VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា​ដើម្បី​ពង្រឹង​ទំនាក់ទំនង

Posted: 27 May 2012 09:04 AM PDT

លោក​នាយករដ្ឋមន្ត្រី ម៉េនម៉ូហាន ស៊ិង (Manmohan Singh) ​បាន​ចេញ​ដំណើរ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​បី​ថ្ងៃ​ក្នុង​ប្រទេស​ភូមា​ដែល​គូស​បញ្ជាក់​ការ​ស្វែង​រក​ការ​ផ្គត់​ផ្គង់​ថាមពល​និង​កង្វល់​អំពី​ឥទ្ធិពល​យ៉ាង​ខ្លាំង​របស់​ចិន​នៅ​ក្នុង​ប្រទេស​នេះ​ក្នុង​ទ្វីប​អាស៊ី​អាគ្នេយ៍។

លោក ស៊ិង បាន​មាន​ប្រសាសន៍​ថា​លោក​សង្ឃឹម​ថា​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ចំណង​ទាក់​ទង​ខ្លាំង​ជាង​មុន​ខាង​ពាណិជ្ជកម្ម​និង​វិនិយោគ ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​និង​ការ​កែ​លម្អ​ការ​ទាក់​ទង​គ្នា​រវាង​ឥណ្ឌា​និង​ភូមា។​

លោក ស៊ិង បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការ​មួយ​មុនពេល​លោក​ចាក​ចេញ​ដំណើរ​ទៅ​កាន់ក្រុង​ រ៉ងហ្គូន ​ (​​Rangoon) ដែល​ជា​ក្រុង​ធំ​បំផុត​នៃ​ប្រទេស​ភូមា​ថា"ឥណ្ឌា​នៅ​តែ​ប្តេជ្ញា​ដល់​ភាព​ជា​ដៃ​គូ​ដ៏​ជិត​ស្និទ្ធ ប្រកប​ដោយ​ភាព​សហការ​និង​មាន​អត្ថ​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ជាមួយ​រដ្ឋាភិបាល​និង​ប្រជារាស្រ្ត​នៃ​ប្រទេស​ភូមា។"

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ទៀត៖

<!--IMAGE-RIGHT-->ចិន/កម្ពុជា៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ Xinhua ​បាន​រាយការណ៍​ពីក្រុង​ភ្នំពេញ​មក​ថា​លោក​រដ្ឋមន្ត្រី​ការពា​រ​ប្រទេស​ចិន លោក ឡែង ហ្គាងលី (Liang Guanglie) បាន​អញ្ជើញ​ទៅ​ដល់​រាជធានី​ភ្នំពេញ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​បួន​ថ្ងៃ​ដើម្បី​ពង្រឹង​ថែម​ទៀត​នូវ​ចំណង​ទាក់​ទង​ជាមួយ​ប្រទេស​កម្ពុជា​និង​សមាគម​អាស៊ាន។

ឥណ្ឌូនេស៊ី៖ តារា​ចម្រៀង​ Pop ​អាមេរិកាំង​អ្នកនាង ឡេឌី ហ្គាហ្គា (Lady GAGA) ​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ការ​សម្តែង​របស់​លោក​ស្រី​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា​ក្នុង​ប្រទស​ឥណ្ឌូណេស៊ី​​បាន​ត្រូវ​លប់​ចោល​បន្ទាប់​ពី​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​ជ្រុល​និយម​​បាន​គម្រាម​កំហែង​ដោយ​ប្រអំពើ​ហិង្សា​​ប្រសិន​បើ​លោក​ស្រី​សម្តែង​នៅ​ទីនោះ។

ចិន៖ ទៅ​ភ្នាក់​ងារ​ព័ត៌មាន​ Associated Press រាយការណ៍​ថា​​ពួក​អាជ្ញាធរ​បាន​ឃុំ​ខ្លួន​​អតីត​មន្រ្តី​ម្នាក់​​នៅ​ក្នុង​ទីក្រុង​ចិន​ភាគ​កណ្តាល​​​លើ​បទ​ចោទ​ប្រកាន់​ពី​ការ​ចាប់​រំលោភ​ក្មេង​ស្រី​ជាង​១០​នាក់។

អង់គ្លេស/អាហ្វហ្គានីស្ថាន៖ ក្រសួង​ការពារ​ប្រទេស​អង់គ្លេស​ប្រាប់​ឲ្យ​ដឹង​ថា​ទាហាន​អង់គ្លេស​​ម្នាក់​​បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

ចិន/សឹង្ហបុរី៖ ទីភ្នាក់​ងារ​ព័ត័មាន​ China Daily ​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក យ៉ាង ចេជី (Yang Jiechi) រដ្ឋ​មន្រ្តី​ក្រសួងការបរទេស​ចិន​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​សឹង្ហបូរី​​ចាប់​ពី​ថ្ងៃ​ទី​២៨​ដល់​ថ្ងៃទី​២៩​ ខែ​ឧសភា​ទៅ​​តាម​ការ​អញ្ជើញ​​របស់​លោក ខេ សានម៉ូហ្គាម (K. Shanmugam) រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​សឹង្ហបូរី។

អ៊ីរ៉ង់៖ ប្រធានាធិបតី​នៃ​ប្រទេស​អ៊ីរ៉ង់​ លោក ម៉ាមូដ អាម៉ាឌីនេចាដ (Mahmoud Ahmadinejad) បាន​ជំរុញ​ឲ្យ​សភា​ទើប​ជាប់​ឆ្នោត​ថ្មី​ ក្រោក​ឈរ​ឡើង​ជាមួយ​​លោក​ប្រឆាំង​​នឹង​ពួក​បីសាច​ដែល​លោក​និយាយ​ថា​បាន​ឡោម​ព័ទ្ធ​ប្រទេស។

អេហ្ស៊ីប៖ ទីភ្នាក់​ងារ​ព័ត៌មាន​ Associated Press ​​រាយការណ៍​ថា​ទីភ្នាក់​ងារ​ព័ត៌មាន​ផ្លូវការណ៍​អេហ្ស៊ីប​ ប្រាប់​ឲ្យ​ដឹង​ថាតុលាការ​ឧក្រិដ្ឋកម្ម​បាន​កាត់​ទោស​ឲ្យ​ពួក​អ្នក​ជំនួយ​ដ៏​ជិត​ស្និត​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើពុករលួយ​របស់​អតីត​ប្រធានាធិបតី​ ហូស្នី ម៉ូបារាក់ (Hosni Mubarak) ជាប់​ទោស​ ហើយ​នឹង​កាត់ទោស​ឲ្យ​លោក​​ជាប់​គុក​៧​ឆ្នាំ។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!