​គ្រាប់​​ប៉ុន​ប៉ង​​សម្លាប់​ខ្លួន​​​ចោល​ប្តី​និង​កូន​​​ ដោយ​ស​ារ​តែ​​​​​មាន​ទំនាស់​​ជាមួយ​ប្តី​​​បន្តិ​បន្តួច​​​​ តែ​សំណាង​ល្អ​​​​បាន​​យកម​ក​មន្ទីរ​​​​​​​ពេទ្យ​​​​​​ជួយ​​​សង្គ្រោះ​​​​​​ទាន់​ពេល​វេលា​​ ។ ​​ការ​លេប​ថ្នាំ​​​ប៉​ង​សម្លាប់​ខ្លួន​​​នេះ​​​បាន​កើ​តឡើង​​កាលពី​​​​​ថ្ងៃ​ទី​​​​១ មិថុនា ​​វេលា​ម៉ោង​​​​១២​​​​​ថ្ងៃ​ត្រង់​​ នៅ​ភូមិ​​​ឃ្លាំង ឃុំ​ពោធិ​រាជ្យ​​​​ ស្រុក​ស្វាយ​ជ្រំ

ម៉ូតូ​បុក​រថយន្ត​រ៉េវ​ហ្វ័រ​បណ្តាល​ឱ្យ​បាក់​ភ្លៅ​ឆ្វេង​សន្តិ​​សុខ​ម្នាក់​

Posted: 01 Jun 2012 08:45 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និងរថយន្ត​បុកគ្នា​នៅចំណុច​ផ្លូវ​កែង​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​រងរបួស​បាក់​ភ្លៅ​ខាង​ឆ្វេង​ ​​​បាន​បង្ក​ឱ្យ​កកស្ទះ​ចរាចរណ៍​​រយៈ​ពេល​៥០​នាទី​ទម្រាំ​យក​រថយន្ត​និងម៉ូតូ​ចេញ​ពី​កន្លែង​កើត​ហេតុ​បាន​ ។ គ្រោះ​ថ្នាក់​​នេះ​​កើត​ឡើង​កាលពី​វេលាម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១ ​មិថុនា​ ​តាម​មហាវិថី​ម៉ៅ​សេទុង​កែង​ផ្លូវ​លេខ​១១៣​​ មុខ​ផ្ទះ​លេខ​១២៧​Do

ចាប់​ខ្លួ​​ន​បុរស​វៀតណាម​ជាប់​ពាក់​ព័ន្ធ​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​រឿង​លេង​ល្បែង​

Posted: 01 Jun 2012 08:30 PM PDT

ជន​ល្មើ​សត្រូវបានចាប់ខ្លួន
ខេត្ត​ស្វាយ​រៀង​​ ៖ ​បុរស​ជនជាតិ​វៀត​ណាម​​មា្ន​ក់ត្រូវ​សមត្ថកិច្ច​​​ចាប់​​បញ្ជូន​ទៅ​ឃុំ​ខ្លួន​​​ក្នុង​ពន្ធនាគារ ពីបទ​ជាប់​ពាក់​ព័ន្ធក្នុង​សំណុំ​រឿង​ចាប់​បង្ខាំង​​មនុស្ស​ខុសច្បាប់​ ។ បុរស​ជន​ជាតិ​វៀតណាម​មា្ន​ក់​នេះ​ឈ្មោះ ង្វៀ​ង ប៊ួ​យ​អាន់ អាយុ​៣៥​ឆាំ្ន​ មាន​ទីលំនៅ​ឯ​ប្រទេស​វៀតណាម និង​មានមុខរ​បរជា​អ្នក​ចងការ​ប្រាក់​នៅ​តាម​បណ្ដា​កាស៊ីណូ​ក្នុង​ក្រុង​បា​វិត ត្រូវ​បាន​សមត្ថកិច្ច​​ចាប់ខ្លួន​កាលពី​

អ្នក​ឡើង​កាប់​​​ឈើ​គ្រញូង​​លើ​ភ្នំ​​ដង​រែក​​​10នាក់​​ត្រូ​វ​បាន​​​ទប់​ស្កាត់​​

Posted: 01 Jun 2012 08:30 PM PDT

ទិដ្ឋភាព​នៅ​ភ្នំ​ដងរែក
ក្រុង​ប៉ោយ​ប៉ែត​​​​​​​​​​​​​​ ៖ ក្រុម​​អ្នក​ឡើង​​កាប់​​​​ឈើ​​គ្រញូង​​លើ​ភ្នំដង​រែក​​ចំនួន​​​១០​នាក់​​ ត្រូវ​បាន​កម្លាំង​​យោ​ធា​វរ​សេនា​​តូច​លេខ​​៥០​៥​​ប្រចាំ​ការនៅខ្សែ​​​​​បន្ទាត់​ព្រំ​ដែន​​​ ក្នុង​ភូមិ​​ធ្លក ឃុំ​បន្ទាយ​​ឆ្មារ ស្រុក​ថ្មពួក​ ​ធ្វើ​ការ​ឃាត់​ខ្លួន​​​​ កាល​​ពី​​វេលា​ម៉ោង​​​​១និង​​២០​នាទី​​​រសៀល​ថ្ងៃ​ទី​​​២៩ ឧសភា ​និង​បាន​នាំ​ខ្លួន​​ទៅ​អប់​រំ​​​មិន​ឱ្យ​បន្ត​​ឡើង​កាប់​​ឈើ​​​គ្រញូង​​​​តទៅ​ទៀត ព្រោះ​​​ជា​ការ​​​​ប្រថុយ​​​ប្រថាន​នឹង​​គ្រោះ​​​ថ្នាក់​​​ដល់​

