Koh Santipheap Daily

Koh Santipheap Daily


ជីកដីលុង​​យក​​​ថ្ម​លក់​​​​​បាក់​​សង្កត់​​​​របួស​​ធ្ងន់​

Posted: 01 Jun 2012 01:00 AM PDT

ខេត្ត​​​បន្ទាយ​មានជ័យ​ ៖ ឧប្បត្តិហេតុ​គ្រោះថ្នាក់ដោយ​ចៃដន្យមួយបានកើតឡើងនៅ​វេលា​ម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៩ ឧសភា ​នៅភូមិភ្នំដី ឃុំភ្នំដី ស្រុកភ្នំស្រុក ​​បណ្តាល​ឱ្យ​​​បុរស​ម្នាក់​​​​រងរបួស​​ធ្ងន់​​​ធ្ងរ​​​ដោយសារ​ថ្ម​បាក់​​សង្កត់លើ​ ។​ តាមរបាយការណ៍របស់នគរបាលស្រុកភ្នំ​ស្រុក បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការ ណ៍ខាងលើឈ្មោះងួន ឌុល ភេទប្រុស

ស្រវឹង​ស្រា​ជិះ​ម៉ូតូ​លឿន​រួច​បត់​ឆ្វេង​ចាប់​​ហ្វ្រាំងដៃ​ដួល​ប្រកាច់​ប្រកិន​​រង​របួស​២​នាក់​

Posted: 01 Jun 2012 12:58 AM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​យុវជន​២​នាក់​​ស្រវឹង​​ជោកជាំ​​​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​​លឿន ហើយ​​បត់​ឆ្វេង​ទៅ​ផ្លូវ​មួយ​ទៀត​​ចាប់​ហ្វ្រាំង​​ដៃ បណ្តាល​ឱ្យ​​ម៉ូតូ​ដួល​​បោក​​​យុវជន​ទាំង​២​ទៅ​លើ​ផ្លូវ​រង​របួស​រលាត់​ដៃ​ជើង​ កាល​ពី​វេលា​ម៉ោង​២​និង​៤៥​នាទី​​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១ ឧសភា ២០១២ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហនុ​កែង​​ផ្លូវព្រះ​មុនី​រ៉េត ក្នុង​សង្កាត់​វាល​វង់ ​ខណ្ឌ​៧​មករា ។ ​ប៉ុន្តែ​​នៅ​ពេល​ដែល​អ្នក​កាសែត​ទៅ​ថត ស្រាប់តែ​​លេច​មុខ​ស្ត្រី​ម្នាក់​មិន​ដឹង​មក​ពី​ណា​ប្រហែល​ជា

លក់​សាច់​គោ​ថ្លឹង​មិន​គ្រប់ពេល​អ្នកទិញ​​សួរនាំ​រកចាក់ និង​តាមជេរបញ្ចោរ​ដល់​ផ្ទះ​ថែមទៀត​...​ជាអំពើ​បោក​ប្រាស់

Posted: 01 Jun 2012 12:58 AM PDT

សាច់គោ​ដែលថ្លឹង​មិនគ្រប់គីឡូ
រាជ​ធានីភ្នំពេញ ៖ ​ គ្រូទស្សន៍​ទាយ​ និងព្យា​បាល​ជំងឺ​ដោយ​ឱសថ​​បុរាណ​ខ្មែរ​​ម្នាក់ ត្រូវ​​បាន​ស្ត្រី​លក់​សាច់គោ​ម្នាក់​ប្រើកាំបិត​​ចុង​ស្រួច​​គំរាម ចាក់​ និងតាមជេរបញ្ចោរ​​​​ដោយ​ប្រើ​សម្តី​​​អសុរោះ​ហើយនាំប្តី​ទៅ​ផ្ទះ​គ្រូទស្សន៍​ទាយ​ម្នាក់នេះ​ថែម​ទៀត ក្រោយពីគ្រូ​​ទស្សន៍​ទាយ​ទិញ​សាច់គោ​១​គីឡូក្រាម ​ពី​ស្ត្រី​ម្នាក់នេះ​​​មិនគ្រប់​​គីឡូ ហើយ​ទៅ​សួរ​​នាំ​​ ក៏កើត​​ជារឿងគំរាម​​ចាក់​ និង​ជេរ​បញ្ចោរ​​

ណា​​ដាល់​​និង​​នាង​​លី​ណា​​ឈាន​ចូល​ជុំ​ទី​3​ប្រកួត​តឺ​ន្នីស​ក្រប​ខណ្ឌ​ French ​Open

Posted: 01 Jun 2012 12:45 AM PDT

កី​ឡាករ​អេស្ប៉ាញ​ណា​ដាល់
កីឡា​​ករ​​​អេ​​ស្ប៉ាញ​​​រ៉ា​​​ហ្វា​​អែល ណា​​​ដាល់​​​និង​​​កីឡា​​កា​រិ​នី​ចិន​លី​​ណា​បាន​សម្តែង​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​​​ឈាន​ចូល​ដល់​ជុំ​ទី​៣ប្រ​កួត​តឺន្នីស​ក្រប​ខណ្ឌធំ​ French Openនៅ​​ទី​លាន​ដី​ក្រ​ហម Roland Garrosស្ថិត​ក្នុង​ទី​ក្រុង​ប៉ា​រីស​ប្រ​ទេស​បា​រាំង​កាល​ពី​ថ្ងៃ​ព្រ​ហស្បត៍​ទី​៣១​ខែ​​ឧ​ស​ភា​កន្លង​មក​នេះ​។

