Koh Santipheap Daily

Koh Santipheap Daily


កម្ម​ករ​អូស​រទេះ ​ច្រក​ទ្វារអន្តរជាតិ​​ប៉ោយ​ប៉ែត​ត្អូញ​ត្អែរ​ថា គយថៃ​កៀប​យក​លុយ​

Posted: 27 May 2012 12:51 AM PDT

ទិដ្ឋ​ភាព​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​​ប៉ែត
ក្រុង​ប៉ោយប៉ែត ៖ ​កម្ម​ករ​អូស​រទេះ​ដឹក​ទំនិញ​​ពី​ផ្សារ​​រុង​ក្លឿ​ទឹក​ដី​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោយប៉ែត ​នាំ​គ្នា​ត្អូញ​ត្អែរ​​ប្រាប់​កោះ​សន្តិ​ភាព​​នៅ​ព្រឹក​ថ្ងៃទី​​២៧ ឧសភា ២០១២ ​​ឱ្យ​ដឹង​ថា ​ក្នុង​មួយ​រយៈ​ពេល​ថ្មីៗ​នេះ​​​មាន​មន្ត្រី​គយ​ឈរ​ជើង​នៅ​មាត់​ច្រក​​ខាង​ភាគី​ថៃ​បាន​កៀបសង្កត់​​ឱ្យ​ពួក​​គាត់​បង់​លុយ​ទំនិញ​ដឹក​តាម​រទេះ ។

ចេញពី​ហូប​ការ​ជិះ​ម៉ូតូ​​ទៅ​ទាក់​ដៃ​ចង្កូត​ជា​មួយ​អ្នក​ដើរ​ឆ្លង​​ផ្លូវ​ដួល​ម៉ូតូ​បត់​.ក

Posted: 27 May 2012 12:31 AM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​៣​នាក់​ជិះ​ម៉ូតូ​​ចេញ​ពី​ហូប​ការ​នៅ​មជ្ឈ​មណ្ឌល​​ម៉ុង​ឌីយ៉ាល់ ​មកដល់​មុខ​ភោជនីយ​ដ្ឋាន​​ឌី សុវណ្ណ​រិទ្ធិ ​ស្រាប់តែ​​ទាក់​ដៃ​ចង្កូត​ជា​មួយ​​អ្នក​ដើរ​ឆ្លង​ផ្លូវ បណ្តាល​ឱ្យ​​អ្នក​បើក​ម៉ូតូ​ដួល​បត់.ក​ បែក​មុខ​បែក​មាត់ ចំណែក​​អ្នក​ជិះ​ពី​ក្រោយ​​មិន​មាន​រង​របួស​ទេ ។

ទួរីស​បត់​ឆ្វេង​មិន​មើល​មុខក្រោយ​ប៉ះ​ម៉ូតូ​ស្មាស់​​រង​របួស​ម្នាក់​

Posted: 27 May 2012 12:06 AM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ទួរីស​បើក​បរ​ដោយ​ជន​ជាតិ​​ចិន​បត់​ឆ្វេង​​មិន​មើល​មុខ​ក្រោយ​ ធ្វើឱ្យ​​រថយន្ត​ប៉ះ​ម៉ូតូ​​​ដួល​​ច្រងាប់​ច្រងិល​បណ្តាល​​ឱ្យ​បុរស​ម្នាក់​រង​របួស ។ ហេតុការណ៍​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នេះ​កើតឡើង​​​កាល​ពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃទី​២៦ ឧសភា ​២០១២ ​នៅតាម​បណ្តោយ​ផ្លូវ​​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​​បឹង​ព្រលឹត ខណ្ឌ​៧មករា ។

ឌ្រីម​សេ១២៥កៀរ​ជាមួយវីវ៉ា​រង​របួស​ស្រាល​២​នាក់

Posted: 27 May 2012 12:05 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ បុរស២នាក់ ​រង​របួស​ស្រាល​ដោយរលាត់​ដៃ​​ជើង​ដូចគ្នា ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​ គឺ​ជិះ​ម៉ូតូ​កៀរ​​គ្នា​កាលពី​វេលា​ម៉ោង​១ ​និង​១០​នាទី​រសៀល​​ថ្ងៃទី​២៦ ឧសភា ២០១២ តាម​បណ្តោយ​​ផ្លូវ​​៧០ ក្នុង​សង្កាត់​ស្រះចក​​ ខណ្ឌ​ដូន​ពេញ ​ ។

