Koh Santipheap Daily

Koh Santipheap Daily


រថយន្ត​​ដឹក​គ្រឿ​ងសំណង់​​​បុក​​ម៉ូតូ​​ពី​ក្រោយ​​លើ​ស្ពាន​​ របួស​​​ធ្ងន់​​3នាក់​​​

Posted: 30 May 2012 01:00 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​កណ្តាល​​​​​​​​​​ ៖ គ្រោះ​ថ្នាក់​​​​​​ចរាចរណ៍​​មួយ​​ដែល​បង្ក​ឡើង​​ដោយ​រថយន្តធុន​ធំ​​​​​របស់​ក្រុម​ហ៊ុន​​​ដឹក​​គ្រឿង​សំណង់​​បុក​ម៉ូតូ​​ពីក្រោយ​​​​ចំនួន​​២ តង់​ បណ្តាល​​​ឱ្យ​អ្នក​បើក​​បរ​ និង​អ្នក​រួម​ដំណើរ​​​​២នាក់​​​​រង​របួស​​ធ្ងន់​ ហើយត្រូវ​​​គេ​បញ្ជូន​​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ​​ពេទ្យ​កាល់​ម៉ែត្រ​​ ​កាល​ពី​វេលា​ម៉ោង​​​៤​រសៀល​​ថ្ងៃទី​​២៥ ឧសភា ​នៅ​ចំណុច​​លើ​ស្ពាន​​លេខ​​៧ ផ្លូវ​​ជាតិលេខ​​​២១B ស្ថិត​​ក្នុង​​​ភូមិ​ព្រែក​​ខ្សេវ ឃុំ​

ចោរ​ប​ន្លំ​​ចូល​ទិញ​ចំណី​​ត្រី​ ប្លន់​​ផ្ទះ​លក់​ចំណី​​សត្វ​អស់​ជាង​៣​ម៉ឺន​ដុល្លារ​

Posted: 30 May 2012 12:55 AM PDT

ទិដ្ឋភាព​នៅ​ខាងមុខ​ផ្ទះ​
ខេត្ត​កំពង់​​ចាម ៖ ​ក្រុម​ចោរ​២​នាក់​ស្លៀក​ពាក់​​ស៊ីវិល​​បន្លំ​ចូល​ទិញចំណី​ត្រី នៅ​កន្លែង​លក់​បោះ​​ដុំ និង​រាយ​ចំណីសត្វគ្រប់​ប្រភេទ ស្ថិត​នៅ​ភូមិ​មេម៉ាយ សង្កាត់​បឹងកុក ​ក្រុង​កំពង់ចាម ​ហើយ​​ប្រើ​កាំភ្លើង​ខ្លីភ្ជង់​​ស្ត្រី​ម្ចាស់​ផ្ទះ​ប្លន់​យក​លុយ​ដុល្លារ និង​​លុយ​ខ្មែរ​អស់​ប្រហែល​​ជាង​៣​ម៉ឺុន​ដុល្លារ រួច​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​​កាល​ពីវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​​២៩

ស្នង​ការ​ដ្ឋាន​ខេត្ត​ព្រះ​សីហនុត្រៀម​​​កម្លាំង​​ការពារ​មណ្ឌលបោះឆ្នោត

Posted: 30 May 2012 12:53 AM PDT

ទិដ្ឋ​ភា​ព​ក្នុង​ពិធីប្រជុំ
ខេត្តព្រះសីហនុ ៖ ​ នាព្រឹកថ្ងៃទី​៣០ ឧសភា ​២០១២ នៅស្នង​ការ​ដ្ឋាននគរបាល​ខេត្ត​​​ មាន​បើក​កិច្ច​ប្រជុំ​មួយ ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​ផែន​ការការពារ​​​សន្តិសុខ​ សណ្តាប់ធ្នាប់​​សុវត្ថិភាព​សម្រាប់​ដំណើរ​ការ​បោះឆ្នោត​​ក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់​អាណត្តិទី​៣ ដែល​នឹងប្រព្រឹត្ត​​ទៅ​នៅ​ថ្ងៃទី៣ មិថុនា ២០១២ ខាងមុខនេះ ។

ស្ត្រី​មេ​ម៉ាយ​​​ត្រូវ​គេ​​ភ្ជួរ​បំផ្លាញ​​​ដំណាំស្រូវ​​​​រំលោភ​​​យក​​ដី​ស្រែ​​

Posted: 30 May 2012 12:45 AM PDT

ស្ត្រីរងគ្រោះ
ខេត្ត​​​ឧត្តរ​មានជ័យ​​​​​​​​​​​ ៖ ស្ត្រី​​ឈ្មោះ​​​​គាំ​ ឆឿន​​អាយុ​​​​៥៣​​ឆ្នាំ​​ ជា​ស្ត្រី​មេ​ម៉ាយ​​​​មាន​កូន​​​​​​​ចំនួន​​៣​នាក់​ រស់​នៅភូមិ​​ទួល​សាលា​ ឃុំ​​ត្រពាំង​​ប្រីយ៍​ ស្រុក​​អន្លង់​វែង ​​​បាន​រៀប​រាប់​​​ថា ដំណាំ​​ស្រូវ​​របស់​គាត់​​​​​ត្រូវ​បាន​​​ឈ្មោះ​​លូ​ យន់ ​​​ភេទ​​ប្រុស អាយុ​​​​​៥៥​ឆ្នាំ​​ ​​រស់​នៅក្នុង​ភូមិ​​​​​ជា​​មួយ​គ្នា​​ ​យក​​គោ​​យន្ត​កន្ត្រៃ​​​ទៅ​ភ្ជូរ​​​ពី​លើ​​​​​​​​ជិត​​​១​ហិកតា​​​បំផ្លាញ​​​​​​ចោល​​​​​ក្នុង​​មហិច្ឆតា​​​​​រំលោភ​​យកដ​ី​ស្រែ​របស់គាត់​កាល​ពី​ថ្ងៃ​ទី​​​​​២៧