រៀន​បើក​រថយន្ត​ជ្រុល​បុក​ម៉ូតូ​អ្នក​ដំណើរ​របួស​ពីរនាក់​និង​បាក់​របង​មន្ទីរពេទ្យ​

Posted: 01 Jun 2012 08:15 PM PDT

បុរ​សដែល​រៀន​បើកឡាន
រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ី​យ៉ាន​់​ដាយ​ ពណ៌​ខៀវ​ ត្រូវ​អ្នក​រៀន​បើកបរ​​ ជ្រុល​ល្បឿន​ទៅ​​បុក​ម៉ូតូ​អ្នក​ដំណើរ​បណ្តាល​ឱ្យ ដួល​រងរបួស​មនុស្ស​ពីរនាក់​ ហើយ​រថយន្ត​ជ្រុល​ល្បឿន​ទៅបុក​របងមន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត​ បាក់​អស់​មួយ​ផ្ទាំង​ធំទៀត​ ។ ហេតុ​ការណ៍​​នេះ​​បាន​កើតឡើង​​នៅកែង​​ផ្លូវ​លេខ​៤៣០​និ​ង​ផ្លូវ​លេខ​១៩៣​ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​ចំការ​

អង្ករ និង​ស្រូវ​​ជាប់​គាំង​​ពេល​ថ្ងៃ​​តែ​​ពេល​យប់​​​ចេញ​យ៉ាង​រលូន

Posted: 01 Jun 2012 08:00 PM PDT

អង្ករ និង​ស្រូវ​​ជាប់​គាំង​​ពេល​ថ្ងៃ​​តែ​​ពេល​យប់​​​ចេញ​យ៉ាង​រលូន
​​ក្រុង​ប៉ោយ​ប៉ែត​​​​​​​​​​​​​​ ៖ អង្ករ និង​ស្រូវដែល​​ក្រុម​​ឈ្មួញ​​​ខ្មែរ​​ដឹក​យក​​ទៅលក់​ឱ្យ​ឈ្មួញ​ថៃ​​​នៅ​បន្ទាត់​ព្រំដែន​​​តាម​ច្រក​​​របៀង​​​នៃ​​​ស្រុក​​៣​​ក្នុងខេត្ត​បន្ទាយ​មាន​ជ័យ​​បាន​កក​​ស្ទះ​​​​ ក្នុង​មួយ​​ច្រកៗ​​​រាប់​រយ​តោន​​ តែ​ការ​​​កក​ស្ទះ​នោះ​មាន​​តែ​​ពេល​ថ្ងៃ​​ ឯ​​​​ពេល​យប់​​ត្រូវ​ប្រភព​​ប្រាប់​ថា មាន​ដំណើរ​​កា​រដឹក​ចេញ​​​​​ដោយ​រលូន​​គ្មាន​​​ការ​ជាប់​​​គាំង​​នោះ​ទេ ។

ប្រកាស​តែង​តាំង​​អភិបាល​ស្រុក​​បន្ទាយ​​អំពិល​​ថ្មី

Posted: 01 Jun 2012 07:55 PM PDT

ក្នុង​ពិធីប្រកាស​ផ្ទេរ​តំណែង
ខេត្ត​ឧត្តរ​មាន​ជ័យ ៖ លោក​ហាំង​​ មេង​ នាយក​រង​រដ្ឋ​បាល​សាលា​ខេត្ត​ឧត្តរ​មាន​ជ័យ ត្រូវ​​​បាន​ប្រកាស​ចូល​​កាន់​មុខ​តំណែង​​ថ្មី ជា​អភិបាល​​ស្រុក​បន្ទាយ​អំពិល​ ជំនួស​លោក​​ចាប ​ផាត ដែល​ត្រូវ​ទទួល​​មុខ​តំណែង​ថ្មី​ជា​ប្រធាន​​ក្រុម​ប្រឹក្សា​​ស្រុក​បន្ទាយ​​អំពិល​ ។ ​ពិធី​​នេះ​ស្ថិត​​ក្រោម​អធិបតី​ភាព ​លោក ប៉ិច សុខិន ​​អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ និង​លោក​ យឹម ​ឆិន ប្រធាន​​ក្រុម​ប្រឹក្សា​​ខេត្ត ព្រម​

ស្ត្រី​ជួប​គ្រោះ​​ថ្នាក់​ចរាចរណ៍​កាល​ពី​8​ខែ​មុន​ព្យាបាល​​ជា ​អត់​សោ​ហ៊ុយ​​ទៅ​ផ្ទះ​លោក​ស្នង​ការ​​ឧបត្ថម្ភ

Posted: 01 Jun 2012 07:40 PM PDT

ស្ត្រី​ដែល​គ្រោះ​ថ្នាក់​ចរា​ចរ​ដែល​​លោក​ស្នង​ការ​ឧបត្ថម្ភ​ប្រាក់
ខេត្ត​កំពង់​ឆ្នាំង​​​​ ៖ ស្ត្រី​រង​គ្រោះ​​ និង​ជា​ជន​ទុរគត​ម្នាក់​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ​ត្រូវ​បាន​​​ម៉ូតូ​ឌុប​មាន​ចិត្ត​ធម៌​​ដឹក​ទៅ​កាន់​​ការិ​យាល័យ​​សិទ្ធិមនុស្ស​​អាថ​ហុក ​ខេត្ត​កំពង់​ឆ្នាំង ក្នុង​គោល​​​បំណងសុំ​ឱ្យ​ជួយ​ឧបត្ថម្ភ​​សោ​ហ៊ុយ​​ខ្លះ​​ដើម្បី​​បាន​ធ្វើ​ដំណើរ​​​ត្រឡប់​​ទៅ​ផ្ទះ​​​នៅ​​ខេត្ត​​​ពោធិ៍​សាត់​​​​វិញ​​ បន្ទាប់​ពី​​រូប​គាត់​​​ទទួល​គ្រោះ​ថ្នាក់​​ចរាចរណ៍​កាល​ពី​ជាង​​​៨​ខែ​មុន​នៅ​លើ​ទឹក​ដី​ខេត្ត​​​កំពង់​ឆ្នាំង ។ តាំង​ពី​

