VOA News: ព័ត៌មាន: “ការ​ពិភាក្សា​ស្តី​អំពី​ការ​ដក​ទ័ព​ពី​ដំបន់​ជម្លោះ​ព្រះវិហារ​នឹង​ត្រូវ​បាន​ធ្វើឡើង” plus 2 more

VOA News: ព័ត៌មាន: “ការ​ពិភាក្សា​ស្តី​អំពី​ការ​ដក​ទ័ព​ពី​ដំបន់​ជម្លោះ​ព្រះវិហារ​នឹង​ត្រូវ​បាន​ធ្វើឡើង” plus 2 more


ការ​ពិភាក្សា​ស្តី​អំពី​ការ​ដក​ទ័ព​ពី​ដំបន់​ជម្លោះ​ព្រះវិហារ​នឹង​ត្រូវ​បាន​ធ្វើឡើង

Posted: 28 May 2012 07:00 PM PDT

កម្ពុជា ​និង​ថៃ​បាន​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​ថា ​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ​ នឹង​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។

ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខណៈពេល​ដែល​មាន​ការ​គ្នា​មួយ​រវាង​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​ជាមួយ​នឹង​សមភាគី​របស់​លោក​គឺ​លោក ស៊ុគុមពល សុវណ្ណាថាត (Sukumpol Suwanatat) រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ថៃ។

លោក​អៀង ​សុផាលែ្លត​ ជំនួយការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះ​ថា​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ថា​ នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ខែ​មិថុនា។ លោក​អៀង ​សុផាលែ្លត ​បាន​ស្រង់​សម្តី​លោក​នាយក​រដ្ឋមន្ត្រី​មក​អះអាង​ថា​ដល់​ពេល​វេលា​ហើយ​ដែល​ថៃ​នឹង​កម្ពុជា​ត្រូវ​គោរពតាម​សេចក្តីសម្រេច​របស់​តុលាការ​ក្រុង​ឡាអេ​ហើយ។

លោក​អៀង ​សុផាលែ្លត បាន​បញ្ជាក់​ទៀត​ថា ភាគី​ថៃ​ក៏​បាន​យល់ព្រម​ចំពោះ​ការ​លើកឡើង​នេះ​ និង​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ថា ចង់​បញ្ចប់​បញ្ហា​ជម្លោះ​ព្រំដែន​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។

«ឥណ្ឌូនេស៊ី​ក៏​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការដើរតួ​ជា​អ្នក​សង្កេតការណ៍​។​ ជា​ការ​ឆ្លើយ​តប​ឯកឧត្តម ស៊ុគុមពល សុវណ្ណាថាត បាន​គោរព​យល់ស្រប​ជាមួយ​នឹង​ប្រសាសន៍​សម្តេច​ហ៊ុន ​សែន»។

កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០១១​ តុលាការ​ក្រុងឡាអេ​ បាន​ចេញ​សេចក្តី​សម្រេច​មួយ​ឲ្យ​ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​ដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​នៃ​ប្រសាទ​ព្រះវិហារ​ ហើយ​អនុញ្ញាត​ឲ្យ​អ្នក​សង្កេតការណ៍​នៃ​ឥណ្ឌូនេស៊ី​ចូល​បំពេញ​ការងារ​របស់​ខ្លួន​នៅ​តំបន់​មាន​ជម្លោះ​នោះ។

រហូត​មក​ដល់​ពេល​នេះ​ អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ​ ពុំមាន​សញ្ញា​ណាមួយ​ដែល​បង្ហាញ​ពី​ការ​ដក​កងទ័ព​រវាង​ប្រទេស​ទាំង​ពីរ​ចេញ​ពី​តំបន់​ប្រសាទ​ព្រះវិហារ​នោះ​ទេ។

ក្នុង​ជំនួប​គ្នា​មួយ​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី​ទៀ ​បាញ់ ​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ប្រទស​ទាំង​ពីរ​នឹង​ព្រមព្រៀង​គ្នា​បង្កើត​ក្រុម​ការងារ​រួម​គ្នា​មួយ ​ដើម្បី​ពន្លឿន​ផែន​ការ​ដកក​ងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ។