ក្រុម​ដើរ​​ដាក់​​​ថ្នាំ​​បំពុល​​ឆ្កែ​​ពេលយប់​ត្រូវ​​​សមត្ថកិច្ច​​ក្របួចបាន

Posted: 30 May 2012 12:41 AM PDT

ជនល្មើស​ទាំងពីរ​ត្រូវ​បាន​ចាប់​​ខ្លួន
ខេត្តកណ្តាល ៖ ​ ជនសង្ស័យ​៣​នាក់ ដែល​​ជា​អ្នក​​ដើរ​ដាក់​ថ្នាំបំពុល​ឆ្កែ ប្រជាពលរដ្ឋ​​​យក​ទៅ​លក់​ពេលយប់ ​បង្ក​ឱ្យ​​​ប្រជា​ពល​រដ្ឋ​​ក្តៅ​ក្រហាយ​​ជា​បន្ត​បន្ទាប់នោះ ​ពេលនេះ​ត្រូវ​​​ប៉ូលិស​ប៉ុស្តិ៍​​ដំណាក់​អំពិល​សហការ​ជាមួយ​​ប៉ូលិស​​ប៉ុស្តិ៍​​ពើក និង​ប៉ូលិស​ព្រហ្ម​ទណ្ឌ​​​ស្រុក​អង្គ​ស្នួល​​ ចាប់​ឃាត់​ខ្លួនបាន​ពីរនាក់ និង​រត់គេច​ខ្លួន​រួច​ម្នាក់​ ខណៈ​ពេល​ដែល​​ពួកគេ​ធ្វើស​កម្ម​ភាព​ដាក់​ថ្នាំ​បំពុល​ឆ្កែ​​ប្រជា​

ប៉ូលិស​ខណ្ឌ​ទួលគោក​ស្រាវជ្រាវ​ចាប់​បាន​​ក្រុម​ចោរ​ប្លន់​​តាក់​ស៊ី​ចំនួន​៣​នាក់​

Posted: 30 May 2012 12:39 AM PDT

សមត្ថកិច្ច​ឃាត់​ជន​សង្ស័យ​៣​នាក់​ពីបទ​​ចោរ​ប្លន់​
រាជធានីភ្នំពេញ ៖ ​ជន​សង្ស័យ​​៣​នាក់ ក្នុង​ចំណោម​​បក្ស​ពួក​៤​នាក់ ត្រូវ​ប៉ូលិស​​ខណ្ឌ​ទួល​គោក​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន ​កាល​​ពីវេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​​២៩ ឧសភា ២០១២ ​ប​ន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​ប្លន់​​អ្នក​រត់​តាក់​ស៊ី​កាល​ពីវេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​​២៦ ឧសភា ​នៅ​​ចំណុច​មុខ​ផ្ទះ​លេខ​៥ ​​ផ្លូវ​​លេខ​២៧០ហ្សេត ​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ​យក​ប្រាក់​អស់​២០០​ដុល្លារ ​និង​៥៨​ម៉ឺុន​រៀល ខ្សែ.ក​ប្លាក​ទីន​២​ខ្សែ ​មានទម្ងន់​​១,៣​តម្លឹង ​ចិញ្ចៀន​​ប្លាកទីន​២​

កូន​ស្រី​​របស់​ម្ចាស់​កម្ម​សិទ្ធិ​រថយន្ត​​ប្រណាំង​​ F1 បដិសេធ​ចូល​រួម​​ថ្ងៃ​ការ​​ឪពុក​

Posted: 30 May 2012 12:32 AM PDT

កូន​ស្រី​​របស់​ម្ចាស់​កម្ម​សិទ្ធិ​រថយន្ត​​ប្រណាំង​​ F1
​នាង​​ថា​ម៉ា​រ៉ា ​អេក​ឃើល​​ស្តូន ​កូន​ស្រី​​របស់​ម្ចាស់​កម្ម​សិទ្ធិ​​រថយន្ត​ប្រណាំង​​ F1 លោក​ប៊ឺ​នី អេក​ឃើល​​ស្តូន ​មិន​អាច​ទទួល​យក​បាន​ដែល​ឪពុក​​របស់​នាង​​ត្រៀម​រៀប​ការ​ជា​មួយ​គូ​ស្នេហ៍​​មាន​វ័យ​ខុស​​គ្នា​​ដល់​ទៅ​៤៦​ឆ្នាំ ​។ ​ស្រប​ពេល​ជា​មួយ​គ្នា​​នេះ នាង​ក៏​បាន​បញ្ជាក់​​ថា ​នឹង​មិន​ទៅ​ចូល​រួម​ពិធី​រៀប​ការ​របស់​ឪពុក​នៅ​ក្នុង​ខែ​កញ្ញា​ខាង​មុខនេះ​ឡើយ​ ។

ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ចាប់​អារម្មណ៍​​ចំពោះ​​ភោជនីយ​ដ្ឋាន​​បែប​ប្រេស៊ីល​ដំបូង​គេ​នៅ​ភ្នំពេញ

Posted: 30 May 2012 12:31 AM PDT

ទិដ្ឋភាព​ក្នុង​សម្ពោធ​ភោជនីយ​ដ្ឋាន​
រាជធានីភ្នំពេញ ៖ ​ភោជនីយ​ដ្ឋាន​​បែប​ប្រេស៊ីល​​ដំបូងគេបំផុត​នៅក្នុង​រាជ​ធានី​ភ្នំពេញ ត្រូវ​​បាន​សម្ពោធ​​ជា​ផ្លូវ​ការ​បើក​​បម្រើ​​ភ្ញៀវ​​ជាតិ និង​អន្តរ​ជាតិ​​កាល​ពី​យប់​ថ្ងៃទី​២៧ ឧសភា ២០១២ ។

ស្ត្រី​ម្នាក់​ដួល​សន្លប់​ស្កូក​ដោយសារ​តែជិះ​ម៉ូតូ​ប៉ះ​ទង្គិច​ជាមួយ​ក្មេង​ស្ទាវ​ស្រវឹង​

Posted: 30 May 2012 12:30 AM PDT

ជនរងគ្រោះ​ត្រូវ​បាន​ជួយសង្គ្រោះ
ខេត្តបាត់ដំបង​ ៖ ស្រ្តីវ័យ​ចំណាស់​ម្នាក់​បាន​ដួល​សន្លប់​​ដោយសារ​ជិះ​ម៉ូតូប៉ះ​ទង្គិច​គ្នាជា​មួយ​ម៉ូតូ​ក្មេង​ស្ទាវ ដែល​គេ​​សង្ស័យ​​ថា ​​​ស្រវឹង កាល​ពីវេលាម៉ោង​៦និង៤០​នាទី​យប់​ថ្ងៃទី២៨ឧសភា ត្រង់ចំណុច​ផ្លូវបែក​ជាបួន​(ផ្លូវ​លេខ​១)​ខាង​មុខ​មន្ទីរ​ឧស្សាហកម្ម​រ៉ែ និង​ថាម​ពល​ខេត្ត ស្ថិតក្នុង​​ភូមិកំពង់​ក្របី សង្កាត់​ស្វា​យ​ប៉ោ ក្រុង​បាត់​ដំបង ។

ក្លឹប​ Inter Milan តែង​តាំង​លោក​ស្ត្រាម៉ាស់​​សូនី ជា​គ្រូ​បង្វឹក​បន្ត​3ឆ្នាំ​

Posted: 30 May 2012 12:20 AM PDT

​លោក​ស្ត្រាម៉ាស់​​សូនី
ទី​ភ្នាក់​ងារ​ព័ត៌មាន​​បរទេស​​ផ្សាយ​ឱ្យ​ដឹង​ថា ​ក្លឹប​ពស់​យក្ស​ Inter Milan ក្នុង​ក្រប​ខណ្ឌបាល់​ទាត់ Calcio Serie A អ៊ីតា​លី​​ បាន​ប្រកាស​​តែង​តាំង​​លោក​អាន់​ឌ្រៀ ស្ត្រា​ម៉ាស់​សូនី ធ្វើជា​​គ្រូ​បង្វឹក​អចិន្ត្រៃ​យ៍ ក្នុង​កិច្ច​សន្យា​ដឹក​នាំ​ក្លឹប​រហូត​ដល់​ឆ្នាំ​២០១៥ ។ គ្រូ​បង្វឹក​អាយុ​៣៦​ឆ្នាំរូប​នេះ​ ជា​អតីត​​កីឡា​ករ​ក្លឹប Bologna ដែល​ចូល​និវត្ត​ន៍មុន​អាយុ​ ព្រោះ​មាន​របួស ហើយ​បាន​ទទួល​​​តួ​នាទី​

Man Utd ជា​ក្លឹប​​បាល់​ទាត់​មាន​អ្នក​គាំ​ទ្រ​​​ច្រើន​បំផុតលើ​លោក​

Posted: 30 May 2012 12:18 AM PDT

[Enter Caption]​ក្លឹប​បិសាច​ក្រហម​ ​Man Utd
តាម​ទីភ្នាក់​ងារ​​ព័ត៌មាន​បរទេស​ផ្សាយ​ឱ្យ​ដឹង​ថា ​ក្លឹប​បិសាច​ក្រហម​ ​Man Utd ជា​ក្លឹប​ឆ្នើម​នៅ​ក្រប​ខណ្ឌ​​បាល់​ទាត់​​ប្រឺ​មី​ញេលីក អង់​គ្លេស​ ត្រូវ​បាន​បញ្ជាក់​ថា ​​ជា​ក្លឹ​បបាល់​ទាត់​ដែលទទួល​បាន​ប្រជា​ប្រិយ​ភាព​ច្រើន​បំផុត​​នៅ​លើ​លោក តាម​រយៈ​ការ​ធ្វើ​អង្កេត​​របស់ ​«​ហ្គាន​តា» ​​ក្រុមហ៊ុន​ស្រាវ​ជ្រាវ​​ផ្នែក​ទី​ផ្សារ​​ឈាន​មុខ​របស់​អង់​គ្លេស ។

