Koh Santipheap Daily

Koh Santipheap Daily


ស្រវឹងស្រា​ជិះម៉ូតូ​រួច​ចាប់​ហ្វ្រាំង​ដៃ​ដួល​សន្លប់​ម្នាក់​ឯង

Posted: 28 May 2012 12:45 AM PDT

រាជធានី​ភ្នំពេញ ៖​​ ​​បុរស​ចំណាស់​ម្នាក់​បាន​រង​របួស​បែក​មុខ​-មាត់ ​​សន្លប់​បាត់​ស្មារតី​នៅ​ពេល​បុរស​ម្នាក់​នេះ​ស្រវឹង​ស្រា ហើយ​ជិះម៉ូតូ​ក្នុង​ល្បឿន​លឿន ​​​ចាប់​ហ្វ្រាំង​ដៃ​បណ្តាល​ឱ្យ​ដួល​​បោក​ក្បាល​ កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ថ្ងៃ​ទី​២៦ ឧសភា តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ។

ម៉ូតូ​​វ៉េវ​បើក​បញ្ច្រាស​ផ្លូវ​ទៅ​បុក​ម៉ូតូ​​ឌ្រីម​សេ​១២៥ ​របួស​ធ្ងន់​ម្នាក់ ​ស្រាល​​៣​នាក់​

Posted: 28 May 2012 12:40 AM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ម៉ូតូ​វ៉េវ ពណ៌ទឹក​​ក្រូច មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​បើក​បញ្ច្រាស​ផ្លូវ​​ក្នុង​ល្បឿន​​លឿន​ ហើយ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ឌ្រីម​​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​​២០១០ ​​បើក​បរ​ដោយ​បុរស​ម្នាក់​ចំ​ពីមុខ​​ពេញទំហឹង បណ្តាល​ឱ្យអ្នក​​បើក​​ម៉ូតូ​ឌ្រីម​សេ​១២៥ ​រងរបួសធ្ងន់​ធ្ងរ​ត្រូវ​រថយន្ត​សាមុយ​​ដឹក​យក​ទៅសង្គ្រោះ​បន្ទាន់​​​នៅ​មន្ទីរ​ពេទ្យ​ ឯ​បុរស​​៣​នាក់​

ស្ត្រី​ម្នាក់​​តូច​ចិត្ត​​​កូន និង​ប្តី​ស្តី​បន្ទោស​​ចង.ក​ធ្វើ​អត្ត​ឃាត​

Posted: 28 May 2012 12:38 AM PDT

ខេត្ត​កំពង់​ស្ពឺ ៖ ​ស្ត្រី​ម្នាក់​សម្រេច​ចិត្ត​ធ្វើ​អត្ត​ឃាត​ដោយ​យក​ក្រមា​​ចង.ក​សម្លាប់​ខ្លួន​ឯង​នៅ​នឹង​ដើម​ឈើ​មួយ​នៅ​ក្រោយ​​រោង​ចាំ​ចម្ការ​ ស្ថិត​ក្នុង​​ភូមិ​កណ្តាល ឃុំ​តាំង​សំរោង ស្រុក​ភ្នំ​ស្រួច ​ដោយ​សារ​តែខឹង​ប្តី​​ និង​កូន​ស្តី​បន្ទោស​​បន្តិច​បន្តួច ។ ​ហេតុការណ៍​នេះ​កើតឡើង​​កាល​ពីវេលា​ម៉ោង​១២​និង​​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២៧ ឧសភា ២០១២។ ​

ប្រទះ​ឃើញ​សព​​សល់​តែ​គ្រោង​ឆ្អឹង​នៅ​ជើង​​​ភ្នំ​បារាំង នៃ​ជួរភ្នំ​ស្រង់​ ស្រុក​​គងពិសី

Posted: 28 May 2012 12:36 AM PDT

ខេត្តកំពង់​ស្ពឺ ៖ ​សាក​សព​មួយដែល​​រលេះ​រលួយ​​អស់​សល់​តែ​គ្រោង​ឆ្អឹង​ប៉ុណ្ណោះ ត្រូវ​បាន​អ្នក​ឃ្វាល​គោ​ម្នាក់​ប្រទះ​ឃើញ​នៅចំណុច​ជើង​ភ្នំ​បារាំង​នៃ​ជួរភ្នំស្រង់​ ក្នុង​ទឹក​ដី​​ឃុំស្រង់ មាន​ចម្ងាយ​​ប្រមាណ​១៥០​ម៉ែត្រ​ពី​រោង​ចក្រ​កិន​ថ្ម​មួយ​ឈ្មោះ​នួន សុន ស្ថិត​នៅ​ក្នុង​ស្រុក​គង​ពិសី។

ប្រធាន​FIFA​ណែនាំ​ឱ្យបញ្ឈប់​ការស៊ុត​ប៉េណាល់​ទី​ដើម្បី​សម្រេច​រកអ្នក​ឈ្នះ​ ព្រោះ​បារម្ភ​ខ្លាច​កើត​សោកនាកម្ម​ក្នុង​មជ្ឈ​ដ្ឋាន​បាល់ទាត់​

