Koh Santipheap Daily

Koh Santipheap Daily


អាជ្ញាធរ​ខណ្ឌ​ដង្កោ​​បើក​ការដ្ឋា​ន​​​​ស្ថាបនាផ្លូវ​​4​ខ្សែ​នៅ​ក្នុង​មូល​ដ្ឋាន​

Posted: 29 May 2012 12:45 AM PDT

អាជ្ញាធរ​ខណ្ឌ​ដង្កោ​​បើក​ការដ្ឋា​ន​​​​ស្ថាបនាផ្លូវ​​4​ខ្សែ​នៅ​ក្នុង​មូល​ដ្ឋាន​
រាជធានីភ្នំពេញ​ ៖ ផ្លូវបេតុង​ចំនួន​៣​ខ្សែ​ និង​ផ្លូវ​​លំ​ចាក់​​ក្រាល​ខ្សាច់​ស​១​ខ្សែ​​នៅ​ក្នុង​សង្កាត់​ចំនួន​​៤​ដែល​ស្ថិត​​នៅ​ប៉ែក​ខាង​ត្បូង​​​ខណ្ឌ​ដង្កោ និង​​ជា​​សង្កាត់​ទើ​ប​កាត់​​បញ្ចូល​​ថ្មី​មក​ក្រោម​ការ​​គ្រប់​គ្រង​របស់​​រាជ​ធានី​ភ្នំពេញ​​ត្រូវ​អាជ្ញាធរ​ខណ្ឌ​​ដង្កោ​ដឹក​នាំ​ដោយ​​លោក​នុត​ ពុធ​ដារ៉ា ​ជំនួយ​​​ការ​​សម្តេច​​អគ្គ​​មហាសេនា​បតីតេ​ជោ​​ហ៊ុន សែន ​និង​​ជា​អភិបាល​ខណ្ឌ​ដង្កោ​ធ្វើ​ពិធី​បើក​​ការ​ដ្ឋាន​ស្ថាបនា​​តាម​

ទូត​គុយ​វែត​ចាប់​អារម្មណ៍​​សក្តានុពល​​វិនិ​យោគ​លើ​វិស័យ​ទេស​ចរណ៍​​នៅ​កម្ពុជា

Posted: 29 May 2012 12:35 AM PDT

ទិដ្ឋ​ភាព​នៅ​ក្នុង​ពិធី​​ជួប​ពិភាក្សា
រាជធានីភ្នំពេញ ៖ ឯកអគ្គ​រដ្ឋទូត​ទី​១ គុយ​វែត ប្រចាំ​កម្ពុជា លោក Dherar Naser Al.Tuwaijiri ​បង្ហាញ​​ការ​ចាប់​អារម្មណ៍​​ចំពោះ​សក្តានុ​ពល​​វិនិ​យោគ​លើ​វិស័យ​ទេស​ចរណ៍​នៅ​កម្ពុជា ​ក្នុង​ពេល​ដែល​កម្ពុជា​សម្បូរ​ធនធាន​​ធម្ម​ជាតិ និងប្រាសាទ​​បុរាណ ។ ​ការ​ចាប់​អារម្មណ៍​​នោះ​ធ្វើ​ឡើង​​ក្នុង​ឱកាស​ដែល​​លោក​ទូត គុយ​វែត​ជួប​ពិភាក្សា​​ជា​មួយ​លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​កាល​ពីរសៀល​ថ្ងៃទី​២៨ ឧសភា នៅ​ទី​ស្តី​ការ​ក្រសួង​ទេស​ចរណ៍ ។

អតីត​​​ខ្សែការពារ​​​ក្រុម​ជម្រើស​​ជាតិ​អង់​គ្លេស​​​ក្រើនរំលឹក​អ្នកគាំទ្រ

Posted: 29 May 2012 12:34 AM PDT

ភាពចលាចលរបស់​អ្នកគាំទ្រ​បាល់​ទាត់នៅអ៊ុយក្រែន
លោក​សូល​ ខាំអែប​ អតីត​ខ្សែ​​​ការពារ​​​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​បាន​​ក្រើនរំលឹកដល់​​​អ្នក​គាំទ្រ​បាល់​ទាត់​​​ក្រុម​​ជម្រើសជាតិ​អង់​គ្លេស​បាន​​​ក្រើន​​រំលឹក​​ដល់​​​​អ្នក​គាំទ្រ​​បាល់ទាត់​ក្រុម​ជម្រើស​​ជាតិ​ថា​​ កុំ​តាម​​ទៅអបអរ​សាទរ​បាល់​ទាត់​​អឺរ៉ូ​ ២០១២​ ​នៅ​ប្រទេស​ប៉ូឡូញ​​ និង​អ៊ុយ​ក្រែន ព្រោះ​​នៅ​ពេល​វិល​​ត្រឡប់មក​​វិញ​អាច​​ត្រឡប់​ក្នុង​​ស្ថាន​ភាព​ជា​សាកសព​ដោយ​​សារតែ​អំពើ​​ហិង្សា​​​របស់​​អ្នក​

ការជួប​​​សំណេះ​សំណាល​​​​ជាមួយ​​ក្រុមប្រតិ​ភូ​​យុវជន​​​បណ្តា​ប្រទេស​​​មហា​​​​អនុ​តំបន់​​​ទន្លេ​​មេគង្គ​​