នគរ​បាល​​ឃាត់​ខ្លួន​ជន​ជាតិ​នីហ្សេរីយ៉ា​ម្នាក់​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន

Posted: 01 Jun 2012 07:20 PM PDT

បុរស​ជន​ជាតិ​នីហ្សេរីយ៉ា ត្រូវ​បាន​ឃាត់ខ្លួន
រាជធានី​ភ្នំពេញ ៖​​ ​​កម្លាំងនគរបាលនៃ​មន្ទីរ​ប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជា​មួយនគរបាលប៉ុស្តិ៍ផ្សារកណ្តាល១ និង​​លោក​សុខ រឿន ព្រះរាជអាជ្ញារងអមសាលា​​ដំ​បូង​រាជ​ធានីភ្នំពេញ បានឆ្មក់ចូលរង្គសាល​ខេនឌី​ដែល​មានទីតាំងកែងផ្លូវ​លេខ​៥ និង១៣៦ ស្ថិត​ក្នុង​សង្កាត់​ផ្សារកណ្តាល១ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង១៥ និង២០នាទីថ្ងៃទី៣១ ​ឧសភា ​ឆ្នាំ​២០១២ ​

ស្រវឹង​​ជិះ​ម៉ូតូ​​​ចាប់​ហ្វ្រាំង​​មុខ​ដួល​​​បោក​ក្បាល​​​សន្លប់​​

Posted: 01 Jun 2012 07:10 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​​​​​​​​​​​​​ ៖ យុវជន​​​ស្រវឹង​ស្រា​ម្នាក់​​​បាន​សន្លប់​បាត់​​ស្មារតី​​​នៅលើ​ផ្លូវ​​​តែម្នាក់​​ឯង​​ ដោយ​សារ​​តែ​ជិះ​ម៉ូតូ​​ក្នុង​ល្បឿន​​​លឿន ហើយ​​​​ចាប់​ហ្វ្រាំង​​មុខ​ជាហេតុ​​បណ្តាល​​ឱ្យ​ដួល​​​បោក​ក្បាល​​​​​ទៅនឹង​ផ្លូវ​រង​​​​របួស​​​ជា​ទម្ងន់​​ ហើយ​ត្រូវ​បានគេ​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​កម្ពុជា-​សូវៀត ​​ភ្លាមៗ​​ផងដែរ ។ ​ហេតុ​ការណ៍​នេះ​​បានកើត​ឡើង​​កាលពី​វេលា​ម៉ោង​​១០និង​​​២០​នាទី​​​​យប់​​ថ្ងៃ​ទី​​៣១ ឧសភា

បើ​ក​បរ​​មានជាតិ​ស្រវឹង​​​បុក​​​ម៉ូតូ​​ដែល​បត់​​អត់​ស៊ី​ញ៉ូ​​​សង​​​45ដុល្លារ​

Posted: 01 Jun 2012 06:55 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​​​​​​​​​​​​​ ៖ យុវជន​​​២នាក់​​ ជិះ​ម៉ូតូ​​​ហុង​ដា​ឌ្រីម​សេ​​​​១២៥ ស៊េរី​​​២០០៨ ​​ពណ៌​ខ្មៅ​ ដែល​មានជាតិ​ស្រវឹង​​​ក្នុង​ខ្លួន​​ បើក​ទៅ​​បុក​​​ពី​​ក្រោយ​​​ម៉ូតូ​ហុង​​ដា​ឌ្រី​ម​សេ​​​១២៥ ស៊េរី​​ឆ្នាំ​​២០១១ ពណ៌​ខ្មៅមួយ​ទៀត​ ដែល​​​បត់​ឆ្វេង​​អត់​ស៊ី​ញ៉ូ​​​ បណ្តាល​ឱ្យ​​​ម៉ូតូ​ទាំង​​២​​គ្រឿង​​​ដួល​គរលើ​គ្នា របួស​អ្នក​ជិះ​​​ពីក្រោយ​​ម្នាក់​បែក​ចិញ្ចើម​​​ កាល​ពី​វេលា​​ម៉ោង​​​៦​និង​​​​​៣៥​នាទី​ព្រលប់​​ថ្ងៃ​ទី​​​៣១​ ឧសភា តាមមហា​វិថី​​ម៉ៅ​សេ​

ម៉ូតូ​​​វីវ៉ា​​ជិះ​គ្នា​​​3នាក់​​ បុក​រថយន្ត​​​ចត​នៅចិញ្ចើម​​​ផ្លូវ​សន្លប់​​​​​ទាំង​អស់​​