Posted: 28 May 2012 12:31 AM PDT

ប្រធាន​FIFA​ណែនាំ​ឱ្យបញ្ឈប់​ការស៊ុត​ប៉េណាល់​ទី​ដើម្បី​សម្រេច​រកអ្នក​ឈ្នះ​ ព្រោះ​បារម្ភ​ខ្លាច​កើត​សោកនាកម្ម​ក្នុង​មជ្ឈ​ដ្ឋាន​បាល់ទាត់​
សារព័ត៌​មាន​បរទេស​ផ្សាយ​ឱ្យដឹង​ថា​ លោក​សេប​ ប្ល៊េតធ័រ​ ប្រធាន​សហព័ន្ធ​បាល​់​ទាត់​អន្តរជាតិ​(FIFA)បាន​ស្នើ​មតិ​យោបល់​មួយ​​ថា គួរ​តែ​លុប​ចោល​ការស៊ុត​បាល់​ប៉េណាល់​ទី​ ដើម្បី​សម្រេច​រក​អ្នក​ឈ្នះ​ ​រួម​ទាំង​ណែនាំ​ឱ្យ​រិះ​រក​វិធី​សាស្ត្រ​ផ្សេង​ទៀត​ដើម្បី​កាត់​ក្តី​ ព្រោះ​បារម្ភ​ខ្លាច​កើត​មាន​សោកនាដកម្ម​នៅក្នុង​មជ្ឈដ្ឋាន​បាល់​ទាត់​ ។

រថយន្ត​កូរ៉េ​ប៉ះ​គូទ​រថយន្ត​ឡង់​គ្រីស្ស័រ​ព្រោះ​ជាន់​ហ្វ្រាំង​មិន​ស៊ី

Posted: 28 May 2012 12:30 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖​​ ​រថយន្ត​កូរ៉េ​ ពណ៌​ខៀវ ​មួយ​គ្រឿង​ ដែល​ផ្ទុក​ទំនិញ​ពេញ​​ ​បាន​ប៉ះ​ជា​មួយ​រថយន្ត​ឡង់​គ្រីស្ស័រ​ ពណ៌​ខ្មៅ មួយ​គ្រឿង​ពី​ក្រោយ​ដោយ​សារ​តែ​ការ​បើក​ប្រជែង​គ្នា ខណៈ​នៅ​លើ​ទ្រូង​ផ្លូវ​កំពុង​មាន​ចរាចរណ៍​ចង្អៀត​ណែន​ណាន់​ ហើយ​​ជាន​់​ហ្វ្រាំង​មិន​ស៊ី​ ។ ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥ និង​​៣០​នាទី​ល្ងាច​ថ្ងៃទី​២៦ ឧសភា នៅ​ខាង​ជើងភ្លើង​​ស្តុប​​

កូដ​​កម្ម​​​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃតាមការ​ញុះ​ញង់​​របស់​​​សហជីព​មួយរោង​ចក្រ​​​​ SL ខាត​​ជាង​​3លាន​$

Posted: 28 May 2012 12:15 AM PDT

រាជ​ធានី​ភ្នំពេញ​​​​​​​​​​​​​​​​​ ៖ ​គិត​ចាប់​​ពីថ្ងៃ​ដែល​កម្មករ​រោងចក្រ​​ SL បាន​ធ្វើកូដ​កម្ម​​​​កាល​ពី​​ថ្ងៃ​​ទី​១២ ឧសភា មក​​ទល់នឹង​ពេល​នេះ​ រោង​ចក្រSL បាន​ទទួល​​ខាតបង់​ធ្ងន់​​ធ្ងរ​​បំផុត​​​គឺ​មាន​ទំហំ​​ទឹក​ប្រាក់​​​រហូត​ដល់​ជាង​​៣ល​ាន​​ដុល្លារ​​​ទៅហើយ ហើយ​​ការ​ខាត​បង់​​​ប្រហែល​​​ជា​បន្ត​កើន​​ឡើង​ថែម​ទៀត​​ បើ​សិន​​ជា​គេ​​នៅ​តែ​​បណ្តោយ​​និង​លើក​ទឹក​ចិត្ត​​​​ឱ្យ​សហជីព​​អត់​ច្បាប់​​​មួយ​ចំនួន​​​​​ដើរ​​ញុះញង់​​​ ចាក់​រុក

ស្រវឹង​ធ្លាក់​ភ្នែក​​បើក​ម៉ូតូ​​គុប​បុក​គ្នា​ជា​មួយ​ម៉ូតូ​ស្ទេប​​របួស​ធ្ងន់​នារី​ម្នាក់​ ស្រាល​ម្នាក់​សុំ​សង​៣៥០​ដុល្លារ​

Posted: 28 May 2012 12:15 AM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ស្រវឹង​ជោក​ជាំ​​ម្នាក់​​បើក​ម៉ូតូ​គុប​ជ្រុង​ ពណ៌ទឹក​ប៊ិច​មួយ​គ្រឿង ​ក្នុង​ល្បឿន​លឿន​ ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្ទេប​​ពណ៌​ផ្កា​ឈូក ជិះគ្នា​២​នាក់​ជានារី​​ចំពី​មុខ​ពេញ​ទំហឹង បណ្តាល​ឱ្យ​នារី​ម្នាក់​រង​របួស​ធ្ងន់​ត្រូវ​បញ្ជូន​​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ ឯ​នារី​​ម្នាក់​ទៀត​​របួស​ស្រាល។ ហេតុ​ការណ៍​នេះ កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​១១​និង​១០​​​នាទី​យប់​ថ្ងៃទី​២៧ ឧសភា ២០១២ ​តាម​បណ្តោយ​​ផ្លូវ​លេខ​៣៧១ ​សង្កាត់​ទឹក​ថ្លា ខណ្ឌ​​សែន​សុខ ។