Posted: 29 May 2012 12:30 AM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្ត​សៀម​រាប​ ៖ ​​ពិធី​សំណេះ​សំណាល​​​មួយ​រវាង​​និស្សិ​ត​​សាកល​វិទ្យា​ល័យ​​​បៀល​ប្រាយ​​សាខា​​ខេត្ត​សៀម​រាប​​​​ ជាមួយ​នឹង​​​ក្រុម​ប្រតិភូ​​យុវជន​​​​​នៃ​បណ្តា​ប្រទេស​​​ចំនួន​​៦​​​ក្នុង​មហា​អនុ​តំបន់​​​ទន្លេមេគង្គ​​​រួម​មាន​​មកពី​ប្រទេសចិន, វៀត​ណាម, ​ថៃ​,​ មី​យ៉ាន់​ម៉ា, ឡាវ និង​កម្ពុជ​ា​​​ សរុប​​ចំនួន​​​​៦៨​នាក់​​ ត្រូវ​បាន​​រៀប​ចំ​​ឡើង​នៅ​​​សាក​ល​វិទ្យា​ល័យ​​​បៀល​ប្រាយ​​សាខា​ខេត្ត​សៀម​រាប ​​​កាល​ពី​​វេលា​​

ចោរស្រី​ជើង​ឆើត​ពីរនាក់ល្បួង​ក្មេង​ស្រី​សិស្ស​សាលា​​យកទៅ​ដោះគ្រឿង​​អលង្ការ​ ​រួច​ច្រាន​ទម្លាក់​ពីលើ​ម៉ូតូ

Posted: 29 May 2012 12:25 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ចោរស្រី​ពីរនាក់ បាន​ធ្វើ​សកម្ម​ភាពល្បួង​ក្មេង​ស្រី​​សិស្ស​សាលា​​បឋម​សិក្សា​​ដង្កោម្នាក់ឱ្យ​ឡើង​ជិះម៉ូតូ​ជាមួយ​ពួកគេ​ ​​ហើយ​នាំយក​ទៅដោះ​​គ្រឿង​អលង្ការ​​​មាន​​ក្រវិល​ ខ្សែ.ក ចិញ្ចៀន​​បានសម្រេចរួច ​ពួកគេ​ក៏​ច្រាន​ក្មេង​ស្រី​​រងគ្រោះ​ទម្លាក់​ពីលើ​ម៉ូតូ​ជិះ​​គេច​ខ្លួន​ចូល​ភ្នំពេញបាត់​ដោយ​សុវត្ថិភាព ។

ប្រារព្ធ​​ពិធី​ទិវា​កុមារ​​អន្តរជាតិ១មិថុនា ​២០១២ ខួប​លើកទី៦៣ នៅស្រុកស្វាយចេក

Posted: 29 May 2012 12:24 AM PDT

ទិដ្ឋភាពក្នុងប្រារព្ធ​​ពិធី​ទិវា​កុមារ​​អន្តរជាតិ១មិថុនា ​២០១២ ខួប​លើកទី៦៣ នៅស្រុកស្វាយចេក
ខេត្ត​បន្ទាយមានជ័យ ៖ ​ ​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ​២០១២ ​កន្លងមក ​នៅ​អនុវិទ្យា​ល័យ​​កកោះ ​ឃុំស្លរក្រាម ស្រុកស្វាយចេក​​ បាន​រៀបចំ​​ពិធី​​ទិវា​កុមារ​អន្តរ​ជាតិ​១មិថុនា ២០១២ ក្រោម​​អធិបតីភាព​លោកសារ៉ាយ ​ពេត ​អភិ​បាល​ស្រុក​ស្វាយចេក​​​ និង​មានការ​ចូលរួម​ពីលោក​ផាន់ ម៉ៅ អនុប្រធាន​ការិយាល័យ​អប់រំ ​លោកស្រីនិត ​សោភ័ណ ​ប្រធាន​ការិយាល័យ​កិច្ច​ការនារី​ស្រុក​ស្វាយចេក

​នាង​ក្រមុំ​កម្ម​ការិនី​រោង​ចក្រ​៣​នាក់​​វិះ​ក្លាយ​ទៅជា​ចំណី​តណ្ហា​​ប្រុស​ព្រាន​​នៅ​ជាយ​​រាជ​ធានី​

Posted: 29 May 2012 12:18 AM PDT

រាជធានីភ្នំពេញ ៖ ​នាង​ក្រមុំ​​កម្ម​ការិនី​រោងចក្រ​កាត់ដេរ​៣​នាក់​ទើប​ស្គាល់​គ្នា​ជា​មួយ​ប្រុស​ព្រាន១​ថ្ងៃទុក​ចិត្ត​​ថ្លើម​ចាញ់​ពាក្យ​​លួង​លោម​​យល់​ព្រម​ដើរ​លេង​ជាមួយ​ដោយ​ក្រុម​ព្រាន​​នារី​ទាំង​នោះ​ប្រាប់ថា ​ឌុប​ទៅលេង​ និង​រក​ទិញ​អីវ៉ាន់​​​​នៅ​ផ្សារ​​សុវណ្ណា ប៉ុន្តែ​​ពេល​ពួក​នាង​ឡើង​ជិះ​ម៉ូតូ​ជា​មួយ​​ស្រាប់តែ​ជន​ទាំង​នោះ​នាំ​ទៅ​កាន់​កន្លែងស្ងាត់​រួច​ហើយ​​ចាប់​អូស​ចូល​ព្រៃប៉ុន​ប៉ង​រំលោភ​​សេព​សន្ថវៈ​ តែត្រូវ​​ពួក​នាង​រើ​បំរាស់​​រួច និង​រត់​​រក​ឱ្យ​ប្រជា​ពលរដ្ឋ​ជួយ​អន្តរាគមន៍​​បង្ក​ឱ្យ​មាន​ការ​​​ភ្ញាក់​ផ្អើល​ទាំង​យប់ ។ ​