គ្រាប់​មិន​ទាន់​ផ្ទុះ​ជាង​មួយ​ពាន់​គ្រាប់រក​ឃើញ​នៅ​ភូមិ​ភាគឦសាន​

Posted: 01 Jun 2012 12:45 AM PDT

ខេត្ត​ស្ទឹងត្រែង ៖​​ ​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​ងាយ​នឹង​បង្ក​គ្រោះ​ថ្នាក់​ជាង​មួយ​ពាន់​គ្រាប់​ត្រូវ​បាន​រុក​រក​ឃើញ​ជា​​បន្ត​បន្ទាប់​ដោយ​កង​កម្លាំង​នៃ​មជ្ឈ​ម​ណ្ឌ​ល​ជាតិ​គ្រប់​គ្រង​រក្សា​សន្តិ​ភាព​បោស​សម្អាត​មីន​ និង​កាក​សំណល់​សម័យ​សង្គ្រាម​ប្រចាំ​ទិស​ឦ​សាន​ភូមិ​ភាគ​១​ ខេត្ត​ស្ទឹង​ត្រែង ។

ទស្សនា​អគារ​ប្លែក​ៗ​នៅ​ជុំ​វិញ​ពិភព​លោក​

Posted: 01 Jun 2012 12:39 AM PDT


របក​គំហើញ​​​របស់​ស្ថាបត្យករ​នៅ​ជុំ​វិញ​ពិភព​លោក​ ពិត​ជា​ប្លែក​ៗ​ពី​គ្នា​ទៅ​តាម​រចនាបថ​ ប្រពៃ​ណី​ ទំនៀម​ទម្លាប់​របស់​ជន​ជាតិ​នីមួយ​ៗ ។ ដោយ​ឡែក​ម៉ូដ​នៃ​អគារ​នីមួយ​ៗ​មើល​ទៅ​ហាក់​ដូច​ជា ​ប្រេះ​ស្រាំ, ផ្អៀង​មួយ​ចំហៀង,​ ការ​សង់​បន្តុប​លើ​គ្នា និង​មាន​ម៉ូដ​ប្លែក​ៗ​ជា​ច្រើន​ទៀត ដែលគួរ​ឱ្យ​ចង់​ទស្សនា និង​​សុទ្ធ​សឹង​ជា​ស្នា​ដៃ​ល្អ​ឥត​ខ្ចោះ​របស់​ស្ថាបត្យករ ។ ប៉ុន្តែ​ក៏​អាច​ចាត់​ទុក​ថា អគារ​ទាំង​នោះ​បំពាននឹង​ច្បាប់​សាង​សង់​ក៏​ថា​បាន​ដែរ ។ សូម​អញ្ជើញ​ទស្សនា​ជា​មួយ​យើង​ខ្ញុំ​ទាំង​អស់គ្នា ៖

​រក​ស៊ី​​មាន​បាន​ស្ទើរ​​ក្លាយ​ជា​ឧកញ៉ា​រឿង​ទិញ​លក់​ដី​ ចុងក្រោយ​​ចូល​គុក​ក៏​ព្រោះ​រឿង​ដី​

Posted: 01 Jun 2012 12:36 AM PDT

សមត្ថកិច្ច​អ្នក​រក​ស៊ី​ទិញ​លក់​ដី​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ដែល​​គេ​ទទួល​ស្គាល់​គ្រប់ៗ​គ្នាថា ​រក​ស៊ី​​មាន​បាន​ស្ទើរ​ក្លាយ​ជា​​ឧកញ៉ា​ ឬ​មហា​សេដ្ឋី​រឿង​ទិញ​លក់​ និង​រត់​ការ​ដីធ្លី ប៉ុន្តែ​ពេល​នេះ​ត្រូវ​សមត្ថ​កិច្ច​ចាប់​​ខ្លួន​តាម​ដីកា​របស់តុលា​ការ​ ក៏​ព្រោះ​តែ​​រឿង​ដី​ដែរ ។ ការ​ចាប់​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​កាលពីវេលា​ម៉ោង​​៤​និង​៣០​នាទី​​រសៀល​ថ្ងៃទី​​៣០ ​ឧសភា ២០១២ នៅ​ចំណុច​មុខ​ហាង​កាហ្វេ​តារា​តាម​បណ្តោយ​​ផ្លូវ​លេខ​១៣៤ សង្កាត់​​មិត្តភាព ខណ្ឌ​៧មករា ។

​គណ​បក្ស​ប្រជាជន​​នៅតែ​បង្ហាញ​ពី​ភាព​ខ្លាំង​​ដដែល​ ខណៈ​ដែល​គណ​បក្ស​​ផ្សេងៗ​​ពុំ​បាន​​ធ្វើ​ពិធី​​ដង្ហែ​​ក្បួន​ឃោសនា​

