Koh Santipheap Daily

Koh Santipheap Daily


យូ​សេន​ បូល​ច្រាន​ចោល​ការ​អះ​អាង​ថា​ខ្លួន​នឹង​ជួប​គូ​ប្រជែង​ដ៏​ខ្លាំង​​នៅ​អូ​ឡាំ​ពិក​ទី​ក្រុង​ឡុង

Posted: 31 May 2012 01:04 AM PDT

យូ​សេន បូល
យូ​​សេន បូល​​បាន​​ទាត់​​ចោល​​ការ​​លើក​​ឡើង​​ដែល​​ថា អតី​ត​​ជើង​​ឯក​អូ​ឡាំ​ពិក​ Justin Gatlin​នឹង​ក្លាយ​ជា​គូ​ប្រ​ជែង​ដ៏​ខ្លាំង​របស់​គេ​ក្នុង​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​ទី​ក្រុង​ឆ្នាំ​២០១២​លើ​វិញ្ញាសា​រត់​ចម្ងាយ​១០០​ម៉ែត្រ​។ កាល​ពី​២សប្តាហ៍​មុន​ នៅ​ក្នុង​ការ​ប្រ​កួត​រត់​ចម្ងាយ​១០០​ម៉ែត្រ​នា​ក្រុង​ដូ​ហា ប្រ​ទេស​កា​តា​​ Gatlin​បាន​ប្រើ​ពេល​៩.៨៧​វិ​នា​ទី​។ Gatlin​គឺ​ជា​ម្ចាស់​មេដាយ​មាស​អូ​ឡាំ​ពិក​ក្រុង​អា​តែន​

ជិះម៉ូតូ​បញ្ច្រាស​ផ្លូវ​ទាក់​ដៃ​ចង្កូត​ដួល​រថយន្ត​ក្រឡុក​ស៊ីម៉ង់​ត៍​កិន​បែក​ក្បាល​

Posted: 31 May 2012 01:00 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្ត​ក្រឡុកស៊ីម៉ង់ត៍កិនបែកក្បាលផ្ទុះចេញខួរស្លាប់​​ភ្លាមនៅនឹង​កន្លែងយ៉ាង​អាណោច​អាធ័ម​បំផុត កាល​ពី​​វេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី៣០ ​ឧសភា​ឆ្នាំ២០១២ នៅមុខផ្ទះលេខ២២H ​​ផ្លូវ​លេខ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក នៅ​ពេល​ជិះម៉ូតូម៉ាកឃ្លីក​ ពណ៌ខ្មៅលាយបៃតងខ្ចី ​មួយគ្រឿងទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿង​ទៀតដួល

ភាគហ៊ុន​Facebook ​នៅ​បន្ត​ការធ្លាក់​ចុះ​ ព្រោះ​អ្នក​ប្រើ​ប្រាស់​បាត់​បង់​ទំនុក​ចិត្ត​

Posted: 31 May 2012 12:53 AM PDT

​ក្រុមហ៊ុន​Facebook
ថ្លៃ​ភាគហ៊ុ​ន​របស់​ក្រុមហ៊ុន​Facebook ជាប្រព័ន្ធ​វេបសាយ​ដ៏​ល្បី​ឈ្មោះ​​នៅលើ​ពិភព​លោក​​នៅ​បន្ត​ការធ្លាក់​ចុះ​ឥត​ឈប់​ឈរ​ជា​ចុង​ក្រោយ​​កាល​ពី​យប់​ថ្ងៃទី​៣០ ឧសភា​ ជា​អំឡុង​ពេល​បិទ​ទីផ្សារ​​ ក្នុង​ផ្សារភាគ​ហ៊ុន​សហរដ្ឋ​អាមេរិក​ ថ្លៃ​ហ៊ុន​បាន​ធ្លាក់​ចុះ​ត្រឹម​២៨,១៩​ដុល្លារ​ ​ខណៈ​ពេល​តម្លៃ​ភាគ​ហ៊ុ​ន​ក្នុង​ទី​ផ្សារ​បាន​ធ្លាក់​ចុះ​ជិត​២២​.០០០​លាន​ដុល្លារ​ ​ចាប់​តាំង​​ពី​បើក​កាលពី​៨​ឆ្នាំ​មុន​​ ។

អ្នក​ធ្វើ​គ្មាន​ចង់​បានអ្វី​ក្រៅ​ពី​សុំ​ឱ្យ​ប្រជា​ពល​រដ្ឋ​ផ្តល់​យុត្តិធម៌​ និងសច្ច​ភាពតែប៉ុណ្ណោះ

Posted: 31 May 2012 12:53 AM PDT

ទិដ្ឋភាពនៅ​ក្នុងពិធី​
រាជធានីភ្នំពេញ ៖ ​លោក​​កែប ជុតិមា ​​ទី​ប្រឹក្សា​ផ្ទាល់​សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ​និង​ជាអភិ​បាល​រាជធានីភ្នំពេញ បាន​អញ្ជើញ​ជាអធិបតី​ប្រគល់​ផ្ទះចំនួន​២៤​ខ្នង ដែល​ទើប​​សាង​សង់​​រួច​ជូន​ប្រជា​ពលរដ្ឋ​​នៅ​សហគមន៍​​ទួល​​សំបូរ​ក្នុង​សង្កាត់​​ព្រៃវែង ​ខណ្ឌ​ដង្កោ ​កាលពី​​ព្រឹក​ថ្ងៃទី​៣១ ឧសភា ​តាម​ការសន្យា​នៅ​មុន​រដូវ​ភ្លៀង​​​មកដល់ ។