លោក ស៊ុគុមពល សុវណ្ណាថាត រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​ បាន​ថ្លែង​តាម​រយៈ​អ្នក​បកប្រែ​ថា​ភាព​យឺតយ៉ាវ​នៃ​ការ​ដកកងទ័ព​នេះ​មិនមែន​ជា​ផល​ល្អ​ដល់​ថៃ​ទេ។

«ថៃ​បាន​កត់សម្គាល់​ឃើញ​យ៉ាង​ច្បាស់លាស់​ហើយ​ថា​ ដំណើរការ​យឺតយ៉ាវ​នេះ​ វា​ឥត​ផ្តល់​ផល​ល្អ​ដល់​ប្រទេស​ថៃ​នោះ​ទេ»។

ថៃ​ និង​កម្ពុជា​មាន​បញ្ហា​ជម្លោះ​ព្រំដែន​ ជាពិសេស​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ ​ដែល​បាន​បណ្តាល​ឲ្យ​កងទ័ព​ទាំង​សង​ខាង​ស្លាប់ ​និង​រងរបួស។

នៅ​ក្នុង​បរិបទ​ជម្លោះ​ព្រំដែន​នេះ​ដែរ​លោក​ លាង ជាង លី (Laing Guang Lie) រដ្ឋមន្ត្រី​ការពារជាតិ​ចិន​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ចំនួន​បួន​ថ្ងៃ​ មក​កម្ពុជា ចិន​បាន​សម្រេច​ផ្តល់​ថវិកា​ចំនួន​ ១២០​លាន​យន់ ​គឺ​ស្មើនឹង​ប្រមាណ​​២០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ដើម្បី​ជួយ​ពង្រឹង​វិស័យ​យោធា​កម្ពុជា។ ​ចិន​បាន​សន្យា​ថា​នឹង​ហ្វឹកហ្វឺន​គ្រូ​បង្គោល​យោធា​ដើម្បី​បន្ត​ការ​សិក្សា​នៅ​ចិន៕

This posting includes an audio/video/photo media file: Download Now

ជនរងគ្រោះ​ជម្លោះ​ដីធ្លី​ទាម​ទារ​ឲ្យ​ដោះលែង​តំណាង​របស់​គេ​១៥​រូប

Posted: 28 May 2012 06:39 PM PDT

អ្នក​ភូមិ​បឹងកក់​ និង​ប្រជាពលរដ្ឋ​សហគមន៍ន៍​បុរីកីឡា​សរុប​ប្រមាណ​ជា ​២០០​នាក់​ បាន​ធ្វើ​ការតវ៉ា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​នៅ​មុខ​រដ្ឋសភា​ជាតិ​ក្រុងភ្នំពេញ​ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​ប្រធាន​សភាជាតិ​លោក​ ហេង ​សំរិន ​ឲ្យ​មាន​ការ​ដោះលែង​សមាជិក​សហគមន៍​បឹងកក់​ចំនួន​១៥​នាក់។

ក្រុម​អ្នក​តវ៉ា​បាន​ដើរ​ចម្ងាយ​ប្រមាណ​ ១០០​ម៉ែត្រ​ ពី​កន្លែង​ប្រមូលផ្តុំ​ឆ្ពោះ​ទៅ​កាន់​មុខ​មន្ទីររដ្ឋសភា​ដៃ​កាន់​បដា​ពណ៌ខៀវ​មាន​សរសេរ​អក្សរ​បញ្ឈប់​អំពើ​ហិង្សា ​ទាមទារ​ឲ្យ​ដោះលែង​សមាជិក​សហគមន៍​ពួក​គេ ​និង​ខ្លះទៀត​ដៃ​កាន់​ផ្កាឈូក​ពណ៌ក្រហម ​ស ​ជា​បាច់​តូចៗ​ ដោយ​មាន​បិទ​បន្ទះ​ក្រដាស​តូច​មួយ​សរសេរ​ជា​សារ​ស្នើ​ឲ្យ​មាន​ការដោះលែង​ជន​ទាំង​១៥​នាក់​នេះ​ដែរ។ ​ពួក​គេ​បាន​ហៅ​ការ​ទាមទារ​នៅ​ថ្ងៃ​នេះ ​គឺ​ជា​យុទ្ធនាការ​តវ៉ា​ដែល​នឹង​ឈាន​ទៅ​រក​ធ្វើការ​តវ៉ា​ នៅ​ទូទាំង​ប្រទេស​ដើម្បី​បញ្ចប់​ការប្រើ​អំពើហិង្សា​លើ​ក្រុម​ប្រជាពលរដ្ឋ​ និង​ដោះលែង​អ្នក​ភូមិ​បឹងកក់។