ទីកូហោះ​ទៅ​​ប៉ះគូទ​រថយន្ត​​បាឡែន​​ព្រោះ​អ្នក​បើក​បរ​ស្រវឹង​

Posted: 27 May 2012 12:00 AM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតេហតុ​
រាជធានីភ្នំពេញ ៖ ​ដោយ​សារ​តែអ្នក​​បើក​បរ​ស្រវឹង​ជោក​ជាំ​ពេក ​បាន​បើក​រថយន្ត​​ម៉ាក​ទីកូបង្ក​គ្រោះ​​ថ្នាក់​ចរា​ចរណ៍​ដោយ​ហោះ​ទៅ​ប៉ះ​គូទ​រថយន្ត​បាឡែន​ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​២៦ ឧសភា ២០១២ ​នៅតាម​បណ្តោយ​ផ្លូវម៉ៅ​សេ​ទុង ក្នុង​សង្កាត់​បឹង​ត្របែក ​ខណ្ឌ​ចំការ​មន ។

ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ រួច​ចាប់​ហ្វ្រាំង​ដៃ​ ដួល​សន្លប់​ម្នាក់​ឯង

Posted: 26 May 2012 11:56 PM PDT

ជន​រងគ្រោះ​ដែល​ស្រវឹង​ហើយ​​ជិះ​​ម៉ូតូ​ដួល​សន្លប់​
រាជធានីភ្នំពេញ ៖ បុរស​ចំណាស់​​ម្នាក់​​រង​របួស​​បែក​មុខ​បែក​មាត់ និង​សន្លប់​បាត់​ស្មារតី​​​ ខណៈ​ពេល​ដែល​​ស្រវឹង​ស្រា​​​​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ ហើយ​ចាប់​ហ្វ្រាំង​​ដៃ​ថែម​ទៀត បណ្តាល​ឱ្យ​​ម៉ូតូ​ដួល​ប្រាវ​ទៅ​នឹង​ផ្លូវ ​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​​យប់​ថ្ងៃទី​​២៦ ឧសភា ​២០១២ ​តាម​បណ្តោយ​ផ្លូវលេខ​២៧១ ​ក្នុង​សង្កាត់​ផ្សារ​​ដើម​ថ្កូវ ​ខណ្ឌចំការ​មន ​។

​មន្ត្រី​យោធា​ម្នាក់​​ស្រវឹង​​ស្រា​បើក​​ម៉ូតូ​បុក​នារី​ជិះ​កង់​របួស​ធ្ងន់​ ជេរបញ្ចោរ​​ប៉ូលិស និង​អ្ន​កាសែត​

Posted: 26 May 2012 11:41 PM PDT

សមត្ថកិច្ច​កំពុងត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​មនុស្ស​ម្នា​ផ្អើល​​ឆោឡោ​​នាំគ្នា​មើល​​បុរស​ម្នាក់​​ស្លៀក​សម្លៀក​បំពាក់​ប៉ារ៉ា​ ហើយ​បាន​ស្រែក​ជេរ​​សមត្ថកិច្ច​​កប់ៗ​មាត់​ និង​ថែម​​ទាំង​រក​រឿងបម្រុង​វាយ​អ្នក​កាសែត​​ថែម​ទៀត ខណៈ​​​សមត្ថ​កិច្ច​ប៉ូលិស​ចុះ​ទៅ​អន្តរា​គមន៍​ និង​អ្នក​កាសែត​​ថត​រូប​ក្រោយ​ពី​យោធា​ម្នាក់​នេះ​​ស្រវឹង​ស្រា​​បើក​ម៉ូតូ​​ទៅ​បុកកង់​​​​នារី​​ម្នាក់​​ពីក្រោយ​​​ពេញ​ទំហឹង បណ្តាល​ឱ្យ​នារី​អ្នកជិះ​កង់​​ម្នាក់​រង​របួស​ជា​ទម្ងន់​ ហើយ​ត្រូវ​បាន​គេបញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​ ដើម្បី​សង្គ្រោះ និង​ព្យាបាល​​​ភ្លាមៗ​​ផង​ដែរ។ ​ហេតុការណ៍​​នេះ​បាន​កើត​

បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ត្រូវ​រថយន្ត​កូរ៉ូឡា​​កៀរ​ដួល​បែក​ក្បាល​

Posted: 26 May 2012 11:38 PM PDT

ទិដ្ឋ​ភាពឆោឡោ​​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ជន​ជាតិ​អូស្ត្រាលី​ និង​ជា​នាយក​អង្គ​ការ​ភាព​ញញឹម​នៃ​កុមារ​ម្នាក់​ត្រូវ​​រថយន្ត​​កូរ៉ូឡា​ ពណ៌​ខ្មៅ ​បើក​កៀរ​​បណ្តាល​ឱ្យ​ដួល​បែក​ក្បាល និង​​បែក​មុខ​បែក​មាត់​ហូរ​ឈាម​មើល​​សឹង​មិន​ស្គាល់​ ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នេះ​​កើត​​ឡើង​​កាលពីវេលា​ម៉ោង​​​៩​និង​៤០​នាទី​យប់ថ្ងៃទី​២៥ ឧសភា ​នៅ​លើ​កំណាត់​ផ្លូវ​​លេខ​២៧១ ​ក្នុង​សង្កាត់​​ទួល​ទំពូង​ទី​២ ខណ្ឌចំការ​មន ។