វៀត​ណាម​​ពន្យារ​ពេល​ប្រហារ​​ជី​វិត​​​អ្នក​ទោស​​ព្រោះ​តែ​​​កង្វះ​ខាត​ថ្នាំ​

Posted: 31 May 2012 12:48 AM PDT

ថ្នាំ​ប្រហារ​ជីវិត​អ្នកទោស
អាជ្ញាធរ​វៀត​ណាម​​​ ត្រូវ​ពន្យា​រពេល​ការ​កាត់​ទោស​ប្រហា​រ​ជី​វិត​​អ្នក​ទោស​ជា​ច្រើន​​នាក់​ដោយ​​​គ្មាន​​កំណត់​​​ពេល​​ ក្រោយ​ពី​​​មាន​កង្វះ​ខាត​​ថ្នាំ​​​ដែល​ប្រើ​​សម្រាប់​​ចាក់​ប្រហារ​ជីវិត​​​​ ​។ ​កាល​ពី​​មុន​នេះ​​ អាជ្ញា​ធរ​​វៀត​ណាម​​​ធ្លាប់​​ប្រហារ​ជី​វិត​​​អ្នក​ទោស ដោយ​ការ​បាញ់​ ប៉ុន្តែ​​​វិធី​​ខាង​លើ​​បាន​ទទួល​​​​រង​ការ​​រិះ​គន់​​​​ពី​​ក្រុម​​​សិទ្ធិ​​មនុស្ស​​ ព្រោះ​​ធ្វើ​ឱ្យ​​​អ្នក​​ទោស​​ប្រហា​រ​​​ជីវ​ិត​​​ទទួល​ការ​ឈឺ​ចាប់​​​ទម្រាំ​​នឹង​​​ស្លាប់​ ។

ស្ត្រី​មាន​ផ្ទៃ​ពោះ​3ខែ​​ត្រូវ​រថយន្ត​​កិន​ខ្ទេច​​ខ្លួន​​​ដូច​សាច់​ចិញ្ច្រាំ​​

Posted: 31 May 2012 12:45 AM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែងកើតហេតុ​
រាជ​​ធានីភ្នំពេញ​​​​​​​​​​​​​​​​​ ៖ ​ស្ត្រី​​មាន​ផ្ទៃពោះ​​​​​​៣ខែ​ម្នាក់​​ត្រូវ​​​រថយន្ត​​ដឹក​អុស​​​ធុ​ន​ធំ​​​១​គ្រឿង​​​បើក​បុក​ពី​ក្រោយ​​ ​ខណៈ​​ពេល​កំពុង​​​​​ជិះ​ម៉ូតូ​​​ជាមួយ​​មិត្ត​ភក្តិ​​​ បណ្តាល​​ឱ្យ​​ដួល​ខ្ទាត​​ចូល​ក្រោម​​កង់​រថយន្ត​​​​ធុន​យក្ស​​​​​​​នោះកិន​​​បែក​ខ្ទេច​​​សាច់​ដូច​​គេ​ចិញ្ច្រាំ​​​សាច់​ធ្វើ​​​ប្រហិតបែក​ឈាម​ក្រហម​​ច្រាល​​​ស្លាប់​​ភ្លាម​​យ៉ាង​​អាណោច​អាធ័ម​​​បំផុត ។ ​ហេតុ​ការណ៍​ដ៏​រន្ធត់​នេះ​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​​​​​​​៧​ព្រឹក​​​ថ្ងៃ​ទី​​​​៣០​ ឧសភា ​នៅលើ​កំណាត់​ផ្លូវ​​អូរដឹម​កប់ស្រូវ​​​ ត្រង់​ចំណុច​​​មុខ​រោង​ចក្រ​​​កាត់​ដេរ​​ប៊ឺរី​​ ភូមិ​ជម្ពូ​វ័ន សង្កាត់​​

នាយក​ដ្ឋាន​​អប់​រំ​កាយ​​ធ្វើ​សន្និសីទ​​ស្តី​ពី​​«កីឡា​​​គ្មាន​ផ្សែង​បារី»​​

Posted: 31 May 2012 12:42 AM PDT

នាយក​ដ្ឋាន​​អប់​រំ​កាយ​​ធ្វើ​សន្និសីទ​​ស្តី​ពី​​«កីឡា​​​គ្មាន​ផ្សែង​បារី»​​
រាជ​ធានី​ភ្នំពេញ​​​​​​​​​​​ ៖ ​នៅ​នាយក​ដ្ឋាន​អប់​រំ​កាយ​​យុវជន​និង​​កីឡា​ កាល​ពី​ថ្ងៃ​ពុធ ទី​​​​​៣០ ឧសភា ​​មាន​រៀបចំ​​ធ្វើ​សិន្និសីទ​សារព័ត៌​មាន​​​​​មួយស្តី​​ពី​ការ​​បញ្ជ្រាប​កា​រអប់​រំ​​​ ក្រោម​ប្រធាន​បទ​​​​​ថ្មី​​មួយ​​គឺ​​«កីឡា​​​​គ្មាន​ផ្សែង​បារី» ក្នុង​​កម្ម​វិធី​ប្រកួត​​​កីឡា​​​​​និស្សិត​​ឧត្តម​សិក្សា​​​ និង​មធ្យម​សិក្សា​​​បច្ចេក​ទេស​​​ជ្រើ​ស​រើស​​​ជើង​ឯក​​​ប្រចាំឆ្នាំ​​​​​សិក្សា​​​២០១១​​-​​​​២០១២​​ ដែល​នឹង​​​​ចាប់​ដំណើរ​ការ​​​ប្រកួត​នៅ​​​ថ្ងៃ​​ទី​​​​​១៩ ខែ​មិថុនា

គ.ជ.ប ​ប្រកាសថា ​លទ្ធផលបឋម​​នៃ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​​នឹងធ្វើ​​ឡើង​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៣ មិថុនា