Posted: 01 Jun 2012 12:33 AM PDT

ទិដ្ឋភាព​នៅ​ក្នុងពិធី​
ខេត្ត​ព្រះសីហនុ​ ៖ ​នៅថ្ងៃ​បញ្ចប់​​នៃ​យុទ្ធ​នា​ការ​​ឃោសនា​​បោះ​ឆ្នោត​​សម្រាប់​ខេត្ត​ព្រះ​សីហនុ ​ក្នុង​ចំណោម​​គណ​បក្ស​​ដែល​ចេញ​ធ្វើ​សកម្ម​ភាព​ឃោសនា​​ជា​ទ្រង់​ទ្រាយ​​ធំ​​គេ​ឃើញ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​នាំ​មុខ​គេ​​នូវ​ចំនួន​អ្នក​គាំទ្រ​ បន្ទាប់​មក​គណ​បក្ស​ហ៊្វុន​ស៊ីន​ប៉ិច ដែល​មាន​តែ​​ក្បួន​​ដង្ហែ​បង្គ្រប់​​កិច្ច​តែ​ប៉ុណ្ណោះ​។

លួចប៉ះម៉ូតូ​មិន​ឆេះ​ប្រឹងបណ្តើរម្ចាស់​ទាន់​ស្រែក​ផ្អើល​ដេញ​ចាប់បានវាយទ្រមខ្លួន

Posted: 01 Jun 2012 12:30 AM PDT

ជន​ល្មើស​ត្រូវ​បានចាប់ខ្លួន
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​​ព័ទ្ធ​ចាប់បាន​និងវាយ​ដំយ៉ាង​ចាស់​ដៃ​រហូតទ្រម​ខ្លួន ​បណ្តាល​ឱ្យ​បែក​ខ្នង ខៀវ​ភ្នែក​ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​លួច​កាច់​​សោ.ក​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​១២៥ ស៊េរី​២០០៨ មួយ​គ្រឿង ​​បាន​សម្រេច​​​តែ​ធាក់​​ពុំ​ឆេះ លុះ​បណ្តើរ​គេច​ខ្លួន​ក៏ត្រូវ​ម្ចាស់​គេទាន់ និងស្រែកថា​ចោរ​ៗ ។ ​ការ​ចាប់​បាន​ចោរលួច​ម៉ូតូនេះគឺ កាលពីវេលាម៉ោង​​៥និង​​២០នាទី​ល្ងាច​

លោក​គន់ គីម អញ្ជើញ​ចុះ​ជួប​ប្រជាពល​រដ្ឋ​​​៣៣២៦​គ្រួសារ ​និង​ប្រកាស​ស.ជ.ណ​កាត់​ដី​ពី​ក្រុមហ៊ុន​៥១៨​៧ហិកតាជូន​ប្រជាពលរដ្ឋ

Posted: 01 Jun 2012 12:29 AM PDT

លោក​គន់ គីម អញ្ជើញ​ចុះ​ជួប​ប្រជាពល​រដ្ឋ​​​៣៣២៦​គ្រួសារ
ខេត្តឧត្តរ​មានជ័យ ​៖ ​ លោកគន់ គីម ​អគ្គ​មេ​បញ្ជាការ​​​រង​នៃ​កង​យោធពលខេមរភូមិន្ទ ​និង​ជា​នាយ​សេនាធិការ​ចម្រុះ បានដឹកនាំ​គណៈ​ប្រតិ​ភូ​មួយ​ក្រុម​​​ជួប​ប្រជាពលរដ្ឋ​​ចំនួន​៣៣២៦​គ្រួសារ ក្នុង​ស្រុក​ចំនួន២ គឺស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ​ ដើម្បី​ប្រកាស​​ស.ជ.ណ ​របស់​រាជ​រដ្ឋាភិបាល​​កាត់ដី​សង្គម​​កិច្ច​ និងដី​សម្បទាន​​សេដ្ឋ​កិច្ច​​ចំនួន​៥១៨៧​ហិកតា ជូន​​ប្រជាពលរដ្ឋ​​កាល​ពី​

ជួប​​ជា​​មួយ​​Garcia​ថ្ងៃ​​ទី​14​​កក្ក​ដា​ អា​មៀ ខាន់​ថា​​ខ្លួន​​ត្រូវ​​តែ​​ធ្វើ​​ឱ្យ​​បាន​ល្អ​​ជាង​​​ជួប​​ជា​មួយ Peterson

Posted: 01 Jun 2012 12:24 AM PDT

កីឡាករ​អង់​គ្លេស​អាមៀ ខាន
កីឡា​ករ​​​ប្រ​ដាល់​​អង់​​លេស​​​អា​​មៀ​ ខាន់​ទទួល​​ស្គាល់​​​ថា ខ្លួនត្រូវ​តែ​មាន​អ្វី​មួយ​យ៉ាង​ពិ​សេស​ដើម្បី​បង្ហាញ​ជា​ភស្តុ​តាង​ឱ្យ​បាន​ឃើញ​ច្បាស់​ខណៈ​ជួប​ជា​មួយ​​​ម្ចាស់​ខ្សែ​ក្រវាត់​ស្ថា​ប័ន WBC ក្នុង​ប្រ​ភេទទ​ម្ងន់​ Light-welterweight, Danny Garcia នៅ​ទី​ក្រុង​ឡាស​វេហ្គាស​សហ​រដ្ឋ​អា​មេរិក​នា​ថ្ងៃ​ទី​១៤​ខែ​កក្ក​ដា​ ខាង​មុខ​។ ការ​ប្រ​កួត​នេះ​គ្រោង​នឹង​រៀប​ចំ​ធ្វើ​នៅ​សង្វៀន Mandalay Bay

