VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


បាតុករ​ស៊ីរី​បាន​ធ្វើការ​ប្រជុំ​មហាជន​ប្រឆាំង​នឹង​រដ្ឋាភិបាល

Posted: 26 May 2012 08:04 AM PDT

ស៊ីរី៖ កាល​ពី​ថ្ងៃ​សុក្រ​ ក្រុម​បាតុករ​ស៊ីរី​បាន​ធ្វើការ​ប្រជុំ​មហាជន​ប្រឆាំង​នឹង​រដ្ឋាភិបាលនៅ​ពេល​ដែល​ពួក​សកម្មជន​បាន​បន្ទោស​កង​កម្លាំង​សន្តិសុខ​ចំពោះ​ការ​ស្លាប់​នៃ​មនុស្ស​យ៉ាង​តិច​ណាស់​៩​នាក់​នៅ​ក្នុង​ការ​វាយប្រហារ​ដែល​នៅ​តែ​បន្ត​ធ្វើ​ឱ្យ​រង្គោះ​រង្គើ​ដល់​កិច្ច​ឈប់​បាញ់​គ្នា​មួយ​ដែល​មិន​​មាំទាំ។​

នៅ​ពេល​ដែល​ពិធី​សូត្រធ៌ម​បាន​ចប់​កាល​ពិ​ថ្ងៃ​សុក្រ​ក្នុង​ប្រទេស​ស៊ីរី​ ក្រុម​បាតុករ​បាន​នាំ​គ្នា​ដើរ​តាម​ផ្លូវ​ក្នុង​ក្រុង​ធំៗ​ដោយ​មាន​រួម​បញ្ចូល​ក្រុង​ដាម៉ាស់​និង​ក្រុង អាឡេផូ​(Aleppo)​ អំពាវនាវ​ឱ្យ​ប្រធានាធិបតី​ បាសាទ អាល​អាសាទ (Bashar al-Assad)​ចុះចេញ​ ពី​តំណែង​។​ពួក​សកម្មជន​ស៊ីរី​បាន​និយាយ​ថា​មាន​មនុស្ស​យ៉ាង​តិច​ណាស់​បួន​នាក់​បាន​ត្រូវ​សម្លាប់​ដោយ​កង​កម្លាំង​សន្តិសុខ​នៅ​ក្នុង​បាតុកម្ម​នា​ផ្នែក​ផ្សេងៗ​របស់​ប្រទេស។

 

ស.រ.អ៖ យាន​អវកាស​ពាណិជ្ជកម្ម​ SpaceX Dragon ​បាន​ចូល​ជា​ប្រវត្តិសាស្ត្រ​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​ក្លាយ​ទៅ​ជា​យាន​អវកាស​ឯកជនទី​មួយ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ស្ថានីយ៍​អវកាស​អន្តរជាតិ​។នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្រុម​ហ៊ុន​ឯកជន​មួយ​​បាន​បង្ហោះ​យាន​អវកាស​មួយ​ទៅ​កាន់​ស្ថានីយ៍​អវកាស​ដោយ​ចាប់​ផ្តើម​ដំណាក់​ការ​ថ្មី​មូយ​​នៅ​ក្នុង​កម្មវិធី​អវកាស​របស់​ស.រ.អ.​នៅ​ក្រោយ​ប្រទេស​អាមេរិក​បាន​ឈប់​ប្រើប្រាស់​កង​យាន​អវកាស​ចម្លង​របស់​ផង​ខ្លួន​កាល​ពី​ឆ្នាំ​ទៅ​មិញ។​

អេហ្ស៊ីប៖ ការ​រាប់​សន្លឹក​ឆ្នោត​ដំបូង​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ដោយ​សេរី​លើក​ទី​មួយ​នៃ​ប្រទេស​អេហ្ស៊ីប​បង្ហាញ​ថា​លោក​ មូហាម៉ាត មួស៊ី (Mohammed Morsi) ​នៃ​ក្រុម​​ ប្រាដឺហូត (Brotherhood) នាំ​មុខ​គេ​ហើយ​លោក​ អាមេត សាហ្វីក (Ahmed Shafiq) ​អតីត​នាយក​រដ្ឋមន្ត្រី​និង​ជា​អ្នក​មិន​យក​សាសនា​ជា​ធំ​មាន​សន្លឹក​ឆ្នោត​គាំទ្រ​ច្រើន​បំផុត​ទី​ពីរ។​ការ​បោះឆ្នោត​ជា​ថ្មីដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៦​និង​១៧ខែ​មិថុនានឹង​ផ្តល់​ឱ្យ​ប្រជារាស្ត្រ​អេហ្ស៊ីប​នូវ​ជម្រើស​មួយ​រវាង​បេក្ខជន​ដែល​មក​ពី​មាគារ​នយោបាយ​ផ្សេង​គ្នា។