Posted: 31 May 2012 12:39 AM PDT

រាជធានីភ្នំពេញ ៖ យោង​តាម​​សេចក្តី​​ប្រកាស​ព័ត៌​មាន​​របស់ គ.ជ.ប ចេញផ្សាយ​កាល​​ពី​ថ្ងៃទី​២៩ ឧសភា ២០១២ ​ឱ្យ​ដឹងថា គណៈ​កម្មាធិការ​រៀបចំ​ការ​បោះ​​ឆ្នោត​សូម​ជូន​ដំណឹង​ដល់​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​ព័ត៌​មាន​​ជាតិ និង​អន្តរជាតិ​ អ្នក​សង្កេត​ការណ៍​​ជាតិ និង​តំណាង​គណ​បក្ស​​នយោ​បាយ​​ឱ្យ​បាន​ដឹងថា «នៅ​

​រថយន្ត​ហ្វ័រ​រ៉ាន់​ន័រ ​បុក​ម៉ូតូ​​កង់​បីពេញ​ទំហឹង​ ស្លាប់​ម្នាក់ របួសធ្ងន់​៤​នាក់​

Posted: 31 May 2012 12:35 AM PDT

ទិដ្ឋភាពឆោឡោ​នៅ​កន្លែងកើតហេតុ​
ខេត្ត​សៀមរាប ៖ ​បុរស​ម្នាក់​​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ និង​​បួន​នាក់​ទៀត​រង​របួស​ធ្ងន់​​ក្នុងគ្រោះថ្នាក់​ចរា​ចរណ៍​មួយ​បង្ក​ដោយ​រថយន្ត​ហ្វ័រ​រ៉ាន់​ន័រ បុក​គ្នា​ជាមួយ​ម៉ូតូ​​កង់​បី​ម៉ាក​ហុងដា​ឌ្រីម​សេ​១២៥ ។ ​គ្រោះថ្នាក់​​ចរា​ចរណ៍​ដ៏​រន្ធត់​​នេះ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃទី​៣០ ឧសភា ២០១២ ស្ថិត​នៅ​ចំណុច​ខាង​មុខ​ហាង​ម៉ាស្សា​ដៃ​ទេព​២ ភូមិ​​វត្ត​បូណ៌ ​សង្កាត់​សាលា​កម្រើក ​ក្រុង​សៀមរាប ។

អាហ្វ្រិក​ខាងត្បូង​មាន​ក្តី​បារម្ភ​លើការ​ចាប់​ពង្រត់​ស្ត្រី​ព្រហ្ម​ចារី​រៀប​ការ​ជាមួយ​បុរស​កើត​អេដស៍​ ព្រោះតែ​មាន​ជំនឿ​ថា​អាច​ព្យាបាល​បាន​

Posted: 31 May 2012 12:34 AM PDT

អាហ្វ្រិក​ខាងត្បូង​មាន​ក្តី​បារម្ភ​លើការ​ចាប់​ពង្រត់​ស្ត្រី​ព្រហ្ម​ចារី​រៀប​ការ​ជាមួយ​បុរស​កើត​អេដស៍​ ព្រោះតែ​មាន​ជំនឿ​ថា​អាច​ព្យាបាល​បាន​
CNN ផ្សាយ​ថា​អាហ្វ្រិក​ខាងត្បូង​កំពុង​ក្លាយ​​ជាដែន​ដី​កើតមាន​បទ​ឧក្រិដ្ឋ​ចាប់ពង្រត់​ស្ត្រី​ព្រហ្ម​ចារីកាន់​តែ​ច្រើន​​ឡើង​ដោយ​ជន​រងគ្រោះ​នឹង​ត្រូវ​បង្ខំ​ឱ្យ​រៀប​ការ​ជាមួយ​បុរស​ដែល​ឆ្លង​ជំងឺ​អេដស៍​ ព្រោះ​មានជំនឿ​ថា​ ការរួម​រ័ក​ជាមួយ​ស្ត្រី​ក្រមុំ​​នឹងជួយ​ព្យា​បាល​ដល់​ពួក​គេ​បាន​ ។ ​ជន​រង​គ្រោះ​មួយ​ចំនួន​មាន​អាយុ​ត្រឹម​តែ​១២​ឆ្នាំ​ ប៉ុណ្ណោះ​ត្រូវ​គេ​បង្ខំ​ឱ្យ​រៀបការ​​ ។

កងទ័ព​​​ស៊ីរី​​វាយ​ប្រហារ​ក្រុង​​​ហ៊ូឡា​ទៀត​​ខណៈ​​អំពើ​ហិង្សា​​​បន្ត​

Posted: 31 May 2012 12:32 AM PDT

ចោម​រោម​​ត្រង់​រណ្តៅ​​​​គ្រាប់​​​​នៅ​​​ក្រុងហ៊ូឡា​
កងទ័ព​​ស៊ីរី​​​​​​កាលពី​ថ្ងៃទី​៣០​​​ឧសភា​​​បាន​​ធ្វើ​​ការ​​វាយ​ប្រហារ​​​​ជា​ថ្មី​​លើទី​ក្រុង​​ហ៊ូឡា ជា​ទី​លាន​​​នៃការ​​សម្លាប់​​​រង្គាល​​បរិហារ​​ដោយ​សហគមន៍​​​​​​​​​អន្តរជាតិ​​​ខណៈ​​ដែល​​​អំពើ​​​ហិង្សា​​​ក្នុង​​ប្រទេស​ស៊ីរី​​​​​ពុំ​មាន​​ការ​ចុះ​​​ថយ​​​ឡើយ​ជាមួយ​មនុស្ស​ស្លាប់​​​៦២​នាក់​​​ទៀត​ ទោះបី​​​​មានការ​​ព្រមាន​​​របស់​​​​​អន្តរ​ជាតិ។​​ ​​