Posted: 01 Jun 2012 06:40 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​​​​​​​​​​​​​ ៖ ម៉ូតូ​វី​វ៉ា ពណ៌​ខ្មៅ១​គ្រឿង​​​ ​​ជិះ​គ្នា​​​​៣នាក់​​​ ប្រុស​ម្នាក់​ឌុប​​​​ស្ត្រី​២​នាក់​​ ​​​បានជ្រុល​​ទៅ​បុក​រថយន្ត ​Vifto ពណ៌​​ទឹក​សមុទ្រ​​ ដែល​​ចត​នៅចិញ្ចើម​​​ផ្លូវ​​បណ្តាល​​​ឱ្យ​ដួល​សន្លប់​​​ទាំង​​​៣នាក់ កាល​ពី​វេលា​ម៉ោង​​​​​១២​​រំលង​អធ្រាត្រ​​​​ឈាន​ចូល​ថ្ងៃទី​​​១ មិថុនា តាម​បណ្តោយ​​​មហា​វិថី​​កម្ពុជា​​​​​ក្រោម ស្ថិត​ក្នុង​សង្កាត់​​​មិត្ត​ភាព​ ខណ្ឌ​​​៧​មករា ។

ជិះ​ម៉ូតូ​​​តាម​​កៀរ​​គ្នា និង​​​ប្រវាយ​​ប្រតប់​​​គ្នា​លើ​ដ​ងផ្លូវ​​

Posted: 01 Jun 2012 06:20 PM PDT

ទិដ្ឋភាព​កន្លែង​កើតហេតុ
រាជ​ធានី​ភ្នំពេញ​​​​​​​​​​​​​ ៖ ​បុរស​​​​២នាក់​​បាន​ប្រវាយ​ប្រតប់​​​គ្នា​ទៅ​វិញ​​ទៅមក​លើផ្លូវ​​សាធារណៈ​​ ព្រោះ​តែ​​​ជិះម៉ូតូ​​​តាម​​​​​កៀរ​​​គ្នា​​​ មិន​ខុស​​​ពី​ក្រុម​​ក្មេង​​​ស្ទាវ​​​ដែល​តែង​តែ​​​​បង្ក​​​ជម្លោះ​​​នៅតាម​​ដងផ្លូវ​​​​នោះ​ឡើយ ប៉ុន្តែ​​​ការ​ប្រវាយ​ប្រតប់​​​​​គ្នា​​​នេះ​​​​បានត្រូវ​​​​ប៉ូលិស​​​ចរាចរ​​មួយ​រូប​​​ចូល​ធ្វើ​​​​អន្តរា​គមន៍​​​​​​​ឱ្យ​បញ្ឈប់​​ ហើយ​​​ពួក​​​​​គេ​ក៏​​ជិះ​ម៉ូតូ​​​​ទៅ​ផ្ទះ​​​​​​​រៀង​​ៗខ្លួន ។ ​​ហេតុ​ការណ៍​​​នេះ​បាន​កើត​ឡើង​​​​កាល​ពី​វេលា​​​ម៉ោង​​​​​៩​និង​៣០​នាទី​​

ពល​ករ​ខ្មែរ​ម្នាក់​ត្រូវ​គេចាក់​ស្លាប់​នៅ​ក្នុង​ដី​ថៃ​បញ្ជូន​សព​តាម​ច្រក​ប៉ោយ​ប៉ែត​

Posted: 01 Jun 2012 06:10 PM PDT

ក្រុង​ប៉ោយ​ប៉ែត​៖សព​ពលក​រខ្មែរ​ម្នាក់ ត្រូវ​បាន​ភាគី​ថៃ​ដឹ​ក​តាម​រថយន្ត​បញ្ជូន​មក​វិញ​តាម​ច្រក​ទា្វរ​អន្តរជាតិ​ប៉ោយ​ប៉ែត​ ​កាលពី​វេលាម៉ោង​៤និង​៣០​នាទី​រសៀល​ថ្ងៃទី​៣១​ ឧសភា ។ តាម​​​ក្រុមគ្រួសារ​ជន​រងគ្រោះ​បាន​ឱ្យ​ដឹង​ថា​ ពល​ករ​ដែល​ស្លាប់​នេះ​​​ឈ្មោះ​ យិន​ វុទ្ធី​ ​អាយុ​១៨​ឆ្នាំ​ រស់​នៅ​ភូមិ​រំ​ចេក​៤​ សង្កាត់​​រតនៈ​​

បើក​រថយន្ត​​​ដូច​ហោះ​​​គេច​ពីរថយន្ត​ផ្សេង​​​ហ្វ្រាំង​​មិន​​​ស៊ី​​បុក​​បង្គោល​ខ្សែ​កាប​ដាច់​​ខ្ទេច​

Posted: 01 Jun 2012 06:00 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
ខេត្ត​បាត់​ដំបង​ ៖ រថយន្តដឹកទំនិញមួយ​គ្រឿងដែលសាក្សីនិយាយថា បើកលឿនដូច​ហោះ បានជ្រុលចង្កូតឡើងចិញ្ចើមថ្នល់បុក​បង្គោលខ្សែកាបនិងខ្សែទូរស័ព្ទបាក់ដាច់ខ្សែ​រប៉ាត់រប៉ាយគ្មានសល់ បន្ទាប់ពីជួបស្ថានភាព​ដ៏គ្រោះថ្នាក់មួយកាលពីវេលា​ម៉ោង៧​និង​៣០នាទី​យប់ថ្ងៃទី៣១ ឧសភា នៅលើកំណាត់ផ្លូវជាតិ​លេខ៥ ខាងកើតរង្វង់មូលព្រះនារាយណ៍​ប្រហែល​៥០​ម៉ែត្រ ស្ថិត​ក្នុង

រថយន្ត​កូរ៉េ​ដឹក​ក្រុម​កម្មក​រ​ត​បណ្តាញ​អគ្គិ​សនី​ទៅ​ស្រុក​កំណើត​ចូល​រួម​បោះ​ឆ្នោត​ក្រឡាប់​ស្លាប់​2រ​បួស​13​នាក់​