​ផ្ទះ​​គ្រូខ្មែរ​ព្យាបាល​ជំងឺ​១​ខ្នង​ត្រូវ​អគ្គិ​ភ័យ​​លេបត្របាក់​​អស់​គ្មាន​សល់​​ ឥឡូវ​រលត់​ហើយ

Posted: 28 May 2012 12:13 AM PDT

រាជធានីភ្នំពេញ ៖ ​ផ្ទះ​មួយ​ខ្នង​ទំហំ​៥​​គុណ​៦​ម៉ែត្រ ​ឈើ​ប្រក់​​ស័ង្ក​សី​​ជញ្ជាំង​​ស័ង្ក​សី​​ត្រូវ​បាន​អគ្គិ​ភ័យ​​លេប​​ត្របាក់​អស់​​គ្មាន​​សល់​ កាលពី​វេលា​ម៉ោង​​១២​និង​២០​នាទី​​ថ្ងៃ​ត្រង់​​ថ្ងៃទី​២៨ ​ឧសភា ២០១២ ស្ថិតក្នុង​ភូមិ​ព្រៃ​​ជី​សាក់ ​សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍សែន​ជ័យ ។

លុក ដូ​ណាល់​ឈ្នះ​ពាន​ជើង​ឯក​វាយ​កូន​ហ្គោល​PGA Championship​នៅ​អង់​គ្លេស

Posted: 28 May 2012 12:12 AM PDT

កីឡាករអង់គ្លេសលុក ដូណាល់ 
លុក ដូ​​ណាល់​​ទ​ទួល​​បាន​​​ជោគ​​ជ័យ​​ទាំង​​ស្រុង​​នៅ​​ក្នុង​​ការ​ការ​​​​ពារ​​ជើង​​ឯក​​កម្ម​​វិធី PGA Championship​របស់​​ខ្លួន​​បន្ទាប់​​ពី​​ធ្វើ​បាន​ពិន្ទុ​៤​អាន់​ឌ័រ​ប៉ា​ ៦៨​បន្ថែម​ទៀត​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ទី​លាន​ Wentworth Golf Clubនា​​ក្រុង ​Surrey​ប្រ​ទេស​អង់​គ្លេស​។​​ ការ​ប្រ​កួត​ដែល​មាន​​​ទឹក​ប្រាក់​រង្វាន់​សរុប​៤​លាន​និង​៥​សែន​ដុល្លារ​អា​មេរិក​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​កាល​ពី​ថ្ងៃ​ទី​២៧ ​ឧស​ភា ។​

ប្រធានាធិបតី​​អ៊ីរ៉ាក់​​​​អំពាវនាវ​​​ឱ្យ​មាន​​ការ​ចរចា​​ជាតិ​​ចៀសវាង​ការ​បែក​បាក់​

Posted: 28 May 2012 12:05 AM PDT

  ​ប្រធានាធិបតី​អ៊ីរ៉ាក់
ប្រធានាធិបតី​​​អ៊ីរ៉ាក់​​​លោក​​​ចាឡាល់​ តាឡា​បានី​ បាន​​ស្នើ​​ដល់​ក្រុម​​​​នយោបាយ​​ទាំងឡាយ​​របស់​​ប្រទេស​ឱ្យ​ដោះ​​​ស្រាយ​ការ​​ខ្វែង​ទំនាស់​​គ្នា​​ខាង​នយោបាយ​តាម​​រយៈ​​​ការ​ចរចា​​ជាតិដើម្បី​​ចៀសវាង​​ការកើន​ឡើង​​​នៃភាពតាន​តឹង​​ដែល​នឹងអាច​​​បំបែក​ប្រទេស ។ ​​ក្នុង​សេចក្តី​​​ប្រកាស​មួយចេញផ្សាយ​​កាលពី​ថ្ងៃទី​២៧​ ឧសភា​​លោក​​​​តាឡាបានី គូស​បញ្ជាក់​​ថា ខ្ញុំ​ដឹង​ច្បាស់​​​​​ពីភាព​​ធ្ងន់​ធ្ងរ​​​​នៃ​

នា​ង​ក្រមុំ​រូប​ស្អាត​​ទៅច្រូត​ល្ង​​នៅចម្ការ​​ជាន់មីន​​​ផ្ទុះ​​​ដាច់​ជើង​​​ម្ខាង​​​

Posted: 28 May 2012 12:00 AM PDT

ខេត្ត​ពោធិ៍សាត់​​​​​​​​​​​​​​​​ ៖ នារីវ​័យ​​​​​ក្រមុំ​​​រូបស្អាត​​ម្នាក់​​​ បានក្លាយ​​ជាជន​ពិការ​​​​តែ​ក្នុង​មួយ​ប៉​ប្រិច​ភ្នែក​​​ ដោយ​សារ​​​ជាន់​មីន​ផ្ទុះ​ដាច់​ជើង​​ម្ខាង​​​ ខណៈ​ពេល​​​​នាង​​ទៅ​ច្រូត​ល្ង​​ក្នុង​​ចម្ការ ។ ហេតុ​​ការណ៍​​នេះ​​​​បាន​កើត​ឡើង​​​កាលពី​​ថ្ងៃទី​​២៥ ឧសភា ​វេលា​​ម៉ោង​​​​១២​​​​ថ្ងៃ​ត្រង់ ក្នុង​ភូមិ​ដី​​ក្រហម ឃុំ​អន្លង​​​់​រាប ស្រុក​​វាល​វែង ។