រថយន្ត​3គ្រឿង​បុក​​បន្ត​គ្នា​កណ្តាល​អធ្រាត្រ​ប៉ូលិស​ចាប់​ឱ្យ​ផ្លុំ​ខ្យល់​សុទ្ធ​តែ​ស្រវឹង​

Posted: 30 May 2012 12:15 AM PDT

ខេត្ត​បាត់​ដំបង​ ៖ រថយន្តក្រុមអ្នក​ដើរផឹក​ស៊ីពេលយប់ចំនួន​៣គ្រឿងបាន​បុក​បន្ត​គ្នា​លាន់​ដូចរន្ទះ កាល​ពីវេលា​ម៉ោងជិត​១២​អធ្រាត្រ​ថ្ងៃ​ទី២៨ ឧសភា នៅចំណុច​ផ្លូវបែក​ជាបួន​(ផ្លូវ​លេខ​៣)​ខាងមុខ​ធនាគារ​ក្រហម​ក្នុងភូមិ២០​ឧសភា​ សង្កាត់ស្វាយប៉ោ ក្រុងបាត់​ដំបង ប៉ុន្តែ​សំណាង​ល្អ​​មិនបណ្ដាល​ឲ្យមាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​ទេ​ ។

ដឹក​ហ្គាស​​ដាក់​​ចោល​ហាល​ថ្ងៃ​ បណ្តាល​ឱ្យ​​ផ្ទុះ​​ឆេះ​ផ្ទះ​២​ខ្នង និង​ម៉ូតូ​១​គ្រឿង​

Posted: 30 May 2012 12:09 AM PDT

​ទិដ្ឋ​ភាព​ឆោឡោ​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​ផ្ទះ​២​ខ្នង​ត្រូវ​បាន​អគ្គិ​ភ័យ​​ឆាប​ឆេះ​រោល​រាល​កាល​ពី​​វេលា​ម៉ោង​​១​និង​៣០​នាទី​​រសៀល​ថ្ងៃទី​៣០ ឧសភា ២០១២ ​នៅ​តាម​ផ្លូវ​លេខ​១៣២ ​ផ្លូវ​ចូល​វត្ត​នាគ​វ័ន​ ក្នុង​សង្កាត់​​បឹង​កក់​ទី​២ ខណ្ឌទួលគោក ​បណ្តាល​មក​ពី​ផ្ទុះ​​ហ្គាស​ដែល​ដឹក​លើ​ម៉ូតូ​ចត​ចោល​នៅ​មុខ​ផ្ទះ​នោះ ​ហើយ​ក្នុង​ហេតុ​ការណ៍​នេះម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​​ដែល​ដឹក​

រថយន្ត​ស្ទូច​ដឹក​បង្គោល​ភ្លើង​​​ទាញ​ចង្កូត​​ធ្លាក់​ផ្លូវ​​​ក្រឡាប់

Posted: 30 May 2012 12:00 AM PDT

សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ​កន្លែង​កើតហេតុ
រាជធានី​ភ្នំពេញ​ ៖ រថយន្ត​​​ស្ទូច​មួយ​គ្រឿង​ម៉ាក​​ហ៊្វុយ​ហ្សូ ដែល​ដឹក​​បង្គោល​ភ្លើង​​​​​​បាន​ធ្លាក់​ផ្លូវ​​​ក្រឡាប់​​​​ចាក់​បង្គោល​ភ្លើង​​​ចោល​​​ទាំង​ព្រឹក​​​នៅ​តាម​ផ្លូវ​​​​ជាតិ​លេខ​៦​ ​ទោះ​ជា​យ៉ាងណា ​​​​​ពុំ​មាន​មនុស្ស​​​​ណា​ម្នាក់​​រង​​របួស​ឡើយ​ ។ ​​គ្រោះ​ថ្នាក់​​​​នេះ​​​បាន​កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​​​៨និង​​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ​​​តាម​ផ្លូវ​​ជាតិ​លេខ​​៦​ ក្នុង​ភូមិ​ក្តី​​​​ចាស់ សង្កាត់​​​បាក់​ខែង​​ ខណ្ឌ​​ប្ញស្សី​កែវ​ ចន្លោះ​ស្ពាន​

សកម្ម​ភាព​​ដាក់ដាយ​យក​ត្រី​ធំ​​​ក្នុង​ទន្លេ​​​នៅ​បន្ត​ផ្គើន​​ជំនាញ​ជល​​ផល​​

Posted: 29 May 2012 11:45 PM PDT

សកម្ម​ភាព​​ដាក់ដាយ​យក​ត្រី​ធំ​​​ក្នុង​ទន្លេ​​​នៅ​បន្ត​ផ្គើន​​ជំនាញ​ជល​​ផល​​
ខេត្ត​ស្ទឹង​ត្រែង​​​​​​​ ៖ បន្ទាប់​​ពីមន្ត្រី​រដ្ឋ​បាល​ជល​ផល​​លោក​ដៀ​​ប បូរ៉ា សហការ​ជាមួយ​​​កម្លាំង​​កង​រាជ​អាវុធ​​​ហត្ថ​​ខេត្ត​​​​ចំនួន​​​​​៩​នាក់​​ចុះ​​បង្ក្រាប​​​បទ​ល្មើស​​​​​នេសាទ​​ខុស​ច្បាប់​​ និ​ង​រឹប​អូស​​បាន​នូវ​ឧបករណ៍​​ស្បៃ​អួន​​ហៅ​ថា​​ដាយ បាន​​​​​ចំនួន​រាប់​​ពាន់​ម៉ែត្រ​​ និង​ឃាត់​ខ្លួន​ម្ចាស់​​​ព្រម​​ទាំង​អ្នក​ចាំ​​​​​​ទទួល​ទិញ​​​ផល​នេសាទ​​ខុស​ច្ប​ាប់​​​យក​មក​ផាក​ពិន័យ​​តាម​​នីតិ​វិធី​​ច្បាប់​​​ស្តីពី​​​ជល​ផល​​​កន្លង​មក​​​មិន​បាន