Posted: 01 Jun 2012 05:30 PM PDT

ទិដ្ឋ​ភាព​កើត​ឡើង​នៅ​កន្លែង​​កើតហេតុ​
ខេត្ត​កំពត​ ៖ រថយន្ត​កូរ៉េ​​ចំណុះ​​​១​តោន​កន្លះ​​​​មួយ​គ្រឿង​​​ដឹក​កម្មករ​​​​ត​បណ្តាញ​​ភ្លើង​តាម​ផ្លូវ​ជាតិលេខ​​៣​​​បាន​ដាច់កាឡេ​​​ បណ្តាល​​ឱ្យ​ក្រឡាប់​​​សង្កត់​​កម្មករ​ស្លាប់​​​២នាក់​នៅ​នឹង​កន្លែង​ រីឯ​​​​មនុស្ស​​១៣​នាក់​​ទៀត​រួម​​ទាំង​​អ្នក​បើក​បរ​​ផង​​បាន​រង​​របួស​​​​ធ្ងន់​និង​ស្រាល ត្រូវ​បាន​ដឹក​បញ្ជូន​​ទៅកាន់​​​មន្ទីរ​ពេទ្យ​​ខេត្ត​ ។ ​ហេ​តុ​ការណ៍​នេះ​​បាន​កើត​ឡើង​​​​​កាល​ពី​​​​វេលា​ម៉ោង​​​​៩​និង​​២៥​នាទី​​ព្រឹក​​ថ្ងៃ​ទី​​១ មិថុនា ​​លើ​កំណាត់​ផ្លូវ​ជាតិលេខ​​៣ ​កំពត​-ភ្នំពេញ ​​​ត្រង់​ចំណុច​ស្ពាន​ថ្ម​ ​ខាង​លិច​វត្ត​ដង​ទង់

ចុះ​ស្តារ​អណ្តូង​សន្លប់​ក្នុង​ទឹក​ព្រោះ​ខ្វះ​ខ្យល់​អុក​ស៊ីហ្សែន​សំណាង​ល្អ​បាន​គេ​ជួយ​ទាន់​

Posted: 01 Jun 2012 05:20 PM PDT

បុរស​ដែល​ធ្លាក់​ចូលអណ្តូង​​ពេល​កំពុង​​ស្តារ​អណ្តូង​​
ខេត្ត​ឧត្តរ​មាន​ជ័យ​​ ៖ បុរស​​ម្នាក់​ឈ្មោះ​កែវ ​សុភាព អាយុ​២២​ឆ្នាំ ​រស់​នៅ​ក្នុង​ភូមិ​​អូរ​ចិញ្ចៀន ​ឃុំ​អន្លង់​​​វែង ស្រុក​អន្លង់​​វែង ដែល​បាន​ចុះ​ស្តារ​​អណ្តូង​ទឹក​ជម្រៅ​៨ម៉ែត្រ បាន​ថប់​ដង្ហើម​​ដួល​សន្លប់​នៅ​ក្នុង​​ទឹក​អណ្តូង​​​ក្នុង​ផ្ទះ​សំណាក់​បុត្រ​ឧត្តម ។ ទោះ​បី​ជា​បែបនេះ​ក្តី​​​ជន​រង​គ្រោះ​ត្រូវ​គេ​​នាំ​គ្នា​ទម្លាក់​ខ្សែ​ជួយ​​ចងយោង​ឡើង​​លើ​ ដើម្បី​​សង្គ្រោះកាល​ពី​វេលា​ម៉ោង​​៣​​និង​៤០​នាទី​រសៀលថ្ងៃ​ទី​១ មិថុនា ​​។

ក្មួយ​ប្រុស​និង​ឪពុក​មា​សាច់​ថ្លៃ​ផឹក​ស៊ី​ស្រវឹង​ទាស់​គ្នា​បែក​ផ្សែង​កាប់​ប្រហារ​ឪពុក​មា​ដាច់​ក្បាល​

Posted: 01 Jun 2012 05:10 PM PDT

ជន​រង​ដែល​ដែល​ត្រូវ​គេ​កាប់​សម្លាប់​
ខេត្ត​កំពង់​​ធំ​​​ ៖ កាល​ពី​វេ​លា​ម៉ោង​​​១០​និង​​៣០​នាទី​យប់​ថ្ងៃ​ទី​៣០​ ឧសភា ​មាន​ករណី​ផឹក​ស៊ី​បង្ក​ជា​ជម្លោះ​មួយ​​​រវាង​ឪពុក​មា​ និង​ក្មួយ​​ប្រុស ​​​​ឈាន​ទៅ​ដល់​ការ​​កាប់​ប្រហារ​​ជា​ច្រើន​កាំ​បិត​​ផ្គាក់ និង​ចុង​ក្រោយ​បាន​កាប់​ផ្តាច់​ក​ឪពុក​មា ស្លាប់​ភ្លាម​នៅ​កន្លែង​​កើត​ហេតុតែ​ម្តង ។ ​យោង​​តាម​ប្រភពព័ត៌មាន​​ពី​លោក វ៉ន ​សុភ័ណ អធិការ​​រង​ទទួល​បន្ទុក​យុត្តិធម៌​នៃ​អធិការ​ដ្ឋាន​​នគរ​បាល​ស្រុក​ស្ទោង​ បាន​ឱ្យ​ដឹង​ថា ​​តាម​សេចក្តី​រាយ​ការណ៍​​​ពី​មន្ត្រី​​​នគរ​

វ៉ៃ​គ្នា​ផ្អើល​បា​រ​បុប្ផា​ទិព្វ​ ប៉េអឹម​-ប៉ូលិស-ជន​ស៊ីវិល ស្រវឹង​ធ្លាក់​ភ្នែក​ប្រទូស្ត​រ៉ាយ​គ្នា​ដោយសារ​តែ​រឿង​រាំ​ជាន់​ជើង​