លំនៅ​ឋាន​គ្រូ​ខ្មែរ​​ព្យាបាល​​ជំងឺ​នៅ​ចោមចៅ​​ត្រូវ​ភ្លើងឆេះ​ខ្ទេច

Posted: 27 May 2012 11:50 PM PDT

រាជធានីភ្នំពេញ ៖ ​អគ្គិ​ភ័យ​​បាន​លេប​ត្របាក់​​លំនៅឋាន​គ្រូខ្មែរ​​ព្យាបាល​ជំងឺ​​ខ្ជាក់​ផ្សែង​ខ្មួលខ្មាញ់​អណ្តាត​​ភ្លើង​​សន្ធោ​សន្ធៅធ្វើ​ឱ្យ​​មាន​ការរន្ធត់ និង​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១២និង​២០​នាទី​ថ្ងៃត្រង់ថ្ងៃទី​២៨ ឧសភា ២០១២ ​ស្ថិតក្នុង​ភូមិ​ព្រៃ​ជីសាក់ ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែនជ័យ ​ហើយ​ពេល​នេះ​សមត្ថ​កិច្ច​​កំពុង​បញ្ចេញ​​រថយន្ត​

ផ្ទុះ​អាវុធ​ក្នុង​ពិធី​បុណ្យ​ឡើង​អ្នក​តា​ស្លាប់​ម្នាក់​ របួស​ធ្ងន់2នាក់

Posted: 27 May 2012 11:45 PM PDT

ខេត្ត​ព្រៃ​វែង​​ ៖ ​ហេតុការណ៍ផ្ទុះ​អាវុធ​មួយ​​បាន​កើតឡើង​រវាង​ក្រុម​យុវជន​ជិះ​ម៉ូតូ​៣នាក់​​ និងក្រុម​ប៉ូ​លិស​ប៉ុស្តិ៍​ស្ពឺ​«ខ»​ស្រុក​បាភ្នំ​​ ​កាលពី​វេលា​ម៉ោង៨​យប់​ថ្ងៃ​ទី​២៦​ ឧសភា​ នៅ​ចំណុច​ផ្លូវកែង​ចូល​ផ្សារ​ឈើ​កាច់ ​​ស្ថិត​ក្នុងភូមិ​ឈើ​កាច់ ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ បណ្តាល​ឱ្យ​​​​ស្លាប់​​ម្នាក់​ឈ្មោះ​ម៉ា​ន សាវ​ល្ល៍ ​​អាយុ​២៦​ឆាំ្ន មាន​ទីលំនៅ​ក្នុងភូមិ​ឫ​ស្សី​ស្រុក ឃុំ​ឫស្សី​ស្រុក ស្រុក​ពាម​ជរ ត្រូវ​​​១​គ្រាប់​​

វេទិកា​ពិនិត្យ​​សុខ​ភាព​កីឡាករ​​ កីឡាការិនី​បញ្ញា​ខ្សោយ​

Posted: 27 May 2012 11:38 PM PDT

វេទិកា​ពិនិត្យ​​សុខ​ភាព​កីឡាករ​​ កីឡាការិនី​បញ្ញា​ខ្សោយ​
រាជធានី​ភ្នំពេញ​ ៖ កាល​ពី​ថ្ងៃ​អា​ទិត្យ​​ ទី​២៧​ ​​​​ឧសភា ​​កន្លង​​​មក​នេះ​​ នៅ​វិមាន​​ពហុ​កី​ឡ​ដ្ឋាន​​​ជាតិ​​​មាន​រៀប​ចំ​​​​​​​វេទិកា​​មួយ​​ដើម្បី​​ពិ​និត្យ​​សុខ​ភាព​​អាណា​ព្យា​​បាល​​​ និង​កីឡា​ករ​ កីឡា​ការិ​នី​បញ្ញា​ខ្សោយ​​​ ក្រោមអ​ធិប​តី​​​​​ភាព​លោក​​ អ៊ិត សំហេង​ ​​​រដ្ឋ​មន្ត្រី​​​ក្រសួង​សង្គម​កិច្ច​​​ អតី​ត​​យុទ្ធ​ជន​​​ និ​ង​យុវ​នី​តិសម្ប​ទា​ និង​ជា​ប្រធាន​គណៈ​​​កម្មាធិការ​​​ជាតិ​​​ស្ប៉េ​​ស្យាល់​​​​អូ​ឡាំ​ពិក​​​កម្ពុជា​​ ដោយ​​​​មានការ​​​ចូល​រួម​​​ពី​​កីឡា​