គ្រាប់​មិន​ទាន់​ផ្ទុះ​​ជាង​១​ពាន់​គ្រាប់​ត្រូវ​រុក​រក​ឃើញ​​នៅភូមិ​ភាគឦសាន

Posted: 31 May 2012 12:31 AM PDT

ខេត្តស្ទឹងត្រែង ៖ គ្រាប់​​​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​​ប្រឈម​នឹង​គ្រោះថ្នាក់​​ជាង​១​ពាន់​​គ្រាប់ត្រូវ​បាន​រុក​រក​ឃើញ​ជា​បន្ត​បន្ទាប់​​ដោយ​កង​កម្លាំង​​នៃ​មជ្ឈ​មណ្ឌល​​ជាតិ​គ្រប់​គ្រង​​រក្សា​​សន្តិ​​ភាព​​​បោស​សម្អាត​មីន​ និង​កាក​សំណល់​សម័យ​សង្គ្រាម​ប្រចាំ​ទិស​ឦសាន ភូមិ​ភាគ១ ​ខេត្តស្ទឹងត្រែង ។

ការ​ជួប​គ្នា​ជា​លើក​ទី​2​រវាង​ខាល ហ្វ្រច់​និង​មីក​គែល គេស​ស្ល័រ​កំពុង​លេច​ចេញ​ជា​រូប​រាង

Posted: 31 May 2012 12:30 AM PDT

ខាល ហ្វ្រច់(ឆ្វេង)និងមីកគែល គេសស្ល័រ
ខាល ហ្វ្រច់​​ទំនង​​ជា​​ឡើង​​ប្រ​កួត​​ការ​​ពារ​​ខ្សែ​​ក្រវាត់​​ស្ថា​​ប័ន IBF​របស់​ខ្លួន​ជា​លើក​ទី​១ប្រ​ឆាំង​នឹង​គូ​សត្រូវ​ចាស់​មីកគែល គេសស្ល័រ​ក្នុង​ពេល​ខាង​មុខ​ ។ ​កីឡាក​រ​វ័យ​៣៤​ឆ្នាំ​រូបនេះ​បាន​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ស្ថា​ប័ន IBF​ក្នុង​ប្រ​ភេទទម្ងន់​ Super-Middleweight​បន្ទាប់​ពី​ផ្តួល​កីឡាករ​កា​ណា​ដា​លូ​ស៊ាន ប៊ូត​ក្នុង​ទឹក​ទី​៥​នៅ​ប្រ​ទេស​អង់​គ្លេស​សប្តាហ៍​កន្លង​មក​ ។

ខេត្ត​កំពង់​ធំ​​ប្រារព្ធ​ទិ​វា​អន្ត​រជាតិ​ស្តី​ពី​គ្រួសារ​​ 15 ឧសភា

Posted: 31 May 2012 12:30 AM PDT

ទិដ្ឋភាពក្នុងពិធីទិ​វា​អន្ត​រជាតិ​ស្តី​ពី​គ្រួសារ​​ 15 ឧសភា
​​​បន្ទាប់​ពី​​​​លោក​​អ៊ាប ​ឈុនស្រ៊ាង​​ អនុ​ប្រធាន​​មន្ទីរ​​​សង្គម​កិច្ច​​​​​ខេត្ត បាន​ឡើង​អាន​​​សារាចរណ៍​​​​ណែ​​នាំ​​​ការ​ប្រារព្ធ​​​​ទិវា​​​អន្ត​​រ​ជាតិ​​​ស្តី​ពី​គ្រួសារ​​​ ១៥ ឧសភា​ ​​ឆ្នាំ២០១២​ ជូន​គណៈ​​អធិប​តី​​​ និង​ភ្ញៀវ​​​ទាំង​អស់​​​ដែល​បាន​អញ្ជើញ​ចូល​រួម​​​រួចម​ក​ ​លោក​យិន តុង​ហ៊ី តំណាង​​គ្រួសារ​​ដែល​មាន​ស្នា​​ដៃ​​​​ចំនួន​​៣០០​គ្រួសារ​​​​ដែល​បាន​​អញ្ជើញ​​ចូល​រួម​ក្នុង​កម្ម​វិធី​​​នេះ ​សូម​ថ្លែង​​អំណរ​គុណ​​​​​​ដ៏​ជ្រាល​ជ្រៅ​​ចំពោះ​​ថ្នាក់​

​ថៃ​ធ្វើ​​សកម្ម​ភាព​សាង​សង់​ទីស្នាក់​ការ​អន្តោប្រវេសន៍​ ភាគីខ្មែរ​ទប់ស្កាត់​

Posted: 31 May 2012 12:29 AM PDT

ខេត្ត​បន្ទាយ​មានជ័យ ៖ ​យោង​តាម​របាយ​ការណ៍​​របស់​​នគរបាល​ការពារ​ព្រំដែន​​គោក​លេខ៨០៧ ​បាន​ឱ្យ​ដឹង​ថា ​កាលពីវេលា​ម៉ោង​១​និង​១៥​នាទី​ថ្ងៃទី​៣០ ឧសភា ២០១២ ​ប៉ូលិស​អន្តោ​​ប្រវេសន៍​​របស់ថៃ​បាន​ធ្វើ​​សកម្ម​ភាពរុះ​រើ​ទី​ស្នាក់​ការ​ត្រួត​ពិនិត្យ​របស់​ពួកគេនៅ​ចំណុច​បង្គោល​​សីមា​លេខ​៣៦ ​ទល់​មុខ​ប៉ុស្តិ៍​ច្រក​បឹង​ត្រកួនរបស់​កម្ពុជា​ ​ភូមិ​បន្ទាយ​មាន​រិទ្ធ ​ឃុំ​គោក​រមៀត ​ស្រុក​ថ្ម​ពួក​ ខេត្ត​​បន្ទាយ​មាន​ជ័យ ​ចំណែក​ប៉ុស្តិ៍​ភាគី​ថៃ​ ស្ថិត​ក្នុងភូមិ​​សាស្ត្រ​ស្រុក​តាប់​​