Posted: 01 Jun 2012 05:00 PM PDT

ទិដ្ឋភាព​ឆោឡោនៅ​កន្លែងកើតហេតុ​
ខេត្ត​បាត់​ដំបង ៖ ប្រភពពីសមត្ថកិច្ច និយាយថា មន្រ្តីនគរបាល២នាក់ និង​មន្រ្តីកង​រាជអាវុធហត្ថខេត្តម្នាក់ផង បានប៉ះប្រយុទ្ធគ្នាជាមួយជន​ស៊ីវិលមួយក្រុមនៅ​ក្នុង​រង្គសាល​«បុប្ផាទិព្វ»​ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីវេលា​ម៉ោង​ជាង១១​យប់​ថ្ងៃទី៣១ ឧសភា ដែលគេអះ​អាងថា បណ្ដាល​មក​ពីការ​រាំជាន់ជើងគ្នា និង​បាន​​ធ្វើឲ្យភាគីខាង​ជនស៊ីវិល២នាក់រងរបួសធ្ងន់ ។

ទិដ្ឋភាព​​​រួមថ្ងៃបិទ​​យុទ្ធ​នាការ​ទូទាំង​ខេត្ត​​កំពត​​​និង​ខេត្ត​​​កែប​ក្នុង​ពិធី​ព្យុះហយាត្រា​​​បញ្ចប់​​​យុទ្ធនាការ​​​​ឃោសនា​​បោះឆ្នោត​ក្រុម​​​ប្រឹក្សា​​ឃុំ-សង្កាត់​

Posted: 01 Jun 2012 04:49 AM PDT

ទិដ្ឋ​ភាព​នៃ​ថ្ងៃបិទ​យុទ្ធ​នា​ការ​ទូទាំង​ខេត្ត​
ខេត្ត​កែប​-កំពត​ ៖ នៅ​ថ្ងៃ​បញ្ចប់​​យុទ្ធ​នាការ​​ឃោសនា​​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​​សង្កាត់​​ នា​ថ្ងៃទី​១​ ​មិថុនា ​២០១២​ ​គេសង្កេត​ឃើញ​ការ​​ដង្ហែ​ក្បួន​​​ព្យុហយាត្រា​​​របស់​​គណបក្ស​ប្រជា​ជន​​​កម្ពុជា មាន​​សភាព​​ផុល​ផុស​ក្នុង​​ខេត្ត​​​ទាំងពីរ​ កំពត-​​កែប ។​ ​​ដោយ​ឡែក​ខេត្ត​កែប​នៅ​​​​ព្រឹក​​​ថ្ងៃទី​១ មិថុនា​ ២០១២នេះ​ គ្រប់​​ស្នាក់​​​ការ​គណបក្ស​​​​​​ប្រជាជន​សង្កាត់​​​​ឃុំ​ ស្រុក និង​ក្រុងផងដែរ ​បាន​​​​រៀបចំ​បណ្តាពាក្យ​ស្លោក​​ ទង់​ជាតិ​ ​

លោកពូទីន​​ទៅបំពេញ​​ទស្សនកិច្ច​​នៅ​បេឡារុស

Posted: 01 Jun 2012 03:17 AM PDT

ប្រធានាធិបតី​​​​រុស្ស៊ី​​លោក​វ៉្លា​ឌីមៀរ ពូទីន​ ​​និង​សមភាគី​បេឡារុស​ លោក​​អាឡិច​​សាន់ដ្រ៍ ​​លូកា​​​ឆេន​កូ ​បានអបអរសាទរ​ចំពោះ​​កិច្ច​សហ​ប្រតិបត្តិការ​​រវាង​ប្រទេស​​​ទាំង២​ក្នុង​ពេល​​ជួប​​​ពិភាក្សា​​គ្នា​​កាលពី​យប់​ថ្ងៃទី​​​​៣១ឧសភា​​​នៅ​ទីក្រុង​​​មីន​​ស្ក៍ នាឱកាស​​​​នៃ​ទស្សនកិច្ច​​លើក​ដំបូង​​​របស់​​​ប្រមុខ​​រដ្ឋរុស្ស៊ី​​នៅឯបរទេស​​​​ក្រោយ​ការ​វិល​ត្រឡប់​ចូល​​​វិមាន​ក្រឹមឡាំង​​​ជាថ្មី​វិញមក ។​

លោក​ឧប​នាយក​រដ្ឋមន្ត្រី​​ ហោ ណាំ​ហុង ​នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ធ្វើ​​ទស្សន​កិច្ច​នៅកូរ៉េ​ខាង​ជើង​

Posted: 01 Jun 2012 03:16 AM PDT

បក​ប្រែក​ក្រៅ​ផ្លូវការ ៖ តាមការ​អញ្ជើញ​របស់លោក​ប៉ាក់ អ៊ុយ ជុន រដ្ឋមន្រ្តីការបរទេស​នៃ​សាធារណរដ្ឋប្រជាធិប​តេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) លោក​ឧប​នាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និងសហ​ប្រតិ​បត្តិការអន្តរជាតិ និង​ជាប្រធានអាស៊ាន នឹងដឹកនាំគណៈប្រតិភូ​អញ្ជើញ​ទៅ​ទស្សនកិច្ចផ្លូវ​ការនៅសាធារណរដ្ឋ​ប្រជា​ធិប​តេយ្យប្រជា​មានិត​កូរ៉េពីថ្ងៃទី៤ ដល់​ថ្ងៃ​ទី៦ មិថុនា ២០១២ សបា្តហ៍ក្រោយនេះ។ នេះ​បើ​យោងតាម​សេចក្តី​ជូនព័ត៌មានជាភាសាអង់​