មុខរបរ​ធ្វើ​ដោយ​ដៃ​របស់​ជន​ជាតិព្នង​​នៅ​តែរក្សា​ដល់​សព្វ​ថ្ងៃ​

Posted: 26 May 2012 11:35 PM PDT

មុខរបរ​ធ្វើ​ដោយ​ដៃ​របស់​ជន​ជាតិព្នង​​
ខេត្ត​មណ្ឌល​គិរី​ ៖ ​របរ​ត្បាញ​រវៃ​ដោយ​ដៃ​ដែល​ជា​​ប្រពៃណី​របស់​ជន​ជាតិ​​ព្នង​ គឺ​បាន​​បន្សល់​ទុក​តាំង​ពី​ដូន​តា​​របស់​គាត់​​មក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ​សម្ភារ​ដែល​​ពួក​គាត់​​ផលិត​បាន​​នោះ​រួម​មាន​សំពត់​កន្សែង​បង់.ក ភួយ ​ថង់​យាម​ស្ពាយ រីឯ​​សម្ភារ​ផ្សេងៗ​​ទៀត​នោះ មាន​សាស់ កៅអី និង​ស្រា​ពាង​ជាដើម ។ ​ផលិត​ផល និង​សម្ភារ​ទាំង​នេះ​ពួកគាត់​នៅតែផលិត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ​ដើម្បី​រក្សា​នូវ​ទំនៀម​ទម្លាប់​​ប្រពៃណី ។ ​ម្យ៉ាង​វិញ​ទៀត​ផលិត​ផល ឬ​សម្ភារ​ទាំង​អស់​នេះ​វា​ជា​និមិត្ត​​សញ្ញា​សម្រាប់​សម្គាល់ ឬ​​

អ៊ីរ៉ង់​​អាចមាន​​អ៊ុយ​រ៉ានីញ៉ូម​​​​សម្រាប់​​ផលិត​គ្រប់​​បែក​​នុយ​​ក្លេអ៊ែរ​​​​5គ្រាប់​

Posted: 26 May 2012 11:24 PM PDT

ទីតាំង​ចម្រាញ់​អ៊ុយ​រ់ានីញ៉ូម​អ៊ីរ៉ង់​
វិទ្យា​​ស្ថាន​​សិក្សា​វិទ្យា​សាស្ត្រ​និង​សន្តិសុខ​អន្តរជាតិISIS និយាយថា​ អុីរ៉ង់​​បាន​បង្កើន​ការ​​ផលិត​អ៊ុយរ៉ានីញ៉ូម​មាន​កម្រិត​ចម្រាញ់​​ខ្សោយ​ហើយ​រយៈពេល​​៥ឆ្នាំ​​ចុង​ក្រោយ​​នេះ​មាន​​លទ្ធ​​ភាព​​​គ្រប់​គ្រាន់​​ដើម្បី​ផលិត​គ្រាប់​បែក​​​នុយ​ក្លេអ៊ែរ ​យ៉ាងតិច​​៥គ្រាប់​​​ក្នុង​ករណី​​ធ្វើ​ការ​​ចម្រាញ់​​​​​អ៊ុយ​រ៉ានីញ៉ូម​​​បន្ថែម​​ទៀត ។​

ខាល​ ហ្វ្រច់​បញ្ឈប់​លូ​ស៊ាន ប៊ូត​ក្នុង​ទឹក​ទី​៥​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ IBF

Posted: 26 May 2012 11:17 PM PDT

កីឡាករ​អង់​គ្លេស​ខាល ហ្វ្រច
កីឡា​ករ​​ប្រ​ដាល់​​អង់​​គ្លេស​​​ខាល ហ្វ្រច់​​បាន​​ក្លាយ​​ជា​​ម្ចាស់​​ជើង​​ឯក​​ពិភព​លោក​​៣​​ជំ​នាន់​បន្ទាប់​ពី​បញ្ឈប់​កីឡាករ​កា​ណា​ដា លូ​ស៊ាន ប៊ូត​ក្នុង​ទឹក​ទី​៥​នៅ​​​​សង្វៀន​ Nottingham Capital FM Arena​​ក្រុង​ Nottinghamប្រ​ទេស​អង់​គ្លេស​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​២៦​ឧសភា​ ​។