<!--AV-->

ប្រជាពលរដ្ឋ​ទាំង​១៥​នាក់​ ក្នុងនោះ​មាន​បុរស​ម្នាក់​ ត្រូវ​ចាប់​ខ្លួន​យ៉ាង​ហិង្សា​ដោយ​អាជ្ញាធរ​នគរបាល​រាជធានី​ភ្នំពេញ ​ហើយ​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​១៣​នាក់​ក្នុង​ចំណោម​នោះ​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ចំនួន​ពីរ​ឆ្នាំ​ប្រាំមួយ​ខែ ​និង​ពីរ​នាក់​ទៀត​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន។

នៅ​ក្នុង​ញ្ញត្តិ​មួយ​ដោយ​មាន​ការផ្តិត​មេដៃ​ផង ​ក្រុម​អ្នក​តវ៉ា​បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​ជម្លោះ​ដីធ្លី​ក្នុង​សហគមន៍​បឹងកក់ ​ហើយ​បាន​ស្នើ​លោក​ ហេង ​សំរិន​ ឲ្យ​ជួយ​ពិនិត្យ​ករណី​ជម្លោះ​នេះ​ និង​ជួយ​អន្តរាគម​ឲ្យ​មាន​ការ​ដោះលែង​សមាជិក​សហគមន៍​បឹងកក់​ទាំង​១៥​នាក់​ ដោយ​បញ្ជាក់​ថា​ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ទាំង​នេះ​កើត​ចេញ​ទំនាស់​ដីធ្លី «សុទ្ធ​សាធ» ហើយ​ថា​អាជ្ញាធរ​សាលារាជ​ធានីភ្នំពេញ​មិន​គួរ​ចាប់​ខ្លួន​ក្រុម​អ្នក​ភូមិ​ដាក់​គុក​នោះ​ឡើយ។

លោក ​ឡេង ​ប៉េងឡុង ​អគ្គលេខាធិការ​រដ្ឋសភា ​មិន​អាច​ទាក់ទង​បាន​ទេ​ ដោយសារ​តែ​លោក​មិន​លើក​ទូរស័ព្ទ​។ ​រីឯ​លោក ​ប៉ែន ​បញ្ញា ​ប្រធាន​គណកម្មការ​សិទ្ធិ​មនុស្ស ​និង​ទទួល​ពាក្យ​បណ្ដឹង​របស់​រដ្ឋសភា​ដែល​ជា​គណៈកម្មការ​ទទួល​ញ្ញត្តិ​របស់​ប្រជាពលរដ្ឋ​បឹងកក់​ និង​សហគមន៍​បុរីកីឡា​ កាល​ពី​ព្រឹក​មិញ ​លោក​ប៉ែន ​បញ្ញា ​បាន​ផ្តាច់​ទូរសព្ទ​ទៅ​វិញ​ បន្ទាប់​ពី​បាន​ទទួល​ទូរសព្ទ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ខេមរភាសា​បាន​បន្តិច។

យ៉ាងណាក៏ដោយ​ស្រ្តី​តំណាង​ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​យក​ញ្ញត្តិ​ទៅ​ដាក់​គណៈកម្មការ​របស់​

លោក​ប៉ែន ​បញ្ញា ​នោះ​បាន​ស្រង់​សម្តី​មន្ដ្រី​មួយ​រូប​ថា​ គណៈកម្មការ​នេះ​នឹង​ជូន​ដំណឹង​មក​ក្រុម​ប្រជាពល​រដ្ឋ​វិញ​នៅ​សប្ដាហ៍​ក្រោយ។