ចាប់ខ្លួន​បុរស​ម្នាក់​​តាម​ដីកា​ក្នុង​សំណុំរឿង​ជំពាក់​ប្រាក់​បំណុល​​គេ​មិន​ព្រម​សង​

Posted: 31 May 2012 12:27 AM PDT

ជនសង្ស័យ​ដែល​សមត្ថកិច្ចឃាត់​ខ្លួន​
ខេត្ត​បាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​តាមដីកា​របស់​​តំណាង​អយ្យ​ការ​អម​​សាលា​ដំបូង​ខេត្ត កាល​ពីរសៀលថ្ងៃទី​៣០ ឧសភា ​នៅភូមិ​ព្រៃធំ ឃុំ​កំពង់​​ល្ពៅ ​ស្រុក​សំឡូត ​ក្រោយ​ពី​បុរស​រូប​នេះ​​ខក​ខាន​ម្តង​ហើយ ម្តង​ទៀត​មិន​បាន​ចូល​​ខ្លួន​មក​បំភ្លឺ​​តាម​ការ​​កោះ​ហៅ​​របស់​តំណាង​អយ្យ​ការ​ដែល​ពាក់​ព័ន្ធ​​ក្នុង​សំណុំ​រឿង​ជំពាក់​ប្រាក់​​បំណុល ។

រថយន្ត​អេសស្កា​​ឡែត បើក​បរ​ដោយ​ជន​ជាតិ​ចិន​​ថយ​ក្រោយ​ប៉ះ​បាឡែន​ចត​មុខ​ភោជនីយ​ដ្ឋាន​

Posted: 31 May 2012 12:21 AM PDT

ទិដ្ឋ​ភាព​នៅ​កើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្តអេសស្កាឡែត​បើក​បរ​ដោយ​ជន​ជាតិ​ចិន​ថយ​ក្រោយ​​ទៅ​ប៉ះ​រថយន្ត​កាមរី​បាឡែន​ចត​នៅ​មុខភោជនីយដ​្ឋាន​​​ស្រែ​អំបិល​ត្រូវ​ម្ចាស់​​រ​ថយន្ត​ឃាត់ ដើម្បី​ធ្វើ​ការ​ចរចា​គ្នា​តែពេលកំពុង​​ចរចា​ ស្រាប់តែ​រថយន្ត​អេសស្កាឡែត​​លប​បើក​រត់​គេច​បាត់ ។ ហេតុ​ការណ៍​​​នេះ​កើតឡើង កាល​ពី​វេលា​ម៉ោង​​១០​យប់​​​ថ្ងៃទី​៣០ ឧសភា លើ​​កំណាត់​ផ្លូវ​១៣៥​កែង​ផ្លូវ​៤៦៤ ក្នុងសង្កាត់​​ទួល​ទំពូង​១ ខណ្ឌ​​ចំការម​ន។

យុវ​ជន​​ម្នាក់​ត្រូវ​​​ជន​មិន​ស្គាល់​មុខ​​​លួច​កាប់​​​ពេល​កំពុង​​​ដេក​

Posted: 31 May 2012 12:15 AM PDT

ជនរង​គ្រោះ​កំពុងស​ម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្ត​កំពង់​ធំ​​ ៖ យុវ​ជន​ម្នាក់​​​បាន​ត្រូវ​​បង​ប្អូន​បញ្ជូនទៅ​​មន្ទីរ​ពេទ្យ​ខេត្ត​​​ នៅវេលា​ម៉ោង​​​៣និង​១០​នាទីទៀប​ភ្លឺ​​​​ថ្ងៃ​ទី​​៣០​ ឧសភា ​ដើម្បី​​ជួយ​សង្គ្រោះ​ បន្ទាប់​ពី​​ត្រូវ​គេ​​​​កាប់​រង​​របួស​ធ្ងន់ ។ ​ តាម​​ស្ត្រី​​​ម្នាក់​​​​​​ត្រូវ​ជា​​ម្តាយ​​មីង​​ដែល​មក​តាម​កំ​ដរ​​​ក្មួយ​​​​បាន​ឱ្យ​ដឹង​ថា ​​ក្មួយ​របស់​​គាត់​ដែល​​​រង​​របួស​​​នេះ​ ឈ្មោះ​​​អុន រដ្ឋា​ ​​​អាយុ​​២០​ឆ្នាំ​​

ដេញ​ថ្លៃ​ពេជ្រ​ពណ៌​ស៊ី​ជម្ពូ​មួយ​គ្រាប់​មានតម្លៃ​17,4​លាន​ដុល្លារ​នៅ​ហុងកុង​

Posted: 31 May 2012 12:10 AM PDT

ដេញ​ថ្លៃ​ពេជ្រ​ពណ៌​ស៊ី​ជម្ពូ​មួយ​គ្រាប់​មានតម្លៃ​17,4​លាន​ដុល្លារ​នៅ​ហុងកុង​
ទីភ្នាក់​ងារ​ព័ត៌​មាន​បរទេស​​ផ្សាយ​​ថា​ មជ្ឈ​មណ្ឌល​«គ្រីស្ទី​»​នៅហុងកុង​ បាន​បើក​ការដេញ​ថ្លៃ​ពេជ្រ​ពណ៌​ស៊ី​ជម្ពូ​​ ឬ​កុលាប​​ ជា​ដុំ​ពេជ្រ​​ដ៏​កម្រ​​«​ម៉ាទៀន​ ភីង​ »​មានទំហំ​១២​ការ៉ាត់​ ។ រយៈ​ពេល​ត្រឹម​តែ​៦​នាទី​ក្នុងការដេញ​ថ្លៃ​ក៏​មាន​បុគ្គ​ល​អនាមិក​ម្នាក់​ស្នើតម្លៃ​ពេជ្រ​តាមរយៈ​ទូរស័ព្ទ​​​ក្នុង​តម្លៃ​ខ្ពស់​ទៅ​ដល់​១៧,៤​លាន​ដុល្លារ​ គឺ​ខ្ពស់​ជាង​ការរំពឹង​ទុក​​​ ។