ខ្មាន់កាំភ្លើង​​បាញ់ពី​លើ​ដំបូល​​​​​សម្លាប់​​​មនុស្ស2នាក់​​​នៅ​ហ្វាំង​​​ឡង់​

Posted: 26 May 2012 11:15 PM PDT

រថយន្ត​​​ប៉ូលិស​​​នៅ​កន្លែង​បាញ់​ប្រហារ​
ប្រភព​​​ប៉ូលិស​​​រាយការណ៍​ថា​ ​បុរស​ខ្មាន់​កាំភ្លើង​​​​ម្នាក់​បាន​ឡើង​​​ទៅ​លើ​​​ដំបូល​ផ្ទះ​​ស្ថិត​ក្នុង​​​​ទីក្រុង​ហុីវីន​កាអាជាទីក្រុង​​​​តូចមួយ​របស់​​ហ្វាំងឡង់​​ហើយ​បាន​​​បាញ់​​នាវេលា​​យប់​​ថ្ងៃទី២៥​មក​២៦​​​ឧសភា​​​លើ​​ពួកអ្នក​​​ធ្វើ​ដំណើរ​ ដោយ​​សម្លាប់​​​​មនុស្ស​២នាក់​​ហើយ​មនុស្ស​៧​នាក់​​ទៀត​​​ត្រូវ​របួស​​​មុនពេល​ប៉ូលិស​​​ចាប់​​​ខ្លួន​​​ជននោះ​​បាន។

លោក​​ម៉េដ​​​វេដេវ​​ជ្រើស​តាំងជា​ប្រមុខ​គណបក្ស​កាន់​អំណាច​រុស្ស៊ី​

Posted: 26 May 2012 11:13 PM PDT

 លោក​ម៉េដ​វេដេវ​​
នាយករដ្ឋមន្ត្រី​​​រុស្ស៊ី​​​លោកឌី​​មីឌ្រី​​​ ម៉េដ​វេដេវ ត្រូវ​បាន​​ជ្រើស​តាំង​​កាលពី​​ថ្ងៃទី​​​២៦​ឧសភា ​ជា​ប្រមុខ​​គណបក្ស​កាន់​អំណាច ​​របស់​​ប្រទេស​​​​គឺ​គណបក្ស​រុស្ស៊ី​​រួបរួម ។​​អតីត​ប្រមុខ​​គណបក្ស​​ហើយ​​បច្ចុប្បន្ន​​​​ជា​ប្រធានាធិបតី​​​រុស្ស៊ី​​ លោក​​វ៉្លា​ឌីមៀរ ពូទីន ​ធ្វើ​ប្រមុខ​​​គណបក្ស​​នោះ​ ពីឆ្នាំ​២០០៨ ​ដល់​​​២០១២​ ដោយ​​​ពុំ​មាន​​ការ​​ជ្រើសតាំង​ជា​ផ្លូវ​ការ​​​ឡើយ ។ ​

វ្ល៉ា​​ឌី​​មៀ​ថា ខ្លួន​​ត្រៀម​​រួច​​ជា​​ស្រេច​​ផ្តល់​​ឱកាស​​ឱ្យ​​កីឡា​ករ​​ដេ​វីដ ប្រាយ​​ឡើង​​ប្រ​កួត​​ដណ្តើម​​ខ្សែ​​ក្រវាត់​

Posted: 26 May 2012 11:10 PM PDT

ដេវីដ ប្រាយ
កី​ឡា​​ករ​​​ប្រ​ដាល់​​​អ៊ុយ​​​ក្រែន​​វ្ល៉ា​​ឌី​មៀ ឃ្លីត​ស្កូ​​បាន​និយាយ​​ថា ខ្លួន​បើក​ចំ​ហចំពោះ​គំនិត​ដែល​ចង់​ផ្តល់ឱកាស​ឱ្យ​តារា​​ប្រ​ដាល់​ទើប​រះ​ថ្មី​របស់​អង់​គ្លេស​ដេវីដ ប្រាយ​ឡើង​ប្រ​កួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភពលោក។ វ្ល៉ា​ឌីមៀដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពិ​ភពលោក​៣​ស្ថា​ប័​ន​ថ្លែង​ថា​ខ្លួន​ចង់​ប្រ​កួត​ការ​ពារ​ខ្សែ​ក្រវាត់​ប្រ​ឆាំង​នឹង​កីឡាករ​ដេវីដ ប្រាយ​។ ប្រាយ​ដែល​ទើប​តែ​ផ្តួល​កីឡាករ​ Sam

កីឡា​ករ​បែល​ហ្ស៊ិក​ De ​Gendt​ឈ្នះ​ដំណាក់​ទី​20​ប្រណាំង​កង់ ​Tour​ of​ Italy

Posted: 26 May 2012 11:05 PM PDT

កីឡាករបែល​ហ្ស៊ិក​  De Gendt
Thomas De Gendt​ទទួល​​បាន​​​ការ​​​រីក​​រាយ​​ជា​​លើក​​ដំបូង​​ក្នុង​​កម្ម​​វិ​ធី Tour of Italyឬ​​ ​Giro d'Italia​ខណៈ​​កាល​ពីថ្ងៃ​សៅរ៍​ទី​២៦​​​​​​​​​​​​​ខែ​សភា​​ រូប​គេ​​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​២០​​ដែល​​​បញ្ចប់​នៅ​ទី​ក្រុង​ Passo dello Stelvio​ប្រ​ទេស​អ៊ីតា​លី ​។