«រឿងហ្នឹង​គឺ​ពាក់ព័ន្ធ​ទៅ​ដល់​ក្រសួង​យុត្តិធម៌​។ ​អញ្ចឹង​គាត់​ថា​ គាត់​ហ្នឹង​ជួយ​ឲ្យ​ដំណឹង​យើង​ក្នុង​រយៈពេល​មួយ​អាទិត្យ​ទៀត។ ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ លោក​ជុំទាវ​ប៊ុនរ៉ានី​។ ​កាល​ពី​សម័យ​ប៉ុលពត​ ក៏​លោក​ជំទាវ​ធ្លាប់​បែកបាក់​ព្រាត់​កូន ​ព្រាត់ប្តី​ជាទី​ស្រឡាញ់​ដែរ​។​ លោជំទាវ​ប្រាកដ​ជា​យល់​នូវ​ការ​ឈឺចាប់​នូវ​ការ​បែក​បាក់»។

លោក ​ហេង ​សំអ៊ន ​អគ្គលេខាធិការ​នៃ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​មាន​ប្រសាសន៍​ថា ​ក្រុម​ប្រជាពលរដ្ឋ​ និង​សមាគម​របស់​លោក​នឹង​ធ្វើ​ការតវ៉ា​តទៅ​ទៀត​ ប្រសិន​បើ​មិន​មាន​ការដោះលែង​អ្នក​ភូមិ​បឹងកក់​នោះ​ទេ។

«ចាប់​ពី​ថ្ងៃ​នេះ​ទៅ​យើង​នឹង​បន្តរហូត ​ហើយ​វា​នឹង​កាន់​តែ​ធំ​ទៅ​ៗ ​រហូត​ដល់​មាន​ការ​ដោះលែង​អ្នក​បឹង​កក់​ទាំង​១៥​នាក់​ ទើប​យើង​បញ្ចប់​យុទ្ធនាការ​របស់​យើង»។

ដោយឡែក​មន្ដ្រី​ខាង​លើ​នេះ​​បាន​ប្រាប់​ប្រជាពលរដ្ឋ​សហគមន៍​បុរីកីឡា​ថា ​ពួកគេ​ធ្វើ​ញ្ញត្តិ​ដដែល​ៗ​ ដូច​មុន​ដែរ។

ក្រុម​ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់​ និង​បុរីកីឡា​បាន​យក​ផ្កាឈូក​ដែល​ពួក​គេ​កាន់​នោះ​ទៅ​ដាក់​ពី​មុខ​ខ្លោងទ្វារ​ផ្លូវ​ចូល​រដ្ឋសភា។ នៅ​ទីនោះ​ហើយ​ដែល​លោក ​ដួង​ ឆឺត​ ប្រជាពលរដ្ឋ​អ្នក​ភូមិ​បឹងកក់​បាន​កោរសក់​ដើម្បី​បួងសួង​ឲ្យ​មាន​ការដោះលែង​ប្រជាពលរដ្ឋ​ទាំង​ ១៥​នាក់​ មាន​ការ​សូត្រធម៌​សុំ​សិល្ប៍​ប្រាំ​បន្ទាប់​ពិធី​កោរសក់​នេះ​រួច។

ដើមហេតុ​នៃ​ការ​ចាប់​ខ្លួន​ជន​ទាំង​ ១៥​នាក់ ​ក្នុង​នោះ​មាន​ស្ដ្រី​អ្នក​តវ៉ា​យ៉ាង​សកម្ម​ក្នុង​សហគមន៍​បឹងកក់​ចំនួន​បី​នាក់​យ៉ាង​តិច​ បន្ទាប់​ក្រុម​អ្នក​តវ៉ា​ជួយ​គាំទ្រ​ដល់​លោក​ដួង ​ឆឺត ​នេះ​ ក្នុង​ការ​ប៉ុនប៉ង​សាងសង់​ផ្ទះ​របស់​គាត់​ឡើងវិញ​លើ​ដី​របស់​គាត់​ដែល​ត្រូវ​ឈូសឆាយ​កម្ទេច។