ឌូបៃ​ផ្អាក​​ការលក់​​​បារី​​24ម៉ោង​​​រំលឹក​​​ដល់​​ថ្ងៃ​ឈប់​​ជក់​បារី​​​​លើពិភព​លោក​

Posted: 01 Jun 2012 12:20 AM PDT

[Enter Caption]
ប្រភព​​ពីទីភ្នាក់​​ងារ​ AFP បាន​​​​ចុះ​ផ្សាយ​​ដោយ​យោងតាម​​ទីភ្នាក់​ងារ​​​ព័ត៌​មាន​ក្នុងស្រុក​ថា ហាង​ទំនិញ​៣០០​កន្លែង​​​​ក្នុងរដ្ឋ​​ឌូបៃ នៃ​អេមី​រ៉ាត ​អារ៉ាប់រួម ​បាន​ផ្អាក​​​លក់​បារី​​រយៈពេល​​២៤​ម៉ោង​​​ ក្នុងថ្ងៃទី​៣១ ឧសភា​​ ដើម្បី​​​រំលឹក​​​​​ដល់​​ទិវា​ឈប់​​ជក់​បារី​​​​នៅ​លើ​ពិភព​លោក​ ។​

តុលា​ការ​សិង្ហបុរី​​ដាក់គុកស្ត្រីបម្រើ​​តាម​ផ្ទះ​លួចដាក់ឈាមរ​ដូវ​ក្នុងកែវកាហ្វេ

Posted: 01 Jun 2012 12:15 AM PDT

តុលា​ការ​សិង្ហបុរី​​ដាក់គុកស្ត្រីបម្រើ​​តាម​ផ្ទះ​លួចដាក់ឈាមរ​ដូវ​ក្នុងកែវកាហ្វេ
តាមទីភ្នាក់ងារព័ត៌មាន AFP ផ្សាយថា តុលាការសិង្ហបុរីបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររ​យៈពេល១ ខែលើស្រ្តីបម្រើ​តាម​ផ្ទះ​​ជនជាតិឥណ្ឌូណេស៊ីម្នាក់ កាលពីថ្ងៃទី២៩ ឧសភា​​​​​​​​​​​​​​​ កន្លងមក បន្ទាប់ពីនាងទទួលសារភាព​ថា ​បាន​ដាក់​ឈាម​រដូវរបស់​ខ្លួន​ចូល​​ក្នុងកាហេ្វចៅ​ហ្វាយ​នាយ ។

អ្នក​​កាសែត​​​ប្តឹង​​ប៉ូលិស​​​​រឿង​គេ​​​លួច​វាយ​​កញ្ចក់​រ​ថយន្ត​​​នៅ​ស្រុក​​ព្រែក​​ប្រសព្វ

Posted: 01 Jun 2012 12:15 AM PDT

អ្នក​​កាសែត​​​ប្តឹង​​ប៉ូលិស​​​​រឿង​គេ​​​លួច​វាយ​​កញ្ចក់​រ​ថយន្ត​​​នៅ​ស្រុក​​ព្រែក​​ប្រសព្វ
ខេត្ត​ក្រចេះ​ ៖ ក្រុម​អ្នក​​​កាន់​កាត​កាសែត​​​ក្នុង​ស្រុក​​​២​អង្គ​ភាព​​ផ្សេង​គ្នា​ បាន​ដាក់​ពាក្យ​បណ្តឹង​​​មក​មន្ត្រី​​ប៉ុស្តិ៍​​​​រដ្ឋ​បាល​​ឃុំជ្រោយ​​​បន្ទាយ​​ ស្រុក​ព្រែក​​ប្រសព្វ​ កាល​ពី​​​ថ្ងៃ​ទី​​៣០ ​​ឧសភា ​ខណៈ​​ពេល​​មាន​ជន​​​មិន​ស្គាល​់​​មុខ​​​ បាន​លួច​ធ្វើ​សកម្ម​ភាព​​​​​វាយ​កម្ទេច​កញ្ចក់​រថយន្ត​​​​មុខ​ក្រោយ​របស់​​​គេ​​​ បណ្តាល​ឱ្យ​​​​ខូច​ខាត​​យ៉ា​ង​ដំណំ ។

គណបក្ស​​ប្រជា​ជន​កម្ពុជា​ខណ្ឌ​ឫស្សីកែវ ​បំបែក​គ្នា​​២​គោល​ដៅ​​ដង្ហែ​​ក្បួន​​ឃោសនា​​ទ្រង់​ទ្រាយ​ធំ​