ទិញ​​​រថយន្ត​បាន​​​​3ថ្ងៃ​ម៉ូតូ​​បុកពីក្រោយ​​​ផ្លោង​ធ្លាក់​​បែក​​​​​កញ្ចក់​​ខ្ទេច​របួស​​​ក្បាល​ធ្ងន់​

Posted: 29 May 2012 12:15 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកកាមរី ស៊េរី​២០០៧ពណ៌ទឹកប្រាក់មួយគ្រឿងដែលម្ចាស់​ទើបតែទិញបាន៣ថ្ងៃប៉ុណ្តោះ បាន​ជួប​គ្រោះ​ថ្នាក់ចរាចរណ៍ដោយម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ មួយគ្រឿងបានបើកមកបុកពីក្រោយ​ពេញទំហឹង​ហើយ​​ផ្លោងទៅបោក​​ផ្ទប់​​​នឹង​កញ្ចក់បែកខ្ទេចបណ្តាលឱ្យអ្នកបើកម៉ូតូបោកក្បាលរងរបួសធ្ងន់ត្រូវមិត្តភក្តិបញ្ជូន​ទៅព្យាបាល​នៅ​មន្ទីរ​

ទួ​រីស​បោល​​​បុកវ៉េវ​អុីបាក់​​ជើង​ស្ត្រី​​ម្នាក់​

Posted: 29 May 2012 12:13 AM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ ស្ត្រីម្នាក់បានរង​របួស​បាក់ជើងឆ្វេង នៅពេលជិះម៉ូតូម៉ាកវ៉េវអ៊ីតែម្នាក់ឯងហើយត្រូវរថយន្តទួរីសបុកយ៉ាងពេញ​ទំហឹង ក្នុងទិសដៅបញ្រ្ចាសនៅវេលាម៉ោង១០និង៥០​នាទីយប់តាម​បណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុង​សង្កាត់​មនោរម្យ ខណ្ឌ៧​មករា ។ ក្រោយពីរងរបួសបាក់ជើង ស្រ្តីរង​គ្រោះ​ត្រូវ​គេបញ្ជូនទៅសង្គ្រោះនៅ​មន្ទីរ​ពេទ្យ​តាមរយៈ​ម៉ូតូ​កង់បី ។ប្រភពព័ត៌មានបានឱ្យ​ដឹងថា

សហ​ភាព​អឺរ៉ុប​​ប្រកាស​ផ្តល់​ជំនួយ​ប្រមាណ​៤​លាន​អឺរ៉ូ​សម្រាប់​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​​នៅ​កម្ពុជា​

Posted: 29 May 2012 12:12 AM PDT

រាជធានីភ្នំពេញ ៖ ​កាល​ពី​ថ្ងៃទី​២៨ ឧសភា ​២០១២ សហ​ភាព​អឺរ៉ុប​បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌​មាន​ដែល​កោះ​សន្តិ​ភាព​ទទួល​បាន​ឱ្យ​ដឹង​ថា «សហ​ភាព​អឺរ៉ុប​​ធ្វើ​វិភាជន៍​មូល​និធិ​ចំនួន​៤​លាន​​អឺរ៉ូ​​ស្មើ​នឹង​ប្រមាណ​៥​លាន​ដុល្លារ​អាមេរិក​ ដើម្បី​គាំទ្រ​​ដល់​គំនិត​ផ្តួច​ផ្តើម​​របស់​ស្ថាប័ន​មិន​មែន​រដ្ឋា​ភិបាល​លើ​ផ្នែក​គ្រប់​គ្រង​ធនធាន​ធម្ម​ជាតិ និង​អភិ​

បើ​ក​កិច្ច​ប្រជុំ​​ដោះ​ស្រាយ​ជម្លោះ​​​ពាក្យ​សម្តី​​រវាង​មន្ត្រី​ប៉ូលិស​អន្តោ​ប្រវេសន៍​ និង​មន្ត្រី​យោធា​​ទំនាក់​ទំនង​ព្រំ​ដែន​