លោក ​ដួង ​ឆឺត ​ថ្លែង​ដោយ​ទឹក​មុខ​ស្លេកស្លាំង។

«បើ​ខ្ញុំស្លាប់ទៅ​ឲ្យ​បងប្អូន​ជួយ​មើល​ប្រពន្ធ​កូន​ខ្ញុំ​ផង​។ ​ខ្ងុំ​ពិបាក​ណាស់​ ខ្ញុំ​រស់​ព្រឹកល្ងាច​យប់ថ្ងៃ​ នឹក​ឃើញ​តែ​រឿង​សម្លាប់​ខ្លួន ​ព្រោះ​ថា​រស់​នៅ​វា​វេទនា​ពេក»។

លោក ​អំ ​សំអាត ​ប្រធាន​ការិយាល័យ​គ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​ការពារសិទ្ធិ​មនុស្ស​លីកាដូ ​លើក​ឡើង​ថា ​សាលារាជធានី​ភ្នំពេញ​កំពុង​ដើរបញ្ច្រាស​នឹង​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន ​សែន។

«សម្តេច​នាយក​ធ្លាប់​លើក​ឡើង​ហើយ​ថា ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ណាមួយ​ជាប់​ពន្ធនាគារ​ដោយសារ​ការ​តវ៉ា​រឿង​ដីធ្លី​ទេ​។ ​ផ្ទុយទៅវិញ​សាលាក្រុង​ភ្នំពេញ​ កំពុង​តែ​អនុវត្ត​ផ្ទុយ​ពី​គោលការ​របស់​រាជរដ្ឋាភិបាល»។

លោក​សុន​ ឆ័យ ​តំណាងរាស្ដ្រ​មណ្ឌល​ក្រុងភ្នំពេញ​របស់​គណបក្ស​ជំទាស់​សម ​រង្ស៊ី ​មាន​វត្តមាន​ក្នុង​ការ​តវ៉ា​របស់​អ្នក​ភូមិ​បឹងកក់​នោះ​ដែរ។ ​លោក​បាន​ថ្កោលទោស​ដល់​ការផ្តន្ទាទោស​លើ​អ្នក​ភូមិ​បឹងកក់​ពី​សំណាក់​តុលាការ​ក្រុង​ភ្នំពេញ។

ព្រះតេជគុណ​លួន ​សាវ៉ាត​ ដែល​អាជ្ញាធរ​សង្ឃ​ចាប់​ខ្លួន​បង្ខំ​ឲ្យ​ឈប់​ចូលរួម​សកម្មភាព​តវ៉ា​របស់​ក្រុម​ប្រជាជន​ក៏​បង្ហាញ​ខ្លួន​ឡើង​វិញ​ដែរ​។ ​ហើយ​ព្រះតេជគុណ​មាន​សង្ឃដីកា​ដោយ​មិន​ខ្លាច​ការ​ចាប់​ឃាត់​ខ្លួន​ព្រះអង្គ​ជា​ថ្មី​នោះ​ទេ៕

This posting includes an audio/video/photo media file: Download Now

​៤៦ភាគរយ​នៃ​ពលរដ្ឋអេហ្ស៊ីប​៥០លាននាក់​ចេញ​ទៅ​បោះឆ្នោត​សារ​ជា​ថ្មី

Posted: 28 May 2012 07:06 PM PDT

គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​បាន​និយាយ​ថា​មាន​មនុស្ស​៤៦​ភាគរយ​នៃ​ប្រជារាស្ត្រ​អេហ្ស៊ីប​៥០​លាន​នាក់​ដែល​មាន​សិទ្ធិ​បោះឆ្នោត​បាន​ទៅ​បោះឆ្នោត។