Posted: 01 Jun 2012 12:11 AM PDT

រាជធានីភ្នំពេញ ៖ ព្រឹក​ថ្ងៃទី​១ មិថុនា ២០១២ ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយនៃ​យុទ្ធ​នា​ការ​​ឃោសនា​​បោះ​ឆ្នោត​ជ្រើស​​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​ គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​​ឫស្សីកែវ ​បាន​បំបែកជា​ពីរ​​គោល​​ដៅ​ដង្ហែ​​ក្បួន​ឃោសនា​ ដើម្បី​ស្វែង​រក​​សំឡេង​គាំទ្រ​​ឈាន​ទៅ​រក​ជ័យ​ជម្នះ ។ ​គោល​ដៅ​ទី​មួយ​ជា​ក្បួន​​យុវជន​ដែល​ដឹក​នាំ​​ដោយ​លោក​ឃ្លាំង ហួត ​ប្រធាន​គណៈ​កម្មាធិ​ការ​បក្ស​ចូល​ជា​មួយ​​ក្រុម​យុវជន​​ទាំង​៩​ខណ្ឌ​ដង្ហែ​ទៅ​តាម​ខណ្ឌ នានា និង​មួយ​ក្រុម

ពល​ករ​១៩​នាក់​​ត្រៀម​ចេញ​នៅ​ប្រទេស​ថៃ ​ត្រូវ​ប៉ូលិស​​ទប់​ស្កាត់​

Posted: 01 Jun 2012 12:05 AM PDT

សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​ពល​ករ​ដែល​ធ្វើ​ចំណាក​ស្រុក​
ខេត្តព្រះសីហនុ ៖ ​ប៉ូលិស​​នៃ​ស្នងការ​​ដ្ឋាន​​នគរ​បាល​​ខេត្ត​ព្រះ​សីហនុ ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ទោ អ៊ី សុខា នាយ​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​​ សហ​ការ​ជា​មួយ​កម្លាំង​អធិ​ការ​ដ្ឋាន​នគរបាល​​ស្រុក​ស្ទឹង​ហាវ ក្រោម​ការ​បញ្ជា​​ផ្ទាល់​ពី​លោក

បុរស​ម៉ាឡេ​ស៊ី​​​ ប្រពន្ធ​​វៀត​ណាមដេក​​ត្រដរ​ខ្យល់​​ស្លាប់​ពេល​​​​បញ្ជូន​​ទៅ​កាន់​​មន្ទីរពេទ្យ​​

Posted: 01 Jun 2012 12:00 AM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​​​​​​​​​​​ ៖ ​បុរស​​ជន​​ជាតិ​​ម៉ា​​​ឡេ​ស៊ី​​ម្នាក់​​​ពេល​កំពុង​​ដេក​​សុខៗ​​ ស្រាប់តែ​​​ត្រដរ​ខ្យល់​​​ ហើយ​​ត្រូវ​​បាន​ប្រពន្ធ​​​ជា​ជន​ជាតិ​វៀត​ណាម​​បញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យ​​​កាល​់​ម៉ែត​​ តែ​ខណៈ​​​គ្រូ​ពេទ្យ​​​ធ្វើ​ការ​​​ពិនិត្យ​​​ពេល​ទៅ​ដល់​​​ឃើញ​ថា​​​បុរស​ម៉ា​ឡេ​ស៊ី​​​រូប​​នេះ​​បាន​​​ស្លាប់​​​​​ទៅ​ហើយ ។ ​​​ហេតុ​ការណ៍​​​នេះ​​​ធ្វើ​​ឱ្យ​​មាន​កា​រភ្ញាក់​ផ្អើលឡើង​​​​​កាល​​ពី​​វេលា​ម៉ោង​​​​១១​យប់​​ថ្ងៃ​ទី​​​៣០​​ ឧសភា ​នៅ​ផ្ទះ​​ជួល​​​លក់​កា​​ហ្វេ​

ភ្ញៀវ​ទេសចរ​វៀត​ណាម​​​នៅ​លំដាប់​ទី​1ចូល​មក​​កម្សាន្ត​​នៅ​កម្ពុជា​រយៈ​ពេល​4​ខែ​ដើម​ឆ្នាំ​2012

Posted: 31 May 2012 11:56 PM PDT

ភ្ញៀវ​ទេសចរ​វៀត​ណាម​​​នៅ​លំដាប់​ទី​1ចូល​មក​​កម្សាន្ត​​នៅ​កម្ពុជា​រយៈ​ពេល​4​ខែ​ដើម​ឆ្នាំ​2012
តាម​ទី​ភ្នាក់​​ងារ​ព័ត៌មាន ​ស៊ីន​​ហួ របស់​ចិន​​ផ្សាយយោង​តាម​​ការ​បង្ហើប​របស់​​ក្រសួង​​​ទេសចរណ៍​​កម្ពុជា​​ឱ្យ​ដឹង​ថា កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរ​​បរទេស​សរុប​១,២៧​លាន​នាក់ក្នុង​អំឡុង​​ពេល​៤​ខែ​ដំបូង​(មករា-​មេសា) ​ឆ្នាំ​​២០១២ ​​​កើន​ឡើង​ប្រហែល​២៧% ​ធៀប​​នឹង​អំឡុង​​ពេល​ដូច​គ្នា​នៃ​​ឆ្នាំ​មុន ។