អាហ្វហ្កានិស្ថាន ៖លោក​ប្រធានាធិបតី​បារាំង​ ប្រាំងកូ ហូឡែន (Francois Hollande)​បាន​មាន​ប្រសាសន៍​ថា​លោក​គ្រោង​នឹង​ដក​ទាហាន​ប្រយុទ្ធ​ទាំង​អស់​២ពាន់​នាក់​របស់​ប្រទេស​លោក​ចេញ​ពី​ប្រទេស​អាហ្វហ្កានិស្ថាន​មិន​ឱ្យ​ហួស​ពី​ដំណាច់​ឆ្នាំ​នេះ​ទេ​ ក៏​ប៉ុន្តែ​ថា​ប្រទេស​បារាំង​នឹង​បន្ត​គាំទ្រ​ប្រទេស​នេះ​ដែល​ដាច់ដាច​ដោយសារ​សង្គ្រាម​ត​ទៅ​ទៀត។

​ប៉ាគិស្ថាន៖ ពួក​ជន​ប្រដាប់​អាវុធ​បាន​បាញ់​កាំភ្លើង​ទៅ​លើ​ទ្បាន​ ក្រុង​មួយ​គ្រឿង​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​ប៉ាគិស្ថាន​​កាល​ពីថ្ងៃ​សុក្រ​ បណ្តាល​ឱ្យ​មនុស្ស​៧នាក់​ស្លាប់។

​ពួក​ប៉ូលីស​បាន​និយាយ​ថា​មាន​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ​ដែល​បាន​កើត​មាន​ទ្បើង​នៅ​លើ​ផ្លូវ​មួយ​ក្នុង​ស្រុក​ដាច់​ស្រយាល​

ខាហ្ស៊ី អាមេត (Kazi Ahmed) ​នៃ​ខែត្រ​ ស៊ីន (Sindh) ។​ពួក​ជន​ប្រដាប់​អាវុធ​បាន​បាញ់​កាំភ្លើង​ទៅ​លើ​ទ្បាន​ bus​ មួយ​គ្រឿង​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​ប៉ាគិស្ថាន​​កាល​ពីថ្ងៃ​សុក្រ​ បណ្តាល​ឱ្យ​មនុស្ស​៧នាក់​ស្លាប់។

ចិន៖ កាល​ពី​ថ្ងៃ​សុក្រ​ ប្រទេស​ចិន​បាន​ដាក់​ពាក្យ​តវ៉ា​ដល់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ដើម្បី​ប្រឆាំង​នឹង​ការ​ដក​ពន្ធដារ​របស់​ស.រ.អ.​លើ​ទំនិញ​ចិន​ដែល​រដ្ឋាភិបាល​ក្រុង

វ៉ាស៊ីតោន​ចាត់​ទុក​ថា​បាន​ទទួល​ការ​ផ្តល់​ប្រាក់​ជំនួយ​មិន​យុត្តិធ៌ម។ជម្លោះ​នេះ​មាន​ទាក់​ទិន​នឹង​ផលិតកម្ម​២២​មុខ​ដែល​មាន​រួម​បញ្ចូល​ដែក​ថែប​និង​ថ្មពិលព្រះ​អាទិត្យ​ដែល​មាន​តម្លៃ​នាំ​ចេញ​ប្រចាំ​ឆ្នាំ​ទៅ​កាន់​ស.រ.អ.​ចំនួន​៧​ពាន់​៣រយ​លាន​ដុល្លារ។

ទួរគី៖ពួក​ជន​ដែល​ជាប់​សង្ស័​យ​ថា​ជាអ្នក​វាយ​ប្រហារ​អត្តឃាត​បានបំផ្ទុះ​គ្រាប់​បែក​ក្នុង​ទ្បាន​មួយ​គ្រឿង​នៅ​ជិត​ស្ថានីយ៍​ប៉ូលីស​មួយ​កន្លែង​ក្នុង​ផ្នែក​កណ្តាល​នៃ​ប្រទេស​ទួរគី​បណ្តាល​ឱ្យ​ប៉ូលីស​ម្នាក់​ស្លាប់​និង​បាន​ធ្វើ​ឱ្យ​ជន​ស៊ីវិល​ជិត​២០​នាក់​ត្រូវ​របួស។

ក្រិក៖ នាយក​រដ្ឋមន្ត្រី​ចាំ​ផ្ទះ​នៃ​ប្រទេស​ក្រិក​បាន​និយាយ​ថា​ពួក​ប្រទេស​ជិត​ខាង​ក្នុង​ទ្វីប​​អឺរ៉ុបចង់​ឱ្យ​ប្រទេស​ក្រិក​ឋិត​នៅ​ក្នុង​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​ត​ទៅ​ទៀត​ ក៏​ប៉ុន្តែ​ថា​រដ្ឋាភិបាល​ក្រុង​ អាតែន ​ត្រូវ​តែ​ធ្វើ​តាម​ផែនការ​ចំណាយ​ត្បិតត្បៀត​ដែល​ខ្លួន​បាន​យល់​ព្រម​ជា​ថ្នូរ​នឹង​ការ​ផ្តល់​ប្រាក់​ជំនួយ​សង្គ្រោះ​ថ្មីៗ​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!