Posted: 29 May 2012 12:09 AM PDT

ទិដ្ឋភាព​នៃ​ការ​ជម្លោះ​​ពាក្យ​សម្តី​​នៅ​ច្រក​ទ្វារអន្តរ​ជាតិ​ប៉ោយប៉ែត
ក្រុង​ប៉ោយប៉ែត ៖ ​ក្រោយ​ពី​មាន​ការផ្ទុះ​​សង្គ្រាម​​ពាក្យ​សម្តី​​យ៉ាង​តឹង​សរសៃ​.ក​ដាក់​គ្នា​មួយ​ប្រាវ​រវាង​មន្ត្រី​​ប៉ូលិស​​អន្តោ​ប្រវេសន៍​ និង​មន្ត្រី​​យោធា​ទំនាក់​ទំនង​ព្រំ​ដែន​កម្ពុជា-ថៃ​ កាល​ពី​ល្ងាចថ្ងៃទី​២៨ ឧសភា នៅ​ព្រឹកថ្ងៃទី​២៩ ឧសភា ​២០១២ នេះ ប្រធាន​គណៈ​កម្មា​ធិ​ការ​​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ​បាន​បើក​កិច្ច​ប្រជុំ​រក​ដំណោះ​ស្រាយ​​។ កិច្ច​ប្រជុំ​នេះ​គេ​ឃើញ​មាន​វត្ត​មាន​លោក​ស្រី គឹម ​កញ្ចានា ប្រធាន​ទី​ស្នាក់​ការ​​ច្រក​​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត និង​មន្ត្រី​យោធា​ទំនាក់​ទំនង​​ព្រំ​ដែន​​កម្ពុជា-ថៃ​តែ​

រថយន្ត​ដឹកកម្មករ​បុកគ្នាជាមួយ​រថយន្ត​ដឹក​ស្រូវ​របួស​ធ្ងន់​និងស្រាល​ជាង​30នាក់

Posted: 28 May 2012 11:57 PM PDT

ជន​រងគ្រោះ​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​
ខេត្តកណ្តាល ៖ រថយន្ត​ដឹក​កម្ម​ករ-កម្មកា​រិនី​រោង​​ចក្រ​១គ្រឿង​​​​បើកវ៉ារថយន្ត​មួយ​គ្រឿង​ទៀត​ក៏ជ្រុល​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​ដឹកស្រូវ​បណ្តាល​ឱ្យ​រងរបួស​ដេក​ដួល​រដូករណែលធ្ងន់ និង​ស្រាល​ជាង​៣០​នាក់ ។ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​នៅចំណុច​ព្រំទល់​រវាងខេត្ត​កណ្តាល​​ និង​ខេត្ត​កំពង់​ស្ពឺ តាម​ផ្លូវ​ជាតិ​លេខ​៥១ ក្នុង​​ភូមិ​ស្ពាន​ទន្លាប់ ឃុំ​ទំនប់ធំ ស្រុក​ពញា​ឮ កាលពី​វេលា​ម៉ោង​​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៩ ឧសភា ។

ស៊ីរី ៖ ​លោក​​​កូហ្វីអាណាន់​​​មក​​ដល់​ក្រុង​ដាម៉ាស់​

Posted: 28 May 2012 11:54 PM PDT

លោក​​កូហ្វីអាណាន់​ពេល​មក​ដល់​​ក្រុងដាម៉ាស់​
អ្នក​អាជ្ញា​​កណ្តាល​​អន្តរជាតិ​លោក​កូ​ហ្វី​អាណាន់​​ ​បាន​មក​ដល់​​ប្រទេសស៊ីរី​កាលពី​​ថ្ងៃទី២៨ ឧសភា​ ដោយ​​លោក​មាន​ប្រសាសន៍​​ថា លោក​​សែន​រន្ធត់​ចិត្ត​​ខ្លាំងណាស់​​ចំពោះ​​ការ​សម្លាប់​​រង្គាល​​នៅទីក្រុង​​​ហ៊ូឡា​ភាគ​​កណ្តាល​ស៊ីរី ដែល​កាន់តែ​​​បំផ្លាញ​ថែមទៀត​​​ដល់​​ផែនការ​​​សន្តិភាព​របស់​​លោក​ហើយ​ដែលញ៉ាំង​​ឱ្យ​​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ ថ្កោល​ទោស​​ក្រុងដាម៉ាស់។​

ពិធីចុះ​​​MOUរវាងអង្គភាព​ប្រឆាំង​អំពើ​​ពុករលួយ​និង​គណបក្ស​ប្រជាជន​កម្ពុជាខេត្ត

Posted: 28 May 2012 11:45 PM PDT

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កាលពី​​ព្រឹកថ្ងៃ​ទី២៣​ ​ឧសភា នៅស្នាក់​​ការ​គណបក្ស​​ប្រជាជន​កម្ពុជា​ខេត្ត​​​​ បាន​ធ្វើ​ពិធីចុះ​​អនុស្សរណៈ​​​នៃការ​យោគ​យល់​​​គ្នា​​(MOU) ​រវាង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​និង​​​គណៈកម្មាធិការ​​​គណបក្ស​​ប្រជាជន​កម្ពុជាខេត្ត​ ដើម្បី​​ធ្វើ​កិច្ចសហការ​គ្នា​​​​បន្ត​ផ្សព្វ​ផ្សាយ​​អប់រំ និង​ទប់​​ស្កាត់​​​ការ​យក​កម្រៃ​មិន​ស្របលើ​សេវា​​សាធារណៈ​ នៅតាម​​ភូមិ ឃុំ សង្កាត់​​ ​ដែលពិធី

ប្រកាស​​ផ្ទេរ​ភារកិច្ច តែង​តាំង​មុខ​តំណែង និង​បំពាក់ឋានន្តរស័ក្តិ​មន្ត្រីនគរបាល២០៩​នាក់