រថយន្ត​​បឺសមួយគ្រឿងក្រឡាប់​​​​នៅ​​ប៉ាគីស្ថាន​​ស្លាប់​​​20នាក់​

Posted: 26 May 2012 11:03 PM PDT

រថយន្ត​​​​បឺស​ក្រឡាប់​​ខូចខាត​ខ្ទេច​
ទូរទស្សន៍​​ក្នុងស្រុក​​គ្រប់គ្រង​ដោយ​រដ្ឋ​​PTV ​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​២០នាក់​​បាន​ត្រូវ​ស្លាប់​​ហើយ​ជាង២០​នាក់​ទៀត​​ត្រូវរបួស​​ពេល​រថយន្ត​​បឺសមួួយគ្រឿង​ក្រឡាប់​នៅទីក្រុង​រ៉ាហុីម យ៉ាខាន់ ​ភាគ​កណ្តាល​​​ប៉ាគី​ស្ថាន​​​កាលពី​យប់​​ថ្ងៃទី​២៥ ឧសភា។​

ថ្កោលទោសជាអន្តរជាតិក្រោយ​ការ​​សម្លាប់​​រង្គាលមនុស្សជាង​100នាក់​នៅស៊ីរី

Posted: 26 May 2012 10:59 PM PDT

ពួក​​បាតុករ​​ស៊ីរី​​​ដែល​​មាន​ទាំង​​កុមារ​ផង
ការថ្កោ​ល​ទោស​​​មានការ​​កើន​ឡើង​​កាលពី​ថ្ងៃទី២៦ កក្កដា​​ក្រោយ​​ការសម្លាប់​​​​រង្គាល​នៅទី​ក្រុង​ហូ៊ឡា​ដែល​​នៅទីនោះ​​​ពួកអ្នក​​​សង្កេត​​ការណ៍​អ.ស.ប​​​រាប់​ឃើញ​​​មនុស្ស​​ស្លាប់​ជិត​១០០​​នាក់ ក្នុង​នោះ​​មាន​​​កុមារ​​៣២​នាក់ ។ ​អគ្គ​​លេខាធិការ​​​អ.ស.ប​ លោក​​បា​ន​គីមូន បាន​ចោទ​ប្រកាន់​​​ក្រុង​ដាម៉ាស់​​ថា​រំលោភ​​បំពាន​​ច្បាប់​​​អន្តរជាតិ​និង​​កិច្ច​​សន្យា​ទាំងឡាយ​​របស់ខ្លួន ។​

រថយន្ត​កូរ៉េ​ប៉ះ​គូទ​រថយន្ត​ឡង់គ្រីស្ស័រ​​ព្រោះ​ជាន់​ហ្វ្រាំង​មិន​ស៊ី

Posted: 26 May 2012 08:55 PM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​ដោយ​សារ​តែ​ស្ទះ​ចរា​ចរណ៍​ និង​ផ្លូវ​ចង្អៀត​ផង​នោះ​បង្ក​ឱ្យ​អ្នក​ធ្វើ​​ចរា​ចរណ៍​​ដោយ​យាន​យន្ត​​ម្នាក់ៗ​​ប្រជែង​គ្នា​ទៅ​មុខ​​យក​ឈ្នះ​រៀងៗ​ខ្លួន​ ប៉ុន្តែ​ការ​ប្រជែង​មិន​យោគ​យល់​​គ្នាជាហេតុ​បណ្តាល​ឱ្យ​ស្ទះ​​ចរា​ចរណ៍​កាន់​តែ ខ្លាំង ឬ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​យថាហេតុ​​ផង​ដែរ ។ ​

នារី​វ័យ​ក្មេង​​ស្រស់​ស្អាត​ទៅ​ច្រូត​​ល្ង​នៅ​​ចម្ការ​​ផ្ទុះ​មីន​ដាច់​​ជើង​ម្ខាង​

Posted: 26 May 2012 08:47 PM PDT

ខេត្ត​ពោធិ៍​សាត់​ ៖ ​នារី​វ័យ​ក្មេង​ស្រស់ស្អាត​​ម្នាក់​បាន​​ក្លាយ​ជា​ជន​ពិការ​​ក្នុង​មួយ​ប៉ប្រិច​​ភ្នែក ដោយ​សារ​ជាន់មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង ខណៈ​​ពេល​ទៅ​​ច្រូត​ល្ង​ក្នុង​ចម្ការ ។ ហេតុ​ការណ៍​​នេះបាន​កើត​ឡើង​កាលពី​ថ្ងៃទី​២៥ ឧសភា ២០១២ ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ស្ថិត​ក្នុង​ភូមិ​ដីក្រហម ឃុំ​​អន្លង់​រាប ​ស្រុក​វាលវែង ។

​លោក​វរ​សេនីយ៍​​ឯក ​អែល ​សំនាង ​ណែនាំ​ឱ្យ​​សមត្ថ​​កិច្ច​ពង្រឹង​សណ្តាប់ធ្នាប់​​ការ​ពារមណ្ឌល​​បោះ​ឆ្នោត​