ម៉ូតូ SIRIUS ​បើក​បុក​គ្នា​ជា​មួយ​ម៉ូតូវីវ៉ា បត់​ឆ្លង​ថ្នល់​របួស​ធ្ងន់​២​នាក់​

Posted: 27 May 2012 11:33 PM PDT

ទិដ្ឋភាពឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូ SIRIUS ​ពណ៌ ក្រហម​​លាយ​ខ្មៅ​មួយ​គ្រឿង ​បើក​បរ​ដោយ​បុរស​ម្នាក់​​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ VIVA ​ពណ៌​​ខ្មៅ ​ដែល​បើក​បរ​ដោយ​បុរស​ម្នាក់​ដែរ កំពុង​បត់​ឆ្លង​ថ្នល់​ចំ​ពាក់​កណ្តាល​ម៉ូតូ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​​បុរស​ទាំង​២​នាក់​​រង​របួស​​ធ្ងន់​ធ្ងរ​ត្រូវ​រថយន្ត​សាមុយ​ដឹក​​យក​ទៅ​សង្គ្រោះ​​​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​ ។ ហេតុការណ៍​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​​កើតឡើង​​កាល​ពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​​២៧ ឧសភា ២០១២ ​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធរុស្ស៊ី ​សង្កាត់​កាកាប ​

ម៉ូតូ​ស្តេប​បើក​បរ​ទាំងស្រវឹង​មិនគោរព​ភ្លើង​ស្តុប​បុកគ្នា​ជាមួយ​ម៉ូតូ​ធុន​ធំ​

Posted: 27 May 2012 11:30 PM PDT

ទិដ្ឋ​ភាពកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ ម៉ូតូស្តេប​​ ពណ៌​ស​មួយ​គ្រឿង​ ដែល​បុរស​ស្រវឹង​ស្រា​ម្នាក់​​បាន​បើក​បរ​មិន​គោរព​ភ្លើង​ស្តុប​​ ​ក៏ជ្រុល​ទៅ​បុក​គ្នា​ជាមួយ​ម៉ូតូ​ធុនធំ​ម៉ាក​Kawasaki ពណ៌ខ្មៅ​ ​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ស្តេប​ដួលបោកក្បាល​សន្លប់​ស្តូក​ស្តឹង​ ​កាលពី​វេលា​ម៉ោង​៧និង​៤០​នាទី​យប់​ថ្ងៃទី​២៦​ ឧសភា​ ​នៅ​ចំណុច​ស្តុប​ទួលទំពូង​ មុខភោជនីយ​ដ្ឋាន​ទន្លេបាសាក់​ ​តាម​មហាវិថី​ម៉ៅ​សេទុង​​កែង​ផ្លូវ​

តារាបង្ហាញ​​ម៉ូដ​​​ និង​សម្តែង​​​​​ថា​​ម៉ែ​​យ៉ែម​​ទាក់​ទង​​​តែ​នាង​​​មិន​​​​រញ៉េរញ៉ៃ

Posted: 27 May 2012 11:28 PM PDT

កញ្ញាគង់ រស្មី​​​
រាជ​ធានីភ្នំពេញ ៖ ​​​​​កញ្ញាគង់ រស្មី​​​ ជាតារា​បង្ហាញ​ម៉ូដ​​​​ ​​​តារា​​សម្តែង​​​កាយ​វិការ​ខារ៉ា​អូខេ​​ និង​វីដេអូ​​ភាគ​តាម​​​ទូរទស្សន៍​​​​មាន​វ័យ​​​​​២០​​​ឆ្នាំ​​។ កន្លង​មក​​​ប្រិយ​មិត្ត​​​ទស្សនិក​ជន​​​ធ្លាប់​​​ឃើញ​​​ទេព​​កោ​សល្យ​​​​​សម្តែង​​​​របស់​នាង​​​តាម​រយៈ​​ស្ប៉ត​​ផ្សាយ​​ពាណិជ្ជ​កម្ម​​​​ និង​ស្ប៉ត​​​អប់​រំ​​​សុខ​ភាព​​ផ្សេងៗ​​ដែល​​​ចាក់​ផ្សាយ​​​តាម​កញ្ចក់​​​ទូរទស្សន៍​​​នានា​ ជា​ពិសេស​​តាម​រយៈ​ខ្សែរឿង​​ភាគ​មួយ​ចំនួន​​​ដូច​ជា​រឿង​​​​ សេដ្ឋី​​វ័យ​

សិក្ខា​សាលា​ស្តី​អំពី​«​ស្រែ​សរីរាង្គ​ ដើម្បី​និរន្ត​រភាព​នៃ​ការចិញ្ចឹម​ជីវិត​»

Posted: 27 May 2012 11:15 PM PDT

ទិដ្ឋភាពក្នុងពិធីសិក្ខា​សាលា
រាជ​ធានី​ភ្នំពេញ​ ៖ ភាគ​ច្រើន​នៃ​ប្រជាជន​ជាង​៣ពាន់​លាន​នាក់​នៅ​អាស៊ី​ ​(ពាក់​កណ្តាល​នៃ​ប្រជា​ជន​ពិភព​លោក​) រស់​នៅ​ពឹង​ផ្អែក​លើ​ស្រូវ​-អង្ករ​ ជាអាហារ​សំខាន់​ ។ ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពីសារ​សំខាន់​​​របស់ស្រូវ​-អង្ករ​ចំពោះ​ការចិញ្ចឹម​ជីវិត​ និងការរស់​នៅ​របស់​ប្រជាជន​អាស៊ី​ សកម្មភាព​រួម​គ្នា​ ដើម្បី​ដំណាំ​ស្រូវ​-Collective Rice Action(CORA) ឆ្នាំ​២០១២ ​បាន​និងកំពុង​រៀបចំ​ធ្វើ​ដោយ​