វិបត្តិ​នយោបាយថៃ​កំពុង​ចាប់​កំរើកឡើងវិញ

Posted: 31 May 2012 11:51 PM PDT

វិបត្តិ​នយោបាយថៃ​កំពុង​ចាប់​កំរើកឡើងវិញ
លោក អាប់​ភីស៊ីត វេចាជីវ៉ា ​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​ជា​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ បាន​សម្ភាសន៍​ជាមួយ​​​ CNBC បាន​ព្រមាន​ថា​ប្រសិន​បើលោក​ថាក់​ស៊ីន ស៊ី​ណាវ៉ាត្រា ធ្វើ​ដំណើរ​ត្រឡប់​មក​ប្រទេស ​អាច​បង្ក​ឱ្យ​កើត​​មាន​ «ភាព​តាន​តឹង​ និងទំនាស់​ជា​ថ្មី»។ ​​ការ​ព្រមាន​នេះ​​​កើត​ឡើង​ ខណៈ​ពេល​ក្រុម​​អាវ​លឿង​បាន​ប្រមូល​ផ្តុំ​គ្នា​​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិ​​បាល​ដែល​ដឹក​នាំ​ដោយ​​លោក​ស្រី

ឪពុក​មា និង​ក្មួយ​ប្រុស​ផឹក​ស្រា​.ស​ទាស់​សម្តី​គ្នា ​ក្មួយ​ទាញ​​កាំបិត​កាប់​ឪពុក​មា​ដាច់.ក​

Posted: 31 May 2012 11:50 PM PDT

សាកសព​ជន​រងគ្រោះ​ដែល​ត្រូវកាប់​ស្លាប់​
ខេត្ត​កំពង់ធំ ៖ ជម្លោះ​​មួយ​រវាង​ឪពុក​មា និង​ក្មួយ​ប្រុស ​កើតឡើង​​កាល​ពីវេលា​ម៉ោង​១០​និង​៣០​នាទី​យប់ថ្ងៃទី​៣០ ឧសភា ២០១២ ​​​​នៅ​ឃុំ​ម្សាក្រង ​ស្រុក​ស្ទោង​ បន្ទាប់​ពី​ពួក​គេ​ចេញ​ពី​វង់​ផឹក​ស៊ី​មួយ​​បណ្តាល​ឱ្យ​​ឪពុក​​មាដាច់​.ក​ស្លាប់ ដោយ​សារ​ក្មួយ​ប្រុស​កាប់​ជា​ច្រើន​កាំបិត​។

សាលា​បឋម​សិក្សា​​ជ័យ​ជំនះ​​ប្រារព្ធ​​​​ទិវា​​កុមារ​​អន្តរ​ជាតិ​​​ 1 មិថុ​នា ខួប​លើក​ទី​​63

Posted: 31 May 2012 11:45 PM PDT

រាជ​ធានី​ភ្នំពេញ​​​​​​​​​​​ ៖ ​រួម​​ជាមួយ​​​​​សាលា​​ និង​គ្រឹះ​ស្ថាន​​អប់​រំ​​​នានា​ក្នុង​​​រាជ​​​​​​​ធានី​ភ្នំពេញ​ នៅ​ព្រឹក​​ថ្ងៃ​ទី​​៣១ ​​ឧសភា កន្ល​ងមក​នេះ សាលា​​បឋម​​សិក្សា​​​ជ័យ​ជំនះ​​ ក្នុង​​ខណ្ឌ​ចំ​ការ​មន បាន​រៀប​ចំ​​ពិធី​​អប​អរ​​សាទរ​​​​​​​ទិវា​កុមារ​អន្តរ​​ជាតិ​​​​​​ ១ មិថុនា ក្រោម​​​បរិយា​កាស​​​សប្បាយ​រី​ករាយ​​​ពី​សំណាក់​​សិស្សា​នុ​សិស្ស​​​​ ។ ​ពិធី​នេះ​​ប្រារព្ធ​​ធ្វើ​​​​ក្រោម​​អធិ​បត​ី​​ភាព​​​លោក​ នួន ស៊ី​​ដារ៉ា អនុ​ប្រ​​ធាន​​​​​​ការិយា​ល័យ​​​​អប់​រំ​​

ក្រុម​ឡើង​កាប់​គ្រញូង​​លើ​ភ្នំ​ដង​រែក​​១០​នាក់ ​ត្រូវ​បាន​យោធា​ឃាត់​ខ្លួន​​អប់រំ​

Posted: 31 May 2012 11:37 PM PDT

ផ្លូវ​ដែល​ក្រុម​ឡើង​កាប់​ឈើ​គ្រញូង​
ក្រុង​ប៉ោយប៉ែត ៖ ក្រុម​ឡើង​កាប់​ឈើ​គ្រញូង​​លើ​ភ្នំដង​រែកចំនួន​១០​​នាក់​ត្រូវ​​បាន​កម្លាំង​យោធា​វរសេនា​​តូច​លេខ​៥០៥ ​ប្រចាំ​ការ​នៅ​បន្ទាត់​ព្រំ​ដែន​ក្នុងភូមិ​ធ្លោក ​ឃុំ​បន្ទាយ​ឆ្មារ ​ស្រុក​ថ្ម​ពួក ធ្វើ​​ការ​ឃាត់​ខ្លួន​កាលពីវេលា​ម៉ោង​​១​និង​២០​នាទី​រសៀល​ថ្ងៃទី​២៩ ឧសភា ​២០១២ ដើម្បី​យក​ទៅ​អប់រំ​កុំ​ឱ្យ​​បន្ត​ឡើង​កាប់