Posted: 26 May 2012 08:44 PM PDT

ទិដ្ឋភាពនៃការពង្រឹង​សណ្តាប់​ធ្នាប់​ការ​ពារមណ្ឌល​បោះ​ឆ្នោត​
រាជធានីភ្នំពេញ ៖ ​ព្រឹក​ថ្ងៃទី​២៦ ឧសភា ​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​​ខណ្ឌ​៧​មករា ​លោក​​វរ​សេនីយ៍​​ឯក អែល ​សំនាង ស្នងការ​រង​នគរបាល​រាជធានីភ្នំពេញ បាន​ជួប​ប្រជុំ​​កម្លាំង​​នគរបាល​​​ខណ្ឌ​​៧​មករា ​​ដែល​មាន​ភារ​កិច្ច​ចុះ​​ទៅ​ការ​ពារ​​ការិយា​ល័យ​​បោះ​ឆ្នោត​ខណ្ឌ​សង្កាត់​ខាង​មុខ​នេះ ឱ្យ​ពង្រឹង​សណ្តាប់​ធ្នាប់​ការ​ពារ​សុវត្ថិ​ភាពនៅ​មណ្ឌល​បោះ​ឆ្នោត​ឱ្យ​បាន​ល្អ​។

គ្រូទាយ​​២នាក់​​ទាស់គ្នា​រឿង​ដីបាញ់​ប្រហារ​​លើ​គ្រូ​ទាយ​ម្នាក់​ត្រូវ​២​​គ្រាប់ស្លាប់​

Posted: 26 May 2012 08:40 PM PDT

ទិដ្ឋ​ភាពនៅ​កន្លែងកើតហេតុ​
ខេត្តកំពង់​ចាម ៖ ​គ្រូទាយ​ពីរនាក់​ធ្វើ​រោង​ស្នាក់​នៅ​ក្បែរ​គ្នា​ក្នុង​តំបន់​រមណីយ​ដ្ឋាន​​ភ្នំ​ជើង​ព្រៃ ​ភូមិ​ឈូក ឃុំ​គោក​រវៀង ​ស្រុក​ជើងព្រៃ ​បាន​ឈ្លោះ​ប្រកែក​គ្នា​បែក​ផ្សែង​ ស្ទើរ​រាល់​ថ្ងៃ​​ព្រម​ទាំង​ខ្វះ​ភាពខន្តី រហូត​ឈាន​ដល់​បញ្ចេញ​កំហឹង ដោយ​គ្រូទាយ​ម្នាក់​ឈ្មោះ​​ស៊ាង ​សុង ​អាយុ​៥១​ឆ្នាំ បាន​យក​កាំភ្លើង AK ស្វ័យ​បត់​​បាញ់​​ប្រហារលើ​គូ​ជម្លោះ​ត្រូវខ្នង​២​គ្រាប់​ធ្លាយ​​មក​ដើម​ទ្រូង​​ស្លាប់​ភ្លាមៗ​ ហើយ​គ្រាប់​កាំភ្លើង​បាន​ផ្លាត​ទៅត្រូវ​ប្រជា​ពល​រដ្ឋ​ម្នាក់​ទៀត​រង​របួស​ធ្ងន់​​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​

​សម្ពោធ​​សមិទ្ធ​ផល​​នានា​នៅ​​ក្នុង​វត្ត​ជម្ពូ​​ព្រឹក្សា​​រាប់​បាត​ព្រះ​សង្ឃ​៨០​អង្គ​

Posted: 26 May 2012 08:37 PM PDT

ទិដ្ឋភាព​នៃ​ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ផលិត​នានា
ខេត្ត​ស្វាយរៀង ៖ ថ្ងៃ​ទី​២៦ ឧសភា ២០១២ ​វេលា​ម៉ោង​៩​ព្រឹក​​នៅ​វត្ត​ជម្ពូ​ព្រឹក្សា​ សង្កាត់​​សង្ឃ័រ ​​ក្រុង​ស្វាយរៀង បាន​រៀបចំពិធី​​​សម្ពោធ​ដាក់​​ឱ្យ​ប្រើ​ប្រាស់​សមិទ្ធ​ផល​​នានា​​នៅ​ក្នុង​វត្ត​ក្រោម​អធិ​បតី​ភាព​​លោក​រស់ ឆោម ទី​ប្រឹក្សា​​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ទៀ បាញ់ ព្រម​ទាំង​​មាន​ការ​ចូលរួម​ពី​លោក​ លោក​ស្រី មន្ត្រី​រាជ​ការ​ ពុទ្ធ​បរិ​ស័ទ​​យ៉ាង​​