ទិញ​​រថយន្ត​បាន​៣​ថ្ងៃ​​ម៉ូតូ​បើក​​បុក​ពី​ក្រោយ​​ផ្លោង​ធ្លាក់​បែក​កញ្ចក់​ខ្ទេច​​បោក​ក្បាល​​របួស​ធ្ងន់​

Posted: 27 May 2012 11:14 PM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​កាមរី​​ស៊េរី​២០០៧ ពណ៌​ទឹក​ប្រាក់ មួយ​គ្រឿង​ដែល​ម្ចាស់​​ទើបតែ​ទិញ​បាន​៣​ថ្ងៃ​ប៉ុណ្ណោះ ​ស្រាប់តែ​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដោយ​​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​១២៥ ​ស៊េរី​២០១២ ​ពណ៌ខ្មៅ មួយ​គ្រឿង​ បើក​មក​បុក​ពី​ក្រោយ​ពេញទំហឹង​ ហើយផ្លោង​ទៅ​បោក​កញ្ចក់​​ក្រោយ​បែក​ខ្ទេច បណ្តាល​ឱ្យ​​អ្នក​បើក​បរ​ម៉ូតូ​​បោក​ក្បាល​​រង​របួស​ធ្ងន់​ត្រូវ​មិត្តភក្តិ​​បញ្ជូន​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​ព្រះ​​កុសុមៈ ។

អ្នកកាសែត​​បារាំង​នឹងត្រូវ​​​ពួកឧទ្ទាម​​ FARCដោះលែង​ថ្ងៃទី30 ឧសភា

Posted: 27 May 2012 11:12 PM PDT

 អ្នក​​​កាសែត​​​បារាំង​​ដែល​​​នឹង​ត្រូវ​​ដោះលែង
ពួក​ឧទ្ទាម​​​នៃកងកម្លាំង​បដិវត្តន៍​កូឡុំ​ប៊ីFARC ​​​​បាន​ប្រកាស​​កាលពី​ថ្ងៃទី​២៧ឧសភា​ថា ពួកគេ​​នឹងដោះលែង​​អ្នកកាសែត​​​បារាំង​លោក​ ROMEO LANGLOIS នា​​​ថ្ងៃទី​៣០ឧសភា ។ អ្នក​កាសែត​រូបនេះ​​ជាអ្នក​​ឆ្លើយ​ឆ្លង​​ព័ត៌​មាន​​របស់​ទូរទស្សន៍​​បារាំង FRANCE ​២៤ ប្រចាំក្រុង​​បូហ្គោ​តា ត្រូវ​ពួកឧទ្ទាម​​​​នោះ​​ចាប់​​​កាលពី​១ខែ​​មុន​ក្នុង​ព្រៃ​នាភាគ​ខាងត្បូង​​​ប្រទេស ។

​ស្រវឹង​ធ្លាក់​ភ្នែក​​បើក​ម៉ូតូ​​ដួល​សន្លប់​ម្នាក់​ឯង

Posted: 27 May 2012 11:12 PM PDT

បុរស​ដែល​ស្រវឹង​ធ្លាក់​បើក​ដួល​ខ្លួន​ឯង​
រាជធានីភ្នំពេញ ៖ ​បុរស​ស្រវឹង​ម្នាក់​​បើក​ម៉ូតូ​​សង់​កូរ៉េ​ ពណ៌​ក្រហម ​មួយ​គ្រឿង​យ៉ាង​លឿន​ រហូត​ដល់​ថ្នាក់​កាន់​ចង្កូត​លែង​ជាប់​ក៏​ដួល​ប្រាវ​​បោក​ក្បាល​​ទៅ នឹង​ថ្នល់ បណ្តាល​ឱ្យ​​សន្លប់​បាត់​​​មាត់​ឈឹង ​មួយ​សន្ទុះ​​ពេល​សមត្ថ​កិច្ច​ចុះ​ទៅ​ដល់​លើក​ម៉ូតូ​​ជិះ​ទៅ​បាត់ ហើយ​ប្រាប់​សមត្ថ​កិច្ច​ថា ខ្លួន​មិន​មាន​រង​របួស​អ្វី​ទេ ។ ​ហេតុការណ៍​គ្រោះ​ថ្នាក់​

កី​ឡា​ករ​អូ​ស្ត្រា​លី​វេ​ប៊័រ​យក​ឈ្នះ​ពាន​ជើង​ឯក​ប្រណាំង​រថ​យន្ត​ f1​នៅ​ម៉ូ​ណា​កូ

Posted: 27 May 2012 11:08 PM PDT

កីឡាករ​អូ​ស្ត្រា​លី​វេប៊័ររីក​រាយ​បន្ទាប់​ពី​ឈ្នះ​ពាន​ជើង​ឯក​
ម៉ាក វេ​ប៊័រ​​​ទទួល​​បាន​​ភាព​​រីក​​រាយ​​ជា​​លើក​​ដំ​បូង​​នៃ​​រដូវ​កាល​ប្រ​ណាំង​ឆ្នាំ​២០១២​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ជើង​ឯក​កម្ម​វិធី​ Monaco Grand Prixនៅ​ទី​លាន​ប្រ​ណាំង​ក្រុង​ម៉ូ​ណា​កូ​ ប្រ​ទេស​ម៉ូ​ណា​កូ​កាល​ពី​ថ្ងៃ​​ទី​២៧​ ខែ​ឧស​ភា​ ។ វេប៊័រ​​ដែល​​​ជា​អ្នក​បើកបរ​ឱ្យ​ក្រុម​ Red Bull​បញ្ចប់​ការ​ប្រ​ណាំងដែល​មាន​៧៨ជុំ​ស្មើ​២៦០,៥២០​គី​ឡូ​ម៉ែត្រ​ដោយ​ប្រើ​​ថិរវេលា​ ១​