Posted: 28 May 2012 11:35 PM PDT

ទិដ្ឋភាពក្នុងពិធីប្រកាស​​ផ្ទេរ​ភារកិច្ច តែង​តាំង​មុខ​តំណែង និង​បំពាក់ឋានន្តរស័ក្តិ​មន្ត្រីនគរបាល២០៩​នាក់
ខេត្ត​បន្ទាយ​មានជ័យ ៖ ​ មន្ត្រីនគរបាល​ជាតិនៃ​ស្នង​ការ​ដ្ឋាននគរបាល​ខេត្ត​បន្ទាយ​មានជ័យ​​ចំនួន​២០៩នាក់​​ ត្រូវ​បាន​​ប្រកាស​ផ្ទេរ​ភារកិច្ច​​តែង​តាំង​​មុខតំណែង ​និង​បំពាក់​ឋានន្តរស័ក្តិ​​ កាលពីរសៀល​ថ្ងៃទី២៨ ឧសភា ២០១២ នៅស្នង​ការ​ដ្ឋាននគរបាល​ខេត្ត

ស្រវឹង​ធ្លាក់​ភ្នែក​​បើក​ម៉ូតូ​​ដួល​សន្លប់​​ម្នាក់​​ឯង

Posted: 28 May 2012 11:30 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​ ៖ បុរស​​​ម្នាក់​ដែល​ស្រវឹង​យ៉ាង​ខ្លាំង​បាន​បើក​​ម៉ូតូ​​​សង់​កូ​រ៉េ​​​ ពណ៌​ក្រហ​ម​មួយ​គ្រឿង​​​យ៉ាង​​លឿន​​​ ហើយ​​​ដួល​​​ខ្លួន​​ឯង​បោក​ក្បាល​​​​ទៅ​នឹង​​​​​ថ្នល់​​សន្លប់​​​បាត់​​​មាត់​​មួយ​​សន្ទុះ​​​​ លុះ​ពេល​សមត្ថ​​កិច្ច​ចុះ​​ទៅ​ដល់​​​​ក៏​លើក​ម៉ូតូ​​ជិះ​​ហើយ​ប្រាប់​​​សមត្ថ​កិច្ច​​​ថា ខ្លួន​មិន​មាន​រង​របួស​​​អី​ទេ ។ ហេតុ​ការណ៍​​នេះ​កើតឡើង​​កាល​​ពី​វេលា​ម៉ោង​​​៨​និង​​៤៥​នាទី​​​យប់​ថ្ងៃទី​​​២៧​​ ឧសភា ​ឆ្នាំ​​២០១២​ ​​​តាម​​បណ្តោយ​

ស្រវឹង​ធ្លាក់​ភ្នែក​​បើក​ម៉ូតូ​​ដួល​សន្លប់​​ម្នាក់​​ឯង

Posted: 28 May 2012 11:30 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​ ៖ បុរស​​​ម្នាក់​ដែល​ស្រវឹង​យ៉ាង​ខ្លាំង​បាន​បើក​​ម៉ូតូ​​​សង់​កូ​រ៉េ​​​ ពណ៌​ក្រហ​ម​មួយ​គ្រឿង​​​យ៉ាង​​លឿន​​​ ហើយ​​​ដួល​​​ខ្លួន​​ឯង​បោក​ក្បាល​​​​ទៅ​នឹង​​​​​ថ្នល់​​សន្លប់​​​បាត់​​​មាត់​​មួយ​​សន្ទុះ​​​​ លុះ​ពេល​សមត្ថ​​កិច្ច​ចុះ​​ទៅ​ដល់​​​​ក៏​លើក​ម៉ូតូ​​ជិះ​​ហើយ​ប្រាប់​​​សមត្ថ​កិច្ច​​​ថា ខ្លួន​មិន​មាន​រង​របួស​​​អី​ទេ ។ ហេតុ​ការណ៍​​នេះ​កើតឡើង​​កាល​​ពី​វេលា​ម៉ោង​​​៨​និង​​៤៥​នាទី​​​យប់​ថ្ងៃទី​​​២៧​​ ឧសភា ​ឆ្នាំ​​២០១២​ ​​​តាម​​បណ្តោយ​

​រថយន្ត​​កាមរី​ដឹក​ត្រីពីរនាក់​ប្តីប្រពន្ធ​​​បុក​អ្នក​ថ្មើ​រជើង​​របួសធ្ងន់

Posted: 28 May 2012 11:26 PM PDT

រថយន្តបង្ក
រាជ​ធានីភ្នំពេញ ៖ ​ រថយន្ត​កាមរី​ ពណ៌ស មួយគ្រឿងដឹក​ត្រី​​ដែល​ជិះ​ពីរនាក់​ប្តី​ប្រពន្ធ​ជន​ជាតិ​វៀត​ណាម​ បាន​បើក​ទៅ​បុក​អ្នក​ថ្មើរ​ជើង​ម្នាក់​​រង​របួស​​ធ្ងន់ ហើយ​​ព្យាយាម​បើក​រត់​គេច​​តាំង​​ពី​ខណ្ឌ​សែន​សុខ ​រហូត​ដល់​ស្តុប​ចំការមន​ តាម​​បណ្តោយវិថីព្រះ​នរោត្តម

ស្ត្រី​​ម្នាក់​លេប​ថ្នាំ​បំពុល​​កុក​ធ្វើ​អត្ត​ឃាត​​តែ​ជួយ​សង្គ្រោះ​​ទាន់​ពេលវេលា​​