សភា​យុវពាណិជ្ជ​ករ​អន្តរជាតិ​នៃ​កម្ពុជា​ សាខា​ភ្នំពេញ​ចែក​រំលែក​ស្នាម​ញញឹម

Posted: 29 May 2012 11:30 PM PDT

រាជធានីភ្នំពេញ​ ៖ គម្រោង​ ចែក​​រំលែក​ស្នាម​ញញឹម ​(Sharing​ of Smile) នេះ​គឺ​ជា​​គម្រោង​​មួយ​សម្រាប់​​ជួយ​ដល់​កុមារ​កំព្រា​​តូច​ៗ ដែល​កំពុង​​តែ​ស្នាក់​នៅ​តាម​អង្គការ​នានា ហើយ​កំពុង​​​តែ​​ជួប​ការ​លំបាក​​ផ្សេងៗ ។ ​យ៉ាង​ណា​មិញ​ គម្រោង​នេះ​ក៏​ជា​​គម្រោង​មួយ​សម្រាប់​ចូល​រួម​អភិវឌ្ឍ​​សហគមន៍​​ក្នុង​ចំណោម​គម្រោង​ដទៃ​ទៀតរបស់​សភា​យុវពាណិជ្ជករ​អន្តរ​ជាតិ ​នៃ​កម្ពុជាសាខា ​

នាយ​ឃ្លោក​ យាយ​ខ្លី ដឹក​នាំ​ក្រុម​សិល្ប​ករ​​សម្តែង​ឆាក​កំប្លែង​ស្តីពី​ការ​អប់រំ​​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ទូទាំង​ខេត្ត​ព្រៃវែង

Posted: 29 May 2012 11:27 PM PDT

ការ​សម្តែង​ស្តីពី​ការ​អប់រំ​​​បោះឆ្នោត
ខេត្ត​ព្រៃវែង ៖ តារា​កំប្លែង​នាយ​ឃ្លោក យាយ​​ខ្លី​ដឹកនាំ​ក្រុម​សិល្បៈ​សម្ដែង​សៀ​ក​រហស្ស​កម្ម តន្ដ្រីសម័យ និង​ឆាកកំប្លែង​អប់រំ​ពី​ដំណើរ​ការ​ចូលរួម​បោះ​ឆោ្ន​ត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នៅ​តាម​បណ្ដា​ស្រុក​​ទូទាំង​​ខេត្ដព្រៃវែង​។

ជន​ខិ​ល​ខូច​បន្លំ​​ធ្វើ​ជា​​មន្ត្រី​​ទារ​លុយ​​អ្នក​ដឹក​សាច់​មាន់​​ខូច​គុណ​ភាព

Posted: 29 May 2012 11:15 PM PDT

ក្រុង​ប៉ោយ​ប៉ែត​ ៖ សាច់​មាន់​ចម្រុះ​​ជាង​​១០០​គីឡូក្រាម គ្រាន់​តែ​ឆ្លង​​ផុត​ពី​ដី​ថៃ​​​ដល​់​ដី​ខ្មែរ​​​​មាន​ជន​​ឱកាស​និយម​​ មិន​ដឹង​​ចេញ​ពី​ប្រភព​ណា​​តាម​សុំ​យក​លុយ ប៉ុន្តែ​​មិន​បាន​សម្រេច​​​ហើយ​នៅ​ពេល​​បែក​ការណ៍​​ក៏​នាំ​គ្នា​គេច​អស់ ។ ទោះ​ជា​​យ៉ាង​ណា​​ក្តី​មន្ត្រី​កាំ​កុង​ត្រូល​ចាប់​យក​ទាំង​សាច់​ទាំង​រទេះ ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​២៥ ​ឧសភា ​ក្នុង​ភូមិ​ប៉ោយ​ប៉ែត​ សង្កាត់​ប៉ោយ​ប៉ែត​ ។

ម្ចាស់​ជើង​ឯក​ទម្ងន់​ធ្ងន់​ពិភព​លោក ​Sheamus​យក​ឈ្នះ ​David ​Otunga​ប្រកួត​១​ទល់​១​នៅ​សង្វៀន​ RAW

Posted: 29 May 2012 11:15 PM PDT


នៅ​​ក្នុង​​ការ​​ប្រ​កួត​​១​ទល់​​១​​ជា​​មួយ​​នឹង​ David Otunga​នៅ​​សង្វៀន​ RAW​កាល​​ពី​​រាត្រី​​ថ្ងៃ​ចន្ទ​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៩​ឧស​ភា​នៅ​កម្ពុ​ជា​ Sheamus​បាន​បង្ហាញឱ្យ​បណ្តា​អ្នក​និ​យម​កីឡា​កាស​ឃើញ​ថា ខ្លួន​គេ​ពិត​ជា​ខ្លាំង​និង​ស័ក្តិ​សម​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ World Heavyweight Championគឺ​នៅ​ពេល​អ្នក​កីឡាកាស​ស្បែក​ស​រូបនេះ​​ប្រើ​ស្នៀត​ទាត់​ពិ​សេស​ Brogue Kickតែ​មួយ​ជើង​