ក្រុម​ប្រឹក្សា​ខណ្ឌ​ដូន​ពេញ​បើក​កិច្ច​ប្រជុំ​លើក​ទី​36​ដើម្បី​ពង្រឹង​កិច្ច​ការ​ពារ​សន្តិ​សុខ​បោះ​ឆ្នោត

Posted: 31 May 2012 12:00 AM PDT

ទិដ្ឋភាព​​ក្នុងពិធី​
រាជធានី​ភ្នំពេញ ៖​​ ​​កាលពីរសៀលថ្ងៃទី​២៨​ ឧសភាឆ្នាំ២០១២ នៅ​សាលា​ខណ្ឌ​ ​ក្រុម​ប្រឹក្សា​ខណ្ឌ​ដូន​ពេញ​បានបើកកិច្ចប្រជុំសាមញ្ញ​លើក​ទី៣៦​អាណត្តិ​ទី១ ដើម្បី​ពង្រឹង​កិច្ច​​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ក្នុង​ឱកាស​បោះ​ឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សាឃុំ-សង្កាត់​នាពេលខាង មុខ​​។​ កិច្ច​ប្រជុំ​នេះ​ ប្រារព្ធ​ធ្វើ​ឡើង​ក្រោមអធិ​បតី​ភាព​លោកហែម អាន ប្រធានក្រុមប្រឹក្សា​ខណ្ឌ​ដូន​ពេញ លោកឯក ឃុនឌឿន អភិបាលរង​ខណ្ឌ​​ ដោយ​មាន​ការ​ចូល​រួម​ពីសមាជិក សមា​ជិកា​ក្រុមប្រឹក្សា ព្រម​ទាំង​​តំណាង​ការិយា​ល័យ​

អង្គការមិត្តសំឡាញ់​ទទួលអំណោយ​ពីសប្បុរស​ជន​​ដើម្បី​អបអរ​សាទរ​​ទិវា​​កុមារ​អន្តរជាតិ​១ មិថុនា

Posted: 30 May 2012 11:58 PM PDT

អង្គការមិត្តសំឡាញ់​ទទួលអំណោយ​ពីសប្បុរស​ជន​​ដើម្បី​អបអរ​សាទរ​​ទិវា​​កុមារ​អន្តរជាតិ​១ មិថុនា
រាជ​ធានីភ្នំពេញ ៖ ​ លោកស្រី​អ៊ួន ​មុន្នីលាភ តំណាង​​ឱ្យ​នាយិកា​​អង្គការ​មិត្ត​សំឡាញ់ បានឱ្យ​ដឹង​ថា ​នៅ​វេលាម៉ោង​៩​និង​៤០​នាទី​ព្រឹក​ ថ្ងៃទី​៣១ ឧសភា ​២០១២ ​មជ្ឈមណ្ឌល​​​ឯក​ទេស​​ភា​សាកូរ៉ ប៊ូសាន ​ភ្នំពេញ ដឹកនាំ​​ដោយ​លោក​ឈៀង​​​សុខ វណ្ណី ​បាន​នាំ​អំណោយ​​មានសម្ភារ​​សិក្សា​ នំប័ុង​​និងថវិកា​ជូន​ដល់អង្គ​ការ​មិត្ត​សំឡាញ់ ដើម្បី​​អបអរ​សាទរ​ទិវា​កុមារ​អន្ត​រជាតិ​​ថ្ងៃទី១ មិថុនា ។

អាណិត​​សត្វ​ពស់​​ចង់​បោះ​ឆ្នោត​​ជូន​គណ​​បក្ស​ប្រជា​ជន​កម្ពុជា តែ​ពុំ​មាន​​ឈ្មោះ​ក្នុង​បញ្ជី

Posted: 30 May 2012 11:56 PM PDT

​​សត្វ​ពស់​​ដែលចង់​បោះ​ឆ្នោត​​ជូន​គណ​​បក្ស​ប្រជា​ជន​កម្ពុជា
ខេត្តពោធិ៍សាត់ ៖ ​ក្នុង​ចំណោម​គណ​បក្ស​​នយោ​បាយ​​ចំនួន​៦​មាន​គណ​បក្ស​ប្រជាជន​កម្ពុជា សម​រង្ស៊ី ​ហ៊្វុន​ស៊ីន​ប៉ិច នរោត្តម​រណ​ឫទ្ធិ សិទ្ធិ​មនុស្ស និង​គណ​បក្ស​សម្ព័ន្ធ​ ដើម្បី​ប្រជាធិប​តេយ្យ​ដែល​​ឈរ​ឈ្មោះ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់​​អាណត្តិ​ទី​៣ នៅ​ខេត្តពោធិ៍​សាត់ នោះ​ស្រាប់​តែ​ពេល​​នេះ​មាន​សត្វ​ពស់​​មួយ​ក្បាល​​វារ​ចុះ​មក​ពី​លើ​ដើម​ឈើ​​បបោស​អង្អែល​ស្លាក​សញ្ញា​គណ​បក្ស​ប្រជាជន​​កម្ពុជា គឺ​ចង់​បោះ​ឆ្នោត​ឱ្យ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​ខ្លាំង​