ពួក​​ប្រឆាំង​លោក​ពូទីន​​ច្រើន​​នាក់​ចាប់​ខ្លួន​នៅក្រុង​មូស្គូ

Posted: 27 May 2012 11:05 PM PDT

នារី​​បាតុករ​​ប្រឆាំង​លោក​​​ពូទីន​
ប៉ូលិសរុស្ស៊ី​​កាលពី​ថ្ងៃទី​២៧ឧសភា​​បាន​​ចាប់​ខ្លួន​​ពួក​ប្រឆាំង​ជាច្រើន​​​សិប​នាក់​​ដែល​ធ្វើ​​បាតុកម្ម​​​ប្រឆាំង​​នឹងប្រធានាធិបតី​លោក​វ៉្លាឌីមៀរ ពូទីន​ ​​នៅកណ្តាល​​ក្រុង​​មូស្គូ​​ ។​

នេប៉ាល់​​​​​រំលាយ​​សភា​បោះឆ្នោត​ថ្មី​នា​​ខែ​វិច្ឆិកា​

Posted: 27 May 2012 11:03 PM PDT

ប៉ូលិស​​​រាំងខ្ទប់​​បាតុករ​នៅ​​​ច្រក​ចូល​​​​សភា​​
នាយករដ្ឋ​មន្ត្រី​នេប៉ាល់​​​ប្រកាស​កាលពី​ថ្ងៃទី​២៧ ឧសភា​ ពីការ​​រៀបចំ​​ការ​បោះឆ្នោតថ្មី​​នា​ថ្ងៃទី២២​វិច្ឆិកា​ខាងមុខ​នេះ​​ក្រោយ​ពី​បរាជ័យ​នៃការ​​​ចរចា​រវាងបណ្តា​មេដឹកនាំ​នយោ​បាយ​​​​លើ​​រដ្ឋធម្មនុញ្ញ​​ថ្មី​ដែល​​ជំរុញ​​ឱ្យ​មាន​​​ការរំលាយ​​​សភា។​ ​នាយករដ្ឋមន្ត្រី​លោក​បាប៊ូ រ៉ាម​ បាតារ៉ៃថ្លែង​​តាម​ទូរទស្សន៍​​​ថា ​សភា​​​ធម្មនុញ្ញ​​​ដែល​ជ្រើសរើស​​កាលពី​ឆ្នាំ២០០៨ ក្រោយ​មួយ​

កីឡា​ករ​កា​ណា​ដា ​Hesjedal​យក​ឈ្នះ​ជើង​ឯក​ប្រណាំង​កង់ ​Tour ​of ​Italy

Posted: 27 May 2012 11:00 PM PDT

កីឡាករកា​ណា​ដា​ Ryder Hesjedal
Ryder Hesjedal​​បាន​​ក្លាយ​​ជា​​កី​ឡា​ករ​​ជាតិ​​កា​​ណា​ដា​​ដំ​បូង​​គេ​​បន្ទាប់​​ពី​បាន​យក​ឈ្នះ​​ជើង​ឯក​ប្រ​ណាំង​កង់​ក្រប​ខណ្ឌធួនៅ​ប្រ​ទេស​អ៊ីតា​លី​កាល​ពី​ថ្ងៃ​ទី​២៧​ឧស​ភា​ ​។ Ryder Hesjedalបាននាំ​មក​នូវ​ភាព​រីក​រាយ​ជូន​ក្រុម​Garmin - Barracudaរបស់​ខ្លួន​ក្រោយ​ពី​រូប​គេ​ក្លាយ​ជា​អ្នក​លើក​ពាន​​​កម្ម​

គ្រូ​ទាយ​ដូច​គ្នា​​​ទាស់​រឿង​​ដី​បាញ់​ប្រហារ​​2គ្រាប់​​​ស្លាប់​ម្នាក់​​នៅជើង​ព្រៃ​

Posted: 27 May 2012 11:00 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
ខេត្ត​កំពង់​ចាម ៖ គ្រូ​ទាយ​​​ពីរ​នាក់​​​​ធ្វើ​រោង​​ស្នាក់​នៅក្បែរ​គ្នា​​ក្នុង​តំប​ន់​​​រមណីយ​ដ្ឋាន​​ភ្នំជើង​ព្រៃ​​​ ស្ថិត​​នៅភូមិ​​ឈូក ​ឃុំ​គោក​​រវៀង​​ ស្រុក​ជើង​ព្រៃ​​ បានឈ្លោះ​​ប្រកែកគ្នា​​​បែក​ផ្សែង​​​ស្ទើរ​​​រាល់​​ថ្ងៃ​​ ក៏បាន​​​​ឈាន​ដល់​បញ្ចេញ​​​កំហឹង​​​ដោយគ្រូ​ទាយ​​ម្នាក់​​ឈ្មោះ​​​ស៊ាង​ ​សុង​ អាយុ​​៥១​ឆ្នាំ​ បាន​យក​កាំ​ភ្លើង​​​​អាកា​ស្វាយ​បត់​មក​បាញ់​​​ប្រហា​រ​លើ​​គូ​ជម្លោះត្រូវ​​​​​ខ្នង​​២គ្រាប់ ធ្លាយ​​​មក​ដើម​ទ្រូ​ង​​បណ្តាល​​​ឱ្យ​ស្លាប់​​​​ ។