ប៉ាគីស្ថាន​​​បាញ់​​សាក​ល្បង​​​មីស៊ីល​​​មាន​សមត្ថភាព​​នុយ​ក្លេអ៊ែរ

Posted: 29 May 2012 11:12 PM PDT

មីស៊ីល​ NASR ដែល​​​បាញ់​​សាក​ល្បង​​
ក្នុងសេចក្តី​ប្រកាសមួយ​កងទ័ព​ប៉ាគីស្ថាន​ថ្លែង​ថា​​ប៉ាគីស្ថាន​​​បាន​​បាញ់​​សាក​ល្បង​ប្រកប​ដោយ​​ជោគជ័យ​​កាលពី​ថ្ងៃទី​​២៩ឧសភា​​​នូវ​មីស៊ីល​​មួយ​​មាន​សមត្ថភាព​​នុយក្លេអ៊ែរ​​ ។ នេះជា​មីស៊ីល​​បាញ់​​ក្នុង​ចម្ងាយ​ជិត​មួយ​​ ។​ ​​សេចក្តី​​ប្រកាស​​នេះ​និយាយ​ថា មីស៊ីល​​ដី-ដី​ឈ្មោះ​ NASR​​ផលិត​ក្នុង​ស្រុក​ហើយ​បាញ់​បាន​ចម្ងាយ​៦០គ.ម​ អាចផ្ទុក​​ក្បាល​គ្រាប់​​

ប្រធានាធិបតី​​សូម៉ាលី​​គេចផុត​គ្រោះ​ថ្នាក់​​​ពីការ​​វាយ​ប្រហារ​មួយ​

Posted: 29 May 2012 11:11 PM PDT

ប្រធានាធិបតី​​សូម៉ាលី​​​​ពេល​ជួប​​​លោក​ស្រី​​​គ្លីនតុន​​​
ប្រធានាធិបតី​សូម៉ាលី​​លោក​ស៊ិក​សារីហ្វ អាម៉េដ បានគេចផុត​ពី​​គ្រោះ​ថ្នាក់​​​​កាលពី​​ថ្ងៃទី​​​​២៩ ឧសភា​​ ពេល​មាន​ការ​ពួន​​ស្ទាក់​​វាយ​ប្រហារ​​​របស់​​ពួកឧទ្ទាម​​​អ៊ិស្លាម​​ក្រុម​អាល់​​ចាបា​​អាប​​ប្រឆាំង​​​​នឹង​​ក្បួន​​រថយន្ត​​របស់​​លោក​​​ខណៈ​​ពេល​​​​លោក​​ធ្វើ​ដំណើរ​​ដ៏​កម្រ​មួយ​ចេញ​​ក្រៅទី​​​ក្រុង​ម៉ូហ្គាឌី​​ស្យូ​​រដ្ឋធានី​​សូម៉ាលី ។​

វាយ​លុក​​ខាង​ការទូត​ប្រឆាំង​ស៊ីរី​​​​​ក្រោយ​ការសម្លាប់​​រង្គាល​​នៅហ៊ូឡា​

Posted: 29 May 2012 11:08 PM PDT

រូប​ត្លុក​​​លោក​អាសាដ​​នៅ​មុខ​​ស្ថានទូត​​​ស៊ីរី​​ប្រចាំ​ក្រុង​ឡុងដ៍​​​​
បណ្តា​ប្រទេស​​លោក​ខាង​លិច​ កាលពី​ថ្ងៃទី​២៩ឧសភា​​​​បាន​ធ្វើ​ការ​​វាយ​លុក​​​​ខាង​ការ​ទូតដែល​មាន​​​ការ​សម្រប​សម្រួល​គ្នា​​ប្រឆាំង​របប​លោក​​​ប្រធានាធិបតី​​បាចា​​អាល់​​អាសាដ ប៉ុន្មានថ្ងៃ​ក្រោយ​​​ការសម្លាប់​​​រង្គាល​​នៅទីក្រុង​​ហ៊ូឡា​ ដោយ​​ប្រធានាធិបតី​​ថ្មី​បារាំង​លោក​​ហ្វ្រង់​​ស្វ័រ​ហូឡង់​ពុំ​បដិសេធ​ឡើយ​នូវ​ការ​ធ្វើ​​អន្តរាគមន៍​​​​យោធា​​មួយ​នៅ​ស៊ីរី​ក្នុង​ករណី​មាន​ការ​​​យល់​​​ស្រប​​​របស់​អ.ស.ប ។