ទេសាភិបាល​​ធនាគារ​​​ជាតិៈ វិស័យ​គ្រឹះស្ថាន​​​ហិរញ្ញ​វត្ថុ​​​​នៅ​កម្ពុជា​​​កំពុង​មាន​ការ​រីក​ចម្រើន​

Posted: 31 May 2012 11:30 PM PDT

ខេត្ដសៀមរាប ៖ ទេសាភិបាល​ធនាគារ ជាតិ​នៃ​កម្ពុជា​ លោក​ ជា ចាន់​តូ បាន​លើក​ឡើង​ថា​ វិស័យ​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជាមាន​សន្ទុះ​ងើ​ប​ឡើង​យ៉ាង​គំហុក ក្នុង​រយៈពេល​ជាង​មួយ​ទសវត្ស​​​កន្លង​មកនេះ ដោយ​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល ​។ ទោះបីជា​យ៉ាងណា​​ ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​និង​សង្គម​ស៊ី​វិល

មក​ពី​ហូប​ការ​​វិល​មុខ​ធ្លាក់​​ពី​លើ​កាំ​ជណ្តើរ​ទី​7​ផ្ងារ​​ក្រោយ​របួស​ធ្ងន់

Posted: 31 May 2012 11:15 PM PDT

ជន​រងគ្រោះ​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ
ខេត្ត​កំពង់​ស្ពឺ​​​​​ ៖ បុរ​សម្នាក់​ធ្លាក់​ពី​លើ​កាំ​ជណ្តើរ​ទី​៧ ខណៈ​ពេល​មក​ពី​ជប់​លៀង​មង្គល​​ការ​​វិញ​ ដោយ​សារ​តែ​វិល​មុខ ។ ហេតុការណ៍​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣០​ ឧសភា ​ក្នុង​ភូមិ​ភ្នំ​ដី សង្កាត់​ច្បារ​មន ។ ស្ត្រី​ជា​ប្រពន្ធ​​ឱ្យដឹង​ថា ​ប្តី​របស់​គាត់​​ឈ្មោះ កង​ សឺត អាយុ​៥១ ​​ជា​កសិករ ។ ​រយៈ​ពេល​​ពីរ​បី​ថ្ងៃ​កន្លង​មក​ហើយ ប្តី​របស់​​គាត់​​ជញ្ជូន

លោកបានគីមូន​​​ស្នើ​​​ស៊ីរីបញ្ចប់​​​អំពើ​​ហិង្សា​

Posted: 31 May 2012 11:15 PM PDT

អគ្គ​​​លេខាធិការ​​​​អ.ស.ប​​​ លោក​បាន​​​​គីមូន​ ​បាន​អំពាវ​នាវ​​​កាលពី​​ថ្ងៃទី​៣១ ឧសភា​ដល់​​​ប្រទេស​​ស៊ីរី​​ឱ្យ​​​​បញ្ចប់​​​អំពើ​ហិង្សា​ ។​ក្នុង​​ពិធី​​​បើក​​វេទិកា​​​​ភាព​ជា​ដៃគូ​​នៃសម្ព័ន្ធ​​​ភាព​របស់​​​បណ្តា​​អរិយ​ធម៌​​ក្រោម​ការ​ឧបត្ថម្ភ​​​របស់​​​អ.ស.ប​ ​ដែល​ប្រព្រឹត្ត​​​​ទៅ​​នៅ​ទីក្រុង​​​អ៊ីស្តង់​​​ប៊ុល​​ ​ប្រទេស​តួកគី​​ ប្រមុខ​អ.ស.ប​​ថ្លែង​ថា យើង​​ពុំ​​​​​មែន​​ទៅ​​កាន់​​​ប្រទេស​​ស៊ីរី​ដើម្បី​​ដើរ​​តួនាទី​​​ជា​អ្នក​​សង្កេត​ការណ៍​​​ធ្មេចភ្នែក​​​នៅ​មុខ​​ភាព​​​

ចិន​​​បដិសេធ​​ការ​​ចុះ​​ហត្ថលេខា​​លើកិច្ច​​​ព្រម​ព្រៀង​​​ផ្លាស់ប្តូរ​​សម្ភារ​​យោធា​ជាមួយ​​​កូរ៉េខាងត្បូង​

Posted: 31 May 2012 11:14 PM PDT

យោង​តាម​ទីភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ីនហួ​​ថា ​ប្រទេស​​ចិន​​​កាលពី​​​ថ្ងៃទី​៣១ឧសភា​​​បាន​​បដិសេធ​​​​​ពីការ​ចុះ​ហត្ថលេខា​​លើ​កិច្ច​​ព្រម​ព្រៀង​​​ផ្លាស់ប្តូរ​​​​សម្ភារ​យោធា​មួយជាមួយ​​​កូរ៉េខាង​ត្បូង ។​ ​​អ្នកនាំពាក្យ​​ក្រសួងការពារជាតិ​ចិន​លោក​យ៉ាង​​យូជុន​ អះអាង​​​កាលពី​ថ្ងៃទី​៣១ឧសភា​ថា ទោះបីជាចិន​​មាន​ឥរិយា​បថ​​​​សកម្មមួយ​