ទិវា​​​បុណ្យ​​​«របាំ»​​ប្រារព្ធ​​ឡើង​​នៅ​​ប្រទេស​​អេ​ស្ប៉ាញ

Posted: 26 May 2012 08:32 PM PDT

ទិវា​បុណ្យ​«របាំ»ប្រារព្ធឡើងនៅប្រទេសអេស្ប៉ាញ
ក្នុង​​​រូប​​ភាព​​​​​នេះ​ គឺ​​​​បង្ហាញ​​​​​​​ឱ្យ​​ឃើញ​​ក្រុម​​​​​អ្នក​​របំា​​​ធ្វើ​ការ​​​​ហាត់​​​សម​រាំ​សម្តែង​​​​នៅលើ​ដង​ផ្លូវ​​​​ក្នុង​ទី​ក្រុង​​​​ប៉ាម​ប៉ូល​ណា ​​ភាគ​ខាងជើង​​​​​ប្រទេស​​អេស្ប៉ាញ​ នៅ​ក្នុង​ឱកាស​​​​ទិវារបាំ​​​​​ ​(Dance Day) កាលពី​ពេល​ថ្មីៗ​​​កន្លង​មក ។​

ភ្នំភ្លើង​​ហ្វូជី​របស់​ប្រទេស​ជប៉ុនអាច​​នឹង​រំកិល​ឬ​បាក់​រលំ​

Posted: 26 May 2012 08:31 PM PDT

ភ្នំភ្លើង​​ហ្វូជី​របស់​ប្រទេស​ជប៉ុនអាច​​នឹង​រំកិល​ឬ​បាក់​រលំ​
ក្រុម​អ្នក​ធរណី​​វិទ្យា​របស់​ជប៉ុន ​ឱ្យ​ដឹងថា ​«​ភ្នំ​ហ្វូជី» ជា​និមិត្ត​រូប និង​​ជា​ប្រភព​ទេសចរណ៍​ដ៏​សំខាន់​​របស់​ជប៉ុន ​អា​ច​​រំកិល​ និង​បាក់​រលំ​ក្នុង​ពេល​អនាគត ។គេ​ជឿថា រង្វង់​មូល​ខាង​ក្រោម​ដី​បរិវេណ​​ជុំ​វិញ​​ភ្នំភ្លើង​​​ហ្វូ​ជី ធ្លាប់​​រំកិល​ជា​ច្រើន​លើក​ ក្នុង​អំឡុង​​​ពេល​ជា​ច្រើន

រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​​បើក​ចុះ​ចំណោត​ជ្រុល​បុក​ម៉ូតូ​​​កង់​៣ ហើយ​រុញ​ទៅ​បុក​ម៉ូតូ​២​គ្រឿង​ទៀត​

Posted: 26 May 2012 08:30 PM PDT

រាជធានីភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​១​គ្រឿង​បើក​ចុះ​ចំណោត​ជ្រុល​ទៅ​បុក​ម៉ូតូ​​រ៉ឺម៉ក​​កង់​៣​​មួយ​គ្រឿង​ក្រឡាប់​ភីង​ ហើយ​រុញ​រ៉ឺម៉ក់​កង់​៣​នោះ​ទៅ​បុក​ម៉ូតូ​នៅខាង​មុខ​២​គ្រឿង​ទៀត បណ្តាល​ឱ្យ​​ដួល​ច្រងាប់​ច្រងិល​​កាលពី​វេលា​ម៉ោង​៩​​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​២៧ ឧសភា ២០១២ ​ត្រង់​ចំណុច​ផ្លូវ​បំបែក​​ជា​៥ ស្ថិតក្នុង​សង្កាត់​​ទំនប់​ទឹក

ស្វា​ព្រៃ​រោម​ខ្មៅប្រេ​ស៊ីល​ក្លាយ​​ជា​សមាជិក​ថ្មី​នៅ​​សួន​សត្វ​

Posted: 26 May 2012 08:29 PM PDT

ស្វា​ព្រៃ​រោម​ខ្មៅប្រេ​ស៊ីល​ក្លាយ​​ជា​សមាជិក​ថ្មី​នៅ​​សួន​សត្វ​
​ស្វា​«​ម៉ា​ម៉ូ​សេត» របស់​ប្រេស៊ីល​​ មាន​រោម​ខ្មៅ (Callithrix Penicillata) ក្លាយ​ជា​​សមាជិក​ថ្មី​ក្នុង​ឧទ្យាន​សត្វ​ព្រៃ «​ស៊ី​ដាស» ឆ្ងាយ​ពី​ទី​ក្រុង​រី​យ៉ូ ដឺ​ហ្សា​ណេ​រ៉ូ ​នៅ​ភាគ​ខាង​ជើង​​ប្រហែល​៨០​គីឡូ​ម៉ែត្រ ក្រោយ​ពី​មន្ត្រី​រុក្ខា​ប្រមាញ់​រឹប​អូស​ពី​ក្រុម​ជួញ​ដូរ​សត្វ​ព្រៃ។