កុមារ​អាយុ​ក្រោម​12​ឆ្នាំ​ប្រកួត​កីឡា​បាល់​បោះ​ជាលក្ខណៈ​មិត្ត​ភាព

Posted: 29 May 2012 11:06 PM PDT

ទិដ្ឋភាពការប្រកួត​បាល់បោះ​របស់​កុមារ
រាជធានី​ភ្នំពេញ ៖​​ ​សាលា​អន្តរ​ជាតិ​អាប៊ែនឌែន​ឡៃ បាន​សហ​ការ​ជា​មួយ​សាលា​រៀន​ចិន​ទួន​ហ្វា​ រៀប​ចំ​ការ​ប្រកួត​កីឡា​បាល់​បោះ​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ ជា​លក្ខណៈ​មិត្ត​ភាព​​នៅ​តារាង​​បាល់​បោះ​ក្នុង​បរិវេណ​សាលា​អន្ត​រ​ជាតិ​អា​ប៊ែន​ឌែន​ឡៃ កាល​ពី​ថ្ងៃទី​២៦ ឧសភា កន្លង​ទៅ​ ។ លទ្ធ​ផលនៃ​ការ​ប្រកួត ​ក្រុម​កីឡា​បាល់​បោះ​សាលា​អន្តរ​ជាតិ​អាប៊ែន​ឌែន​ឡៃ​ ឈ្នះក្រុម​សាលា​ចិន​ទួន​ហ្វា​

អាជ្ញា​ធរ​​ និង​សមត្ថកិច្ច​​ខណ្ឌ​ដង្កោ​ចែក​អត្តសញ្ញាណ​​ប័ណ្ណសញ្ជាតិ​ខ្មែរ​

Posted: 29 May 2012 11:00 PM PDT

ទិដ្ឋភាពក្នុងពិធីចែក​អត្តសញ្ញាណ​​ប័ណ្ណសញ្ជាតិ​ខ្មែរ​
រាជធានីភ្នំពេញ​ ៖ លោក​នុត​ ពុធ​​ដារ៉ា ​ជំនួយ​ការ​​សម្តេច​អគ្គ​មហាសេនា​បតី​តេ​ជោហ៊ុន សែន​ និង​ជា​អភិបាល​​ខណ្ឌ​ដង្កោ​ថ្លែង​ថា អត្ត​សញ្ញាណ​ប័ណ្ណ​​សញ្ជាតិខ្មែរ​​មាន​សារ​​សំខាន់​ខ្លាំង​ណាស់​​ក្នុង​ការ​ប្រើ​ប្រាស់​​ពាក់​ព័ន្ធ​​ទៅ​នឹង​​ការ​ងារ​ផ្សេងៗ​ ដូច​ជា​ការ​ផ្ទេរ​សិទ្ធិ​ដី​ធ្លី ​​ការ​លក់ និង​ទិញ​ដី ​ការ​ល​ក់និង​ទិញ​ផ្ទះ ជា​ពិសេស​សម្រាប់​ប្រើ​ប្រាស់​សម្គាល់​​​អត្ត​សញ្ញាណ​​​សម្រាប់​ខ្លួន​យើង​​​ពេល​ដើរ​ទៅ​

សម្ព័ន្ធ​​​អ្នក​​ផលិត​​ស្រូវ​និងអ្នក​នាំ​ចេញអង្ករ​កម្ពុជា​បោះ​ឆ្នោតជ្រើសរើស​ក្រុម​​ប្រឹក្សាភិបាល

Posted: 29 May 2012 09:15 PM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ​ ៖ សម្ព័ន្ធអ្នកផលិតស្រូវ និងអ្នកនាំចេញអង្ករកម្ពុជាដែលមានសមាជិក ចំនួន២៧រូប បានរៀប​ចំពិធី​បោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាភិបាលរបស់ខ្លួន ក្រោមវត្តមាន របស់លោកសុក ស៊ីផាន់ណា ទីប្រឹក្សារាជ​រដ្ឋាភិ បាល កាលពីថ្ងៃទី២៧ ឧសភា ឆ្នាំ២០១២ នៅ សណ្ឋាគារសាន់វេ ។

​ស្ត្រី​មាន​ផ្ទៃពោះ​៣​ខែ​ត្រូវ​រថយន្ត​ដឹក​អុស​ធុន​យក្ស​បុក និង​​កិន​ខ្ទេច​​ខ្លួន​

Posted: 29 May 2012 09:12 PM PDT

ទិដ្ឋភាព​​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ស្ត្រី​មាន​​ផ្ទៃពោះ​​៣​ខែ​ម្នាក់​​ត្រូវ​បាន​រថយន្ត​ដឹក​អុស​ធុន​ធំ​១​គ្រឿង​បើក​​បុក​ពី​ក្រោយ​ ​ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​ជា​មួយ​មិត្ត​​ភក្តិ បណ្តាល​ឱ្យ​ដួល​​ខ្ទាត​​ចូល​ក្រោម​កង់​រថយន្ត​នោះ​​កិន​បែក​ខ្ទេច​​​ស្លាប់​ភ្លាមៗ​​នៅ នឹង​កន្លែង​យ៉ាង​អាណោ​ច​អាធ័ម​ ។