Posted: 28 May 2012 11:17 PM PDT

ស្ត្រីរងគ្រោះ​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​
រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​​បាន​ផឹក​ថ្នាំ​បំពុល​កុក​អស់​មួយ​ដប​តូចធ្វើ​​អត្ត​ឃាត​​​កាល​ពី​ព្រឹក​ថ្ងៃទី​២៨ ឧសភា វេលាម៉ោង​៩​និង​១៥​នាទី​នៅ​ផ្ទះ​ក្នុងភូមិ​ក្រាំង​ធ្នង់ សង្កាត់​សំរោង ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​សារ​មាន​បញ្ហា​ក្នុង​គ្រួសារ។

ម៉ូតូ​បុក​គ្នា​ស្លាប់​ម្នាក់​​នៅនឹង​កន្លែង​ របួស​ធ្ងន់​4នាក់

Posted: 28 May 2012 11:15 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​​បាន​​ស្លាប់​​​នៅ​នឹង​កន្លែង​និង​៤នាក់​ទៀតរង​របួស​ធ្ងន់​ បញ្ជូន​ទៅព្យាបាល​នៅ​មន្ទីរពេទ្យ​​ នៅ​ក្នុង​ហេតុ​ការណ៍​​ម៉ូតូ​២​គ្រឿង​​​​​​បុកគ្នា​នៅលើ​​មហា​​វិថី​ព្រះ​មុនីវង្ស ​​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ​ខណ្ឌចំការ​មន​ ​​កាលពី​វេលាម៉ោង​​​​​៩​និង​៤៥​នាទីយប់ ថ្ងៃទី​២៧ ឧសភា ​​។​ យុវជន​ដែល​ស្លាប់​គេនៅ​​ពុំទាន់​ស្គាល់​​អត្ត​សញ្ញាណនៅឡើយទេដោយ​​​​សមត្ថកិច្ច​​សម្រេច​​​​លើក​

កុងតឺន័រ​ពន្លះ​​ជា​មួយ​ទួរីស​​ស្លាប់​២​នាក់​

Posted: 28 May 2012 11:12 PM PDT

ទិដ្ឋភាពនៅ​កន្លែងកើតហេតុ​
ខេត្ត​ស្វាយរៀង ៖ ​យ៉ាង​​ហោច​ណាស់​​មនុស្ស​២​នាក់​បាន​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​ក្នុង​គ្រោះ​ថ្នាក​់ចរា​ចរណ៍​ដ៏អាក្រក់​​មួយ​​កាលពី​វេលា​ម៉ោង​​៩​និង​៣០​នាទី​យប់ថ្ងៃទី​២៨ ឧសភា ​នៅ​លើ​​កំណាត់​ផ្លូវ​​ជាតិ​​លេខ​១ ​ខាង​លិច​ស្ពាន​ទន្លៀង​ទី ២ ចម្ងាយ​​១០០​ម៉ែត្រ ស្ថិត​នៅភូមិ​ស្វាយ​តឿ សង្កាត់​​ស្វាយ​តឿ ​ក្រុងស្វាយ​រៀង ។ ​

មហន្តរាយ​ដោយ​រថយន្ត​​ដឹក​ប្រេង​​ជិត​2ឆ្នាំ​ហើយ​​​​ ផ្ទះ​​1ល្វែង​​​ជួស​ជុល​​សង​មិន​ទាន់​​រួច​មេជាង​​ឈ្មោះវ៉ា វន រត់​​ចោល​ការ​ដ្ឋាន​ សង្ស័យ​បោក​

Posted: 28 May 2012 11:00 PM PDT

រាជធានី​ភ្នំពេញ​ ៖ តាំង​​តែ​ពី​ថ្ងៃ​ទី​២១ កញ្ញា​​ឆ្នាំ​២០១០ ម៉្លេះ​​ ដែល​រថយន្ត​​​​ដឹក​​ប្រេង​​ឥន​្ធ​នៈ​​​មួយ​គ្រឿង​​​បង្កើត​​មហន្ត​រាយ​​នៅ​ផ្លូវ​លេខ​​១៨២ ហៅ​​​វិថី​​ទេព​ផន​ ក្នុង​សង្កាត់​វាល​វង់​ ខណ្ឌ​​៧មករា ​​រាជ​ធានី​ភ្នំពេញ​ បណ្តាល​ឱ្យ​​​ផ្ទះ​​៥​ល្វែង​​​ក្នុង​តំបន់​​លក់​សង្ហារឹម​​​អំពី​ឈើ​​ឆេះ​ខ្លោច​​ខូ​ច​ខាត​​យ៉ាង​ធ្ងន់​ធ្ងរ​​គួរ​​ឱ្យ​​​​ខឹង​ណាស់​​ពី​មហាជន​ ។

ទាហាន​​​អូតង់​​2នាក់​​ស្លាប់​ក្នុង​​​ការ​ធ្លាក់​​​ឧទ្ធម្ភាគ​ចក្រ​​​មួយ​គ្រឿង​​​នៅអាហ្វហ្គានីស្ថាន