អង្គការមិត្តសំឡាញ់​ទទួលអំណោយ​ពីសប្បុរស​ជន​​ដើម្បី​អបអរ​សាទរ​​ទិវា​​កុមារ​អន្តរជាតិ​១ មិថុនា

Posted: 30 May 2012 11:54 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ លោកស្រី​អ៊ួន ​មុន្នីលាភ តំណាង​​ឱ្យ​នាយិកា​​អង្គការ​មិត្ត​សំឡាញ់ បានឱ្យ​ដឹង​ថា ​នៅ​វេលាម៉ោង​៩​និង​៤០​នាទី​ព្រឹក​ ថ្ងៃទី​៣១ ឧសភា ​២០១២ ​មជ្ឈមណ្ឌល​​​ឯក​ទេស​​ភា​សាកូរ៉ ប៊ូសាន ​ភ្នំពេញ ដឹកនាំ​​ដោយ​លោក​ឈៀង​​​សុខ វណ្ណី ​បាន​នាំ​អំណោយ​​មានសម្ភារ​​សិក្សា​ នំប័ុង​​និងថវិកា​ជូន​ដល់អង្គ​ការ​មិត្ត​សំឡាញ់ ដើម្បី​​អបអរ​សាទរ​ទិវា​កុមារ​អន្ត​រជាតិ​​ថ្ងៃទី១ មិថុនា ។

ហ្វេ​ដឺ​រ័រ​ឈាន​ចូល​ជុំ​ទី​៣​ប្រកួត​តឺ​ន្នីស​ក្រប​ខណ្ឌ ​French ​Open

Posted: 30 May 2012 11:45 PM PDT

កី​ឡាករ​ស្វ៊ីស​ រ៉ូ​ជើ ហ្វេដឺរ័រ​​​​
កីឡា​ករ​​ស្វ៊ីស​​រ៉ូ​​ជើ ហ្វេ​ដឺ​រ័រ​​បាន​​ឈាន​​ចូល​​ដល់​ជុំ​​ទី​​៣​​ហើយ​​បន្ទាប់​​ពី​​បាន​​បំ​បាក់​​កី​ឡា​ករ​​រ៉ូ​​ម៉ា​​នី Adrian Ungurនៅ​ក្នុង​ជុំ​ទី​២​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​ឧស​ភា​ ។ ការ​ប្រ​កួត​ក្រប​ខណ្ឌធំ French Open ឆ្នាំ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​ដី​ក្រ​ហម Roland Garros ស្ថិត​ក្នុង​ទី​ក្រុង​ប៉ា​រីស​ប្រ​ទេស​បា​រាំង​។

អ្នក​និពន្ធ​​​​អាមេរិក​​​ដឹកនាំ​សិក្ខា​សាលា​​​ស្តី​ពី​​កា​រនិពន្ធ​​បែប​​ប្រឌិត​ញាណ​​

Posted: 30 May 2012 11:45 PM PDT

រាជ​ធានី​ភ្នំពេញ​​​​​​​​​​​​​​​​ ៖ ​​យោង​តាម​​កា​រ​ប្រកាស​​​​របស់​ស្ថាន​ទូត​​​​​សហរដ្ឋ​អាមេរិក​​បាន​​ឱ្យ​ដឹង​ថា​ ​​ជា​ផ្នែក​​មួយ​នៃ​​​ដំណើរ​ទស្ស​នកិច្ច​​​បង្ហាញ​ស្នា​ដៃ​​និពន្ធ​​ ក្រោម​កម្ម​វិធី​​​សំណេរ​អន្តរ​ជាតិ​​​​របស់​​​សាកល​វិទ្យា​ល័យ​​អាយ៉ូ​​​វ៉ា​​​ នៅ​​សហរដ្ឋ​អា​​មេរិក​​ ដែល​ឧប​ត្ថម្ភ​​​​​​ដោយ​ការិយា​ល័យ​​​​​​កិច្ច​ការ​វប្ប​ធម៌​​ និង​អប់​រំ​​​របស់​ក្រសួង​​​ការ​បរទេស​​សហរដ្ឋ​អាមេរិក​ អ្នក​និពន្ធ​​​ជន​ជាតិ​​អាមេរិក​ចំនួន​​​​​៥​រូប​​នឹង​ដឹក​នាំ​​​សិក្ខា​សាលា​​​​ស្តី​ពី​កា​រនិពន្ធ​បែប​​​ប្រឌិត​ញាណ​​​ (Creative Writing) ​ជាមួយ​អ្នក​​​និពន្ធ​ខ្មែរ​​​នៅ​ថ្ងៃពុធ​​​ ទី​​៣០ ឧសភា ​​​។ សិក្ខា​

បុរសម្នាក់​ដួល​ច្រងាប់ច្រងិល​​ម្នាក់​ឯង​​ខ្លះ​ថារថយន្ត​​កៀរ ខ្លះ​ថា​ម៉ូតូកៀរ

Posted: 30 May 2012 11:40 PM PDT

ជនរងគ្រោះ​កំពុង​ត្រូវ​បាន​ជួយសង្គ្រោះ
រាជ​ធានីភ្នំពេញ ៖ ​ បុរសម្នាក់​ដួល​ច្រងាប់​ច្រងិល​សន្លប់ម្នាក់​​​ឯង​ ខណៈ​ពេល​ជិះម៉ូតូ​​វីវ៉ា ​ត្រឡប់មក​ពី​ផឹកស៊ី​​ជាមួយ​មិត្ត​​​ភក្តិ​នៅ​សង្កាត់​​ជ្រោយ​ចង្វា មិន​ដឹង​ជា​រថយន្ត​​ ឬម៉ូតូ​​បើក​កៀរ​នោះ​​ទេ ទើបបណ្តាល​ឱ្យ​​ដួល ​កាលពីវេលាម៉ោង​៧ និង​៥០នាទី​យប់​ ថ្ងៃទី​៣០ ឧសភា ​តាម​មហា​វិថី​​​ព្រះនរោត្តម ​ ជិត​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ ស្ថិត​ក្នុង​សង្កាត់​ទនេ្ល​​បាសាក់ ខណ្ឌ​ចំការ​មន ។