ម៉ូតូស្មាស់​​កៀរ​គ្នា​ជាមួយ​ម៉ូតូឌ្រីម​សេ​១២៥ ដួល​បោក​ក្បាល​​រង​របួស​ធ្ងន់ម្នាក់

Posted: 31 May 2012 11:10 PM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​បាន​រង​របួស​​ធ្ងន់សន្លប់​បាត់​ស្មារតី​ ដោយសារ​ជិះម៉ូតូ​ស្មាស់​ក្នុង​ល្បឿន​លឿន ហើយ​វ៉ា​គេ​ឯង​ និង​កៀរ​ម៉ូតូ​មួយ​គ្រឿង​ដែល​កំពុង​ធ្វើ​ដំណើរ​​ស្រប​ទិសគ្នា​បណ្តាល​ឱ្យ​​ម៉ូតូ​ទាំង២​ដួល​ប្រាវ​​ទៅ​​នឹង​ថ្នល់ ប៉ុន្តែ​ដោយ​សារ​យុវជន​នេះ​​ជិះ​ម៉ូតូ​លឿន​ពេក​​ក៏​បណ្តាល​​ឱ្យ​រង​របួស​ធ្ងន់​ដោយ​បោក​​ក្បាល​​​នឹង​ថ្នល់​សន្លប់​តែ​ម្តង ។ ​ចំណែក​​​អ្នក​បើក​​ម៉ូតូ​ឌ្រីម​ C125 ​គ្រាន់តែ​រង​របួស​ស្រាល​រលាត់​ដៃ​ជើង​​តែប៉ុណ្ណោះ ។ ​

បុរស​មាន​វាសនា​អាក្រក់​កើត​ជំងឺ​​មនុស្ស​​ចចក​​សង្ឃឹម​ព្យាបាល​​ជា​សះ​ស្បើយ

Posted: 31 May 2012 11:07 PM PDT

បុរស​មាន​វាសនា​អាក្រក់​កើត​ជំងឺ​​មនុស្ស​​ចចក​​សង្ឃឹម​ព្យាបាល​​ជា​សះ​ស្បើយ
ប្រភពពី​ទី​ភ្នាក់់​ងារ​​​ព័ត៌មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា ​កន្លង​មក​ផ្សាយ​ថា លោក​សាអ៊ីន ​មុម​ថាស ​អាយុ​​២២​ឆ្នាំ ជន​ជាតិ​ប៉ា​គី​ស្ថាន បាន​​ជួប​វាសនា​អាក្រក់​មួយ ដោយមាន​ជំងឺ​ "Proteus Syndrome" គឺ​រាង​កាយ​ធំ​ខុស​​ប្រក្រតី​ជា​បន្ត​បន្ទាប់ ដោយ​មាន​​មុខ​​ស្រដៀង​​ឆ្កែ​ចចក រួម​ទាំង​ដៃ​ និង​ជើង​ធំ​​ខុស​ពី​មនុស្ស​ទូ​ទៅ ហើយ​​សាមី​ខ្លួន​​គ្មាន​លទ្ធ​ភាពនឹង​​ព្យាបាល​​បាន ។

បុរស​ម្នាក់​ដួល​ច្រងាប់​ច្រងិល​ម្នាក់​ឯង ខ្លះ​ថា​រថយន្ត​​កៀរ​​ ខ្លះ​ថា​ម៉ូតូ​​កៀរ

Posted: 31 May 2012 11:00 PM PDT

ជន​រងគ្រោះ​កំពុង​ត្រូវ​បាន​ជួយសង្គ្រោះ
រាជ​ធានីភ្នំពេញ​ ៖ បុរស​ម្នាក់​​ដួល​ច្រងាប់​​ច្រងិលរហូត​សន្លប់​​ ខណៈ​​ជិះ​ម៉ូតូ​​វី​វ៉ា ត្រឡប់​ពី​ផឹក​ស៊ី​ជា​មួយ​មិត្ត​ភក្តិ​​នៅ​សង្កាត់​ជ្រោយ​ចង្វា មិន​ដឹង​ជា​រថយន្ត​ ឬ​ម៉ូតូ​បើក​កៀ​រ​​​ទេ ។ ហេតុការណ៍​នេះ​កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​៧​និង​៥០​នាទី ​ថ្ងៃ​ទី​៣០ ឧសភា ​តាម​មហាវិថី​ព្រះ​នរោត្តម ​ជិត​សាកល​វិទ្យាល័យ​​បញ្ញា​សាស្ត្រ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​​បាសាក់ ខណ្ឌ​ចំការមន ។

ស្រវឹងស្រា​ជិះ​ម៉ូតូ​ចាប់​ហ្រ្វាំង​មុខ​ដួល​បោក​ក្បាលសន្លប់​ម្នាក់​ឯង

Posted: 31 May 2012 10:58 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ យុវជន​ស្រវឹង​ស្រា​ម្នាក់​សន្លប់បាត់​ស្មារតី​នៅ​លើ​​ផ្លូវ តែ​ម្នាក់​​ឯង​​ដោយ​សារ​​តែ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​​​លឿន ហើយ​បាន​ចាប់ហ្រ្វាំង​មុខ​ជាហេតុ​​បណ្តាល​​ឱ្យ​ដួលបោក​​ក្បាល​​​ទៅ​នឹង​ផ្លូវ​រង​របួស​ធ្ងន់ ត្រូវ​​បានគេ​បញ្ជូន​ទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​មិត្ត​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!