Posted: 28 May 2012 10:36 PM PDT

ក្នុង​សេចក្តី​​ប្រកាស​ព័ត៌​មាន​​​មួយ​អង្គការ​​​​អូតង់​​​​អះអាង​ថា​ ​ទាហាន​​​អូតង់​​២នាក់​​បានត្រូវ​ស្លាប់​កាលពី​ថ្ងៃទី២៨​ឧសភា​​ដោយ​​សារការ​ធ្លាក់​​​ឧទ្ធម្ភាគចក្រ​​មួយ​​គ្រឿង​នៅ​ភាគ​ខាងកើត​អាហ្វហ្គានីស្ថាន​ ។​​ក្នុង​សេចក្តី​​ប្រកាសនោះ​​អូតង់​​បញ្ជាក់​ថា​ ​សមាជិក​​២នាក់​​​​នៃកង​កម្លាំង​អន្តរជាតិ​​​​​នៅអាហ្វ​​ហ្គានីស្ថាន​​​ដឹកនាំ​ដោយ​អូតង់​​បាន​ស្លាប់​​ក្រោយ​គ្រោះ​ថ្នាក់​​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​នៅ​​ភាគ​​ខាងកើត​​​

50​ឆ្នាំ​ក្រោយ​​​លោក​​អូបាម៉ា​​​ឱ្យទាញ​​យក​មេរៀន​​សង្គ្រាម​វៀត​ណាម​

Posted: 28 May 2012 10:34 PM PDT

លោកអូបាម៉ា​ ​ពេល​ថ្លែង​សុន្ទរកថា
ក្នុង​ឱកាស​​​​នៃទិវា​អនុស្សាវរីយ៍​​មួយ​ប្រធានា​​ធិបតី​​អាមេរិក​​​លោក​​បារ៉ាក់​ អូបាម៉ា បាន​អំពាវ​​នាវ​​​កាលពី​ថ្ងៃទី២៨ ឧសភា​​​ឱ្យទាញ​​យក​​​មេរៀន​​​នៃ​សង្គ្រាម​នៅ​វៀត​ណាម​​​កាលពី​៥០​ឆ្នាំមុន​​ដែល​​​អាមេរិក​​បាន​ប្រឡូក​​​ក្នុង​សង្គ្រាម​​​​នៅ​ប្រទេស​​នោះ។ នាឱកាស​​នោះ​លោក​ក៏​បាន​រំលឹក​ដែរ​ពីការ​បញ្ចប់​​ការដាក់​ពង្រាយ​​​​កងទ័ព​​អាមេរិក​​​​នៅ​​អុីរ៉ាក់​​​ និង​ការ​គ្រោង​​​បញ្ចប់​​​​បេសក​កម្ម​​​​នៅ​អាហ្វហ្គា​នី​

នាង​​អា​​ហ្សា​​រិ​ន​​កា​​ឈ្នះ​​ជុំ​​ទី​​1​​ប្រ​កួត​តឺ​ន្នីស​​ក្រប​​ខណ្ឌ​ធំ​ French Open​នៅ​​បា​រាំង​

Posted: 28 May 2012 10:29 PM PDT

កីឡាការិនី​បេឡា​រុស​វិច​តូ​រី​យ៉ា អា​ហ្សា​រិន​កា
កីឡាការិនី​លំ​ដាប់​ទី​១​ពិភពលោក​វិច​តូ​រី​យ៉ា អា​ហ្សា​រិន​កា​បាន​ឈាន​ទៅ​មុខ​១​ជំ​ហាន​នៅ​ក្នុង​យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ជើង​ឯក​ក្រប​ខណ្ឌ French Openឆ្នាំ​២០១២​ ប​ន្ទាប់​ពី​បាន​យក​ឈ្នះ​ជុំបើក​ឆាក​កាល​ពី​ថ្ងៃ​ទី​២៨​ឧស​ភា​ ​។ ការ​ប្រ​កួត​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​ដី​ក្រ​ហម​ Roland Garros ទី​ក្រុង​ប៉ា​រីស ប្រ​ទេស​បា​រាំង​។​

វាយ​​​ប្រហារ​​គ្រាប់​បែក​​​ក្នុង​មជ្ឈ​មណ្ឌល​​​​​ពាណិជ្ជកម្ម​​​មួយ​កណ្តាល​​រដ្ឋធានី​​កេនយ៉ា​

Posted: 28 May 2012 10:27 PM PDT

កំពុង​​បាញ់​​ទឹក​ពន្លត់​​ភ្លើង​ក្រោយ​ការផ្ទុះ​​ឆេះ​
នាយក​រដ្ឋ​មន្ត្រី​​​​កេន​យ៉ា​​លោក​​​រ៉ាអ៊ីឡា​​ អូឌីន​ហ្គា អះអាង​​ថា ជាអំពើ​​ភេរវកម្ម​មួយ​ក្រោយ​​ការផ្ទុះ​ដែល​បណ្តាល​ឱ្យ​​​មនុស្ស៣៣​នាក់​​ត្រូវ​​​របួស​ក្នុង​នោះ​​៥​នាក់​ស្ថិតក្នុង​​​សភាព​​ធ្ងន់​ធ្ងរ​កាលពី​ថ្ងៃទី​២៨ ឧសភា​​​ក្នុង​មជ្ឈមណ្ឌល​​​ពាណិជ្ជកម្ម​​ ​​មួយ​នាកណ្តាល​​រដ្ឋធានី​​ណៃរ៉ូប៊ី ។​

ប៉ូលិស​អន្តោ​ប្រវេសន៍ និង​មន្ត្រី​យោធា​​ទំនាក់​ទំនង​ព្រំដែន​​​ក្រុង​ប៉ោយ​ប៉ែត ប៉ះ​សម្តី​គ្នា​​ផ្អើល​អ្នក​ប៉ោយ​​ប៉ែត