​យប់​ស្ងាត់​​ចាប់​កូន​ស្រី​ប្រពន្ធ​ចុង​​យក​ទៅ​រំលោភ​​ក្នុង​ឡ​ដុត​ធ្យូង​

Posted: 29 May 2012 09:04 PM PDT

ជន​ជាប់​ចោទពី​បទ​រំលោភ​
ខេត្តកំពង់​ស្ពឺ ៖ ​បុរស​​ល្មោភ​កាម​​ម្នាក់ត្រូវ​បាន​មន្ត្រី​ប៉ូលិស​​ស្រុក​ឱរ៉ាល់​​ឃាត់​ខ្លួន​​កាល​ពី​វេលា​ម៉ោង​​២​រសៀល​​ថ្ងៃទី​២៨ ឧសភា ​២០១២ ​នៅក្នុងចម្ការ​របស់​​ខ្លួន​ភូមិ​​ព្រៃ​ផ្តៅ ឃុំ​​ត្រពាំង​ជោរ ​ស្រុក​ឱរ៉ាល់ ​តាម​​ពាក្យ​បណ្តឹងរបស់​ស្ត្រី​ជា​ប្រពន្ធ​​ចុង​​ពី​បទ​រំលោភ​​សេព​ស​ន្ថវៈ​​កូន​ស្រីប្រពន្ធ​ចុង​អាយុ​១៥​ឆ្នាំ ។

ហុង​ដាឌ្រីម សេ​125 បុក​រថយន្ត​​មីត​ស៊ុយ​ប៊ី​ស៊ី​រង​របួស​ម្នាក់​

Posted: 29 May 2012 09:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ រថយន្ត​មីត​ស៊ុយ​ប៊ី​ស៊ី​ បើក​ដោយ​បុរ​សម្នាក់​​​ដោយ​សារ​តែ​​​បត់​ឆ្វេង​​​មិន​មើល​​មុខ​ក្រោយ​​ បណ្តាល​​​ឱ្យ​ម៉ូតូ​​ឌ្រីម សេ​១២៥ បុក​ចំ​ទទឹង ​និង​បណ្តាល​ឱ្យ​បុរស​​​អ្នក​បើក​ម៉ូតូ​​រង​របួស​បែក​​មាត់ ​និង​សន្លប់​បាត់​ស្មារតី​ប្រមាណ​១០​នាទី​ទើប​ដឹង​ខ្លួន​ឡើងវិញ ។ ​ហេតុការណ៍​នេះ ​​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​១១​និង​៣០​នាទី​យប់ នៅ​​មុខ​ផ្សារ​ទឹក​ថ្លា​ សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​

​បញ្ចប់​ការ​សាង​សង់​​ទី​តាំង​​សម្រាប់​​​ហ្វឹក​ហាត់​​​កីឡា​​​ប្រដាល់​​​ជម្រើស​ជាតិ​

Posted: 29 May 2012 08:58 PM PDT

ទី​តាំង​​សម្រាប់​​​ហ្វឹក​ហាត់​​​កីឡា​​​ប្រដាល់​​​ជម្រើស​ជាតិ​ត្រូវ​បាន​សាង​សង់រួច
រាជធានី​ភ្នំពេញ​ ៖ ទី​តាំង​​ថ្មី​​សម្រាប់​​ហ្វឹក​ហាត់​​​កីឡា​ប្រដាល់​​​ជម្រើស​​​ជាតិ​​​ ​​​ជំនួស​ឱ្យ​​ទី​តាំង​​​​​ចាស់​​​​មាន​កន្លែង​​តូច​​​ចង្អៀត​​​​ដែល​បាន​​​​សាង​សង់​​​ឡើង​អស់​រយៈ​​ពេ​លជា​​ច្រើន​ខែ​​​មក​ហើយ​នោះ ពេល​នេះ​​បាន​បញ្ចប់​​​​កា​រ​សាង​​សង់​​រួច​រាល់​​​អស់​ហើយ​​ និង​បាន​ដាក់​​ឱ្យ​ប្រើ​ប្រាស់​​​ជា​ផ្លូវ​ការ​​​ចាប់​ពី​ពេល​​​នេះ​​តទៅ​​ ។ ​​អគារ​​​ហាត់​​​កីឡា​​ប្រដាល់​​​ជម្រើស​​​ជាតិ​​​មួយ​នេះ​​​ ស្ថិត​​នៅ​ប៉ែក​ខាង​ជើង​​​ក្នុង​ពហុ​កីឡ​ដ្ឋា​ន

សំណង់​ទី​ស្នាក់​ការ​គណៈ​កម្មាធិការ​​ជាតិអូឡាំ​ពិក​ថ្មី​​ធ្វើ​បាន​20%ហើយ

Posted: 29 May 2012 08:56 PM PDT

សំណង់​ទី​ស្នាក់​ការ​គណៈ​កម្មាធិការ​​ជាតិអូឡាំ​ពិក​ថ្មី​​ធ្វើ​បាន​20%ហើយ
រាជធានីភ្នំពេញ​ ៖ សំណង​​់​​ទី​ស្នាក់​ការ​​គណៈ​កម្មាធិការ​​ជាតិ​អូឡាំ​ពិក​ថ្មី ស្ថិត​​​នៅ​ប៉ែក​ខាង​កើត​ពហុកីឡ​ដ្ឋាន​ជាតិមក​ដល់​ពេល​នេះ​​ សាង​សង់​បាន​ប្រហែល​​​​២០​ភាគ​រយ​ហើយ ​ដែល​ទី​ស្នាក់​ការ​​ថ្មី​​នេះ ​គឺ​សាង​សង់​ឡើង​ដើម្បី​ជំនួស​ទី​ស្នាក់​​ចាស់​ដែល​មាន​កន្លែង​​​តូច​ចង្អៀត ​ស្ថិត​​នៅ​ខាង​​ក្រោយ​វិទ្យាល័យព្រះ​យុគន្ធរ​​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!