កាល​ពី​ថ្ងៃ​ច័ន្ទ​ពួក​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ក្នុង​ប្រទេស​អេហ្ស៊ីប​បាន​បញ្ជាក់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​នាំ​ឱ្យ​មាន​ការ​បោះឆ្នោត​ជាថ្មី​រវាង​បេក្ខជន​នៃ​អង្គភាព​អ៊ីស្លាម​និយម​ Muslim Brotherhood ​និង​បេក្ខជន​ម្នាក់​ទៀត​ដែល​មាន​ចំណង​ទាក់​ទង​ខ្លាំង​ជាមួយ​ការ​គ្រប់​គ្រង​របស់​លោក​អតីត​ប្រធានាធិបតី​ ហូស៊្នី មូបារ៉ាក់​Hosni Mubarak។​

ការ​រាប់​សន្លឹក​ឆ្នោត​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​​ដោយ​សេរី​ទីមួយ​នៃ​ប្រទេស​អេហ្ស៊ីប​កាល​ពី​សប្តាហ៍​មុន​បង្ហាញ​ថា​លោក​ម៉ូហាមេដ មរស៊ី​ Mohammed Morsi ​នៃ​អង្គភាព​ Muslim Brotherhood ​បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ​ច្រើន​ជាង​គេ​ហើយ​លោក​ អាមេដ ស្ហាហ្វីគ​Ahmed Shafiqអតីត​នាយក​រដ្ឋមន្ត្រី​និង​ជា​អ្នក​មិន​យក​សាសនា​ចម្បង​បា​នទទួល​សន្លឹក​ឆ្នោត​គាំទ្រ​ច្រើន​បំផុត​ទី​ពីរ។ ​ពួក​មន្ត្រី​ទាំង​នេះ​បាន​បញ្ជាក់​ភាព​ពិត​ប្រាកដ​អំពីលទ្ធផល​ជំហាន​ដំបូង​ដែល​បាន​ត្រូវ​ផ្សព្វផ្សាយ​កាល​ពី​សប្តាហ៍​មុន។​

ការ​បោះឆ្នោត​ជា​ថ្មី​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៦​និងទី​១៧​ខែមិថុនានឹង​ផ្តល់​ឱ្យ​ប្រជារាស្ត្រ​អេហ្ស៊ីប​​នូវ​ជម្រើស​មួយ​រវាង​ពួក​បេក្ខជន​មក​ពី​មាគ៌ា​នយោបាយ​ផ្សេង​គ្នា។

លោក​ មរស៊ី​Morsi ​បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ​៥​លាន​៧​សែន​៦​ម៉ឺន​៤​ពាន់​៩​រយ​៥២​ សន្លឹក​គឺ​ច្រើន​ជាង​លោក​ ស្ហាហ្វិក​Shafiqបន្តិច ​ដែល​បាន​ទទួល​សន្លឹកឆ្នោត​គាំទ្រ​៥​លាន​៥​សែន​៥​ពាន់​៣​រយ​២៧​សន្លឹក​។

គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​បាន​និយាយ​ថា​មាន​មនុស្ស​៤៦​ភាគរយ​នៃ​ប្រជារាស្ត្រ​អេហ្ស៊ីប​៥០​លាន​នាក់​ដែល​មាន​សិទ្ធិ​បោះឆ្នោត​បាន​ទៅ​បោះឆ្នោត។

ស៊ីរី៖ លោក​ខូហ្វ៊ី អាណាន់​Kofi Annan​ ​ប្រេសីត​សន្តិភាព​អន្តរជាតិ​កំពុង​ស្ថិត​ក្នុង​ប្រទេស​ស៊ីរី​ដើម្បី​ជួយ​ស្រោច​ស្រង់​ផែនការ​សន្តិភាព​មួយ​ដែល​លោក​សារភាព​ថា​មិនត្រូវ​បាន​​«អនុវត្ត​ឲ្យ​ទូលំទូលាយ»​ខណៈ​ដែល​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​រាយការណ៍​អំពី​ការ​វាយ​លុក​មួយ​របស់​កងកម្លាំង​រដ្ឋាភិបាល​ទៅ​លើ​ក្រុង​​ហាម៉ា​ Hama ​នា​ប៉ែក​កណ្តាល​ប្រទេស​ដែល​បាន​បណ្តាល​ឱ្យមនុស្ស​យ៉ាង​តិច​ណាស់​៣៤​នាក់​ស្លាប់។