Posted: 28 May 2012 09:57 PM PDT

ទិដ្ឋភាពនៃការ​ប៉ះ​សម្តី​ផ្អើល​​​នៅ​ប៉ោយប៉ែត
ក្រុង​ប៉ោយប៉ែត ៖ ​ប៉ូលិសអន្តោ​ប្រវេសន៍​​ច្រក​ទ្វារ​អន្តរជាតិ​​ប៉ោយប៉ែត ​និង​មន្ត្រី​យោធា​​ការិយា​ល័យ​​ទំនាក់​ទំនង​ព្រំដែន​​កម្ពុជា-ថៃ ​បាន​ប៉ះ​ទង្គិច​​សម្តីគ្នា​កាលពីវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៨ ឧសភា ​នៅច្រក​​ទ្វារ​អន្តរជាតិ ខណៈ​ប៉ូលិស​អន្តោ​ប្រវេសន៍​​​ឃាត់​រថយន្ត​របស់​មន្ត្រី​យោធា​ខាង​លើ​មិន​ឱ្យ​ឆ្លង​​ដែន​ចូល​ប្រទេស​​ថៃ តែ​ការ​​ប៉ះ​ទង្គិច​នេះ​មិន​មានការ​ផ្ទុះ​អាវុធទេ ។

បើក​បរ​មិន​យោគ​យល់​គ្នា​រថយន្ត​ និង​រ៉ឺម៉ក​ម៉ូតូ​បុក​គ្នា​នៅ​ផ្លូវ​កែង​របួសប្តី​-ប្រពន្ធ​ជប៉ុន​

Posted: 28 May 2012 09:15 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖​​ ​រថយន្ត SIENNA ពណ៌​ស្ករ បាន​បុក​គ្នា​ជា​មួយ​រ៉ឺម៉ក​ម៉ូតូ​ដឹក​ជន​ជាតិ​ជប៉ុន​២​នាក់​ប្តី-ប្រពន្ធ បណ្តាល​ឱ្យ​ជន​ជាតិ​ជប៉ុន​នោះរ​ង​​របួស​បែក​ក្បាល​ និង​រលាត់​ដៃ​ជើង ​កាល​ពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៧ ឧសភា នៅ​ផ្លូវ​លេខ​៦៣​ កែង​ផ្លូវ​លេខ​២៧៨ មុខ​មន្ទីរ​ព្យា​បាល​ធ្មេញ​សួស្តី​ ក្នុង​សង្កាត់​បឹង​​កេង​កង​១ ខណ្ឌ​ចំការ​មន ។

កុមារ​អាយុ​4ឆ្នាំជិះ​គោ​យន្ត​ជា​មួយ​ឪពុក​មា​ធ្លាក់​ចូល​ក្រោម​កង់​កិន​របួស​ធ្ងន់​ ហើយ​ស្លាប់

Posted: 28 May 2012 09:00 PM PDT

កុមារី​រងគ្រោះ
ខេត្ត​កំពង់​ឆ្នាំង ៖​​ ​កុមារី​អាយុ​៤​ឆ្នាំ​ម្នាក់ បាន​ត្រូវ​​​រ៉ឺ​ម៉ក​គោយន្ត​កន្ត្រៃ​កិន​ពី​លើ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ ហើយក៏​បាន​ស្លាប់​ក្រោយ​ពេល​ដឹក​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យឯ​រាជ​ធានី​ភ្នំពេញ​​បាន​មួយ​ថ្ងៃ ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ឧសភា នៅ​ជិត​ផ្ទះ​កុមារី​រង​គ្រោះ ​ស្ថិត​ក្នុង​ភូមិ​ល្បើក ឃុំ​ខុនរ៉ង់ ស្រុក​បរិបូណ៌ ។

នាំ​ខ្លួន​អ្នក​ញៀន​ថ្នាំ​ទៅ​មណ្ឌល​កែ​ប្រែ​ បែរ​ជា​ប៉ះ​អ្នក​ចែក​ចាយ​គ្រឿង​ញៀន

Posted: 28 May 2012 08:45 PM PDT

ជនល្មើស​ត្រូវបាន​ចាប់​ខ្លួន
ខេត្ត​កំពង់​ចាម ៖​​ ​​ស្រប​ពេល​ដែល​កម្លាំង​សមត្ថ​កិច្ច​តាម​ប្រមាញ​់​យុវ​ជនម្នាក់​ឈ្មោះ​សំណាង អាយុ​៣០​ឆ្នាំ រស់​នៅ​ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​​ត្រង់ យក​ទៅ​ដាក់​នៅ​មណ្ឌល​កែ​ប្រែ​គ្រឿង​ញៀន​ បែរ​ជា​ប្រទះ​ឃើញ​នៅ​ជា​មួយ​បុរស​ឈ្មោះស៊ឹម សុធា ហៅ​ឃៀរ អាយុ​៣៧​ឆ្នាំ ជា​មុខ​សញ្ញា​ចែក​ចាយ​ថ្នាំ​ញៀន​កំពុង​តែ​អង្គុយ​សេព​គ្រឿង​ញៀន​​ក្នុង​ខ្ទម​ចាំ​ចម្ការ​មួយ​កន្លែង ស្ថិត​នៅ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!