ស៊ីរីៈ ​ពួក​សម្លាប់​​​រង្គាល​​​នៅ​​ហ៊ូឡា​មាន​គ្នា​​800នាក់​

Posted: 01 Jun 2012 03:12 AM PDT

អ្នកស្លាប់​​​​នៅហ៊ូឡា​​​​ពេល​​បញ្ចុះ​​ក្នុង​​​រណ្តៅ​រួម​
គណៈកម្មាធិការ​​​​ស៊ើប​​​​អង្កេត​​មួយ​បង្កើត​​​​ឡើង​​​ដោយ​​​រដ្ឋាភិបាល​​​​ស៊ីរី​​ដើម្បី​​បំភ្លឺ​​ពីការ​​​សម្លាប់​​​​មនុស្ស​យ៉ាង​​​រង្គាល​​នៅទីក្រុង​ហ៊ូឡា​​ភាគ​​កណ្តាល​​​ប្រទេស​​​បណ្តាលឱ្យ​​មនុស្ស​ស្លាប់​​​ជាង​១០០​​នាក់​​​អះអាង​​​កាលពី​ថ្ងៃទី៣១ឧសភា​​ថា​ ការសម្លាប់​​​រង្គាល​​នៅទីក្រុង​​​ហ៊ូឡា​ប្រព្រឹត្ត​ដោយ​​មនុស្ស​​​ប្រមាណ​​​ជា​៨០០​​នាក់​ ប្រដាប់​ដោយ​​អាវុធ​​​គ្រប់​គ្រាន់​ដែល​​វាយ​ប្រហារ​​​ប្រឆាំង​​នឹង​កងទ័ព​​រដ្ឋា​ភិបាល ។​

គណ​បក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ​បង្ហាញ​សាច់​ដុំ​ចុង​ក្រោយ​មុន​​ថ្ងៃ​​បិទ​​​យុទ្ធ​នា​ការ​ឃោសនា​​​បោះ​ឆ្នោត​

Posted: 01 Jun 2012 03:08 AM PDT

ទិដ្ឋភាព​នៃ​ការ​ហែ​ក្បួន​គណបក្ស​
រាជធានីភ្នំពេញ ៖ ​រយៈ​ពេល​១៥​ថ្ងៃ​​មក​ហើយ​គិត​ចាប់ពី​ថ្ងៃទី​១៨ ឧសភា​ ដល់​​ថ្ងៃទី​១ មិថុនា ​២០១២ ដែលជា​ថ្ងៃ​នៃយុទ្ធ​នា​ការ​​ឃោសនា​​​រក​សំឡេង​​ឆ្នោត​របស់​គណ​បក្ស​​នយោ​បាយ​​នានា​ដែល​​កំណត់​​ដោយ​ គ.ជ.ប ។ ក្នុង​រយៈ​ពេល​១៥​​ថ្ងៃ​មក​នេះ​គេ​សង្កេត​ឃើញ​នៅ​រាជ​​ធានីភ្នំពេញ មាន​​គណបក្ស​នយោ​បាយ​​ចំនួន​បី គឺ​​គណ​បក្ស​ប្រជា​ជន​​កម្ពុជា គណ​បក្ស​សម​រង្ស៊ី ​​និង​គណ​បក្ស​សិទ្ធិ​មនុស្ស​​បាន​ហែ​ក្បួន​​មាន​សកម្ម​ភាព​ផុល​ផុស​ ប៉ុន្តែ​​អ្វី​ដែល​រឹត​តែ​កត់​សម្គាល់​​ទៀត​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​

យានអវកាស​ឯកជន​ក្រោយ​​វិល​​​ត្រឡប់​​មក​ដែនដី​​វិញ​ធ្លាក់​ក្នុង​សមុទ្រ​

Posted: 01 Jun 2012 03:00 AM PDT

យាន​ DRAGON ​​ធ្លាក់​ក្នុង​​ទឹក​សមុទ្រ​​​​ពេល​​​ត្រឡប់​​មក​វិញ​
យានអវកាស​គ្មាន​មនុស្សជិះ​ឈ្មោះ DRAGON របស់​​ក្រុមហ៊ុន​​​ឯកជន​ SPACEX ​​ជា​​យាន​​អវកាស​ពាណិជ្ជ​កម្ម​​លើកដំបូង​​​ពេល​​ផ្តាច់ខ្លួន​ពី​ស្ថានីយ​អវកាស​អន្តរជាតិISS ​​ហើយ​​វិលត្រឡប់​​​មក​ផែនដី​វិញ​ បាន​​ធ្លាក់​ក្នុង​​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​​ កាលពី​ថ្ងៃទី​៣១ឧសភា​ ។​

លោក​​ស្វាយ​ ស៊ី​ថា ​រដ្ឋ​លេខា​​ធិ​ការ​​ និ​ង​​ជា​​ប្រធាន​​​អង្គ​ភាព​​​ព័ត៌​​មាន​​ និង​​ប្រតិ​​កម្ម​​​រហ័ស អំពាវ​​នាវ​​​​ដល់​​សមា​ជិក​​ សមា​ជិកា​​របស់​​​​អង្គ​​ភាព​​​ទៅ​​បោះ​​​ឆ្នោត​ទាំង​​អស់​​គ្នា​