កេនយ៉ា៖ លោក​នាយក​រដ្ឋមន្ត្រី​ រ៉ៃឡា អូឌីហ្កាRaila Odinga ​នៃ​ប្រទេសកេនយ៉ា​ Kenya ​បាន​មាន​ប្រសាសន៍​ថា​ការ​ផ្ទុះ​មួយ​នៅ​កណ្តាល​ក្រុង​ ណៃរូប៊ីNairobi ​កាល​ពី​ថ្ងៃ​ចន្ទ​ជា​សកម្មភាព​ភេរវកម្ម​មួយ​​ដែល​ផ្ទុ​យ​ពី​ពួក​ប៉ូលីស​ដែល​បាន​បន្ទោស​ការ​ផ្ទុះ​នេះ​ថា​បណ្តាល​មក​ពីការ​ប៉ះ​ចរន្ត​ខ្សែ​ភ្លើង។

...​៖​ លោក​ប្រធានាធិបតី​ស.រ.អ.​បារ៉ាក់​អូបាម៉ា​បាន​សម្តែង​គារវកិច្ច​ដល់​ពួក​ទាហាន​ជើង​ចាស់​របស់​ប្រទេស​ជាតិ​និង​គ្រួសារ​របស់​ពួក​គេ​នៅ​ក្នុង​ឱកាស​បុណ្យ​ទិវា​រំលឹក​វិញ្ញាណក្ខ័ន្ធ​យុទ្ធជន​នៅ​ពេល​ដែល​សហគមន៍​នៅ​ទូទាំង​ប្រទេស​អាមេរិក​បាន​រៀប​ចំ​ពិធី​បុណ្យ​នេះ​ដោយ​ខ្លួន​ឯង។​

វ៉ាទីកង់៖ អាជ្ញាធរ​វិមាន​វ៉ាទីកង់​បាន​បដិសេធ​របាយការណ៍​ដែល​ថា​មាន​បព្វជិត​Cardinal ​ម្នាក់​ដែល​គេ​មិន​ប្រាប់​ឈ្មោះ​មាន​ទាក់​ទិន​នឹង​រឿង​អាស្រូវ​ធ្ងន់ធ្ងរ​មួយ​អំពី​ការ​លេច​ឯកសារ​របស់​សម្តេច​ប៉ាប​ដែល​បង្ហាញ​អំពី​ការ​ប្រយុទ្ធ​ដណ្តើម​អំណាច​ក្នុង​កម្រិត​ខ្ពស់​បំផុត​នៃ​អង្គការ​ព្រះវិហារ​គ្រឹស្តសាសនា​និកាយ​កាតូលិក​Catholic។​

ជប៉ុន៖ លោក​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ណាអូតូ កាន់​Naoto Kan ​បាន​មាន​ប្រសាសន៍​ជម្រាប​សភា​ជប៉ុន​ឱ្យ​បោះបង់​ចោល​ថាមពល​បរមាណូ​ ហើយ​លោក​បានមាន​ប្រសាសន៍​ដែរ​ថា​ក្នុង​ឋានៈ​លោក​ជា​ប្រមុខ​រដ្ឋាភិបាល​​លោក​ទទួល​ខុស​ត្រូវ​ជា​ផ្នែក​ដល់​មហន្តរាយ​បរមាណូដែល​បាន​បណ្តាល​មក​ពី​ការ​រញ្ជួយ​ផែនដី​និង​មហា​រលក​សមុទ្រ​ស៊ូណាមី​tsunami ​កាល​ពី​ឆ្នាំ​ទៅ​មិញ។​​​​

អាហ្វហ្កានិស្ថាន៖ ពួក​មន្ត្រី​អូតង់​បាន​និយាយ​ថា​សមាជិក​ពីរ​នាក់​នៃ​ក្រុម​ចម្រុះ​បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​​អាហ្វហ្កានិស្ថាន​​​កាល​ពី​ថ្ងៃ​ចន្ទ។​​

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!