លោក​​​​វេន​ជា​បាវ​​​អំពាវ​នាវ​​​ឱ្យ​​ពង្រឹង​​​ការ​តស៊ូ​​​ប្រឆាំង​​ភាព​ក្រីក្រ​

Posted: 27 May 2012 10:57 PM PDT

 ​លោក​វេនជា​បាវ​ចុះ​​ជួបជាមួយ​ពលរដ្ឋ​ជនបទ​
នាយក​រដ្ឋ​មន្ត្រី​​ចិន​លោក​​វេន​ជា​បាវ​នាពេល​​ថ្មីៗ​នេះ​​បាន​​អំពាវ​នាវ​​​ឱ្យ​បង្កើន​ការ​​ខិតខំ​ប្រឹង​ប្រែង​​ក្នុង​ការ​តស៊ូ​​ប្រឆាំង​​ភាព​​ក្រីក្រ​​ដែល​​ផ្តោត​លើ​​​​​ការ​អភិវឌ្ឍន៍​ ហើយ​​ជួយឧបត្ថម្ភ​ដល់​បណ្តា​​មនុស្ស​​ដែល​យ៉ាប់​យឺន​ ។ ​ក្នុង​ពេល​​​ចុះទៅ​ខេត្ត​​ហ៊ូណាន់​​រយៈពេល​​​៣​ថ្ងៃ​​​លោក​​វេន​ជា​បាវ​​គូសបញ្ជាក់ថា ​ទោះបី​ចិន​​សម្រេច​​បាន​​ការរីក​ចម្រើន​​​គួរឱ្យ​​កត់​

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​​ថ្កោល​ទោសក្រុងដាម៉ាស់​ចំពោះ​​ការ​សម្លាប់​​រង្គាល​​នៅ​ហ៊ូឡា

Posted: 27 May 2012 10:52 PM PDT

សាក​​សព​​​​អ្នក​ស្លាប់​​ដែល​​ត្រូវ​បាន​ប្រមូល​
ក្រុម​ប្រឹក្សា​សន្តិសុខអ.ស.ប​ កាលពី​ថ្ងៃទី​២៧ឧសភា​​បាន​ថ្កោល​ទោស​ដោយ​​ពាក្យ​ធ្ងន់ៗបំផុតចពោះ​រដ្ឋាភិបាល​​ស៊ីរី​​ដោយ​សារ​តែការ​ ស​ម្លាប់​​រង្គាល​នៅទីក្រុងហ៊ូឡា​ដែល​បណ្តាលឱ្យ​​​មនុស្ស​ស្លាប់​១០៨​នាក់​ខណៈដែល​រុស្ស៊ី​​អះអាង​​នាពេល​មុន​នេះពីការ​សង្ស័យ​​លើ​ការទទួល​ខុស​ត្រូវ​របស់​ក្រុងដាម៉ាស់​​ក្នុង​រឿង​សម្លាប់​​​​រង្គាល​នេះ ។

អង្គ​ការ​​​2សមាជិកចម្រុះ​ជាតិ​សាសន៍​​​​​​52​នាក់​​​បាន​​រើ​សសំរាម​​និង​កាកសំណល់​​ រយៈ​ពេល​​​2សប្តាហ៍​មក​ហើយ​នៅ​​ក្រុង​ប៉ោយ​ប៉ែត​​ល្អ​ក្លាយ​ជា​​​ទី​ក្រុង​​​បៃ​តង​

Posted: 27 May 2012 09:15 PM PDT

អង្គ​ការ​​​2សមាជិកចម្រុះ​ជាតិ​សាសន៍​​​​​​52​នាក់​​​បាន​​រើ​សសំរាម​​និង​កាកសំណល់​ដើម្បី​ទី​ក្រុង​បៃតង
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ អង្គ​ការ​​​ចំនួន​​​២ដែល​​សមាជិក​​​​មក​ពី​​៦​ប្រទេស​​​ចំនួន​​៥២​នាក់​ បាន​​​​​រើ​សសំរាម​​​​និង​កាក​សំណល់​​​​រយៈ​ពេល​​​២​សប្តាហ៍​​មក​ហើយ​នៅ​ក្រុង​​ប៉ោយ​ប៉ែត​​​ ដើម្បីចូល​រួម​ផ្សព្វ​ផ្សាយ​​​ឱ្យ​ប្រជា​ពល​រដ្ឋ​​​មាន​ការ​យល់​ដឹង​​​និង​​យក​ចិត្ត​ទុក​ដាក់​សម្អាត​ក្រុង​​​ឱ្យ​បាន​ល្អ​ ដើម្បី​ឱ្យ​ក្លាយ​ជា​ទី​ក្រុង​​​​បៃ​តង​​​មាន​​បរិស្ថាន​​ល្អ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!