Posted: 01 Jun 2012 03:00 AM PDT

រាជ​ធានី​ភ្នំពេញ ៖ នៅ​ព្រឹក​​ថ្ងៃ​ទី​​៣១​ ឧសភា ឆ្នាំ​​២០១២ ​នៅ​ទី​ស្តី​ការ​គណៈ​​​រដ្ឋ​មន្ត្រី​​​​ ក្នុង​​កិច្ច​ប្រជុំ​​​ប្រចាំ​ថ្ងៃ​​របស់​​អង្គ​ភាព​​​ព័ត៌​មាន​​ និង​ប្រតិ​កម្ម​រហ័ស​​ លោក​ស្វាយ ស៊ីថា ​រដ្ឋ​លេខាធិ​ការ​​ និងជា​ប្រធាន​​​អង្គ​ភាព​​​ព័ត៌​មាន​​​ និង​ប្រតិ​កម្ម​រហ័ស​ ​បាន​ធ្វើ​​ការ​ផ្តាំ​ផ្ញើ​​ដល់​សមា​ជិក​ សមា​ជិកា​​​ទាំង​អស់​​របស់​អង្គ​ភាព​​នៅ​មុន​ពេល​បើក​កិច្ច​ប្រជុំ​​ ដោយ​បាន​លើកឡើង​​​ថា គ្រប់​គ្នា​​ត្រូវ​ទៅ​​ចូល​រួម​បោះ​ឆ្នោត

តារា​បង្ហាញ​​ម៉ូដ​ដែល​​មាន​ប្រាក់​​ច្រើន​​ជាងគេ​​​បំផុត​​​លើពិភព​លោក​​10រូប

Posted: 01 Jun 2012 02:54 AM PDT


នារីបង្ហាញ​ម៉ូដ​​១០​រូប​​ត្រូវ​បាន​​គេចាត់​​បញ្ចូល​​​​ជា​តារា​​បង្ហាញ​ម៉ូដ​ដែល​មាន​ប្រាក់​​ច្រើន​​ពោលគឺ​ជាមហា​សេដ្ឋី​​​នី​​លើ​ពិភព​លោក ។​ ​ក្នុង​ចំណោម​​នារី​បង្ហាញ​ម៉ូដ​​ទាំង១០​​រូប​ដែល​​​​មាន​ប្រាក់​​ច្រើន​​បំផុត​​លំដាប់​ទីមួយ​​គឺ​នាង​​ GISELE BUNDCHEN ជនជាតិ​​​ប្រេស៊ីល​ មាន​ប្រាក់​៩៦​លាន​អឹរ៉ូ ។ ​លំដាប់​ថ្នាក់​លេខ​២ នាង​ TYRA BANKS តារា​​​បង្ហាញ​​​ម៉ូដ​​អាមេរិក​​​មាន​ប្រាក់​៥៧​លាន​អឺរ៉ូ

ផ្ទុះ​ប្រតិកម្ម​ជុំវិញការនាំ​​កីឡាករប្រដាល់ ពេជ្រ​ សី​ហា​ ចេញទៅ​ប្រកួត K1នៅ​ថៃ​

Posted: 01 Jun 2012 02:52 AM PDT

រាជ​ធានី​ភ្នំពេញ​ ៖ ​​​​ជុំ​វិញ​បញ្ហា​នាំ​កីឡាករ​ ពេជ្រ​ សីហា​ មក​ពីក្លឹប​កីឡា​ប្រដាល់​ក្រសួង​ការពារជាតិ​​ទៅ​ប្រកួត​ក្រប​ខណ្ឌ​K1 ​នៅ​ថៃ​ កាល​ពី​ពេល​ថ្មី​ៗ​​នេះ​បានធ្វើ​ឱ្យ​លោក​មាស​ សុខ​គ្រី​ មាន​ប្រតិ​កម្ម​យ៉ាងខ្លាំង​​ លោក​បាន​ចោទ​ប្រកាន់​អ្នក​ដែល​នាំ​​ទៅ​នោះ​ថា​ បាន​ក្បត់​នឹង​កិច្ច​សន្យា​ ។

គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ព្រៃវែង ​ហែ​ក្បួន​​ធំ​បំផុត​​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​​យុទ្ធ​​នា​ការ​ឃោសនា

Posted: 01 Jun 2012 02:50 AM PDT

ទិដ្ឋភាពនៃការ​ហែ​ក្បួន​គណ​បក្ស​នៅ​ខេត្ត​ព្រៃវែង
ខេត្ត​ព្រៃវែង ៖ ចាប់​តាំងពី​ថ្ងៃទី​១៨ ឧសភា ​ដល់​ថ្ងៃទី​១ មិថុនា ២០១២ ​គណ​បក្ស​ចំនួន​៨​ដែល​បាន​ចូល​​រួម​ប្រកួត​ប្រជែង​​រក​សំឡេង​​​ឆ្នោ​ត​ក្នុង​ខេត្តព្រៃវែង ​បាន​បើក​យុទ្ធ​នា​ការ​ឃោសនា​​រក​សំឡេង​​គាំទ្រ​​សម្រាប់​គណ​បក្ស​​រៀងៗ​ខ្លួន​ ។ ដោយ​ឡែក​​ថ្ងៃទី​១ មិថុនា ២០១២ ​នេះ ជា​ថ្ងៃ​បញ្ចប់​នៃ​​យុទ្ធ​នា​ការ​ការ​ឃោសនា​​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ ​គេឃើញ​មាន​គណ​បក្ស​​ចំនួន​២ ក្នុង​ចំណោម​គណបក្ស​​ទាំង​៨ ក្នុង​​​នោះ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​បាន​ធ្វើ​ពិធី​ហែ​ក្បួន​​យ៉ាង​អធិក​អធម​បំផុត

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!