លួចម៉ូតូ​​បាន​ហើយ​បញ្ឆេះ​មិន​ឆេះ​បណ្តើរ​​រត់​ម្ចាស់​​គេទាន់​ស្រែក​ចោរៗ​អ្នក​ស្រុក​ដេញ​ចាប់​បាន​​វាយ​ទ្រម​ខ្លួន​

Posted: 30 May 2012 11:33 PM PDT

សមត្ថកិច្ច​ឃាត់​ជនសង្ស័យ
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ត្រូវ​ប្រជា​ពល​រដ្ឋ​​​នាំ​គ្នា​វាយ​យ៉ាង​ចាស់​ដៃ​ទ្រម​ខ្លួន​បណ្តាល​ឱ្យ​​បែកខ្នង​ ខៀវ​ភ្នែក ​បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​​លួច​កាច់.ក​ម៉ូតូ​ម៉ាក​ឌ្រីម​សេ១២៥ ​ស៊េរី​២០០៨ ​​មួយ​គ្រឿង​បាន​សម្រេច​​តែ​ធាក់​ពុំ​ឆេះ​បណ្តើររត់​​គេច​ខ្លួន​ត្រូវ​ម្ចាស់​​គេ​ទាន់​ស្រែក​​ចោរៗ និង​ចាប់​ខ្លួន​បាន ។

ឡិចស៊ីស​៤៧០ បើក​ប្រជែង​​វ៉ា​ស្តាំ​​ប៉ះ​រថយន្ត​មែរ​សឺដេស

Posted: 30 May 2012 11:16 PM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស​​៤៧០ ​ពណ៌ខ្មៅ ​បើក​បរ​ដោយជន​បរទេស​ម្នាក់​ដោយ​សា​រតែ​​បើក​​ប្រជែង​​នៅចំណុចភ្លើង​ស្តុប និង​ផ្លូវ​ចង្អៀត​ផង ហើយរថយន្ត​នេះ​បាន​បើក​វ៉ា​រថយន្ត​មែរ​សឺដេស ពណ៌ស្ករ ក្នុងទិសដៅ​បញ្ច្រាស​ទិស​គ្នា​ បណ្តាល​ឱ្យ​កាង​មុខ​រថយន្ត​ទៅ​កោស​ចំហៀង​រថយន្ត​មែរសឺដេស​ ប៉ុន្តែ​បែរ​ជា​ធ្លាក់​កាង​រថយន្ត​៤៧០ ទៅវិញ ​។

កូរ៉ូឡា​​បើក​បុក​អ្នក​ជិះ​ម៉ូតូ​​2​នាក់​របួស​ធ្ងន់​ ប៉ូលិស​​ដេញ​ចាប់​បាន​

Posted: 30 May 2012 11:15 PM PDT

រាជធានីភ្នំពេញ​​ ៖ រថយន្ត​​មួយ​គ្រឿង​​ម៉ាក​កូរ៉ូឡា ស៊េរី​ឆ្នាំ​២០០៧ ​ត្រូវ​សមត្ថកិច្ច​​នគរ​បាល​​ប៉ុស្តិ៍​បឹង​កេង​កង​​ទី​១ ដេញ​ចាប់​បាន​នៅ​មុខ​ក្លឹប​​ស្កាយ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​ទី​៣ ​ខណ្ឌ​ចំការ​​មន​​ កាល​ពី​វេលា​​ម៉ោង​​១១​យ​ប់​ថ្ងៃ​ទី​២៩ ឧសភា ​២០១២ ​​បន្ទាប់​ពី​រថយន្ត​​នេះ​បុក​អ្នក​ជិះ​ម៉ូតូ​​​​គុប​ជ្រុង​ នៅ​​​ផ្លូវ​លេខ​៦៣កែង​ផ្លូវ​លេខ​​២៨២ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​​កង​​ទី​១ បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​២​

ម៉ូតូអូស​រទេះ​ឡើង​ជិះ​ពី​​លើ​ម៉ូតូ​ឌ្រីម​សេ១២៥ ព្រោះ​បត់​​ឆ្វេង​មិន​មើល​មុខក្រោយ​

Posted: 30 May 2012 11:11 PM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូអូស​រទេះ​​បាន​ឡើង​​ជិះ​ពី​លើ​ម៉ូតូឌ្រីម​​សេ​១២៥ ​ព្រោះតែ​​អ្នក​បើក​​បរ​ម៉ូតូ​អូស​រទេះ​​បត់ឆ្វេង​​ឆ្លង​ផ្លូវ​​មិន​មើល​មុខ​ក្រោយ បណ្តាល​ឱ្យ​​ឌ្រីម​សេ​១២៥ ​បុក​ហើយ​ឈ្មុល​ចូល​ទៅ​ក្រោម​ម៉ូតូអូស​រទេះ​​ ប៉ុន្តែ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស​នោះ​ទេ ។ ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​នេះ​​បាន​​កើត​ឡើង​​​​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទីរសៀល​​ថ្ងៃ​ទី​៣០ ឧសភា ២០១២ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!