អាតូច​ល្អិត​​កក់​ក្តៅ​​នៅក្រោម​ពោះ​​មេវាក្នុង​សួន​សត្វ

Posted: 26 May 2012 08:24 PM PDT

អាតូច​ល្អិត​​កក់​ក្តៅ​​នៅក្រោម​ពោះ​​មេវាក្នុង​សួន​សត្វ
​កូន​សត្វ​​ «​លី​ម័រ» ខ្នាត​តូច​កំពុង​សម្ងំ​ខ្លួន​នៅ​ក្រោម​ពោះ​របស់​មេ​វា ក្នុង​ឧទ្យាន​​កម្សាន្ត​ និង​សួន​សត្វ​ «​ប៊ូស​​ ហ្គាដេន» នៅ​ទី​ក្រុង​ថេម​ប៉ា រដ្ឋ​ផ្លរី​ដា សហរដ្ឋ​អាមេរិក ។រូប​ភាព​នេះ​ភ្ញៀវ​ទេសចរ​ចាប់​អារម្មណ៍ ព្រោះ​​​ជា​ហេតុ​ការណ៍​​​កម្រ​កើត​ឡើង ៕

កញ្ញា​កាកា ប្រាថ្នាក្លាយ​ជា​តា​រា​ឆ្នើម​ប្រចាំ​ឆ្នាំ​

Posted: 26 May 2012 08:17 PM PDT

កញ្ញា​កាកា
រាជធានីភ្នំពេញ​ ៖ កញ្ញា​កាកា ត្រូវ​​គេ​ស្គាល់​តាម​រយៈ​ការ​ថត​ស្ប៉​ត​ពាណិជ្ជកម្ម​​ជា​ច្រើន​ដូចជា ហេឡូ សាប៊ូ​​កក់​សក់​សាន់​ស៊ីល សារាយ​ថៅ​កែ​ណយ ទស្សនាវដ្តី​ឡេឌី ​មិត្ត​ហ្វូន ​អែម​ហ្វូន​​​ ស្រា​បញ្ញា​សូ និង​​​ស្ប៉ត​ពាណិជ្ជកម្ម​​ជា​ច្រើន​ទៀត ប៉ុន្តែ​​ស្ងាត់​មួយ​រយៈ​​ទៅ​វិញ ដោយ​សារ​តែ​នាង​ទៅ​បន្ត​ការ​សិក្សា​ផ្នែក​អក្សរ​សាស្ត្រ​អង់​គ្លេស​​ នៅ​ប្រទេស​ថៃ រយៈ​ពេល​​​១​ឆ្នាំ ។ ​ពេល​នេះ​នា​ង​បាន​

ផលិតផលបំបាត់មុន​ដែលមានប្រសិទ្ធភាព​

Posted: 26 May 2012 08:14 PM PDT

មុនកើតមានលើមនុស្សជាច្រើនលាននាក់​ក្នុង​ពិភពលោកនេះ ប៉ុន្តែក៏មានផលិតផល​បំបាត់​មុន​ដែលនឹងលុបបំបាត់មុនលើស្បែក​របស់​លោក​អ្នក​បានយ៉ាងមានប្រសិទ្ធភាព ។ទឹកលាងសម្អាតសម្រាប់ស្បែកងាយ​​ប្រតិ​កម្មការបន្តប្រើទឹក​ឬសាប៊ូលាងសម្អាត​ស្តង់ដា​អាចធ្វើឱ្យរលាកស្បែកដែលធ្វើឱ្យស្បែកស្ងួតខ្លាំង​និងរោល។ អ្នកគួរតែជ្រើសរើសប្រើតែសាប៊ូ ឬ​ទឹកលាងសម្អាត​ណា​

អ្នក​​ដែល​មាន​ជំ​ងឺ​ម​ហា​រីក​​​​ក្បាល​ និង​​​ការ​ទទួល​​ទាន​តែង​តែ​មាន​បញ្ហា​

Posted: 26 May 2012 08:12 PM PDT

​ការ​សិក្សា​​ថ្មីមួយបាន​រកឃើញ​ថា ​ការ​ឈឺ​ចាប់​មិនឈប់ឈរ​​ បញ្ហា​ការ​ទទួល​ទាន និង​​​​ការ​ធ្លាក់​​ទឹក​​ចិត្ត​​​ ​ជា​បញ្ហា​ទូ​ទៅ​ដែល​​កើត​​​ចំ​ពោះ​អ្នក​​​មាន​ជំ​ងឺ​ម​ហា​រីកក្បាល និង​​ក​ក្រោយ​ពេល​​វះ​​កាត់ ។ ក្នុង​ការ​​សិក្សា ​ក្រុម​អ្នក​​ស្រាវ​ជ្រាវ​​​បាន​សិក្សា​លើ​មនុស្ស​​ចំនួន​​៣៣​៧​នាក់ ​ដែល​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​ជំងឺ​​​ម​ហារីក​​ក្បាល និង​ក​ពី​ឆ្នាំ​១៩៩​៥ ​ដល់​ឆ្នាំ​​២០០៤ ​ហើយ​​បាន​រស់​នៅ​​យ៉ាង​តិច​៥​ឆ្នាំ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!